Category: ទេសចរណ៍

  • តោះទៅភ្នំប្រាសាទ

    តោះទៅភ្នំប្រាសាទ

    ភ្នំប្រាសាទភ្នំធម្មជាតិដែលមានតម្លៃផ្នែកប្រវត្តិសាស្ត្រ ព្រោះជាភ្នំដែលគេអាចឃើញ​មាននៅសល់ខឿនប្រាសាទបុរាណស្ថិតក្នុងរចនាបថក្រុមប្រាសាទ សំបូរព្រៃគុក ព្រោះបានសាងសង់ឡើងពីប្រភេទឥដ្ឋដុត ក្នុងអំឡុងដើម សតវត្សរ៍ទី៧ នៃគ្រឹស្តសករាជ ពោលគឺ ស្ថិតក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី១។រូបរាងប្រាសាទដែលមានតម្លៃជាប្រវត្តិសាស្រ្តមិនអាចកាត់ថ្លៃបាននេះត្រូវបានដួលរលំខូចខាតដោយការលបលួចគាស់រំលើងជីកកកាយរកវត្ថុបុរាណមានតម្លៃពីសំណាក់ទុច្ចរិតជននៅចុងឆ្នាំ១៩៨៣។ លុះដើមឆ្នាំ១៩៨៤ ប្រាសាទនេះបានដួលរលំបាក់បែកទាំងស្រុង គួរឱ្យសោកសង្វេគ។ មិនដឹងថានៅមានសល់ផ្តែរ និងបល្ល័ង្គឬទេ ហើយបច្ចុប្បន្នក៏មិនដឹងថា គេរក្សាទុកនៅឯណាដែរ។ សំណួរនេះផ្តល់ឱកាសដល់យុវជនសិក្សា និងស្រាវជ្រាវ។ ។ ភ្នំប្រាសាទលាតសន្ធឹងលើផ្ទៃដីប្រមាណជាង ៤០០ហិកតា និងមាន​កំពស់ ជាង ៣០០ម៉ែត្រ។ ភ្នំប្រាសាទស្ថិតនៅភូមិភ្នំប្រាសាទ ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។ ភ្នំនេះ ជាប្រភេទភ្នំដីគ្រួសក្រហម និងថ្ម បាយក្រៀមដែលបានកើតចេញពីបាតុភូតបន្ទុះភ្នំភ្លើង​។តំបន់ភ្នំប្រាសាទ ត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌលេខ១០៦ ជាសម្បត្តិ បេតិកភណ្ឌជាតិ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តែមិនទាន់មាន​បោះបង្គោលព្រំប្រទល់ដោយមានកំណត់និយាមកាច្បាស់លាស់ និង​ចុះ​បញ្ជីជាដីសាធារណ:របស់រដ្ឋនៅឡើយទេ។ សូមបញ្ជាក់ថា រដ្ឋាភិបាល​ចេញ​លិខិតលេខ១៣៤៥ សជណ.កស ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឱ្យក្រសួងបរិស្ថានសហការជាមួយអ្នកពាក់ព័ន្ធរក្សាទុកតំបន់សា្ថនីយបុរាណចំនួន១៧៣ទីតាំង នៅតាមតំបន់ភ្នំ ក្នុង និងក្រៅតំបន់ការពារធម្មជាតិ ជាតំបន់អភិរក្សបេតិកភណ្ឌសម្រាប់កេរ្តិ៍មរតកមនុស្សជាតិគ្រប់ជំនាន់ ក្នុងនោះមានភ្នំប្រាសាទផងដែរ។ ក្រុមការងារបានចុះទៅដល់ទីតាំងដែលមានគ្រឹះប្រាសាទបុរាណនេះ នៅខែកក្កដា ឆ្នាំ២០១៩…

  • ប្រាសាទ ប្រីយ៍ពុំសូវមាន អ្នកស្គាល់!!!

    ប្រាសាទ ប្រីយ៍ពុំសូវមាន អ្នកស្គាល់!!!

