Category: Chao Chaksmok

  • ភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំ ការពារអាយុជីវិតប្រជាជនប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩

    ភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំ ការពារអាយុជីវិតប្រជាជនប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩

    ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញជូនដល់មន្ត្រី និងក្រុមគ្រូពេទ្យជួរមុខក្នុងខេត្ត៧ ដែលប្រឈមមុខខ្លាំងនឹងការឆ្លងរីករាលដាលនៃវីរ៉ុសកូវីដ១៩ ជាពិសេសវីរ៉ុសកូវីដ ប្រភេទថ្មី «ដែលតា» ដែលរួមមាន បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងកោះកុង។ ការណ៍នេះ បានធ្វើឱ្យកម្ពុជាដែលជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ានបន្ទាប់ពីសឹង្ហបុរីដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ច្រើនជាងគេរួចស្រេចទៅហើយនោះ ក្លាយជាប្រទេសទី៣ នៅលើពិភពលោក ដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ បន្ទាប់ពីប្រទេសអ៊ីស្រាអែល និងប្រទេសឥណ្ឌូនេស៊ី។ នេះមិនមែនជាការចៃដន្យឡើយ តែវាបានកើតចេញពីភាពជាអ្នកដឹកនាំនិងការគិតគូរគ្រប់ជ្រុងជ្រោយរបស់មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដឹកនាំកសាងខឿនសុខុមាលភាព ប្រជាពលរដ្ឋដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ និងមិនទាន់មានថ្នាំព្យាបាលនេះ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋតាមយុទ្ធសាស្ត្រផ្ការីកគឺជាយុទ្ធសាស្ត្រដ៏សំខាន់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការកសាងខ្សែក្រវ៉ាត់ការពារអាយុជីវិតប្រជាពលរដ្ឋ។ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ មាន៧៨,៧៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន១៤,១៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១នាក់។ កម្ពុជាក៏ត្រូវបានគេដឹងថា ជាប្រទេសដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងឱ្យកុមារ…

  • អ្នកវិភាគ៖ ជញ្ជីងយុត្តិធម៌ក្នុងសំណុំរឿងឧកញ៉ា ហេង សៀ និងពិធីការិនី មាន ពេជ្ររីតា ការគាំទ្រភាគីម្ខាងៗដោយមិនទាន់បានដឹងការពិត ឬការរកឃើញការពិត នឹងធ្វើឱ្យចិត្តលម្អៀងបាត់បង់លំនឹងនៃភាពយុត្តិធម៌ក្នុងចិត្ត

    អ្នកវិភាគ៖ ជញ្ជីងយុត្តិធម៌ក្នុងសំណុំរឿងឧកញ៉ា ហេង សៀ និងពិធីការិនី មាន ពេជ្ររីតា ការគាំទ្រភាគីម្ខាងៗដោយមិនទាន់បានដឹងការពិត ឬការរកឃើញការពិត នឹងធ្វើឱ្យចិត្តលម្អៀងបាត់បង់លំនឹងនៃភាពយុត្តិធម៌ក្នុងចិត្ត

    ចាប់តាំងពីថ្ងៃម្សិលមិញ សាធារណជនបានចាប់អារម្មណ៍ខ្លាំងលើសំណុំរឿងប្តឹងបកគ្នាទៅវិញទៅមករវាងឧកញ៉ា ហេង សៀ និងពិធីការិនី មាន ពេជ្ររីតា ក្នុងហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២១ ដោយនៅក្នុងនោះឧកញ៉ា ហេង សៀ បានប្តឹងពិធីការិនី មាន ពេជ្ររីតា ពីបទលួចមានស្ថានទម្ងន់ទោស ចំណែកឯពិធីការិនី មាន ពេជ្ររីតា ប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងចាប់រំលោភសេពសន្ធវៈនៅក្នុងរថយន្ត។ អត្ថាធិប្បាយពិតជាមានច្រើនក្នុងចំណោមសាធារណជនដែល បានទទួលតែព៌ត័មានមួយចំនួន និងភស្តុតាងខ្លះនៃអង្គហេតុ ដែលត្រូវបានផ្សព្វផ្សាយ និងចែករំលែកតាមបណ្តាញសារព័ត៌មាន ក៏ដូចជាបណ្តាញសង្គមនានា ហើយរហូតដល់បងប្អូនបានធ្វើបុរេវិនិច្ឆ័យទៅលើអង្គ ហេតុដែលបានកើតឡើងថែមទៀត។ ក្នុងសំណុំរឿងនេះ៖ ១-បើបងប្អូនពិតជាស្រឡាញ់យុត្តិធម៌ សូមគាំទ្រការស្វែងការពិត! ការគាំទ្រភាគីម្ខាង ដោយមិនទាន់បានដឹងការពិត ឬការរកឃើញការពិត គឺនឹងធ្វើឱ្យចិត្តលម្អៀងបាត់បង់លំនឹងនៃភាពយុត្តិធម៌ក្នុងចិត្ត។ ២-អ្វីដែលបងប្អូនបានដឹងអំពីសំណុំរឿងនេះ តាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម គឺគ្រាន់ផ្នែកមួយនៃអង្គហេតុប៉ុណ្ណោះ ហើយព័ត៌មានទាំងនេះ ក៏មិនទាន់អាចបញ្ជាក់បានការពិតនៅឡើយទេ។ មានតែស្ថានប័នដែលមានសមត្ថកិច្ច រួមមាន មន្រ្តីនគរបាលយុត្តិធម៌, ព្រះរាជអាជ្ញា និងស្ថាប័នតុលាការប៉ុណ្ណោះ ដែលមានភារកិច្ច និងការទទួលខុសត្រូវតាមផ្លូវច្បាប់ ដើម្បីស្រាវជ្រាវអោយបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ…

