-
ការខឹងសម្បាខុសរឿង៖ ភាពស្មោះត្រង់ ការទទួលខុសត្រូវ និងវិជ្ជាជីវៈក្នុងកិច្ចការអន្តរជាតិ

តើអ្វីទៅគឺជាការទទួលខុសត្រូវ ភាពស្មោះត្រង់ និងវិជ្ជាជីវៈនៅក្នុងកិច្ចការអន្តរជាតិ?តើវាគឺជាការទទួលខុសត្រូវ ដែរឬទេ សម្រាប់ប្រទេសមួយដែលប្រើប្រាស់កម្លាំងកងទ័ពដើម្បីមកកាន់កាប់ដែនដីរបស់ប្រទេសជិតខាង ដោយបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់? តើវាមានក្រមសីលធម៌វិជ្ជាជីវៈដែរឬទេ ចំពោះប្រទេសមួយដែលបានជម្លៀសប្រជាជននៃប្រទេសជិតខាងរបស់ខ្លួន និងបង្កឱ្យមានទុក្ខវេទនាយ៉ាងធំធេងរាប់មិនអស់ដល់សហគមន៍នានា ដោយប្រើល្បិចកិច្ចកលថាគឺជាកិច្ចការទូតអន្តរជាតិនោះ? តើវាបង្ហាញនូវភាពស្មោះត្រង់ និងសុចរិតភាពដែរឬទេ ក្នុងការអះអាងថាព្រំដែនរបស់ប្រទេសជិតខាងគឺជាដែនដីមានវិវាទ ក្នុងពេលដែលសហគមន៍អន្តរជាតិ និងតុលាការអន្តរជាតិ បានទទួលស្គាល់ព្រំដែនទាំងនោះជាច្រើនទសវត្សរ៍កន្លងមកហើយ? តើវាជាភាពស្មោះត្រង់ និងការទទួលខុសត្រូវដែរឬទេ ចំពោះប្រទេសមួយក្នុងការអះអាងថាព្រំដែនទាំងនោះ គឺមិនមានភាពយុត្តិធម៌ទាំងដែលការកំណត់ត្រូវបានទទួលស្គាល់តាំងពីរាប់សតវត្សរ៍មកហើយ? ឯកអគ្គរាជទូតថៃប្រចាំប្រទេសបារាំងគឺលោក នីកនដេត បាឡាំងគូរ៉ាបានសម្តែងការខឹងសម្បាចំពោះរបាយការណ៍មួយនាពេលថ្មីៗនេះ ដែលបានចោទប្រកាន់ថា លោក (និងប្រហែលជាមន្ត្រីថៃដទៃទៀត) បានព្យាយាមប្រើឥទ្ធិពលលើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ជាមួយប្រទេសផ្សេងៗក្នុងគោលបំណងបញ្ចៀសមិនឱ្យជម្លោះព្រំដែននេះក្លាយជាបញ្ហាអន្តរជាតិ។ លោកបានច្រានចោលការចោទប្រកាន់ទាំងនោះថាគឺជាព័ត៌មានមិនពិត ដោយលើកឡើងអំពីគោលការណ៍នៃភាពស្មោះត្រង់ ការទទួលខុសត្រូវ វិជ្ជាជីវៈ និងសារសំខាន់នៃការនិយាយការពិតនៅក្នុងបញ្ហានេះ។ ទោះបីជាយ៉ាងណា មិនថាលោក នីកនដេត បាឡាំងគូរ៉ា មានភាពត្រឹមត្រូវច្រើន ឬតិចប៉ុណ្ណាក្នុងការឆ្លើយតបទៅនឹងអត្ថបទនោះ វាគឺមិនមែនជាបញ្ហាធំបំផុត ដែលស្ថិតនៅចំពោះមុខយើងក្នុងពេលនេះឡើយ។ បញ្ហាដែលសំខាន់ជាងនេះទៅទៀត គឺថាតើនរណាអាចកំណត់វាស់វែងនិយមន័យនៃភាពស្មោះត្រង់ ការទទួលខុសត្រូវ វិជ្ជាជីវៈ និងការនិយាយការពិតក្នុងកិច្ចការអន្តរជាតិបានដោយរបៀបណា? ក្នុងកាលៈទេសៈដែលប្រទេសមួយកំពុងប្រើកម្លាំងកងទ័ពកាន់កាប់ដែនដីរបស់ប្រទេសជិតខាងខ្លួន។ គោលការណ៍នៃកាតព្វកិច្ចទទួលខុសត្រូវ ភាពស្មោះត្រង់ និងវិជ្ជាជីវៈ គឺមិនមែនមានដែនកំណត់ ចំពោះតែសមាជិកម្នាក់ៗនៃសហគមន៍អន្តរជាតិនោះទេ ប៉ុន្តែវាគឺជាគោលការណ៍ដែលត្រួតពិនិត្យ និងដឹកនាំអាកប្បកិរិយារបស់រដ្ឋនានានៅក្នុងសហគមន៍អន្តរជាតិទាំងមូល…