    ប្រាសាទប្រីយ៍ កសាងឡើងតាមរចនាបថបាយ័ន្ត ដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី ១២ និងដើមសតវត្សទី ១៣ ឧទ្ទិសដល់ព្រះពុទ្ធសាសនា ។

  • ទៅលេងបាត់ដំបងកុំភ្លេចចូលលេងប្រាសាទមួយនេះផង !!

    ទៅលេងបាត់ដំបងកុំភ្លេចចូលលេងប្រាសាទមួយនេះផង !!

    ប្រាសាទបាណន់ ស្ថិតនៅលើភ្នំបាណន់ បច្ចុប្បន្នជារមណីយដ្ឋាន ប្រវត្តិសាស្រ្តមួយនៅក្នុងខេត្តបាត់ដំបង នាទិសពាយ័ព្យនៃប្រទេសកម្ពុជា ។

  • ដំណើរកំសាន្តទៅកាន់ ភ្នំថ្មពួក

    ដំណើរកំសាន្តទៅកាន់ ភ្នំថ្មពួក

    ភ្នំថ្មពួកជាភ្នំធម្មជាតិដែលមានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌ មិនអាច កាត់ថ្លៃបានសម្រាប់មនុស្សជាតិគ្រប់រូប។ នៅលើភ្នំ ដូនតាខ្មែរបានកសាង ប្រាសាទថ្មពួក ដែលស្ថិតក្នុងរចនាបថក្រុមប្រាសាទ សំបូរព្រៃគុក (សង់ពី ប្រភេទឥដ្ឋដុត) ក្នុងអំឡុងដើមសតវត្សរ៍ទី៧ នៃគ្រឹស្តសករាជ។ ភ្នំថ្មពួក មានរឿងរ៉ាវពាក់ព័ន្ធនឹងស្តេចព្រះយ៉ង់កោ និងព្រះនាងសក់ក្រអូបជាមាតា ដែលត្រូវបានសត្រូវចាប់យកទៅ។ មានរឿងដំណាលថា នៅលើភ្នំនេះ មានរូងភ្នំប្រវត្តិសាស្ត្រមួយដែលត្រូវសិក្សាបន្ថែម។ភ្នំថ្មពួកមានតម្លៃផ្នែកជីវៈចម្រុះ ព្រោះជាជម្រកសត្វ និងរុក្ខជាតិច្រើន ប្រភេទ រួមទាំងប្រភេទកម្រ និងជិតផុតពូជដែលមានតម្លៃលេចធ្លោជា សកលសម្រាប់ការអភិរក្ស និងវិទ្យាសាស្ត្រ។ ទាមទារការសិក្សាបន្ថែម។តម្លៃផ្នែកភូគម្ភសាស្ត្រគឺ តួភ្នំទាំងមូលជាប្រភេទដីគ្រួសក្រហម និងថ្មបាយ ក្រៀម។ភ្នំថ្មពួក ស្ថិតនៅភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត ចំងាយ ១២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤១(ផ្លូវព្រះអង្គឌួង )។ នៅលើផ្លូវជាតិលេខ ៤១ ត្រង់បង្គោលថ្មលេខ ៨៨ អ្នកនឹងឃើញផ្លូវដី ក្រហម ហើយបត់ចូលតាមផ្លូវនោះរួចបន្តដំណើរប្រមាណ ២ គីឡូម៉ែត្រ​នឹងទៅដល់ភ្នំថ្មពួក។ប្រាសាទថ្មពួក ត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌលេខ ៦៦៥៨ ជាសម្បត្តិ បេតិកភណ្ឌជាតិ និងផ្ទៃដីភ្នំថ្មពួកគ្របដណ្តប់លើទំហំប្រមាណ ៣៣ហិចតា…

  • ទឹកធ្លាក់ថ្មដានៅវាលវែង កំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ទូទៅ

    ទឹកធ្លាក់ថ្មដានៅវាលវែង កំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ទូទៅ

