Category: Chao Chaksmok

  • អ្នកវិភាគចៅចាក់ស្មុក៖ ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយបាននិងកំពុងធ្វើប្រជោបាយនិយមបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា, អ្នកដើរតាមការញុះញង់នឹងបង់ថ្លៃចំពោះមុខច្បាប់

    អ្នកវិភាគចៅចាក់ស្មុក៖ ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយបាននិងកំពុងធ្វើប្រជោបាយនិយមបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា, អ្នកដើរតាមការញុះញង់នឹងបង់ថ្លៃចំពោះមុខច្បាប់

    ភ្នំពេញ៖ ក្រុមប្រឆាំងជ្រុលនិយមក្បត់ជាតិបាននឹងកំពុងបន្តយុទ្ធនាការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការញុះញង់ពលរដ្ឋដែលដើរតាមនយោបាយខ្លួនឱ្យគូសសន្លឹកឆ្នោតចោល បើទោះបីជាដឹងថា ទង្វើដែលពួកគេធ្វើនេះដើរបញ្ច្រាសទិសប្រជាធិបតេយ្យនិងត្រូវបានហាមឃាត់ ដោយច្បាប់ក៏ដោយ។ ភាពគឃ្លើនបំពានច្បាប់របស់ក្រុមជ្រុលនិយមនេះធ្វើឡើងដោយងងឹតងងល់និងដើរតាមការញុះញង់របស់ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី។ សម រង្ស៊ីដែលមានទាំងជីតានិងឪពុកក្បត់ជាតិ ក្បត់ព្រះមហាក្សត្រ បានធ្វើនយោបាយគំនុំសងសឹកប្រឆាំងនឹងជាតិខ្មែរ។ អ្នកស្រាវជ្រាវបានពិពណ៌នាទណ្ឌិត សម រង្ស៊ី ថាជាពស់ក្បាលពីរដែលក្បាលមួយនិយាយផ្អែមពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យជាមួយពួកបរទេស និងក្បាលមួយទៀតពោរពេញដោយសម្តីហិង្សា ការញុះញង់ រើសអើងស្អប់ខ្ពើមជាតិសាសន៍និងបំផ្លាញជាតិខ្លួនឯង និងពោរពេញដោយវោហាសាស្ត្រភូតភរកុហកបោកប្រាស់។ សម រង្ស៊ី កំពុងតែប្រើក្បាលទី២ ញុះញង់ពលរដ្ឋឱ្យទៅគូសសន្លឹកឆ្នោតចោលដែលផ្ទុយពីច្បាប់។ នៅស់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងប្រព្រឹត្តទៅ ពលរដ្ឋខ្មែរជាង ៩,៧លាននាក់នឹងអញ្ជើញទៅបោះឆ្នោតនៅការិយាល័យចំនួន ២៣ ៧៨៩ ការិយាល័យទូទាំងប្រទេសកម្ពុជា ដើម្បីជ្រើសរើសគណបក្ស ១ ក្នុងចំណោម ១៨ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតដើម្បីផ្តល់ជំនឿទុកចិត្តដឹកនាំប្រទេសរយៈពេល ៥ ឆ្នាំទៅមុខ។ ប៉ុន្តែក្រុមជនក្បត់ជាតិ ៣ ជំនាន់ បាននិងកំពុងប្រើប្រាស់មធ្យោបាយទុច្ចរិតគ្រប់ទម្រង់ដើម្បីរារាំងនិងបំផ្លាញការបោះឆ្នោតនៅកម្ពុជា ដែលជាដំណើរការលទ្ធិប្រជាធិបតេយ្យ , ពលរដ្ឋបញ្ចេញសិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសថ្នាក់ដឹកនាំដោយសេរីតាមរយៈការបោះឆ្នោត ក៏ព្រោះតែគណបក្សភ្លើងទៀន ដែលជាគណបក្សរបស់ខ្លួនមានកំហុសផ្នែកច្បាប់មិនអាចចូលរួមការបោះឆ្នោតបាន។ សារជាតិជាជនចង្រៃជាតិ បើសិនជាខ្លួនមិនបានអ្វីមួយ អ្នកផ្សេងទៀតក៏មិនអាចយកបានដោយស្រួលឡើយ។ បើពួកគេមិនបានចូលរួម…

  • អ្នកវិភាគចៅចាក់ស្មុក៖ ហេតុអ្វីបានជាគណបក្សប្រជាជនកម្ពុជាជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់ពលរដ្ឋខ្មែរផ្តល់សេចក្តីទុកចិត្តដឹកនាំនិងអភិវឌ្ឍប្រទេសជាតិ?

