Category: វប្បធម៌

  • ប្រទះឃើញបំណែកព្រះកេសអសុរាមួយ នៅប៉ែកខាងកើតខ្លោងទ្វារទន្លេអុំ

    ប្រទះឃើញបំណែកព្រះកេសអសុរាមួយ នៅប៉ែកខាងកើតខ្លោងទ្វារទន្លេអុំ

    ក្រុមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែកព្រះកេសអសុរាធ្វើពីថ្មបុរាណចំនួនមួយកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្រោយចុះរៀបចំសណ្តាប់ធ្នាប់ទីតាំងអតីតតូបលក់ដូររបស់អាជីវករនៅមុខខ្លោងទ្វារចូលក្រុងអង្គរធំនាប៉ែកខាងកើតនៃស្ពានទន្លេអុំ ឱ្យល្អប្រសើរឡើងវិញ។ ប្រធានក្រុមការងារចុះបញ្ជីវត្ថុសិល្បៈ របស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃ អាជ្ញាធរជាតិអប្សរា លោកឈូក សុម៉ាឡា ឱ្យដឹងថា ទីតាំងដែលរកឃើញបំណែកព្រះកេសអសុរានេះ គឺជាអតីតកន្លែងតូបលក់ដូរវត្ថុអនុស្សាវរីយ៍របស់អាជីវករដែលស្ថិតនៅផ្នែកខាងកើតនៃខ្លោងទ្វារទន្លេអុំ។ ក្រោយពីផ្លាស់ប្តូរតូបលក់ដូរទៅទីតាំងចំណតថ្មី មុខភ្នំបាខែង ក្រុមការងារក៏បានចុះទៅសម្អាតទីតាំងចាស់នោះ ឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរឡើងវិញ ហើយក៏បានប្រទះឃើញបំណែកព្រះកេសអសុរាទាញព្រ័ត្រនេះ។ លោក ឈូក សុម៉ាឡា ឱ្យដឹងទៀតថា ដំបូងឡើយ ក្រុមការងារបានជីកកាយដីជម្រៅប្រមាណពី៣ ទៅ៤តឹក ក៏ប្រទះឃើញបំណែកថ្មបុរាណចំនួន៣ផ្ទាំង បន្ទាប់មកក្រុមការងារក៏បានយកទៅលាងសម្អាត និងផ្គុំគ្នា ក៏កើតបានទៅជាព្រះកេសអសុរាតែមួយ ដែលមានកម្ពស់៦០សង់ទីម៉ែត្រ ទទឹង៦៥សង់ម៉ែត្រ និងកម្រាស់៥៩សង់ទីម៉ែត្រ។ ព្រះកេសអសុរាធ្វើពីថ្មភក់ ដែលគេប្រទះឃើញនេះ គឺស្ថិតក្នុងរចនាបថបាយ័ន នៃរាជព្រះបាទជ័យវរ្ម័នទី៧ ដូចគ្នានឹងអសុរាទាញព្រ័ត្រ នៅតាមខ្លោងទ្វារទាំង៤ផ្សេងទៀតនៃក្រុងអង្គរធំដែរ។ បច្ចុប្បន្ន ព្រះកេសអសុរានេះ ក្រុមការងារបានសហការជាមួយនគរបាលការពារបេតិកភណ្ឌ និងភ្នាក់ងារសណ្តាប់ធ្នាប់ ព្រមទាំងភ្នាក់ងារទេសចរណ៍ យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីលាងសម្អាត និងជួសជុលតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ហើយក្រុមការងារក៏នឹងសិក្សាដើម្បីស្វែងរកដងខ្លួនដើមនៃចម្លាក់នោះ មុននឹងយកទៅផ្គុំឡើងវិញ។ មន្ត្រីអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា តាមការអះអាងរបស់អ្នកភូមិ កន្លែងដែលគេប្រទះឃើញព្រះកេសអសុរានេះ គឺធ្លាប់ជាការដ្ឋានជួសជុលខ្លោងទ្វារទន្លេអុំ កាលពីសម័យបារាំង។…

