-
គ្រាប់បែកចង្កោមមិនស្គាល់បទឈប់បាញ់ទេ៖ គ្រាប់មិនទាន់ផ្ទុះរបស់យោធាថៃដែលបាញ់ស្រោចមកលើទឹកដីកម្ពុជា អាចបន្តសម្លាប់ និងគំរាមកំហែងប្រជាពលរដ្ឋជាច្រើនឆ្នាំទៅមុខ

បើយោងតាម ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានជម្រាបលោក Alain Aeschlimann ទីប្រឹក្សាផ្នែកសុវត្ថិភាព និងការគ្រប់គ្រងវិបត្តិនៃទីស្នាក់ការកណ្តាល ICRC ថា លទ្ធផលស្រាវជ្រាវដែលទើបបញ្ចប់នៅភូមិចំនួន ៣៣៥ បានបង្ហាញពីទំហំដ៏ធ្ងន់ធ្ងរនៃការបំពុលដោយសំណល់យុទ្ធភណ្ឌរបស់យោធាថៃ។ តំបន់រងផលប៉ះពាល់ចំនួន ៥,៣៤៨ ពហុកោណ ត្រូវបានកំណត់លើផ្ទៃដីសរុប ៣,៨៧២ គីឡូម៉ែត្រការ៉េ ក្នុងនោះតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមមានរហូតដល់ ៣,៨៥៨ ពហុកោណ គ្របដណ្តប់ផ្ទៃដីជិត ២,៧០០ គីឡូម៉ែត្រការ៉េ។ តួលេខទាំងនេះមិនមែនគ្រាន់តែជាស្ថិតិទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីទំហំគ្រោះថ្នាក់ដែលប្រជាពលរដ្ឋកម្ពុជាត្រូវរស់នៅជាមួយជារៀងរាល់ថ្ងៃ។ ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ថា គ្រាប់បែកចង្កោមប្រភេទ M42, M46 និង M85 ដែលមិនទាន់ផ្ទុះ ដែលយោធាថៃបានបាញ់ អាចមានចំនួនប្រមាណពី៦លានទៅ៧លានគ្រាប់ រាយប៉ាយនៅតាមភូមិឋាន ស្រែចម្ការ និងដីកសិកម្មរបស់ប្រជាពលរដ្ឋ។ នេះមានន័យថា គ្រោះថ្នាក់មិនបានបញ្ចប់ជាមួយការបញ្ចប់ការបាញ់ប្រហារនោះទេ។ គ្រាប់មិនទាន់ផ្ទុះអាចបន្តសម្លាប់ បង្ករបួស និងរារាំងប្រជាពលរដ្ឋពីការវិលត្រឡប់ទៅផ្ទះ ការបង្កបង្កើនផល និងការរស់នៅប្រកបដោយសុវត្ថិភាព។ ទំហំនេះត្រូវបានប្រៀបធៀបថា អាចធំជាងករណីសង្គ្រាមលីបង់-អ៊ីស្រាអែល ឆ្នាំ២០០៦ ដែលមានការប៉ាន់ប្រមាណគ្រាប់បែកចង្កោមមិនទាន់ផ្ទុះប្រមាណ១លានគ្រាប់។…
-
កុងតឺន័រ និងលួសបន្លា មិនមែនជាខ្សែបន្ទាត់ព្រំដែនទេ ហើយកម្លាំងយោធាមិនអាចកែប្រែព្រំដែនអន្តរជាតិបានឡើយ

សង្គ្រាមឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាចំនួនពីរលើកក្នុងឆ្នាំ២០២៥ បានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដោយមានប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០ ០០០ នាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង និងភូមិដ្ឋានរបស់ខ្លួន ដើម្បីគេចចេញពីគ្រោះថ្នាក់នៃសង្គ្រាម។ រហូតមកដល់ពេលនេះ ទោះបីបទឈប់បាញ់បានចូលជាធរមានជាង ៧ ខែហើយក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២០ ០០០ នាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងជីវភាពប្រក្រតីរបស់ពួកគេវិញបាន។ ក្នុងចំណោមពួកគេ មាន ស្ត្រី ១០ ០១៣ នាក់ និងកុមារ ៦ ០៦៦ នាក់ ដែលកំពុងបន្តរស់នៅក្នុងជំរុំជនភៀសសឹក និងទីជម្រកបណ្តោះអាសន្ន។ នៅពីក្រោយតួលេខទាំងនេះ គឺជាជីវិតមនុស្សពិតប្រាកដ។ គឺជាម្តាយដែលមិនអាចនាំកូនត្រឡប់ទៅផ្ទះបាន។ គឺជាកុមារដែលមិនអាចត្រឡប់ទៅសាលារៀនរបស់ខ្លួនបាន។ គឺជាគ្រួសារដែលបាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ មុខរបរ និងជីវភាពប្រចាំថ្ងៃ។ នេះមិនមែនគ្រាន់តែជាបញ្ហាតួលេខទេ ប៉ុន្តែជាបញ្ហាសិទ្ធិមនុស្ស មនុស្សធម៌ និងការទទួលខុសត្រូវ។ស្ត្រី និងកុមារគឺជាក្រុមដែលត្រូវទទួលបានការការពារជាពិសេសក្រោមគោលការណ៍សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ ប៉ុន្តែសំណួរដែលត្រូវឆ្លើយនៅពេលនេះគឺ៖ ហេតុអ្វីបានជាស្ត្រី និងកុមារកម្ពុជារាប់ពាន់នាក់ទាំងនេះ នៅតែមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ? មូលហេតុគឺដោយសារនៅតំបន់មួយចំនួន យោធាថៃបានដាក់កុងតឺន័រ រាយលួសបន្លា បិទផ្លូវចូលទៅកាន់ភូមិដ្ឋាន ខណៈផ្ទះសម្បែង…
-
នៅពេលអ្នកដែលពូកែភូតកុហកបំផុតនិយាយពី «វិជ្ជាជីវៈ» និង «ការគោរពច្បាប់»ឱ្យគេស្តាប់

ពាក្យទំនៀមខ្មែរពោលថា «ភូតច្រើន ចាញ់អាត្មា»។ ការភូតកុហក ការបដិសេធ និងការបង្វែរការពិតម្តងហើយម្តងទៀត មិនអាចធ្វើឱ្យអំពើខុសក្លាយជាត្រឹមត្រូវបានឡើយ។ ផ្ទុយទៅវិញ វាកាន់តែបង្ហាញថា អ្នកនិយាយមិនមានអ្វីជាអំណះអំណាងក្រៅពីការទន្ទេញពាក្យស្រស់ស្អាតដូចជា «វិជ្ជាជីវៈ» «ភាពចាំបាច់» «សមាមាត្រ» និង «ការគោរពច្បាប់អន្តរជាតិ» ខណៈសកម្មភាពជាក់ស្តែងវិញផ្ទុយស្រឡះពីពាក្យដែលបានប្រកាស។ នេះហើយជាអ្វីដែលខ្មែរយើងហៅថា «មាត់ជាទេវតា ចិត្តជាទេវទត្ត»៖ មាត់និយាយពីច្បាប់ ប៉ុន្តែសកម្មភាពរំលោភច្បាប់; មាត់និយាយពីវិជ្ជាជីវៈ ប៉ុន្តែអំពើដែលបានប្រព្រឹត្តបន្សល់ទុកការស្លាប់ ការរងរបួស ការបំផ្លិចបំផ្លាញ និងការបង្ខំឱ្យជនស៊ីវិលរាប់សែននាក់ចាកចេញពីផ្ទះសម្បែងរបស់ខ្លួន។ ក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយយកផែនទីឯកតោភាគីដែលគូសដោយខ្លួនឯងមកធ្វើជាមូលដ្ឋាន យោធាថៃបានបើកការវាយប្រហារមុនមកលើកម្ពុជា ក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធធំទាំងពីរលើក គឺថ្ងៃទី២៤ ខែកក្កដា និងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កាលបរិច្ឆេទទាំងនេះមិនអាចលុបចេញពីកំណត់ត្រាប្រវត្តិសាស្ត្រ និងការចងចាំរបស់ប្រជាជនកម្ពុជាបានឡើយ។ អ្វីដែលកាន់តែធ្ងន់ធ្ងរ គឺផលវិបាកនៃការវាយប្រហារបានធ្លាក់ទៅលើទីតាំងស៊ីវិលជាច្រើន៖ វត្តអារាម ប្រាង្គប្រាសាទ ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងៗ។ ផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនថែមទាំងត្រូវបានបំផ្លិចបំផ្លាញ និងឈូសកម្ទេច បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់។ដូច្នេះ សំណួរដែលយោធាថៃត្រូវឆ្លើយមិនមែនថា តើខ្លួនអាចប្រើពាក្យ «វិជ្ជាជីវៈ»…
-
ពិភពលោកកំពុងមើល៖ ហេតុអ្វីពលរដ្ឋកម្ពុជានៅតែមិនអាចវិលត្រឡប់ទៅផ្ទះ? កុមារ ៦,០០០ នាក់កំពុងរង់ចាំថ្ងៃត្រឡប់ទៅសាលារៀន

ក្នុងចំណោមពលរដ្ឋកម្ពុជាជាជនភៀសសឹក ៦៥០ ០០០នាក់រងគ្រោះពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ២លើក កាលពីឆ្នាំ២០២៥ នៅមានពលរដ្ឋភៀសសឹកចំនួន ២០,០០០ នាក់ទៀត ដែលនៅតែបន្តរស់នៅក្នុងស្ថានភាពភៀសសឹក មានកុមារប្រមាណ ៦,០០០ នាក់ ដែលមិនត្រឹមតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនអាចវិលត្រឡប់ទៅសាលារៀន និងជីវភាពប្រក្រតីរបស់ពួកគេវិញបាន។ កុមារទាំងនេះកំពុងបាត់បង់ការអប់រំ សុវត្ថិភាព