-
ចំណេះដឹងទូទៅ៖ បុគ្គលល្បីៗលើពិភពលោក ដែលបានមកទស្សនាប្រាសាទអង្គរវត្ត
ភ្នំពេញ៖ ប្រាសាទអង្គរវត្ត ក៏ដូចជារមណីយដ្ឋានអង្គរទាំងមូល គឺទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងទូទាំងសកលលោក ដោយមិនត្រឹមតែបានទាក់ទាញភ្ញៀវទេសចរទូទៅប៉ុណ្ណោះទេ គោលដៅទេសចរណ៍នៅប្រទេសកម្ពុជាមួយនេះ ក៏បានអន្ទងចិត្តបុគ្គលល្បីៗនៅជុំវិញពិភពលោកឱ្យមកទស្សនាជាបន្តបន្ទាប់ផងដែរ។ សូមបង្ហាញឈ្មោះបុគ្គលល្បីៗលើពិភពលោក ដែលបានមកទស្សនាប្រាសាទអង្គរវត្ត និងតំបន់អង្គរ៖ ១៖ តាសាក់ឡូ ឬ ឆាលី ឆាព្លីន (Charlie Chaplin) តារាកំប្លែងអង់គ្លេសដ៏ល្បីល្បាញនាសតវត្សទី២០ បានមកទស្សនានៅអំលុងឆ្នាំ១៩៣៦។ ២៖ លោកស្រី ចាកខ្វលីន ខេណ្ឌី (Jacqueline Kennedy) អតីតស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក ដោយលោកស្រីគឺជាភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៥ លោក ចន អេហ្វ ខេណ្ឌី (John F. Kennedy)។ លោកស្រីធ្លាប់បានមកទស្សនាអង្គរកាលពីឆ្នាំ១៩៦៧ ក្នុងពេលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមការអញ្ជើញរបស់សម្ដេច នរោត្តម សីហនុ ព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយម។ ៣៖ លោកស្រី អេនជេលីណា ជូលី (Angelina Jolie) តារាសម្តែង និងជាអ្នកផលិតខ្សែភាពយន្តអាមេរិក។ លោកស្រីធ្លាប់បានមកប្រទេសកម្ពុជា ក៏ដូចជាបានចូលទស្សនាប្រាសាទអង្គរវត្ត និងតំបន់រមណីយដ្ឋានអង្គរទាំងមូលច្រើនលើកដែរ ប៉ុន្តែពេលដែលលោកស្រីមកទស្សនាអង្គរដំបូងបង្អស់នោះ គឺនៅអំលុងឆ្នាំ២០០០។ ៤៖ ព្រះមហាក្សត្រជប៉ុន…
-
សូមទស្សនា កម្មវិធី អាណាចក្រ ធម្មជាតិ ទៅស្ទូចត្រីអណ្ដែងភ្នំ វគ្គ០១
សូមទស្សនា កម្មវិធី អាណាចក្រ ធម្មជាតិ ទៅស្ទូចត្រីអណ្ដែងភ្នំ វគ្គ០១ ០៧-មិថុនា-២០២១៖
-
ប្រាសាទបន្ទាយស្រី
ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan
-
រដ្ឋាភិបាលស្វីស បន្តគាំទ្រកិច្ចសហការក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ២០២២-២០២៥!