    អ្នកវិភាគចៅចាក់ស្មុក៖ ហេតុអ្វីបានជាគណបក្សប្រជាជនកម្ពុជាជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់ពលរដ្ឋខ្មែរផ្តល់សេចក្តីទុកចិត្តដឹកនាំនិងអភិវឌ្ឍប្រទេសជាតិ?

    ភ្នំពេញ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃសម្រេចចិត្តរបស់ប្រជាពលរដ្ឋខ្មែរចំនួនជាង ៩លាននាក់ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសតាមរយៈសំឡេងឆ្នោតមួយសន្លឹករបស់ខ្លួនផ្តល់ជូនគណបក្សដែលខ្លួនស្រឡាញ់ ជឿទុកចិត្ត និងអាចពឹងពាក់បានក្នុងការការពារផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។ គណបក្សចំនួន ១៨ ដែលនឹងត្រូវប្រកួតប្រជែងគ្នាដណ្តើមអាសនៈសរុបចំនួន ១២៥ ក្នុងរដ្ឋសភាហើយគណបក្សដែលទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគេនឹងដឹកនាំបង្កើតរាជរដ្ឋាភិបាលដឹកនាំប្រទេស។ គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅតែជាគណបក្សតែមួយគត់ដែលក្រុមអ្នកវិភាគវាយតម្លៃថានឹងទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋខ្មែរនៅក្នុងការបោះឆ្នោតខាងមុខ។ ហេតុអ្វីបានជាគណបក្សប្រជាជនកម្ពុជាជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់ពលរដ្ឋខ្មែរផ្តល់សេចក្តីទុកចិត្តដឹកនាំនិងអភិវឌ្ឍប្រទេសជាតិ? កត្តា ៣ សំខាន់ដែលប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោតសម្រេចជ្រើសរើសនិងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅរៀងរាល់ការបោះឆ្នោត និងអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបញ្ចប់សង្គ្រាមស៊ីវិល នាំយកសុខសន្តិភាពពេញលេញជូនជាតិនិងប្រជាជនកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយសុខសាន្តក្រោមដំបូលសន្តិភាព សេដ្ឋកិច្ចជាតិមានកំណើន ពលរដ្ឋមានការងារធ្វើ ប្រជាពលរដ្ឋបានទទួលនូវផលប្រយោជន៍ពីការអភិវឌ្ឍ និងការដាក់ចុះវិធានការផ្សេងៗមានប្រសិទ្ធភាព និងឆ្លើយតបនឹងស្ថានភាពជាក់ស្តែង និងតម្រូវការចាំបាច់របស់ជាតិនិងប្រជាជន។ កត្តាទាំង ៣ នោះរួមមាន៖ ១-កត្តាគណបក្សប្រជាជនកម្ពុជា៖ ចាប់តាំងពីការចាប់បដិសទ្ធិនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជាដែលត្រូវបានបង្កើតឡើងដោយចលនាប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន បានគោរពឥតងាករេនូវបុព្វហេតុរបស់ខ្លួនគឺផ្សាភ្ជាប់ជានិច្ចជាមួយជោគវាសនារបស់ប្រទេសជាតិនិងប្រជាជននៅគ្រប់កាលៈទេសៈ គ្រប់ហេតុការណ៍ និងគ្រប់ព្រឹត្តិការណ៍ទាំងអស់។ គណបក្សប្រជាជនកម្ពុជាបានចូលរួមវិភាគទានយ៉ាងធំធេងចំពោះជោគជ័យនៃចលនាក្រោកឈររបស់ប្រជាជនទូទាំងប្រទេសដណ្តើមបានឯករាជ្យនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ សម្តេចឪ នរោត្តម សីហនុ។ ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០,…

