-
សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃតំបន់រមណីយដ្ឋានប្រវត្តសាស្រ្ត ភ្នំបូក
សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃតំបន់រមណីយដ្ឋានប្រវត្តសាស្រ្ត ភ្នំបូក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប៖
-
សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ស្តីពី ការបញ្ឈប់ការចេញអាជ្ញាបណ្ណទេសចរណ៍ ដល់អាជីវកម្មដឹកជញ្ជូនទេចរណ៍តាមផ្លូវគោក និងផ្លូវទឹក
សេចក្តីជូនដំណឹងលេខ២៦៩ សជណអគឧ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួង ទេសចរណ៍ ស្តីពី ការបញ្ឈប់ការចេញអាជ្ញាបណ្ណទេសចរណ៍ ដល់អាជីវកម្មដឹកជញ្ជូនទេចរណ៍តាមផ្លូវគោក និងផ្លូវទឹករបស់ក្រសួងទេសចរណ៍៕
-
ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការស្ដារវិស័យទេសចរណ៍ឡើងវិញ
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំនៅកម្ពុជា លោកស្រី ត្យូ ឡេឆេង (Teo Lay Cheng) បានបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋសិង្ហបុរី នៅតែគាំទ្រកិច្ចសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា ក្នុងការស្ដារវិស័យទេសចរណ៍ឡើងវិញ។ សិង្ហបុរីចង់រៀបចំពិព័រណ៍ទេសចរណ៍ជាមួយកម្ពុជា ក្នុងពេលសមស្របណាមួយ។ ការលើកឡើងរបស់លោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរីដែលទើបទទួលបេសកកម្មថ្មីរូបនេះ បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។ នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងសិង្ហបុរី ដែលបានធ្វើឱ្យកំណើនទេសចរទៅមកប្រទេសទាំងពីរមានការកើនឡើង នៅមុនពេលផ្ទុះជំងឺកូវីដ-១៩។ ប៉ុន្តែដោយសារជួបនូវវិបត្តិសកលនេះហើយ កំណើនទេសចរអន្តរជាតិនៅកម្ពុជាក៏មានការធ្លាក់ចុះ។ លោករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តដាក់ចេញ «ផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ-១៩» ដើម្បីធ្វើជាត្រីវិស័យក្នុងការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ជាតិកម្ពុជាឡើងវិញ ហើយកម្ពុជាក៏ត្រូវការកិច្ចសហប្រតិបត្តិការពីបណ្ដាប្រទេសជាដៃគូ ក្នុងនោះក៏មានភាគីសិង្ហបុរីផងដែរ។ នៅពេលទទួលជ្រាបអំពីបញ្ហានេះហើយ លោកស្រី ត្យូ ឡេឆេង បានបង្ហាញការគាំទ្រ និងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិនេះយ៉ាងខ្លាំង ដោយលោកស្រីបានបញ្ជាក់ថា «រដ្ឋាភិបាលសាធារណរដ្ឋសិង្ហបុរី ក៏ដូចជាស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា នៅតែគាំទ្រកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍…
-
សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ស្តីពី កម្មវិធីប្រកួតប្រជែង សហគ្រិនវ័យក្មេងក្នុងវិស័យទេសចរណ៍ជនបទ របស់អង្គការទេសចរណ៍ពិភពលោក
សេចក្តីជូនដំណឹងលេខ ២៥៩ សជណ.អអទ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ ស្តីពី កម្មវិធីប្រកួតប្រជែង សហគ្រិនវ័យក្មេងក្នុងវិស័យទេសចរណ៍ជនបទ របស់អង្គការទេសចរណ៍ពិភពលោក។
