Category: ទេសចរណ៍

  • ទិដ្ឋភាពតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវឆ្ពោះទៅប្រាសាទបាយ័ន

    ទិដ្ឋភាពតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវឆ្ពោះទៅប្រាសាទបាយ័ន
  • ប្រាសាទវិហារចន្ទ

    ប្រាសាទវិហារចន្ទ

    ប្រាសាទវិហារចន្ទ ស្ថិតនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ប្រាសាទនេះស្ថិតនៅជើងភ្នំបាភ្នំ ហើយមានរឿងរ៉ាវប្រវត្តិសាស្ត្រទាក់ទងទៅនឹងរជ្ជកាលអាណាចក្រនគរភ្នំ ក្នុងសតវត្យទី១ដល់ទី៦។ ប្រាសាទបុរាណនេះបានកសាងឡើងមុនសម័យអង្គរ(ក្នុងស.វទី៦ និងដើមស.វទី៧) អំពីថ្មភក់ និងថ្មបាយក្រៀម។ លោកតាបសភ្នំតូច(លោកឃុត ច័ន្ទប៊ុនធឿន)បានប្រាប់ថា បាភ្នំ/ភ្នំធំគឺជាបណ្តុំភ្នំច្រើរួមមានៈ ភ្នំសំពៅ ភ្នំដើមជ្រៃ ភ្នំបញ្ចា ភ្នំខ្ចងសាំង ភ្នំអាង(ទឹក) ភ្នំយាយទូលកញ្ច្រែង-លោកតាទូលឈ្នាង និងភ្នំផែនដី(ភ្នំចេតិយ)ដែលខ្ពស់ជាងគេដែលមានរូង២ ទៅ៣ជាន់។ ស្តេចព្រះហ្លួងកនបានធ្លាប់មករៀនវិជ្ញាគុណពូកែៗនៅទីនេះ (បាភ្នំ)។ ភ្នំទាំងអស់សុទ្ធតែមានរូង (រូងខ្លះជារូងអាថ៌កំបាំង ឬរូងអ្នសច្ចំ)។ រូងភ្នំនាគនៅបាភ្នំផុសនៅរូងភ្នំមេដែង ដែលស្តេចនាគនោះ គេហៅថាព្រះមាតាលីវយី។ លោកតាផ្តាំថា សូមប្រយ័ត្ន កុំឱ្យខុសមាត់ ខុស.ក ពេលដើរព្រៃភ្នំ។ បារមីភ្នំតាមថែគ្រោងមនុស្សដែលគិតផលប្រយោជន៍រួមជាធំ។ សូមបន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី និងបារមីទឹកដីនគរភ្នំជួយតាមថែរក្សាពលរដ្ឋកម្ពុជាគ្រប់រូបឱ្យជួបតែអាយុយឺនយូរ មានលាភ និងមានជ័យ កុំបីឃ្លាងឃ្លាតឡើយ ប្រភព៖ Heritages Diary ‐ បេតិកភណ្ឌប្រចាំថ្ងៃ

  • សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំ ទៅប្រាសាទបាយ័ន

    សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំ ទៅប្រាសាទបាយ័ន

    សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំ ទៅប្រាសាទបាយ័ន ទិដ្ឋភាពស្រស់បំព្រង កំពុងគ្របដណ្ដប់នៅតាមដងផ្លូវនានា ក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវពីខ្លោងទ្វារទន្លេអុំ ឆ្ពោះទៅប្រាសាទបាយ័ន ដើមឈើតូចធំជាច្រើន ឈរអមសងខាងផ្លូវ បង្កើនភាពទាក់ទាញដល់អ្នកដំណើរ និងធ្វើឲ្យអ្នកទេសចរជិតឆ្ងាយនឹករឭកដល់រមណីយដ្ឋានអង្គរក្នុងកាលៈទេសៈនេះ៕ រូបភាព៖ Page អាជ្ញាធរជាតិអប្សរា

