-
រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី៣ខែឧសភា កម្ពុជាមានភ្ញៀវផ្ទៃក្នុងចេញដើរកម្សាន្តជាង៣០ម៉ឺននាក់

-
ភ្ញៀវទេសចរយ៉ាងច្រើនកុះករបានអញ្ជើញទៅទស្សនាសួនរុក្ខជាតិអង្គរ

-
អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះខឿនព្រះលានជល់ដំរី ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំង

-
កម្ពុជាតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរនៅខេត្តព្រះសីហនុ ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរ

-
សហគមន៍អេកូ-ទេសចរណ៍កោះសាមសិប (Video Inside)

នាទីទស្សនាស្រុកយើង (Visit Our Home) នៃកម្មវិធីជជែកអំពីវិស័យទេសចរណ៍ (UYFC Tourism Talk Show) សូមជូនវីដេអូ ស្តីពី សហគមន៍អេកូ-ទេសចរណ៍កោះសាមសិប។ សហគមន៍អេកូទេសចរណ៍កោះសាមសិបមានទីតាំងស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលពោរពេញដោយសក្ដានុពលសម្បូរបែបលើវិស័យទេសចរណ៍ ពិសេសគឺនៅតាមដងទន្លេ ដូចជា បណ្ដាកោះ ព្រៃលិចទឹក សត្វស្លាប ភូមិជនជាតិដើមភាគតិច ព្រៃសហគមន៍ ម្ហូបអាហារ ចម្ការដំណាំរបស់អ្នកភូមិជាដើម។
-
ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ជាការរួមចំណែកផ្សព្វផ្សាយពី សក្កានុពលទេសចរណ៍ បានបើកជាផ្លូវការ

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ឬ KHMER RALLY RAID PRACTICE បានប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការសហភាពសហព័ន្ធ យុវជន កម្ពុជា រាជធានីភ្នំពេញ។ ការប្រណាំងជាផ្លូវការរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ចេញ ដំណើរ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពត។
-
តំបន់ការពារទេសភាពបឹងព្រែកល្ពៅ

-
កម្ពុជា-ស្រីលង្កា ឈានដល់ការចុះអនុស្សរណៈពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងឯកភាពចាប់ផ្ដើមការងារចម្បងៗច្រើនចំណុច

(ភ្នំពេញ)៖ កម្ពុជា និងស្រីលង្កាបានឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីបើកផ្លូវដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ខណៈភាគីទាំងពីរក៏បានឯកភាពចាប់ផ្ដើមអនុវត្តការងារចម្បងៗច្រើនចំណុច ដូចជា ការជំរុញចលនាទេសចរ ការតភ្ជាប់ជើងហោះហើរ ការបង្កើតព្រឹត្តិការណ៍ទេសចរណ៍សាសនា ការផ្លាស់ប្ដូទស្សនកិច្ចទៅវិញទៅមកជាដើម។
-
បំណងរបស់កម្ពុជា គឺចង់ជំរុញឱ្យមានលំហូទេសចរទីម័រឡេស្ដេមកអាស៊ានឱ្យបានច្រើន

-
កម្ពុជា-ឡាវ-វៀតណាម ជំរុញស្តារវិស័យទេសចរណ៍ឡើងវិញ ក្នុងក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV DTA)!

(ភ្នំពេញ)៖ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ តំណាងភាគីកម្ពុជា បានដឹកនាំមន្ត្រីជំនាញក្រសួងទេសចរណ៍ ចូលរួមក្នុងកិច្ចប្រជុំក្រុមការងារអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ ឆ្នាំ២០២០-២០២៥ ចក្ខុវិស័យឆ្នាំ ២០៣០ ជាមួយភាគីវៀតណាម និងឡាវ តាមប្រព័ន្ធវីដេអូ។