និងការរស់នៅក្នុងសហគមន៍របស់ខ្លួន ដោយសារស្ថានភាពនៅតំបន់មួយចំនួនក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលកម្ពុជាអះអាងថា កងកម្លាំងថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់។ «នេះមិនមែនគ្រាន់តែជាបញ្ហាព្រំដែនទៀតទេ។ នេះគឺជាបញ្ហាមនុស្សធម៌ និងសិទ្ធិមនុស្សដែលសហគមន៍អន្តរជាតិមិនគួរមើលរំលង។» ក្រោយបទឈប់បាញ់ ពលរដ្ឋស៊ីវិលគួរតែអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនដោយ សុវត្ថិភាព ស្ម័គ្រចិត្ត និងសេចក្តីថ្លៃថ្នូរ។ ប៉ុន្តែជាក់ស្តែង ភូមិដែលពួកគេបានរស់នៅអស់ជាច្រើនជំនាន់ ត្រូវបានហ៊ុមព័ទ្ធដោយលួសបន្លា និងទូកុងតឺន័រ ផ្លូវចេញចូលត្រូវបានរាំងខ្ទប់ ហើយផ្ទះសម្បែងមួយចំនួនត្រូវបានបំផ្លាញ។ សាលារៀន វត្តអារាម មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏បានរងការខូចខាត និងបំផ្លិចបំផ្លាញផងដែរ។ តើបទឈប់បាញ់មានន័យអ្វី បើកុមារ ៦,០០០ នាក់នៅតែមិនអាចត្រឡប់ទៅសាលារៀន? តើសន្តិភាពមានន័យអ្វី បើពលរដ្ឋជាង ២០,០០០ នាក់នៅតែមិនអាចត្រឡប់ទៅផ្ទះ? ហើយតើការគោរពច្បាប់អន្តរជាតិមានន័យអ្វី បើជនស៊ីវិលនៅតែត្រូវបានរារាំងមិនឱ្យវិលត្រឡប់ទៅភូមិដ្ឋានរបស់ខ្លួន?ការកំណត់ខ្សែបន្ទាត់ព្រំដែន គឺជាបញ្ហាដែលកម្ពុជា និងថៃត្រូវដោះស្រាយដោយសន្តិវិធី…
-
ចៅចាក់ស្មុក៖ អ៊ុំ សំអាន ដែលតាំងខ្លួនជាអ្នកជំនាញព្រំដែន ជាអតីតទណ្ឌិតដែលជាប់គុកដោយសារតែក្លែងផែនទី

អ៊ុំ សំអាន ដែលតាំងខ្លួនជាអ្នកជំនាញព្រំដែន ជាអតីតទណ្ឌិតដែលជាប់គុកដោយសារតែក្លែងផែនទី។ អតីតទណ្ឌិតរូបនេះគ្មានចេះអ្វីក្រៅពីដើរហ្វូតូកូពីថតចម្លងផែនទីនៅតាមបណ្ណាល័យមកអួត មកបំភ្លៃនោះទេ តែសូម្បីតែរបៀបមើលផែនទីនេះយ៉ាងណា អតីតទណ្ឌិតដែលកំពុងជាប់សំណុំរឿងក្បត់ជាតិ មិនដឹងថាយ៉ាងណាផង។ អួតថាជាកូនសិស្សរបស់ ស៊ាន ប៉េងសែ តែសុទ្ធតែអ្នកឱបផែនទីរត់ចោលស្រុក និងអ្នករត់ចោលស្រុកដោយសារតែប្រើផែនទីក្លែងក្លាយ។ ឥឡូវនេះ ជាឱកាស ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្តល់ឱកាសមករៀនសូត្ររបៀបនៃការមើលផែនទីឱ្យត្រូវ និងនិយាយឱ្យសមហេតុផង តែបែរជាអតីតទណ្ឌិតនេះ គេចវេសទៅវិញ។ នេះសបញ្ជាក់ឱ្យឃើញថា អ៊ុំ សំអាន ជាមនុស្សខ្លាចការពិត ខ្លាចសច្ចភាព និងជាមនុស្សអំណួតក្នុងភាពល្ងង់ខ្លាំង។ អតីតទណ្ឌិតរូបនេះគ្មានចេះច្បាប់អ្វីបន្តិច និងក៏គ្មានជំនាញព្រំដែនអ្វីឡើយ។ អ្វីដែលបុគ្គលនេះនិយាយតាមវិទ្យុឧទ្ទាម និងតាមបណ្តាញសង្គម គឺគ្រាន់តែជារឿងបំភ្លៃ បំផ្លើស ញុះញង់ និងជាទង្វើក្បត់ជាតិ និងបម្រើឱ្យនយោបាយនៃក្រុមជ្រុលនិយមថៃប៉ុណ្ណោះ។ ប្រសិនបើ អ៊ុំ សំអាន ជាមនុស្សទៀងត្រង់ពិតប្រាកដ និងមិនភូតកុហកតាមមេជនក្បត់ជាតិរបស់ខ្លួន អ៊ុំ សំអាន គួរតែក្លាយហ៊ានស្តាប់ការពន្យល់ពីជំនាញព្រំដែនពិតប្រាកដ មិនមែនគេចវេស រកលេសនេះ រកលេសនោះ នោះទេ។ ដូច្នេះ អតីតទណ្ឌិត អ៊ុំ សំអាន គ្រាន់តែជាកង្កែបក្នុងអណ្តូង…
-
អ្នកវិភាគចៅចាក់ស្មុក៖ កម្ពុជាមិនមែនជាបង់ក្លាដេស, សូមក្រុមជ្រុលនិយម កុំឆ្លងផុតបន្ទាត់ក្រហមទៅបំផ្លាញសន្តិភាពនិងការអភិវឌ្ឍរបស់ជាតិ និងប្រជាជនកម្ពុជាឱ្យសោះ!

ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិតក្បត់ជាតិ៣ជំនាន់ បានបន្តធ្វើភេវរកម្មតាមបណ្តាញទំនាក់ទំនងសង្គមនិងប្រព្រឹត្តអំពើឧបឃាតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយបដិវត្តន៍ពណ៌ តាមរយៈការប្រើប្រាស់យុវជនជាសកម្មជននៅក្រៅប្រទេសរបស់ខ្លួន និងប្រព័ន្ធផ្សព្វផ្សាយឧទ្ទាមទទួលលុយបរទេសផ្សាយជាភាសាខ្មែរជាឧបករណ៍នយោបាយដាច់ថ្លៃ។ ពួកគេបានបង្កើតព័ត៌មានក្លែងក្លាយលើបញ្ហាព្រំដែនជាពិសេសបន្លាចអំពីការបាត់បង់ទឹកដី ដើម្បីដុតកំហឹងជាតិនិយមជ្រុលក្នុងចំណោមយុវជនខ្លួនមួយក្តាប់តូចក្នុងគោលដៅដើម្បីបង្កើតជាឈ្នួនបំផ្ទុះបដិវត្តន៍ពណ៌ដោយទាញយកព្រឹត្តិការណ៍នៃបដិវត្តន៍ពណ៌ផ្តួលរំលំថ្នាក់ដឹកនាំនៅប្រទេសបង់ក្លាដេសមកភ្ជាប់នឹងកម្ពុជាដើម្បីបញ្ឆេះកំហឹងសកម្មជនពួកគេ។ ទណ្ឌិតក្បត់ជាតិនិងក្រុមជ្រុលនិយមមួយក្តាប់តូចនេះ ជាឧបករណ៍នយោបាយបរទេសដែលគេបានរកឃើញតាមរយៈព្រឹត្តិការណ៍កុបកម្មឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ របស់ខ្មោចបក្សសង្គ្រោះជាតិអនុវត្តផែនការបដិវត្តន៍ពណ៌។ ផែនការបដិវត្តន៍ពណ៌នៅតែត្រូវបានអនុវត្តរហូតមកដល់ពេលនេះ ទោះបីជាត្រូវបានរំលាយអង្គការចាត់តាំងនយោបាយ និងមេក្លោងត្រូវបានចាប់ខ្លួននិងកាត់ទោសតាមច្បាប់ក៏ដោយ។ គំនិតទុច្ចរិតចង់ឡើងកាន់អំណាចតាមបែបមិនប្រជាធិបតេយ្យរបស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ និងបក្ខពួក តាមបែបមិនប្រជាធិបតេយ្យនេះ បានធ្វើឱ្យពួកគេធ្វើនយោបាយចងអាឃាត ច្រណែនឈ្នានីស និងបំផ្លិចបំផ្លាញជាតិ ដើម្បីសម្រេចមហិច្ឆតាអំណាចដ៏ឆ្កួតលីលារបស់ខ្លួនមិនចេះចប់មិនចេះហើយ និងបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយចៅហ្វាយនាយរបស់ខ្លួន ដោយមិនចង់ឱ្យជាតិនិងប្រជាជនខ្មែរដែលទើបរួចពីសង្គ្រាមបំផ្លិចបំផ្លាញបានរយៈពេលជាង២០ មកនេះបានបន្តរស់ក្នុងសន្តិភាពនិងការអភិវឌ្ឍឡើយ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់អំពីកលល្បិចដ៏កខ្វក់របស់ក្រុមជ្រុលនិយមដែលដឹកនាំដោយជនក្បត់ជាតិ ៣ជំនាន់ ក្នុងការបញ្ឆេះកំហឹងពលរដ្ឋ ដោយដំបូងចេញការបន្លាចថា កម្ពុជាបាត់បង់ទឹកដី ដើម្បីដុតកំហឹង និងបង្កើតភាពវឹកវរចលាចល បង្កអស្ថិរភាព ផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ ត្រឹមត្រូវ សេរី និងយុត្តិធម៌។ ពួកគេចង់បានស្ថានភាពកម្ពុជា ដូចបង់ក្លាដេស ដែលជាការធ្វើនយោបាយឆ្លៀតឱកាសនិយមដុតប្រទេសខ្លួនឯង និងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ បន្ថែមលើគោលនយោបាយបំផ្លាញជាតិ ៣កុំរបស់ខ្លួន គឺកុំឱ្យបរទេសផ្តល់ជំនួយ កុំមកវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា។ បង់ក្លាដេសដែលរហូតមកដល់ពេលនេះស្ថិតនៅក្នុងភាពអាសន្ន និងអំពើហិង្សាបានកើតឡើងជាបន្តបន្ទាប់ ក្រោយការលោកស្រីនាយករដ្ឋមន្ត្រីបានលាលែងចេញពីតំណែង។ បទពិសោធនេះមានរួចហើយសម្រាប់ប្រទេសមួយចំនួនដែលបានធ្វើបដិវត្តន៍ពណ៌ដូចជា លីប៊ី ស៊ីរី ទុយណេស៊ី ជាដើម គឺសង្គ្រាមស៊ីវិលបានផ្ទុះឡើង។…