  • ក្រុមការងារសណ្តាប់ធ្នាប់ បន្តការងារយ៉ាងសកម្ម ដើម្បីរៀបចំ និងសម្រួលការចតយានយន្តរបស់ភ្ញៀវទេសចរ

    ក្រុមការងារសណ្តាប់ធ្នាប់ បន្តការងារយ៉ាងសកម្ម ដើម្បីរៀបចំ និងសម្រួលការចតយានយន្តរបស់ភ្ញៀវទេសចរ

    អាជ្ញាធរជាតិអប្សរា បានខិតខំកែប្រែទីតាំងជាច្រើនកន្លែង ធ្វើយ៉ាងណារៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការលក់ដូររបស់បងប្អូនអាជីវករ ជាពិសេស រៀបចំឱ្យមានចំណតចតយានយន្តរបស់អ្នកទេសចរដែលមានបំណងចូលទស្សនានៅតាមប្រាសាទ ឬរមណីយដ្ឋាននានា ក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក សោម ហ៊ត់ អនុប្រធានប្រចាំការ សណ្តាប់ធ្នាប់ នៅមុខប្រាសាទអង្គរវត្ត បានឱ្យដឹងថា នៅខាងមុខប្រាសាទអង្គរ មានទីតាំងចំណតសម្រាប់ចតយានយន្តគ្រប់ប្រភេទយ៉ាងធំទូលាយ និងអនុញ្ញាតឱ្យភ្ញៀវទេសចរចូលចតក្នុងចំណតទាំងនោះ ដោយមិនតម្រូវឱ្យបង់ថវិកាឡើយ។ លោកបន្តថា ក្រុមការងារសណ្តាប់ធ្នាប់ប្រចាំការតាមគោលដៅនីមួយៗ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជួយសម្រួលចរាចរណ៍ ជាពិសេស នៅតាមដងផ្លូវដោយជំរុញណែនាំឱ្យម្ចាស់យានយន្តដែលចតគ្មានរបៀបរៀបរយ នៅតាមដងផ្លូវ ត្រូវចូលមកចតនៅក្នុងចំណតជាដើម។ លោកបន្តថា ទោះបីពេលខ្លះក្រុមការងារលោក ត្រូវប្រឈមមុខ និងការប្រមាថមាក់ងាយពីសំណាក់ជនមួយចំនួន ក្រោយពួកគាត់បានណែនាំឱ្យយកយានជំនិះទៅរក្សាទុកក្នុងទីតាំងចំណតឱ្យបានត្រឹមត្រូវក្តី។ លោក សុខ សីហា អ្នកដឹកភ្ញៀវទេសចរមួយរូបនៅខាងមុខប្រាសាទអង្គរវត្ត បានឱ្យដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានរៀបចំសណ្តាប់ធ្នាប់ និងចំណតយានយន្តបានយ៉ាងស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាប្រាសាទអង្គរវត្ត។ ចំណែកឥរិយាបទនៃការចតយានជំនិះរបស់ភ្ញៀវទេសចរវិញ ក៏បានចូលរួមយ៉ាងសកម្មតាមការណែនាំរបស់អាជ្ញាធរជាតិអប្សរាដែរ។ ដើម្បីឱ្យសណ្តាប់ធ្នាប់សាធារណៈ នៅតំបន់រមណីយដ្ឋានអង្គរ មានរបៀបរៀបរយ មិនកកស្ទះ មានសោភ័ណភាពស្រស់ស្អាត ស័ក្តិសមជាសម្បត្តិបេតិកភណ្ឌពិភពលោក ចាំបាច់ណាស់ត្រូវមានការចូលរួមពីសំណាក់ភ្ញៀវទេសចរគ្រប់រូបមិនអាចខ្វះបានឡើយ៕ ចាន់ វិចិត្រ

  • មជ្ឈមណ្ឌលមនុស្សសាស្ត្រ នឹងរៀបចំកិច្ចពិភាក្សាអំពី «ប្រទេសកម្ពុជា និងជំនួញសមុទ្រអន្តរជាតិនៅសម័យកណ្ដាល»

