-
អាជ្ញាធរជាតិអប្សរា សហការជាមួយប្រទេសអាល្លឺម៉ង់ ជួសជុល និងអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្ត
យោងតាមក្រសួងវប្បធម៌ នៅថ្ងៃទី២២មេសានេះ បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន GARCP (German Apsara Restoration Conservation Project) ប្រទេសអាល្លឺម៉ង់ កំពុងជួសជុល អភិរក្សក្បាច់ចម្លាក់នៅជ្រុងខាងជើងឈៀងខាងកើត រួតទី២នៃកំពូលប្រាសាទអង្គរវត្ត និងសង្គ្រោះបន្ទាន់នូវផ្នែកមួយចំនួនទៀតរបស់ប្រាសាទនោះ។ ក្រសួងវប្បធម៌បានបញ្ជាក់ថា ការជួសជុលអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្តនោះ បានចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០១៩ មកដល់ពេលបច្ចប្បន្នអនុវត្តបានប្រមាណ៤០ភាគរយ និងគ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខ៕
-
អាជ្ញាធរជាតិអប្សរាពន្លឿនការជួសជុលខឿនជ្រុងនិរតីនៃប្រាសាទបាយ័ន្តឱ្យរួចរាល់ មុនរដូវវស្សាមកដល់
យោងតាមអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ទិសនិរតី រួតទី៣នៃប្រាសាទបាយ័ន្ត ដែលប្រឈមនឹងហានិភ័យខ្ពស់ បានចាប់ផ្តើមជួសជុលតាំងពីខែមករា ដើមឆ្នាំ២០២១ រហូតមកដល់ពេលនេះសម្រេចបាន៣០ភាគរយហើយ។ កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងជាក្រុមការងារជួសជុលរួតទី៣នៃប្រាសាទបាយ័ន្ត បានឱ្យដឹងថា ការងារជួសជុលនៅប្រាសាទបាយ័ន្ត មាន៤គម្រោងធំៗ ក្នុងនោះរួមមាន៖ ទី១ ជួសជុលជ្រុងនិរតី រួតទី៣នៃប្រាសាទបាយ័ន្តបាន៣០ភាគរយ។ ទី២ ទល់ទ្រផ្តែរហោរជាងដែលពុំមានសរសរពេជ្រសម្រាប់ទ្រលំនឹង ដំបូល និងធ្នឹមរលុះធ្លាក់បាន៩០ភាគរយ។ ទី៣ រៀបចំបិទភ្ជិតតាមប្រហោងថ្ម និងសម្រួលថ្មរដិបរដុបមិនរាបស្មើបាន៨០ភាគរយ និងទី៤ តម្លើងជណ្តើរគ្រោងដែកដើម្បីសម្រួលដល់សៀគ្វីទស្សនាប្រាសាទសម្រេចបាន១០០%ហើយ។ អ្នកជំនាញរូបនោះបញ្ជាក់ថា ដោយកៀកនឹងរដូវវស្សាខិតចូលជិតមកដល់ ដូចនេះ ក្រុមការងារនឹងខិតខំពន្លឿនការរើថ្ម និងរៀបទៅវិញ យ៉ាងយូរឱ្យរួចរាល់នៅខែមិថុនាខាងមុខ។ ដោយឡែកការជួសជុលកម្រាលអាចបន្តក្នុងរយៈពេលប្រមាណ៣ខែបន្តទៀតនឹងបញ្ចប់ទាំងស្រុង។ កញ្ញា ម៉េង សុវណ្ណលីលីន បានដឹងទៀតថាផលលំបាកចំពោះការងារជួសជុលនេះគឺទីធ្លាមានភាពតូចចង្អៀត ពិបាកក្នុងការរើថ្ម និងត្រូវការប្រើកម្លាំងពលកម្មមនុស្សទាំងស្រុងក្នុងការរើថ្ម។ ដូច្នេះ ក្រុមការងារបានប្រើបន្ទះកៅស៊ូក្រាលលើកម្រាលថ្មដើម្បីធ្វើដាក់ថ្មដែលរើ ចៀសវាងការប៉ះថ្មនឹងថ្មដោយផ្ទាល់ អាចបណ្តាលឱ្យខូចផ្ទៃថ្ម។ ម្យ៉ាងទៀតបើមានភ្លៀងធ្លាក់ ឬរដូវវស្សាមកដល់ គឺពិបាកក្នុងការជួសជុល។ រចនាសម្ពន្ធខឿននៅរួតទី៣នៃប្រាសាទបាយ័ន្ត រងការខូចខាតដោយសារកត្តាអាកាសធាតុ ដើមឈើ ជាពិសេសកត្តាទឹកបានហូរច្រោះចូលរចនាសម្ពន្ធដែលនាំយកល្បាយខ្សាច់ចេញនាំអោយមានបញ្ហានៅតាមជ្រុងកែងក្រៀកចេញពីគ្នា ដែលអាចប៉ះពាល់ដល់ខឿនរួតទី៣ និងសំណង់ប្រាសាទទាំងមូលផងដែរ៕
-
រាជរដ្ឋាភិបាលនឹងពិចារណាទទួលទេសចរដែលបានចាក់វ៉ាក់សាំងហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាបអង្គរ នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២១