    ទឹកធ្លាក់ថ្មដាតូចជារមណីយដ្ឋានធម្មជាតិមួយកន្លែង ដែលកំពុងល្បី ដែលអ្នកខេត្តពោធិ៍សាត់តែងតែនាំគ្នាទៅលេង ។ ហើយគេក៏ឃើញមានខេត្តផ្សេងៗ និងអ្នកភ្នំពេញទៅលេងជារឿយៗដែរ ។ ទឹកធ្លាក់នេះ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្បែរព្រំដែនប្រទេសថៃ ។ បើយើងធ្វើដំណើរពីភ្នំពេញទៅដល់ទីនោះត្រូវចំណាយពេលបើករថយន្តប្រហែលជា 4ទៅ5ម៉ោង ដែលមានចំងាយជាង 300km

  • រមណីយដ្ឋាន​កសិទេសចរណ៍ ​ជ្រលង​ភ្នំ​ក្រហម ​រាយ​មន្ត​ស្នេហ៍​ស្វាគមន៍​ភ្ញៀវ​ទាំង​ជិត​ទាំង​ឆ្ងាយ

    រមណីយដ្ឋាន​កសិទេសចរណ៍ ​ជ្រលង​ភ្នំ​ក្រហម ​រាយ​មន្ត​ស្នេហ៍​ស្វាគមន៍​ភ្ញៀវ​ទាំង​ជិត​ទាំង​ឆ្ងាយ

    ខេត្តកំពត៖ ដោយសារមានអំណោយផលល្អពីធម្មជាតិរួចស្រេចទៅហើយ នៃបណ្តុំទេសភាពតំបន់ភ្នំលាតសន្ធឹងនៅលើផ្ទៃដីដ៏ធំល្វឹងល្វើយ ប្រមាណ៣០ហិកតានោះ រមណីយដ្ឋានកសិទេសចរណ៍ជ្រលងភ្នំក្រហម ដែលមានទេសភាពធម្មជាតិពិតៗ និងមានទីលម្ហែកាយច្រើនកន្លែងបែបទីជនបទ ចាប់ផ្តើមទទួលស្វាគមន៍ភ្ញៀវទេសចរទាំងទីជិតឆ្ងាយជិត២ឆ្នាំមកហើយ ។

  • ភ្នំសំពៅ ! មានអ្វីពិសេសបានជាភ្ញៀវទេសចរទៅទស្សនាមិនចេះដាច់?

    ភ្នំសំពៅ ! មានអ្វីពិសេសបានជាភ្ញៀវទេសចរទៅទស្សនាមិនចេះដាច់?

    ភ្នំសំពៅ៖គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រមួយដ៏មានប្រជាប្រិយភាពបំផុត ដែលស្ថិតនៅក្នុងទឹកដីភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ មានកម្ពស់១៤០ម៉ែត្រ និងកាំជណ្តើរសរុបចំនួន៨០០កាំ ដោយប៉ែកខាងក្រោយភ្នំក៏មាន ជណ្តើរឡើងមួយផ្សេងទៀតផងដែរ

  • ប្រវត្តិប្រាសាទព្រះធាតុ ឬ វត្ត​ព្រះធាតុទឹកឆា !!

    ប្រវត្តិប្រាសាទព្រះធាតុ ឬ វត្ត​ព្រះធាតុទឹកឆា !!

    ប្រាសាទព្រះធាតុទឹកឆាសាងសង់ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០២៥) ដែលមានទីតាំងស្ថិតនៅចន្លោះភូមិពីរជាប់គ្នាគឺភូមិថ្មដា ឃុំបឹងណាយ និងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ មានចម្ងាយ៣៩គ.ម ពីទីរួមខេត្តកំពង់ចាម ចូលពីផ្លូវជាតិ១៣គ.ម ត្រង់ភូមិក្រូច ត្រូវបែកចេញពីផ្លូវខេត្តបត់ទៅស្តាំតាមផ្លូវសសៀរបណ្តោយប្រឡាយទឹក៥គ.ម.ទៀត ទើបដល់ប្រាសាទព្រះធាតុទឹកឆានេះ

  • ប្រាសាទ​ព្រះឥន្ទកោសីយ៍មានអាយុកាលប្រហាក់ប្រហែលនឹងប្រាសាទបក្សីចាំក្រុង​ដែរ…!!

