-
សូមទស្សនាបណ្ដុំរូបភាព នៃសម្រស់ទេសភាព ក្នុងឧទ្យានជាតិវីរៈជ័យ
តំបន់៖» អូរតាយ៉ាក» ភ្នំយ៉ាកកក្រាក់» អូរយ៉ាគឹម» អូរចាដងយ៉ល» អូរយើល» កន្ទុយនាគក្នុងឧទ្យានជាតិវីរៈជ័យ
-
កំពង់ចាម៖ ទឹកឡើងគំហុកបុកផ្តាច់ស្ពានឬស្សី ទឹកដីកោះប៉ែន
“ទឹកឡើងគំហុក បុកផ្តាច់និស្ស័យស្ពានចំណងដៃ ទឹកដីកោះប៉ែនពេលនេះបែកហើយ ឆ្នាំក្រោយជួបគ្នាជួបស្រស់ពុំងា ស្ពានឬស្សីថ្មីឃើញហើយសែននឹក នឹកអនុស្សារបងនឹងជីវ៉ា ដឹកដៃគ្នាឆ្លង។ស្ពានឬស្សីបែកគ្នាពីបងប្អូនមួយរយៈ តែរមណីយដ្ឋានធម្មជាតិឆ្នេរខ្សាច់កោះប៉ែនខេត្តកំពង់ចាម នៅបើកកំសាន្តជាធម្មតា បងប្អូនមកលេងកំសាន្ត គឺឆ្លងមកលេងតាមស្ពានថ្មកោះមិត្តបាន។រីករាយថ្ងៃចុងសប្តាហ៍ ជូនពរបងប្អូនមានសុខភាពល្អចៀសផុតពីជំងឺផងទាំងពួង។សូមអរគុណ” នេះគឺជាសំណេរនិងរូបភាពរបស់ផេក “ឆ្នេរ ធម្មជាតិ” កាលពីថ្ងៃទី៣០ ឧសភា ២០២១ម្សិលមិញ៕
-
កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ជាតិជាង ១៩ម៉ឺននាក់ ក្នុងខែឧសភាឆ្នាំ២០២១
យោងតាមក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២១ នៅទូទៅប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប១៩ម៉ឺន៤ពាន់២៥នាក់។ ក្នុងនោះមានភ្ញៀវជាតិ ១៩ម៉ឺន១ពាន់៨២០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២ពាន់២០៥ នាក់។ របាយការណ៍របស់ក្រសួងក្នុងរយៈពេល៤សប្ដាហ៏នៃខែឧសភាគឺភ្លៀវទេសចរណ៍មានកំណើន ដោយក្នុងសប្តាហទី១ ទទួលបានភ្ញៀវប្រមាណ ១ម៉ឺន៩ពាន់៧០៥ នាក់, សប្តាហទី២ទទួលបានភ្ញៀវប្រមាណ ៤ម៉ឺន៩ពាន់៨៨០នាក់, ក្នុងសប្តាហទី៣ ទទួលបានភ្ញៀវប្រមាណ ៥ម៉ឺន២ពាន់៨៩១នាក់ និងសប្តាហទី៤ ទទួលបានភ្ញៀវប្រមាណ ៧ម៉ឺន១ពាន់៥៤៩នាក់។ គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេសចរណ៍ច្រើនជាងគេក្នុងខែឧសភារួមមាន ខេត្តកំពតលំដាប់ទី១ ទទួលបានភ្ញៀវទេសចរណ៍ចំនួន៣ម៉ឺន៨ពាន់៨១៧ នាក់, លំដាប់ទី២ គឺខេត្តបាត់ដំបងទទួលបានភ្ញៀវ២ម៉ឺន៦ពាន់៨៤០នាក់, លំដាប់ទី៣គឺខេត្តកែបទទួលបានភ្ញៀវចំនួន២ម៉ឺន៣ពបាន់៤នាក់, លំដាប់ទី៤គឺខេត្តសៀមរាបទទួលបានភ្ញៀវចំនួន១ម៉ឺន៨ពាន់៧៥៧នាក់, លំដាប់ទី៥គឺខេត្តកំពង់ស្ពឺទទួលបាន១ម៉ឺន៦ពាន់១៨៧ នាក់ និងលំដាប់ទី៦គឺ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរចំនួន១ម៉ឺន២ពាន់ ១៦០នាក់។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន បានបញ្ជាក់ថា ចំនួននោះមានការកើនឡើងប្រមាណ ៦៩៦,៣៣% ធៀបនឹងខែមេសា ដោយសារក្នុងខែមេសា រាជរដ្ឋាភិបាលបានផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេលជាងពីរសប្តាហ៍ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃ២៥មេសា។ លោករដ្ឋមន្ត្រីបានបន្តថា រមណីយដ្ឋានគោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានចាប់ផ្តើមបើកដំណើរឡើងវិញជាបណ្តើរៗ ចាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញរហូតដល់ដំណាច់ចុងខែឧសភានេះ ដោយបានអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ»…
