Category: ទេសចរណ៍

  • បាត់ដំបង​៖ ជីវិតការងារ​របស់អ្នកបើក​ឡូរី​នៅ​ស្ទឹង​អូរ​ដំបង

    បាត់ដំបង​៖ ជីវិតការងារ​របស់អ្នកបើក​ឡូរី​នៅ​ស្ទឹង​អូរ​ដំបង

    ការងារ​បើក​ឡូរី​នៅ​ស្ទឹង​អូរ​ដំបង គឺជារ​បរស​ល់ពី​ដូនតា​របស់​អ្នកភូមិ​អូរ​ដំបង តាំងពី​ឆ្នាំ​១៩៧៨​មកម្ល៉េះ​។ អ្នកបើក​ឡូរី​នៅទីនេះ​ចងក្រង​គ្នា​ជា​សហគមន៍ ដើម្បី​ទទួលបាន​ប្រយោជន៍​រួម​។ ឡូរី​ដែល​នៅ​រក្សា​ភាព​ពាក់កណ្ដាល​បុរាណ​នេះ បច្ចុប្បន្ន​ភ្ញៀវ​ភាគច្រើន​ជា​ជនបរទេស​។​ ដើម្បី​អាច​ទៅដល់​កន្លែង​ជិះ​ឡូរី​នៅ​ស្ទឹង​អូរ​ដំបង គេ​គ្រាន់តែ​ធ្វើដំណើរ​ពី​ទី​រួម​ខេត្តបាត់ដំបង តាមផ្លូវ​ជាតិ​លេខ​១០ ប្រមាណ​៥​គីឡូម៉ែត្រ​តែប៉ុណ្ណោះ នោះគេ​នឹង​ទៅដល់​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង ដែលជា​ទីតាំង​ជិះ​ឡូរី​សល់​ពី​ឆ្នាំ​១៩៧៨​។ ​ រោង​ប្រក់​ក្បឿង​សម្រាប់​ឱ្យ​ភ្ញៀវ​ជ្រក​ភ្លៀង​និង​កម្ដៅ ឬ​អង្គុយ​រង់ចាំ ទំហំ​ទទឹង​ប្រមាណ​១០​ម៉ែត្រ​និង​បណ្ដោយ​ប្រហែលជា​១៥​ម៉ែត្រ ដែលមាន​គ្រែ​ត្រៀបត្រា​នៅក្រោម និង​មាន​តុ​កៅអី​ថ្ម​ខ្លះ​ផង​នោះ ជា​ចំណុច​ចាប់ផ្ដើម​នៃ​ការ​ជិះ​ឡូរី​។ ឡូរី​ធ្វើ​ពី​រនាបឫស្សី មាន​សណ្ឋាន​ដូចជា​គ្រែ​តែ​គ្មាន​ជើង ដែលមាន​ដាក់​កន្ទេលកក់​ពីលើ និង​មាន​ម៉ាស៊ីន​ជា​ជំនួយ​ឱ្យ​ឡូរី​ទៅមុខ​នោះ បានដាក់​តម្រៀប​គ្នា​ជា​ជួរ ប្របផ្លូវ​រថភ្លើង​។ អ្នកបើក​ឡូរី​មិន​ថា​ស្រី​ឬ​ប្រុស​នោះទេ ភាគច្រើន​មាន​សម្បុរ​ស្រអែម​និង​ខ្មៅ​។ ​ ម៉ោងជាង​១១​ព្រឹក​នៅទីនេះ​មិនមាន​អ្វី​លក់​ទេ ក្រៅពី​ធុង​លក់​ភេសជ្ជៈ​ព័ណ៌​ក្រហម​មួយ​នៅ​ជិត​ផ្លូវ​រថភ្លើង ក្បែរ​រោង​ប្រក់​ស័ង្កសី​តូច​មួយ​។ គ្រាន់តែ​ឃើញ​ភ្ញៀវ​ទៅដល់​ភ្លាម​មិន​ថា​ជា​ភ្ញៀវ​ខ្មែរ​ឬ​បរទេស​ឡើយ ម្ចាស់​វេន​ប្រមូលប្រាក់​បានចេញ​ពី​រោង​ប្រក់​ក្បឿង​មក​រាក់ទាក់​និង​ណែនាំ​ពី​សេវាកម្ម​ឡូរី​របស់ខ្លួន​។ ឡូរី​ដែលមាន​ជាង​២០​គ្រឿង ត្រូវបាន​បែងចែក​វេន​គ្នា ដើម្បី​ប្រមូលប្រាក់​វិលជុំ និង​វេន​បើក​ផងដែរ ដើម្បី​ទទួលបាន​ប្រយោជន៍​ស្មើគ្នា​។ បានន័យថា​បើ​ឡូរី​មាន​៣០ អ្នកបើក​ក៏មាន​៣០​នាក់​ដែរ ដូច្នេះ​មួយខែ ម្នាក់​មានតែ​មួយថ្ងៃ​តែប៉ុណ្ណោះ ដើម្បី​ប្រមូលប្រាក់ តែ​ពួកគេ​ត្រូវ​បើក​ឡូរី​រាល់ថ្ងៃ​។ បើ​មិន​ចំ​វេន​ប្រមូលប្រាក់​ទេ សមាជិក​ទាំងអស់​ទទួល​បាន​ប្រាក់ ១០,០០០​រៀល សម្រាប់​ដឹក​ភ្ញៀវ​មួយ​ជើង​។ សហគមន៍​បង្កើត​ប្រព័ន្ធ​បែបនេះ ដើម្បីឱ្យ​សមាជិក​ក្នុង​ក្រុម​របស់ខ្លួន​ទទួលបាន​ចំណូល​រាល់ថ្ងៃ និង​ស្មើភាព​គ្នា​។​…

