-
បណ្ឌិត គិន ភា៖ ជម្រើសទាំង៣របស់កម្ពុជា គឺបង្ហាញពីសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាដែនទឹកជាមួយថៃ ដោយផ្អែកលើយន្តការច្បាប់អន្តរជាតិ យន្តការផ្សះផ្សា

ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ជម្រើសទាំង៣ ដែលភាគីកម្ពុជាតាមរយៈឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា បានស្នើឡើងនៅក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ គឺបង្ហាញពីសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដែនទឹករវាងកម្ពុជា និងថៃ ដោយផ្អែកលើយន្តការច្បាប់អន្តរជាតិ យន្តការផ្សះផ្សា។ ហើយជម្រើសទី៣ ចុងក្រោយដែលភាគីបានស្នើ គឺសុំឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ មានន័យថា កម្ពុជាតែងតែប្រាថ្នាចង់បានដំណោះស្រាយមួយដោយសន្តិវិធី ហើយមានសហគមន៍អន្តរជាតិជួយធ្វើសាក្សីជួយដឹងឮ។ ត្បិតដោយសារកន្លងមកភាគីថៃតែងតែក្រឡិចក្រឡុច តែងតែអនុវត្តផ្ទុយ ឬក៏ជួនកាលលុបចោលជាឯកតោភាគីនៅកិច្ចព្រមព្រៀង ឬក៏ MOU ជាមួយនឹងប្រទេសកម្ពុជា។ ដូច្នេះការស្នើឡើងរបស់កម្ពុជា ក៏ជាការស្នើឡើងដែលយើងរៀនសូត្រពីមេរៀនកន្លងមកនេះ ដែលភាគីថៃបានលុបចោលជាឯកតោភាគីនៅ MOU ឆ្នាំ២០០១ ដែលជា MOU មួយដែលជាមូលដ្ឋានច្បាប់ ជាមូលដ្ឋានគតិយុត្តិតែមួយគត់ដែលភាគីទាំងពីរមាន ហើយថៃបានលុបចោលជាឯកតោភាគី។ ដូច្នេះការធ្វើឲ្យមានភាគីទី៣ ឬក៏យន្តការផ្សះផ្សាដោយចាប់បង្ខំជាសាក្សីនេះ គឺដើម្បីធ្វើឲ្យថៃកុំចេះតែគេចវេសពីការទទួលខុសត្រូវ កុំចេះតែអនុវត្តផ្ទុយនៅអ្វីដែលខ្លួនបានចុះហត្ថលេខាកិច្ចព្រមព្រៀង ឬក៏ MOU ជាដើម។ បណ្ឌិត គិន ភា…
-
កុំឱ្យការចោទប្រកាន់បង្វែរយើងចេញពីសំណួរស្នូល

ក្រោយស្តាប់សេចក្តីថ្លែងការណ៍បើករបស់ភាគីកម្ពុជា និងថៃ នៅចំពោះមុខគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សានៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ សាធារណជនគួរយល់ឱ្យច្បាស់ថា ការលើកឡើងការចោទប្រកាន់ច្រើន មិនមានន័យថា មានទឡ្ហីករណ៍ផ្លូវច្បាប់ខ្លាំងជាងនោះទេ។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ភាគីថៃបានលើកឡើងនូវបញ្ហាជាច្រើន ដែលមួយចំនួនពាក់ព័ន្ធនឹងជម្លោះព្រំដែនគោក ព្រឹត្តិការណ៍យោធា និងបញ្ហានយោបាយផ្សេងៗ ដែលក្រៅប្រធានបទ។ ការលើកឡើងទាំងនេះអាចទាក់ទាញចំណាប់អារម្មណ៍សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែវាមិនមែនជាស្នូលនៃបញ្ហាដែលគណៈកម្មការផ្សះផ្សាត្រូវជួយភាគីទាំងពីរដោះស្រាយនោះទេ។ ដូច្នេះ សាធារណជនកម្ពុជាមិនចាំបាច់ព្រួយបារម្ភ ឬគិតថា កម្ពុជាត្រូវតែរត់តាមឆ្លើយតបរាល់ការចោទប្រកាន់ទាំងអស់នោះទេ។ បញ្ហាជាច្រើនត្រូវបានលើកឡើង និងឆ្លើយតបជាសាធារណៈរួចមកហើយ។ សហគមន៍អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងអ្នកសង្កេតការណ៍នានា ក៏មានលទ្ធភាពពិនិត្យមើលកំណត់ត្រា អង្គហេតុ ភស្តុតាង និងការវិវត្តជាក់ស្តែងនៅលើដីដោយខ្លួនឯង។ កម្ពុជាមិនចាំបាច់ប្រកួតប្រជែងលើការចោទប្រកាន់ទេ។ កម្ពុជាត្រូវប្រកួតប្រជែងលើទឡ្ហីករណ៍ ច្បាប់ អង្គហេតុ និងដំណោះស្រាយ។គណៈកម្មការផ្សះផ្សាមិនត្រូវបានបង្កើតឡើងដើម្បីសម្រេចថា ភាគីណាអាចធ្វើការចោទប្រកាន់ខ្លាំងជាង ឬច្រើនជាងភាគីណានោះទេ។ គោលបំណងនៃយន្តការនេះ គឺជួយភាគីទាំងពីរស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី និងអាចអនុវត្តបានចំពោះភាពជាប់គាំងនៃបញ្ហាព្រំដែនសមុទ្រ។នៅត្រង់ចំណុចនេះ កម្ពុជាបានបង្ហាញជំហរដែលមានទិសដៅច្បាស់លាស់ និងផ្តោតលើដំណោះស្រាយ។ កម្ពុជាបានដាក់ផ្លូវដំណោះស្រាយជាក់ស្តែងលើតុ ដោយមានគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។ ដើម្បីសម្រេចបាននូវគោលដៅនេះ៖ទី១-កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ…
-
ថៃថា «ទីតាំងកងទ័ពមិនកំណត់ព្រំដែន»៖ ដូច្នេះ របង លួសបន្លា កុងតឺន័រ និងលេណដ្ឋាន ក៏មិនអាចកំណត់អធិបតេយ្យភាពបានដែរ និងគួរអនុញ្ញាតឱ្យ JBC បន្តការងាររបស់ខ្លួនស្របតាម ប្រការ៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥

មានចំណុចមួយនៅក្នុងការបកស្រាយរបស់ប្រធាន JIC ត្រូវបានសារព័ត៌មានថៃ Thaiger បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញានេះ ដែលគួរឱ្យកត់សម្គាល់ និងមានសារៈសំខាន់ខ្លាំងចំពោះការយល់ដឹងអំពីបទឈប់បាញ់ និងបញ្ហាព្រំដែនកម្ពុជា–ថៃ។ លោកបានសង្កត់ធ្ងន់ថា «កិច្ចព្រមព្រៀងបានបញ្ជាក់ថា ទីតាំងឈរជើងរបស់កងទ័ព មិនត្រូវមានឥទ្ធិពលលើការវាស់វែង ឬការកំណត់ខណ្ឌសីមាព្រំដែនអន្តរជាតិឡើយ ហើយការងារកំណត់ព្រំដែនត្រូវបន្តតាមរយៈយន្តការ JBC»។ កាន់តែសំខាន់ លោកបានពន្យល់ថា «បទឈប់បាញ់បញ្ចប់ការប្រយុទ្ធ ប៉ុន្តែមិនបង្កើតព្រំដែនថ្មីទេ ហើយខ្សែដែលកងទ័ពកំពុងឈរជើង មិនត្រូវចាត់ទុកជាខ្សែព្រំដែនថ្មីឡើយ»។ ដូច្នេះ បើទីតាំងកងទ័ពមិនអាចកំណត់ព្រំដែនបាន នោះគោលការណ៍ដូចគ្នាក៏ត្រូវអនុវត្តចំពោះស្ថានភាព និងសំណង់ផ្សេងៗដែលកើតចេញពីវត្តមានរបស់កងកម្លាំងនៅលើដីផងដែរ។ និយាយឱ្យសាមញ្ញ៖ កុងតឺន័រមិនមែនជាបង្គោលព្រំដែន។ លួសបន្លាមិនមែនជាផែនទី។ លេណដ្ឋានមិនមែនជាឯកសារកំណត់ខណ្ឌសីមា។ ផ្លូវយោធាមិនមែនជាសន្ធិសញ្ញាព្រំដែន។ ហើយវត្តមានកងទ័ពក៏មិនមែនជាឯកសារបញ្ជាក់អធិបតេយ្យភាពលើទឹកដីដែរ។ នេះជាផលវិបាកសមហេតុផលនៃគោលការណ៍ដែលថា «បទឈប់បាញ់បញ្ចប់ការប្រយុទ្ធ ប៉ុន្តែមិនបង្កើតព្រំដែនថ្មី»។ ហេតុនេះ ប្រសិនបើទីតាំងកងទ័ពនៅពេលបទឈប់បាញ់មិនប៉ះពាល់ដល់ការវាស់វែង និងកំណត់ខណ្ឌសីមាតាមយន្តការ JBC នោះសកម្មភាពឯកតោភាគីណាមួយដែលកើតចេញពីវត្តមានយោធា រួមមានការដាក់លួសបន្លា កុងតឺន័រ ការជីកប្រឡាយ ឬលេណដ្ឋាន ការធ្វើផ្លូវ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការរារាំងប្រជាពលរដ្ឋមិនឱ្យវិលត្រឡប់ ក៏មិនអាចត្រូវយកមកធ្វើជាមូលដ្ឋានបង្កើតសិទ្ធិអធិបតេយ្យភាព ឬបង្កើតខ្សែព្រំដែនថ្មីបានដែរ។» ចំណុចនេះមានសារៈសំខាន់ជាពិសេសចំពោះទីតាំងដែលយោធាថៃបានដាក់ កុងតឺន័រ លួសបន្លា ការជីកលេណដ្ឋាន ការធ្វើផ្លូវ ការដាក់ប៉ុស្តិ៍…
-
១,៥៩៩ គ្រាប់លើប្រាង្គប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក៖ តួលេខដែលទាមទារចម្លើយ មិនមែនការបដិសេធទទេ

១,៥៩៩ គ្រាប់ ក្នុង៥០១ ទិសដៅបាញ់សំដៅមកលើប្រាសាទព្រះវិហារមួយ។ នេះមិនមែនជាតួលេខតូចតាចដែលបង្កឡើងដោយយោធាថៃប្រើលេសថា«វាយប្រហារលើគោលដៅយោធា» មកបិទបាំងនៃទង្វើបំផ្លាញបេតិកភណ្ឌពិភពលោកបានទេ។ វាជាទិន្នន័យដែលត្រូវបានបង្ហាញដោយអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស្តីពីគ្រាប់ដែលធ្លាក់ក្នុងតំបន់ប្រាសាទព្រះវិហារ ក្នុងអំឡុងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ឆ្នាំ២០២៥។ ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរជាងចំនួនគ្រាប់ គឺលំនាំនៃការបាញ់របស់យោធាងថៃ និងអ្វីដែលនៅសល់លើដីគឺសំណល់គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងប្រាង្គប្រាសាទពោរពេញដោយស្លាកស្នាមនៃគ្រាប់ផ្លោង និងគ្រាប់ផ្សេងៗទៀតរបស់ថៃ។របាយការណ៍បេសកកម្មប្រឹក្សាបេតិកភណ្ឌបានកត់សម្គាល់ថា ផែនទីផលប៉ះពាល់បង្ហាញថា «គ្មានតំបន់ណាមួយត្រូវបានរួចផុត» ហើយគ្រប់ផ្នែកនៃប្រាសាទ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារទេសចរណ៍ បានរងផលប៉ះពាល់។ ការអះអាងមួយមិនអាចលុបរណ្តៅគ្រាប់ចេញពីដីបានទេ។ វាក៏មិនអាចលុបការខូចខាតចេញពីថ្មប្រាសាទបានដែរ។ នេះជាស្លាកស្នាមដ៏ឈឺចាប់ជាប្រវត្តិសាស្ត្រ។CMAC