  • វិភាគចៅចាក់ស្មុក៖ សម្តីសារភាពរបស់ថេង សាវឿន និងភស្តុតាងនានាជាមេរៀនគ្រប់គ្រាន់សម្រាប់សមាគមនិងអង្គការសង្គមស៊ីវិលមួយចំនួនកុំចាញ់បោកជនបរទេសនិងក្រុមអ្នកនយោបាយប្រឆាំង ក្បត់ជាតិខ្លួនឯង

    វិភាគចៅចាក់ស្មុក៖ សម្តីសារភាពរបស់ថេង សាវឿន និងភស្តុតាងនានាជាមេរៀនគ្រប់គ្រាន់សម្រាប់សមាគមនិងអង្គការសង្គមស៊ីវិលមួយចំនួនកុំចាញ់បោកជនបរទេសនិងក្រុមអ្នកនយោបាយប្រឆាំង ក្បត់ជាតិខ្លួនឯង

    ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC និងបក្ខពួកពីរនាក់ទៀត ត្រូវបានសាលាដំបូងខេត្តរតនគិរីចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» នៅថ្ងៃទី២៧ ខែឧសភា បានសារភាពថា«តាំងពីបង្កើតសមាគមនិងធ្វើការរហូតមកដល់ពេលបច្ចុប្បន្ននេះ ខ្លួនបានជឿតាមការចង្អុលរបស់បរទេសមួយចំនួន និងក្រុមនយោបាយប្រឆាំងមួយចំនួន ក្នុងរូបភាពញុះញង់បង្កចលាចលធ្វើឲ្យបាត់បង់ និងប៉ះពាល់សណ្ដាប់ធ្នាប់សង្គម និងសាធារណៈ ប្រមូលផ្ដុំសមាជិក ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលដោយមិនដឹងខ្លួន»។ ក្រោយពីទទួលស្គាល់កំហុសដែលប្រព្រឹត្តកន្លងមកទាំងឡាយនេះ ថេង សាវឿន បានសន្យាចំពោះមុខច្បាប់ និងអាជ្ញាធរ មានសមត្ថកិច្ចថា នឹងមិនប្រព្រឹត្តសកម្មភាពទាំងឡាយ ដែលខុសពីលក្ខន្ដិកៈតម្កល់នៅក្រសួងមហាផ្ទៃ ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ ថេង សាវឿន ក៏បានសន្យាដកខ្លួនចេញពីសកម្មភាពផ្ទះសាមគ្គីនិងសកម្មភាពនយោបាយ ដែលមានគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នេះគឺជាសម្តីសារភាពដែលចេញពីមាត់ផ្ទាល់របស់ប្រធានអង្គការសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាដែលតែងសកម្មបំផុតក្នុងការកៀរគរប្រមូលផ្តុំមនុស្សតវ៉ាផ្សេងនាពេលកន្លងមក។ បើតាមការពិនិត្យ ប្រសិនបើសមាគមដែលគោរពតាមវិជ្ជាជីវៈនិងស្របតាមលក្ខន្តិកៈរបស់ខ្លួន សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា គឺសំដៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសជូនកសិករដើម្បីមានវិជ្ជាជីវៈជំនាញបង្កបង្កើនផល ផលិតនូវផលិតផលកសិកម្មដើម្បីធ្វើឱ្យប្រជាកសិករមានចំណូល និងចូលរួមពង្រឹងសន្តិសុខស្បៀងសម្រាប់ជាតិ។ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពទាំងឡាយរបស់សមាគម រួមនឹងមេដឹកនាំរបស់ខ្លួនគឺ ថេង សាវឿន ជ្រកក្រោមស្លាកអង្គការនេះ មានចរិតញុះញង់តាំងពីការកកើតឡើងម៉្លេះ។ បង្កើតឡើងនៅឆ្នាំ២០១១១ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាដឹកនាំដោយ ថេង សាវឿន បានចូលរួមយ៉ាងសកម្មក្នុងការតវ៉ានានាដឹកនាំដោយអតីតគណបក្សសង្គ្រោះជាតិ រហូតដល់ត្រូវចាប់ខ្លួន ចោទប្រកាន់និងផ្តន្ទាទោសនៅដើមឆ្នាំ ២០១៤…

  • អ្នកវិភាគចៅចាក់ស្មុក៖ កម្ពុជាប្រឆាំងបដិវត្តន៍ពណ៌គ្រប់ទម្រង់ ដើម្បីធានានិងរក្សាបានសុខសន្តិភាពជូនជាតិនិងប្រជាជនឱ្យបានយូរអង្វែង

    អ្នកវិភាគចៅចាក់ស្មុក៖ កម្ពុជាប្រឆាំងបដិវត្តន៍ពណ៌គ្រប់ទម្រង់ ដើម្បីធានានិងរក្សាបានសុខសន្តិភាពជូនជាតិនិងប្រជាជនឱ្យបានយូរអង្វែង

    ភ្នំពេញ៖ មេខ្លោងបំផុសបដិវត្តន៍កសិករ ៣នាក់ រួមមាន ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងបក្ខពួក២នាក់ទៀត ឈ្មោះ ថាន់ ហាច និង ញ៉ិល ភាព ត្រូវបានសាលាដំបូងខេត្តរតនគិរី សម្រេចឃុំខ្លួនជាបណ្តោះអាសន្នកាលពី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយមានការស្រាវជ្រាវ និងសួរចម្លើយពីសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ ការអនុវត្តវិធានការច្បាប់ប្រឆាំងនឹង ថេង សាវឿន និងបក្ខពួកដោយសាតែពួកគេមានគោលដៅនយោបាយ និងមានចេតនាញុះញង់បំបះបំបោរកសិករ ឱ្យងើប បះបោរ បង្កចលាចលសង្គម និងឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាតាមគ្រប់រូបភាព។ ភស្តុតាងជាច្រើនដែលប្រមូលបាន រួមនឹងការសារភាពពី ថេង សាវឿន ដោយផ្ទាល់នៅពេលស្តាប់ចម្លើយបានបង្ហាញថាក្រុម ថេង សាវឿន បាននិងកំពុងអនុវត្តផែនការបដិវត្តន៍កសិករយ៉ាងពិតប្រាកដ។ តាមសម្តីសារភាពរបស់ ថេង សាវឿន សកម្មភាពបដិវត្តន៍កសិករនេះក៏មានការជាប់ពាក់ព័ន្ធនឹងសមាគម សហគមន៍ និងអង្គការសង្គមស៊ីវិល និងបុគ្គលមួយចំនួនទៀតផងដែរ។ ជាមួយគ្នានេះ តាមចម្លើយសារភាព ក្នុងមួយឆ្នាំៗ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ទទួលថវិកាពីបរទេសប្រមាណកន្លះលានដុល្លារអាម៉េរិកដើម្បីអនុវត្តផែនការបដិវត្តន៍កសិករ។…

  • អ្នកវិភាគចៅចាក់ស្មុក៖ តើជាកំហុសនរណា?

    អ្នកវិភាគចៅចាក់ស្មុក៖ តើជាកំហុសនរណា?

    ភ្នំពេញ៖ ក្រោយពីគណបក្សភ្លើងទៀនមិនអាចបំពេញការខ្វះខាតសំណុំឯកសាររបស់ខ្លួនតាមការតម្រូវដោយច្បាប់កំណត់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន។ គ.ជ.ប បានអះអាងមូលហេតុថា គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា ២៧ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ តើជាកំហុសនរណា? ១-គណបក្សភ្លើងទៀនមានការមើលស្រាលចំពោះដំណើរការនីតិវិធី និងប្រមាថលើច្បាប់ជាធរមាន អាងលើពួកបរទេសអន្តរាគមន៍ គៀបសង្កត់ និងប្រើការគំរាមកំហែង ចំពោះស្ថាប័នអនុវត្តច្បាប់ គ.ជ.ប ដើម្បីសម្រេចការចុះបញ្ជីគណបក្សចូលរួមការបោះឆ្នោត។ សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែឧសភា គឺជាភស្តុតាងស្រាប់ ដែលបញ្ជាក់ថាថ្នាក់ដឹកនាំនៃគណបក្សភ្លើងទៀនមិនបានយកច្បាប់មកប្រើ ប៉ុន្តែបានយកហិង្សាមកប្រើដែលផ្ទុយពីគោលការណ៍ច្បាប់។ ២-គណបក្សភ្លើងទៀនជាគណបក្សនយោបាយមួយ ហេតុអ្វីបានជាគ្រាន់តែឯកសារដ៏សំខាន់របស់ខ្លួនមួយសន្លឹកមិនអាចថែរក្សាបាន និងធ្វើឱ្យបាត់។ បើគ្រាន់តែគ្រប់គ្រងឯកសារមួយសន្លឹកមិនបានផង តើមានសមត្ថភាពអ្វីមកដឹកនាំនិងគ្រប់គ្រងកិច្ចការប្រទេសជាតិបាន? ក្រសួងមហាផ្ទៃបានបញ្ជាក់ថាគណបក្សភ្លើងទៀន បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ប៉ុន្តែមិនមែនជាប្រកាសបញ្ជាក់នីត្យានុកូលកម្មបក្សនេះឡើយ។ គ.ជ.ប អនុវត្តតាមច្បាប់កំណត់តែប៉ុណ្ណោះ តែគណបក្សភ្លើងទៀនទេដែលមិន បានអនុវត្តតាមច្បាប់ឱ្យបានត្រឹមត្រូវ។…

  • អ្នកវិភាគចៅចាក់ស្មុក៖ ទឹកភ្នែកក្រពើរបស់ក្រុមប្រឆាំងចំពោះមុខជនរងគ្រោះនៃរបបខ្មែរក្រហម, តើអ្វីជាចេតនាពិតប្រាកដ?

    អ្នកវិភាគចៅចាក់ស្មុក៖ ទឹកភ្នែកក្រពើរបស់ក្រុមប្រឆាំងចំពោះមុខជនរងគ្រោះនៃរបបខ្មែរក្រហម, តើអ្វីជាចេតនាពិតប្រាកដ?

