-
ស្នាមញញឹមនៃប្រាសាទបាយ័ន្ត
ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority
-
ក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំក្រសួង និងផ្សព្វផ្សាយការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១
ភ្នំពេញ៖ ក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីបែងចែកភារកិច្ច និងផ្សព្វផ្សាយការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១ ស្ដីពីការអនុវត្តផែនទីចង្អុលផ្លូវការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តកូវីដ-១៩ ដោយមានការចូលរួមពីផ្នែកឯកជនក្នុងវិស័យទេសចរណ៍។ ផែនទីចង្អុលផ្លូវការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តកូវីដ-១៩ សម្រាប់ឆ្នាំ២០២១នេះ គឺជាផ្នែកសំខាន់ក្នុងដំណាក់កាលទី១ ដើម្បីគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលទម្លាប់ថ្មី (New Normal) សំដៅធានាលើ៖ ភាពធន់ (Resilience & Restart), ការងើបឡើងវិញ (Recovery) និងការដំណើរការឡើងវិញ (Relaunch) នៃវិស័យទេសចរណ៍កម្ពុជា។ សូមបញ្ជាក់ផងដែរថា ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១ ស្ដីពីការអនុវត្តផែនទីចង្អុលផ្លូវការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តកូវីដ-១៩ ផ្ដោតលើគោលដៅយុទ្ធសាស្ត្រ ០៣គឺ៖ ១. ជំនួយផ្នែកសេដ្ឋកិច្ចចំពោះវិស័យឯកជន និងការងារ២. ជំរុញទេសចរណ៍ក្នុងស្រុក និងត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ “ទេសចរពិសេសស្ថិតក្រោមការគ្រប់គ្រង”៣. រៀបចំយន្តការអភិបាលកិច្ចទេសចរណ៍ឡើងវិញ ដោយដាក់ចេញសកម្មភាពយុទ្ធសាស្ត្រចំនួន ២៣ និងសកម្មភាពយុទ្ធសាស្ត្រលម្អិតចំនួន ១០៥សកម្មភាព។ កិច្ចការដែលបានអនុវត្តក្នុងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១ គឺជាមូលដ្ឋានគ្រឹះសម្រាប់គាំទ្រដល់ការអភិវឌ្ឍទេសចរណ៍ឆ្នាំ២០២២-២០២៣។
-
រូបភាពប្រចាំថ្ងៃ៖ ស្នាមញញឹមនៃប្រាសាទបាយ័ន្ត
អតីតរាជធានីអង្គរធំ មានទំហំ៩គីឡូម៉ែត្រក្រឡាដែលស្ថាបនាឡើងជាបន្តបន្ទាប់ក្នុងរាជ្យនៃព្រះមហាក្សត្រជាច្រើនតំណ និងបន្តរហូតដល់ព្រះបាទជ័យវរ្ម័នទី៧។ អតីតរាជធានីនេះមានកំពែងបួនជ្រុងព័ទ្ធជុំវិញ ដែលជ្រុងនីមួយៗមានប្រវែង៣គីឡូម៉ែត្រ។ កំពែងទាំងបួនជ្រុងក៏មានខ្លោងទ្វារសំខាន់ៗចំនួន៥ បែរទៅរកទិសធំៗចម្បងទាំងបួនដូចជា ខាងកើតមានខ្លោងទ្វារជ័យ និងខ្លោងទ្វារខ្មោច ខាងលិចមានខ្លោងទ្វារតាកាវ ខាងត្បូងមានខ្លោងទ្វារទន្លេអុំ និងខាងជើងមានខ្លោងទ្វារដីឆ្នាំង។ បន្ទាប់ពីកំពែង ផ្នែកខាងក្រៅបន្ទាប់ទៀតនោះគឺកសិន្ធុទឹកព័ទ្ធជុំវិញផងដែរ។ នៅចំកណ្ដាលនៃអតីតរាជធានីអង្គរធំ មានប្រាសាទបាយ័ន្ត ដ៏ល្អឯក កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧។ កំពូលប្រាសាទបាយ័ន្តមានចម្លាក់ព្រហ្មមុខបួនបែរព្រះភក្រ្តទៅទិសធំៗចម្បងទាំងបួន និង បានបង្ហាញស្នាមញញឹមមិនចេះរីងស្ងួតទៅកាន់អ្នកទេសចរគ្រប់ជាតិសាសន៍ ព្រមទាំងបានលើកតម្លៃវប្បធម៌ជាតិឱ្យកាន់តែវិសេសវិសាលជានិរន្តតរៀងទៅ៕ប្រភព: អាជ្ញាធរជាតិអប្សរារូបភាព៖ អេង បញ្ញាវុទ្ធី