ក៏បានរាយការណ៍ថា ក្រោយសង្គ្រាមឈ្លានពានពីរលើកក្នុងឆ្នាំ២០២៥ ខ្លួនបានកំណត់អត្តសញ្ញាណរណ្តៅគ្រាប់ប្រមាណ ១៦,០០០ កន្លែង ក្នុងតំបន់ដែលរងផលប៉ះពាល់ទូលំទូលាយ ហើយក្នុងរយៈពេល៦ខែ បានបោសសម្អាតយុទ្ធភណ្ឌប្រមាណ ១០,០០០ គ្រាប់។ CMAC ក៏បានលើកឡើងពីការប្រើគ្រាប់បែកចង្កោម ១៥៥ មម ក្នុងទំហំធំ ដែលបង្កហានិភ័យពីគ្រាប់បែកតូចៗមិនទាន់ផ្ទុះរាប់លានគ្រាប់។ នៅព្រះវិហារ ផលវិបាកមិនបានបញ្ចប់នៅពេលការបាញ់ត្រូវបានឈប់នោះទេ។ UXO នៅតែធ្វើឱ្យតំបន់មិនមានសុវត្ថិភាព រារាំងការចូលទៅពិនិត្យសំណង់ និងរារាំងការងារអភិរក្សបន្ទាន់។ នេះមានន័យថា គ្រាប់ដែលយោធាថៃបានបាញ់កាលពីឆ្នាំ២០២៥មកលើប្រាសាទព្រះវោហារ នៅតែបន្តបង្កហានិភ័យដល់មនុស្ស និងបេតិកភណ្ឌនៅថ្ងៃនេះ។ ១,៥៩៩ គ្រាប់ និង…
-
«អ្នកដែលបំផ្លាញទីសក្ការៈបូជានេះ នឹងត្រូវចុះទៅឋាននរក»៖ បណ្តាសាបុរាណដែលនៅតែឮពីថ្មប្រាសាទខ្មែររាប់សតវត្សរ៍

«អ្នកដែលបំផ្លាញទីសក្ការៈនេះ នឹងទៅនរក រីឯអ្នកដែលខិតខំថែរក្សាទីសក្ការៈនេះ នឹងឡើងទៅស្ថានសួគ៌»។ នេះជាខ្លឹមសារសម្រួលតាមន័យនៃការព្រមានក្នុងសិលាចារឹកខ្មែរបុរាណ K.381 ដែលត្រូវបានសិក្សា និងចងក្រងដោយបណ្ឌិត George Cœdès ក្នុង Inscriptions du Cambodge, Tome VI។ រាប់រយឆ្នាំបានកន្លងផុតទៅ ប៉ុន្តែពាក្យព្រមានរបស់បុព្វបុរសហាក់នៅតែឮចេញពីថ្មប្រាសាទខ្មែរ។ សម្រាប់បុព្វបុរសខ្មែរ ប្រាសាទមិនមែនជាគំនរថ្មទេ។ វាជាទីសក្ការៈ ជាទីតម្កល់ជំនឿ ជាស្នាដៃនៃអរិយធម៌ និងជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។ ហេតុនេះ អ្នកដែលខិតខំថែរក្សាទីសក្ការៈត្រូវបានប្រសិទ្ធពរឱ្យទៅ «ស្ថានសួគ៌» រីឯអ្នកដែលបំផ្លាញត្រូវបានព្រមានថានឹងទៅ «នរក»។ បណ្តាសាបុរាណនេះកាន់តែមានអត្ថន័យនៅសម័យយើង។ រាប់រយឆ្នាំក្រោយ ប្រាសាទខ្មែរដែលបុព្វបុរសបានសាងសង់ដោយជំនឿ បញ្ញា និងសិល្បៈ បែរជាត្រូវរងការបាញ់ប្រហារ និងបំផ្លិចបំផ្លាញក្នុងសង្គ្រាមឈ្លានពានរបស់យោធាថៃក្នុងសម័យទំនើប។ ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏បានរងការខូចខាតក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ក្នុងឆ្នាំ២០២៥។ បេសកកម្មប្រឹក្សារួម World Heritage Centre-ICOMOS បានចុះពិនិត្យប្រាសាទព្រះវិហារនៅខែមីនា ឆ្នាំ២០២៦ ហើយរបាយការណ៍បេសកកម្មត្រូវបានដាក់ផ្សាយជាឯកសារផ្លូវការរបស់ UNESCO។ ការបាញ់កម្ទេចប្រាសាទ មិនមែនគ្រាន់តែបាញ់កម្ទេចថ្មទេ។ វាជាការធ្វើឱ្យរបួសដល់ប្រវត្តិសាស្ត្រ ជំនឿ អរិយធម៌ និងមរតកដែលមនុស្សរាប់ជំនាន់បានថែរក្សាអស់រាប់សតវត្ស។ថ្មថ្មីអាចយកមកជំនួសបាន។ សំណង់ដែលបែកបាក់អាចជួសជុលបាន។…
