-
កិច្ចប្រជុំបច្ចេកទេស ដើម្បីត្រៀមរៀបចំកិច្ចប្រជុំ លើកទី២ របស់ក្រុមការងារប្រតិបត្តិវាយតំលៃ និងគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពខេត្តសៀមរាប

ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារប្រតិបត្តិវាយតំលៃ និងគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពខេត្តសៀមរាប និងឯកឧត្តម ឈុន មករា ប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារ ដឹកជញ្ជូន និងមគ្គុទេសក៏ទេសចរណ៍ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី២
-
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី៣ នៃខែកុម្ភៈ កម្ពុជាទទួលបានភ្ញៀវជិត២០ម៉ឺននាក់

-
អបអរសាទរចំពោះអ្នកឈ្នះរង្វាន់ដបអាល់កុល និងអាវយឺតដ៏ស្រស់ស្អាតរបស់កម្មវិធីជជែកអំពីវិស័យទេសចរណ៍ (UYFC Tourism Talk Show) ចំនួន ១០ នាក់ ដែលឆ្លើយសំណួរបានត្រឹមត្រូវ និងគោរពតាមលក្ខខណ្ឌ។

កម្មវិធីជជែកអំពីវិស័យទេសចរណ៍ (UYFC Tourism Talk Show) សូមថ្លែងអំណរគុណចំពោះការចូលរួមរបស់អ្នកទាំងអស់គ្នាក្នុងការឆ្លើយដោយផ្ទាល់ និងចែករំលែកបន្ត។ សូមបន្តចូលរួម និងតាមដានហ្វេសប៊ុកផេករបស់សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យទេសចរណ៍ ដើម្បីស្វែងយល់បន្ថែម និងចែករំលែកបន្តឲ្យបានកាន់តែទូលំទូលាយនូវចំណេះដឹង និងព័ត៌មានថ្មីៗទាក់ទងនឹងវិស័យទេសចរណ៍។
-
«ក្រសួងទេសចរណ៍ ជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពស្ត្រី ក្នុងគោលដៅដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច ស្របតាមទីផ្សារការងារក្នុងវិស័យទេសចរណ៍»

(ខេត្តប៉ៃលិន)៖ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍ ជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពស្ត្រី ក្នុងគោលដៅដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច ស្របតាមទីផ្សារការងារក្នុងវិស័យទេសចរណ៍។ លោកជំទាវបានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ក្នុងវិស័យទេសចរណ៍» ដែលបានធ្វើឡើងនៅខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២២។
-
វាលស្មៅខៀវខ្ចីជុំវិញប្រាសាទអង្គរវត្ត ត្រូវទទួលការថែទាំជាប្រចាំដោយអាជ្ញាធរជាតិអប្សរា

-
ក្រសួងទេសចរណ៍ បង្ហាញវីដេអូអំពីសារៈសំខាន់នៃនិតិវិធីប្រតិបត្ដិស្តង់ដាអប្បរមា (SOP ) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់សេវាកម្មម៉ាស្សា

-
ការបណ្ដុះបណ្ដាលលើការរៀបចំ E-Menu នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍

-
ក្រសួងទេសចរណ៍ បង្ហាញវីដេអូអំពីសារៈសំខាន់នៃនិតិវិធីប្រតិបត្ដិស្តង់ដាអប្បរមា (SOP ) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់សេវាកម្មម៉ាស្សា

-
វាលស្មៅនៅមុខប្រាសាទអង្គរវត្តមានសោភ័ណភាពបៃតងខួបប្រាំងខួបវស្សា

វាលស្មៅនៅបរិវេណខាងមុខប្រាសាទអង្គរ បានចាប់ផ្តើមផ្លាស់ប្ដូរដែលពីមុនមានពណ៌ក្រហមមកជាពណ៌ខៀវវិញ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា បានរៀបចំកែលម្អ និងដាំស្មៅបន្ថែមឡើងវិញ ក្នុងន័យលើកសោភ័ណភាពបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។ ការងាររៀបចំបរិស្ថាននេះ ត្រូវបានរៀបចំជាបន្តបន្ទាប់ដែលធ្វើឱ្យវាលស្មៅ ក៏ដូចជាបរិស្ថានជុំវិញប្រាសាទមានភាពស្រស់បំព្រង ខៀវស្រងាត់ ទាក់ទាញអារម្មណ៍ទេសចរដែលមកទស្សនាប្រាង្គប្រាសាទដ៏អច្ឆរិយៈរបស់កម្ពុជា៕
-
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង
