Category: ទេសចរណ៍

  • ដំណើរទៅកាន់ភ្នំស្រះខ្ចៅ

    ដំណើរទៅកាន់ភ្នំស្រះខ្ចៅ

    ភ្នំនេះជាប្រភេទថ្មភក់។ មានប្រាសាទមួយអាយុកាលចាស់ជាងប្រាសាទអង្គរវត្តត្រូវបានកសាងនៅលើភ្នំនេះ។ តួប្រាសាទបាក់បែកអស់ តែនៅមានសសរពេជ្រ ផ្ដែរ បល្ល័ង្ក និងបំណែកដៃរូបចម្លាក់ព្រះវិស្ណុ ឬព្រះឥសូរ។ មានសសរធ្វើពីថ្មបុរាណសម្រាប់ដាក់អមសងខាងផ្លូវចូលទៅប្រាសាទជាច្រើនដើម ដួលដេកលើដីចម្ងាយប្រមាណ ២០ម៉ែត្រ តាមផ្លូវពីប្រាសាទទៅស្រះខ្ចៅ។ ប្រាសាទស្រះខ្ចៅត្រូវបានកសាងនៅចំណុចខ្ពស់ជាងគេបំផុតនៃកំពូលភ្នំ។ ខឿនប្រាសាទមានពីរជាន់៖ ជាន់ក្រោមទំហំប្រមាណ ៣០ម៉ែត្របួនជ្រុង និងជាន់ទី២ ទំហំប្រមាណ ១៥ម៉ែត្រ បួនជ្រុង។ បច្ចុប្បន្ននេះ ឃើញមានរូបពុទ្ធបដិមាជាច្រើនអង្គនៅពីលើតួប្រាសាទដែលបែកបាក់។ ស្រះខ្ចៅស្ថិតនៅចម្ងាយ៤០០ម៉ែត្រពីប្រាសាទ។ តាមផ្លូវបុរាណតភ្ជាប់ពីប្រាសាទទៅស្រះ មានផ្ទាំងសិលា ដើមឈើធំៗ ទេសភាពស្អាតជាទីមនោរម្យសម្រាប់អ្នកដើរកំសាន្ត។ ពិតជារំសាយអស់ទុក្ខកង្វល់ និងមានអារម្មណ៍ស្រស់ថ្លា។ អ្នកអាចចំណាយពេលជាមួយមនុស្សដែលអ្នកស្រលាញ់ដើម្បីផ្តិតយករូបភាពទីតាំងប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិនៅទីនោះ។ តែសូមកុំភ្លេចយកអាហារ និងភេសជ្ជៈទៅជាមួយ ហើយកុំភ្លេចយកសំរាមមកវិញផង។ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ក្រុមការងារបានឃើញមានភ្ញៀវបរទេសបោះតង់ប្រមាណ០៥តង់ នៅចម្ងាយប្រមាណ៥០ម៉ែត្រពីខឿនប្រាសាទ។ភ្នំស្រះខ្ចៅស្ថិតនៅខេត្តកំពង់ធំ។ នៅលើផ្លូវជាតិលេខ ៦ ត្រង់ចំណុចបង្គោលថ្មលេខ ១៤៦ មានក្លោងទ្វារវត្តត្បែងមានឬទ្ធិ ហើយបត់ចូលនិងបន្តដំណើរតាមផ្លូវដីក្រហម ប្រមាណ ៦គីឡូម៉ែត្រពីក្លោងទ្វារវត្តអ្នកនឹងទៅដល់ក្លោងទ្វារចូលប្រាសាទស្រះខ្ចៅ។ ពុទ្ធសាសនិកជនបានចូលបច្ច័យតាមសទ្ធាដើម្បីកសាងផ្លូវក្រាលបេតុងសម្រាប់ឡានឡើងទៅដល់ខឿនប្រាសាទ។ សូមជូនពរអ្នកអាននូវសុខភាពល្អ និងមានសុភមង្គលគ្រប់ៗគ្នា៕ ប្រភព៖ ទំព័រហ្វេសប៊ុក Heritages Diary…

  • ប្រាសាទ​ព្រះខ័នកសាងដើម្បី​ឧទ្ទិស​ចំពោះ​លទ្ធិ​ព្រះពុទ្ធ​សាសនា​មហាយាន!!

