Category: ទេសចរណ៍

  • ក្រសួង៣គ្រោងនឹងសហការគ្នារៀបចំវេទិកាជាតិអូកូទេសចរណ៍ជាតិលើកទី២នៅខេត្តសៀមរាប

    ក្រសួង៣គ្រោងនឹងសហការគ្នារៀបចំវេទិកាជាតិអូកូទេសចរណ៍ជាតិលើកទី២នៅខេត្តសៀមរាប

    យោងតាមសេចក្ដីជូនដំនឹងរបស់ក្រសួងទេសសចរណ៍ បានឲ្យដឹងថា ក្រក្រសួងទេសចរណ៍ សហការជាមួយក្រសួងបរិស្ថាន, ក្រសួងកសិកម្ម, ក្រុមការងារអន្តរក្រសួងដើម្បីគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍ជាតិលើកទី២ ដែលនឹងធ្វើឡើងនាថ្ងៃទី២៧និង២៨ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។ ពិធីនោះ គ្រោងនឹងធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។ វេទិកានោះ នឹងប្រព្រឹត្តទៅដោយមានការរៀបចំជាកិច្ចពិភាក្សាបច្ចេកទេស ដោយមានការចូលរួមពីវាគ្មិនសំខាន់ៗ មកពីស្ថាប័នសាធារណៈ ផ្នែកឯកជន តំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដៃគូជាតិ និងអន្តរជាតិ ភាគីពាក់ពន្ធ័នានា ហើយលទ្ធផលនៃការពិភាក្សានោះ នឹងត្រូវបញ្ចូលជាខ្លឹមសារក្នុងសេចក្ដីថ្លែងការណ៍លើកទី២ ស្ដីពីការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។ កិច្ចពិភាក្សាបបច្ចេកទេសត្រូវគេគ្រោងនឹងផ្ដោតលើប្រធានបទ៣សំខាន់គឺ ទី១ ការវិវត្តន៍ និងអនាគតនៃវិស័យអេកូទេសសចរណ៍ និងសហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩, ទី២ ភាពជាដៃគូបំពេញគ្នារវាងការអភិវឌ្ឍ និងការអភិរក្ស ក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងទី៣ ការគាំទ្រក្របខណ្ឌគោលនយោបាយជាតិអន្តរវិស័យ…

  • រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យឆ្លងសេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប

    រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យឆ្លងសេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែ មករា ឆ្នាំ២០២១ នៅទីស្ដីក្រសួងទេសចរណ៍ មានរៀបចំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យឆ្លងសេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង។ បន្ទាប់ពីបានធ្វើការពិភាក្សាយ៉ាងផុលផុស គណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប បានអបអរសារទរនិងគាំទ្រទៅលើសេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ដោយមានការបំពេញបន្ថែមនូវធាតុចូលខ្លះៗ។ សេចក្តីព្រាងផែនការមេនេះ មានទស្សនវិស័យនិងគោលបំណងប្រែក្លាយខេត្តកែបឲ្យទៅជា “គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់”។ លោកនីផល្លី អនុរដ្ឋលេខាធិការនិងជាប្រធានលេខាធិការដ្ឋានបានមានប្រសាសន៍ថា ក្នុងបេសកកម្មដើម្បីសម្រេចបាននូវទស្សនវិស័យនិងគោលបំណងអភិវឌ្ឍខាងលើនេះ នៅក្នុងឯកសារផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបបានដាក់ចេញនូវយុទ្ធសាស្ត្រគោលចំនួន៩ រួមមាន ៤៩យុទ្ធសាស្ត្រ ដោយបែងចែកជា៩៨សកម្មភាព ស្មើនឹង ២៥១ គម្រោង។ ផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបនេះ គឺឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់មួយដែលអាចជួយស្តារនិងលើកស្ទួយនូវវិស័យទេសចរណ៍ខេត្តកែប ទាំងនៅក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក៏ដូចជាគ្រោងជួយជំរុញដល់វិស័យទេសចរណ៍ក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩ ផងដែរ។ គួរបញ្ចាក់ផងដែរថា យុទ្ធសាស្ត្រគោលទាំង ៩ នៅក្នុងឯកសារផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបរួមមាន៖១.យុទ្ធសាស្រ្តអភិវឌ្ឍប៉ូលទេសចរណ៍ខេត្តកែប២.យុទ្ធសាស្រ្តវិនិយោគ និងអភិវឌ្ឍរបៀងទេសចរណ៍ខេត្តកែប៣.យុទ្ធសាស្រ្តពង្រឹងគុណភាព និងសុវត្តិភាពទេសចរណ៍៤.យុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍៥.យុទ្ធសាស្រ្តទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ខេត្តកែប៦.យុទ្ធសាស្រ្តគ្រប់គ្រងនិងអភិវឌ្ឍវិស័យពាក់ព័ន្ធនានាគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប៧.យុទ្ធសាស្រ្តពង្រឹងចង្វាក់ផលិតកម្មក្នុងវិស័យទេសចរណ៍ខេត្តកែប៨.យុទ្ធសាស្រ្តអភិវឌ្ឍនវានុវត្តន៍នៃវិស័យទេសចរណ៍ខេត្តកែប៩.យុទ្ធសាស្រ្តពង្រឹងអភិបាលកិច្ច ត្រួតពិនិត្យ និងវាយតម្លៃសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប៕

