-
បុណ្យចូលឆ្នាំថ្មីរយៈពេល ០៣ថ្ងៃ បូករួមថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត មានភ្ញៀវជាង៥លាន១៧ម៉ឺននាក់ចេញដើរលេងកម្សាន្តទូទាំងប្រទេស

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥.១៧៥.៧៥៤ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥.១៤០.៤៩៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥.២៥៩ នាក់ ក្នុងនោះ តួលេខប្រចាំថ្ងៃ រួមមាន៖
-
ភ្ញៀវទេសចរ ប្រមាណ ២៣២.២៦៤នាក់បានមកលេងកំសាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦

ព្រះសីហនុ ៖ លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិមកលេងខេត្តព្រះសីហនុមានការកើនឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។រយៈពេល៣ថ្ងៃ១៤- ១៦ មេសាឆ្នាំ២០២២ នៅខេត្តព្រះសីហនុ មានភ្ញៀវសរុបប្រមាណ២៣២.២៦៤នាក់។ -ភ្ញៀវជាតិ ២១៨.៨៥៣នាក់-ភ្ញៀបរទេស ១៣.៤១១នាក់។ លោកប្រធានមន្ទីរទេសចរណ៍ខេត្តក៏បានបញ្ជាក់បន្ថែមថានៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនេះគឺភ្ញៀវទេសចរដើរកម្សាន្តនៅតាមតំបន់ឆ្នេរដីគោកដីកោះនិងរមណីយដ្ឋានតំបន់ទឹកធ្លាក់និងតំបន់រម្យណីយដ្ឋានថ្មីៗដែលវិស័យឯកជនរៀបចំសម្រាប់ទទួលភ្ញៀវទេសចរមកលេងកំសាន្តនៅក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ស្រុកកំពង់សិលា ស្រុកស្រុកស្ទឹងហាវ ដែលជាកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្តផងដែរ។ នៅក្រុងព្រះសីហនុរដ្ឋបាលខេត្តព្រះសីហនុក៏បានរៀបចំឲ្យមានព្រឹត្តិការណ៍កម្មវិធីកម្សាន្តផ្សេងៗដូចជា ការប្រគុំតន្ត្រី ការតាំងពីពណ៌ការរៀបចំសង្រ្កានឆ្នាំថ្មីដើម្បីបង្កើនបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកលេងកម្សាន្តក្នុងឱកាសឆ្នាំថ្មីបន្ទាប់ពីបងប្អូនប្រជាពលរដ្ឋអាក់ខានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល ២ ឆ្នាំកន្លងមកដោយសារវិបត្តិនៃជំងឺកូវីដ១៩។ ដោយឡែកបញ្ហាសន្តិសុខសណ្តាប់ធ្នាប់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាគឺមានសុវត្ថិភាពល្អមិនមានបាតុភាពអសន្តិសុខកើតឡើងដែលបង្កអសន្តិសុខដល់ការសប្បាយរបស់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរមកលេងកំសាន្តក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនេះផងដែរ។ទាំងអស់នេះគឺដោយការខិតខំយកចិត្តទុកដាក់ពីឯកឧត្តមគួចចំរើនអភិបាលខេត្តព្រះសីហនុក្នុងការដាក់វិធានការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរមកលេងកំសាន្តក្នុងឱកាសឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយ ៕ ដោយ ៖ ខៀវ សាវ៉ុន
-
សមាជិកសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ចំនួន ៣០ នាក់ បានទទួលការបណ្តុះបណ្តាលជំនាញសហគ្រិនភាព និងទេសចរណ៍ ពីក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ។

-
វត្តព្រៃឆ្លាក់

-
អបអរសាទរ ពិធីប្រណាំងរទេះសាឡីគោលឿន

-
ឯកឧត្ដមរដ្ឋមន្រ្ដីទេសចរណ៍សង្ឃឹមថាភ្ញៀវទេសចរនឹងដើរកម្សាន្តច្រើន នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ទោះបីជាសាំងឡើងថ្លៃក្តី

-
កម្ពុជា-ប៉ាគីស្ថានឯកភាពបង្កើតអនុស្សរណៈជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ជំរុញចលនាទេសចរទៅមក

-
ក្រសួងទេសចរណ៍ បានប្រគល់វិញ្ញាបនបត្រសិក្ខាកាមជ័យលាភីបញ្ចប់វគ្គបណ្តុះបណ្តាលឆ្នាំសិក្សា ២០២០-២០២១ របស់សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ចំនួន១៥៦រូប

-
ក្រសួងទេសចរណ៍បន្តសហការជាមួយសាលាប៉ូលឌុយប៊្រូល ដើម្បីបង្កើនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់យុវជន ឆ្លើយនឹងតម្រូវការកម្លាំងពលកម្មនៅខេត្តសៀមរាប

-
កោះសំពោច ឬ កោះរាជបុត្រ