    មជ្ឈមណ្ឌលមនុស្សសាស្ត្រ នឹងរៀបចំកិច្ចពិភាក្សាអំពី «ប្រទេសកម្ពុជា និងជំនួញសមុទ្រអន្តរជាតិនៅសម័យកណ្ដាល»

    ភ្នំពេញ៖មជ្ឈមណ្ឌលមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នឹងរៀបចំកិច្ចពិភាក្សាប្រចាំខែ ក្រោមប្រធានបទ «ប្រទេសកម្ពុជា និងជំនួញសមុទ្រអន្ដរជាតិនៅសម័យកណ្ដាល» ដើម្បីជំរុញការលើកកម្ពស់ស្ដីពីការសិក្សាស្រាវជ្រាវ ពង្រឹងគុណភាពការអប់រំជាន់ខ្ពស់ ក្នុងវិស័យមនុស្សសាស្រ្ត-សង្គមសាស្រ្ត។ កម្មវិធីនេះនឹងប្រព្រឹត្តធ្វើទៅនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ តាមប្រព័ន្ធហ្សូម ចាប់ពីម៉ោង ១១:៣០ ដល់ម៉ោង ១៣:០០ និងដោយមានការចូលរួមបកស្រាយពីលោកបណ្ឌិត ញឹម សុធាវិន្ទ ដែលជាគ្រូបង្រៀននិងអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ៊្វីយ៉ាប្រទេសជប៉ុន។ ក្រោមប្រធានបទ «ប្រទេសកម្ពុជា និងជំនួញសមុទ្រអន្ដរជាតិនៅសម័យកណ្ដាល» លោកបណ្ឌិត នឹងបង្ហាញថាកម្ពុជាក៏មានតួនាទីសំខាន់ខាងផ្នែកពាណិជ្ជកម្មនៅសមុទ្រចិនខាងត្បូងនៅរវាងសតវត្សរ៍ ទី ១៧ និង១៨ ដោយសំអាងទៅលើទឡ្ហីករណ៍នៃឯកសារចិននិងជប៉ុន និងកំណាយបុរាណវិទ្យាថ្មីៗនៅអង្គរ និងលង្វែក-ឧដុង្គ យកមកអះអាង។ ក្រៅពីនេះលោកបណ្ឌិត នឹងពាំនាំលទ្ធផលនៃកំណាយស្រាវជ្រាវថ្មីៗរបស់អ្នកស្រាវជ្រាវជាតិនិងអន្ដរជាតិ បង្ហាញពីកាលប្រវត្តិសង្ខេប ព្រមទាំងប្រភពឯកសារដែលទាក់ទងនឹងសម័យកណ្ដាល។ លោកបណ្ឌិត បានមានប្រសាសន៍លើកទឹកចិត្តដល់និស្សិតគ្រប់រូបដែលចាប់អារម្មណ៍ សូមចូលរួម បាឋកថានេះ ព្រោះវាជាវេទិកាដែលទាក់ទងនឹងការសិក្សាស្រាវជ្រាវ ដែលនិសិ្សតអាចចូលរួមពិភាក្សា ហើយក៏អាចទទួលបានបទពិសោធន៍នៃការធ្វើបទបង្ហាញជាសាធារណៈផងដែរ។ ទាក់ទងកម្មវិធីមួយនេះ លោក នន់ ដារ៉ា សាស្រ្តាចារ្យរងផ្នែកភាសានិងភាសាវិទ្យាខ្មែរ នៅវិទ្យាស្ថានជាតិភាសានិងអារ្យធម៌បូព៌ាប្រទេស បានបង្ហាញពីចំណាប់អារម្មណ៍ថា កម្មវិធីនេះផ្ដោតសំខាន់លើនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ…

  • វត្ថុបុរាណចំនួន២៥៨ត្រូវបានធ្វើមាតុនិវត្តន៍ ក្នុងរយៈពេលប្រាំ ឆ្នាំ ចុងក្រោយនេះ

    វត្ថុបុរាណចំនួន២៥៨ត្រូវបានធ្វើមាតុនិវត្តន៍ ក្នុងរយៈពេលប្រាំ ឆ្នាំ ចុងក្រោយនេះ

    ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសម្រេចនូវការប្រមូល វត្ថុបុរាណពីក្រៅប្រទេសចំនួន ២៥៨ ពីប្រទេសនានាជុំវិញ ពិភព លោក។ក្រសួងជំនាញបានការដាក់ចេញយ៉ាងសកម្មនូវយន្ដការ ជាបន្តបន្ទាប់ដើម្បីធ្វើយ៉ាងណាយកព្រលឹងជាតិដ៏មាន តម្លៃរបស់ ខ្មែរមកដាក់តម្កល់នៅក្នុងប្រទេសកំណើតវិញ។ ។នេះបើតាមការ បញ្ជាក់របស់ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាសន្និសីទសារព័ត៌មាន ស្ដីពីសមទ្ធិផលប្រាំឆ្នាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាល ពីព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២នៅទីស្តីការគណៈរដ្ឋមន្រ្តី។ លោកបន្តថា៖«ក្រសួងវប្បធម៌បានប្រើប្រាស់យន្តការអំពាវនាវឬស្ម័គ្រចិត្តក្នុងករណីដែលសប្បុរសជននៅក្រៅប្រទេសបានទិញទៅដោយចៃដន្យ ។តាមរយៈយន្ដការនេះក៏មានមួយចំនួនបានស្ម័គ្រចិត្ត ប្រគល់ វត្ថុបុរាណមកឱ្យកម្ពុជាវិញ។យន្ដការមួយទៀតគឺ ការធ្វើកិច្ចព្រមព្រៀង រវាងបណ្ដាប្រទេសក្នុងការចូលរួមអន្តរាគមន៍បញ្ជូនមកឱ្យកម្ពុជាបើសិនបានប្រទះឃើញទ្រព្យសម្បត្តិរបស់កម្ពុជាណាមួយនៅក្នុងប្រទេសរបស់ខ្លួន»។ អ្នកនាំពាក្យដដែលបន្ថែមថា កិច្ចព្រមព្រៀងទ្វេភាគី ក៏អនុញ្ញាតឱ្យភាគី កម្ពុជា មានសិទ្ធិចរចារជាមួយស្ថាប័នឯកជន ដែលបានយក វត្ថុបុរាណ ទៅដោយផ្ទាល់ផងដែរ។ក្នុងករណីដែលយន្ដការខាងលើប្រើប្រាស់មិនបានផល ក្រសួងនឹង ជំរុញ ប្រើប្រាស់យន្ដការចុងក្រោយគឺយន្ដការផ្លូវច្បាប់រាប់ទាំងការប្ដឹង ផ្តល់ទៅតុលាការទាមទារយកមកវិញជាដើម។ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ បញ្ជាក់ថា «ក្នុងរយៈពេលប្រាំឆ្នាំ ក្រសួងប្រមូលបានដល់ទៅ២៥៨រូប ដែលបញ្ជូនមកកម្ពុជា វិញ គឺមានអាមេរិកចំនួន៣៣ ជប៉ុនចំនួន៧១ ហុងគ្រីចំនួន១១០រូប អង់គ្លេសចំនួន១៦រូប និងថៃចំនួន២៨រូប។» អ្នកនាំពាក្យដដែលនេះបន្តថា ចាប់ពីឆ្នាំ២០១៣ មកកម្ពុជាមាន…