  • អ្នកវិភាគចៅចាក់ស្មុក៖ ពលរដ្ឋអាស៊ីមានមោទកភាពដែលវ៉ាក់សាំងបង្ការកូវីដ១៩ ស៊ីណូហ្វាមរបស់ចិនត្រូវបាន WHO អនុញ្ញាតឱ្យប្រើបន្ទាន់, សាមគ្គីភាពរបស់មនុស្សជាតិទាំងមូលដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដណ្តើមមកវិញភាពប្រក្រតីសម្រាប់ពិភពលោក

    អ្នកវិភាគចៅចាក់ស្មុក៖ ពលរដ្ឋអាស៊ីមានមោទកភាពដែលវ៉ាក់សាំងបង្ការកូវីដ១៩ ស៊ីណូហ្វាមរបស់ចិនត្រូវបាន WHO អនុញ្ញាតឱ្យប្រើបន្ទាន់, សាមគ្គីភាពរបស់មនុស្សជាតិទាំងមូលដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដណ្តើមមកវិញភាពប្រក្រតីសម្រាប់ពិភពលោក

    វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ស៊ីណូហ្វាម ផលិតដោយប្រទេសចិនត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅលើពិភពលោក។ នេះគឺជាលើកទី១ ដែលអង្គការអន្តរជាតិមួយនេះ បានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងចិន ១ ក្នុងចំណោមវ៉ាក់សាំងចំនួន ២ ដែលកំពុងតែប្រើប្រាស់សម្រាចាក់បង្ការជំងឺឆ្លងដែលមិនទាន់មានថ្នាំព្យាបាលនេះ ហើយក៏ជាមោទកភាពនៃប្រជាជនទ្វីបអាស៊ីដែលមានវ៉ាក់សាំងសម្រាប់ប្រើប្រាស់ ជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅជិតខ្លួនបំផុត។ ស៊ីណូហ្វាម គឺ វ៉ាក់សាំងទី៥ ដែលត្រូវបានអង្គការសុខភាពពិភពលោកអនុម័តយល់ព្រមឱ្យប្រើប្រាស់ក្នុងករណីបន្ទាន់ដើម្បីចាក់ជូនប្រជាពលរដ្ឋបង្ការជំងឺកូវីដ១៩ បន្ទាប់ពីវ៉ាក់សាំងអភិវឌ្ឍដោយក្រុមហ៊ុន Pfizer-BioNTech ក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Johnson & Johnson និងក្រុមហ៊ុន Moderna។ ការចុះបញ្ជីរបស់អង្គការសុខភាពពិភពលោកនេះ គឺជាការទទួលស្គាល់ពីសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិនមួយនេះ ក៏ដូចជាការអនុញ្ញាតឱ្យដាក់បញ្ចូលវ៉ាក់សាំងនេះ ទៅក្នុងកម្មវិធីវ៉ាក់សាំងចែកចាយសកល ដែលហៅកាត់ថា Covax របស់អង្គការសុខភាពពិភពលោកផងដែរ។ ស៊ីណូហ្វាមជាវ៉ាក់សាំងមួយក្នុងចំណោម ២ (ស៊ីណូវ៉ាក់និងស៊ីណូហ្វាម) របស់ប្រទេសចិនដែលបាននិងកំពុងប្រើប្រាស់ចាក់ជូនប្រជា ជនរាប់រយលាននាក់រួចហើយនៅក្នុងប្រទេសចិន និងនៅតាមបណ្តាប្រទេសមួយចំនួនទៀតក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជាផងដែរ។ កម្ពុជា ដែលរហូតមកដល់ពេលនេះ ទទួលបានវ៉ាក់សាំងសរុបចំនួន ៤,០២៤,០០០ដូសហើយ ក្នុងនោះរួមមាន ១លានដូសជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន, ៣២ ម៉ឺនដូសតាមយន្តការខូវ៉ាក់ ១,៥…