-
ភ្ញៀវទេសចរសប្បាយរីករាយនៅពេលបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតក្នុងតំបន់រមណីយដ្ឋានអង្គរ
នៅពេលធ្វើដំណើរមកដល់តំបន់អង្គរ ភ្ញៀវទេសចរពិតជាបានឃើញអំពីទិដ្ឋភាពដ៏មមាញឹកនៃមន្រ្តីអាជ្ញាធរជាតិអប្សរា និងភ្នាក់ងារទេសចរណ៍ចាំទទួលស្វាគមន៍អ្នកទេសចរ ព្រមទាំងសម្រស់ធម្មជាតិខៀវខ្ចី មានសួនច្បារអមសងខាងបរិវេណផ្លូវចូល ជាមួយក្លិនផ្កាយ៉ាងក្រអូបឈ្ងុយឈ្ងុប ក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា។ កញ្ញា ស្រីរ័ត្ន អាយុ៣២ឆ្នាំ ប្រជាពលរដ្ឋរស់នៅស្រុកពួក ខេត្តសៀមរាបបានឱ្យដឹងថា នៅពេលបានមកទស្សនារមណីយដ្ឋានអង្គរ ក្រោយការប្រកាសបើកដំណើរការទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ធ្វើឱ្យកញ្ញាបំភ្លេចអស់រាល់ក្តីកង្វល់នានា ដោយនឹកឃើញតែភាពបៃតងស្រស់ស្អាតនៅក្នុងរមណីយដ្ឋានអង្គរ។ កញ្ញាបន្តទៀតថា តំបន់រមណីយដ្ឋានអង្គរពិតជាមានភាពស្រស់ស្អាត នៅពេលដែលអាជ្ញាធរជាតិអប្សរាបានអភិវឌ្ឍនិងអភិរក្ស ដោយមានការរៀបចំជាសួន និងមានដាំដើមផ្កា ដាំស្មៅ និងដាំដើមឈើបន្ថែម ដែលធ្វើឱ្យបរិវេណខាងមុខប្រាសាទអង្គរវត្ត និងតាមបណ្តាប្រាសាទនានាមានភាពបៃតងស្រស់ស្អាត។ ចំណែកលោក ឌី រស្មី រស់នៅក្នុងក្រុងសៀមរាប បានរៀបរាប់ដោយក្តីរំភើប ក្រោយពេលដែលរាជរដ្ឋាភិបាលបានប្រកាសបើករមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសឡើងវិញនេះ ព្រោះក្រោយពេលសម្រាកពីការងារលោកតែងតែទៅលម្ហែអារម្មណ៍នៅរមណីយដ្ឋានអង្គរ ដោយសារទីនោះប្រជុំទៅដោយទេសភាពបៃតងនៅពេលដែលអាជ្ញាធរជាតិអប្សរាបានធ្វើការកែលម្អហេដ្ឋារចនាសម្ពន្ធផ្សេងៗនៅក្នុងតំបន់អង្គរទាំងមូល។ លោកបន្តថានៅពេលដែលបញ្ចប់វិបត្តិនៃជំងឺកូវីដនេះ ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងរមណីយដ្ឋានអង្គរ នឹងកាន់តែទទួលបានភាពរីករាយជាមួយសម្រស់ធម្មជាតិដ៏ស្រស់បំព្រងដែលអាជ្ញាធរបានរៀបចំនេះ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាសាកលនៃជំងឺកូវីដ១៩ ជានិច្ចកាល អាជ្ញាធរជាតិអប្សរាបានដាក់ចេញវិធានការសម្រាប់មន្ត្រី ភ្នាក់ងារបំពេញកិច្ចការតាមប្រាង្គប្រាសាទទាំងអស់ ត្រូវអនុវត្តន៍ជាប្រចាំនូវវិធានការ៣កុំ និង៣ការពារឱ្យបានជាប់ជាប្រចាំ។ ចំពោះប្រជាពលរដ្ឋនិងភ្ញៀវទេសចរមុនពេលចូលទស្សនាប្រាសាទគឺ តម្រូវឱ្យពាក់ម៉ាស់ លាងសម្អាតដៃជាមួយអាល់កុល និងស្គេនកម្មវិធីQR Code ដើម្បីចូលរួមតាមដាននិងទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។ ជាពិសេសមិនឱ្យមានការប្រមូលផ្តុំ និងត្រូវដើរឬក៏ឈរដោយរក្សាគម្លាតឆ្ងាយៗពីគ្នា៕ប្រភពផេកអាជ្ញាធរជាតិអប្សរា