-
ផ្កាក្ងោករីកស្រស់ស្អាត នៅទីក្រុងកែប ជាទីមនោរម្យស្ទើរគ្រប់រដូវ
អាជ្ញាធរបានរៀបចំដាំដើមផ្កាក្ងោកនៅតាមដងវិថីសំខាន់ៗ ក្នុងទីក្រុងកែប ខេត្តកែប ជាពិសេសគឺនៅម្តុំឆ្នេរសមុទ្រ ដែលទាក់ទាញភ្នែកទេសចរ និងអ្នកធ្វើដំណើរឆ្លងកាត់ទាំងឡាយមានអារម្មណ៍ស្រស់ស្រាយ។ ផ្កានេះពេលរីកពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ខ្លះមានពណ៌ក្រហមឆ្អិនឆ្អៅ ខ្លះមានពណ៌លឿងទុំ ពេលវាជ្រុះសន្លឹកផ្កាលើផ្លូវគឺរឹតតែស្រស់ស្អាតទ្វេរដងថែមទៀត។
-
ប្រទេសមហាអនុតំបន់មេគង្គ (GMS) រួមគ្នាគិតគូរពីការទទួលស្វាគមន៍ភ្ញៀវទេសចរចាក់វ៉ាក់សាំង ដើម្បីស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្នុង និងក្រោយវិបត្តិកូវីដ-១៩
ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ លោក សៀង នាគ អគ្គនាយរងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិតំណាងឯកឧត្តម ថោង រដ្ឋសិក្ក អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំ មន្ត្រីជំនាញក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំក្រុមការងារទេសចរណ៍មេគង្គលើកទី៤៧ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលការិយាល័យទេសចរណ៍មេគង្គ តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ តំណាងធនាគាអភិវឌ្ឍន៍អាស៊ី និងភាគីពាក់ព័ន្ធ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ ១. ប្រទេសសមាជិក GMS គាំទ្រកម្ពុជា លើគំនិតផ្តួចផ្តើមធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍អង្គភាពទេសចរណ៍មេគង្គ (Mekong Destination) ដែលជាកម្មវិធីក្នុងទម្រង់កិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍មេគង្គ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយវិស័យឯកជន និងជាទម្រង់ផ្តល់យោបល់លើការអភិវឌ្ឍន៍វិស័យទេសចរណ៍តំបន់បានយ៉ាងល្អប្រសើរ។ ២. ប្រទេសជាសមាជិក GMS បានបង្ហាញពីឆន្ទះ ដើម្បីទាក់ទាញភ្ញៀវទេសចរចាក់វ៉ាក់សាំង នៅក្នុងផែនការស្តារវិស័យទេសចរណ៍ឡើងវិញរបស់ប្រទេសនីមួយៗ។ ក្នុងនោះកម្ពុជាបានបង្ហាញពីយុទ្ធសាស្ត្រសំខាន់ៗនៃផែនទីចង្អុលផ្លូវស្តីពីការស្តារវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាលកូវីដ-១៩ ២០២០-២០២៥ និងផែនការត្រៀមបើកទទួលកញ្ចប់ទេសចរណ៍ចាក់វ៉ាក់សាំង អំឡុងត្រីមាសទី៤ ឆ្នាំ២០២១ ដើម្បីបង្កើនទំនុកចិត្តលើគោលដៅទេសចរណ៍កម្ពុជា ចូលរួមស្តារសេដ្ឋកិច្ចសង្គមឡើងវិញ។ ៣. អង្គប្រជុំបានឯកភាពលើសេចក្តីព្រាងផែនការស្តារការទំនាក់ទំនងទេសចរណ៍មេគង្គឡើងវិញ (Mekong Tourism Communication Recovery Plan) សំដៅជំរុញការកសាងខ្លឹមសារផ្សព្វផ្សាយទេសចរណ៍មេគង្គត្រឹមត្រូវ (Right Messages)…