  • ក្រុមមិត្តភាពកងមាស រួមគ្នាកាន់បិណ្ឌ៩ និងដឹងគុណដល់លោក គ្រូអ្នកគ្រូ

    ក្រុមមិត្តភាពកងមាស រួមគ្នាកាន់បិណ្ឌ៩ និងដឹងគុណដល់លោក គ្រូអ្នកគ្រូ

    កំពង់ចាម៖ក្រុមមិត្តភាពកងមាសនៃវិទ្យាល័យ សម្តេច ហ៊ុន សែន ពាមជីកង បានមូលមតិគ្នាចូលួមកាន់បិណ្ឌ៩ ថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២២ដោយការប្រគេនចង្ហាន់ ទេយ្យទាន និងបច្ច័យកសាង នៅក្នុងទីអារាមនៃវត្តនិគ្រោធារាម នៃស្រុកកងមាស ខេត្តកំពង់ចាម។បន្ទាប់ពីការកាន់បិណ្ឌក៏មានពិសាបាយសាមគ្គីរួមគ្នារវាងអតីតសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បន្ទាប់ពីបែកគ្នាមួយរយៈកាលផងដែរ។ ក្រុមមិត្តភាពកងមាសផ្តើមឡើងពីអតីតសិស្សរៀនក្នុងទសវត្សរ៍៨០ និងទសវត្សរ៍៩០ នៃសាលាវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ក្នុងបំណងបង្ហាញពីសារៈសំខាន់នៃការរឹតចំណងមិត្តភាព ភាតរភាព និងការនឹករលឹកគ្នាទៅវិញទៅមកនិងការរំលឹកដឹងគុណ លោកគ្រូ អ្នកគ្រូ និង ស្រុកភូមិកំណើតរបស់ពួកគេ។ក្រុមិត្តភាពកងមាសក៏បានសន្យានឹងបន្តរួមគ្នាធ្វើសកម្មភាពដូចនេះ ឱ្យបានក្នុងមួយឆ្នាំម្តង ជារៀងរាល់ឆ្នាំបន្តទៀត ដើម្បីរឹតចំណង សាមគ្គីភាព ជាមួយគ្នាឱ្យកាន់តែរឹងមាំហើយយូរអង្វែង តទៅមុខ ទៀត។ លោក ស្រេង សំណាង មន្ត្រីគយនៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និងជាអតីតសិស្សជំនាន់ទី១នៅវិទ្យាល័យ សម្តេច ហ៊ុន សែន ពាមជីកង បាននិយាយថា ក្រុមមិត្តភាពកងមាសតែងតែ មានរៀបចំកម្មវិធីជួបជុំមិត្តភក្តិក្នុងឱកាសបុណ្យសំខាន់ៗ នេះ ដើម្បីបង្ហាញពីការរួបរួមសាមគ្គីគ្នា បង្ហាញពីការនឹករលឹកគ្នា រំលឹក អនុស្សាវរីយ៍កាលវ័យសិក្សា…

  • ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសរៀបចំមហោស្រពភាពយន្ត ខ្នាតខ្លីថ្នាក់ជាតិលើកទី៣

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសរៀបចំមហោស្រពភាពយន្ត ខ្នាតខ្លីថ្នាក់ជាតិលើកទី៣

    ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសថាក្រសួង នឹង រៀបចំ មហោស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ (CNSFF 2022) ដើម្បីលើកទឹកចិត្តយុវជន ឲ្យអភិវឌ្ឍសមត្ថភាព ផលិត ភាពយន្ដរបស់ពួកគេ និងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យ ភាពយន្តនៅកម្ពុជា។ដើម្បីរៀបចំមហោស្រពនេះ មន្ទីរភាពយន្តមួយ (Film Lab) នឹង ត្រូវបង្កើតឡើង ដើម្បីជួយដល់ផលិតករភាពយន្ត ដែលមានបំណង ចូលរួមក្នុងការប្រកួតប្រជែងឲ្យអាចបង្កើតសាច់រឿង និងទិដ្ឋភាព ល្អៗ សម្រាប់ខ្សែភាពយន្តរបស់ពួកគេ។ ការដាក់ពាក្យមកកាន់ Film Lab ចាប់បើកពីថ្ងៃទី ៨ ខែកញ្ញា រហូត ដល់ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២២។ ក្នុងអំឡុងពេលនេះ ផលិតករ ភាពយន្តទាំងអស់ ដែលចង់ចូលរួមជាមួយ Film Lab គួរតែធ្វើការ លើការផលិតគ្រោង និងគំនិតនៃរឿង សម្រាប់ភាពយន្តខ្នាតខ្លី ដែលពួកគេ ចង់ផលិត ហើយបញ្ជូនវាមកដោយភ្ជាប់ជាមួយនឹង ពាក្យស្នើសុំរបស់ពួកគេ។ អ្នកផលិតភាពយន្តដែលត្រូវបានគេជ្រើសរើសសម្រាប់ Film Lab…