  • ទោះបីរដ្ឋាភិបាលសម្រេចបញ្ចប់ការបិទខ្ទប់ តែពលរដ្ឋទាំងអស់គ្នាត្រូវមានកាតព្វកិច្ចនិងការទទួលខុសត្រូវខ្ពស់ ក្នុងការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩

    ទោះបីរដ្ឋាភិបាលសម្រេចបញ្ចប់ការបិទខ្ទប់ តែពលរដ្ឋទាំងអស់គ្នាត្រូវមានកាតព្វកិច្ចនិងការទទួលខុសត្រូវខ្ពស់ ក្នុងការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩

    នៅម៉ោង ០០ ថ្ងៃទី៦ ខែឧសភា ការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនឹងត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់។ ការសម្រេចបិទបញ្ចប់ការបិទខ្ទប់នេះ បានអនុញ្ញាតឱ្យពលរដ្ឋទូទៅ អាចចេញចូល-ឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅបាន ប៉ុន្តែការដាក់ចេញវិធានការបិទខ្ទប់សម្រាប់ផ្នែកណាមួយនៃភូមិសាស្រ្តរាជធានីភ្នំពេញ ឬក្រុងតាខ្មៅ ព្រមទាំងការដាក់ចេញវិធានការចាំបាច់ផ្សេងទៀត ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺជាសមត្ថកិច្ចរបស់គណៈអភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ឬគណៈអភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយផ្អែកតាមស្ថានភាពវិវត្តន៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។ នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋជាពិសេសនៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ប៉ុន្តែ សម្រាប់តំបន់ដែលប្រឈមខ្លាំង និងតំបន់ក្រហមនឹងត្រូវអាជ្ញាធរសម្រេចបន្តបិទខ្ទប់ដដែល។ ទោះបីយ៉ាងណា ការសម្រេចបញ្ចប់ការបិទខ្ទប់នេះគឺដើម្បីសម្រួលការធ្វើដំណើរ និងអនុញ្ញាតឱ្យពលរដ្ឋអាចចាប់ផ្តើមប្រកប អាជីវកម្មមួយចំនួនឡើងវិញ តែមិនមែនមានន័យថា ជំងឺកូវវីដ-១៩ លែងមាន ហើយបងប្អូនភ្លេចខ្លួនមិនគិតពីការឆ្លងនៃជំងឺកូវីដ-១៩​នោះឡើយ។ ផ្ទុយទៅវិញ សូមបងប្អូនប្រជាពលរដ្ឋគិតនិងចងចាំ ថាការសម្រេចបញ្ចប់ការបិទខ្ទប់នេះគឺជាការផ្តល់នូវទំនុកចិត្ត និងផ្តល់ការទទួលខុសត្រូវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាក្នុងការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ កុំនិង៣ការពារឱ្យបានខ្ជាប់ខ្ជួបបំផុត។ជាមួយនឹងបទពិសោធនៃការបិទខ្ទប់រយៈពេល ២០ ថ្ងៃមកនេះ ប្រជាពលរដ្ឋនឹងមាន ការយល់ដឹងកាន់តែខ្ពស់ ចួលរួមកាន់តែខ្ពស់ក្នុងការពារអាយុជីវិតខ្លួន ក្រុមគ្រួសារ និងអ្នកដទៃកុំឱ្យឆ្លងជំងឺ។ កម្ពុជាយើងនៅពេលនេះ បន្ទាប់ពីការបិទខ្ទប់រាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងស្រុកមួយចំនួននៅក្នុងប្រទេសកម្ពុជា មិនទាន់បានធ្វើឱ្យការឆ្លងរីករាលដាលនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈបាន ធូរស្បើយនៅឡើយទេ គ្រាន់តែបានគ្រប់គ្រងមិនឱ្យមានការឆ្លងរីករាលដាលខ្លាំងប៉ុណ្ណោះ។…

  • វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយប្រទេសណាមិនសំខាន់សំខាន់ខ្លាចតែគ្មានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដើម្បីការពារអាយុជីវិត

    វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយប្រទេសណាមិនសំខាន់សំខាន់ខ្លាចតែគ្មានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដើម្បីការពារអាយុជីវិត

    វិបត្តិនៃជំងឺកូវីដ-១៩ បានវាយលុកពិភពលោករយៈពេលជាងមួយឆ្នាំមកហើយមិនទាន់មាសញ្ញាណថមថយ នៅឡើយ និងគិតត្រឹមថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ បានចម្លងទៅមនុស្សសរុបចំនួន ១៥២,៩០៧,១១៣នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៣,២០៨,៥៤៣នាក់បានស្លាប់បាត់បង់ជីវិត និង ១៣០,១៩៨,៣៣០ នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញនៅទូទាំងសកលលោក។ រហូតមកទល់ពេលនេះ ពិភពលោកទាំងមូលមិនទាន់រកឃើញថ្នាំព្យាបាលជំងឺនេះឱ្យជាសះស្បើយនៅឡើយទេ ក្រៅពីប្រទេសមួយចំនួនបានខិតខំប្រឹងប្រែងស្រាវជ្រាវរកឃើញវ៉ាក់សាំង ដើម្បីចាក់បង្ការជំងឺដ៏កាចសាហាវនេះ។  វ៉ាក់សាំងចាក់បង្ការជំងឺកូវីដ-១៩ ដែលជាកម្មវត្ថុនៃការប្រកួតប្រជែងផង និងការដណ្តើមគ្នាទិញក្នុងចំណោម ប្រទេសនានានៅលើពិភពលោកផង ខណៈការផលិតនៅមានកម្រិត មិនទាន់អាចឆ្លើយតបនឹងតម្រូវការដ៏ខ្ពស់របស់ប្រទេសទាំងអស់នៅលើពិភពលោកដែលត្រូវការវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្លួនដើម្បីការពារអាយុជីវិត។ ការទទួលបានវ៉ាក់សាំងលឿនឬឆាប់ដើម្បី ចាក់ជូនប្រជាពលរដ្ឋ មិនត្រឹមតែស្ថិតថាប្រទេសនោះ មានលុយតែមួយមុខប៉ុណ្ណោះទេ តែពឹងទៅលើទេពកោសល្យដឹកនាំ និងទំនាក់ទំនងការទូតដ៏ល្អរបស់មេដឹកនាំនៃប្រទេសផងដែរ។ សម្រាប់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចុះនូវវិធាន ការចាំបាច់ជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ព្រមទាំងដាក់ចុះកញ្ចប់ទប់ស្កាត់វិបត្តិបង្កឡើងដោយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ពិសេសជាង នេះទៅទៀត ប្រមុខរាជរដ្ឋាភិបាលបានកំណត់គោលដៅ តាំងតែពីពិភពលោកប្រឈមមុខដំបូងនូវជំងឺរាតត្បាតនេះ ថានឹងខិតខំស្វះស្វែងរកវ៉ាក់សាំងដែលគេផលិតបានដើម្បី យកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទោះបីស្ថិត ក្នុងតម្លៃណាក៏ដោយ។ ក្តីសុបិន្តនេះបានក្លាយជាការពិត ទោះបីជាកម្ពុជាមិនមែនជាប្រទេសដែលផលិតវ៉ាក់សាំង តែបានទទួលវ៉ាក់សាំងពីមិត្តដែកថែបរបស់ខ្លួនមកចាក់ជូនពលរដ្ឋខ្មែរ ហើយប្រជាពលរដ្ឋខ្មែរពិតជាមានសេចក្តីរំភើបចិត្ត…