  • ទស្សនារូបភាពនៅរមណីយដ្ឋានអង្គរ ដែលកំពុងរង់ចាំភ្ញៀវទេសចរ ទៅទស្សនាគ្រប់ពេល

    ទស្សនារូបភាពនៅរមណីយដ្ឋានអង្គរ ដែលកំពុងរង់ចាំភ្ញៀវទេសចរ ទៅទស្សនាគ្រប់ពេល

    សៀមរាប៖ «យើងខ្ញុំនៅបង្ហាញស្នាមញញឹមជាប់ជានិច្ច និងរង់អ្នកមកទស្សនាគ្រប់ពេលវេលា» នេះជាអ្វីដែលរមណីយដ្ឋានអង្គរ ចង់បញ្ជាក់ប្រាប់ភ្ញៀវទេសចរ ក្រោយឆ្លងកាត់នូវស្ថានភាពស្ងប់ស្ងាត់ ដោយសារការវាយលុករបស់ជំងឺកូវីដ១៩ ដែលធ្វើឱ្យភ្ញៀវទេសចរខកខានចូលទៅទស្សនានៅទីនោះបាន។ ក្រោមការមើលថែទាំអភិរក្សយ៉ាងល្អប្រពៃពីអាជ្ញាធរជាតិអប្សរា ធ្វើឲ្យរមណីយដ្ឋានទាំងមូលនៅតែរឹងមាំ ស្រស់ស្អាត ស័ក្ដិសមនូវគុណតម្លៃនៃប្រាង្គប្រាសាទដ៏អច្ឆរិយជាសាកលសម្រាប់មនុស្សជាតិ។ អាជ្ញាធរជាតិអប្សរាបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរគ្រប់រូប ចូលរួមថែរក្សាគុណតម្លៃបេតិកភណ្ឌនេះជាដរាបតរៀងទៅ ដោយអាជ្ញាធរជាតិប្រចាំមូលដ្ឋានមួយនេះបានបញ្ជាក់ថា «កិច្ចការអភិរក្សបេតិកភណ្ឌ ជាភារកិច្ចកូនខ្មែរគ្រប់ៗរូប»។ សូមទស្សនាទិដ្ឋភាពដ៏ត្រកាលនៃប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ក៏ដូចជារមណីយដ្ឋានអង្គរទាំងមូល ដូចខាងក្រោមនេះ៖

  • ក្នុងរយៈពេល៦ខែ​ នៃ​ការអនុវត្តគម្រោង​អភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើងដំណាក់កាលទី២

    ក្នុងរយៈពេល៦ខែ​ នៃ​ការអនុវត្តគម្រោង​អភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើងដំណាក់កាលទី២

    ក្នុងរយៈពេល៦ខែ​ នៃ​ការអនុវត្តគម្រោង​អភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើងដំណាក់កាលទី២​ ក្រោមមូលនិធិ​ស្ថានទូតអាមេរិកដេីម្បីអភិរក្សវប្បធម៌​ (២០២០-២០២១) ក្រុមការងារបច្ចេកទេសរបស់នាយដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ បានសម្រេចការងារមួយចំនួនដូចខាងក្រោម៖ ស្ដារប្រព័ន្ធផ្លូវទឹក និងលើកតម្លៃតួនាទីប្រព័ន្ធផ្លូវទឹកបុរាណឡើងវិញចំនួន២ កន្លែង មួយកន្លែងស្ថិតនៅខាងលិចក្បាលនាគ គោបុរៈទី៥ ដោយរៀបចំជាប្រឡាយឥដ្ឋ មានទំហំទទឹង ១មែត្រ បណ្ដោយ ២៨ម៉ែត្រ ជម្រៅ៨០សង់ទីម៉ែត្រ និងរៀបចំដាំស្មៅហើយរួចរាល់​ និងមួយកន្លែងទៀតនៅទីតាំងចុងខាងជើងឈាងខាងលិចជណ្តើរបុរាណ មានទំហំទទឹង ១ម៉ែត្រ បណ្ដោយ ២៣ម៉ែត្រ ជម្រៅ៨០សង់ទីម៉ែត្រ ក្នុងនោះដែរក្រុមការងារបានរៀបចំប្រឡាយឥដ្ឋប្រវែង២៨ ម៉ែត្រ និងរៀបប្រព័ន្ធស្ទាក់សម្រាមបន្តពីប្រឡាយឥដ្ឋ ១កន្លែង និងមួយកន្លែងទៀតនៅផ្នែកខាងលិចជណ្ដើរថ្នាក់ទី២៦ ដើម្បីប្រមូលទឹកភ្លៀងដែលហូរពីផ្នែកខាងលើជណ្តើរអោយហូរទៅប្រឡាយដែលបានរៀបចំនៅផ្នែកខាងក្រោម ជីកប្រឡាយថ្មីមួយកន្លែងមានប្រវែង៥៦ ម៉ែត្រនៅទិសខាងជើងជណ្តើរបុរាណជើង ដើម្បីរំដោះ និងប្រមូលទឹកភ្លៀងពីផ្នែកខាងក្រោមជណ្តើរអោយហូរទៅកាន់ប្រឡាយធម្មជាតិ ជួសជុលចម្លាក់តោចំនួន១ និងចម្លាក់គុជសីហ៍ ចំនួន១បានរួចរាល់ ជួសជុលបង្កាន់ដៃជណ្ដើរនៅថ្នាក់ទី៥បានរួចរាល់ ជួសជុល និងពង្រឹងគ្រឹះជណ្តើរបុរាណថ្នាក់ទី៤រួចរាល់ អភិរក្ស និងជួសជុល ជណ្តើរថ្នាក់ទី៣ រួចរាល់ កំពុងបន្ដការងារជួសជុលនៅថ្នាក់ទី២,ទី៣,ទី៤ បន្ដទៀត។ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