    ប្រាសាទ​ព្រះខ័នកសាងដើម្បី​ឧទ្ទិស​ចំពោះ​លទ្ធិ​ព្រះពុទ្ធ​សាសនា​មហាយាន!!

    ប្រាសាទ​ព្រះខ័ន​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុម​ ប្រាសាទ​វង់​ធំ​ក្នុង​ទឹក​ដី​នៃ​ខេត្ដ​សៀមរាប​ មាន​ចម្ងាយ​៣​គម ពី​ប្រាសាទ​បាយ័ន និង​១,៥​គម ពី​ទ្វារ​ដីឆ្នាំង​(ទ្វារ​អង្គរធំ​ទិស​ខាង​ជើង) ។ ឈ្មោះ​នៃ​ប្រាសាទ​នេះ​មាន​ន័យ​ថា​ ​“ដាវ” ។ តាម​ការ​ស្រាវជ្រាវ​នៅ​សម័យ​បច្ចុប្បន្ន​គេ​យល់​ថា​ ​កាលពី​អតីតកាល​សំណង់​នៃ​ប្រាសាទ​ព្រះខ័ន​ គឺ​ជា​កន្លែង​ដាក់​គ្រឿង​សឹក​សង្គ្រាម ។​ ​ដូច្នេះ​ព្រះ​ខ័ន​ជា​ឈ្មោះ​សម័យ​ទំនើប​នៅ​រក្សា​ឈ្មោះ​ទីក្រុង​ពី​បុរាណ​ ដែល​មាន​ឈ្មោះ​ថា “ជ័យស្រី”​ មាន​ន័យ​ថា​“ព្រះខ័ន”​ និង​មាន​ន័យ​ម្យ៉ាងទៀត​ថា​ ​“ម្លូ” ។

  • រយៈពេល៤ថ្ងៃ ឈប់សម្រាកព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ និងព្រះរាជ្យពិធីបុណ្យអុំទូក ភ្ញៀវចេញដើរកម្សាន្តនៅទូទាំងប្រទេសជាង ៦៤ម៉ឺននាក់

    រយៈពេល៤ថ្ងៃ ឈប់សម្រាកព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ និងព្រះរាជ្យពិធីបុណ្យអុំទូក ភ្ញៀវចេញដើរកម្សាន្តនៅទូទាំងប្រទេសជាង ៦៤ម៉ឺននាក់

    យោងតាម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានអោយដឹងថា ក្នុងរយៈពេល៤ថ្ងៃ នាឱកាស ឈប់ សម្រាក​ព្រះរាជ​ពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ

  • ដំណើរកំសាន្តទៅកាន់ភ្នំស្រួច

    ដំណើរកំសាន្តទៅកាន់ភ្នំស្រួច

    ភ្នំស្រួចមានសល់គ្រឹះប្រាសាទបុរាណ ឥដ្ឋ និងបំណែកសំណង់ប្រាសាទនៅរាយប៉ាយលើដីនៅលើភ្នំ។ នៅក្នុងទស្សវត្យឆ្នាំ១៩៩០ ប្រាសាទត្រូវបានជនអគតិគាស់កាយរកវត្ថុបុរាណ ហើយបន្ទាប់មក គេបានគាស់គ្រឹះប្រាសាទ ដើម្បីចាក់ស៊ីម៉ងត៍សង់ព្រះវិហារវត្តនៅចំពីលើទីតាំងគ្រឹះប្រាសាទនោះ។ បើអ្នកអានបានស្គាល់ឈ្មោះប្រាសាទនេះ សូមជួយប្រាប់ផង។មានការដាប់ផ្ទាំងថ្មធម្មជាតិនៅលើកំពូលភ្នំនោះធ្វើជាអាងទឹក សម្រាប់ត្រាំខ្លួនឱ្យស្បែកចាំ/គង់ កាប់មិនមុត ដុតមិនឆេះ។ បច្ចុប្បន្ន នៅលើភ្នំស្រួចនេះ មានអាងត្រាំថ្នាំចំនួន ០៦ និងរុនថ្មសម្រាប់បុកថ្នាំបុរាណខ្មែរយកទៅដាក់ត្រាំ។ ក្រុមការងារមិនដឹងអំពីប្រភេទរុក្ខជាតិ ឬវិធីប្រើ និងជឿជាក់លើយុវជនសិក្សា និងស្រាវជ្រាវបន្ថែម។ក្រៅពីគ្រឹះប្រាសាទបុរាណដែលមានតម្លៃប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន និងអាងត្រាំថ្នាំ មានផ្ទាំងសិលាធម្មជាតិធំៗរំលេចសម្រស់ក្នុងព្រៃភ្នំអមដោយសំលេងសត្វស្លាប និងជីវៈចម្រុះនានា។ ចាស់ៗរស់នៅក្បែរភ្នំនោះបានប្រាប់ថា ភ្នំស្រួចធ្លាប់ជាជម្រកសត្វខ្លា។ មានលោកនេនមួយអង្គដែលគង់នៅលើភ្នំនោះ បានបង្ហាញក្រុមការងាររូងថ្មដ៏ធំមួយដែលលោកជឿថាជាជម្រកសត្វខ្លាពីមុន។ រឿងរ៉ាវប្រវត្តិសាស្ត្រ វប្បធម៌រួមនឹងសម្រស់ផ្ទាំងសិលាក្រោមម្លប់នៃដើមឈើធ្វើឱ្យភ្នំស្រួចក្លាយជាទីកន្លែងមនោរម្យសម្រាប់មកកំសាន្ត។ ភ្នំស្រួចស្ថិតនៅត្រង់ចំណុចដែលមានរយៈទទឹង(១២° ៣៩’ ៤.៧៧៥០៤០”) និងរយៈបណ្តោយ(១០៤° ៥៩’ ១.៧៩៩៨៨០”) ស្ថិតក្នុងភូមិសាស្ត្រឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ខាងលិចភ្នំសន្ទុក ប្រហែល ០១គីឡូម៉ែត។ បើអ្នកធ្វើដំណើរក្នុងទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅក្រុងស្ទឹងសែន ភ្នំនេះស្ថិតនៅខាងស្តាំដៃ។ នៅលើផ្លូវជាតិលេខ៦ ត្រង់បង្គោលថ្មលេខ១៥១ មានផ្លូវដីក្រាលគ្រួសចូលទៅភ្នំស្រួច ឬអាស្រមភ្នំស្រួច។ អ្នកអាចឡើងតាមកាំជណ្តើរ ឬបើកបរទៅដល់កំពូលភ្នំ។ ការអញ្ជើញមកដល់របស់បង ប្អូនជនរួមជាតិអាចជួយលើកស្ទួយជីវភាពរបស់សហគមន៍តំបន់នោះ ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ សូមចូលរួមលើកស្ទួយតាមអ្វីដែលអ្នកអាចធ្វើបាន…

  • ដំណើរកំសាន្តទៅកាន់ភ្នំឈ្ងោក

    ដំណើរកំសាន្តទៅកាន់ភ្នំឈ្ងោក

    ភ្នំនេះមានអត្តសញ្ញាណពិសេសរបស់ខ្លួនរួមមាន៖ ១.ទេសភាពសមុទ្រឈើបីដំណាក់៖ ដំណាក់ខ្ពស់បំផុតនៅលើកំពូលភ្នំដែលអាចមើលឃើញទេសភាព៣៦០អង្សារ និងភ្នំធំ ២.ជ្រលងភ្ជាប់និស្ស័យ ៣.ល្អាងអូន ៤.ល្អាងបង ៥.ល្អាងទឹកចេញ ៦.ល្អាងសត្វប្រចៀវ ៧.ល្អាងខ្លាកូនក្រមុំ(មាននាងក្រមុំម្នាក់ថែរក្សាកូនខ្លាក្នុងល្អាងនោះ) ៨.ពពួកសត្វដូចជាប្រចៀវ ស្វា និង៩.ពពួករុក្ខជាតិដូចជា ដើមស្រឡៅ ចន្ទភ្នំ រកា ជ្រៃ ដំបងយក្ស ពោធិ៍ រលួស សំរោង។ភ្នំឈ្ងោកស្ថិតនៅត្រង់ចំណុចដែលមានរយៈទទឹង(១៣° ៤៦’ ៣៨.៥២៩៨៣៩០០”) និងរយៈបណ្តោយ(១០៥° ៤៤’ ៥៤.២២៣៤៣៩៩៩”) ស្ថិតក្នុងភូមិសាស្ត្រភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង ប្រមាណ៤៤ គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង។ តាមផ្លូវជាតិលេខ ៩ ពីខេត្តស្ទឹងត្រែងឆ្ពោះទៅខេត្តព្រះវិហារ ភ្នំនេះស្ថិតនៅខាងស្តាំដៃ។ ត្រង់បង្គោលថ្មលេខ ៥០៣ មានផ្លូវក្រាលគ្រួសក្រហម បត់ចូលរួចបន្តដំណើររហូតទៅដល់ភ្នំឈ្ងោក(ជិតដល់ភ្នំមានផ្លូវលំបាកបន្តិច តែរថយន្តអាចទៅបាន សូមកុំបោះបង់រួចបន្តដំណើរប្រមាណ២០០ម៉ែត្រ អ្នកនឹងទៅដល់)។ នៅពេលទៅដល់ មានអ្នកភូមិនៅរង់ចាំស្វាគមន៍យ៉ាងរាក់ទាក់ ហើយពួកគាត់ជាយុវជនជនជាតិដើមភាគតិច(កួយ)។ គាត់នឹងជូនទៅកន្លែងសំខាន់ៗដូចខាងលើ។ សូមជម្រាបថា មានបងប្អូនជនជាតិដើមភាគតិចកួយប្រមាណជាង៣០០គ្រួសាររស់នៅក្បែរភ្នំនេះ ហើយចងក្រងជាសហគមន៍មើលថែរក្សា និងការពារធនធានធម្មជាតិនៅតំបន់ភ្នំនេះរួមទាំងភ្នំឱ្យបានគង់វង្ស។ ភ្នំនេះជាប្រភេទភ្នំថ្មស(កំបោរ) និងជាកន្លែងទាក់ទាញសម្រាប់អ្នកចូលចិត្តធម្មជាតិ និងវប្បធម៌ និងឡើងភ្នំ។…

  • តោះទៅលេងភ្នំជីសូរ

    តោះទៅលេងភ្នំជីសូរ

    ភ្នំនេះជាភ្នំប្រវត្តិសាស្ត្រដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។ នៅមានរូបរាងប្រសាទបុរាណដ៏ស្រស់ស្អាតនៅលើកំពូលភ្នំនេះ។ សម្រាប់អ្នកដែលបានមកដល់ទីនេះគឺ ពិតជាស្ងើចសរសើរ និងដឹងគុណដល់បុព្វការីជនខ្មែរដែលបានកសាងប្រាសាទនៅលើកំពូលភ្នំដ៏ខ្ពស់។ ភ្នំជីសូរនៅរក្សាបានរូបរាងប្រាសាទសម្រាប់មនុស្សគ្រប់ជំនាន់មើល ហើយនៅជាប់នឹងប្រាសាទមានសង់វត្ត និងព្រះវិហារពុទ្ធសាសនា។ ពិតជាកម្រណាស់ព្រោះមានភ្នំមួយចំនួន តួប្រាសាទ (ព្រាហ្មញ្ញសាសនា)ត្រូវបានគេកាយឲ្យរលំដើម្បីរកវត្ថុបុរាណ ហើយសង់ព្រះវិហារ (ពុទ្ធសាសនា)នៅចំពីលើគ្រឹះប្រាសាទនោះតែម្តង។ កូនចៅកម្ពុជាគ្រប់រូបពិតជាជឿជាក់លើបារមីម្ចាស់ទឹក ដី ព្រៃ ភ្នំក្រំថ្មថែរក្សាខេត្តតាកែវ និងបុព្វការីជន ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលរក្សាការពារបាននូវប្រាសាទដ៏អស្ចារ្យមួយនេះ។ ភ្នំជីសូរស្ថិតនៅខេត្តតាកែវ ត្រង់ចំណុចដែលមានរយៈទទឹង(១១° ១១’ ៣.៤៩៧៩៩៩៩៩”) និងរយៈបណ្តោយ(១០៤° ៤៩’ ៣០.៣៩៣១២០០០”)។ ធ្វើដំណើរតាមផ្លូវជាតិលេខ២ ពីរាជធានីភ្នំពេញ ប្រមាណ៥០គីឡូម៉ែត្រ (ផ្លូវនៅពិបាកបន្តិច) តែផ្លូវឡានឡើងទៅដល់លើកំពូលភ្នំតែម្តងនឹងត្រូវកសាងដោយចាក់បេតុងនៅពេលក្រោយបុណ្យភ្ជំបិណ្យ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤។ ជាទំព័រប្រវត្តិសាស្ត្រដ៏ថ្មីមួយសម្រាប់ភ្នំនេះ នៅពេលផ្លូវបេតុងត្រូវបានសង់ចប់។ សូមបារមីទឹកដីខេត្តតាកែវជូនបុណ្យមហាកុសល្យដល់អ្នកកសាងផ្លូវបេតុងនេះឲ្យជួបតែសុខភាពល្អ និងសុភមង្គល ព្រមទាំងសម្រេចគ្រប់ភារកិច្ច។ ក្រុមការងារបានមកផ្តិតយករូបភាពខ្លះៗនៃភ្នំជីសូរនៅខែកញ្ញា ឆ្នាំ២០២០នេះ និងសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោកនេះឲ្យប្រទេសកម្ពុជាជួបតែសុខសន្តិភាព និងមានការរីកចម្រើនទៅមុខកុំបីឃ្លៀងឃ្លាត៕ ប្រភព៖ ទំព័រហ្វេសប៊ុក Heritages Diary ‐ បេតិកភណ្ឌប្រចាំថ្ងៃ