-
មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? សូមកុំប្រើប្រាស់ scams online ជាវាំងននដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា

នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ភាគីថៃបានគ្រោងរៀបចំនាំសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន ព្រមទាំងអ្នកសារព័ត៌មានថៃ និងអន្តរជាតិទៅកាន់តំបន់ព្រំដែន រួមមានតំបន់អូរស្មាច់-ច្រកជាំ ក្រោមហេតុផលថា ដើម្បីឱ្យពួកគេអាចមើលឃើញស្ថានការណ៍ដោយផ្ទាល់ និង «ផ្ទៀងផ្ទាត់ការពិតដោយឯករាជ្យ»។ ភាគីថៃបានប្រើពាក្យដូចជា «តម្លាភាព» «ការផ្ទៀងផ្ទាត់» «ការពិត» និង «ការសន្ទនា» ដើម្បីពណ៌នាអំពីដំណើរទស្សនកិច្ចនេះ។ ប៉ុន្តែ មុននឹងពិភាក្សាអំពីអ្វីដែលមាននៅក្នុងអគារ ឯកសារ កុំព្យូទ័រ ឬសម្ភារៈផ្សេងៗដែលថៃអះអាងថាពាក់ព័ន្ធនឹង Online Scams មានការពិតជាមូលដ្ឋានមួយដែលត្រូវផ្ទៀងផ្ទាត់មុនគេ៖តើអគារទាំងនោះស្ថិតនៅលើទឹកដីរបស់អ្នកណា? ហើយសំណួរបន្ទាប់ដែលសំខាន់មិនចាញ់គ្នាគឺ៖ តើកងកម្លាំងថៃបានចូលទៅគ្រប់គ្រងទីតាំងទាំងនោះនៅពេលណា និងដោយរបៀបណា? នេះជាសំណួរស្នូលដែលមិនអាចបង្វែរបានដោយការរៀបចំដំណើរទស្សនកិច្ចសារព័ត៌មាន ឬការបង្ហាញសម្ភារៈណាមួយឡើយ។ មុននឹងផ្ទៀងផ្ទាត់អគារ ត្រូវមានការបញ្ជាក់ពីព្រំដែនជាមុនចំពោះទីតាំងនៅអូរស្មាច់ កម្ពុជាបានបញ្ជាក់ជាផ្លូវការជាបន្តបន្ទាប់ថា ទីតាំងដែលកងកម្លាំងថៃចូលទៅគ្រប់គ្រងស្ថិតក្នុងទឹកដីកម្ពុជា។ កម្ពុជាក៏បានតវ៉ាជាផ្លូវការចំពោះការនាំមន្ត្រីយោធា អនុព័ន្ធយោធាបរទេស និងអ្នកសារព័ត៌មានចូលទៅតំបន់ទាំងនេះដោយគ្មានការយល់ព្រមពីអាជ្ញាធរកម្ពុជា។ដូច្នេះ ការដែលកងកម្លាំងថៃអាចចូលទៅកាន់ទីតាំងមួយ គ្រប់គ្រងទីតាំងនោះ ឬនាំភាគីទីបីចូលទៅមើលទីតាំងនោះ មិនអាចធ្វើឱ្យទីតាំងនោះក្លាយជាទឹកដីថៃបានឡើយ។ វត្តមានយោធាមិនមែនជាបង្គោលព្រំដែន។ ការដោតទង់ជាតិមិនមែនជាឯកសារកំណត់អធិបតេយ្យភាព។ ការគ្រប់គ្រងជាក់ស្តែងដោយកម្លាំងក៏មិនអាចជំនួសផែនទី សន្ធិសញ្ញា ឯកសារព្រំដែន និងមូលដ្ឋានផ្លូវច្បាប់ដែលកំណត់ទឹកដីរបស់រដ្ឋបានដែរ។ បើថៃពិតជាចង់ឱ្យអ្នកសារព័ត៌មាន «ពិនិត្យការពិតឱ្យបានគ្រប់ជ្រុងជ្រោយ» ការពិនិត្យមិនគួរចាប់ផ្តើមត្រឹមតែពីអ្វីដែលមាននៅក្នុងអគារនោះទេ។ វាត្រូវចាប់ផ្តើមពីទីតាំងភូមិសាស្ត្រ កូអរដោនេ ផែនទី សន្ធិសញ្ញា…
-
បទឈប់បាញ់មិនអាចគូសព្រំដែនថ្មីទេ៖ សេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាសន្ធិសញ្ញាកំណត់ព្រំដែនឡើយ

ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក Prapas Sonjaidee នាយកមជ្ឈមណ្ឌល JIC នៅក្នុងកាសែត The Nation Thailand ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដែលអះអាងថា កងទ័ពគួរតែស្ថិតនៅក្នុងទីតាំងដែលបានព្រមព្រៀងគ្នា និងថាភាគីថៃមិនដែលធ្លាប់បានប្ដូរលក្ខខណ្ឌនៅលើដីជាក់ស្ដែង ដោយផ្អែកលើសេចក្ដីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាការអះអាងផ្ទុយទាំងស្រុងពីខ្លឹមសារពិតប្រាកដនៃសេចក្ដីប្រកាសរួម ផ្ទុយពីច្បាប់អន្តរជាតិ ខុសពីការពិតនិងភស្ដុតាងនៅលើដីជាក់ស្ដែង។ ការអះអាងនេះមានចេតនាបំភាន់ និងកេងចំណេញសាធារណមតិជាតិ និងអន្តរជាតិ ធ្វើឱ្យមានការយល់ច្រឡំថាភាគីកម្ពុជាបានឯកភាពឱ្យភាគីថៃដាក់ទ័ពឈរជើងនៅក្នុងដែនដីដែលស្ថិតនៅក្នុងអធិបតេយ្យ បូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា។ ការពិតគឺសេចក្ដីប្រកាសរួម (បទឈប់បាញ់) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសកថាខណ្ឌ២ ពុំត្រូវបានចាត់ទុកជាសន្ធិសញ្ញាកំណត់ព្រំដែន ដែលមានតម្លៃគតិយុត្តលុបលើផែនទីមាត្រដ្ឋាន ១:២០០ ០០០ ដែលជាផ្នែកមួយដ៏មានសារៈសំខាន់បំផុតនៃអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម នោះទេ។ ផែនទីនេះ គឺជាបណ្ណកម្មសិទ្ធិ និងជាប្លង់រឹងបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់របស់កម្ពុជានៅលើតំបន់ដែលយោធាថៃបាននិងកំពុងគ្រប់គ្រងដោយខុសច្បាប់ ដោយភាគីថៃតែងយកលេសថា សេចក្ដីប្រកាសរួមនេះអនុញ្ញាតឱ្យខ្លួនដាក់ទ័ពឈរជើងគ្រប់គ្រង និងបង្កើតលេសផ្សេងៗក្នុងចេតនាបង្កើត fait accompli តាមរយៈសកម្មភាពរាយបន្លាលួស ដាក់ទូកុងតឺន័រ សាងសង់លេណដ្ឋាន ឈូសឆាយដីធ្វើផ្លូវ ជីកប្រឡាយ កម្ទេចផ្ទះប្រជាពលរដ្ឋ និងវត្តអារាម…