  • រមណីយដ្ឋាន ទឹកជ្រោះប៊ូស្រា

    រមណីយដ្ឋាន ទឹកជ្រោះប៊ូស្រា

    ទឹកជ្រោះ​ប៊ូស្រា គឺជា​រមណីយដ្ឋាន​ដ៏ល្បីល្បាញ​មួយ​ប្រចាំ​ខេត្ត​មណ្ឌលគិរី។ ប៊ូស្រា ស្ថិត​នៅ​ស្រុក​ពេជ្រាដា មានចម្ងាយជាង ៣៣គីឡូម៉ែត្រ​ពីរង្វង់មូលគោព្រៃ ទីរួមខេត្តមណ្ឌលគិរី។

  • ក្រសួងទេសសចរណ៍ស្នើភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយ ចំណាត់ថ្នាក់លេខ១លើពិភាពពលោកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ របស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ

    ក្រសួងទេសសចរណ៍ស្នើភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយ ចំណាត់ថ្នាក់លេខ១លើពិភាពពលោកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ របស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ

    ក្រសួងទេសសចរណ៍នៅថ្ងៃ១២មករាឆ្នាំ២០២១ បានប្រកាសថា កាលពីខែវិច្ឆិកាឆ្នាំ២០២០ ការិយាល័យសេដ្ឋកិច្ចសេណេហ្គាល់បានចុះផ្សាយរបាយការណ៍ស្ដីពីការផ្ដល់ចំណាច់ថ្នាក់ដល់ប្រទេសដែលគ្រប់គ្រងកូវីដ-១៩ បានល្អបំផុតនៅលើពិភពលោក ក្នុងនោះប្រទេសកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៣ បន្ទាប់ទី Saint Kitts និង Nevis ដែលជារដ្ឋតូចនៃតំបន់ការ៉ាអ៊ីប និងស៊ូស្សែល។ ក្រសួងទេសចរណ៍បានបន្តថា កាលពីថ្ងៃទី២០ធ្នូឆ្នាំ២០២០ ការិយាល័យសេដ្ឋកិច្ចសេណេហ្គាល់បានចុះផ្សាយរបាយការណ៍របស់ខ្លួនជាថ្មីថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមានពិន្ទុ១លើ១ ដែលជាពិន្ទុខ្ពស់ជាងគេបំផុតនៃការធ្វើចំណាត់ថ្នាក់ ក្នុងចំណោម១៦៦ប្រទេសជុំវិញពិភពលោក បន្ទាប់មកគឺប្រទេសស៊ូដង់ខាងត្បូង និងប្រទេសប្រ៊ុយណេ ដែលមានពិន្ទុ០,៩៩។ ដោយសារមានការគ្រប់គ្រងល្អ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតក្នុងការមកទ្សនា ទោះបីជានៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលជមងឺកូវីដ-១៩។ ចំណាត់ថ្នាក់នោះ ជាមោទនភាពជាតិមួយផ្សេងទៀតរបស់ប្រទេសកម្ពុជ និងជាឱកាសល្អក្នុងការផ្សព្វផ្សាយកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈផ្ដល់ភាពកក់ក្ដៅ ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅគ្រប់កាលៈទេសៈទាំងអស់។ ក្រសួងទេសចរណ៍បានសម្ដែងការអបអរសាទរចំពោះការជាបា់ចំណាត់ថ្នាក់លេខ១ លើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់កម្ពុជា។ ក្រសួងទេសចរណ៍ក៏បបានស្នើសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ពន្ធ័ ប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ សាធារណជន និងប្រពន្ធ័ផ្សព្វផ្សាយជាតិ និងអន្តរជាតិ ក្នុងការផ្សព្វផ្សាយដំណឹងនោះដល់ដៃគូពាក់ពន្ធ័ ទេសចរជាតិ អន្តរជាតិទាំងអស់នៅជុំវិញពិភពលោកថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតក្នុងការមកទស្សនាក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩៕

  • អាជ្ញាធរជាតិអប្សរាបន្តកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី

    អាជ្ញាធរជាតិអប្សរាបន្តកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី

    ក្រោយពីទទួលបានការឯកភាពពីក្រុមអ្នកជំនាញការអាដហុករបស់អាយស៊ីស៊ី-អង្គរ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាបានបន្តដំណើរការគម្រោងកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី ដោយមានរៀបចំជាផ្លូវថ្មើរជើង និងប្រព័ន្ធរំដោះទឹក ព្រមទាំងដាំស្មៅឱ្យមានភាពបៃតងស្រស់បំព្រង ដើម្បីលើកតម្លៃបរិវេណអង្គរធំទាំងមូល។

  • ក្រសួងទេសចរណ៍ មានយុទ្ធសាស្ត្រស្តារវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិកូវីដ១៩

    ក្រសួងទេសចរណ៍ មានយុទ្ធសាស្ត្រស្តារវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិកូវីដ១៩

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមណ្ឌិត ថោង ខុន បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារជំនាញ ដោយរិះរកយុទ្ធសាស្ត្រដោះស្រាយបញ្ហាប្រឈមនានា ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិនៃជំងឺកូវីដ១៩។កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។ អង្គប្រជុំបានប្រកាសអំពីសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព និងភារកិច្ចអនុក្រុមការងារ ដើម្បីជំរុញ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ជំហានទី១ ចំណុះឱ្យក្រុមការងារជំរុញ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។បន្ទាប់ពីបានស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញរួចមក អង្គប្រជុំបានពិភាក្សា និងទទួលបានអនុសាសន៍គន្លឹះមួយចំនួនពីឯកឧត្តមបណ្ឌិត ថោង ខុន និងថ្នាក់ដឹកនាំ ដោយផ្ដោតលើប្រធានបទសំខាន់ៗចំនួន ៣ រួមមាន៖ ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។ ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ សម្រាប់ការរៀបចំព្រឹត្តិការណ៍នៅតាមគោលដៅទេសចរណ៍ទូទាំងប្រទេសកម្ពុជា។ បច្ចុប្បន្នភាពនៃការងាររៀបចំ Travel Bubble។ឯកឧត្តមបណ្ឌិត ថោង ខុន បានខិតខំប្រែក្លាយបញ្ហាប្រឈមនានាឱ្យទៅជាឱកាសក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ តាមរយៈផែនទីចង្អុលផ្លូវក្នុងការស្តារវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ-១៩ និងផែនការត្រៀមរៀបចំកញ្ចប់ទស្សនកិច្ច Travel Bubble ជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងជាមួយចិន ជប៉ុន កូរ៉េ ក្នុងពេលដ៏ខ្លីខាងមុខនេះ៕

  • ស្ថានទូតកម្ពុជាចូលរួមចុះហត្ថលេខាលើពិធីសារ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកអាស៊ាន ស្តីពីវិស័យទេសចរណ៍

    ស្ថានទូតកម្ពុជាចូលរួមចុះហត្ថលេខាលើពិធីសារ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកអាស៊ាន ស្តីពីវិស័យទេសចរណ៍