    ប្រាសាទ​ព្រះឥន្ទកោសីយ៍មានអាយុកាលប្រហាក់ប្រហែលនឹងប្រាសាទបក្សីចាំក្រុង​ដែរ…!!

    ធ្វើដំណើរតាមផ្លូវខាងលិចដងស្ទឹងសៀមរាប ពីស្ពានថ្មព្រះរាជដំណាក់ ទៅជិតដល់អភិរក្សអង្គរ មានស្ពានឈើមួយ (បច្ចុប្បន្នកំពុងសាងសង់ជាស្ពានបេតុង) ឆ្លងទៅដល់មុខវត្តព្រះឥន្ទកោសីយ៍ ស្ថិតក្នុងភូមិដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។ ប្រាសាទព្រះឥន្ទកោសីយ៍ គឺជាប្រាសាទតូចមួយស្ថិតខាងកើតព្រះវិហារវត្ត។ ឈ្មោះប្រាសាទនេះជួនកាលឃើញគេសរសេរថា «ព្រះឥន្ទកោសិយ» ដែលពាក្យ «កោសិយ» នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតមានន័យថា «ព្រះឥន្ទ្រ» ។ ប៉ុន្តែឈ្មោះដែលមានជាផ្លូវការសរសេរនៅលើឃ្លោងទ្វារវត្ត និងសាលាបឋមសិក្សាគឺ «ព្រះឥន្ទកោសីយ៍» ។ ប្រាសាទព្រះឥន្ទកោសីយ៍ សាងសង់ឡើងបែរមុខទៅទិសខាងកើត មានប្រាង្គ២ប្រាង្គតូច ស្ថិតនៅខាងជើង និងប្រាង្គធំស្ថិតនៅខាងត្បូង ។ នៅពីលើផ្ដែរប្រាង្គធំ មានចម្លាក់អាទិទេព នៃសាសនាព្រាហ្មណ៍ គឺព្រះនរាយណ៍ ព្រះព្រហ្ម និងព្រះឥសូ និងចម្លាក់ស្ដីពីការកូរសមុទ្រទឹកដោះ ។ ចំណែកឯចម្លាក់នៅលើហោជាងដែលធ្វើអំពីបាយអរបេះធ្លាក់ស្ទើរអស់មើលរូបមិនយល់ ។ នៅក្នុងប្រាង្គធំនេះ ពុំមានតម្កល់ទេវរូបអ្វីទេខុសពីប្រាង្គតូច ដែលមានតម្កល់ព្រះពុទ្ធរូប ជាច្រើនសណ្ឋានប្លែកៗពីគ្នា ។ គួរឲ្យចម្លែកដែរ ព្រោះថាជាទូទៅនៅប្រាសាទដទៃទៀត គេតម្កល់ទេវរូបសម្រាប់គោរពបូជានៅប្រាង្គធំ ។ ប្រាសាទព្រះឥន្ទកោសីយ៍ ស្ថិតក្នុងរចនាបថបាខែង ប្រហែលជាកសាងឡើងក្នុងរជ្ជកាលព្រះបាទហស៌វរ្ម័នទី១ (គ.ស៩០០‑៩២២) ក្នុងអំឡុងពេលជាមួយគ្នានឹងប្រាសាទក្រវ៉ាន់ និងបក្សីចាំក្រុងដែរ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា…

  • ប្រាសាទ​ភ្នំក្រោម​ជា​រមណីយដ្ឋាន​វប្បធម៌​​ប្រវត្ដិសាស្ដ្រ នៅមិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាប !!

    ប្រាសាទ​ភ្នំក្រោម​ជា​រមណីយដ្ឋាន​វប្បធម៌​​ប្រវត្ដិសាស្ដ្រ នៅមិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាប !!

    ប្រាសាទភ្នំក្រោម ជារមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រ មានទីតាំងស្ថិតនៅលើកំពូលភ្នំមានរយៈកម្ពស់១៤០ម៉ែត្រ នៅទិសនិរតីមានចម្ងាយ១២គីឡូម៉ែត្រ ពីទីក្រុងសៀមរាប ដោយធ្វើដំណើរតាមផ្លូវស្របនឹងដងស្ទឹងសៀមរាបពីជើងទៅត្បូងហើយស្ថិតនៅខាងជើងបឹងទន្លេសាប ។ បើតាមឯកសារស្រាវជ្រាវផ្នែកបុរាណវិទ្យារបស់អាជ្ញាធរអប្សរា ប្រាសាទភ្នំក្រោម ត្រូវបានកសាងឡើងបែរមុខទៅទិសខាងកើតនាចុងសតវត្សទី៩ និងដើមសតវត្សទី១០ រចនាបថបាខែង ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (ឆ្នាំ៨៨៩-៩១០) ដើម្បីឧទ្ទិសដល់ព្រះព្រហ្ម ព្រះនរាយណ៍ និងព្រះឥសូរ ។ ប្រាសាទភ្នំក្រោម ស្ថិតនៅក្នុងកំពែងរាងបួនជ្រុងស្មើមួយជ្រុងប្រវែង៥០ម៉ែត្រ និងមានតួប៉មបីជាជួរចំអ័ក្សខាងជើង និងខាងត្បូង នៅលើខឿនដែលមានកម្ពស់១ម៉ែត្រ២តឹក និងមានប្រាសាទចំនួន៤ទៀតនៅខាងកើតហើយបែរមុខទៅរកប្រាសាទចម្បងទាំងបី ។ បច្ចុប្បន្នបើពិនិត្យសង្កេតទៅលើស្ថានភាពជាក់ស្ដែងប្រាសាទភ្នំក្រោមនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ បើពិនិត្យទៅលើគុណភាពថ្មភក់ មានសភាពពុកផុយ ដែលជាកត្ដានាំឱ្យតួប្រាសាទទាំងមូលប្រេះស្រាំស្ទើរតែនៅគ្រប់ផ្ទាំងស្រទាប់ថ្ម ដែលជាហេតុនាំឱ្យរលេះបាក់នូវក្បាច់រចនារបស់ប្រាសាទ ។ ទន្ទឹមនឹងនោះដែរ ក៏មានសំណង់សម័យថ្មីជាច្រើន នៅជុំវិញប្រាសាទផ្នែកខាងកើត ។ សំណង់ទាំងនេះមានកុដិព្រះសង្ឃខ្ទមសំណាក់ធម៌របស់យាយជីតាជី សាលាឆាន់ ព្រះវិហារ និងស្លាកស្នាមសំណង់បាក់បែកមួយចំនួនទៀតអំពីស៊ីម៉ង់ត៍ ប្រហែលជាសាងសង់តាំងពីសម័យបារាំង ។ ការខូចខាតរបស់ប្រាសាទភ្នំក្រោមអាចបណ្ដាលមកពីកត្ដាជាច្រើនដូចជា៖ 1-ប្រាសាទភ្នំក្រោមកសាងនៅជាប់នឹងទន្លេសាបបណ្ដាលឱ្យប្រាសាទនេះមានសំណើមច្រើនគ្រប់ពេលវេលា។ សំណើមនេះ បានបក់មកពីបឹងទន្លេសាប ជាពិសេសដោយអាកាសធាតុរបស់ប្រទេសកម្ពុជាក្ដៅហើយសើមទៀត ធ្វើឱ្យថ្មមានសភាពសើមស្ងួតរីករួមៗជាកត្ដានាំឱ្យថ្មភក់ពុកផុយ។ 2-ទឹកភ្លៀង (ទឹកភ្លៀងមានជាតិអាស៊ីត) ហូរចូលទៅផ្នែកខាងក្រោម នៃគ្រឹះប្រាសាទច្រោះដី និងថ្មបាយក្រៀម ធ្វើឱ្យពុកផុយលែងរឹងមាំ ដែលជាហេតុបណ្ដាលឱ្យគ្រឹះប្រាសាទត្រូវបាក់ស្រុតតួប្រាសាទត្រូវហែកបាក់ធ្លាក់ជាអន្លើៗ ។…