-
កាកសំណល់សង្គ្រាមឈ្លានពានរបស់យោធាថៃនៅលើទឹកដីកម្ពុជា៖ សង្គ្រាមអាចបញ្ចប់នៅលើសមរភូមិ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលរស់នៅជាមួយគ្រាប់មិនទាន់ផ្ទុះ សង្គ្រាមនោះមិនទាន់បញ្ចប់នៅឡើយទេ

សំឡេងកាំភ្លើងអាចស្ងប់ស្ងាត់ ប៉ុន្តែផលវិបាកនៃសង្គ្រាមមិនបានបញ្ចប់តាមសំឡេងកាំភ្លើងនោះទេ។ សំណល់យុទ្ធភណ្ឌដែលបន្សល់នៅលើទឹកដីកម្ពុជា ក្រោយសង្គ្រាមឈ្លានពានរបស់យោធថៃមកលើទឹកដីកម្ពុជាអំឡុងឆ្នាំ២០២៥ នៅតែជាការគំរាមកំហែងដល់អាយុជីវិត សុវត្ថិភាព និងការវិលត្រឡប់ទៅរស់នៅតាមផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ CMAC បានបង្ហាញស្ថានភាពនេះជូនមន្ត្រីសេនានុព័ន្ធយោធាបរទេស និងក្រុមអ្នកសង្កេតការណ៍អាស៊ាន ដោយបង្ហាញពីសំណល់យុទ្ធភណ្ឌជាច្រើនប្រភេទ រួមមានសំណល់គ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់យុទ្ធភណ្ឌពីដ្រូន និងសំណល់យុទ្ធភណ្ឌផ្សេងៗ។ ទំហំផលប៉ះពាល់គឺធ្ងន់ធ្ងរ៖ ប្រមាណ ៣៤០ភូមិ ផ្ទៃដី ៤៤១ ០០០ហិកតា និងប្រជាពលរដ្ឋប្រមាណ ៩១ ០០០គ្រួសារ ត្រូវបានរាយការណ៍ថារងផលប៉ះពាល់។តួលេខទាំងនេះមិនមែនគ្រាន់តែជាស្ថិតិនោះទេ។ នៅពីក្រោយតួលេខ គឺជាផ្ទះដែលប្រជាពលរដ្ឋមិនទាន់អាចវិលត្រឡប់ទៅរស់នៅ ដីស្រែចម្ការដែលមិនទាន់អាចប្រើប្រាស់ដោយសុវត្ថិភាព និងកុមារដែលអាចប្រឈមគ្រោះថ្នាក់ពីគ្រាប់មិនទាន់ផ្ទុះ។ គ្រាប់ដែលត្រូវបានបាញ់ក្នុងសង្គ្រាមឈ្លានពានឆ្នាំ២០២៥ មួយចំនួន អាចនៅតែបង្កគ្រោះថ្នាក់នៅឆ្នាំ២០២៦ និងច្រើនឆ្នាំទៅមុខទៀត ប្រសិនបើមិនត្រូវបានរកឃើញ និងបោសសម្អាត។ នេះហើយជាផលវិបាកដ៏ធ្ងន់ធ្ងរនៃសង្គ្រាមចំពោះជនស៊ីវិល។ ដូច្នេះ ការបោសសម្អាតរបស់ CMAC មិនមែនគ្រាន់តែជាការយកគ្រាប់ចេញពីដីទេនោះទេ ប៉ុន្តែវាជាការយកគ្រោះថ្នាក់ចេញពីជីវិតប្រជាពលរដ្ឋ បើកផ្លូវឱ្យគ្រួសារវិលត្រឡប់ទៅផ្ទះ និងស្តារដីដែលធ្លាប់ជាតំបន់សង្គ្រាមឱ្យក្លាយជាដីសម្រាប់រស់នៅ និងអភិវឌ្ឍឡើងវិញ។ សង្គ្រាមអាចបញ្ចប់នៅលើសមរភូមិ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលរស់នៅជាមួយគ្រាប់មិនទាន់ផ្ទុះ សង្គ្រាមនោះមិនទាន់បញ្ចប់នៅឡើយទេ៕អត្ថបទ៖ ឯកឧត្តម នេត្រ ភក្ត្រា
-
ផែនទីមិនផ្លាស់ទីតាមកងទ័ពទេ!

