-
ប្រាសាទពណ្ណរាយ
ប្រាសាទពណ្ណរាយ ស្ថិតនៅលើកកំពូលភ្នំធ្វើបុណ្យ ដែលមានកំពស់ ១៤០ម៉ែត្រ នៅ ក្នុងភូមិច្រណូក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានចម្ងាយ ១៣គ.ម ពីទីរួមស្រុកកំពង់លែង។ ប្រាសាទពណ្ណរាយមានប្រាង្គពីរបែមុខទៅ (ទិសខាងលិច)កសាងឡើង អំពីឥដ្ឋ និងថ្មភក់ នៅអំឡុងសតវត្សទី ៧-៨ ។
-
ប្រាសាទគុកអំពិលទ្វារ
ប្រាសាទគុកអំពិលទ្វារ មានទីតាំងស្ថិតនៅក្នុងទីធ្លាវត្តប្រាសាទមង្គល ភូមិស្លក្រាម ឬ ភូមិកកោះ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ប្រាសាទនេះស្ថិតនៅខាងឆ្វេងដៃ តាមបណ្ដោយផ្លូវជាតិលេខ ៦០ ចម្ងាយប្រមាណ ១៧ គ.ម. ខាងជើងផ្សារព្រៃទទឹង ។
-
ប្រាសាទបន្ទាយធំ
ប្រាសាទបន្ទាយធំ មានទីតាំងស្ថិតនៅ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងមានចម្ងាយប្រហែល 16km ពីរង្វង់មូលនាគព័ន្ធ។
-
ប្រាសាទបន្ទាយសំរែ
ប្រាសាទបន្ទាយសំរែស្ថិតនៅខាងកើតបារាយណ៍យសោធរតដាក (បារាយណ៍ខាងកើត) ហើយស្ថិតនៅចម្ងាយប្រហែល ២គីឡូម៉ែត្រពីភូមិព្រះដាក់។
-
ប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះ ត្រូវគេបានសាងសង់ នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះ សន្សំទឹកបរិសុទ្ធ៨ ដោយរៀបចំអោយមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃ សញ្ញាមន្ទីពេទ្យ។
-
ក្រសសួងទេសចរណ៍សម្ដែងការអបអរសាទរ និងស្វាគមន៍ការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA មកកាន់កម្ពុជា
នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃ២៧វិច្ឆិកាឆ្នាំ២០២០ ក្រសួងបានសម្ដែងការអបអរសាទរ និងស្វាគមន៍ការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA (All Nippon Airways) ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញ (ណារីតា-ភ្នំពេញ-ណារីតា) ដែលនឹងមានជើងហោះហើរត្រង់នៅថ្ងៃទី២ ទី៥ ទី៩ ទី១២ ទី១៦ ទី១៩ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី៩ និងទី២៣ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសផ្អាកជើងហោះហើរមួយរយៈដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានសុវត្ថិភាពទេសចរណ៍ល្អបំផុតក្នុងការធ្វើទស្សនកិច្ច និងមកទស្សនាក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដោយ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ នៅតំបន់អាស៊ី និងលេខ ៣ លើពិភពលោក ជាប្រទេសដែលគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានល្អបំផុត។ តាមព័ត៌មានពីមន្ត្រីជាន់ខ្ពស់នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា ការបើកហោះហើរឡើងវិញនេះ គឺកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុនក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ (កម្ពុជា-ជប៉ុន) ក្នុង និងក្រោយដំណាក់កាលនៃវិបត្តិកូវីដ-១៩ ក៏ដូចជាបង្ហាញឲ្យឃើញពីសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេស ភាពរឹងមាំនៃប្រព័ន្ធសុខាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបក្នុងការទប់ស្កាត់ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយទាក់ទាញទេសចរ និងសម្រួលក្នុងការធ្វើដំណើររបស់អ្នកវិនិយោគិនជប៉ុនឱ្យមកទស្សនា និងវិនិយោគមកកាន់កម្ពុជាឲ្យច្រើនឡើងថែមទៀត។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា…
-
ក្រសួងទេសចរណ៍៖ ប៉ូលទេសចរណ៍ធំៗ ៦ ត្រូវបានកំណត់ក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី
ភ្នំពេញ៖ ផែនការអភិវឌ្ឍប៉ូលទេសចរណ៍ធំៗចំនួន ៦ ត្រូវបានគណៈកម្មការអន្តរក្រសួងជ្រើសរើសកំណត់ និងដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២០-២០៣៥ ខណៈតំបន់ប៉ូលទេសចរណ៍ទាំងនេះមានទីតាំងភូមិសាស្ត្រ និងសក្ដានុពលសំខាន់ៗផ្សេងៗគ្នា, នេះបើតាមឯឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ក្រសួងទេសចរណ៍។ ការថ្លែងបញ្ជាក់របស់មន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍យ៉ាងដូច្នេះ ធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីពិគ្រោះយោបល់លើសេចក្ដីព្រាងលើកទី៣ នៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីក្រសួងទេសចរណ៍។ ឯកឧត្តម ជុក ជំនោរ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងកិច្ចប្រជុំខាងលើនេះអង្គប្រជុំបានពិគ្រោះ និងលើកឡើងយោបល់ជាច្រើន ដើម្បីជាធាតុចូលបន្ថែមពាក់ព័ន្ធនឹងវិស័យទឹកស្អាត អគ្គសនី កសិកម្ម រ៉ែ និងថាមពល អគ្គិសនី ដែនដី អាកាសយានដ្ឋាន សហគ្រាសធនតូច និងមធ្យម ហេដ្ឋារចនាសម្ពន្ធ ការរៀបចំនូវនវានុវត្តន៍ អាកាសធាតុ សោភ័ណភាពវាលស្មៅ និងព្រៃព្រឹក្សា ទីក្រុងវៃឆ្លាតជាដើម ដើម្បីឱ្យគោលដៅទេសចរណ៍ខេត្តមណ្ឌលគិរីក្លាយទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ និងដើម្បីឱ្យមានលក្ខណៈសង្គតភាព។។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ការបំពេញនូវធាតុចូលទាំងនេះ គឺដើម្បីចូលរួមអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរីឱ្យកាន់តែមានភាពទាក់ទាញ សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងប្រមាណ…
-
ក្រសួងទេសចរណ៍បញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ កម្ពុជានៅតែជាគោលដៅទេសចរណ៍ល្អបំផុត
យោងតាមការផ្សាយរបស់ក្រសួងទេសចរណ៍នៅថ្ងៃ២៦វិច្ឆិកាឆ្នាំ២០២០នេះ បានបញ្ជាក់ថា ឆ្នាំ២០២០ ប្រទេសកម្ពុជានៅតែជាគោលដៅទេសចរណ៍ល្អបំផុត សម្រាប់មកទស្សនា និងរស់នៅ ដោយមានស្ថាប័ន និងក្រុមហ៊ុនអន្តរជាតិមួយចំនួនបានធ្វើការបង្ហាញ។ ក្រសួងទេសសចរណ៍បានបង្ហាញថា ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុន My International Movers ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសអង់គ្លេស អាមេរិក និង អូស្ត្រាលី បានចុះផ្សាយពីប្រទេសរួសរាយបំផុតទំាង១០សម្រាប់មកទស្សនា និងរស់នៅទូទាំងពិភពលោក (Top 10 Friendliest Countries in the World to Move To)។ ទិន្នន័យដែលក្រុមហ៊ុនទទួលពីការស្រាវជ្រាវបានបញ្ជាក់ថា ប្រទេសកម្ពុជាគឺជាគោលដៅដ៏ល្អបំផុត ដោយមានប្រជាជនរួសរាយរាក់ទាក់ និងដំណើរកម្សាន្តដែលមានតម្លៃសមរម្យ។ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ គេហទំព័រ OUTRAGE Travel បានចុះផ្សាយអំពីប្រទេសដ៏មានសុវត្ថិភាពបំផុតទាំង៥ សម្រាប់មកទស្សនានៅក្នុងតំបន់អាស៊ី (Five of the safest places to visit in Asia) ដោយកម្ពុជាត្រូវបានជាប់ជាប្រទេសដែលមានសុវត្ថិភាពបំផុត និងបង្ហាញថាជាប្រទេសដែលមានវប្បធម៌…
-
ប្រាសាទតាព្រហ្ម (ខេត្តតាកែវ)
ប្រាសាទតាព្រហ្ម ស្ថិតនៅក្នុងរមណីយដ្ឋានទនេ្លបាទីក្នុងភូមិសាស្រ្ត ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានចម្ងាយ ៣៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ ២។ ប្រាសាទនេះសង់ឡើងនៅសតវត្សរ៍ទី ១២ និង ដើមសតវត្សរ៍ទី ១៣ ពីឆ្នាំ ១១៨១ ដល់ឆ្នាំ ១២០១ ធ្វើពីថ្មភក់ប្រកបដោយក្បូរក្បាច់រចនាដ៏វិចិត្រ ប្រហាក់ប្រហែលនឹងប្រាសាទតាព្រហ្មនៅខេត្តសៀមរាបដែរ
-
ប្រាសាទបេងមាលា
ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះស្ថិតនៅខាងកើតជើងភ្នំគូលែន និងខាងកើតក្រុងសៀមរាប ចម្ងាយផ្លូវប្រហែល៧៧គីឡូម៉ែត្រ។