ភ្នំពេញ៖ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីសហប្រតិបត្តិការស្វីសក្នុងតំបន់មេគង្គសម្រាប់ឆ្នាំ ២០២២-២០២៥ (Swiss Mekong Regional Cooperation Program 2022-2025) ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ ១. អង្គប្រជុំបានឯកភាពលើសំណើរបស់ក្រសួងទេសចរណ៍ ដើម្បីភ្ជាប់គម្រោងអភិវឌ្ឍន៍ក្នុងវិស័យកសិកម្ម ដែលកំពុងអនុវត្ត និងក្នុងផែនការឆ្នាំ២០២០-២០២៥ សំដៅប្រែក្លាយទៅជាផលិតផលកសិ-ទេសចរណ៍ (Agro-Tourism) ដែលផ្តល់តម្លៃបន្ថែមដល់ផលិតផលកសិកម្ម និងជំរុញការភិវឌ្ឍន៍ការនាំចេញនៅនឹងកន្លែងតាមរយៈវិស័យទេសចរណ៍។ ២. អង្គប្រជុំបានឯកភាពដើម្បីពិនិត្យលទ្ធភាពគាំទ្របន្ថែមដល់ក្រសួងទេសចរណ៍ ក្នុងដំណើរការកសាងក្របខណ្ឌគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍ សម្រាប់កម្រិតខ្ពស់បន្ថែមទៀត ដោយកន្លងមកបានគាំទ្រការកសាងគុណវុឌ្ឍិជាតិកម្រិត២ វិញ្ញាបនបត្រវិជ្ជាជីវៈ ១ ដើម្បីជំរុញការបណ្តុះបណ្តាល និងវាយតម្លៃអោយមានសង្គតិភាព និងអាចបើកច្រកសិក្សាពេញមួយជីវិតដល់អ្នកជំនាញក្នុងវិស័យទេសចរណ៍។ ៣. អង្គប្រជុំជាពិសេសភាគីស្វីសបានឯកភាព និងកំពុងរៀបចំការសិក្សាលើគម្រោងគាំទ្របន្ថែមដល់ការអភិវឌ្ឍន៍សហគន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន្ត ក្រៅពីការគាំទ្រលើការអភិវឌ្ឍន៍ជំនាញក្នុងសហគមន៍ដែលបានជួយកន្លងមក។ ៤. អង្គប្រជុំបានគាំទ្រ និងលើកពីភាពចាំបាច់ក្នុងការជំរុញការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ក្នុងដំណាក់កាលនៃការីករាលដាលនៃជំងឺកូវីដ-១៩ និងស្របតាមបរិបទឧស្សាហកម្ម ៤.០។ សូមរំលឹកផងដែរថា កន្លងមកតាមរយៈកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ…
-
ខេត្តព្រះសីហនុ មានសក្ដានុពល ទាំងទេសចរណ៍ ពាណិជ្ជកម្ម និង ឧស្សាហកម្ម
ខេត្ត ព្រះសីហនុ មានសក្ដានុពល ទាំងទេសចរណ៍ ពាណិជ្ជកម្ម និង ឧស្សាហកម្ម ៖
-
ប្រជាពលរដ្ឋចាប់ផ្តើមធ្វើទេសចរណ៍ បែបផ្សងព្រេង នៅក្នុងព្រៃធម្មជាតិកាន់តែច្រើនឡើង
រាជធានីភ្នំពេញ៖ បច្ចុប្បន្ននេះ និន្នាការរបស់ប្រជាពលរដ្ឋចាប់ផ្តើមធ្វើទេសចរណ៍បែបផ្សងព្រេងនៅក្នុងព្រៃ ព្រឹក្សា។ ពីមុនពេលដែលគេនិយាយពីការចូលព្រៃដើម្បីតស៊ូ ប៉ុន្តែនៅសម័យតេជោសន្តិភាព ចូលព្រៃគឺជាដំណើរកម្សាន្តបែបធម្មជាតិ ស្វែងយល់ពីធម្មជាតិ និងដោយចិត្តស្រឡាញ់ ធម្មជាតិ។នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី៤ ខែ មិថុនានេះ ឯកឧត្តម នេត្រ ភក្រ្តាបានឱ្យដឹងថាការដែលពលរដ្ឋងាកមកចាប់អារម្មណ៍ធ្វើដំណើរទេសចរណ៍ផ្សងព្រេង តាមតំបន់ទេសចរណ៍ធម្មជាតិនេះមានដូចជាខ្នងផ្សារ ភ្នំត្បែងជាដើម ។ ឯកឧត្តមបានលើកឡើងបញ្ជាក់ថា