ការដាក់កងទ័ព ទង់ជាតិ ទូកុងតឺន័រ លួសបន្លា ការជីកលេណដ្ឋាន ឬការសាងសង់ផ្លូវ និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗដែលយោធាថៃបាននិងកំពុងធ្វើដោយបំពានមកលើទឹកដីកម្ពុជា មិនមែនជាវិធីកំណត់ព្រំដែនរវាងរដ្ឋនិងរដ្ឋឡើយ។ សកម្មភាពទាំងនេះអាចបង្កើតវត្តមាន និងការគ្រប់គ្រងជាក់ស្តែងលើដីដោយខុសច្បាប់ ហើយវាមិនអាចបង្កើតអធិបតេយ្យភាពតាមច្បាប់ដោយស្វ័យប្រវត្តិបានទេ។ ផែនទីមិនផ្លាស់ទីតាមកងទ័ព ហើយព្រំដែនក៏មិនរត់តាមទីតាំងដែលកងទ័ពឈរនោះដែរ។នេះជាចំណុចស្នូលដែលមិនគួរត្រូវបានបំភាន់នៅក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃនោះទេ។ វត្តមានយោធានៅលើទីតាំងមិនបញ្ជាក់ពីអធិបតេយ្យភាព; ការគ្រប់គ្រងជាក់ស្តែង មិនមែនជាកម្មសិទ្ធិស្របច្បាប់; ហើយការបង្កើតអង្គហេតុថ្មីលើដី មិនអាចជំនួសឯកសារគតិយុត្តបានឡើយ។ ព្រំដែនកម្ពុជានិងថៃជាព្រំដែនអន្តរជាតិ ដែលមានអនុសញ្ញានិងសន្ធិសញ្ញាបារាំង-សៀមជាមូលដ្ឋានគតិយុត្ត។ អង្គហេតុលើដីមិនអាចលាក់បានឡើយនៅតំបន់បឹងត្រកួន ភូមិព្រៃចាន់ ភូមិជោគជ័យ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) បានចុះពិនិត្យស្ថានភាពជាក់ស្តែង។ តាមទិន្នន័យដែលអាជ្ញាធរកម្ពុជាបានបង្ហាញក្នុងបេសកកម្មទាំងនេះ មានទូកុងតឺន័រចំនួន ១១៦ នៅ ២៤ ទីតាំង ហើយប្រជាពលរដ្ឋកម្ពុជាចំនួន ១៣,២៥៩ នាក់ ពី ៣,៣១៨ គ្រួសារ ក្នុងនោះមានកុមារ ៣,៤១៦ នាក់ ត្រូវបានរាយការណ៍ថា មិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនបាន។ជាមួយគ្នានេះ រូបភាពផ្កាយរណបបានបង្ហាញពីការបំផ្លាញ ឬឈូសឆាយសំណង់យ៉ាងហោចណាស់ ៦២៧ ខ្នងនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្រោយបទឈប់បាញ់ខែធ្នូ ឆ្នាំ២០២៥ដោយយោធាថៃ។ ដូច្នេះ ការជជែកមិនអាចឈប់ត្រឹមពាក្យថា «យើងមិនបានឈ្លានពាន» ឬ…
-
សូមបញ្ឈប់ការប្រើប្រាស់បញ្ហា online scams ជាលេសដើម្បីបិទបាំងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ៖ថៃមិនអាចលាងខ្លួនដោយចោទអ្នកដទៃបានទេ!

ការបដិសេធរបស់មជ្ឈមណ្ឌលព័ត៌មានរួមថៃ (JIC) ថា ថៃមិនបានប្រើបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ជាលេសសម្រាប់សកម្មភាពយោធា ឬការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ មិនអាចលុបបំបាត់អង្គហេតុដែលបានកើតឡើងនៅលើដីបានឡើយ។ ការពិតមិនត្រូវវាស់តាមពាក្យបដិសេធនោះទេ ប៉ុន្តែត្រូវវាស់តាមអ្វីដែលបាននិយាយ អ្វីដែលបានធ្វើ និងលទ្ធផលដែលបានកើតឡើងក្រោយការប្រើប្រាស់កម្លាំងយោធារបស់ថៃ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងច្បាស់នៅក្នុងពិធីបើសន្និសីទអន្តរជាតិប្រធានសភានៃអន្តរភាលើកទី២ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ថា ថៃបានប្រើប្រាស់បញ្ហា online scams ជាលេសសម្រាប់ការឈ្លានពាន និងកាន់កាប់ផ្នែកខ្លះនៃទឹកដីកម្ពុជា។ សម្តេចបានព្រមានថា ការយកបទល្មើសឆ្លងដែនដូចជា online scams