-
អ្នកវិភាគចៅចាក់ស្មុក៖ ហេតុអ្វីទណ្ឌិត សម រង្ស៊ី ហ៊ានចេញមុខវាយប្រហាររិះគន់ កឹម សុខា ចំៗជាចំហ?
ទណ្ឌិត សម រង្ស៊ី បានដំឡើងសំឡេងរិះគន់វាយប្រហារអតីត ដៃគូសម្ព័ន្ធភាពរបស់ខ្លួនឡើងចាស់ដៃករណី កឹម សុខា មិន ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដោយហេតុផលថាគ្មានជម្រើសសម្រាប់ជ្រើសរើស មានន័យថាគណបក្សណាមួយដែលត្រូវបោះឱ្យ ពោលគឺសូម្បីតែគណបក្សភ្លើងទៀនដែលមាន សម រង្ស៊ី ជាប្រធានស្រមោលបញ្ជាពីក្រោយ ក៏មិនមែនជាជម្រើសរបស់ កឹម សុខា ឡើយ។ ការណ៍នេះធ្វើឱ្យទណ្ឌិត សម រង្ស៊ី ក្រេវក្រោធក្តៅក្រហាយចំពោះ កឹម សុខា ដោយបង្ហាញការសោកស្តាយផងនិងបាន វាយប្រហារថា កឹម សុខា «យល់ខុសធ្ងន់ណាស់» ហើយគួរភ្ញាក់រឭកឡើងវិញ។
-
អ្នកវិភាគចៅចាក់ស្មុក៖ លទ្ធផលរបស់គណបក្សភ្លើងទៀនក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បង្ហាញថាទណ្ឌិត សម រង្ស៊ី ចប់ដោយបរិបូណ៌
លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅ ទោះបីជាមិនទាន់ផ្លូវការ បានបង្ហាញថាគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី និងដឹកនាំជាមេឃុំចៅសង្កាត់ចំនួន១៦៤៨ ឃុំសង្កាត់នៅកម្ពុជា ខណៈគណបក្សភ្លើងទៀនដែលមានទណ្ឌិត សម រង្ស៊ី និងគូកនជួយឃោសនាដោយខុសច្បាប់ និងកុហកអ្នកគាំទ្រខ្លួនថា គណបក្សភ្លើងទៀននិងខ្មោចគណបក្សសង្គ្រោះជាតិគឺតែមួយ ឬថាគណបក្សភ្លើងទៀនជាដួងព្រលឹងរបស់ខ្មោចគណបក្សសង្គ្រោះជាតិ បានចាញ់ការបោះឆ្នោតនេះ។
-
អ្នកវិភាគចៅចាក់ស្មុក៖ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមត្រូវបានថែរក្សាបានយ៉ាងល្អប្រសើរនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត ទោះបីជាក្រុមប្រឆាំងជ្រុលនិយមព្យាយាមបង្កការអុកឡុកនិងបំផ្លាញការបោះឆ្នោត
ទោះបីជាទាំងមុន និងអំឡុងពេលបោះឆ្នោត ក្រុមប្រឆាំងជ្រុលនិយមដែលជ្រកក្រោមស្លាកគណបក្សភ្លើងទៀនដែលគេដឹងថាមានទណ្ឌិត សម រង្ស៊ី ជាអ្នកបញ្ជាពីក្រោយខ្នងបានរៀបចំ ផែនការអុកឡុក និងបំផ្លាញការបោះឆ្នោត បង្កើតចលាចលនិងភាពវឹកវរក្នុងសង្គម ប៉ុន្តែត្រូវបានទប់ស្កាត់ទាន់ពេលវេលាក្រោយផែនការសម្ងាត់របស់ពួកគេត្រូវបានលេចធ្លាយជាបន្តបន្ទាប់។ ផែនការលេចធ្លាយទាំងនោះរួមមានដូចជាមនុស្ស ជំនិតរបស់ សម រង្ស៊ី ឈ្មោះ ប៊ុត ជារី និងអៀ ចាន់ណា បានចូលមកក្នុងប្រទេសកម្ពុជានិងបានធ្វើសកម្មភាពយ៉ាងសកម្ម ជាមួយមន្ត្រីនៃគណបក្សភ្លើងទៀន ផែនការកៀរគរមនុស្សឱ្យបានជាង ៣ម៉ឺននាក់មកពីបណ្តាខេត្តនានាដើម្បីចូលរួមហែក្បួនឃោសនាបិទយុទ្ធនាការបោះឆ្នោត ហើយការលេចធ្លាយព័ត៌មានគឺទណ្ឌិត សម រង្ស៊ី បានដាក់បញ្ជាឱ្យរៀបចំកម្លាំងម៉ូតូនិងកម្លាំងកម្មករចូលរួម