    លោក ហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្ម តំណាងឲ្យលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី៦មករាឆ្នាំ២០២១ បានចូលរួមពិធីចុះហត្ថលេខាលើពិធីសារ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកអាស៊ាន (MRA) ស្តីពីវិស័យទេសចរណ៍ ដែលរៀបចំឡើងនៅក្រសួងទេសចរណ៍ និងកីឡាថៃ ក្រោមអធិបតីភាព លោករដ្ឋមន្ត្រី ភីផាត់ រ៉ាត់ចាក់គិតប្រាកន (Phiphat Ratchakitprakarn) នាទីក្រុងបាងកក ប្រទេសថៃ។ កិច្ចព្រមព្រៀងនោះ ត្រូវបានចុះហត្ថលេខាលើកដំបូងក្នុងឆ្នាំ២០១២ ដោយរដ្ឋជាសមាជិកអាស៊ាន ដើម្បីជួយសម្រួលដល់ការចល័តនៃអ្នកជំនាញទេសចរណ៍, ការផ្លាស់ប្តូរព័ត៌មានស្តីពីឧត្តរមានុវត្តន៍ខាងផ្នែកអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្អែកលើសមត្ថភាព សម្រាប់អ្នកជំនាញទេសចរណ៍ ក៏ដូចជាផ្តល់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាពទូទាំងតំបន់អាស៊ាន។ កិច្ចព្រមព្រៀងដែលបានធ្វើវិសោធនកម្មនោះ ត្រូវគេរាយការណ៍ថា នឹងបើកផ្លូវឱ្យមានការទទួលស្គាល់នូវតំណែងការងារចំនួន៣២ នៅក្នុងឧស្សាហកម្មចំនួនពីរគឺ សេវាកម្មសណ្ឋាគារ និងសេវាកម្មទេសចរណ៍។ លើសពីនោះទៀត វានឹងគ្របដណ្តប់លើផ្នែកផ្សេងទៀតដូចជា ការរៀបចំប្រជុំ, ការលើកទឹកចិត្ត, ការធ្វើសន្និបាត និងការតាំងពិព័រណ៍ (MICE) ព្រមទាំងអ្នកបង្កើតព្រឹត្តិការណ៍អាជីព និងផ្នែកផ្សេងៗទៀត ទាក់ទងឧស្សាហកម្មទេសចរណ៍ ដែលនឹងជួយបង្កើនភាពប្រកួតប្រជែងនៃអ្នកជំនាញវិស័យទេសចរណ៍ និងឧស្សាហកម្ម MICE ព្រមទាំងជំរុញការធ្វើពាណិជ្ជកម្មនៅក្នុងវិស័យទេសចរណ៍ និងសេវាកម្ម MICE នៅក្នុងតំបន់៕កឹម…

  • អាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលរួតទី៣ នៃប្រាសាទបាយ័ន

    អាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលរួតទី៣ នៃប្រាសាទបាយ័ន

    សៀមរាប៖ អាជ្ញាធរជាតិអប្សរារួមជាមួយស្ថាប័ន JASA របស់ប្រទេសជប៉ុន និងអង្គការយូណេស្កូ បានឯកភាពគ្នា បើកការដ្ឋានជួសជុលប្រាសាទបាយ័ននៅជាន់ទី៣ ឲ្យផុតពីបញ្ហាប្រឈម មុននឹងបើកឲ្យភ្ញៀវចូលទស្សនាជាថ្មី។ លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដឹងថា រួតទី៣ នៃប្រាសាទបាយ័ន រងការទ្រុឌទ្រោមដោយសារ រចនាសម្ពន្ធថ្មប្រាសាទប្រេះចេញពីគ្នា ព្រោះតែអាកាសធាតុ អាយុកាលសំណង់ ការចុះខ្សោយនៃគុណភាពនៃ រចនាសម្ពន្ធសំណង់ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់សំណង់ប្រាសាទទាំងមូល រួមទាំងរងផលប៉ះពាល់ខ្លះដោយសារ សកម្មភាពរបស់ភ្ញៀវទេសចរ។ លោក បញ្ជាក់ថា ក្នុងកិច្ចការជួសជុល អាជ្ញាធរជាតិអប្សរានឹងដំណើរការលើការងារមួយចំនួន មានដូចជាការរើថ្មចេញ ហើយរុញចូលវិញនៅជ្រុងទី៣ នៃទិសខាងត្បូង ការទល់ទ្រកន្លែងដែលមានហានីភ័យជិតនឹងរលំដួលចំនួន ៥៦ ចំណុចផ្សេងៗគ្នា។ ការរៀបចំបិទភ្ជិតលើថ្នេរថ្មដែលវាប្រេះ កុំឲ្យវាជ្រាបទឹកចូល និងសម្រួលថ្មរដិបរដុបមិនរាបស្មើ ដើម្បីកុំឲ្យបង្កគ្រោះថ្នាក់ដល់ភ្ញៀវពេលដើរទស្សនាប្រាសា