  • ដំណើរកំសាន្តទៅភ្នំក្ងោកមាស

    ដំណើរកំសាន្តទៅភ្នំក្ងោកមាស

    មានរឿងដំណាលថា មានព្រះពុទ្ធរូបតូចៗចំនួន៦០អង្គ ធ្វើពីស្ពាន់-សំរឹទ្ធត្រូវបានចោរលួច និងប្លន់បានយកទៅលាក់ទុកក្នុងពាងក្នុងល្អាងភ្នំក្ងោកមាស។ នៅឆ្នាំ២០១៧ យុវជន៣រូបរស់នៅក្បែរភ្នំនោះ អាយុប្រមាណ១៧ឆ្នាំ បានចូលទៅក្នុងល្អាងដើម្បីបាញ់សត្វប្រចៀវ ហើយបានប្រទះឃើញពាងដាក់ព្រះពុទ្ធរូបខាងលើ។ ដោយសារបារមី និងពន្លឺចែងចាំងចេញពីព្រះពុទ្ធរូបទាំងនោះ ធ្វើឱ្យអ្នកភូមិផ្អើលមកមើល ហើយក៏បានដឹងដល់អាជ្ញាធរ។ ព្រះពុទ្ធរូបទាំងនោះត្រូវបានគេដឹកយកទៅតម្កល់រក្សាទុកនៅសារមន្ទីរជាតិ នៅរាជធានីភ្នំពេញ(?)។ អ្នកភូមិក៏បានប្រាប់ផងដែរថា នៅក្នុងល្អាងភ្នំក្ងោកមាសនេះ មានធ្នូដែកបុរាណដែលគេប្រើសម្រាប់បាញ់សត្វក្ងោក តែបច្ចុប្បន្នមិនដឹងស្ថិតនៅទីណា។ភ្នំនេះមានតម្លៃវប្បធម៌(ព្រហ្មញ និងពុទ្ធសាសនាដែលពលរដ្ឋកម្ពុជានៅគោរព) តម្លៃប្រវត្តិសាស្ត្រ(ភ្នំថ្មស/កំបោរ អាយុកាលពាន់ឆ្នាំ) តម្លៃសោភណ្ឌភាពធម្មជាតិ(ទេសភាពព្រៃភ្នំ) ជាទីជម្រកសត្វ-រុក្ខជាតិច្រើនប្រភេទ និងមានតម្លៃច្រើនទៀតដែលយើងមិនទាន់ដឹង ដូចសំដីមាសលោករដ្ឋមន្ត្រីបរិស្ថានសាយ សំអាល់៖«អ្វីដែលយើងបានដឹងគឺ តិចជាងអ្វីដែលមិនទាន់ដឹង»។ ភ្នំក្ងោកមាសស្ថិតនៅត្រង់ចំណុចដែលមានរយៈទទឹង(១៣° ៤៥’ ៣៤.៧៩៧៩៦០០០”) និងរយៈបណ្តោយ(១០៥° ៤៤’ ៥៥.២៦៩៥៩៩៩៩”) ក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង ប្រមាណ៤៤ គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង។ តាមផ្លូវជាតិលេខ ៩ ពីខេត្តស្ទឹងត្រែងឆ្ពោះទៅខេត្តព្រះវិហារ ភ្នំនេះស្ថិតនៅខាងស្តាំដៃ។ ត ្រង់បង្គោលថ្មលេខ៥០៣ មានផ្លូវក្រាលគ្រួសក្រហម បត់ចូលរួចបន្តដំណើររហូតទៅដល់ភ្នំក្ងោកមាស មុនទៅដល់ភ្នំឈ្ងោក។ ភ្នំក្ងោកមាសនេះ មិនទាន់មានការរៀបចំបានល្អសម្រាប់ទទួលភ្ញៀវនៅឡើយទេ។ពលរដ្ឋកម្ពុជាគ្រប់រូបចង់ឃើញព្រះពុទ្ធរូបទាំងនោះនៅគង់វង្សនៅសារមន្ទីរជាតិ និងចង់ឃើញសុខសន្តិភាព និងការរីកចម្រើនរៀងរហូតនៅប្រទេសកម្ពុជាដែនដីសុវណ្ណភូមិ៕ ប្រភព៖ ទំព័រហ្វេសប៊ុក​…