-
អ្នកវិភាគចៅចាក់ស្មុក៖ គណបក្សភ្លើងទៀនគួរកុំព្យាយាមប្រើប្រាស់ល្បិចកលទុច្ចរិតដូចឆ្នាំ២០១៣ និងគួរទទួលស្គាល់បរាជ័យដ៏អាម៉ាស់ភ្លូកទឹកភ្លូកដីរបស់ខ្លួន ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ៥ មិថុនា
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានបិទបញ្ចប់ក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងគៀបសង្កត់ណាមួយឡើយ។ ប្រជា ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៧៧,៩១% បានអញ្ជើញទៅបោះឆ្នោត ដោយក្តីសប្បាយរីករាយ និងបានធ្វើការសម្រេចចិត្តក្នុងបន្ទប់សម្ងាត់ដើម្បីជ្រើសរើសគណបក្សនិងបេក្ខជនដែលខ្លួនស្រឡាញ់ពេញចិត្ត និង ជឿជាក់សម្រាប់ការដឹកនាំ គ្រប់គ្រង ផ្តល់សេវានិងបម្រើប្រជាពលរដ្ឋ អភិវឌ្ឍន៍ឃុំសង្កាត់របស់ខ្លួន។ លទ្ធផលបឋម បង្ហាញថាគណបក្សប្រជាជនកម្ពុជាបានឈ្នះដាច់នៅទាំង ២៥ ខេត្តរាជធានីនៃប្រទេសកម្ពុជា។
-
អ្នកវិភាគចៅចាក់ស្មុក៖ ទណ្ឌិត សម រង្ស៊ី និងអ្នកទោសផ្សេងទៀតនៅតែភ្ជាប់ខ្លួននឹងគណបក្សភ្លើងទៀន តើនេះជាយុទ្ធសាស្ត្រជីកផ្នូរឱ្យគណបក្សនេះដែរទេ?
ទោះបីជាមានការព្រមានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលើការបើកការស៊ើបអង្កេត កាលដែលអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិជាទណ្ឌិត និងខ្លះកំពុងជាប់បម្រាមធ្វើនយោបាយ បានយករូបភាពសកម្មភាពយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សភ្លើងទៀនទៅចែកចាយតាមបណ្តាញសង្គម ហើយដែលអាចនឹងនាំឱ្យគណបក្សភ្លើងទៀនមានបញ្ហា ឈានដល់ការស៊ើបអង្កេតពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ផងដែរ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកនៅតែបំពានបម្រាម និងបានធ្វើសកម្មភាពឃោសនាដោយភ្ជាប់រវាងសម រង្ស៊ី ខ្មោចគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនដោយប្រើប្រាស់សារ និងនិមិត្តរូបដែលសំដៅលើគណបក្សភ្លើងទៀន។
-
អ្នកវិភាគចៅចាក់ស្មុក៖ ចរិតក្បត់ជាតិ ការញុះញង់រើសអើងនិងការធ្វើនយោបាយបែបបោកប្រាស់ពលរដ្ឋនៅតែស្ថិតក្នុងចិត្ត និងជាយុទ្ធសាស្ត្ររបស់ក្រុមប្រឆាំងជ្រុលនិយម
ប្រជាពលរដ្ឋខ្មែរត្រូវការថែរក្សាសាមគ្គីភាព បង្រួមបង្រួមជាតិ ក្នុងស្មារតីខ្មែរតែមួយ មិនត្រូវការការញុះញង់ បំបែកបំបាក់សាមគ្គីជាតិខ្មែរ និងស្អប់ខ្ពើមជាតិសាសន៍ និងប្រកាន់និន្នាការ នយោបាយឡើយ។ ចរិតនយោបាយញុះញង់ រើសអើងស្អប់ខ្ពើមជាតិសាសន៍ខ្លួនឯង និងបង្ហាញពីការបែកបាក់សង្គមនេះធ្លាប់បានកើតឡើងខ្លាំងនៅចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ ២០១៧ ពេលដែលគណបក្សសង្គ្រោះជាតិដែលកើតចេញពីបរទេសរៀបចំឱ្យមានការរួមបញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី (គណបក្សភ្លើងទៀនបច្ចុប្បន្ន) និងគណបក្សសិទ្ធិមនុស្សរួមគ្នា ក្រោយមកក្លាយជាអង្គការចាត់តាំងនយោបាយ និងជាប្រតិបត្តិករបដិវត្តន៍ពណ៌ នៅមានជីវិតនៅឡើយ។
-
អ្នកវិភាគចៅចាក់ស្មុក៖ គ្មានគណបក្សណាមួយអាចជំនួសគណបក្សប្រជាជនកម្ពុជាបានឡើយក្នុងតួនាទីស្នូលការពារសន្តិភាព បម្រើប្រជាពលរដ្ឋ អភិវឌ្ឍជាតិឱ្យរីកចម្រើនក្នុងសេចក្តីថ្លៃថ្នូរ និងមោទកភាពជាតិ
រហូតមកដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយសម្រាប់ប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ៧ ថ្ងៃហើយ ហើយប្រជាពលរដ្ឋខ្មែរ បានឃើញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ មានភាពចាស់ទុំនយោបាយ ពោរពេញដោយបទពិសោធក្នុងការកសាង អភិវឌ្ឍជាតិ បម្រើប្រជាពលរដ្ឋ និងបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ
-
អ្នកវិភាគចៅចាក់ស្មុក៖ ល្បិចក្រុម សម រង្ស៉ី អន្ទងព្រលឹងខ្មោចបក្សសង្គ្រោះជាតិ ដើម្បីពង្រឹងព្រលឹងបក្សភ្លើងទៀនត្រូវបានបកអាក្រាត
ដំរីស្លាប់មិនអាចយកចង្អេរមកបិទបាំងជិតឡើយ! ល្បិចកលរបស់ក្រុម សម រង្ស៉ី ក្នុងការដណ្តើមខ្មោចបក្សសង្គ្រោះជាតិ និងយកឈ្មោះ កឹម សុខា ទៅប្រើប្រាស់ដើម្បីបោកប្រាស់សកម្មជនរបស់ខ្លួន ក្នុងចេតនាកៀរគរកម្លាំងឱ្យគាំទ្រគណបក្ស ភ្លើងទៀនរបស់ខ្លួនត្រូវបានបកអាក្រាតបណ្តើរៗ។ ក្រុមសកម្មជនអតីតខ្មោចបក្សសង្គ្រោះជាតិដែលស្មោះស្ម័គ្រនឹងក្រុម កឹម សុខា បានចេញមុខបដិសេធការឃោសនាបោកប្រាស់ថា «គណបក្សភ្លើងទៀន និងខ្មោចគណបក្សសង្គ្រោះជាតិគឺតែមួយ» និងត្រូវបានចាត់ទុកថាជា «ពួកក្រុមអ្នកនយោបាយទុច្ចរិតនិងកេងប្រវ័ញ្ចនយោបាយដ៏ថោកទាប»។ ក្រុមអ្នកនយោបាយ ដែលរត់ទៅជ្រកក្រោមស្លាកគណបក្សភ្លើងទៀននេះ ក៏ត្រូវបានចាត់ទុកថាជា«ក្រុមបក្សប្រហារ»ដោយសារតែទណ្ឌិត សម រង្ស៉ី ស្ថាបនិកបក្សនេះ និងគេជឿថានៅតែជាអ្នកបញ្ជាសកម្មភាពនយោបាយបក្សភ្លើងទៀនរហូតមកទល់ពេលនេះ បានធ្វើបក្សប្រហារដើម្បីឡើងធ្វើជាប្រធានស្តីទីខ្មោចបក្សសង្គ្រោះជាតិ ដណ្តើមតំណែងពីកឹម សុខា វិញ ក្រោយចាញ់បោសគូថខោរឿងលាលែងតំណែងពីប្រធានគណបក្សសង្គ្រោះជាតិទាំងតក់ក្រហល់ ហើយឥឡូវនេះ បានក្បត់អតីតដៃគូខ្លួនរត់មកធ្វើនយោបាយនៅគណបក្សភ្លើង ទៀនដោយបោះបង់ កឹម សុខា ចោលមកបង្កើតបន្ទាយនយោបាយថ្មីមួយដែលក្រុម កឹម សុខា ហៅថាជាក្រុមបក្សប្រហារដែរ។