  • រមណីយដ្ឋាន ទឹកធ្លាក់ភ្នំកំពូល

    រមណីយដ្ឋាន ទឹកធ្លាក់ភ្នំកំពូល

    តំបន់ទេសចរណ៍ក្នុងខេត្តបាត់ដំបង រមណីយដ្ឋាន ទឹកធ្លាក់ភ្នំកំពូល ស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ចំងាយប្រមាណជាង៦០គីឡូម៉ែត្រពីក្រុងបាត់ដំបង។ រមណីយដ្ឋាននេះមានទេសភាពស្រស់ត្រកាល រុក្ខជាតិដុះអមមាត់ស្ទឹង មានកូនកោះនៅចំកណ្តាល ទឹកថ្លាឆ្លុះដល់បាត ស្ទឹង ក្រាលដោយដុំថ្មធម្មជាតិ និងហ្វូងមច្ឆាចម្រុះ។ លេខម្ចាស់រមណីយដ្ឋាន : 070 44 37 83 ផែនទី: https://goo.gl/maps/5CBkGSFpxnz4a9Qt5 ប្រភព៖ ការិយាល័យឧស្សហកម្មទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង

  • ក្រសួងទេសចរណ៍អនុញ្ញាឲ្យមានការដើរកម្សាន្តក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តន៍តាមវិធានសុវត្ថិភាពជាដាច់ខាត់ ពិសេសគម្លាតសុវត្ថិភាព

    ក្រសួងទេសចរណ៍អនុញ្ញាឲ្យមានការដើរកម្សាន្តក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តន៍តាមវិធានសុវត្ថិភាពជាដាច់ខាត់ ពិសេសគម្លាតសុវត្ថិភាព

    ខណៈឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ នឹងចូលមកដល់នៅថ្ងៃស្អែក លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ពីការអនុញ្ញាតបើកឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងអាចធ្វើដំណើរកម្សាន្តវិញបាន។ ប៉ុន្តែលោករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភ្ញៀវទេសចរ ក៏ដូចជាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសគឺត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នាជាចាំបាច់។ បើតាមលោករដ្ឋមន្ត្រី ថោង ខុន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងអាចចេញធ្វើដំណើរកម្សាន្តនៅតាមគ្រប់គោលដៅទេសចរណ៍នៅទូទាំងប្រទេស ទាំងទីក្រុង ទីប្រជុំជន និងគោលដៅទេសចរណ៍បេតិកភណ្ឌ សហគមន៍ទេសចរណ៍ តំបន់អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានជាដើម។ ចំពោះការអនុវត្តការការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ គ្រប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ម្ចាស់មូលដ្ឋានអាជីវកម្ម និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវធ្វើឱ្យបានល្អប្រសើរជាងការអនុវត្តកាលពីមុនព្រឹត្តិការណ៍ ៣ វិច្ឆិកា និងព្រឹត្តិការណ៍សង្គម ២៨ វិច្ឆិកា។ តាមការព្យាករណ៍បឋមរបស់ក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង ទេសចរជាតិ និងភ្ញៀវបរទេសផ្ទៃក្នុងអាចមានចំនួនប្រមាណ ៩ លាននាក់ ដែលថយចុះប្រមាណ ២០% បើធៀបនឹងឆ្នាំ២០១៩៕