-
ព្រះវិហារ៖ ៥៦២ ទីតាំងខូចខាត និង ៥០១ រណ្តៅគ្រាប់, ភស្តុតាងនៅលើដីមិនអាចលុបបំបាត់បាន

ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការវាយប្រហាររបស់យោធាថៃនៅក្នុងឆ្នាំ២០២៥ កន្លងទៅអំឡុងពេលឈ្លានពានទឹកដីកម្ពុជា។របាយការណ៍របស់បេសកកម្មប្រឹក្សារួម UNESCO World Heritage Centre–ICOMOS បានកត់ត្រាទិន្នន័យរបស់អាជ្ញាធរជាតិព្រះវិហារថា ការវាយប្រហារក្នុងខែកក្កដា ឆ្នាំ២០២៥ បានបង្កការខូចខាត ១៤២ ទីតាំង លើប្រាសាទ ហើយការវាយប្រហារក្នុងខែធ្នូ បានបង្កការខូចខាតបន្ថែម ៤២០ ទីតាំង។ នោះមានន័យថា ក្នុងសង្គ្រាមឈ្លានពានរបស់យោធាថៃទាំងពីរលើក ប្រាសាទព្រះវិហារត្រូវបានកត់ត្រាការខូចខាតសរុប ៥៦២ ទីតាំង។ របាយការណ៍ UNESCO–ICOMOS ក៏បានវាយតម្លៃថា ទំហំនៃការខូចខាតពីជម្លោះថ្មីនេះ មិនអាចប្រៀបធៀបបានជាមួយការខូចខាតពីជម្លោះមុនៗ ហើយបានប៉ះពាល់ដល់ភាពពេញលេញ ភាពដើម និងតម្លៃសកលលេចធ្លោរបស់ប្រាសាទព្រះវិហារ។ ភស្តុតាងនេះត្រូវបានពង្រឹងបន្ថែមដោយការស្ទង់បច្ចេកទេសរបស់ CMAC។ CMAC បានរកឃើញ រណ្តៅគ្រាប់សរុប ៥០១ កន្លែង ដែលបង្កឡើងដោយគ្រាប់បែកទម្លាក់ពីអាកាស កាំភ្លើងធំ និងដ្រូន។ ក្នុងនោះ ៧៨ រណ្តៅ ត្រូវបានកត់ត្រាពីការប៉ះទង្គិចខែកក្កដា និង ៤២៣ រណ្តៅ ពីការប៉ះទង្គិចខែធ្នូ ឆ្នាំ២០២៥។នៅទីតាំងនោះ CMAC ក៏បានកត់ត្រាភស្តុតាងនៃ គ្រាប់បែក MK-82…
-
កម្ពុជាជ្រើសរើសច្បាប់ មិនមែនកម្លាំង៖ UNCLOS ជាផ្លូវទៅរកដំណោះស្រាយដោយសន្តិវិធី

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាស្តីពីដំណើរការផ្សះផ្សាជាកាតព្វកិច្ចក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បញ្ជាក់សារដ៏សំខាន់មួយ «នៅពេលមានវិវាទ កម្ពុជាជ្រើសរើសច្បាប់ ជ្រើសរើសការចរចា និងជ្រើសរើសសន្តិភាព»។ ការនាំបញ្ហាទៅក្នុងក្របខណ្ឌ UNCLOS មិនមែនជាការបង្កើតជម្លោះថ្មីទេ។ ផ្ទុយទៅវិញ វាជាការប្រើប្រាស់យន្តការដែលច្បាប់អន្តរជាតិបានបង្កើតឡើងសម្រាប់រដ្ឋភាគី ដើម្បីស្វែងរកដំណោះស្រាយនៅពេលការចរចាធម្មតាជួបភាពជាប់គាំង។ ការប្រើយន្តការផ្លូវច្បាប់មិនមែនជាការប្រឈមមុខទេ វាជាជម្រើសជំនួសការប្រឈមមុខ។ចំណុចនេះកាន់តែមានន័យ ព្រោះកម្ពុជាបានបញ្ជាក់ថា ខ្លួនចូលរួមក្នុងដំណើរការនេះដោយស្មារតីស្ថាបនា សុច្ឆន្ទៈ និងការគោរពច្បាប់អន្តរជាតិ។ នេះបង្ហាញថា កម្ពុជាមិនស្វែងរកការបង្កើនភាពតានតឹងទេ ប៉ុន្តែស្វែងរកដំណោះស្រាយដែលមានមូលដ្ឋានលើច្បាប់ អាចព្យាករបាន និងអាចទទួលយកបានដោយសន្តិវិធី។ដូច្នេះ សំណួរសំខាន់មិនមែនថា «ហេតុអ្វីកម្ពុជាប្រើ UNCLOS?» នោះទេ។ សំណួរគឺ៖ ប្រសិនបើមានយន្តការសន្តិវិធីមួយដែលភាគីទាំងពីរបានទទួលយកតាមរយៈការចូលជាភាគីនៃអនុសញ្ញា ហេតុអ្វីមិនប្រើវាដើម្បីស្វែងរកដំណោះស្រាយ?ច្បាប់អន្តរជាតិមានតម្លៃនៅពេលរដ្ឋគោរពវា ទាំងនៅពេលដែលវាងាយស្រួល និងនៅពេលដែលវាទាមទារឱ្យភាគីអង្គុយចរចាលើបញ្ហាលំបាក។ គោលការណ៍មិនអាចត្រូវបានទទួលយកនៅពេលមានប្រយោជន៍ ហើយបដិសេធនៅពេលមិនស្របនឹងជំហររបស់ខ្លួនបានទេ។កម្ពុជាបានបង្ហាញផ្លូវរបស់ខ្លួនច្បាស់៖ មិនប្រើកម្លាំងដើម្បីបញ្ចប់វិវាទ មិនបង្កើតស្ថានភាពជាក់ស្តែងដោយឯកតោភាគី ប៉ុន្តែប្រើការទូត ការចរចា និងច្បាប់អន្តរជាតិ។ការជ្រើសរើស UNCLOS គឺជាការជ្រើសរើសសន្តិភាព។ ការជ្រើសរើសការផ្សះផ្សា គឺជាការជ្រើសរើសការចរចាជំនួសការប្រឈមមុខ។ ហើយការជ្រើសរើសច្បាប់ជំនួសកម្លាំង គឺជាគោលការណ៍ដែលរដ្ឋទាំងអស់គួរតែអាចគាំទ្របាន។ កម្ពុជាមិនស្វែងរកជ័យជម្នះតាមរយៈកម្លាំងទេ។ កម្ពុជាស្វែងរកដំណោះស្រាយតាមរយៈច្បាប់។ UNCLOS មិនមែនជាឧបករណ៍សម្រាប់បង្កើនជម្លោះទេ ប៉ុន្តែជាយន្តការដើម្បីកុំឱ្យវិវាទក្លាយជាជម្លោះបាន។ ជម្លោះដែលនាំដល់សង្គ្រាមបំផ្លិចបំផ្លាញ៕អត្ថបទ៖ ឯកឧត្តម នេត្រ…
-
អូរស្មាច់៖ សេណារីយូអាចរៀបចំបាន ប៉ុន្តែការពិតមិនអាចរៀបចំបានទេ

ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងអ្នកសារព័ត៌មានទៅកាន់តំបន់អូរស្មាច់ ដែលយោធាថៃលួចធ្វើនៅលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ និងត្រូវបានតវ៉ាជំទាស់យ៉ាងខ្លាំងក្លាពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈកំណត់ទូតទៅភាគីថៃកាលពីថ្ងៃទី៨ ខែកញ្ញា បានបង្កើតសំណួរចាកដោតបំផុតមួយ៖ តើអ្វីដែលពួកគេបានឃើញ គឺជាការពិតពេញលេញ ឬជារូបភាពដែលត្រូវបានជ្រើសរើស និងរៀបចំដោយភាគីថៃដែលកំពុងគ្រប់គ្រងទីតាំងនោះដោយខុសច្បាប់? សំណួរនេះកាន់តែមានទម្ងន់ នៅពេលលោកវរសេនីយ៍ឯក Roderick T. Garcia នៃក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសថៃ បញ្ជាក់ក្រោយដំណើរទស្សនកិច្ចថា អ្វីដែលលោកបានឃើញខុសគ្នាគួរឱ្យកត់សម្គាល់ពីព័ត៌មានដែលលោកបានទទួលមុនពេលទៅដល់ ហើយលោកមិនទាន់អាចទាញសេចក្តីសន្និដ្ឋានពីភស្តុតាង ឬការរៀបរាប់របស់ភាគីណាមួយបាននៅឡើយទេ។ ព័ត៌មានទាំងនោះត្រូវការការវាយតម្លៃ និងផ្ទៀងផ្ទាត់បន្ថែម។ នេះមានន័យច្បាស់ថា៖ អ្វីដែលថៃបង្ហាញ មិនទាន់មានន័យថា AOT ទទួលស្គាល់ថាជាការពិតនោះទេ។ បញ្ហាធំបំផុតគឺ ទីតាំងនោះស្ថិតក្រោមការគ្រប់គ្រងដោយខុសច្បាប់របស់កងកម្លាំងយោធាថៃ។ ដូច្នេះ ត្រូវសួរថា៖ អ្នកណាគ្រប់គ្រងទីតាំងមុន AOT និងអ្នកសារព័ត៌មានទៅដល់? អ្នកណាជ្រើសរើសអ្វីដែលត្រូវបង្ហាញ? អ្នកណាគ្រប់គ្រងការចូលចេញ? ហើយនរណាអាចធានាថា អ្វីដែលត្រូវបានបង្ហាញនៅថ្ងៃនោះ គឺជាស្ថានភាពដើម មិនមែនជាសេណារីយូដែលត្រូវបានរៀបចំជាមុន? នៅពេលភាគីមួយគ្រប់គ្រងទាំង ទីតាំង ការចូលដំណើរការ អ្វីដែលត្រូវបង្ហាញ និងការបកស្រាយអំពីអ្វីដែលបានបង្ហាញ នោះការបង្ហាញបែបនេះមិនអាចចាត់ទុកជាការផ្ទៀងផ្ទាត់ឯករាជ្យបានទេ។ ដូច្នេះ ការប្រើប្រាស់រូបភាពអគារ ស្ថានីយប៉ូលិសក្លែងក្លាយ មន្ទីរពេទ្យ ឬសម្ភារៈផ្សេងៗ ដើម្បីបង្កើតនិទានកថា…
-
កុមារមិនគួរត្រូវរៀនរស់នៅជាជនភៀសសឹកទេ៖ តើពេលណាទើបកុមារជនភៀសសឹកកម្ពុជាអាចវិលត្រឡប់ទៅផ្ទះនិងសាលារៀនរបស់ពួកគេបាន?

ជំនួយមនុស្សធម៌អាចសម្រាលការឈឺចាប់ ប៉ុន្តែមិនអាចជំនួសផ្ទះ សាលារៀន និងសិទ្ធិរបស់កុមារក្នុងការវិលត្រឡប់ទៅរកជីវិតធម្មតាបានវិញឡើយ។ រូបភាពកុមារជនភៀសសឹកកម្ពុជាទទួលអាហារពេលព្រឹក និងបន្តការសិក្សាក្នុងលក្ខខណ្ឌបណ្តោះអាសន្ន នៅខេត្តព្រះវិហារ គួរនាំឱ្យយើងសួរសំណួរលើសពីរឿងអាហារមួយពេល៖ «ហេតុអ្វីបានជាកុមារទាំងនេះនៅតែជាជនភៀសសឹក? ហេតុអ្វីពួកគេមិនទាន់អាចត្រឡប់ទៅផ្ទះ ភូមិ និងសាលារៀនរបស់ពួកគេវិញ? ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ឃ្យុងណាន់ ផាក នាយិកាប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) ទៅកាន់តំបន់ជនភៀសសឹកក្នុងខេត្តព្រះវិហារ បានបង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌នៃជម្លោះព្រំដែនមិនទាន់បញ្ចប់នៅឡើយទេ។ WFP កំពុងជួយផ្តល់អាហារពេលព្រឹក ដើម្បីឱ្យកុមារមានអាហារូបត្ថម្ភ អាចបន្តការសិក្សា និងរក្សាភាពធម្មតាមួយផ្នែកក្នុងជីវិតដែលត្រូវបានរំខាន។ ក្នុងនាមពលរដ្ឋកម្ពុជា សូមកោតសរសើរ WFP និងថ្លែងអំណរគុណចំពោះប្រជាជនជប៉ុន និងដៃគូទាំងអស់ដែលកំពុងជួយកុមារ និងគ្រួសារដែលរងផលប៉ះពាល់។ ប៉ុន្តែ ជំនួយមនុស្សធម៌គឺជាការសម្រាលផលវិបាក មិនមែនជាដំណោះស្រាយចំពោះមូលហេតុដែលធ្វើឱ្យពួកគេនៅតែមិនអាចវិលត្រឡប់ទៅផ្ទះបាននោះទេ។កុមារ ៦,០៦៦ នាក់ គឺមិនមែនគ្រាន់តែជាតួលេខទេ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាដែលនៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញ មាន កុមារចំនួន ៦,០៦៦ នាក់។ នៅពីក្រោយតួលេខនេះ គឺជាកុមារដែលបាត់បង់ជីវិតប្រចាំថ្ងៃធម្មតា៖ ផ្ទះរបស់ពួកគេ សាលារៀនរបស់ពួកគេ មិត្តភក្តិ…