  • ភ្នំបាយ៉ង់កោ

    ភ្នំបាយ៉ង់កោ

    ប្រាសាទភ្នំបាយ៉ង់កោមានភាពល្បីរន្ទឺ និងចំណាស់ដែលមានក្បាច់ចម្លាក់ដូចជា ក្បាច់គូឌុ ក្បាច់រំយោល ក្បាច់ភ្ញីវល្លិ ក្បាច់ចិញ្ចៀន ក្បាច់អង្កាំ និងក្បាច់ផ្កាចន្ទន៍។ សូមគោរព និងដឹងគុណបុព្វបុរសខ្មែរចំពោះសម្បត្តិបេតិកភណ្ឌអរូបី (ក្បាច់ទាំងនោះ)។ តួប្រាសាទបាយ៉ង់កោនៅមានរូបរាង តែត្រូវការការជួសជុល ថែរក្សា និងការពារ។ ប្រាសាទត្រូវបានកសាងដោយព្រះបាទ ភវវរ័្មនទី២ នៅសតវត្សទី៧ ក្នុងគោលបំណងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ការកសាងប្រាសាទនេះពីឥដ្ឋ ថ្មបាយក្រៀម និងថ្មផ្សេងៗនៅលើកំពូលភ្នំកម្ពស់៣១៣ម៉ែត្រដោយវិធីណា គឺដឹងតិចតួចណាស់។ប្រាសាទភ្នំបាយ៉ង់កោស្ថិតត្រង់ចំណុចដែលមានរយៈទទឹង១០° ៣៨’ ២៨.៧៣៣២៧៩០០០០” និងរយៈបណ្តោយ១០៤° ៥០’ ៣៥.៣៩៤៣៥៩០០០០” និងនៅភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានចម្ងាយ១២១គីឡូម៉ែត្រពីរាជធានីភ្នំពេញ ឬ៤០គីឡូម៉ែត្រពីក្រុងដូនកែវ។ ទោះបីជាផ្លូវជាតិលេខ២នៅលំបាកបន្តិច តែកូនចៅគ្រប់រូបនៅតែមកលេង និងមើលថែប្រាសាទនេះ។ នៅពេលមកដល់ មានផ្លូវចាក់បេតុងដែលបានចាប់ផ្តើមកសាងនៅឆ្នាំ២០០៨ (?) ប្រវែង២៥០០ម៉ែត្រ ពីជើងភ្នំឡើងរហូតដល់កាំជណ្តើរប្រាសាទដែលមាននារីបើកបរម៉ូតូជូនភ្ញៀវឡើង។ សូមចូលរួមថែរក្សាសម្បតិ្តបេតិកភណ្ឌជាតិយើង តាមរយៈការអញ្ជើញទៅមើល។ ក្រុមការងារបានមកផ្តិតយករូបភាពខ្លះៗនៃប្រាសាទបាយ៉ង់កោនៅចុងខែកញ្ញា ឆ្នាំ២០២០នេះ និងសូមបន់ស្រន់ដល់បារមី នៃវត្ថុស័ក្តិសិទ្ធិនៅលើលោក និងជាពិសេសនៅភ្នំបាយ៉ង់កោ ឱ្យពលរដ្ឋកម្ពុជាគ្រប់រូបទាំងក្នុង និងក្រៅប្រទេស និងប្រទេសកម្ពុជាជួបតែសុខសន្តិភាព និងមានការរីកចម្រើនទៅមុខកុំបីឃ្លៀងឃ្លាត។ ប្រាសាទព្រះគោ-ព្រះកែវ និងទេសភាពថ្ម២ដុំក្រៅពីប្រាសាទបុរាណ(បាយ៉ង់កោ)ដែលមានតម្លៃប្រវត្តិសាស្ត្រ…

  • ភ្នំដា

    ភ្នំដា

    ភ្នំដាមានតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌មហាសាលសម្រាប់ប្រទេសកម្ពុជា។ ជាក់ស្តែង នៅលើភ្នំនេះ មានប្រាសាទអាស្រមមហាឫសី ដែលមានព្រះហរិហរៈ (ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា) មួយអង្គ អាយុកាលពាក់កណ្តាលសតវត្សទី៧ នៃ គ.ស. បច្ចុប្បន្នតម្កល់នៅសារមន្ទីរជាតិសិល្បៈអាស៊ីហ្គីម៉េ ប្រទេសបារាំង (សូមអ្នកស្រុកបារាំងជួយថត និងសែរផងដើម្បីកូនខ្មែរបានស្គាល់) និង​ប្រតិមាមួយចំនួនតម្កល់នៅសារមន្ទីរជាតិភ្នំពេញ។ ក្រៅពីតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ ភ្នំ ដា នៅមានតម្លៃច្រើនទៀតរួមមាន៖ ទី១.ជីវ:ចម្រុះ(សត្វ-រុក្ខជាតិមានតម្លៃអភិរក្ស និងវិទ្យាសាស្ត្រ​មិនទាន់ដឹង) ទី២.សោភ័ណ្ឌភាពធម្មជាតិ ទី៣.កំសាន្ត និងលំហែអារម្មណ៍ទី៤.ជាភ្នំដែលមានរ៉ែមាស ឬលោហធាតុមានតម្លៃយើងមិនទាន់ដឹង។តម្លៃខាងលើរបស់ភ្នំដាត្រូវថែរក្សា និងការពារឱ្យបានគង់វង្សសម្រាប់​ជា​ប្រយោជន៍មនុស្សគ្រប់ជំនាន់ ដោយ​បង្កើតទៅជាតំបន់ការពារធម្មជាតិ (តំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ)។ ភ្នំ ដា ស្ថិតត្រង់ចំណុចដែលមានរយៈទទឹង ១០°៥៧’៤៩” និង​រយៈបណ្តោយ ១០៤°៥៩’១៣” ក្នុងភូមិសាស្ត្រភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ មានចំងាយ ១០២គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងចំងាយ ២៤ គីឡូម៉ែត្រពីក្រុងដូនកែវ។ តម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌មហាសាលរបស់ភ្នំដា គឺប្រាសាទដែលកសាងនៅលើភ្នំ។ ភ្នំដាគឺ ជាគ្រឹះនគរបូរីកម្ពុជា (កន្លែងដុះដីមុនគេនៅប្រទេសកម្ពុជា)។ ពលរដ្ឋកម្ពុជាគ្រប់រូបពិតជាជឿជាក់លើបារមី…