  • ពលរដ្ឋខ្មែរស្គាល់មុខអ្នកស្នេហាជាតិពិតនៅក្នុងគ្រាលំបាក

    ពលរដ្ឋខ្មែរស្គាល់មុខអ្នកស្នេហាជាតិពិតនៅក្នុងគ្រាលំបាក

    ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនរយៈពេលជាង ៤០ ឆ្នាំចុងក្រោយនេះ ជាតិនិងប្រជាជនកម្ពុជាបានហែលឆ្លងកាត់គ្រាលំបាកៗយ៉ាងច្រើន ទម្រាំនឹងកម្ពុជាអាចពន្លត់ភ្នក់ភ្លើងសង្គ្រាមស៊ីវិល និងទទួលបានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដីនិងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។ ចេញពីការវាយផ្តួលរំលំរបបខ្មែរក្រហមសង្គ្រោះជាតិនិងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិត បញ្ចប់សង្គ្រាមស៊ីវិល ដោយនយោបាយឈ្នះ-ឈ្នះ ការជួយសង្គ្រោះអាយុជីវិតពលរដ្ឋពីគ្រោះទុរក្ភិក្ស និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបស្ចឹមប្រទេសដែលប្រឆាំងនឹងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហមរបស់ប្រជាជនកម្ពុជា គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ និងគ្រោះមហន្តរាយ សោកនាដកម្មផ្សេងៗទៀត គ្រប់គ្រាលំបាកៗទាំងអស់នេះតែងតែមាន វត្តមានរបស់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជាជានិច្ចជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីអន្លង់អវិជ័យនៃរបបខ្មែរក្រហម ព្រមទាំងបានដឹកនាំប្រទេសបញ្ចប់សង្គ្រាម នាំយកសន្តិភាពជូនជាតិ និងមាតុភូមិ ព្រមទាំងការអភិវឌ្ឍ។ ឥឡូវនេះខណៈជាតិនិងប្រជាជនកម្ពុជា កំពុងប្រឈមមុខនឹងវិបត្តិសកលនៃការឆ្លងជំងឺកូវីដ-១៩ គឺសម្តេចតេជោ ហ៊ុន សែន ដដែលនេះបាននិងកំពុងដឹកនាំប្រទេសកម្ពុជាទាំងមូលប្រឆាំងនិងទប់ស្កាត់ការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយបេសកកម្មសង្គ្រោះនិងជួយអាយុជីវិតមនុស្សនេះធ្វើឡើង ដោយមិនរើសអើងជាតិសាសន៍ និន្នាការនយោបាយឡើយ ពោលជួយសង្គ្រោះអាយុជីវិតទាំងអស់មិនថាពលរដ្ឋខ្មែរ ឬជនបរទេស មិនថាអ្នកនោះធ្លាប់ជេរប្រមាថអាយុជីវិត និងជាតិសាសន៍នៃប្រទេសដែលតែងតែរៀបចំរបាយការណ៍ផ្សេងៗ ដើម្បីសម្អុយកេរ្តិ៍ឈ្មោះកម្ពុជា និងវាយប្រហារការដឹកនាំរបស់សម្តេចឡើយ គឺសម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់នូវការគោរព ការថែរក្សា ការព្យាបាល និងការការពារអាយុជីវិតទាំងអស់ដែលជាកិច្ចការមនុស្សធម៌យ៉ាងសំខាន់សម្រាប់មនុស្សជាតិទាំងមូល។ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីត្រូវបានពិភពប្រសិទ្ធនាមថា «ប្រទេសតូច តែបេះដូងទូលាយ» ហើយត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលគ្រប់គ្រងបានល្អលើវិបត្តិកូវីដ-១៩។ នេះគឺជាមោទនកភាពរបស់ជាតិនិងកម្ពុជាដែលមានថ្នាក់ ដឹកនាំដែលពោរពេញដោយគុណធម៌ តែសម្រាប់ក្រុមអ្នកប្រឆាំងពិតជាមិនអបអរសាទរឡើយ…

  • វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជាក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកប្រក្រតីភាពរបស់កម្ពុជាកាន់តែឆាប់រហ័ស និងសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ

    វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជាក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកប្រក្រតីភាពរបស់កម្ពុជាកាន់តែឆាប់រហ័ស និងសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ

    ថ្ងៃទី១ ឧសភា ចំទិវាពលកម្មអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាពិសេសជូនពលរដ្ឋរស់នៅក្នុងតំបន់ក្រហមរួមមានខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូលដែលសរុបចំនួនជាងកន្លះលាននាក់ហើយ ក្នុងនោះក៏ជាតំបន់ដែលកម្មករកម្មការិនីរស់នៅផងដែរ។ នេះជាយុទ្ធនាការទ្រង់ទ្រាយធំដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យរៀបចំឡើងរបៀបនៃការចាក់ស្រោចវ៉ាក់សាំង ដើម្បីបង្កើនប្រព័ន្ធស៊ាំការពារសព៌ាង្គកាយរបស់ប្រជាពលរដ្ឋនៅតាមតំបន់នីមួយ ជាពិសេសតំបន់ដែលមានហានិភ័យខ្លាំងដូចជា រាជធានីភ្នំពេញដែលកំពុងតែរួតរឹតដោយការឆ្លងសហគមន៍។ នេះគឺជាយុទ្ធសាស្ត្រដ៏វៃឈ្លាតរបស់រាជរដ្ឋាភិបាល និងជាការកាត់ផ្តាច់ការឆ្លងរីករាលដាលនៃជំងឺកូវីត-១៩ តាមរយៈការបង្កើនខឿនការពារសុខភាពជូនប្រជាពលរដ្ឋបន្ថែម ពីវិធានការរដ្ឋបាល និងវិធានការសុខាភិបាលជាច្រើនដែលរដ្ឋាភិបាលបានដាក់ចុះដើម្បីការពារជីវិតពលរដ្ឋ។ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលបានខិតខំស្វះស្វែងបញ្ហាទិញវ៉ាក់សាំងបន្ថែមទៅតាមតម្រូវការចាំបាច់ ជាក់ស្ដែង និងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមគោលដៅជួរមុខ ដូចជា មន្ត្រីជួរមុខ កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅផងដែរ។ សម្តេចតេជោបានមានប្រសាសន៍ថា ដូចប្រទេសមួយចំនួនទៀត ប្រទេសកម្ពុជា ក៏បាននិងកំពុងខិតខំស្វែងរក ព្រមទាំងបញ្ជាទិញវ៉ាក់សាំងពីគ្រប់ប្រភពដែលរួមមានៈ ១លានដូស ជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន, ៣២ម៉ឺនដូសតាមយន្តការខូវ៉ាក់១,៥លានដូសបញ្ហាទិញពីប្រទេសចិន និងបន្តបញ្ជាទិញចំនួន ៤លានដួសបន្ថែមទៀត ហើយក៏ខិតខំស្វះស្វែងបញ្ហាទិញបន្ថែមទៅតាមតម្រូវការចាំបាច់ ជាក់ស្ដែង និងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមគោលដៅជួរមុខដូចជាមន្ត្រីជួរមុខ កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានកំណត់ទិសដៅចាក់វ៉ាក់សាំង ១លានដូសក្នុងមួយខែជូនប្រជាពលរដ្ឋ និងចាក់ជូនពលរដ្ឋ ចាប់ពីអាយុ…

  • ក្រុមជនក្បត់ជាតិ សម រង្ស៊ី កំពុងគេងចំណេញនយោបាយអំឡុងពេលជាតិនិងប្រជាជនកម្ពុជាកំពុងស្ថិតក្នុងសង្គ្រាមប្រយុទ្ធនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

    ក្រុមជនក្បត់ជាតិ សម រង្ស៊ី កំពុងគេងចំណេញនយោបាយអំឡុងពេលជាតិនិងប្រជាជនកម្ពុជាកំពុងស្ថិតក្នុងសង្គ្រាមប្រយុទ្ធនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