មកធ្វើជាលេសសម្រាប់ការកាន់កាប់ទឹកដីរបស់ប្រទេសដទៃដោយខុសច្បាប់ គឺជាទម្រង់មួយនៃ «សង្គ្រាមទំនើប»។ យោធាថៃបានវាយប្រហារដោយការទម្លាក់គ្រាប់បែកមកលើសំណងស៊ីវិលនៅតំបន់អូរស្មាច់ និងច្រកជាំ ក្នុងខេត្តឧត្តរមានជ័យ និងតំបន់ថ្មដានៅខេត្តពោធិ៍សាត់ដោយចោទថាជាតំបន់យោធា ប៉ុន្តែធាតុពិតគឺជាសំណង់ស៊ីវិលរបស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគទុនប៉ុណ្ណោះ។ សម្តេចតេជោក៏បានរំលេចពីគ្រោះថ្នាក់នៃ «យុទ្ធសាស្ត្រឈ្លានពានបែបហាន់ចំណិតសាច់ក្រក» (salami-slicing strategy) ដែលជាការផ្លាស់ប្តូរស្ថានភាពនៅលើដីបន្តិចម្តងៗ ដើម្បីបម្រើមហិច្ឆតាទឹកដី និងបង្កើត fait accompli មុននឹងព្យាយាមបម្លែងស្ថានភាពដែលបង្កើតដោយកម្លាំងនោះទៅជាអំណះអំណាងនយោបាយនៅពេលក្រោយ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញទៅកាន់សហគមន៍អន្តរជាតិអំពីសកម្មភាពដែលកម្ពុជាចាត់ទុកថាជាការកាប់យកទឹកដីដោយខុសច្បាប់ រួមមានការបន្តវត្តមានកងទ័ព…
-
ទីតាំងដែលនាយករដ្ឋមន្ត្រីថៃឈរ គឺក្នុងទឹកដីកម្ពុជា៖ ផែនទី សន្ធិសញ្ញា និងភស្តុតាងបានបញ្ជាក់យ៉ាងច្បាស់

រូបភាពនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល ឈរនៅតំបន់អានសេះ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ អាចត្រូវបានប្រើដើម្បីបង្ហាញពីវត្តមានរបស់មន្ត្រីជាន់ខ្ពស់ថៃនៅទីនោះ។ ប៉ុន្តែរូបភាពមួយសន្លឹកមិនអាចកំណត់អធិបតេយ្យភាពបានទេ។ ប៉ុន្តែតើផ្អែកលើអ្វីដើម្បីបញ្ជាក់ទីតាំងដែលនាយករដ្ឋមន្ត្រីថៃឈរនោះជាទឹកដីកម្ពុជា? គឺឈរលើមូលដ្ឋាននៃសំណុំឯកសារដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលកម្ពុជាបានយោងដូចជា អនុសញ្ញា សន្ធិសញ្ញា ផែនទី គឺបានបង្ហាញយ៉ាងច្បាស់លាស់បំផុត «ទីតាំងដែលនាយករដ្ឋមន្ត្រី អនុទីន បានឈរនោះគឺស្ថិតនៅតំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»។ ដូច្នេះ បញ្ហាមិនមែនថា លោក អនុទីន អាចទៅដល់ទីនោះបានឬអត់នោះទេ។ បញ្ហាគឺថា «នាយករដ្ឋមន្ត្រីនៃប្រទេសមួយបានចូលទៅកាន់ទីតាំងស្ថិតក្នុងអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ដោយគ្មានការអនុញ្ញាតពីរដ្ឋម្ចាស់អធិបតេយ្យភាព»។ នេះជាមូលហេតុដែលកម្ពុជាត្រូវតែតវ៉ាប្រឆាំងយ៉ាងខ្លាំងក្លាចំពោះសកម្មភាពខុសច្បាប់នេះ បន្ថែមពីអ្វីដែលយោធាថៃបានឈ្លានពានទឹកដីកម្ពុជា បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការកែប្រែស្ថានភាពដើម fait accompli នាពេលកន្លងទៅ។ ព្រំដែនកម្ពុជា-ថៃមិនត្រូវបានកំណត់នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយវត្តមានរបស់នាយករដ្ឋមន្ត្រីមកឈរទីនោះដើម្បីប្រថាប់ត្រាថា ជាទឹកដីថៃ ឬវត្តមានយោធាថៃនៅឈរជើងទីនោះទេ។ មូលដ្ឋានគតិយុត្តដែលកម្ពុជាយោងក្នុងបញ្ហាព្រំដែននេះ មានប្រភពពីអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ការងាររបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ផែនទីខ្នាត ១:២០០.០០០ ដែលពាក់ព័ន្ធនឹងដំណើរការកំណត់ព្រំដែននោះ និងឯកសារព្រំដែនពាក់ព័ន្ធ។ អ្វីដែលគួរឱ្យកត់សម្គាល់ជាពិសេស…
