-
អ្នកវិភាគចៅចាក់ស្មុក៖ ការអនុវត្តវិធានការបិទខ្ទប់ដ៏រំភើយបែបកូនជនក្បត់ជាតិនេះហើយដែលធ្វើឱ្យប្រទេសបារាំងមានអ្នកឆ្លងជំងឺកូវីដកើនឡើង ហើយអត្រាស្លាប់ក៏កើនឡើង
ក្រៅពីការចេញមកញុះញង់ប្រជាពលរដ្ឋនៅកម្ពុជាមិនឱ្យ គោរពនិងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ញុះញង់ឱ្យពលរដ្ឋចេញពីលំនៅដ្ឋានធ្វើសកម្មភាពធម្មតាដោយមិនគិតគូរពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងការស្លាប់បាត់បង់ជីវិតនៃអ្នកជំងឺ ទណ្ឌិត សម រង្ស៊ី ដែលជាកូនជនក្បត់ជាតិ សម សារី បានបន្តបំភ្លៃប្រជាពលរដ្ឋអំពីវិធានការបិទខ្ទប់នៅប្រទេសបារាំងនិងនៅប្រទេសកម្ពុជា។ ទណ្ឌិតរូប នេះនិយាយថាការបិទខ្ទប់នៅប្រទេសបារាំងពេលនេះ មានលក្ខណៈខុសគ្នាឆ្ងាយពីកម្ពុជា តែទណ្ឌិតរូបនេះមិន បានលើកឡើងពីការបិទខ្ទប់ ៣ លើករួចមកហើយដែលរដ្ឋាភិបាលបារាំងបានអនុវត្តវិធានការហ្មឺងម៉ាត់ ដូចអ្វីដែល កម្ពុជាកំពុងអនុវត្តនេះទេ។ នេះគឺជាការញុះញង់សុទ្ធសាធ ហើយអ្នកដែលរងគ្រោះពិតប្រាកដមិនមែនក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកទេ គឺប្រជាពលរដ្ឋខ្មែរដែល នឹងប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតដោយសារតែការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ព្រោះមិនគោរពតាមវិធានការសុខាភិបាលដែលជាភាពចាំបាច់ដែលត្រូវអនុវត្តដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល។ តាមពិតទៅទណ្ឌិតពូជកូនជនក្បត់ជាតិនេះ និយាយឱ្យបានត្រឹមតែពីរោះខ្លួនឯងនិងកុំឱ្យគេឯងភ្លេចមុខ ភ្លេចសម្តីប៉ុណ្ណោះ។ អ្វីដែលទណ្ឌិតរូបនេះបាននិងកំពុងធ្វើនៅស្រុកបារាំងហើយថតអួតសកម្មជនរបស់ខ្លួនគឺជាការបង្ហាញពីពលរដ្ឋបារាំងគំរូដ៏អាក្រក់មួយរូបដែលមិនគោរពវិធានការបិទខ្ទប់របស់រដ្ឋាភិបាល។ ដោយសារតែបារាំងមានពលរដ្ឋអាក្រក់ដូចទណ្ឌិតរូបនេះបានជាធ្វើឱ្យប្រទេសបារាំងប្រឈមមុខនឹងការបន្តបិទខ្ទប់ប្រទេស ហើយបើពិនិត្យមើលអត្រានៃការឆ្លងវិញ រហូតមកដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥,៥លាននាក់ ហើយមានអ្នកស្លាប់ចំនួន ១០២ ៨៧២នាក់ ជាប់ចំណាត់ថ្នាក់លេខ ៤ លើពិភពលោកដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាម៉េរិក (៣២,៧៨លាននាក់) ប្រទេសឥណ្ឌា (១៧លាននាក់) និងប្រទេសប្រេស៊ីល (១៤,៣ លាន)។ គ្រាន់តែមួយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១…
-
ទណ្ឌិតកូនជនក្បត់ជាតិរត់ចោលស្រុក អ្នកវិទ្យាសាស្រ្ត ម្ចាស់ទ្រឹស្តីខ្មែរមានគ្រាប់ឈាមពិសេសមិនឆ្លងជំងឹកូវីដ-១៩ ចេញមកទៀតហើយ!
គិតទៅជនចង្រៃជាតិ និងជាកូនពូជក្បត់ជាតិ ទោះបីជាបានខ្ចាត់ព្រាត់ទៅឆ្ងាយពីកម្ពុជា កំពុងសោយសុខនៅប្រទេសកំណើតទី២ របស់ខ្លួនឯស្រុកបារាំង ក៏បន្តព្យាយាមសព្វបែបយ៉ាងដើម្បីញុះញង់បំផ្លាញជាតិនិងប្រជាជនកម្ពុជាដែរ។ វាមិនមែនជារឿងចម្លែកឡើយសម្រាប់ទណ្ឌិតរត់ចោលគុក សម រង្ស៊ី ដែលជាកូនជនក្បត់ជាតិ សម សារី ត្រូវតែធ្វើអ្វីសព្វបែបយ៉ាងដើម្បីបំផ្លាញខ្មែរ និងសងសឹកកម្ពុជាជំនួសខ្មោចឪ។ នៅពេលដែលពិភពលោកនិងកម្ពុជាមិនទាន់ជួបវិបត្តិនៃការរីករាលដាលឆ្លងជំងឺកូវីដ-១៩ កូនជនក្បត់ជាតិម្នាក់នេះនិងបក្ខពួកខ្លួនបានធ្វើនយោបាយបំផ្លាញប្រទេសជាតិ និង វាយបំបែកឆ្នាំងបាយប្រជាពលរដ្ឋដោយដើរអង្វរកបរទេសឱ្យឈប់ផ្តល់ជំនួយឱ្យកម្ពុជា ឈប់វិនិយោគ និងឈប់ទិញទំនិញពីកម្ពុជា។ ឥឡូវនេះ ជាតិនិងប្រជាជនកម្ពុជាក៏ដូចជាពិភពលោកកំពុងរងគ្រោះដោយជំងឺកូវីដ-១៩ និងកំពុងរិះរកដំណោះស្រាយនិងមធ្យោបាយគ្រប់គ្រងស្ថានភាពឆ្លងរីករាលយ៉ាងខ្លាំងក្លាក្នុងសហគមន៍ ក៏ដូចជាដាក់ចុះនូវវិធានការផ្សេងៗដើម្បីការពារអាយុជីវិតប្រជាពលដ្ឋ តែបែរជាទណ្ឌិតកូនជនក្បត់ជាតិតពូជនេះបានចេញមកបំពុលស្ថានការណ៍និងញុះញង់ឱ្យពលរដ្ឋបំពានវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ជំរុញឱ្យប្រជាពលរដ្ឋឈប់អនុវត្តវិធានការ ៣កុំ និង៣ការពារ យកជីវិតទៅលេងសើចជាមួយនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវទៅវិញ។ អ្វីដែលទណ្ឌិតកូនជនក្បត់ជាតិញុះញង់ឱ្យប្រជាពលរដ្ឋ ប្រឆាំងនឹងវិធានការបិទខ្ទប់គឺជាការរុញប្រជាពលរដ្ឋឱ្យ គ្រោះថ្នាក់ជាពិសេសការឆ្លងជំងឺកូវីដ-១៩ ដែលបច្ចុប្បន្ន ជាមួយវីរ៉ុសបំលែងថ្មីមានឥទ្ធិពលវាយលុកស៊ីសួតអ្នកជំងឺ និងធ្វើឱ្យបាត់បង់ជីវិតយ៉ាងឆាប់រហ័ស ហើយអ្នកខ្លះដែលជាសកម្មជននយោបាយខ្លួនប្ថឈមមុខនឹងជាប់គុកដោយសារតែងប់និងផ្សព្វផ្សាយសារឃោសនាបោកប្រាស់នេះ។ តើទណ្ឌិតកូនជនក្បត់ជាតិនេះមានចេតនាទុច្ចរិតអ្វីខ្លះនៅជុំវិញការឃោសនាអកុសលរបស់ខ្លួននេះ? ពេលកម្ពុជាគ្មានការឆ្លងសហគមន៍និងគ្មានមនុស្សស្លាប់ ទណ្ឌិតរូបនេះនិងគូកននាំគ្នា បំភ្លៃថាមានការឆ្លងជំងឺកូវីដ១៩ និងមានមនុស្សស្លាប់យ៉ាងច្រើន ហើយពេលនេះ នៅពេលមានការឆ្លងសហគមន៍ និងមានមនុស្សឆ្លងជិត៩០០០នាក់ និងស្លាប់ចំនួន ៧១នាក់រហូតមកដល់ពេលនេះ បែរជាក្រុមជនក្បត់ជាតិឃោសនាថាគ្មានការឆ្លង និងគ្មានការស្លាប់ហើយឃោសនាថាការឆ្លងក្នុងសហគមន៍ពេលនេះជាកូវីដនយោបាយ។ ឥឡូវនេះ នៅពេលដែលកម្ពុជាជាពិសេសរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងបណ្តាខេត្តផ្សេងទៀតកំពុងប្រឈមនឹងការឆ្លងរីករាលដាលខ្លាំង…
-
អ្នកវិភាគចៅចាក់ស្មុក៖ វិធានការរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីនិងក្រុងស្រុកដើម្បីការពារអាយុជីវិតពលរដ្ឋ និងមិនចង់ឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារតែជំងឺកូវីដ-១៩ឡើយ
រហូតមកទល់នឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅមានរយៈពេល ១០ថ្ងៃហើយ ដោយកម្លាំងសមត្ថកិច្ចបានអនុវត្តយ៉ាង ហ្មឺងម៉ាត់នូវបទបញ្ជាបិទខ្ទប់នេះទាំងយប់ទាំងថ្ងៃ ទោះស្ថិតក្រោមកម្តៅថ្ងៃដ៏ក្តៅ និងក្រោមដំណក់ទឹកភ្លៀង មេឃត្រជាក់ត្រងារយ៉ាងណាក៏ដោយ ក្នុងគោលបំណងតែមួយគត់គឺទប់ស្កាត់ឱ្យខាងតែបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍ដែលកំពុងតែរួតរឹតរាជធានីភ្នំពេញ និងដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។ ក្រៅពីរាជធានីភ្នំពេញនិងក្រុងតាខ្មៅត្រូវបានបិទខ្ទប់ និងការហាមឃាត់ធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្ត មួយចំនួនដូចជាខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំជាដើម បានសម្រេចបិទភូមិឃុំមួយចំនួនផងដែរក្រោយពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩។ ប្រជាពលរដ្ឋភាគច្រើនបានអបអរសាទរនឹងវិធានការនេះ ប៉ុន្តែមួយចំនួនទៀតបានសម្តែងការមិន សប្បាយចិត្តនិងថែមទាំងផ្គើននឹងសេចក្តីសម្រេចថែមទៀតផង។ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការ ដោយបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី១៥ ខែមេសាមក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ វិធានការនេះបានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ និងបិទអាជីវកម្មនានាផងដែរ។ ទោះបីយ៉ាងណា វិធានការបានអនុញ្ញាតសម្រាប់ការធ្វើដំណើរចាំបាច់ដូចជាការទៅមន្ទីរពេទ្យ និងការទិញម្ហូបអាហារជាដើម។ ដោយឡែកអាជីវកម្មចាំបាច់មួយចំនួន ក៏ត្រូវបានរក្សាទុកផងដែរ ជាពិសេសអាជីវកម្មពាក់ព័ន្ធការលក់ដូរ ឬផ្គត់ផ្គង់ស្បៀងអាហារ។ ផ្ទុយពីអ្វីដែលក្រុមពលរដ្ឋមួយចំនួនតូចដែលមិនបានគិតដិតសល់ និងបានលើកឡើងថាវិធានការបិទខ្ទប់ គឺជាការបិទសិទ្ធិសេរីភាព និងជ្រុលជាងនេះរហូតថាជាការសម្លាប់ប្រជាជនខ្លួន តាមពិត វិធានការទាំងអស់ដែលរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចដាក់ចុះ និងអនុវត្ត គឺដើម្បីធ្វើឱ្យកម្ពុជាមានភាពប្រសើរឡើង និងអាចគ្រប់គ្រងបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ និងឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពវិញ។ គោលបំណងសំខាន់ជាងនេះរបស់រាជរដ្ឋាភិបាល និងជាពិសេសរបស់សម្តេចតេជោ ហ៊ុន…
-
អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងជ្រុលនិយមកំពុងអនុវត្តន៍ផែនការទុច្ចរិត «រុញឱ្យខ្លោចរោចឱ្យឆៅ» ទាក់ទងនឹងស្ថានភាពជំងឺកូវីដ-១៩
ខណៈរាជរដ្ឋាភិបាលកម្ពុជា កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់អនុវត្តវិធានការចាំបាច់នានាដើម្បីប្រយុទ្ធ ប្រឆាំងនឹងការឆ្លងរីករាលនៃជំងឺកូវីដ១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជ្រោះមរណៈ ក្រុមប្រឆាំងជ្រុលនិយមដែលបានត្រឹមតែទ្រឹស្តី និងនិយាយដោយគ្មានធ្វើសកម្មភាព បានខិតខំបំផ្លាញកិច្ចខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាលនិងប្រជាពលរដ្ឋ។ នេះជាទម្លាប់ដ៏អាក្រក់របស់ក្រុមជនបំផ្លាញជាតិ! នៅពេលដែលកម្ពុជាការពារប្រទេសនិងប្រជាជនបានយ៉ាងល្អក្នុង រយៈពេលជាងមួយឆ្នាំពីការឆ្លងជំងឺកូវីដក្នុងសហគមន៍ គ្មានការស្លាប់បាត់បង់ជីវិតមនុស្ស ក្រុមប្រឆាំងបាន ឃោសនាថាមានការផ្ទុះជំងឺកូវីដ-១៩ និងបង្កឱ្យមានការស្លាប់ប្រជាជនជាច្រើន។ ប៉ុន្តែនៅពេលដែលកម្ពុជារងគ្រោះពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ បង្កការចម្លងដល់ពលរដ្ឋរាប់ពាន់នាក់ និងបង្កការស្លាប់មនុស្សេជាច្រើននាក់ បែរជាក្រុមប្រឆាំងជ្រុលនិយម ជាពិសេសក្រុមអ្នករត់គេចខ្លួនពីសំណាញ់ច្បាប់រួមទាំងទណ្ឌិត សម រង្ស៊ី មូរ សុខហួរនិងបរិវាររបស់ពួកគេនិយាយថាគ្មានការឆ្លង រីករាលដាលនិងគ្មានពលរដ្ឋខ្មែររងគ្រោះស្លាប់បាត់បង់ជីវិតទៅវិញ។ តើអ្វីជាគោលបំណងពិតប្រាកដរបស់ ក្រុមប្រឆាំងជ្រុលនិយមទាំងនេះ ដែលចេញមកឃោសនាផ្ទុយពីស្ថានការណ៍ពិតដូច្នេះ? គ្មានអ្វីដែលគួរឱ្យសង្ស័យឡើយ អ្វីៗដែលក្រុមប្រឆាំងជ្រុលនិយមបានខិតខំឃោសនាផ្ទុយពីស្ថាន ការណ៍ពិតនេះគឺជាចេតនានយោបាយទុច្ចរិតមួយដែលមិនបានជួយប្រជាពលរដ្ឋ ជួយដោះស្រាយបញ្ហាទាំង ឡាយដែលកើតចេញពីវិបត្តិនៃជំងឺកូវីដ-១៩ តែព្យាយាមបំផ្លាញរាល់វិធានការរបស់រដ្ឋាភិបាលដែលជួយអាយុជីវិតប្រជាពលរដ្ឋ។ ពួកគេពិតជាមិនចង់ឃើញវិធានការនានា ដែលបានដាក់ចុះដោយរាជរដ្ឋាភិបាលទទួលបានជោគជ័យឡើយ ព្រោះ ពួកគេនឹងបាត់បង់ជំនឿទុកចិត្តកាន់តែខ្លាំង បាត់បង់ការគាំទ្រ និងមិនអាចបង្កើតបញ្ហាដើម្បីរៃអង្គាសប្រាក់ និងធ្វើនយោបាយបោកប្រាស់ ធ្វើប្រជាភិថុតិលើពលរដ្ឋបានទៀតឡើយ។ ដូច្នេះពួកគេគ្មានជម្រើសអ្វីក្រៅ តែពីនិយាយបំភ្លៃ បំផ្លើស បំប៉ោងនិងបំភ័ន្តការពិតឡើយ។ គោលដៅនៃការធ្វើវិទ្ធង្សនារបស់ក្រុមជ្រុលនិយម គឺការញុះញង់ប្រជាពលរដ្ឋ មិនឱ្យស្តាប់បទបញ្ជារាជរដ្ឋាភិបាល ព្យាយាមបង្កើតចលាចលក្នុងចំណោមប្រជាពលរដ្ឋ ដោយផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យសកម្មជនរបស់ខ្លួនក្នុងស្រុកតវ៉ាទាមទារផ្សេងៗ ដោយចេតនាបង្កភាពវឹកវរសង្គមបន្ថែមលើវិបត្តិនៃការឆ្លងជំងឺកូវីដ-១៩ ធ្វើឱ្យការឆ្លងរីករាលដាលនៃជំងឺកាន់តែខ្លាំង…