តាមរយៈការធ្វើដំណើរទេសចរណ៍បែបផ្សងព្រេងនេះដែរបានធ្វើឱ្យប្រជាសហគមន៍តាមតំបន់ទាំងនេះពួកគាត់អាចរកបានប្រាក់យ៉ាងហោច ១០ម៉ឺនរៀលក្នុងមួយថ្ងៃ ឬច្រើនជាងនេះ ពីការផ្តល់សេវាជួយយូរអីវ៉ាន់ ភ្ញៀវទេសចរឡើងលើកំពូលភ្នំ។ នេះគឺជាផ្នែកមួយនៃការទទួល ចំណូលរបស់ពលរដ្ឋពីទេសចរណ៍ធម្មជាតិ។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងបន្ថែមថាកាលពីឆ្នាំ២០២០ កន្លងទៅ សហគមន៍ទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិបានទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ ធ្វើដំណើរទស្សនាកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិចំនួន៦៤៣០០០ នាក់។ ថវិកាយ៉ាងហោចណាស់ជាង ៣០ លានដុល្លារអាមេរិកត្រូវបានចាក់ចូលក្នុងសេដ្ឋកិច្ចមូលដ្ឋានកាលពីឆ្នាំ២០២០ តាមរយៈទេសចរណ៍ធម្មជាតិ។ ឯកឧត្តមបញ្ជាក់ថាបើ តាមរបាយការណ៍ សហគមន៍ទេសចរណ៍ធម្មជាតិទទួលបានចំណូលចន្លោះពី ៥ម៉ឺនទៅ ១៨ ម៉ឺនដុល្លារអាមេរិកក្នុងមួយសហគមន៍ក្នុងឆ្នាំ។ ចំណូលចាក់ចូលក្នុងសេដ្ឋកិច្ចនេះបានមកពីសេវាកម្មលក់សំបុត្រ ជួលទូកជិះកម្សាន្ត សេវាកម្មជូនភ្ញៀវ ដឹកជញ្ជូន ការស្នាក់នៅ…
-
គម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូចបានចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាសហគមន៍
ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានថ្លែងថាគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូចបានចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាសហគមន៍ឱ្យកាន់តែប្រសើរឡើង។ ថ្លែងប្រាប់បណ្តាញសារព័ត៌មានតាមរយៈប្រព័ន្ធអេឡិកត្រូនិកនៅថ្ងៃទី ០៤ ខែ មិថុនាឆ្នាំ ២០២១នេះ ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា បច្ចុប្បន្នក្រសួងបរិស្ថានបាននិងកំពុងគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច (ទំហំដីមិនលើសពី១០ហិកតាក្នុងមួយគម្រោង) ចំនួន ១៩៩ គម្រោងដែលស្ថិតនៅ ក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះនៅទូទាំងប្រទេសកម្ពុជាក្នុងនោះមានដូចជានៅ ឧទ្យានជាតិព្រះមុនីវង្សបូកគោ ឧទ្យានជាតិកែប ដែនជម្រកសត្វព្រៃឱរ៉ាល់ ឧទ្យានជាតិ ព្រះសុរាម្រិត-កុសុមៈ គិរីរម្យ ឧទ្យានជាតិក្រវ៉ាញកណ្តាល ដែនជម្រកសត្វព្រៃកែវសីម៉ា ដែនជម្រកសត្វព្រៃតាតៃ និងពាមក្រសោបជាដើម។ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា”ក្រសួងបរិស្ថានជឿជាក់ថាជាមួយគម្រោង វិនិយោគអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូចនេះ នឹងចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាសហគមន៍”។ ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្រ្តាបានឱ្យដឹងដែរថាចំពោះគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិទាំងនោះមានសក្តានុពលទេសចរណ៍ដូចជាទឹកធ្លាក់ ទេសភាពនិងព្រៃឈើ និងសត្វព្រៃជាដើម។ គម្រោងមួយចំនួនបាននិងកំពុងដំណើរការ និងមួយចំនួនទៀតបាននិងកំពុងរៀបចំនីតិវិធីនៃការធ្វើកិច្ចសន្យាការពារបរិស្ថាន ការរៀបចំប្លង់មេ និងកម្មវិធីអភិវឌ្ឍន៍។ នេះជាការបង្កើតតំបន់ទេសចរណ៍ថ្មីបន្ថែមលើអ្វីដែលមានស្រាប់គ្រប់គ្រងដោយសហគមន៍។ បច្ចុប្បន្ននេះ សហគមន៍ទេសចរណ៍ធម្មជាតិចំនួន ២៦ បាននិងកំពុងតែគ្រប់គ្រងដោយសហគមន៍តំបន់ការពារធម្មជាតិ។ ឯកឧត្តមបានលើកមកបញ្ជាក់បន្ថែមថា ការវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនេះគឺការបង្កើតរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីៗបន្ថែមទៀតដែលជាទីទាក់ទាញសម្រាប់អ្នកស្រឡាញ់ធនធនធម្មជាតិដើរកម្សាន្ត ស្វែងយល់ពីធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែបនៅកម្ពុជា។ ទេសចរណ៍ធម្មជាតិក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ អប់រំ និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យ…
-
ទិដ្ឋភាពមួយជ្រុងនៃតំបន់ថ្ម៣ដុំ លើកំពូលភ្នំមួយនៃឧទ្យានជាតិកែប បានបង្ហាញឲ្យឃើញសម្រស់ធនធានធម្មជាតិគួរឲ្យលង់ស្នេហ៍
ទាំងនេះជាទេសភាពស្រស់ស្អាតនៃឧទ្យានជាតិកែប នៅក្នុងទីក្រុងកែប ខេត្តកែបដែលបានផ្សព្វផ្សាយដោយក្រសួងបរិស្ថាន នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។ សូមបញ្ជាក់ថា ឧទ្យានជាតិកែបជាឧទ្យានតែមួយគត់នៅកម្ពុជាដែលមានទីតាំងនៅកណ្តាលក្រុង អំណោយផលនិងជាទីទាក់ទាញភ្ញៀវទេសចរ។ សព្វថ្ងៃ ទេសចរបរទេសនិងខ្មែរមួយចំនួនបានដើរកម្សាន្តជុំវិញឧទ្យាននេះ។ ឧទ្យានជាតិកែបជាបេះដូងទេសចរណ៍នៃខេត្តកែប ដែលមានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ ពីទីក្រុងកំពត ហើយមានចម្ងាយ ១៧៣គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ផ្លូវឡើងឧទ្យានជាតិកែប ស្ថិតនៅក្បែររីសតវេរ៉ង់ដា ចម្ងាយប្រមាណ ៧,៦គីឡូម៉ែត្រ ពីរង្វល់មូលរូបសេះសក្នុងក្រុងកែប៕
-
ទេសចរណ៍ធម្មជាតិ ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការបង្កើនសេដ្ឋកិច្ចមូលដ្ឋាន
មន្ទីរបរិស្ដានខេត្តរតនគិរី គាំទ្រដល់សហគមន៍តំបន់ការពារធម្មជាតិ អូរកាសៀប ក្នុងការកាត់បន្ថយការពឹងអាស្រ័យទៅលើផល និងអនុផលព្រៃឈើ តាមរយការបង្កើនប្រាក់ចំណូលរបស់សហគមន៍មូលដ្ឋាន និងការអភិរក្សជីវចម្រុះនៅឧទ្យានជាតិវើនសៃសៀមប៉ាង តារយ:សេវាកម្មទេសរណ៍មើលសត្វទោច និងសម្មភាពផ្សេងៗទៀត។
-
អង្គរវត្តកាន់តែស្រស់ស្អាតជាមួយស្មៅបៃតងខ្ចី និងបរិស្ថានល្អ
អង្គរវត្តកាន់តែស្រស់ស្អាតជាមួយស្មៅបៃតងខ្ចី និងបរិស្ថានល្អ