-
លោក ឆាំង យុ៖ អធិបតេយ្យភាព និងការអត់ធ្មត់៖ជំហរផ្នែកច្បាប់របស់កម្ពុជាចំពោះការចូលទស្សនកិច្ចទឹកដីដែលកំពុងមានជម្លោះ

គ្រប់មន្ត្រីថៃទាំងអស់ដែលចូលទៅកាន់ដែនអធិបតេយ្យរបស់កម្ពុជា អាចនឹងត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសដោយស្របតាមច្បាប់ជាធរមានរបស់កម្ពុជាអំពីបទល្មើសច្បាប់។ រាល់បុគ្គលទាំងឡាយណាដែលកាន់អាវុធប្រឈមនឹងការប្រើប្រាស់កម្លាំងប្រដាប់អាវុធដែលអាចបណ្តាលឱ្យបាត់បង់ជីវិត ស្របតាមគោលការណ៍ និងបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនៃការប្រើប្រាស់កម្លាំង។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃទៅកាន់តំបន់ជម្លោះនេះ បានធ្វើឡើងដោយមានការសម្របសម្រួលរបស់ទាហានថៃ ដែលកំពុងកាន់កាប់ទីតាំងវិវាទដោយខុសច្បាប់ និងផ្តល់ការការពារសន្តិសុខដល់នាយករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ។ ទោះបីជាយ៉ាងណាក៏ដោយ មេបញ្ជាការកងទ័ពថៃ និងមន្ត្រីរដ្ឋាភិបាលថៃពិតជាយល់ច្បាស់ថា កងកម្លាំងកម្ពុជាមានសិទ្ធិអំណាចស្របច្បាប់ពេញលេញ និងមិនអាចប្រកែកបាន ក្នុងការប្រើប្រាស់កម្លាំងយោធាតាមគ្រប់មធ្យោបាយដូចដែលបានរៀបរាប់ខាងលើ។ ទោះបីជាស្ថិតក្នុងកាលៈទេសៈបែបនេះ កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវការអត់ធ្មត់ក្នុងកម្រិតខ្ពស់ ព្រោះកម្ពុជាយល់យ៉ាងច្បាស់ថា យន្តការការទូតគឺជាមធ្យោបាយដែលបង្កការខាតបង់តិចបំផុត។ ទោះបីជាវិធីសាស្ត្រនេះមិនអាចផ្តល់លទ្ធផលភ្លាមៗ និងមិនសូវមានប្រសិទ្ធភាពដូចយុទ្ធសាស្ត្រផ្សេងៗមួយចំនួនទៀតក៏ដោយ ក៏ការប្រកាន់ខ្ជាប់របស់កម្ពុជាគឺជាមធ្យោបាយដ៏សំខាន់សម្រាប់ដោះស្រាយស្ថានការណ៍ដោយសន្តិវិធី៕ឆាំង យុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
-
តំបន់អានសេះ៖ ផែនទីបញ្ជាក់អង្គហេតុ ហើយវត្តមានដោយគ្មានការអនុញ្ញាតមិនអាចបង្កើតអធិបតេយ្យភាពបានឡើយ

ការតវ៉ាយ៉ាងខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះដំណើរដោយគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល ចូលតំបន់អានសេះ ទឹកដីកម្ពុជា គឺជាការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យមួយ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ដោយឈរលើមូលដ្ឋានឯកសារគតិយុត្ត ផែនទី និងអង្គហេតុដែលមានស្រាប់។ ចំណុចសំខាន់ដែលមិនគួរត្រូវបានបង្វែរចេញពីការពិភាក្សា គឺ៖ តើតំបន់អានសេះស្ថិតនៅទីណា?