  • ប្រជាជនខ្មែរតែងប្រារព្ធធ្វើពិធីកាន់បិណ្ឌជារៀងរាល់ឆ្នាំ ដោយគិតចាប់ពីថ្ងៃ១រោចខែ ភទ្របទ ទៅដល់ថ្ងៃ១៤រោចខែភទ្របទ គឺមានរយៈពេល១៤ថ្ងៃ (យើងតែងនិយមហៅថា ថ្ងៃកាន់បិណ្ឌ និងថ្ងៃទី១៥ ជាថ្ងៃចុងក្រោយហៅថា” ពិធីបុណ្យភ្ជុំបិណ្ឌ”

    ប្រជាជនខ្មែរតែងប្រារព្ធធ្វើពិធីកាន់បិណ្ឌជារៀងរាល់ឆ្នាំ ដោយគិតចាប់ពីថ្ងៃ១រោចខែ ភទ្របទ ទៅដល់ថ្ងៃ១៤រោចខែភទ្របទ គឺមានរយៈពេល១៤ថ្ងៃ (យើងតែងនិយមហៅថា ថ្ងៃកាន់បិណ្ឌ និងថ្ងៃទី១៥ ជាថ្ងៃចុងក្រោយហៅថា” ពិធីបុណ្យភ្ជុំបិណ្ឌ”

    តាំងពីដើមឡើយគេប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌរយៈពេល ៣ខែ ព្រោះដើម្បីជួយសម្រួលដល់ការលំបាកក្នុងការនិមន្តបិណ្ឌបាត្ររបស់ ព្រះសង្ឃនារដូវស្សាដែលពោរពេញទៅដោយភក់ជ្រាំ និងទទឹកដល់ស្បង់ចីវរ។ ប៉ុន្តែអាស្រ័យដោយមានបម្រែបម្រួលនិងបំលាស់ប្ដូរស្ថានភាពសង្គមសេដ្ឋកិច្ច របស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយជំនាន់ទៅមួយជំនាន់ក៏បានធ្វើឲ្យការកាន់បិណ្ឌចេះតែខើចទៅៗ រហូតនៅសល់រយៈពេល១៥ថ្ងៃប៉ុណ្ណោះ ។

  • យល់ដឹងពីតម្លៃនៃបេតិកភណ្ឌពិភពលោក៖ពលរដ្ឋជិតពីរពាន់គ្រួសារ ហើយដែលស្ម័គ្រចិត្តចាកចេញទៅចាប់ដីថ្មីនៅភូមិអភិវឌ្ឍន៍ រុន តាឯក

    យល់ដឹងពីតម្លៃនៃបេតិកភណ្ឌពិភពលោក៖ពលរដ្ឋជិតពីរពាន់គ្រួសារ ហើយដែលស្ម័គ្រចិត្តចាកចេញទៅចាប់ដីថ្មីនៅភូមិអភិវឌ្ឍន៍ រុន តាឯក