-
ប្រាសាទភ្នំកូនខ្លែង ខេត្តបន្ទាយមានជ័យ
ប្រភព៖ សាយ សំអាល់ – Say Samal
-
ខេត្តក្រចេះ ជាទីដៅដ៏ទាក់ទាញទេសចរណ៍មួយក្នុងចំណោមខេត្តស្ថិតក្នុងតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា
មកដល់ខេត្តក្រចេះភ្លាម ទេសចរពិតជានឹកឃើញដល់ទេសភាពដ៏ស្រស់ត្រកាលនៃធនធានធម្មជាតិដ៏មានសក្ដានុពល សំបូរបែបរួមមាន÷ សត្វផ្សោតទន្លេមេគង្គដ៏កម្រ ព្រៃលិចទឹក ក៏ដូចជាកោះតូចធំនានានៅផ្នែកខាងលើ( ក្នុងភូមិសាស្ត្រស្រុកសំបូរ ) អមដោយភាពចំណាស់ដែនដីអតីតរាជធានីសម្ភុបុរៈ និងសំណង់សម័យអាណានិគមបារាំងថែមទៀតផង។ ក្នុងនោះដែរម្ហូបអាហារដ៏មានឱជារសឆ្ងុយឆ្ងាញ់ និងពេញនិយមសម្រាប់ភ្ញៀវទេសចរប្រចាំខេត្តក្រចេះមានដូចជា÷ ក្រឡាន ណែមសាច់ត្រីស្លាត ក្រូចថ្លុងកោះទ្រង់ជាដើម។ ដោយមានភាពអំណោយផលបែបនេះហើយ មន្ទីរទេសចរណ៍ខេត្តបាន និងកំពុងរៀបចំបង្កើតឲ្យមានមុខម្ហូបពិសេសៗប្រចាំខេត្តដើម្បីបង្កើនភាពទាក់ទាញ ដោយសហការជាមួយរដ្ឋបាលខេត្តរៀបចំឲ្យមានវិថីម្ហូបអាហារ។ តាមរយៈការគិតគូរនេះ មន្ទីទេសចរណ៍ ខេត្តសូមលើកយកមុខម្ហូបខ្លះៗមកបង្ហាញមានដូចជា÷ ញុំក្រូចថ្លុងកោះទ្រង់ សម្លល្វែ នុំបញ្ចុកទឹកត្រី ខ្ទប់និងក្រឡាន ដែលជាស្នាដៃសិស្សមកពីមជ្ឈមណ្ឌលបណ្តុះបណ្តាល ឡឺ ទន្លេ ក្នុងវគ្គបណ្តុះបណ្តាល ហូកា នៃកម្មវិធី អភិវឌ្ឍន៍ជំនាញខេត្តក្រចេះ ឆ្នាំ២០១៩៕
-
មន្រ្តីក្រសួងបរិស្ថាន និងអាជ្ញាធរ អញ្ជើញពិនិត្យទីតាំងស្នើសុំវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ចំនួន ៣ គម្រោង ក្នុងខេត្តកោះកុង
លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត បានទទួលស្វាគមន៍ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីចុះពិនិត្យទីតាំងស្នើសុំវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ចំនួន ៣ គម្រោង ទំហំសរុប ២៩,៩៨៤៣ ហិកតា ស្ថិតនៅក្នុងដែនជម្រកសលោកត្វព្រៃតាតៃ ក្នុងភូមិសាស្រ្ត សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៃខេត្តកោះកុង។ ការចុះពិនិត្យទីតាំងដីស្នើសុំវិនិយោគនេះ បានធ្វើឡើងនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២ឲ២១ និងមានការចូលរួមពីលោកអភិបាលក្រុងខេមរភូមិន្ទ លោកអភិបាលរងស្រុកមណ្ឌលសីមា អាជ្ញាធរឃុំ សង្កាត់ពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនស្នើសុំវិនិយោគ។ *ក្រោយពីការចុះពិនិត្យទីតាំងជាក់ស្តែង រដ្ឋបាលខេត្តក៏បានស្នើសុំនូវចំណុចមួយចំនួនដូចខាងក្រោម ៖ ១- សូមដោះស្រាយផលប៉ះពាល់ និងសំណងនានាប្រសិនបើការអនុវត្តគម្រោងនេះបានប៉ះពាល់ដល់ទ្រព្យសម្បត្តិ រឺកម្មសិទ្ធិឯកជន២- សូមជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការជ្រើសរើសកម្លាំងពលកម្មពីមូលដ្ឋានដែលជាផ្នែកមួយ នៃការលើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋ៣- សូមចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងជីវចម្រុះ នៅក្នុង និងក្បែរទីតាំងស្នើសូមវិនិយោគទេសចរណ៍ធម្មជាតិ ពិសេសគឺការគ្រប់គ្រងសំណល់រឹង រាវ និងសំរាម៤- ការអនុវត្តគម្រោងរបស់ក្រុមហ៊ុនត្រូវគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋាននានាដែលបានអនុញ្ញាតជូនក្រុមហ៊ុន និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានប្រសិនបើមានតម្រូវការ…