-
ទិដ្ឋភាពផ្លូវវង់ធំ អមដោយទេសភាពដ៏ស្រស់ត្រកាលកំពុងបញ្ចេញសម្រស់ទាក់ទាញភ្ញៀវទេសចរនារដូវវស្សា
ក្រោមការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ក្នុងការកែលម្អផ្លូវវង់ធំ រហូតទទួលបានការកោតសរសើរ និងទាក់ទាញភ្ញៀវទេសចរ ដែលកំពុងធ្វើចរាចរកម្សាន្តលើដងផ្លូវជាលក្ខណៈគ្រួសារ ជាពិសេសគឺ ភ្ញៀវទេសចរជិះកង់កម្សាន្តនាពេលល្ងាចក្នុងរមណីយដ្ឋានអង្គរ។ ផ្លូវនេះទៀតសោត គឺអមដោយដើមឈើតូចធំដែលមានពណ៌ខៀវដ៏ស្រស់ត្រកាលគ្របដណ្តប់លើដងផ្លូវ លាយឡំដោយសំឡេងសត្វយំពីរោះរណ្តំ ធ្វើឱ្យភ្ញៀវទេសចររំសាយភាពតានតឹងក្នុងចិត្ត និងទុក្ខកង្វល់ទៀតផង៕
-
កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៥ម៉ឺននាក់ ក្នុងថ្ងៃចុងសប្តាហ៍ទីបីនៃខែឧសភា
យោងតាមក្រសួងទេសចរណ៍នៅថ្ងៃទី២៤ឧសភាបានាឲ្យដឹងថា ក្នុងឱកាសថ្ងៃចុងសប្តាហ៍ទីបីនៃខែឧសភា ចាប់ពីថ្ងៃទី២២ដល់ថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៥ម៉ឺន២,ពាន់៨៩១ នាក់ ពោលគឺកើនឡើង ៦.១១% ធៀបនឹងចុងសប្តាហ៍កន្លងទៅ ក្នុងនោះមានភ្ញៀវជាតិ ៥ម៉ឺន២ពាន់២៤៧ នាក់។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍ថា រយៈពេលបួនសប្តាហ៍ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបើកដំណើរការរមណីយដ្ឋានទូទាំងប្រទេសឡើងវិញ ភ្ញៀវសរុបមានចំនួនប្រមាណ ១៣ម៉ឺន១ពាន់៤៩០ នាក់។ លោកថា គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេចរច្រើនជាងគេ នាចុងសប្តាហ៍កន្លងមកនេះ រួមមាន ខេត្តកំពត១ម៉ឺន៩៤២ នាក់, ខេត្តកែបទទួលបាន៧ពាន់២៥៧ នាក់, ខេត្តបាត់ដំបងទទួលបាន ៦ពាន់៩៣០ នាក់, ខេត្តសៀមរាបទទួលបាន ៦ពាន់៣៣ នាក់, ខេត្តកំពង់ស្ពឺទទួលបាន ៣ពាន់៨៩០ នាក់ និង ខេត្តព្រះសីហនុទទួលបាន ៣ពាន់២១៦ នាក់។ លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការកត់សម្គាល់ថា ចលនាភ្ញៀវទេសចរនោះ មិនមានការប្រែប្រួលខ្លាំងទេធៀបនឹងសប្តាហ៍កន្លងមក ពោលគឺភ្ញៀវភាគច្រើននៅតែជាភ្ញៀវក្នុងខេត្តនៅឡើយ ហើយភ្ញៀវទេសចរពីភ្នំពេញនៅមិនទាន់មានចំនួនច្រើននៅឡើយទេ។ លោករដ្ឋមន្ត្រីបានបន្តថា រមណីយដ្ឋាន…
-
ទិដ្ឋភាពសម្រស់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប
ទិដ្ឋភាពសម្រស់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប៖
-
ពន្លឺថ្ងៃលិចចែងចាំងដ៏ស្រស់ស្អាតបន្ថែមសម្រស់មួយកម្រិតទៀតដល់ប្រាសាទអង្គរវត្ត
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
-
សោភ័ណភាពព្រះវិហារវត្តរាជបូណ៌ ទីអារាមដ៏ចំណាស់ក្នុងខេត្តសៀមរាប
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: