Category: វប្បធម៌

  • សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំ ទៅប្រាសាទបាយ័ន

    សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំ ទៅប្រាសាទបាយ័ន

    សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំ ទៅប្រាសាទបាយ័ន ទិដ្ឋភាពស្រស់បំព្រង កំពុងគ្របដណ្ដប់នៅតាមដងផ្លូវនានា ក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវពីខ្លោងទ្វារទន្លេអុំ ឆ្ពោះទៅប្រាសាទបាយ័ន ដើមឈើតូចធំជាច្រើន ឈរអមសងខាងផ្លូវ បង្កើនភាពទាក់ទាញដល់អ្នកដំណើរ និងធ្វើឲ្យអ្នកទេសចរជិតឆ្ងាយនឹករឭកដល់រមណីយដ្ឋានអង្គរក្នុងកាលៈទេសៈនេះ៕ រូបភាព៖ Page អាជ្ញាធរជាតិអប្សរា

  • សម្ដេចតេជោ ហ៊ុន សែន ជូនពរបងប្អូនជនរួមជាតិ ថ្ងៃបុណ្យវិសាខបូជា

    សម្ដេចតេជោ ហ៊ុន សែន ជូនពរបងប្អូនជនរួមជាតិ ថ្ងៃបុណ្យវិសាខបូជា

    សម្ដេចតេជោ ហ៊ុន សែន ជូនពរបងប្អូនជនរួមជាតិ ថ្ងៃបុណ្យវិសាខបូជា។

  • អភិបាលខេត្តកំពត បានប្រារព្ធពិធីបុណ្យវិសាខបូជា

    អភិបាលខេត្តកំពត បានប្រារព្ធពិធីបុណ្យវិសាខបូជា

    កំពត ÷ ព្រះសង្ឃថ្នាក់ដឹកនាំមន្ត្រីរាជការពុទ្ធបរិស័ទខេត្តកំពតប្រារព្ធពិធីបុណ្យវិសាខបូជា រំលឹកដល់ថ្ងៃមហាមង្គលនៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង។ នៅថ្ងៃ១៥កើត ខែពិសាខ  ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ព្រះសង្ឃ ថ្នាក់ដឹកនាំមន្ត្រីរាជការពុទ្ធបរិស័ទ នៃខេត្តកំពតបានប្រារព្ធធ្វើពិធីបុណ្យ វិសាខបូជា ដែលប្រព្រឹត្តធ្វើឡើងនៅវត្តជុំគ្រៀល ឃុំជុំគ្រៀលស្រុកទឹកឈូ ខេត្តកំពត ។ ពិធីបុណ្យនេះប្រារពធ្វើឡើងក្រោមវត្តមាន  ពីសំណាក់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត កំពត និងលោកជំទាវ លាង ហៃជាវ តាយ ព្រម ទាំង ព្រះតេជគុណ ញ៉ែត ចន្ទ័តារា ព្រះមេគណខេត្ត និងព្រះមន្ត្រីសង្ឃ ព្រះសង្ឃគ្រប់ឋានានុក្រម រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអង្គភាពជុំវិញខេត្ត ពុទ្ធបរិស័ទក្នុងខេត្តប្រកបដោយសេចក្ដីគោរពនិងសទ្ធាជ្រះថ្លា។ ព្រះសង្ឃពុទ្ធបរិស័ទបានថ្វាយគ្រឿងសក្ការៈបូជាទៀនធូប ផ្កាភ្ញី គោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម ព្រះបរមគ្រូនៃយើង គឺ ថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ឯកឧត្ដម…

  • ពីធីបុណ្យវិសាខបូជា ដែលជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់‌ របស់ពុទ្ធសាសនិកជនគ្រប់រូប‌

    ពីធីបុណ្យវិសាខបូជា ដែលជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់‌ របស់ពុទ្ធសាសនិកជនគ្រប់រូប‌

    ពីធីបុណ្យវិសាខបូជា ដែលជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់‌របស់ពុទ្ធសាសនិកជនគ្រប់រូប‌ ទូទាំងពិភពលោក៕

  • រចនាសម្ព័ន្ធរបស់ផ្ទះឈើបុរាណខ្មែរមានច្រើនម៉ូត

    រចនាសម្ព័ន្ធរបស់ផ្ទះឈើបុរាណខ្មែរមានច្រើនម៉ូត

    ប្រភព៖ Phum Khmer Lodge

  • អាជ្ញាធរជាតិអប្សរានៅតែបង្កើនសកម្មភាពថែទាំប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរ

    អាជ្ញាធរជាតិអប្សរានៅតែបង្កើនសកម្មភាពថែទាំប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរ

    គ្រប់គោលដៅទាំងអស់សុទ្ធតែមាន ភ្នាក់ទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ប្រចាំការ ដើម្បីចាំសម្រួលហេតុការណ៍ផ្សេងៗរបស់ភ្ញៀវទេសចរដែលមានបញ្ហាពេលមកទស្សនានៅអង្គរ។ ទោះបីស្ថានភាពភ្ញៀវទេសចរមានភាពស្ងប់ស្ងាត់ ដោយសារជំងឺកូវីដ១៩យ៉ាងណាក៏ដោយ តែក្រុមការងារដែលប្រចាំការតាមប្រាសាទនីមួយៗពុំបានឈប់សម្រាកពីការងារប្រចាំថ្ងៃនិងមិនភ្លេចរួមចំណែកថែទាំប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរឡើយ។ ផ្ទុយទៅវិញ ក្រុមការងារបានយកឱកាសនេះបង្កើនសកម្មភាពថែទាំ និងសម្អាតតាមទីតាំងប្រាសាទផ្សេងៗក្នុងរមណីយដ្ឋានអង្គរជាប្រចាំ។ ជាក់ស្តែង ក្រុមការងារដែលប្រចាំការនៅតាមប្រាសាទរួមមានភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ បានជួសជុលរនាំងឈើ រនាំងថ្មបាំងទ្រូងផ្លូវ និងស្លាកសញ្ញាផ្សេងៗ ព្រមទាំងបានរួមគ្នាសម្អាតបរិវេណប្រាសាទនិងទីតាំងផ្សេងៗជាច្រើនកន្លែងទៀតក្នុងតំបន់អង្គរ ក្នុងគោលបំណងថែទាំអភិរក្សប្រាសាទ លើកតម្លៃមរតកដូនតា និងលើកកម្ពស់បរិស្ថាន៕

  • អាជ្ញាធរជាតិអប្សរា សហការជាមួយប្រទេសអាល្លឺម៉ង់ ជួសជុល និងអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្ត

    អាជ្ញាធរជាតិអប្សរា សហការជាមួយប្រទេសអាល្លឺម៉ង់ ជួសជុល និងអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្ត

    យោងតាមក្រសួងវប្បធម៌ នៅថ្ងៃទី២២មេសានេះ បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន GARCP (German Apsara Restoration Conservation Project) ប្រទេសអាល្លឺម៉ង់ កំពុងជួសជុល អភិរក្សក្បាច់ចម្លាក់នៅជ្រុងខាងជើងឈៀងខាងកើត រួតទី២នៃកំពូលប្រាសាទអង្គរវត្ត និងសង្គ្រោះបន្ទាន់នូវផ្នែកមួយចំនួនទៀតរបស់ប្រាសាទនោះ។ ក្រសួងវប្បធម៌បានបញ្ជាក់ថា ការជួសជុលអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្តនោះ បានចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០១៩ មកដល់ពេលបច្ចប្បន្នអនុវត្តបានប្រមាណ៤០ភាគរយ និងគ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខ៕

  • សួស្តីឆ្នាំថ្មី ឆ្នាំនេះសង្គ្រាន្តឆ្នាំថ្មីនឹងចូលមកនៅក្នុងថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៤ ខែមេសា វេលាម៉ោង០៤:០០នាទីព្រឹកទៀបភ្លឺ

    សួស្តីឆ្នាំថ្មី ឆ្នាំនេះសង្គ្រាន្តឆ្នាំថ្មីនឹងចូលមកនៅក្នុងថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៤ ខែមេសា វេលាម៉ោង០៤:០០នាទីព្រឹកទៀបភ្លឺ

    នោះព្រះអាទិត្យចរចេញពីមីនរាសីទៅស្ថិតនៅឯមេសរាសី ដើរតាមគោវិថី គឺផ្លូវកណ្ដាល ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកា ព្រះនាម មណ្ឌាទេវី គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ អន សៀតផ្ការ ចម្ប៉ា អាភរណៈ កែវពិទូរ្យ(ពេជ្រភ្នែកឆ្មា) ភក្សាហារ សប្បិ ព្រះហស្តស្ដាំទ្រង់ ម្ជុល ព្រះហស្ដឆ្វេងទ្រង់ ឈើច្រត់ គង់លើខ្នង គទ្រភ (សត្វលា) ជាពាហនៈ ។ ថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៤:០០នាទីព្រឹក(រំលងអធ្រាត្រនែយប់ថ្ងៃទី១៣) ជាថ្ងៃចូលឆ្នាំថ្មី ។ថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៥ ខែមេសា ឆ្នាំ២០២១ជាថ្ងៃវ័នបត ។ ថ្ងៃសុក្រ ៥កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៦ ខែមេសា ឆ្នាំ២០២១ជាថ្ងៃឡើងស័ក ។ គម្រប់ជាសង្ក្រាន្ត ៣ថ្ងៃ ស្រេចបរិបូណ៌ ចូលជាសកលឆ្នាំឆ្លូវ ត្រីស័ក តរៀងទៅ ។ ក្នុងឱកាសសង្គ្រាន្តទាំង៣ថ្ងៃនេះ សូមអស់ជនានុជនប្រុសស្រីទាំងឡាយ…