-
អ្នកវិភាគចៅចាក់ស្មុក៖ សម្តេចតេជោសែនបានកសាងកិត្យានុភាពជាតិដ៏ល្បីរន្ទឺនៅលើសកលលោក បង្កើតមោទកភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជាក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក
កម្ពុជាក្នុងសម័យតេជោសន្តិភាពបានបង្កើតនូវកំណត់ត្រាស្នាដៃជាប្រវត្តិសាស្ត្រថ្មីៗជាច្រើនបន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាស្ថាបនិកសន្តិភាពកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកការទូតប្រកបដោយទេពកោស្យ បាននាំមកនូវភាពជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតសម្រាប់កម្ពុជានៅអំឡុងពេលនៃដំណើរទស្សនកិច្ចនៅលើទឹកដីសហរដ្ឋអាម៉េរិកពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នេះ នោះគឺភាពជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិកនាថ្ងៃទី១២ និងទី១៣ ខែឧសភា និងការទទួលបានការស្វាគមន៍ ការគោរពស្រឡាញ់និងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីរបស់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាម៉េរិក និងកាណាដាដែលខំស្កាត់មកពីគ្រប់ទិសទីដើម្បីស្វាគមន៍និងបង្ហាញការគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។
-
១៧ មេសា៖ ៤៧ឆ្នាំក្រោយខ្មែរក្រហមឡើងកាន់អំណាច យុត្តិធម៌បានផ្តល់ជូនជនរងគ្រោះ មេរៀនប្រវត្តិសាស្ត្រត្រូវបានចងចាំ
ម៉ោងប្រមាណ១០ព្រឹក នាថ្ងៃទី១៧ ខែមេសា កាលពី ៤៧ឆ្នាំមុន ទីក្រុងភ្នំពេញគ្រប់គ្រងដោយរបបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខលន់ នល់ បានធ្លាក់ក្នុងដៃរបស់ក្រុមខ្មែរ ក្រហម ប៉ុល ពត។ ប្រជាពលរដ្ឋចេញមកអបអរសាទរនិងស្រែកជ័យឃោសថាកម្ពុជាត្រូវបានរំដោះហើយ ប៉ុន្តែមិនបានប៉ុន្មានផង ក្តីសប្បាយរីករាយនេះបានក្លាយទៅជាទុក្ខដ៏ធំដែលកងទ័ពអាវខ្មៅរបស់ខ្មែរក្រហមបានចាប់ផ្តើមបណ្តេញពលរដ្ឋជាង ២ លាននាក់ចេញពីលំនៅដ្ឋានខ្លួន ហើយត្រូវបានជម្លៀសដោយបង្ខំចេញពីទីក្រុងភ្នំពេញទៅកាន់ភូមិភាគនានានៃប្រទេសកម្ពុជាដោយមិនយោគយល់ឡើយ សូម្បីកុមារ ចាស់ជរានិងអ្នកជំងឺសម្រាកនៅតាមមន្ទីរពេទ្យ។ ១៧ មេសា ១៩៧៥ ជាកាលបរិច្ឆេទ នៃការចាប់ផ្តើមនៃវិនាសកម្មនិងអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅកម្ពុជាក្រោយពីឆ្លងកាត់សង្គ្រាមរយៈពេល៥ឆ្នាំ បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។