  • ប្រាសាទ តាព្រហ្ម

    ប្រាសាទ តាព្រហ្ម

    ប្រាសាទតាព្រហ្មត្រូវបានគេស្គាល់ច្រើនថាជាប្រាសាទដើមឈើ ស្ថិតនៅក្នុងព្រៃ មានកសិណទឹកព័ទ្ធជុំវិញពីរជាន់ ។ ប្រាសាទនេះមានទីតាំងស្ថិតនៅវង់តូច ទៅតាមផ្លូវទ្វារជ័យ បន្ទាប់ពីប្រាសាទតាកែវប្រហែល១គីឡូម៉ែត្រ ហើយមានកំពែងជាប់នឹងកំពែងប្រាសាទបន្ទាយក្តីប៉ែកពាយ័ព្យ ។

  • ខ្លោងទ្វារខ្មោច!! ឮឈ្មោះហើយមានអារម្មណ៍ថាខ្លាចមែនទេ? តែកុំខ្លាចអី!

    ខ្លោងទ្វារខ្មោច!! ឮឈ្មោះហើយមានអារម្មណ៍ថាខ្លាចមែនទេ? តែកុំខ្លាចអី!

    ខ្លោងទ្វារខ្មោច ជាខ្លោងទ្វារ​មួយ​ស្ថិតនៅ​ទិសខាងកើត​នៃ​ក្រុង​អង្គរធំ ចំពីមុខ​ប្រាសាទបាយ័ន​ទៅកើត​ត្រង់។ ខ្លោង​ទ្វារ​នេះត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ដង្ហែ​សាកសព​របស់​អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​អង្គរ​ធំ​យក​ទៅ​បូជា ឬ​យក​ទៅ​ចោល​ក្នុង​ទឹក​ស្ទឹង​ខាងក្រៅ​បរិវេណក្រុង​អង្គរធំ។ (​សៀវភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ ភាគ ២)។

  • ប្រាសាទអំបែងនំ ដែលមនុស្សភាគច្រើនប្រាកដជាមិន​ធ្លាប់បានទៅ ឬក៏មិនដែលធ្លាប់ឮសោះក៏មាន!

    ប្រាសាទអំបែងនំ ដែលមនុស្សភាគច្រើនប្រាកដជាមិន​ធ្លាប់បានទៅ ឬក៏មិនដែលធ្លាប់ឮសោះក៏មាន!

