-
ទឹកធ្លាក់អូរម្លូ តំបន់ទេសចរណ៍ធម្មជាតិល្បីល្បាញមួយនៅខេត្តកោះកុង
ទឹកធ្លាក់អូរម្លូ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមួយកន្លែង នៃតំបន់ទេសចរណ៍ធម្មជាតិជីផាត ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ភូមិសាស្រ្តស្រុកថ្មបាំង ខេត្តកោះកុង។ តំបន់ទឹកធ្លាក់ នៅក្នុងរដូវនេះ កំពុងបង្អួតខ្លួនយ៉ាងស្រស់បំព្រង នៅកណ្ដាលព្រៃភ្នំ។ អ្នកទេសចរគ្រប់វ័យ ជាពិសេសសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង បានមកកម្សាន្តឥតដាច់។
-
សមាជិកសហគមន៍ទេសចរណ៍ ទឹកធ្លាក់ស្រែអំពិល បានទទួលវគ្គបណ្ដុះបណ្ដាលស្ដីពីសហគ្រិនភាព ក្នុងការគ្រប់គ្រងសហគមន៍ ជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច
ខេត្តកំពង់ឆ្នាំង ៖ វគ្គបណ្ដុះបណ្ដាលស្ដីពីសហគ្រិនភាព ក្នុងការគ្រប់គ្រងសហគមន៍ ជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច រយៈពេល ៥ថ្ងៃ ដល់សមាជិកសហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ត្រូវបានធ្វើពិធីបិទ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតជុក ជំនោ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍
-
កម្ពុជាជំរុញបង្កើនជើងហោះហើរជាមួយសិង្ហបុរីបន្ថែម ដើម្បីទាក់ទាញលំហូរទេសចរអន្តរជាតិនៅពេលស៉ីហ្គេម២០២៣
ភ្នំពេញ៖ នៅពេលព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមឆ្នាំ២០២៣ឈានចូលមកដល់ នឹងមានតម្រូវការធ្វើដំណើរមកកាន់កម្ពុជាកាន់តែច្រើន ដែលរាជរដ្ឋាភិបាលចាំបាច់ត្រូវជំរុញបង្កើនការហោះហើរពីបរទេស ក្នុងនោះកម្ពុជាសម្លឹងឃើញច្រកផ្លូវអាកាសដ៏ចម្បងមួយក្នុងការដឹកជញ្ជូនទេសចរ នោះគឺការបង្កើនជើងហោះហើរជាមួយសិង្ហបុរី។
-
កម្មវិធីជជែកអំពីវិស័យទេសចរណ៍ ក្រោមប្រធានបទ៖ “ស្រ្តី និងការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៅកម្ពុជា”
វាគ្មិនកិត្តិយស៖ កញ្ញា ឈុំ ឆនម៉ារី អ្នកបង្កើតមាតិកាទេសចរណ៍នៅលើប្រព័ន្ធបណ្តាញសង្គម ទស្សនាវីដេអូ៖ https://youtu.be/-9K7luIDheU
-
ទៅលេងលើខ្នងភ្នំគូលែនកុំភ្លេចចូលកម្សាន្តរមណីយដ្ឋានស្រះដំរី
ខេត្តសៀមរាប ៖ ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន គឺជាទីតាំងប្រវត្តិសាស្រ្ត និង ក៏ជាភ្នំសក្ការបូជានៅក្នុងប្រទេសកម្ពុជា ។ លើខ្នងភ្នំមួយកន្លែងនេះគឺជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏សម្បូរបែបដែលគេអាច ទស្សនាទីតាំងប្រវត្តិសាស្រ្ត និង ក៏ជាភ្នំសក្ការបូជានៅក្នុងប្រទេសកម្ពុជា។ ទីតាំងដ៏ពិសិដ្ឋមួយនេះបានបន្សល់ទុកនូវប្រាសាទបុរាណ និងស្ថានីយ៍បុរាណ និងទឹកធ្លាក់គួរជាទីកម្សាន្តមនោរម្យជាច្រើនកន្លែងទៀត។ ក្នុងចំណោមប្រាសាទបុរាណដែលបន្សល់ទុកពីដូនតាខ្មែរ ហើយកំពុងទទួលបានការចាប់អារម្មណ៍នៅលើខ្នងភ្នំនេះមួយដែរគឺ រមណីយដ្ឋាន ស្រះដំរី ជាអតីតដែនដីរាជធានីបុរាណ «មហិន្ទ្របពត៌» ។ «ស្រះដំរី» មានចម្ងាយប្រមាណ ៩គីឡូម៉ែត្រ ពីព្រះអង្គធំ ដោយអ្នកដំណើរត្រូវធ្វើដំណើរតាមម៉ូតូឆ្លងកាត់ព្រៃ ថ្ម និងទីវាលនៅលើខ្នងភ្នំគូលែនប្រមាណ ៣០នាទី។ នៅបរិវេណស្រះដំរីគេឃើញមានចម្លាក់រូបដំរីដ៏ធំមួយ ហើយក្បែរខាងស្តាំដៃដំរីនេះក៏មានសត្វតោ ខ្លា គោ និងឃឿនថ្មបាយក្រៀម ត្រូវបានរចនាឡើងពីថ្មភ្នំធម្មជាតិដែលបានបន្សល់ទុកពីដូនខ្មែរយើងមក។ទីកន្លែងនេះហើយបានក្លាយជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង និងដំណើរកម្សាន្តក្នុងព្រៃភ្នំ។ លោក ថន រដ្ឋា គឺជាអ្នកមើលការខុសត្រូវទីកន្លែងនេះបានប្រាប់ឱ្យដឹងថា ស្រះដំរី បច្ចុប្បន្នបានក្លាយជាទីតាំងទេសចរណ៍ពេញនិយម និងក៏ជាទីសក្ការៈ សម្រាប់អ្នកមានជំនឿដែលតែងតែមកគោរពបូជានៅទីនេះទៀតផង។ ទាក់ទិនទៅនឹងប្រវត្តិនៅកន្លែងនេះលោកបានរៀបរាប់ប្រាប់ថា កាលដើមឡើយទីនេះមានស្រះមួយនៅចំពីមុខសត្វដំរី ជាប្រភពទឹក ហើយទីតាំងនេះ ជាទីសក្ការៈបូជាមួយ ដែលកសាងនៅចុងសតវត្សទី៨ ដើមសតវត្សទី៩ ។ ក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរមិនថាខ្មែរ…
-
កិច្ចសន្ទនាជាមួយលោក ហម អរុណ ក្រោមប្រធានបទ “កត្តាដែលធ្វើឱ្យខេត្តបាត់ដំបងទទួលបាននូវចំនួនភ្ញៀវទេសចរច្រើនជាងគេនៅទូទាំងប្រទេស សម្រាប់សប្តាហ៍ទី៣ ក្នុងខែកក្កដា”
កម្មវិធីជជែកអំពីវិស័យទេសចរណ៍ (UYFC Tourism Talk Show) សូមជូនវីដេអូនៃកិច្ចសន្ទនាជាមួយលោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ស្តីពីកត្តាដែលធ្វើឱ្យខេត្តបាត់ដំបងទទួលបាននូវចំនួនភ្ញៀវទេសចរច្រើនជាងគេនៅទូទាំងប្រទេស សម្រាប់សប្តាហ៍ទី៣ ក្នុងខែកក្កដា។
-
ទឹកធ្លាក់អូរជាំ ជាតំបន់អេកូទេសចរណ៍បែបធម្មជាតិ គួរជាទីទាក់ទាញ់នៅស្រុកសំឡូត ខេត្តបាត់ដំបង
ខេត្តបាត់ដំបង ៖ ទឹកធ្លាក់អូរជាំ គឺជារមណីយដ្ឋានធម្មជាតិមួយដែលស្ថិតនៅប៉ែកខាងលិចឆៀងខាងត្បូងទីរួមខេត្តបាត់ដំបង មានចម្ងាយ ៨០គីឡូម៉ែត្រពីទីរួមខេត្ត ស្ថិតនៅក្នុងភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។
-
ទេសភាពនៃប្រាសាទព្រះខ័ន
ប្រាសាទព្រះខ័នមានទីតាំងស្ថិតនៅក្នុងក្រុមប្រាសាទវង់ធំក្នុងទឹកដីនៃខេត្ដសៀមរាប មានចម្ងាយ៣គម ពីប្រាសាទបាយ័ន និង១,៥គម ពីទ្វារដីឆ្នាំង(ទ្វារអង្គរធំទិសខាងជើង) ។