    ក្រុមជនក្បត់ជាតិដឹកនាំដោយទណ្ឌិត សម រង្ស៊ី អេង ឆៃអ៊ាង មូរ សុខហួរ និងហូ វ៉ាន់ ព្រមទាំងបរិវារពិតជាគ្មានគុណធម៌ មនុស្សធម៌ និងគ្មានចិត្តថ្លើមជាជនជាតិខ្មែរឡើយ! ពេលជាតិនិងប្រជាជនកម្ពុជាមានទុក្ខ និងកំពុងស្ថិតនៅក្នុងសង្គ្រាមប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពួកគេបានរៀបចំផែនការទុច្ចរឹតបំផ្លាញកម្ពុជា ដោយអនុវត្តផែនការញុះញង់ពលរដ្ឋមិនឱ្យគោរពបទបញ្ជារាជរដ្ឋាភិបាល និងបំពានបំរាមបិទខ្ទប់ បង្កើតចលាចលសង្គម។ ពួកគេធ្វើអ្វីៗទាំងអស់ដើម្បីសងសឹករដ្ឋាភិបាល និងបំផ្លាញកម្ពុជាក្នុងកាលៈទេសៈដ៏លំបាកនេះ។ ទង្វើក្បត់ជាតិរបស់ពួកគេពិតជាមានទំហំធំ និងមិនអាចឱ្យពលរដ្ឋខ្មែរអត់ឱនឱ្យបានឡើយ។ ក្រុមជនជ្រុលនិយមទាំងនេះពិតជាសត្រូវរបស់ប្រជាជនកម្ពុជា ហើយស័ក្តិសមបំផុតក្នុងការចារឈ្មោះជនក្បត់ជាតិទាំងនេះសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀតបានចងចាំនូវសែស្រឡាយពូជក្បត់ជាតិ និងទង្វើក្បត់ជាតិ ក្បត់ប្រជាជនរបស់ពួកគេ។ អ្វីជាផែនការជាក់ស្តែងដែលក្រុមជ្រុលនិយមដឹកនាំដោយទណ្ឌិតរត់ចោលគុក សម រង្ស៊ី បានរៀបចំឡើង គឺពួកគេឃោសនាថាគ្មានការឆ្លងកូវីដ-១៩ ឃោសនាមិនឱ្យចាក់វ៉ាក់សាំងរបស់ប្រទេសចិន មិនឱ្យ ប្រជាពលរដ្ឋអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលលើការបិទខ្ទប់ ហើយអ្វីដែលទណ្ឌិតនេះមិនខ្វល់នឹងអាយុ ជីវិតប្រជាជនគឺបានញុះញង់ឱ្យពលរដ្ឋចេញក្រៅ និងថែមទាំងញុះញង់ឱ្យមានការតវ៉ាប្រឆាំងអាជ្ញាធរថែម ទៀត។ ពួកគេបានបំភ្លៃពីស្ថានភាពពិតប្រាកដនៅកម្ពុជាដោយផ្សាយព័ត៌មានមិនពិតថាប្រជាពលរដ្ឋដាច់ បាយ និងបង្កើតយុទ្ធនាការសម្អុយកម្ពុជានៅលើឆាកអន្តរជាតិ ថាមិនបានគិតគូរពីប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ហើយធ្វើជាផ្ញើសារទៅអង្គការស្បៀងអាហារពិភពលោកដើម្បីសុំជំនួយ។ គេដឹងច្បាស់ណាស់ថា អ្នកដែលចូលរួមនោះគឺជាសកម្មជននយោបាយរបស់ពួកគេមួយក្តាប់តូចប៉ុណ្ណោះ ប៉ុន្តែបានយកឈ្មោះប្រជាជនខ្មែរទៅប្រើប្រាស់ដើម្បីចំណេញនយោបាយពួកគេ។ មិនតែប៉ុណ្ណោះ ពួកគេបានប្រើអ្នកកាសែតដៃជើងរបស់ពួកគេ រួមនឹងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួនស្រែកបន្ទរតាមក្រោយពីវិបត្តិខ្វះស្បៀងអាហារ នេះដើម្បីជាការបង្កើនការផ្សព្វផ្សាយបែបអវិជ្ជមានរបស់ពួកគេអំពីកម្ពុជា។ រដ្ឋាភិបាលកម្ពុជាដែលរហូតមកទល់ពេលនេះ បានចាត់វិធានការចាំបាច់នានា ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងបានផ្គត់ផ្គង់ស្បៀង…

  • តើអ្នកណាធ្វើអ្វីខ្លះក្នុងពេលកម្ពុជាស្ថិតក្នុងសមរភូមិដ៏គ្រោះថ្នាក់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩?

    តើអ្នកណាធ្វើអ្វីខ្លះក្នុងពេលកម្ពុជាស្ថិតក្នុងសមរភូមិដ៏គ្រោះថ្នាក់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩?

    រយៈពេលជាង ២ ខែក្រោយការផ្ទុះឡើងនូវព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍ ឬព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កម្រិតនៃការឆ្លងរីករាលនៅតែស្ថិតក្នុងកម្រិតខ្ពស់និងគួរឱ្យព្រួយបារម្ភដដែល មិនទាន់មាន សញ្ញាថមថយណាមួយនៅឡើយ។ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៨៨០នាក់ថែមទៀតនៅក្នុង ១៤ ខេត្តដែលរួមមានរាជធានីភ្នំពេញ ៥១៨នាក់, ខេត្តព្រះសីហនុ ១៨៧នាក់, ខេត្តកណ្តាល ៧៣នាក់, ខេត្តកំពង់ចាម ៣៩នាក់, ខេត្តបន្ទាយមានជ័យ ៣៦នាក់, ខេត្តកំពង់ស្ពឺ ៩នាក់, ខេត្តតាកែវ ៥នាក់, ខេត្តកំពង់ឆ្នាំង ៣នាក់, ខេត្តកំពង់ធំ ៤នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តកោះកុង ១នាក់, ខេត្តសៀមរាប ១នាក់ និងខេត្តត្បូងឃ្មុំ ១នាក់។ រយៈពេល ៦៩ ថ្ងៃមកនេះ ព្រឹត្តិការណ៍សហគមន៍មានអ្នកឆ្លងជំងឺចំនួន ១២០៩០នាក់ ក្នុងនោះ ៤៥៥២នាក់បានជាសះ ស្បើយ និង ៩១នាក់បានស្លាប់បាត់បង់ជីវិត។…