    ប្រាសាទអំបែងនំ មានទីតាំងស្ថិតនៅភូមិព្រិច ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ចម្ងាយពីទីរួមខេត្ត​កំពង់ធំ ទៅតាមផ្លូវស្ទោងប្រមាណជាង ១០០គីឡូម៉ែត្រ, ភាគឦសានទីប្រជុំជន ឃុំសាគ្រាម ប្រមាណ ៤គីឡូម៉ែត្រ ហើយស្ថិតនៅក្នុងព្រៃក្រាស់មួយកន្លែង។

  • ក្រសួងទេសចរណ៍ ខិតខំកែប្រែវិបត្តិកូវីដទៅជាឱកាសពង្រឹងគុណភាពផលិតផលទេសចរណ៍មានស្រាប់ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

    ក្រសួងទេសចរណ៍ ខិតខំកែប្រែវិបត្តិកូវីដទៅជាឱកាសពង្រឹងគុណភាពផលិតផលទេសចរណ៍មានស្រាប់ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

    ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា នាពេលបច្ចុប្បន្ន ក្រសួងទេសចរណ៍កំពុងខិតខំកែប្រែបញ្ហាវិបត្តិជំងឺកូវីដ-១៩ ទៅជាឱកាសពង្រឹងគុណភាពផលិតផលទេសចរណ៍ដែលមានស្រាប់ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីជំរុញចលនាទេសចរក្នុងស្រុក និងផ្សព្វផ្សាយសុវត្ថិភាពទេសចរណ៍ទៅកាន់អន្តរជាតិ។ ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តនៅត្រីមាសទី៤ ឆ្នាំ២០២០ ក្នុងដំណាក់កាលវិបត្តិ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។ ក្រោយកិច្ចប្រជុំខាងលើ លោករដ្ឋមន្ត្រីបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩នេះ ក្រសួងទេសចរណ៍កំពុងខិតខំជំរុញចលនាទេសចរក្នុងស្រុក ជាមួយនឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំនានារបស់ក្រសួងសុខាភិបាល។ លោកថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ការបើកឱ្យមានចលនាទេសចរក្នុងស្រុកនេះ មិនអាចប្រាសចាកពីការណែនាំនូវសុវត្ថិភាពទេសចរណ៍ទាំងនេះបានឡើយ។ លោកបានបន្តថា មូលដ្ឋានអាជីវកម្មទេសចរណ៍ ទើបតែចូលរួមក្នុងយុទ្ធនាការខាងលើបានតែ ៣៦% ប៉ុណ្ណោះទេ ដែលការជំរុញនេះហាក់ដូចជាការប្រឡងប្រណាំងដែរ។ មូលដ្ឋានអាជីវកម្មណាដែលបានឆ្លើយតបទៅនឹងវិធានសុវត្ថិភាពនេះ ក្រសួងនឹងប្រគល់ឡាប៊ែលជូន ប៉ុន្តែមូលដ្ឋានអាជីវកម្មដែលបានទទួលឡាប៊ែលនេះទៀតសោត ក៏ទើបតែបាន ១៩% ប៉ុណ្ណោះ ដូច្នេះក្រសួងទេសចរណ៍នឹងបន្តខិតខំជំរុញការប្រឡងប្រណាំងនេះបន្ថែមទៀត។ បើតាមលោករដ្ឋមន្ត្រី ថោង ខុន ជាទិសដៅរបស់ក្រសួងទេសចរណ៍ក្នុងឆ្នាំ២០២១ ខាងមុខ គឺធ្វើយ៉ាងណាឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងនោះ ទទួលបានឡាប៊ែលឱ្យបានប្រមាណ ៧០%…

  • ៩ខែ ឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ និងភ្ញៀវផ្ទៃក្នុងជាង ៧លាននាក់ តែថយចុះដោយសារបញ្ហាកូវីដ

    ៩ខែ ឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ និងភ្ញៀវផ្ទៃក្នុងជាង ៧លាននាក់ តែថយចុះដោយសារបញ្ហាកូវីដ

    ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានត្រឹមតែ ១,២៤៧,៦៨០នាក់ ថយចុះ ៧៤.១% និងទទួលបានទេសចរផ្ទៃក្នុង ៧,២៨៤,៤០៩នាក់ ថយចុះ ៥១.៩% ដែលការថយចុះនេះគឺដោយសាររងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។ ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ចាប់ពីខែមេសា ដល់ខែកញ្ញា និន្នាការទេសចរណ៍មានការប្រែប្រួលយ៉ាងខ្លាំង ជាក់ស្ដែង ទេសចរសម្រាកលំហែកម្សាន្តមាន ៤៣.៤% ទេសចរធុរកិច្ច និងការទូតមាន ៥៤.៤% និងផ្សេងៗ ២.៣។ កាលពីឆ្នាំ២០១៩ ទេសចរសម្រាកលំហែកម្សាន្តមានរហូតដល់ ៧៦.២% ទេសចរធុរកិច្ច និងការទូតមាន ២០.៧% និងប្រភេទផ្សេងៗ ៣.១%)។ តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងទទួលទេសចរអន្តរជាតិប្រមាណ ១.៣២លាននាក់ ថយចុះ ៨០% ធៀបនឹងឆ្នាំ២០១៩។ អ្នកជំនាញទេសចរណ៍បានវាយតម្លៃថា ស្ថានភាពទេសចរណ៍កម្ពុជានឹងវិលត្រលប់មកប្រក្រតីភាពឡើងវិញ តាមសេណារីយ៉ូចំនួន ២៖ * សេណារីយ៉ូទី១៖ ប្រើរយៈពេល ៣ឆ្នាំ (២០២០-២០២៣) * សេណារីយ៉ូទី២៖ ប្រើរយៈពេល…

  • ទេសភាព នៅតំបន់បឹងស្នេហ៍

    ទេសភាព នៅតំបន់បឹងស្នេហ៍

    ទីតាំងអភិរក្ស សត្វស្លាបនៅទួលពាន់តាឡី តំបន់បឹងស្នេហ៍ ក្នុងភូមិសាស្រ្តស្រុកបាភ្នំ ខេត្តព្រៃវែង មានសក្តានុពលធម្មជាតិ ជាពិសេសសត្វស្លាបជាច្រើនប្រភេទ ជាពិសេសប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភពលោក ដូចជាប្រភេទស្មោញ ទុងប្រផេះ រនាលណ៍ ត្រយ៉ងខ្លួនស ត្រដក់តូច និងជាពិសេសប្រភេទ ចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ម៉ឺនក្បាល កំពុងស្នាក់នៅ នៅតាមព្រៃលិចទឹក ព្រៃល្បោះនិងទទួលបានការថែទាំឃ្លាំមើលពីប្រជាសហគមន៍នៅក្នុងមូលដ្ឋាន។ រហូតមកដល់បច្ចុប្បន្ន សត្វស្លាបដែលមករស់នៅតំបន់ អភិរក្សទួលពាន់តាឡី មានចំនួន៦ប្រភេទ ដូចជា ទុង ននៀលខ្យង កុក ខ្វែក ទាព្រៃ សត្វក្អែកទឹក ក្អែកគោក និងសត្វផ្សេងៗទៀត រាប់ពាន់រាប់ម៉ឺនក្បាល៕ ប្រភពមកពី ទំព័រ Facebook Ratnakvisal IN Photography

  • រដ្ឋបាលស្រុកប្រាសាទបាគងគ្រោងបង្កើតវិថីប្រពៃណីខ្មែរ ដើម្បីរួមចំណែកបម្រើឱ្យវិស័យទេសចរណ៍

    រដ្ឋបាលស្រុកប្រាសាទបាគងគ្រោងបង្កើតវិថីប្រពៃណីខ្មែរ ដើម្បីរួមចំណែកបម្រើឱ្យវិស័យទេសចរណ៍

    រដ្ឋបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប កំពុងសិក្សាគម្រោងបង្កើតវិថីប្រពៃណីខ្មែរ ដោយធ្វើការស្រាវជ្រាវ និង ចងក្រងអំពីវប្បធម៌ប្រពៃណី ទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋទាំង៩ឃុំនៅក្នុងមូលដ្ឋាននេះ ដើម្បីរួមចំណែក ក្នុងការថែរក្សាប្រពៃណី វប្បធម៌ ផ្សារភ្ជាប់និងវិស័យទេសចរណ៍ក្នុងសហគមន៍។ លោកសូ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាឱ្យដឹងថា គោលបំណង នៃការចងក្រងបង្កើតគម្រោងវិថីប្រពៃណីខ្មែរ គឺដើម្បីរួមចំណែកថែរក្សាវប្បធម៌ប្រពៃណីរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរមកទស្សនា ពន្យារពេលស្នាក់នៅក្នុងសហគមន៍ និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋជាដើម។ លោកបន្តថា បច្ចុប្បន្ននេះក្រុមការងារកំពុងធ្វើការសិក្សាស្រាវជ្រាវជាមួយប្រជាពលរដ្ឋទាំង៩ឃុំ នៅក្នុងសហគមន៍ផ្ទាល់ និងចងក្រងបង្កើតជាវិថីនេះឡើង មុននឹងដាក់ឱ្យភ្ញៀវចូលទស្សនា។ លោក​បញ្ជាក់​ថា​៖ យើងកំពុងចាប់ផ្តើមសិក្សា ហៅថាគម្រោងវិថីប្រពៃណីខ្មែរ យើងធ្វើទាំង៩ឃុំ យើងសិក្សា តាមភូមិតាមឃុំនីមួយៗ ពីចំណុចទាក់ទាញ មានវប្បធម៌ប្រពៃណីយើងគាស់កកាយដើម្បីចងក្រងវិថីនេះឡើង បង្ហាញឱ្យភ្ញៀវទេសចរបានដឹង គោលបំណងមានប្រាំ ទីមួយពន្យារការស្នាក់នៅរបស់ភ្ញៀវអាចបានមួយថ្ងៃឬពីរថ្ងៃដែរ ទីពីររកចំណូលផ្ទាល់ដល់សហគមន៍ ទីបីថែរក្សាវប្បធម៌ទាំងរូបី និងអរូបី កុំឱ្យគាត់ទុកចោលអត់បានបង្ហាញ យើងគាស់រំលើងរំលេចឡើងវិញ យកមកដាក់បង្ហាញ ឲ្យភ្ញៀវមកមើល ទីបួនរក្សាបាននូវសោភ័ណភាព បរិស្ថានផ្សេងៗនៅក្នុងមូលដ្ឋាន រៀបចំភូមិឃុំយើងឱ្យបានល្អ ទីប្រាំដើម្បីរកការងារធ្វើឱ្យប្រជាពលរដ្ឋនៅសហគមន៍ ចៀសវាងការចំណាកស្រុក នេះជាគោលបំណង ហើយយើងបានចុះទៅសិក្សា ប៉ុន្តែដោយសារកូវីដ-១៩បានផ្អាកបន្តិច តែខ្ញុំនិងធ្វើកិច្ចការនេះឱ្យដើរ»។ សូមជម្រាបផងដែរថា…

  • ទេសភាពជើងភ្នំគូលែន​ ស្ថិតក្នុង​ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប

    ទេសភាពជើងភ្នំគូលែន​ ស្ថិតក្នុង​ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប

    ទិដ្ឋភាពនាវស្សារដូវ ទឹកសន្សើម ខ្យល់ត្រជាត់ ស្រស់ស្រាយ ក្រោកពីព្រឹកព្រលឹម ស្រូបយកខ្យល់បរិសុទ្ធ ក្លិនស្រែស្រូវ ជ្រលងភ្នំព្រៃប្រឹក្សា ។ កាន់តែពិសេសជាងនេះទៅទៀតនោះ មកជិះទូកកំសាន្ត​លើផ្ទៃទឹក អមជាមួយសម្រស់ធម្មជាតិ ក្បែរជើងភ្នំ រំពងសម្លេងទៅដោយបក្សាបក្សីស្រែក​ច្រៀង លាយលំជាមួយនិងសូរទឹកហូរយ៉ាងពិរោះរណ្តំ ។