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានឹងពិចារណាក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រងសហគមន៍នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ។ នេះបើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ឯកឧត្តមបានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពិចារណាបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រងសហគមន៍នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ ព្រមជាមួយនឹងការជំរុញដំណើរការចាក់វ៉ាក់សាំងបានលឿនជូនចំពោះមន្ត្រីរាជការ និងការជំរុញការចាក់វ៉ាក់សាំង ជូនដល់អ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យផ្សេងទៀត។ តាមសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ចាប់ផ្តើមធ្វើការពិភាក្សាជាមួយក្រសួងសុខាភិបាល (គណៈកម្មការចំពោះកិច្ច) ក្រសួង-ស្ថាប័នពាក់ពាន់ រដ្ឋបាលខេត្ត និងវិស័យឯកជន ដើម្បីសិក្សាអំពីការបើកទទួលកញ្ចប់ទស្សនកិច្ចចំពោះទេសចរដែលចាក់វ៉ាកក់សាំងរួចហើយ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ឬពេលវេលាសមស្របណាមួយដ៏ឆាប់ខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា សៀមរាប-អង្គរ ជាគោលដៅទេសចរណ៍ដ៏ចម្បងមួយនេះដែលមានការគ្រប់គ្រងសហគមន៍បានល្អហើយ និងនៅពេលដែលអ្នកផ្តល់សេវាទេសចរណ៍ទាំងឡាយបានទទួលវ៉ាក់សាំងរួចហើយ គួបផ្សំនឹងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាលរដ្ឋក្នុងគោលដៅនេះបានដំណើរការទៀត វាអាចនឹងបង្ហាញបាននូវភាពជឿជាក់កក់ក្តៅដល់ទេសចរបានហើយដែរ។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន កញ្ចប់ទស្សនិច្ចនេះអាចមានការងារច្រើន ដែលត្រូវពិភាក្សាដោយហ្មត់ចត់ក្នុងនោះរួមមាន៖ ១៖…
-
ប្រមុខរាជរដ្ឋាភិបាល៖ កម្ពុជានឹងទទួលបានភ្ញៀវក្នុងស្រុក ១១លាននាក់ នៅឆ្នាំ២០២៣ និងភ្ញៀវអន្តរជាតិ ៧លាននាក់ នៅឆ្នាំ២០២៥
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការរំពឹងទុកថា តាមរយៈការដាក់ចេញ «ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» ដែលសម្ដេចបានអនុម័តរួចហើយនោះ វិស័យទេសចរណ៍កម្ពុជា នឹងងើបឡើងវិញ ជាមួយនឹងការទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១១ លាននាក់ នៅឆ្នាំ២០២៣ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ នៅឆ្នាំ២០២៥។ គួរជម្រាបថា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុម័តរួចរាល់លើផែនទីចង្អុលផ្លូវ (Roadmap) ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ ជាមួយនឹងការអនុម័តលើផែនទីចង្អុលផ្លូវដ៏សំខាន់មួយនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានចេញបង្ហាញនូវលិខិតអារម្ភកថាដ៏ពិសេសមួយទៀត ជុំវិញការគាំទ្រផែនទីចង្អុលផ្លូវ (Roadmap) នេះ។ នៅក្នុងលិខិតអារម្ភកថានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ផែនទីចង្អុលផ្លូវនេះ បានបង្ហាញនូវចក្ខុវិស័យច្បាស់លាស់សម្រាប់ការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្រោយជំងឺកូវីដ-១៩ ដោយបានបង្ហាញថា កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ…
-
កិច្ចប្រជុំ បូកសរុបការងាររបស់អនុក្រុមការងារទី១១ ដើម្បីជំរុញ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍
តាមរយៈកិច្ចប្រជុំ Zoom Meeting បូកសរុបការងារប្រចាំត្រីមាសទី១ របស់អនុក្រុមការងារទី១១ ដើម្បីជំរុញ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ជំហានទី១) នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដឹកនាំដោយឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកជំទាវ ខាំ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ មន្ទីរទេសចរណ៍ខេត្តក្រចេះ សហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្រុង/ស្រុកបានចុះផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ដល់មូលដ្ឋានអាជីវកម្មចំនួន ១២១ ទីតាំង ស្មើនឹង១០០% បានប្រគល់ឡាបិលវិធានសុវត្ថិភាពចំនួន៦ ទីតាំងអាជីវកម្ម ម៉ាស្សាសុខភាពចំនួន ៨ទីតាំង បិទ/ផ្អាក និងខារ៉ាអូខេចំនួន ១៨ ទីតាំង បិទ/ផ្អាក។ ឯកឧត្តមអនុរដ្ឋលេខាធិការបានផ្តល់អនុសាសន៍អោយរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍យកចិត្តទុកដាក់បន្តសហការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ដែលបានដាក់ចុះ អនុវត្តអោយបានខ្ជាប់ខ្ជួននូវសារាចរណ៍ណែនាំស្តីពីវិធានការបង្កា និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវី-១៩ នៅក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ បន្តពង្រឹងគុណភាពគោលដៅទេសចរណ៍ និងគុណភាពសេវាកម្មទេសចរណ៍ដើម្បីត្រៀមលក្ខណៈនៅក្រោយវិបត្តិ និងជំរុញបញ្ចប់ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តក្រចេះអោយបានត្រឹមឆមាសទី១ ឆ្នាំ២០២១។
-
រាជរដ្ឋាភិបាល សម្រេចបន្តជួយឧបត្ថម្ភប្រាក់ ដល់កម្មករក្នុងវិស័យកាត់ដេរ និងទេសចរណ៍ រយៈពេល ៣ខែថែមទៀត
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចដាក់ចេញវិធានការបន្ថែម បន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ពីវិបត្តិនៃជំងឺកូវីដ១៩ (ជុំទី៨)។ ការវិធានការបន្ថែមនេះ រាជរដ្ឋាភិបាល បានសម្រេចបន្តជួយឧបត្ថម្ភ ដល់កម្មករក្នុងវិស័យកាត់ដេរ វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ និងវិស័យទេសចរណ៍ រយៈពេល៣ខែថែមទៀត ចាប់ពីខែមេសា ដល់ ខែមិថុនា ឆ្នាំ២០២១។ ជាមួយគ្នានេះ ការលើកទឹកចិត្តផ្នែកពន្ធដារ ក៏នៅតែបន្តអនុវត្តន៍ផងដែរ។ សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ដែលទទួលបាននៅថ្ងៃទី២៥ ខែមីនានេះ បានបញ្ជាក់ថា បន្ទាប់ពីរោងចក្រ-សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ និង/ឬលិខិតអនុញ្ញាតឱ្យពន្យារ ការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជានឹង៖ បន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត០១ នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ,…
-
ក្រសួងទេសចរណ៍លើកលែងការពិន័យអន្តរការណ៍ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ រហូតដល់ថ្ងៃ៣១ ធ្នូ
ភ្នំពេញ៖ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ១៩ នៅពុំទាន់បានបញ្ចប់ និងដើម្បីចូលរួមសម្រួលដល់ការប្រកបអាជីវកម្មសេវាកម្មទេសចរណ៍ផងនោះ ក្រសួងទេសចរណ៍បានសម្រេចផ្ដល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ចាប់ពីថ្ងៃទី១៦ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ សេចក្ដីជូនដំណឹងនេះក៏បានអំពាវនាវឱ្យម្ចាស់អាជ្ញាបណ្ណទេសចរណ៍ ឬប្រតិបត្តិករទេសចរណ៍ដែលពុំទាន់មានអាជ្ញាបណ្ណទេសចរណ៍ ឬអាជ្ញាបណ្ណទេសចរណ៍ហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍នៅទីស្ដីការក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។ ខាងក្រោមនេះជាខ្លឹមសារលម្អិតនៃសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖
-
គ្រឹះស្ថានអង្គរចេញសេចក្តីជូនដំណឹងសម្រាប់គោលនយោបាយលើកទឹកចិត្តភ្ញៀវទេសចរបរទេស មកទស្សនាតំបន់រមណីយដ្ឋានអង្គរ
គ្រឹះស្ថានអង្គរចេញសេចក្តីជូនដំណឹងសម្រាប់គោលនយោបាយលើកទឹកចិត្តភ្ញៀវទេសចរបរទេស មកទស្សនាតំបន់រមណីយដ្ឋានអង្គរ។
-
ទិដ្ឋភាព កោះពេជ្រ រាជធានីភ្នំពេញ
ប្រភព៖ មរតកកម្ពុជា
-
ទិដ្ឋភាព ទីក្រុងភ្នំពេញ
ប្រភព៖ មរតកកម្ពុជា