-
ឯកឧត្តម ថោង ខុន៖ មួយសប្ដាហ៍ក្រោយការបើករមណីយដ្ឋាន មិនទាន់មានភ្ញៀវចេញទស្សនាច្រើនទេ ខណៈម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន ក៏នៅមិនទាន់បើកឡើងវិញដែរ
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះថា រយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា បន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសឡើងវិញនោះ មិនទាន់មានភ្ញៀវទេសចរចេញទស្សនាច្រើននៅឡើយទេ ខណៈម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន ក៏នៅមិនទាន់បើកដំណើរការឡើងវិញដែរ។ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា រយៈពេលមួយសប្តាហ៍នេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៨,៩៦០ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ ៨,៧៥៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២០៦ នាក់។ ឯកឧត្តម រដ្ឋមន្ត្រីបានកត់សម្គាល់លើចំណុចសំខាន់ៗឃើញថា៖ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង គឺនៅមានចំនួនតិចតួចនៅឡើយ បើប្រៀបធៀបជាមួយស្ថានភាពមុនព្រឹត្តិការណ៍ ២០ កុម្ភៈ។ គោលដៅទេសចរណ៍ទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល អាជ្ញាធរមិនទាន់អនុញ្ញាតឲ្យបើកឡើងវិញទេ។ដោយឡែក តាមបណ្តាខេត្តផ្សេងៗ រដ្ឋបាលខេត្តមានការប្រយ័ត្នប្រយែងខ្លាំងក្នុងការបើករមណីយដ្ឋាន និងគោលដៅទេសចរណ៍ឡើងវិញ ដោយពុំទាន់អនុញ្ញាតឲ្យបើកឡើងវិញទេ និងនៅបន្តអនុវត្តវិធានការរឹតត្បិតការធ្វើដំណើរ និងការចេញចូលតំបន់សំខាន់ៗ ពិសេសគោលដៅទេសចរណ៍។ ម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន…
-
ប្រាសាទបន្ទាយស្រី
ប្រាសាទនេះបើនិយាយពីក្បាច់ចំលាក់អស្ចារ្យខ្លាំងណាស់ល្អគ្មានគូប្រៀប។ ថ្មភក់មានលក្ខណៈពិសេសពណ៌ផ្កាឈូកដែលប្រាសាទផ្សេងៗទៀតមិនមាន ក្បាច់តូចល្អិតស្ដើងវិសយ័ចាក់ពុម្ព ល្អដូចស្រីទេពអប្សរសួគ៌ា។ ប្រភព៖ មរតកកម្ពុជា
-
ចម្លាក់នាគក្បាលប្រាំនៅប្រាសាទបេងមាលា
ប្រភព៖ មរតកកម្ពុជា
-
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ចុះផ្សព្វផ្សាយវិធានការនានារបស់ក្រសួងសុខាភិបាល ជូនម្ចាស់រមណីយដ្ឋាន ក្រោយរាជរដ្ឋាភិបាលសម្រេចឱ្យបើកដំណើរការឡើងវិញ
បាត់ដំបង៖ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ លោក នួន ថា អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានដឹកនាំមន្ត្រីនៃមន្ទីរទេសចរណ៍ ចុះផ្សព្វផ្សាយច្បាប់ និងការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់រមណីយដ្ឋាន សហគមន៍ទេសចរណ៍ រួមជាមួយនឹងវិធានការនានា របស់ក្រសួងសុខាភិបាល