    សៀមរាប៖បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចមានចំណាត់ការលើករណី តាំងទីលំនៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងផ្តល់ទីតាំងថ្មីរួចមកមានប្រជាពលរដ្ឋជិតពីរពាន់គ្រួសារហើយដែលបានស្ម័គ្រចិត្តរុះរើចេញទៅចាប់ឆ្នោតទៅតាំងទៅលំនៅ ថ្មី នៅភូមិធម្មជាតិរុនតាឯក នៃ ស្រុកបន្ទាយស្រី។បើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរ ជាតិ អប្សរា។ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឲ្យដឹង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ ថា មកដល់ពេលបច្ចុប្បន្ន ខាង អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ កំពុងយកចិត្តទុកដាក់ចាត់វិធានការ លើ បញ្ហាសំណង់ខុសច្បាប់និងសំណង់ដែលធ្វើឲ្យប៉ះពាល់ដល់តំបន់បេតិកភណ្ឌអង្គរ។ប្រជាពលរដ្ឋប្រមាណជិតពីរពាន់គ្រួសារមកពីភូមិពីរ គឺភូមិត្រពាំងសេះ និងភូមិទក្សិណខាងត្បូង នៃសង្កាត់គោកចក ក្រុង សៀមរាប បានស្ម័គ្រចិត្តរុះរើនិងចាកចេញទៅចាប់ដីឡូត៍ថ្មី នៅទីតាំង ភូមិធម្មជាតិរុនតាឯក ដែលរៀបចំដោយអាជ្ញាធរហើយ។ លោកបន្តដោយបង្ហាញហេតុផលថា «ការពិត ប្រជាពលរដ្ឋយល់ ពី គោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំតម្រង់ទិស កែប្រែ តំបន់បេតិកភណ្ឌ។ ពួកគាត់សប្បាយចិត្តក្នុងការចូលរួម ដើម្បីធ្វើ យ៉ាង ណាឲ្យតំបន់អង្គរកាន់តែមានភាពល្បីល្បាញ ។កាន់តែមានការ ទាក់ទាញសម្រាប់ភ្ញៀវទេសចររក្សាបានអង្គរជាបេតិកភណ្ឌពិភពលោក។» អគ្គនាយករងអាជ្ញាធរជាតិអប្សរារូបនេះ បញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋ ស្ម័គ្រ ចិត្តទៅរស់នៅក្នុងទីតាំងថ្មី នៅភូមិធម្មជាតិរុនតាឯក ដែលរដ្ឋ បាន គិតគូរចែកដីឡូត៍ថ្មីជូននោះ…

  • ពលរដ្ឋស្ម័ត្រចិត្តរុះរើទីលំនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ១០១គ្រួសារ បានចាប់ឆ្នោតយកដីឡូតិ៍ និងចូលរួមស្តាប់ការបង្ហាញពីការអភិវឌ្ឍតំបន់ភូមិធម្មជាតិរុនតាឯក ពិសេសការដាំដើមឈើហូបផ្លែជូនគ្រប់ដីឡូត៍ ដែលរៀបចំដោយក្រសួងបរិស្ថាន

    ពលរដ្ឋស្ម័ត្រចិត្តរុះរើទីលំនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ១០១គ្រួសារ បានចាប់ឆ្នោតយកដីឡូតិ៍ និងចូលរួមស្តាប់ការបង្ហាញពីការអភិវឌ្ឍតំបន់ភូមិធម្មជាតិរុនតាឯក ពិសេសការដាំដើមឈើហូបផ្លែជូនគ្រប់ដីឡូត៍ ដែលរៀបចំដោយក្រសួងបរិស្ថាន