-
អ្នកវិភាគចៅចាក់ស្មុក៖ ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកកំពុងញុះញង់និងប្រើប្រាស់ពលករនៅកូរ៉េខាងត្បូងនិងនៅតាមប្រទេសនានា ដើម្បីសម្រេចបុព្វហេតុអំណាចរបស់ខ្លួនតាមរយៈបដិវត្តន៍ពណ៌ដែលជាបទល្មើសឧបឃាតត្រូវផ្តន្ទាទោស

នេះមិនមែនជាលើកទី១ទេ ដែលទណ្ឌិតក្បត់ជាតិ៣ជំនាន់ រត់ចោលគុកនិងបក្ខពួកមួយដំបរស្វាតែងតែឆក់ឱកាសនៃព្រឹត្តិការណ៍នៅតាមបណ្តាប្រទេសនានាក្នុងពិភពលោក ដើម្បីបង្កើតឱកាសឱ្យខ្លួននិងបក្ខពួកបានប្រើប្រាស់សន្តានជាជនក្បត់ជាតិនិងក្បត់ប្រជាជនរបស់ខ្លួន ដើម្បីបំផ្លាញសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរបស់កម្ពុជាដែលរកពិបាកនេះ ដោយគ្មានស្តាយស្រណោះ និងព្យាយាមទាញប្រទេសកម្ពុជាចូលក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មីដូចឆ្នាំ១៩៧០ ដើម្បីសម្រេចមហិច្ឆតាដ៏ឆ្កួតលេលារបស់ខ្លួន។ ប៉ុន្តែពួកគេនឹងទទួលបរាជ័យដូចសព្វមួយដង ហើយអ្នកគុបគិតចាញ់បោកកលល្បិចរបស់ក្រុមជនក្បត់ជាតិតែងតែប្រឈមនឹងផ្លូវច្បាប់ជំនួសជនក្បត់ជាតិនេះ។ ជាមួយនឹងព្រឹត្តិការណ៍នៅប្រទេសបង់ក្លាដេសថ្មីៗនេះ បានធ្វើឱ្យទណ្ឌិតក្បត់ជាតិ ៣ជំនាន់និងបក្ខពួកស្រក់ទឹកមាត់និងខិតខំធ្វើយ៉ាងណាដើម្បីឱ្យរឿងរ៉ាវដែលបានកើតឡើងនៅប្រទេសបង់ក្លាដេស អាចកើតមានឡើងនៅក្នុងប្រទេសកម្ពុជាដែរ។ ហេតុដូច្នេះបានជាជនក្បត់ជាតិ៣ជំនាន់ការញុះញង់ ផ្សាយព័ត៌មានមិនពិត បំភ្លៃបំផ្លើសរឿងពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍនៃប្រទេសកម្ពុជា វៀតណាម ឡាវ និងរឿងរ៉ាវផ្សេងទៀត ដើម្បីដុតកំហឹងពលរដ្ឋខ្មែរដូចដែលធ្លាប់កើតមាននៅឆ្នាំ១៩៧០ នាំឱ្យដល់ការធ្វើរដ្ឋប្រហារក្រោមការគាំទ្ររបស់អាម៉េរិកហើយនាំយកកម្ពុជាចូលក្នុងភ្នក់ភ្លើងសង្គ្រាម និងការសម្លាប់រង្គាលក្នុងរបបខ្មែរក្រហម។ ពួកគេចាប់ផ្តើមដំបូងពីការប្រឆាំងនឹងផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា គឺប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ ប៉ុន្តែដោយសារតែសន្ទុះនៃការគាំទ្រខ្លាំងក្លារបស់ប្រជាពលរដ្ឋខ្លាំងក្លា ទណ្ឌិតក្បត់ជាតិមិនអាចធ្វើអ្វីបានឡើយ។ ហេតុដូច្នេះបានជាទណ្ឌិតក្បត់ជាតិនេះរួមនឹងក្រុមជនក្បត់ជាតិផ្សេងទៀត ដែលក្នុងនោះរួមទាំងឧបករណ៍ឃោសនាក្រុមភេវរករក្បត់ជាតិរួមមានវិទ្យុភេវរកម្មអាស៊ីសេរី ហ្វេសប៊ុកឌឹ ខេមបូដេលី វីអូឌីរបស់ប៉ា ងួនទៀង និងក្រុមជនរត់ចោលស្រុកមួយចំនួន បានបង្វែរទៅប្រើប្រាស់វិធីសាស្ត្រញុះញង់ឱ្យស្អប់ជាតិសាសន៍ និងជាតិនិយមជ្រុល ដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍត្រីកោណនៃបីប្រទេសកម្ពុជា វៀតណាម ឡាវនិងបង្កើតព័ត៌មានក្លែងក្លាយថា«កម្ពុជាកាត់ដីឱ្យវៀតណាមចំនួន៤ខេត្ត»ជាដើម។ វិធីសាស្ត្រនេះជាអ្វីដែលគេបានអនុវត្តក្នុងអតីតកាលនៃកម្ពុជា ហើយក៏បាននាំមកនូវវិនាសកម្មនិងសោកនាដកម្មដល់ជាតិនិងប្រជាជាតិខ្មែរ ហើយនៅពេលនេះ ក្រោមហេតុផលប្រហាក់ប្រហែល ក្រុមជនក្បត់ជាតិបានព្យាយាមញុះញង់បំបែកបំបាក់ជាតិ និងនាំសង្គ្រាមឱ្យកម្ពុជាសាជាថ្មីក្រោមខ្សែញាក់របស់ចៅហ្វាយនាយបរទេសពួកគេ។ តាមពិត ការញុះញង់ បង្កើតព្រឹត្តិការណ៍នានារួមទាំងការតវ៉ានៅប្រទេសកូរ៉េខាងត្បូងដែលគ្រោងនឹងធ្វើនៅថ្ងៃទី១១នេះ និងនៅតំបន់ផ្សេងទៀតជាការដឹកនាំរៀបចំឡើងដោយទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ហើយការបង្កើតព្រឹត្តិការណ៍នេះគឺដើម្បីប្រើជាសេសញុះញង់ពលរដ្ឋដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់។ ដូច្នេះការរៀបចំឱ្យមានកាតតវ៉ានានានៅតាមប្រទេសនានាគឺដើម្បីទាញសតិអារម្មណ៍និងញុះញង់ពលរដ្ឋខែ្មរ…
-
អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងក្បត់ជាតិបង្កើតការញុះញង់ជុំវិញបញ្ហាព្រំដែន និងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV គឺដើម្បីបំផ្ទុះបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់

ភ្នំពេញ៖ រហូតមកដល់ពេលនេះ, តាមរយៈភស្តុតាងនិងការវាយតម្លៃគ្រប់ជ្រុងជ្រោយបានបង្ហាញយ៉ាងច្បាស់ថា ក្រុមប្រឆាំងក្បត់ជាតិដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ ៣ជំនាន់ រួមនឹងបរិវារនៅក្រៅប្រទេស និងវិទ្យុបរទេសជាខេមរភាសា បានបង្កើតការញុះញង់បញ្ហាព្រំដែន បញ្ហានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម (CLV) ដើម្បីដុតបញ្ឆេះកំហឹង ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមរយៈបដិវត្តន៍ពណ៌ ស្របពេលដែល សម រង្ស៊ី ប្រកាសបង្កើតរដ្ឋាភិបាលខុសច្បាប់នៅក្រៅប្រទេស និងបានគំរាមកំហែងវិលត្រឡប់មកដឹកនាំផ្តួលរំលំរដ្ឋាភិបាល ដូចអ្វីដែលពួកគេធ្លាប់បានគំរាមកំហែង និងធ្វើជាបន្តបន្ទាប់នៅខែវិច្ឆិកា ឆ្នាំ២០១៩ ដែលត្រូវបានកាត់ទោសពីបទល្មើស «ឧបឃាត»រួចទៅហើយ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសបានធ្វើសកម្មភាពទាំងងងើល បំភ័ន្តសាធារណមតិ និងអូសទាញបុគ្គលមួយចំនួននៅក្នុងប្រទេសដែលមិនបានពិចារណាវែងឆ្ងាយចូលរួមសកម្មភាពខុសច្បាប់ ដែលអាចប្រឈមចំពោះមុខច្បាប់។ ការញុះញង់ បញ្ឆេះកំហឹងជាតិសាសន៍ និងគំនិតជ្រុលនិយ បំភ្លៃ បំផ្លើស បំភ័ន្ត និងបំភ័យពលរដ្ឋនៅក្នុងស្រុកអំពីការបាត់បង់ទឹកដី៤ខេត្ត រួមមានខេត្តក្រចេះ មណ្ឌលគីរី រតនគិរី ស្ទឹងត្រែង ទៅវៀតណាមជាអ្វីដែលពួកក្បត់ជាតិបានបង្កើតឡើង។ ពួកគេបានបំភ្លៃការពិតនិងបំភ័ន្តពលរដ្ឋខុសពីអ្វីដែលបានកើតឡើងពិតប្រាកដ ហើយអ្នកដែលបំភ្លៃនោះ មិនដែលបានចុះទៅកាន់តំបន់ព្រំដែនផ្ទាល់ផង ហើយការពិតនៅតែជាការពិតខ្មែរនៅតែរក្សាបាននូវបូរណភាពទឹកដីរបស់ខ្លួន។ រយៈពេល២៥ឆ្នាំមកនេះនិងបន្តទៅអនាគត, កម្ពុជារក្សាបាននូវបូរណភាពទឹកដី, មាការបោះបង្គោលកំណត់បន្ទាត់ព្រំដែនយ៉ាងច្បាស់លាស់រវាងប្រទេសទាំង៣, បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង, មានការអភិវឌ្ឍនៅនឹងកន្លែង, ពលរដ្ឋខ្មែរកាន់តែមានចំនួនច្រើនទៅរស់នៅនិងបានប្រកបរបបចិញ្ចឹមជីវិតនៅតាមបណ្តោយព្រំដែន ហើយការចេញចូលរបស់ប្រជាជននៃប្រទេសទាំង៣ ត្រូវបានគ្រប់គ្រងយ៉ាងហ្មត់ចត់ដោយរនាំងច្បាប់។ ទាំងសម្តេចតេជោ…
-
អ្នកវិភាគចៅចាក់ស្មុក៖ គ្រប់កាលៈទេសៈ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី ក៏ដូជាពលរដ្ឋខ្មែរទាំងមូល

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ គឺជាថ្ងៃដ៏សប្បាយរីករាយបំផុតមួយរបស់កម្មករនិយោជិត ដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាក្រោមការដឹកនាំ និងសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបោះឆ្នោតឯកភាពកំណត់តួលេខ ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤។ កាន់តែរីករាយបន្ថែមទៀត ក្រោមទឹកចិត្តដ៏សប្បុរសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបន្ថែមចំនួន ២ដុល្លារទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតកើនដល់ ២០៤ដុល្លារ ពោលក្នុងមួយខែ គឺកើនបាន ៤ដុល្លារសម្រាប់ឆ្នាំ២០២៤។ ទោះតិចក្តីច្រើនក្តី នេះគឺជាការគិតគូរ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះកម្មករកម្មការិនី និង និយោជិត។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្តេចបានតាមដានយ៉ាងយកចិត្តទុកដាក់លើការពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះ តាំងពីពេលចាប់ផ្តើមហើយ ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ឈរលើមូលដ្ឋាននៃលទ្ធភាពជាក់ស្តែង ដែលរាជរដ្ឋាភិបាលអាចសម្រួលជូនទៅភាគីនិយោជក។ សម្តេចធិបតីបានជម្រាបជូនជនរួមជាតិថាសម្តេចនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។ ទន្ទឹមនឹងនេះ សម្តេចនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកាខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។ នេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសុខទុក្ខរបស់កម្មករកម្មការិនី និងចំពោះប្រជាពលរដ្ឋខ្មែរជារួម។ ដើម្បីឆ្លើយតបនឹងសេចក្តីទុកចិត្តដែលប្រជាពលរដ្ឋបានផ្តល់មកជូនគណបក្សប្រជាជនកម្ពុជាក្នុងពេលបោះឆ្នោតនាខែកក្កដា ឆ្នាំ២០២៣កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចុះឱ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ…
-
អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ៣ជំនាន់ កំពុងជួបវិបត្តិក្រោយបរាជ័យធ្ងន់ធ្ងរក្នុងការញុះញង់បំផ្លាញការបោះឆ្នោតនៅកម្ពុជា, ទោះខំប្រឹងកុហកបោកប្រាស់យ៉ាងណា ក៏ពលរដ្ឋខ្មែរមិនជឿទៀតដែរ!