  • សូមអញ្ជើញទស្សនាទិដ្ឋភាពដ៏ត្រកាលនៃប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន នៃរមណីយដ្ឋានអង្គរ

    សូមអញ្ជើញទស្សនាទិដ្ឋភាពដ៏ត្រកាលនៃប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន នៃរមណីយដ្ឋានអង្គរ

    យើងនៅញញឹមចាំស្វាគមន៍អ្នកគ្រប់ពេលវេលា ខ្ញុំនៅបង្ហាញស្នាមញញឹមជាប់ជានិច្ច និងរង់ចាំអ្នកមកទស្សនាខ្ញុំគ្រប់ពេលវេលា។ ក្រោមការមើលថែទាំអភិរក្សយ៉ាងល្អប្រពៃពីអាជ្ញាធរជាតិអប្សរា ធ្វើឲ្យខ្ញុំនៅតែរឹងមាំ ស្រស់ស្អាត ស័ក្ដិសមនូវគុណតម្លៃនៃប្រាង្គប្រាសាទដ៏អច្ឆរិយជាសាកលសម្រាប់មនុស្សជាតិ។ សូមកូនខ្មែរគ្រប់រូប ចូលរួមថែរក្សាគុណតម្លៃបេតិកភណ្ឌនេះជាដរាបតរៀងទៅ។ កិច្ចការអភិរក្សបេតិកភណ្ឌ ជាភារកិច្ចកូនខ្មែរគ្រប់ៗរូប៕ សូមអញ្ជើញទស្សនាទិដ្ឋភាពដ៏ត្រកាលនៃប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន នៃរមណីយដ្ឋានអង្គរ ដូចខាងក្រោមនេះ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

  • ក្រសួងណែនាំឱ្យមូលដ្ឋានសេវាកម្មទេសចរណ៍ ៣ប្រភេទ ពង្រឹងការអនុវត្តវិធានការខ្លាំងជាងមុន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

    ក្រសួងណែនាំឱ្យមូលដ្ឋានសេវាកម្មទេសចរណ៍ ៣ប្រភេទ ពង្រឹងការអនុវត្តវិធានការខ្លាំងជាងមុន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