    (សៀមរាប)៖ ប្រជាពលរដ្ឋដែលស្ម័ត្រចិត្តរុះរើទីលំនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ចំនួន ១០១គ្រួសារ បានចាប់ឆ្នោតយកដីឡូតិ៍ ចូលរួមស្តាប់ការបង្ហាញពីការអភិវឌ្ឍតំបន់ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើមី្បឱ្យបានយល់កាន់តែច្បាស់ អំពីការគាំទ្រពីរាជរដ្ឋាភិបាលទៅលើការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់រុនតាឯក។ ឯកឧត្តម ហង្ស សុភសម្ភា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានលើកឡើងថា «នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលខេត្តសៀមរាប បានដាក់បញ្ចូលប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៩២ ដោយតំបន់នេះមានស្ថេរភាពបានចាកផុតពីតំបន់ងាយរងគ្រោះ ហើយត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌ នៃសម្បត្តិមនុស្សជាតិ ក្រោមការគ្រប់គ្រងរបស់អង្គការយូនេស្កូ ជាអ្នកពិនិត្យតាមដាន ថែរក្សាជាមួយម្ចាស់ទ្រព្យ ដែលមានអាជ្ញាធរជាតិអប្សរា ជាអ្នកប្រតិបត្តិ»។ មន្ត្រីជាន់ខ្ពស់រូបនេះ បានឱ្យដឹងថា ក្នុងរយៈពេល៣០ឆ្នាំ ក្រោយពីបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយតំបន់អង្គរបានចាកផុតពីហានីភ័យនៃសង្រ្គាម និងស្ថិតនៅក្រោមម្លប់សុខសន្តិភាព បានកាន់តែធ្វើឱ្យមានភាពល្បាញល្បី លើពិភពលោក តាមរយៈវិស័យទេសចរណ៍។ ក៏ប៉ុន្តែតំបន់អង្គរបែជារងគ្រោះទៅវិញ នៅពេលដែលប្រជាពលរដ្ឋបានទន្ទ្រានចូលទៅកាន់កាប់ដោយអាណាធិបតេយ្យនាពេលកន្លងមកធ្វើឱ្យអង្គការយូនេស្កូ (ICCអង្គរ) បានធ្វើការដាស់តឿនក្រើនរំលឹកដល់រាជរដ្ឋាភិបាល សំខាន់អាជ្ញាធរអប្សរា ជាអ្នកប្រតិបត្តិផ្ទាល់។ ជាមួយគ្នានេះដែរ ឯកឧត្តម ហង្ស សុភសម្ភា ករណីនេះ…

  • ព្រះពុទ្ធបដិមាមួយអង្គដែលមានអាយុកាលជាង ១០០ ឆ្នាំបានវិលត្រឡប់ពីប្រទេសថៃមកកាន់កម្ពុជាវិញ

    ព្រះពុទ្ធបដិមាមួយអង្គដែលមានអាយុកាលជាង ១០០ ឆ្នាំបានវិលត្រឡប់ពីប្រទេសថៃមកកាន់កម្ពុជាវិញ

    កំពង់ឆ្នាំង៖ក្រោយបាត់វត្តមានពីស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាង ៣០ ឆ្នាំ ព្រះពុទ្ធបដិមាមួយអង្គដែលមានអាយុកាលជាង ១០០ ឆ្នាំ បានវិលត្រឡប់ពីប្រទេសថៃមកកាន់កម្ពុជាវិញ។ បច្ចុប្បន្ន ព្រះពុទ្ធ បដិមា កំពុងស្ថិតនៅវត្ត ចន្ទប្បជោត្តនារាម ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ព្រះពុទ្ធបដិមាដែលគេបានរកឃើញនេះ មានអាយុ កាលជាង ១០០ឆ្នាំ កសាងពីលោហៈធាតុ ក្នុងសម័យព្រះបាទ នរោត្តម និងមានទម្ងន់ជាង ២០គីឡូក្រាម ។ លោក សុខ ធួក បានរៀបរាប់ថា៖ «យើងបានពិនិត្យម្ដងរួចទៅហើយ ប៉ុន្តែយើងនឹងដឹកនាំអ្នកជំនាញពីសារមន្ទីរជាតិ និងពីមន្ទីរវប្បធម៌ខេត្ត កំពង់ឆ្នាំង ចុះទៅពិនិត្យជាថ្មីម្ដងទៀត ដើម្បីចុះបញ្ជីព្រះបដិមាអង្គនេះ ជាសម្បត្តិបេតិកភណ្ឌជាតិក្រៅឃ្លាំង និងស្នើសុំឲ្យគ្រូចៅអធិការ និង គណៈកម្មការវត្តធានាថែរក្សាឲ្យបានគង់វង្ស»។គួរកត់សម្គាល់ថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងថែរក្សា សម្បត្តិវប្បធម៌ ជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួសជុលវត្ថុបុរាណនិង វត្ថុសិល្បៈសរុបប្រមាណ…