-
កម្មវិធីជជែកអំពីវិស័យទេសចរណ៍ ក្រោមប្រធានបទ៖ “ស្រ្តី និងការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៅកម្ពុជា”

-
ទៅលេងលើខ្នងភ្នំគូលែនកុំភ្លេចចូលកម្សាន្តរមណីយដ្ឋានស្រះដំរី

ខេត្តសៀមរាប ៖ ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន គឺជាទីតាំងប្រវត្តិសាស្រ្ត និង ក៏ជាភ្នំសក្ការបូជានៅក្នុងប្រទេសកម្ពុជា ។ លើខ្នងភ្នំមួយកន្លែងនេះគឺជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏សម្បូរបែបដែលគេអាច ទស្សនាទីតាំងប្រវត្តិសាស្រ្ត និង ក៏ជាភ្នំសក្ការបូជានៅក្នុងប្រទេសកម្ពុជា។ ទីតាំងដ៏ពិសិដ្ឋមួយនេះបានបន្សល់ទុកនូវប្រាសាទបុរាណ និងស្ថានីយ៍បុរាណ និងទឹកធ្លាក់គួរជាទីកម្សាន្តមនោរម្យជាច្រើនកន្លែងទៀត។ ក្នុងចំណោមប្រាសាទបុរាណដែលបន្សល់ទុកពីដូនតាខ្មែរ ហើយកំពុងទទួលបានការចាប់អារម្មណ៍នៅលើខ្នងភ្នំនេះមួយដែរគឺ រមណីយដ្ឋាន ស្រះដំរី ជាអតីតដែនដីរាជធានីបុរាណ «មហិន្ទ្របពត៌» ។ «ស្រះដំរី» មានចម្ងាយប្រមាណ ៩គីឡូម៉ែត្រ ពីព្រះអង្គធំ ដោយអ្នកដំណើរត្រូវធ្វើដំណើរតាមម៉ូតូឆ្លងកាត់ព្រៃ ថ្ម និងទីវាលនៅលើខ្នងភ្នំគូលែនប្រមាណ ៣០នាទី។ នៅបរិវេណស្រះដំរីគេឃើញមានចម្លាក់រូបដំរីដ៏ធំមួយ ហើយក្បែរខាងស្តាំដៃដំរីនេះក៏មានសត្វតោ ខ្លា គោ និងឃឿនថ្មបាយក្រៀម ត្រូវបានរចនាឡើងពីថ្មភ្នំធម្មជាតិដែលបានបន្សល់ទុកពីដូនខ្មែរយើងមក។ទីកន្លែងនេះហើយបានក្លាយជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង និងដំណើរកម្សាន្តក្នុងព្រៃភ្នំ។ លោក ថន រដ្ឋា គឺជាអ្នកមើលការខុសត្រូវទីកន្លែងនេះបានប្រាប់ឱ្យដឹងថា ស្រះដំរី បច្ចុប្បន្នបានក្លាយជាទីតាំងទេសចរណ៍ពេញនិយម និងក៏ជាទីសក្ការៈ សម្រាប់អ្នកមានជំនឿដែលតែងតែមកគោរពបូជានៅទីនេះទៀតផង។ ទាក់ទិនទៅនឹងប្រវត្តិនៅកន្លែងនេះលោកបានរៀបរាប់ប្រាប់ថា កាលដើមឡើយទីនេះមានស្រះមួយនៅចំពីមុខសត្វដំរី ជាប្រភពទឹក ហើយទីតាំងនេះ ជាទីសក្ការៈបូជាមួយ ដែលកសាងនៅចុងសតវត្សទី៨ ដើមសតវត្សទី៩ ។ ក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរមិនថាខ្មែរ…
-
កិច្ចសន្ទនាជាមួយលោក ហម អរុណ ក្រោមប្រធានបទ “កត្តាដែលធ្វើឱ្យខេត្តបាត់ដំបងទទួលបាននូវចំនួនភ្ញៀវទេសចរច្រើនជាងគេនៅទូទាំងប្រទេស សម្រាប់សប្តាហ៍ទី៣ ក្នុងខែកក្កដា”

-
ទឹកធ្លាក់អូរជាំ ជាតំបន់អេកូទេសចរណ៍បែបធម្មជាតិ គួរជាទីទាក់ទាញ់នៅស្រុកសំឡូត ខេត្តបាត់ដំបង

-
ទេសភាពនៃប្រាសាទព្រះខ័ន

-
ព្រៃកោងកាងទឹកសាប

-
ផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ៖ ទិសដៅ យុទ្ធសាស្រ្តទី១