ភ្នំពេញ៖ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និងក្រុមជនបរទេសជ្រុលនិយមជ្រកក្រោមអង្គការអន្តរជាតិ ឬអ្នកស្រាវជ្រាវនិងអ្នកកាសែតស៊ីឈ្នួលមួយចំនួនបន្តរាំខុសចង្វាក់ភ្លេង និងចេញភ្លាវ បែកឆ្វេង ខុសគេតែឯងដោយព្យាយាមទាញទម្លាក់តម្លៃប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការលាបពណ៌ខុសពីការពិតថា«ការបោះឆ្នោតនៅកម្ពុជាក្លែងក្លាយ»និងស្រែកបំភ្លៃខុសពីការពិតថា«កម្ពុជាមានវិបត្តិនយោបាយ»។ នេះគ្រាន់តែជាការយល់សប្តិ៍កណ្តាលថ្ងៃត្រង់ និងជាការស្រមើស្រម៉ៃក្នុងក្តីអស់សង្ឃឹម។ ពលរដ្ឋខ្មែរនិងពិភពលោកបានមើលឃើញច្បាស់ថា កម្ពុជាគ្មានវិបត្តិនយោបាយឡើយក្រោយការបោះឆ្នោត ព្រោះក្រោយការបោះឆ្នោត អ្វីៗដំណើរការជាប្រក្រតី ពលរដ្ឋមានការរីករាយសប្បាយចិត្តដោយសារតែស្ថិរភាពនយោបាយពេញលេញ ការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីគ្មានអ្វីជាឧបសគ្គ ឬមានវិបត្តិឡើយ។ ការបោះឆ្នោតនៅកម្ពុជាមិនមែនជាការបោះឆ្នោតក្លែងក្លាយឡើយ តែជាការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ យុត្តិធម៌និងតម្លាភាពពិតប្រាកដដែលពលរដ្ឋទាំងអស់មានមោទកភាពដែលកម្ពុជាអាចធ្វើបាន។ ធម្មានុរូបភាពនៃដំណើរប្រជាធិបតេយ្យនិងខាងនយោបាយត្រូវបានធានាជាមួយអត្រានៃការចូលរួមបោះឆ្នោតដ៏ខ្ពស់របស់ពលរដ្ឋចំនួន ៨៤,៥៨%។ រហូតមកទល់ពេលនេះ កម្ពុជាគ្មានវិបត្តិនយោបាយអ្វីទាំងអស់ ប៉ុន្តែមានតែអ្នកនយោបាយក្រុមប្រឆាំងជ្រុលនិយមទេដែលមានវិបត្តិ។ វិបត្តិដោយសារតែពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានលែងជឿការញុះញង់របស់ខ្លួន, ក្រុមប្រឆាំងមានវិបត្តិព្រោះសកម្មជននយោបាយរបស់ខ្លួនមួយចំនួនដែលជឿការញុះញង់ពីក្រៅប្រទេសត្រូវបានប្រឈមនឹងមុខច្បាប់ដោយសារការបំពានច្បាប់, ក្រុមអ្នកនយោបាយប្រឆាំងមានវិបត្តិដោយសារតែបាត់បង់កម្លាំងគាំទ្រ និងមិនអាចធ្វើនយោបាយប្រមូលស្រោមសំបុត្របានទៀត ហើយក្រុមអ្នកនយោបាយប្រឆាំងក៏កំពុងមានវិបត្តិព្រោះ ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ដែលជាទណ្ឌិតត្រូវបានគេរកឃើញថាមានការជាប់ពាក់ព័ន្ធនឹងការបញ្ជាឱ្យមន្ត្រីគណបក្សភ្លើងទៀនអនុវត្តផែនការញុះញង់ពលរដ្ឋបំផ្លាញសន្លឹកឆ្នោតចោល និងរៀបចំផែនការឧបឃាតផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងមិនដឹងថាតើវាសនានៃគណបក្សភ្លើងទៀននឹងក្លាយជាយ៉ាងណាប្រសិនបើមេបក្សស្រមោល សម រង្ស៊ី បន្តពុលទឹកមាត់និងតែងប្រើប្រាស់បក្សភ្លើងទៀនដើម្បីធ្វើ សកម្មភាពជាចំហប្រឆាំងនឹងច្បាប់នៅកម្ពុជា អុកឡុកសុខសន្តិភាពរបស់ប្រជាពលរដ្ឋ។ ពលរដ្ឋខ្មែរជាង ៨,២លាននាក់ដែលចេញទៅបោះឆ្នោតគឺជាសាក្សីរស់នៃដំណើរការប្រជាធិបតេយ្យដ៏រស់រវើកនៅកម្ពុជា។ ទោះបីជាក្រមប្រឆាំងខំប្រឹងលាបពណ៌ថាជាការបោះឆ្នោតក្លែងក្លាយ តែវាពិតជាគ្មានន័យអ្វីឡើយ។ ប៉ុន្តែពលរដ្ឋខ្មែរបែរជាសើចចំអកឱ្យក្រុមជនក្បត់ជាតិទៅវិញ…