-
បទឈប់បាញ់មានន័យថា៖ មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី

បទឈប់បាញ់មានន័យថា៖ គ្មានការរុលទៅមុខ គ្មានការបង្កើតស្ថានភាពថ្មីលើដី និងគ្មានការបង្កើតព្រំដែនថ្មី។ មានសំណួរសាមញ្ញមួយដែលត្រូវចោទសួរចំពោះស្ថានភាពព្រំដែនកម្ពុជា–ថៃបច្ចុប្បន្ន «តើបទឈប់បាញ់អាចប្រែក្លាយទឹកដីដែលត្រូវបានចូលកាន់កាប់ដោយខុសច្បាប់ដោយប្រើប្រាស់កម្លាំង ទៅជាទឹកដីស្របច្បាប់របស់អ្នកកាន់កាប់នោះបានឬទេ? ចម្លើយគឺវាមិនអាចទៅរួចឡើយ។ នេះមិនមែនគ្រាន់តែជាគោលជំហររបស់កម្ពុជាទេ ដែលមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនដែលកែប្រែដោយប្រើប្រាស់កម្លាំង ប៉ុន្តែវាស្របតាមគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ហើយសំខាន់ជាងនេះទៅទៀត គឺស្របតាមខ្លឹមសារនៃ សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលកម្ពុជា និងថៃ បានចុះហត្ថលេខារួមគ្នា។ ចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បទឈប់បាញ់បានចូលជាធរមាន។ ចាប់ពីពេលនោះទៅ ត្រូវមានគោលការណ៍ច្បាស់លាស់៖ គ្មានការរុលទៅមុខ, គ្មានការផ្លាស់ទីកងទ័ពបន្ថែម, គ្មានការពង្រឹងការកាន់កាប់ហួសពីភាគីរបស់ខ្លួន។ គ្មានការរារាំងប្រជាពលរដ្ឋពីការវិលត្រឡប់ទៅផ្ទះ, ហើយសំខាន់បំផុត គឺគ្មានការបង្កើតព្រំដែនថ្មី។ ប៉ុន្តែយោធាថៃមិនបានគោរពនូវរាល់ចំណុចនៃសេចក្តីប្រកាសរួមនេះទេ។ ១.ថៃមិនអាចជ្រើសយកតែកថាខណ្ឌដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនបានទេអំណះអំណាងមួយរបស់ថៃ គឺសេចក្តីថ្លែងការណ៍រួមតម្រូវឱ្យភាគីទាំងពីរ រក្សាទីតាំងកងទ័ពបច្ចុប្បន្ន ដោយមិនមានការផ្លាស់ទីបន្ថែម។ ដោយផ្អែកលើចំណុចនេះ ថៃអះអាងថា ការរក្សាទីតាំងកងទ័ពរបស់ខ្លួន គឺជាការអនុវត្តបទឈប់បាញ់ មិនមែនជាការកាន់កាប់ទឹកដីឡើយ។ ប៉ុន្តែការបកស្រាយបែបនេះមានមិនត្រឹមត្រូវឡើយ៖ កថាខណ្ឌទី២ មិនអាចអានដាច់ដោយឡែកពីកថាខណ្ឌទី៣ ទី៤ និងទី៦ បាននោះទេ។ ការបង្កកទីតាំងកងទ័ព គឺជាវិធានការយោធាបណ្តោះអាសន្ន ដើម្បីបញ្ឈប់ការប្រយុទ្ធ។ វាមិនមែនជាការទទួលស្គាល់អធិបតេយ្យភាពលើទីតាំងដែលកងទ័ពកំពុងឈរជើងនោះទេ។ ប៉ុន្តែក្រោយបទឈប់បាញ់…