-
យូណេស្កូ កោតសរសើរកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងការពារតំបន់បេតិកភណ្ឌអង្គរ

ភ្នំពេញ៖ អង្គការយូណេស្កូ បានថ្លែងការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងការពារតំបន់បេតិកភណ្ឌអង្គរ។ ការកោតសរសើរ បានធ្វើឡើងតាមរយៈលោក Sardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពេលលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អនុញ្ញាតទទួលជួបដើម្បីពិភាក្សាការងារ ជាពិសេសផ្ដោតទៅលើវឌ្ឍនភាពការងាររួមគ្នារវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ ក្នុងជំនួបនៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវអំពីព័ត៌មានមួយចំនួន ដែលពាក់ព័ន្ធទៅនឹងយុទ្ធនាការកម្រិតអន្តរក្រសួង របស់ក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្នុងការចុះវាស់វែងដី និងស្រង់ទិន្នន័យនិយាមការ ដែលបានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដល់តំណាងអង្គការយូណេស្កូ ដើម្បីជ្រាបជាព័ត៌មាន។ លោកជំទាវថា នេះជាយុទ្ធនាការមួយ ដើម្បីរុះរើនៅសំណង់ខុសច្បាប់មួយចំនួនដែលបានកើតមាននៅពេលកន្លងមក ហើយយុទ្ធនាការនេះក៏ជាផ្នែកមួយនៃផែនការសកម្មភាពរបស់អាជ្ញាធរជាតិអប្សរាក្នុងការទប់ស្កាត់ និងការពារតំបន់បេតិកភណ្ឌអង្គរ ជាពិសេសប្រយុទ្ធប្រឆាំងនឹងសំណង់ខុសច្បាប់។ ពោលយុទ្ធនាការនេះ ជាសកម្មភាពមួយដែលអាចអនុញ្ញាតឲ្យកសាងបាននូវទិន្នន័យជាក់ច្បាស់សម្រាប់អនាគតក្នុងកិច្ចការការពារអភិរក្សតំបន់អង្គរទាំងមូល ជាពិសេសទប់ស្កាត់នៃការកកើតឡើងវិញនៃសំណង់ខុសច្បាប់ជាយថាហេតុនាពេលអនាគត ក្នុងបំណងធ្វើយ៉ាងណាការពារឲ្យបានជាដាច់ខាតតំលៃលេចឆ្លោជាសាកលនៃរមណីយដ្ឋានអង្គរអត្តសញ្ញាណជាតិ។ ពាក់ព័ន្ធនឹងយុទ្ធនាការរបស់ក្រុមការងារតម្រង់ទិសនេះ តំណាងអង្គការយូណេស្កូ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងការពារតំបន់បេតិកភណ្ឌអង្គរ ព្រមទាំងនឹងរាយការណ៍បន្ដជូនទៅអង្គការយូណេស្កូនៅប៉ារីស និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោកផងដែរ។ លោកក៏បានស្នើឱ្យអាជ្ញាធរជាតិអប្សរា ដាក់បញ្ចូលក្នុងរបាយការណ៍ស្ដីពីវឌ្ឈភាពកិច្ចការអភិរក្សអង្គរនូវសកម្មភាព និងលទ្ធផលនៃយុទ្ធនាការនេះ ដែលនឹងត្រូវដាក់ជូនទៅគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនាដំណាច់ឆ្នាំ២០២២នេះ។…
-
ក្រុមការងារបច្ចេកទេសរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កំពុងបន្តចុះពិនិត្យ វាស់វែង កំណត់និយាមកានិងអត្តសញ្ញាណកម្មក្បាលដី

ខេត្តសៀមរាប ៖ ក្រុមការងារបច្ចេកទេសទាំង៣២ក្រុមមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋាន កំពុងចុះពិនិត្យយ៉ាងសកម្ម ដើម្បីវាស់វែងកំណត់និយាមកាក្បាលដី អត្តសញ្ញាណដីធ្លីក្នុងរមណីយដ្ឋានអង្គរ នៅតាមសង្កាត់ និងភូមិជាច្រើនក្នុងក្រុងសៀមរាប នៅថ្ងៃទី១៩ សីហា ២០២២។
-
ប្រាសាទប្រុស៖ អតីត និង បច្ចុប្បន្ន

-
ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:រៀបចំកម្មវិធីអបអរសាទរទិវាអាស៊ានលើកទី៥៥

-
ទៀនវស្សា ទេយ្យទាន និងបច្ច័យរបស់ ឯកឧត្តម ស សុខា និងលោកជំទាវ ត្រូវបានប្រគេនដល់ព្រះសង្ឃ នៅវត្តវាលស្បូវ ក្នុង ឃុំមេសរប្រចាន់

ព្រៃវែង៖ ឯកឧត្តម រាជ រ៉ា ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកពារាំង និងក្រុមការងារ រួមនឹង លោក ហ៊ី ធួក អភិបាលស្រុកពារាំ ង និងសហការី នៅព្រឹកថ្ងៃទ១៣ខែកក្កដានេះបាននាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យ របស់ ឯកឧត្តម ស សុខា និងលោកជំទាវ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តវាលស្បូវ ហោវត្ត(ភូមិអណ្តូង)ដែលស្ថិតនៅក្នុងភូមិអណ្តូង ឃុំមេសរប្រចាន់ ។