  • អ្នកវិភាគចៅចាក់ស្មុក៖ ទណ្ឌិតសម រង្ស៊ី ជាអ្នកនយោបាយយោបល់ក្តៀន

    អ្នកវិភាគចៅចាក់ស្មុក៖ ទណ្ឌិតសម រង្ស៊ី ជាអ្នកនយោបាយយោបល់ក្តៀន

    ពលរដ្ឋខ្មែរពិតជាគ្មានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍បន្តិចណាឡើយចំពោះអ្វីដែលទណ្ឌិត សម រង្ស៊ី ខំប្រវេប្រវាចេញមកសរសេរនៅលើហ្វេសប៊ុកដោយលើកពីគុណបំណាច់របស់ខ្លួនដោយគ្មានភាពអៀនខ្មាសថាដោយសារតែសំណើរបស់ខ្លួនទើបរាជរដ្ឋាភិបាលបន្ធូរបន្ធយលក្ខខណ្ឌនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅចាប់ពីចុងខែមេសា ឆ្នាំ២០២១ ពោលគឺសំដៅលើសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដែលពន្យារការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅរយៈពេល ១ សបា្តហ៍ទៀត ដែលចេញនៅល្ងាចថ្ងៃទី២៦ ខែមេសានេះ។ គិតទៅចរិតក្រឡិចក្រឡុចរបស់ទណ្ឌិតរូបនេះនៅតែដដែល គ្មានកែប្រែឡើយ ហើយចិរតជាអ្នកក្លាហានគង់ហ៊ានក៏នៅតែដដែលដែរ។ ថ្ងៃមុនញុះញង់ឱ្យពលរដ្ឋឈប់គោរពវិធានការរដ្ឋាភិបាលក្នុងការបិទខ្ទប់ ថ្ងៃនេះ ថាវិធានការដែលរដ្ឋាភិបាលសម្រេចបន្ធូរបន្ធយលក្ខខណ្ឌបិទខ្ទប់មួយចំនួនដោយសារតែសំណើរបស់ខ្លួន។ ឱ! ទណ្ឌិតរត់ចោលគុកអើយ តើមានខ្មាសកូនក្មេងបៀមដៃទេដែលធ្វើចរិតនយោបាយបែបកូនក្មេងរបៀបនេះ? តាមពិតទណ្ឌិតរូបនេះមិនទាំងយល់ថាអ្វីដែលជាវិធានការបិទខ្ទប់ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេច ដាក់ឱ្យអនុវត្តផងព្រោះខ្លួន ក៏កំពុងជាប់ក្នុងការបិទខ្ទប់នៅទីក្រុងប៉ារីសប្រទេសបារាំង ដែលជាប្រទេសកំណើតទី២ របស់ខ្លួន។ ចៅចាក់ស្មុកអាចជួយពន្យល់ទណ្ឌិតរត់ចោលស្រុករូបនេះឱ្យបានយល់បន្តិច ថាហេតុអ្វីបានជារដ្ឋាភិបាលសម្រេចបិទខ្ទប់? ការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅមានគោលដៅ ៣ សំខាន់គឺ ទី១) ដើម្បីកាត់ផ្តាច់ទំនាក់ទំនងរវាងមនុស្សនិងមនុស្សកុំឱ្យមានការឆ្លងរីករាលដាលកាន់តែច្រើន ទី២) ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលជាកង់ៗដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ហើយការគ្រប់គ្រងជាកង់ៗ នេះដើម្បីងាយស្រួលក្នុងការវាយតម្លៃកំណត់ជាតំបន់ដូចជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង និងទី៣)ដើម្បីទប់ស្កាត់ឱ្យខាងតែបានកុំឱ្យជំងឺកូវីដ-១៩ សាយភាយទៅកន្លែងផ្សេងទៀត។ បើនិយាយពីការបិទខ្ទប់នៅស្រុកបារាំងវិញ គឺរដ្ឋាភិបាលបារាំងបិទខ្ទប់ប្រទេស ដោយសារតែមន្ទីរពេទ្យនៅប្រទេសបារាំងអស់លទ្ធភាពក្នុងទទួលអ្នកជំងឺព្យាបាល បានជាសម្រេចបិទខ្ទប់ដើម្បីកាត់បន្ថយការឆ្លងរីករាលដាល។ នេះបើទណ្ឌិត សម រង្ស៊ី និងគូកនមិនច្បាស់ទេ ក៏គួរធ្វើការសិក្សាជាថ្មីពីវិធានការបិទខ្ទប់របស់ប្រទេសបារាំង ហើយកុំបន្តបោកប្រាស់ពលរដ្ឋនៅស្រុកខ្មែរទៀត។ ទណ្ឌិត សម រង្ស៊ី ជាជនជាតិបារាំង កំពុងរស់នៅស្រុកបារាំង…