-
អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងមានចក្ខុវិស័យក្នុងការរៀបចំទិសជ្រុងទាំង ៤ជុំវិញខេត្ត ឲ្យប្រែក្លាយជាតំបន់អភិវឌ្ឍន៍ទេសចរណ៍
ក្នុងកិច្ចប្រជុំដើម្បីផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃ “ការអភិវឌ្ឍន៍បឹងរលួស” ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែរស់នៅក្នុងភូមិសាស្ត្រ ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២១នេះ។ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានថ្លែងគូសបញ្ជាក់ឲ្យដឹងនៅក្នុងឱកាសដឹកនាំនូវកិច្ចប្រជុំផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការអភិវឌ្ឍន៍បឹងរលួសជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានស្រុក-ឃុំ ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបងផ្ទាល់តែម្តង ” ពីការអភិវឌ្ឍន៍បឹងរលួស ” គឺក្នុងគោលបំណងដើម្បីថែរក្សា ការពារបឹងនេះឱ្យស្ថិតស្ថេរជៀសវាងនូវការរំលោភបំពានមកលើដីរដ្ឋនិងដើម្បីបង្កើតជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញនៅទីនេះ ដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរណ៍ឲ្យមកលេងកំសាន្តនៅទីនេះ ផងដែរ ។ ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់បន្ថែមទៀតថា៖ដោយរដ្ឋបាលខេត្ត ជាអ្នកនាំមុខក្នុងការដឹកនាំនិងតម្រង់ទិសក្នុងការជួយរៀបចំការអភិវឌ្ឍន៍ នូវ ទីតាំងខាងលើនេះ ឲ្យស្របទៅតាមចក្ខុវិស័យនៃជ្រុងទាំងបួនជុំវិញក្រុងបាត់ដំបង របស់ខេត្ត ដែលកន្លងមកនៅជ្រុងទិសខាងត្បូងក្រុង គឺ៖ យើងមានប្រាង្គប្រាសាទបាណន់ និងតំបន់ជុំវិញនិងបានរៀបចំជាតំបន់កំសាន្តកែច្នៃ និងការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិដ៏ទាក់ទាញនិងពេញនិយមដូចជា៖ ឡូរី តំបន់បៃតង តំបន់កសិកម្ម និងការដាំដំណាំសិរីរាង្គជាដើម។ឯនៅជ្រុងទិសខាងជើងក្រុង យើងក៏មានប្រាង្គប្រាសាទឯកភ្នំនិងនៅតំបន់ជុំវិញគឺយើងមាន”បឹងរលួស”និង”បឹងតាគម”ដើម្បីកំពុងតែរៀបចំធ្វើការអភិវឌ្ឍន៍ឲ្យប្រែក្លាយទៅជាគម្របបៃតង ប្រកបដោយបរិស្ថានល្អ តាមរយៈការដាំដើមឈើ ការរៀបចំតំបន់កំសាន្ត កន្លែងកីឡា កន្លែងលក់ដូរ…។ ដែលទាំងនេះនិងចូលរួមចំណែកក្នុងការជួយលើកកម្ពស់នូវកំរិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្កើននូវប្រាក់ចំណូលរបស់ខ្លួន ពីការលក់ដូរចំណីអាហារ…
-
សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃកោះក្របី ក្នុងទឹកដីខេត្តព្រះសីហនុ
សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃកោះក្របី ក្នុងទឹកដីខេត្តព្រះសីហនុ៖
-
អង្គរវត្តកាន់តែស្រស់ស្អាតជាមួយស្មៅបៃតងខ្ចី និងបរិស្ថានល្អ
អង្គរវត្តកាន់តែស្រស់ស្អាតជាមួយស្មៅបៃតងខ្ចី និងបរិស្ថានល្អ៖