-
អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះខឿនព្រះលានជល់ដំរី ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំង

-
កម្ពុជាតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរនៅខេត្តព្រះសីហនុ ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរ

-
សហគមន៍អេកូ-ទេសចរណ៍កោះសាមសិប (Video Inside)

នាទីទស្សនាស្រុកយើង (Visit Our Home) នៃកម្មវិធីជជែកអំពីវិស័យទេសចរណ៍ (UYFC Tourism Talk Show) សូមជូនវីដេអូ ស្តីពី សហគមន៍អេកូ-ទេសចរណ៍កោះសាមសិប។ សហគមន៍អេកូទេសចរណ៍កោះសាមសិបមានទីតាំងស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលពោរពេញដោយសក្ដានុពលសម្បូរបែបលើវិស័យទេសចរណ៍ ពិសេសគឺនៅតាមដងទន្លេ ដូចជា បណ្ដាកោះ ព្រៃលិចទឹក សត្វស្លាប ភូមិជនជាតិដើមភាគតិច ព្រៃសហគមន៍ ម្ហូបអាហារ ចម្ការដំណាំរបស់អ្នកភូមិជាដើម។
-
ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ជាការរួមចំណែកផ្សព្វផ្សាយពី សក្កានុពលទេសចរណ៍ បានបើកជាផ្លូវការ

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ឬ KHMER RALLY RAID PRACTICE បានប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការសហភាពសហព័ន្ធ យុវជន កម្ពុជា រាជធានីភ្នំពេញ។ ការប្រណាំងជាផ្លូវការរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ចេញ ដំណើរ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពត។
-
អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សា ក្របីរៀល
បន្ទាប់ពីខកខានរយៈពេល២ឆ្នាំកន្លងមក ដោយសារការឆ្លងរីករាលជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយអាជ្ញាធរក្នុងតំបន់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ ចំនួនប្រមាណជិត២០០នាក់ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ហើយនិងជាអនុប្រធានក្រុមការងារអប់រំបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរាបានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជន បានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគាត់ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ យល់ដឹងពីភារកិច្ច នៃការការពារ អភិរក្ស និងការងារគ្រប់គ្រង់របស់អាជ្ញាធរជាតិអប្សរានិងធ្វើជាគម្រូដល់សហគមន៍របស់ខ្លួន។ លោកបន្តថា មេរៀនសំខាន់ៗ ត្រូវចែករំលែកដល់សិស្សានុសិស្ស នៅក្នុងតំបន់បេតិកភណ្ឌនេះ មានដូចជា៖ ការយល់ដឹងអំពីប្រវត្តិសាស្រ្តនៃចក្រភពខ្មែរ ការងារជួសជុលថែទាំប្រាង្គប្រាសាទ បរិស្ថាន ធម្មជាតិ វប្បធម៌ ការប្រើប្រាស់ដីធ្លី និងការការពារទេសភាពវប្បធម៌ និងការងារសាងសង់សំណង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរជាដើម។លោកបន្តថា បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា…
-
តំបន់ការពារទេសភាពបឹងព្រែកល្ពៅ

-
កម្ពុជា-ស្រីលង្កា ឈានដល់ការចុះអនុស្សរណៈពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងឯកភាពចាប់ផ្ដើមការងារចម្បងៗច្រើនចំណុច

(ភ្នំពេញ)៖ កម្ពុជា និងស្រីលង្កាបានឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីបើកផ្លូវដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ខណៈភាគីទាំងពីរក៏បានឯកភាពចាប់ផ្ដើមអនុវត្តការងារចម្បងៗច្រើនចំណុច ដូចជា ការជំរុញចលនាទេសចរ ការតភ្ជាប់ជើងហោះហើរ ការបង្កើតព្រឹត្តិការណ៍ទេសចរណ៍សាសនា ការផ្លាស់ប្ដូទស្សនកិច្ចទៅវិញទៅមកជាដើម។