ក្រោយរាជរដ្ឋាភិបាលបានសម្រេចបើករមណីយដ្ឋាននានា និងបើកការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយឡើងវិញនាពេលថ្មីៗនេះ។ វគ្គផ្សព្វផ្សាយនេះ បានរៀបចំឡើងនៅ ក្នុងបរិវេណរមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ ដែលមានការចូលរួមពីសំណាក់ មន្រ្តីជំនាញនៃមន្ទីរទេសចរណ៍ខេត្ត ម្ចាស់ និងអ្នកគ្រប់គ្រងតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ក្នុងស្រុករតនមណ្ឌល និងស្រុកសំឡូតយ៉ាងច្រើនផងដែរ។ ខ្លឹមសារនៃវគ្គផ្សព្វផ្សាយនេះ គឺតម្រូវឱ្យម្ចាស់រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ទាំងអស់ត្រូវផ្តោតការយកចិត្តទុកដាក់លើការអនុវត្តវិធាន “៣ការពារ និង៣កុំ” ការវាស់កម្តៅ ការបាញ់អាល់កុល ការពាក់ម៉ាស់ការពារមុខ ការស្រង់ព័ត៌មានភ្ញៀវទេសចរចូលកម្សាន្ត ការរក្សាគម្លាតសង្គមមិនអោយមានការប្រមូលផ្តុំជាក្រុមធំ ការរក្សាអនាម័យជាប្រចាំតាមទីតាំងសំខាន់ៗ ការបញ្រ្ជាបការយល់ដឹងដល់ភ្ញៀវទេសចរ និងសាធារណៈជន ការពង្រឹងគុណភាពផលិតផលទេសចរណ៍ ការសហការជាមួយអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធ និងនីតិវិធីច្បាប់នានាពាក់ព័ន្ធនឹងជំងឺកូវីដ១៩។ សូមបញ្ជាក់ថា រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ក្នុងខេត្តបាត់ដំបង អាចអនុញ្ញាតបើកដំណើរការវិញបានលុះត្រាតែបានអនុវត្តន៍តាមវិធានសុវត្ថិភាពទេសចរណ៍ និងវិធានពាក់ព័ន្ធនានាបានត្រឹមត្រូវ និងត្រូវធ្វើកិច្ចសន្យាអនុវត្ត ១៣ចំណុច ជាមួយមន្ទីរទេសចរណ៍៕
-
ក្រុងព្រះសីហនុ គឺជាទីក្រុងមួយដែលមានការរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍
ប្រភព៖ Trip Adventure
-
ការរៀបចំកម្រាលថ្មស្ពានហាលប្រាសាទអង្គរវត្តនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ
កម្រាលថ្មភក់ប្រវែង ៩០ម៉ែត្ រដែលជាស្រទាប់ខាងលើ នៃស្ពានហាលប្រាសាទអង្គរវត្ត សម្រាប់ដើរនឹងរៀបរួចរាល់នាពេលខាងមុខដ៏ខ្លី។ លោក សយ ច័ន្ទនោឫទ្ធិ ស្ថាបត្យករ បានលើកឡើងថា មកដល់បច្ចុប្បន្ននេះ ការងារពង្រឹងគ្រឹះសម្រេចបានស្ទើរ១០០ភាគរយ។ រីឯការងាររៀបចំកម្រាលផ្លូវដើរទៅភ្ជាប់នឹងកម្រាលដែលខាងសាកលវិទ្យាល័យសូហ្វីយ៉ាជួសជុលរួចរាល់នោះបានសម្រេចបាន៩០ភាគរយហើយ។ ក្រៅពីនេះ ក្រុមការងារកំពុងបន្តការងារពង្រឹងគ្រឹះផ្នែកខាងក្នុង និងខាងក្រៅ នៃស្ពានហាល និងកំពុងបន្តស្រាវជ្រាវនៅផ្នែកកំពង់ទឹក។ គួរបញ្ជាក់ថា ស្ពានហាលខាងលិចអង្គរវត្ត បានចាប់ផ្តើមដំណើរការជួសជុលនៅពាក់កណ្ដាលឆ្នាំ២០១៦ ស្ថិតក្នុងជំហានទី២នៃកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។ កន្លងមក ស្ពានហាលប្រាសាទអង្គរវត្ត ត្រូវបានជួសជុលបានប្រវែង១០០ម៉ែត្រ ដែលអនុវត្តក្នុងជំហានទី១នៅឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០៧៕ ដោយ ស៊ាន សុផាត