-
យោបល់ពីរចំណុចរបស់អ្នកវិភាគចៅចាក់ស្មុក ជូនទណ្ឌិត សម រង្ស៊ី
ភ្នំពេញ:ដូចយើងបានដឹងហើយថា អ្នកនយោបាយ សម រង្ស៉ី ជាអ្នកនយោបាយក្បត់ជាតិ នៅក្នុងខួរក្បាលមានតែមហិច្ចតាគំនុំសងសឹក និងបំផ្លិចបំផ្លាញកម្ពុជាតាមគ្រប់រូប ហើយរឿងរ៉ាវអាក្រក់ៗជាច្រើនដែលអ្នកទោស សម រង្ស៉ី បានធ្វើមកលើកម្ពុជា និងប្រជាជនកម្ពុជា ត្រូវបានប្រជាពលរដ្ឋខ្មែរដឹងយ៉ាងច្បាស់ក្រឡែត។
-
អ្នកវិភាគ៖ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី អស់លក្ខណ៍ក្នុងសំណុំរឿងសញ្ជាតិ២ ព្យាយាមស្រោចស្រង់ខ្លួនឯងពីភាពអាម៉ាសនយោបាយដ៏ធ្ងន់ធ្ងរ
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញលើ វិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានាប្រក្រតីភាព នៃស្ថាប័នជាតិ ដោយកំណត់ឱ្យថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិរួមមានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមាន «សញ្ជាតិខ្មែរតែមួយ» ត្រូវបានអនុម័តដោយកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រីកាល ពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ហើយនឹងត្រូវបញ្ជូនទៅរដ្ឋសភា ដើម្បីពិនិត្យនិងអនុម័តមុននឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីបន្តនីតិវិធី។
-
អ្នកវិភាគចៅចាក់ស្មុក៖ជនក្បត់ជាតិសញ្ជាតិ២ សម រង្ស៊ី និងបក្ខពួក កំពុងស្ថិតក្នុងស្ថានភាពយីអ៊ុនដាក់អារក្ខជាន់ ខណៈកាសែតអង់គ្លេស The Guardian កែតម្រូវការផ្សាយខុសរបស់ខ្លួន
ភ្នំពេញ៖ ទណ្ឌិតជនក្បត់ជាតិសញ្ជាតិ ២ សម រង្ស៊ី កំពុងរងនូវភាពអាម៉ាសជាទីបំផុតក្នុងនាមជាអ្នកនយោបាយអង្ករកំប៉ុង ប្រើប្រាស់ព័ត៌មានក្លែងក្លាយចោទថា សម្តេចតេជោ ហ៊ុន សែន ទិញសញ្ជាតិពីប្រទេសស៉ីព្រ ដើម្បីបំពេញមហិច្ឆតាអំណាចខ្លួន តែចុងក្រោយតម្រិះវាជិះកឯង ក្រោយពីកាសែតឌឹហ្គ័រដាន (The Guardian) របស់ចក្រភពអង់គ្លេស បានធ្វើការកែតម្រូវខ្លឹមសារអត្ថបទរបស់ខ្លួន។ កាសែតឌឹ ហ្គ័រដានបានកែតម្រូវថាខ្លួន រាយការណ៍ខុសថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាបុគ្គលម្នាក់ដែលបានទិញសញ្ជាតិពីប្រទេសសាយប្រឹស។
-
អ្នកវិភាគចៅចាក់ស្មុក៖ គំនិតផ្តួចផ្តើមលើការសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធដើម្បីកំណត់ថាថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិមានសញ្ជាតិខ្មែរតែមួយ ធ្វើឱ្យអ្នកនយោបាយឡេឡឺភ្លីភ្លើសញ្ជាតិ២ ដូចជនក្បត់ជាតិ សម រង្ស៊ី ចប់ដោយបូរិបូណ៌
«ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»។ នេះគឺជាការបញ្ជាក់ គោលជំហរយ៉ាងច្បាស់លាស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២១។
-
សហរដ្ឋអាម៉េរិកជាគ្រូគង្វាលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលភ្លេចឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ជំងឺខ្លួនឯង
ភ្នំពេញ:រដ្ឋសភាសហរដ្ឋអាមេរិកដែលដិតដាមដោយរូបភាពអំពើ ហិង្សាអំឡុងពេលកុបករគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រុកចូលកាន់កាប់យ៉ាងអនាធិបតេយ្យ និងជានិមិត្តរូបនៃការបែកបាក់សង្គម និងគំរូអាក្រក់នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់មហាអំណាច បានអនុម័តសេចក្តីស្នើច្បាប់ស្តីពី លទ្ធិប្រជាធិបតេយ្យ កម្ពុជាដើម្បីដាក់ទណ្ឌកម្ម លើមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាដែលស្នើឡើង ដោយតំណាងរាស្ត្រ ២នាក់ដែលលុះដោយអគតិ និងជាអ្នកស្និទ្ធខ្លាំង និងផ្តល់ការគាំទ្រលើក្រុមជនក្បត់ជាតិដោយចោទថាមន្ត្រីរដ្ឋាភិបាលកម្ពុជារំលោភសិទ្ធិមនុស្ស និងសម្លាប់ប្រជាធិបតេយ្យ។
-
អ្នកវិភាគចៅចាក់ស្មុក៖ ទណ្ឌិតរត់ចោលគុក សម រង្ស៊ី កំពុងខ្មាសខ្លួនឯង និងខ្មាសប្រជាពលរដ្ឋខ្មែរ ក្រោយប្រើល្បិចកលបង្កើតព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ ទំនងជាទណ្ឌិតរត់ចោលគុក សម រង្ស៊ី ដឹងថាជីវិតនយោបាយរបស់ខ្លួនត្រូវបានបញ្ចប់ទាំងស្រុងហើយ បានជាព្យាយាមគ្រប់បែបយ៉ាងដើម្បីស្តារឡើងវិញ តែហាក់ដូចជាគ្មានយីអ៊ុនឡើងបន្តិចសោះ មានតែយីអ៊ុនដាក់អារក្ខជាន់ ធ្លាក់ដុនដាបថែមទៀត។ សម រង្ស៊ី បានប្រែក្លាយពីអ្នកនយោបាយមកជាអ្នកនយោបោក ដើរបោកប្រាស់គេឯងគ្រប់ទិសទី ហើយចុងក្រោយនេះ អ្នកនយោបាយអស់លក្ខណ៍ម្នាក់នេះ បានប្រើល្បិចកលថោកទាបមួយបង្កើតព័ត៌មានក្លែងក្លាយ ទាក់ទងនឹងវត្តមានសម្តេចក្រឡាហោម ស ខេង ទស្សនកិច្ចលក្ខណៈជាឯកជននៅប្រទេសបារាំង ដោយឱ្យបក្ខពួកខ្លួនផ្សព្វផ្សាយលើបណ្តាញសង្គមថា «សម្តេចក្រឡាហោម ស ខេង ជួប ជាមួយលោកសម រង្ស៊ី សម្រេចបង្កើត រដ្ឋាភិបាលបណ្តោះអាសន្នមួយ»។
-
អ្នកវិភាគចៅចាក់ស្មុក៖ ការទាមទារដោយគ្មានភាពអៀនខ្មាសរបស់សង្គមស៊ីវិលមួយចំនួន ស្ថិតក្រោមខ្សែញាក់របស់បរទេស ដើម្បីបញ្ចេញសំឡេងចិញ្ចឹមចលនា
ពិតជាគួរឱ្យអស់សំណើចបំផុត ពេលឃើញក្រុមសកម្មជននយោបាយមួយចំនួនដែលជ្រកក្រោមស្លាកក្រុមអង្គការសង្គមស៊ីវិលបាន ចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ទាក់ទងនឹងគម្រោងនៃការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិដោយពួកគេទាម ទារដោយគ្មានមូលដ្ឋានថាចាំបាច់ត្រូវ«ស្តារសិទ្ធិមនុស្សឡើងវិញ មុននឹងបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ»។
-
បិតាសិទ្ធិមនុស្សចិត្តគ្មានមេត្តា៖ ប្រែពីយន្តហោះទម្លាក់គ្រាប់បែក មកជាយន្តហោះទម្លាក់មនុស្ស
ពិភពលោកពិតជាមានភាពតក់ស្លុតបំផុត ពេលឃើញរូបភាពដែលជនជាតិអាហ្វហ្កានីស្ថាន បានធ្លាក់ពីលើយន្តហោះកងទ័ពអាមេរិកស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយពួកគេបានតោងកង់យន្តហោះ និងស្លាបយន្តហោះ ព្យាយាមភៀសខ្លួនចាកចេញពីប្រទេសអាហ្វហ្កានីស្ថាន ប៉ុន្មានម៉ោងក្រោយក្រុមតាលី បានប្រកាស គ្រប់គ្រងប្រទេសទាំងស្រុង។
-
អត្ថាធិប្បាយ៖ ឯករាជ្យ និងអធិបតេយ្យ គឺជាដួងព្រលឹងរបស់ជាតិ
ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ សារព័ត៌មាន រួមទាំងបណ្តាញសង្គម បានតាមដានយ៉ាងយកចិត្តទុកដាក់ និងបានធ្វើអត្ថាធិប្បាយជាច្រើនទៅលើសភាពការណ៍នៅអាហ្វហ្កានីស្ថាន ក្រោយពេលអាមេរិកទទួលបរាជ័យ ហើយពួកតាលីបង់បានចូលកាន់កាប់ទីក្រុងកាប៊ុល។
-
ព្រឹត្តិការណ៍នៅអាហ្វហ្គានីស្ថាននឹងក្លាយជាបរាជ័យដ៏អាម៉ាសថ្មីមួយទៀតនៅអាស៊ីបន្ទាប់ពីបរាជ័យនៅតំបន់ឥណ្ឌូចិននៅឆ្នាំ១៩៧៥៖ របបសាធារណរដ្ឋខ្មែររបស់សេនាប្រមុខលន់ នល់ និងទ្រង់ ស៊ីសុវត្ថិ សិរិមតៈ និងវៀតណាមខាងត្បូង ត្រូវបានដួលរលំមួយពព្រិចភ្នែក ក្រោយសហរដ្ឋអាម៉េរិកដកខ្លួនចេញ
ព្រឹត្តិការណ៍នៅអាហ្វហ្គានីស្ថាននឹងក្លាយជាបរាជ័យដ៏អាម៉ាសថ្មីមួយទៀតនៅអាស៊ីបន្ទាប់ពីបរាជ័យនៅតំបន់ឥណ្ឌូចិននៅឆ្នាំ១៩៧៥៖ របបសាធារណរដ្ឋខ្មែររបស់សេនាប្រមុខលន់ នល់ និងទ្រង់ ស៊ីសុវត្ថិ សិរិមតៈ និងវៀតណាមខាងត្បូង ត្រូវបានដួលរលំមួយពព្រិចភ្នែក ក្រោយសហរដ្ឋអាម៉េរិកដកខ្លួនចេញ