    ភ្នំពេញ៖ មូលដ្ឋានសេវាកម្មទេសចរណ៍សំខាន់ៗ ៣ប្រភេទមាន៖ សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវបានក្រសួងទេសចរណ៍ ដាក់ការណែនាំឱ្យពង្រឹងការអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាងមុននូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏ដូចជាវិធានសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ។ តាមសារាចរណែនាំថ្មីរបស់ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ទន្ទឹមនឹងការសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលបានសម្រេចនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រួចហើយនោះ សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ដែលជាសេវាកម្មគាំទ្រសំខាន់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏ដូចជាសាធារណជនទូទៅនោះ នឹងមានតម្រូវការក្នុងប្រតិបត្តិការឡើងវិញ។ ដូច្នេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលអាចកើតមានជាយថាហេតុចំពោះមូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ នៅតាមគោលដៅទេសចរណ៍ទូទាំងប្រទេស ក្រសួងទេសចរណ៍បានណែនាំនូវចំណុចសំខាន់ ៣ចំណុច រួមមាន៖ ទី១៖ ចំពោះគោលដៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល៖ ១.១៖ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងមន្ទីរទេសចរណ៍ខេត្តកណ្តាល ត្រូវសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាន ពិនិត្យនិងពង្រឹងបន្ថែមទៀតនូវការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងរាល់វិធានការជាធរមាន ចំពោះអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ដែលកំពុងធ្វើប្រតិបត្តិការលក់អាហារវេចខ្ចប់។…

  • ភ្នំឧត្តុង្គ គឺជារមណីយដ្ឋានទេសចរណ៍ ​វប្បធម៌ និងប្រវត្តិសាស្រ្ដ នៅស្រុកពញាឮ ខេត្តកណ្ដាល (មានវីដេអូ)

    ភ្នំឧត្តុង្គ គឺជារមណីយដ្ឋានទេសចរណ៍ ​វប្បធម៌ និងប្រវត្តិសាស្រ្ដ នៅស្រុកពញាឮ ខេត្តកណ្ដាល (មានវីដេអូ)

    ភ្នំឧត្តុង្គ គឺជារមណីយដ្ឋានទេសចរណ៍ ​វប្បធម៌ និងប្រវត្តិសាស្រ្ដ នៅស្រុកពញាឮ ខេត្តកណ្ដាល។

  • ការចូលទស្សនាប្រាសាទនានា និងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានបើកដំណើរសារឡើងវិញហើយ

    ការចូលទស្សនាប្រាសាទនានា និងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានបើកដំណើរសារឡើងវិញហើយ

    យោងតាមសេចក្តីដំណឹងរួមរបស់អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នៅថ្ងៃទី២៥ ខែមេសានេះ ស្តីពីការបើកការចូលទស្សនាប្រាសាទនានា និងលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឡើងវិញ។

  • អាជ្ញាធរជាតិអប្សរានៅតែបង្កើនសកម្មភាពថែទាំប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរ

    អាជ្ញាធរជាតិអប្សរានៅតែបង្កើនសកម្មភាពថែទាំប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរ

    គ្រប់គោលដៅទាំងអស់សុទ្ធតែមាន ភ្នាក់ទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ប្រចាំការ ដើម្បីចាំសម្រួលហេតុការណ៍ផ្សេងៗរបស់ភ្ញៀវទេសចរដែលមានបញ្ហាពេលមកទស្សនានៅអង្គរ។ ទោះបីស្ថានភាពភ្ញៀវទេសចរមានភាពស្ងប់ស្ងាត់ ដោយសារជំងឺកូវីដ១៩យ៉ាងណាក៏ដោយ តែក្រុមការងារដែលប្រចាំការតាមប្រាសាទនីមួយៗពុំបានឈប់សម្រាកពីការងារប្រចាំថ្ងៃនិងមិនភ្លេចរួមចំណែកថែទាំប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរឡើយ។ ផ្ទុយទៅវិញ ក្រុមការងារបានយកឱកាសនេះបង្កើនសកម្មភាពថែទាំ និងសម្អាតតាមទីតាំងប្រាសាទផ្សេងៗក្នុងរមណីយដ្ឋានអង្គរជាប្រចាំ។ ជាក់ស្តែង ក្រុមការងារដែលប្រចាំការនៅតាមប្រាសាទរួមមានភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ បានជួសជុលរនាំងឈើ រនាំងថ្មបាំងទ្រូងផ្លូវ និងស្លាកសញ្ញាផ្សេងៗ ព្រមទាំងបានរួមគ្នាសម្អាតបរិវេណប្រាសាទនិងទីតាំងផ្សេងៗជាច្រើនកន្លែងទៀតក្នុងតំបន់អង្គរ ក្នុងគោលបំណងថែទាំអភិរក្សប្រាសាទ លើកតម្លៃមរតកដូនតា និងលើកកម្ពស់បរិស្ថាន៕