ចម្លើយមិនអាចកំណត់ដោយសុន្ទរកថានយោបាយ ការចុះទៅកាន់ទីតាំងរបស់មន្ត្រីជាន់ខ្ពស់ ការដាក់ទង់ជាតិ ឬវត្តមានរបស់កងកម្លាំងយោធាកាន់កាប់ដោយខុសច្បាប់បានឡើយ ហើយក៏មិនអាចកំណត់ដោយផែនទីឯកតោភាគីដែលរៀបចំឡើងដោយភាគីណាមួយដោយខ្លួនឯងបានដែរ។ ចម្លើយត្រូវស្វែងរកនៅក្នុងអនុសញ្ញា សន្ធិសញ្ញា ឯកសារកំណត់ព្រំដែន ផែនទីពាក់ព័ន្ធ និងការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ដែលមានមូលដ្ឋានគតិយុត្តច្បាស់លាស់ និងស្របតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀង។ តាមការបញ្ជាក់របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តំបន់អានសេះស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា។ ផែនទីមាត្រដ្ឋាន 1:200,000 ដែលកើតចេញពីដំណើរការកំណត់ព្រំដែនឥណ្ឌូចិន-សៀមតាមអនុសញ្ញានិងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧ បង្ហាញទីតាំងនេះនៅក្នុងទឹកដីកម្ពុជា។ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះ គឺសូម្បីតែផែនទីស៊េរី L7017 មាត្រដ្ឋាន 1:50,000 ដែលថៃបានរៀបចំជាឯកតោភាគី និងដែលកម្ពុជាមិនទទួលស្គាល់ជាមូលដ្ឋានគតិយុត្តសម្រាប់ការកំណត់ព្រំដែន ក៏បង្ហាញទីតាំងអានសេះនៅខាងកម្ពុជានៃខ្សែដែលមានបង្ហាញលើផែនទីនោះផងដែរ។ នេះជាអង្គហេតុដែលទាមទារចម្លើយ មិនមែនការបង្វែរបញ្ហាឡើយ។ ពាក្យសម្ដីមិនអាចបង្កើតព្រំដែនបានទេ ហើយកម្លាំងក៏មិនអាចបង្កើតព្រំដែនបានដែរ។ ការទាមទារឯកតោភាគីមិនអាចបង្កើតអធិបតេយ្យភាពបាន ហើយការកាន់កាប់ដោយកម្លាំងក៏មិនអាចបង្កើតអធិបតេយ្យភាពបានឡើយ។ ទូកុងតឺន័រមិនមែនជាបង្គោលព្រំដែន។ លួសបន្លាមិនមែនជាខ្សែព្រំដែនអន្តរជាតិ។…
-
បើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ

ប្រធានមជ្ឈមណ្ឌលព័ត៌មានរួមថៃ (JIC) អាចបដិសេធថា ថៃមិនមែនជាអ្នកឈ្លានពាន ហើយអាចបន្តបង្កើតនិទានកថាដើម្បីបង្ហាញខ្លួនជាជនរងគ្រោះ។ ប៉ុន្តែ ការបដិសេធដោយពាក្យសម្តី និងវោហាសាស្ត្រ មិនអាចលុបអង្គហេតុ និងភស្តុតាងនៃសកម្មភាពឈ្លានពានរបស់យោធាថៃដែលបានកើតឡើង និងកំពុងមាននៅលើដីកម្ពុជាបានឡើយ។ សង្គ្រាមនៅខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ដែលបង្កឡើងដោយការបើកការបាញ់ប្រហារមុនរបស់យោធាថៃមកលើកងទ័ពកម្ពុជា បានបន្សល់ទុកការបាត់បង់ជីវិត ការបំផ្លិចបំផ្លាញផ្ទះសម្បែង វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០ ០០០នាក់។ រហូតមកដល់ពេលនេះ ជនភៀសសឹកប្រមាណ ២០ ០០០នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែង និងដីធ្លីរបស់ខ្លួនដោយសុវត្ថិភាព ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បាននៅឡើយ។ ក្រោយស្នូរកាំភ្លើងស្ងប់ បញ្ហាមិនបានបញ្ចប់ត្រឹមនោះទេ។ ទូកុងតឺន័រ លួសបន្លា របាំង ទីតាំងយោធា ការជីកប្រឡាយ ការសាងសង់ផ្លូវ និងសកម្មភាពផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដីនៅតែមាន ខណៈប្រជាពលរដ្ឋកម្ពុជាជាច្រើននៅតែមិនអាចវិលត្រឡប់ទៅលំនៅឋាន និងដីធ្លីរបស់ខ្លួនបាន។នេះជាសំណួរដែល JIC មិនអាចឆ្លើយដោយការបង្វែរប្រធានបទបាន៖ បើថៃមិនបានឈ្លានពាន តើហេតុអ្វីមានអង្គហេតុនៃការកាន់កាប់នៅលើដី? ហើយបើថៃមិនមានបំណងកាន់កាប់ទឹកដីកម្ពុជា តើហេតុអ្វីមិនដកចេញ? បើថៃអះអាងថា ខ្លួនមិនបានឈ្លានពាន មិនបានកាន់កាប់ និងមិនមានបំណងយកទឹកដីកម្ពុជា នោះត្រូវឆ្លើយសំណួរដ៏សាមញ្ញទាំងនេះ៖ ហេតុអ្វីកម្លាំង…