  • អាជ្ញាធរជាតិអប្សរាពន្លឿនការជួសជុលខឿនជ្រុងនិរតីនៃប្រាសាទបាយ័ន្តឱ្យរួចរាល់ មុនរដូវវស្សាមកដល់

    អាជ្ញាធរជាតិអប្សរាពន្លឿនការជួសជុលខឿនជ្រុងនិរតីនៃប្រាសាទបាយ័ន្តឱ្យរួចរាល់ មុនរដូវវស្សាមកដល់

    យោងតាមអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ទិសនិរតី រួតទី៣នៃប្រាសាទបាយ័ន្ត ដែលប្រឈមនឹងហានិភ័យខ្ពស់ បានចាប់ផ្តើមជួសជុលតាំងពីខែមករា ដើមឆ្នាំ២០២១ រហូតមកដល់ពេលនេះសម្រេចបាន៣០ភាគរយហើយ។ កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងជាក្រុមការងារជួសជុលរួតទី៣នៃប្រាសាទបាយ័ន្ត បានឱ្យដឹងថា ការងារជួសជុលនៅប្រាសាទបាយ័ន្ត មាន៤គម្រោងធំៗ ក្នុងនោះរួមមាន៖ ទី១ ជួសជុលជ្រុងនិរតី រួតទី៣នៃប្រាសាទបាយ័ន្តបាន៣០ភាគរយ។ ទី២ ទល់ទ្រផ្តែរហោរជាងដែលពុំមានសរសរពេជ្រសម្រាប់ទ្រលំនឹង ដំបូល និងធ្នឹមរលុះធ្លាក់បាន៩០ភាគរយ។ ទី៣ រៀបចំបិទភ្ជិតតាមប្រហោងថ្ម និងសម្រួលថ្មរដិបរដុបមិនរាបស្មើបាន៨០ភាគរយ និងទី៤ តម្លើងជណ្តើរគ្រោងដែកដើម្បីសម្រួលដល់សៀគ្វីទស្សនាប្រាសាទសម្រេចបាន១០០%ហើយ។ អ្នកជំនាញរូបនោះបញ្ជាក់ថា ដោយកៀកនឹងរដូវវស្សាខិតចូលជិតមកដល់ ដូចនេះ ក្រុមការងារនឹងខិតខំពន្លឿនការរើថ្ម និងរៀបទៅវិញ យ៉ាងយូរឱ្យរួចរាល់នៅខែមិថុនាខាងមុខ។ ដោយឡែកការជួសជុលកម្រាលអាចបន្តក្នុងរយៈពេលប្រមាណ៣ខែបន្តទៀតនឹងបញ្ចប់ទាំងស្រុង។ កញ្ញា ម៉េង សុវណ្ណលីលីន បានដឹងទៀតថាផលលំបាកចំពោះការងារជួសជុលនេះគឺទីធ្លាមានភាពតូចចង្អៀត ពិបាកក្នុងការរើថ្ម និងត្រូវការប្រើកម្លាំងពលកម្មមនុស្សទាំងស្រុងក្នុងការរើថ្ម។ ដូច្នេះ ក្រុមការងារបានប្រើបន្ទះកៅស៊ូក្រាលលើកម្រាលថ្មដើម្បីធ្វើដាក់ថ្មដែលរើ ចៀសវាងការប៉ះថ្មនឹងថ្មដោយផ្ទាល់ អាចបណ្តាលឱ្យខូចផ្ទៃថ្ម។ ម្យ៉ាងទៀតបើមានភ្លៀងធ្លាក់ ឬរដូវវស្សាមកដល់ គឺពិបាកក្នុងការជួសជុល។ រចនាសម្ពន្ធខឿននៅរួតទី៣នៃប្រាសាទបាយ័ន្ត រងការខូចខាតដោយសារកត្តាអាកាសធាតុ ដើមឈើ ជាពិសេសកត្តាទឹកបានហូរច្រោះចូលរចនាសម្ពន្ធដែលនាំយកល្បាយខ្សាច់ចេញនាំអោយមានបញ្ហានៅតាមជ្រុងកែងក្រៀកចេញពីគ្នា ដែលអាចប៉ះពាល់ដល់ខឿនរួតទី៣ និងសំណង់ប្រាសាទទាំងមូលផងដែរ៕

  • យើងរួមគ្នាអភិរក្សកេរដំណែលវប្បធម៌ដូនតា ហើយប្តេជ្ញាអនុវត្តន៍វិធានការ ៣ កុំ ៣ ការពារទាំងអស់គ្នា

    យើងរួមគ្នាអភិរក្សកេរដំណែលវប្បធម៌ដូនតា ហើយប្តេជ្ញាអនុវត្តន៍វិធានការ ៣ កុំ ៣ ការពារទាំងអស់គ្នា

    តោះសូមអញ្ជើញបងប្អូនទាំងអស់រីករាយទស្សនានូវទេពកោសល្លប្អូនអ្នកច្រៀងចាប៉ីវ័យក្មេងសម្លេងពិរោះជំនាន់ក្រោយដូចតទៅ៖