  • តោះទៅស្គាល់ភ្នំបូរីនៅខេត្តតាកែវ

    តោះទៅស្គាល់ភ្នំបូរីនៅខេត្តតាកែវ

    ភ្នំបូរីមានរុក្ខជាតិច្រើនមុខដូចជាដើមរកា ទុំទេស និងជាជម្រកសត្វត្រកួត ស្កា ស្វា ពស់ថ្លាន់ ពស់ខ្មៅ(រនាម ក្របី)ជាដើម។ វែករនាមភាគច្រើនជាពស់អ្នកតា។ ភ្នំ បូរី អាចមានរុក្ខជាតិ និងសត្វដែលមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សដែលយើងមិនទាន់បានដឹង។ ភ្នំ បូរីមានសោភ័ណធម្មជាតិស្រស់បំព្រង និងជាកន្លែងដែលភ្ញៀវជាតិនិយមទៅកំសាន្ត។នៅលើភ្នំ បូរី មានសំណល់នៃគ្រឹះប្រាសាទបុរាណមួយចំនួន។ ការធ្វើកំណាយនៅភ្នំបូរីរកឃើញឆ្អឹងមនុស្សចាស់ កុមារតូចនិងទារក កុលាលភាជន៍(ចាន/ក្រឡ) គ្រាប់អង្កាំ និងបំណែកឆ្អឹងសត្វ។ យោងតាមឯកសារ ភ្នំបូរីប្រហែលជាកន្លែងផលិតកុលាលភាជន៍នៅសម័យចុងស.វទី១ មុន គ.ស។ ភ្នំ បូរី ព័ទ្ធជុំវិញដោយទឹកដែលពីបុរាណកាលអ្នកភូមិហៅថា ជាទន្លេភ្នំ។ ធ្លាប់មានអ្នកបង់បទ(អ្នកសច្ចំ) ដែលជឿលើបារមី(ព្រហ្មញ្ញសាសនា)ធ្លាប់ទៅសមាធិលើភ្នំនេះ។ ភ្នំ បូរី ស្ថិតនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ(ស្ថិតនៅជិតភ្នំដា)។ ក្រុមការងារបានថតនៅខែតុលា គ.ស ២០២០។ សូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក និងជឿជាក់លើពលរដ្ឋកម្ពុជាគ្រប់រូបរួមគ្នាថែរក្សាសុខសន្តិភាព ការពារបេតិកភណ្ឌជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ សូមជូនពរសុខភាពល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារក្នុងឱកាសបុណ្យអុំទូក។ ប្រភព៖ ទំព័រហ្វេសប៊ុក Heritages Diary ‐ បេតិកភណ្ឌប្រចាំថ្ងៃ