    ភ្នំពេញ៖ ថ្ងៃទី១៧ មេសា ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរចងចាំជានិច្ចមិនអាចបំភ្លេចបាន ជាថ្ងៃមហាសោកនាដកម្មដែលជាតិនិងប្រជាជនកម្ពុជាបានធ្លាក់ចូលក្នុងឧក្រិដ្ឋកម្មដ៏មហាឃោរឃៅនៃរបបខ្មែរក្រហម។ ១៧ មេសាគឺជាថ្ងៃជោគជ័យរបស់ខ្មែរក្រហម ប៉ុន្តែជាថ្ងៃដែលប្រជាជាតិខ្មែរជួបទុក្ខធំ។ នៅថ្ងៃនេះ ក្រុមបក្សភ្លើងទៀនដែលគេដឹងថាមានទណ្ឌិតក្បត់ជាតិ៣ជំនាន់នៅពីក្រោយ បានបន្តអនុវត្តផែនការជនក្បត់រៀបចំពិធីបន់ស្រន់នៅមុខអិដ្ឋធាតុជនរងគ្រោះនៃរបបខ្មែរក្រហមនៅសារៈមន្ទីរប្រល័យពូជសាសន៍បឹងជើងឯក ដែលទណ្ឌិត សម រង្ស៊ី ធ្លាប់បានធ្វើកាលពីអតីតកាល។ ពិធីនេះប្រៀបបានទៅនឹងការចូលរួមអបអរសាទរជ័យជម្នះ ១៧ មេសា របស់ខ្មែរក្រហម និងហាក់ដូចជាបន់ស្រន់ឱ្យពលរដ្ឋខ្មែរទទួលរងគ្រោះពីរបបខ្មែរក្រហម។ តើហេតុអ្វីបានជាក្រុមប្រឆាំងព្យាយាមយកថ្ងៃទី១៧ ខែមេសា ដើម្បីប្រារព្ធពិធី? តើអ្វីដែលជាចេតនាពិតប្រាកដរបស់ពួកគេ? រូបភាពប៉ុន្មានសន្លឹកដែលបង្ហោះចេញពីកន្លែងប្រារព្ធពិធីនៅ សារមន្ទីរប្រល័យពូជសាសន៍ជើងឯក គេឃើញមានមេដឹកនាំនៃគណបក្សភ្លើងទៀន និងសមាជិករបស់ខ្លួនខ្លះទើបនឹងរួចបម្រាមនយោបាយ និងខ្លះបានស្នើសុំសិទ្ធិធ្វើនយោបាយក្រោយខ្មោចបក្សសង្គ្រោះជាតិ អង្គការចាត់តាំងនយោបាយនៃបដិវត្តន៍ពណ៌ត្រូវបានរំលាយ និងសមាជិកគណៈអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការកណ្តាលនៃបក្សនេះត្រូវបានដកសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ពួកគេខ្លះធ្វើទឹកមុខស្រងូតស្រងាត់ និងធ្វើជាស្រក់ទឹកភ្នែក ប៉ុន្តែខ្លះមានកាយវិការដូចជាអៀនខ្មាស និងមានអារម្មណ៍ខ្មាសខ្លួនឯងព្រោះពួកគេ ហាក់ដឹងមុនថា ការយកថ្ងៃទី១៧ មេសា មកប្រារព្ធពិធីដើម្បី ទាញចំណេញនយោបាយ គឺជាកំហុសឆ្គងជាការប្រមាថយ៉ាងធ្ងន់ធ្ងរលើវិញ្ញាណក្ខន្ធជនរងគ្រោះដែលធ្វើពិធីបន់ស្រន់ចំថ្ងៃដែលពួកគេចាប់ផ្តើមរងទុក្ខវេទនាការ ប្រៀបបានទៅនឹងការបន់ស្រន់ និងទទួលស្គាល់របបខ្មែរក្រហម និងគាំទ្រឱ្យរបបនេះសម្លាប់ប្រជាពលរដ្ឋខ្មែរ។ កាលដែលក្រុមបក្សភ្លើងទៀនស្នើសុំធ្វើពិធីនៅថ្ងៃទី១៧ ខែមេសា នៅសារៈមន្ទីរប្រល័យពូជសាសន៍បឹងជើងឯក ក្រោមលេសថាដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះគឺបុព្វហេតុចេញមកពីការមិនទទួលស្គាល់ការពិតនៃប្រវត្តិសាស្ត្រ ៧ មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃរំដោះជាតិនិងប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម ប៉ុន្តែពួកគេទទួលស្គាល់ថ្ងៃដែលខ្មែរក្រហមសម្លាប់មនុស្ស។ ការទទួលស្គាល់ថ្ងៃទី១៧…

  • អ្នកវិភាគចៅចាក់ស្មុក៖ មានតែបរទេសប៉ុណ្ណោះដែលអាចបញ្ជា កឹម សុខា ឱ្យសម្តែងគ្រប់រឿងបាន,កុំមកចោទរដ្ឋាភិបាល និងតុលាការថាប្រឌិតរឿង

    អ្នកវិភាគចៅចាក់ស្មុក៖ មានតែបរទេសប៉ុណ្ណោះដែលអាចបញ្ជា កឹម សុខា ឱ្យសម្តែងគ្រប់រឿងបាន,កុំមកចោទរដ្ឋាភិបាល និងតុលាការថាប្រឌិតរឿង

    ភ្នំពេញ៖ តាមរយៈសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ រកឃើញពិរុទ្ធភាពនិងផ្តន្ទាទោស កឹម សុខា ដាក់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ ក្នុងបទល្មើស «សន្ទិដ្ឋភាពជាមួយបរទេស» ព្រមទាំងដកហូតសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងដកហូតសិទ្ធិធ្វើនយោបាយ បាន បញ្ជាក់ថា កឹម សុខា អតីតប្រធានខ្មោចគណបក្សសង្គ្រោះជាតិ គឺជា «ជនក្បត់ជាតិ» ហើយអតីតគណបក្សសង្គ្រោះជាតិ គឺពិតជាអង្គការចាត់តាំងនយោបាយ និងជាកន្លែងប្រមូលផ្តុំកម្លាំងប្រតិបត្តិករបដិវត្តន៍ពណ៌ដូចអ្វីដែលត្រូវបានចោទប្រកាន់ និងបញ្ជាក់ដោយភស្តុតាង។ សាលក្រមដែលត្រូវបានទទួល ស្វាគមន៍និងអបអរសាទរយ៉ាងកងរំពងពីគ្រប់មជ្ឈដ្ឋាន ខណៈ រដ្ឋបរទេសនិងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលស្ថិតក្នុង ចង្កោមនៃក្រុមប្រតិបត្តិករបដិវត្តន៍ពណ៌បានចេញសេចក្តីថ្លែង ការណ៍សម្តែងការខកចិត្តនិងសម្តែងការព្រួយបារម្ភតាមទម្លាប់ របស់ខ្លួន និងបានចោទប្រកាន់ថាប្រឌិតភស្តុតាង បង្កើតរឿងដើម្បីកាត់ទោស កឹម សុខា។ ក្រុមជនបរទេសស៊ីឈ្នួលបំផ្លាញកម្ពុជាខ្លះឆ្លេឆ្លាពេញបណ្តាញសង្គមធ្វីទ័រដាក់សម្ពាធដល់ក្រសួងការបរទេស និងរដ្ឋាភិបាលខ្លួនឱ្យថ្កោលទោសនិងដាក់ទណ្ឌកម្មលើកម្ពុជានិងមន្ត្រីកម្ពុជា។ តាមពិត អ្នកដែលប្រឌិតរឿង និងអាចបង្គាប់បញ្ជា កឹម សុខា ឱ្យសម្តែងបានគឺមានតែជនបរទេសដែលជាចៅហ្វាយនាយរបស់ខ្លួនតែប៉ុណ្ណោះ។ បរទេសបានប្រើ កឹម សុខា ឱ្យ «ក្បត់កម្ពុជា និងក្បត់ជាតិខ្លួនឯង» និងបានប្រើ កឹម សុខា ឱ្យបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាតាមរយៈបដិវត្តន៍ពណ៌…

  • ចៅចាក់ស្មុក៖ សេណារីយ៉ូច្បាប់សម្រាប់ កឹម សុខា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣

    ចៅចាក់ស្មុក៖ សេណារីយ៉ូច្បាប់សម្រាប់ កឹម សុខា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣

    ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមលើសំណុំរឿងសន្ទិដ្ឋិភាព ជាមួយបរទេសរបស់លោក កឹម សុខា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ បន្ទាប់ពីបានស៊ើបអង្កេត និងការបើកសវនាស្របតាមនីតិវិធីច្បាប់រួចមក។ ថាតើនឹងអាចមានសេណារីយូអ្វីកើតឡើងខ្លះ ជុំវិញសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ចៅចាក់ស្មុកសាកល្បងគិតពីសេណារីយ៉ូមួយចំនួន ដែលអាចនឹងកើតឡើងដើម្បីជាការពិចារណា៖ លោក កឹម សុខា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងត្រូវបានចោទប្រកាន់អំពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទត្រូវរ៉ូវគ្នាជាមួយបរទេសក្នុងការរៀបចំផែនការសម្ងាត់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយយកគំរូនៃការធ្វើបដិវត្តពណ៌ នៅយូហ្គូស្លាវី-ស៊ែរប៊ី ដែលជាប្រភេទបទល្មើសក្បតិជាតិ មានចែង និងផ្តន្តាទោសដោយមាត្រា ៤៣៩ និង មាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីបានស៊ើបអង្កេត និងស៊ើបសួរអស់រយៈពេលប្រមាណជា២ឆ្នាំ, រឿងក្តីក្តាំនេះ ត្រូវបានបើកសវនាការ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ប៉ុន្តែ ដោយមានសំណូមពរពីមេធាវីជនជាប់ចោទ និងមេធាវីដើមបណ្តឹងរដ្ឋប្បវេណី, សវនាការនេះ ត្រូវបានផ្អាកទៅវិញអស់មួយរយៈកាលធំ ដោយសារតែមានការផ្ទុះឆ្លងរាលដាលនៃជំងឺរាតត្បាតសកល កូវីដ-១៩។ ជាសរុប, សវនាការលើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា នេះ…

  • អ្នកវិភាគចៅចាក់ស្មុក៖ ប្រតិកម្មរបស់បរទេសដែលតាំងខ្លួនជាតួឯកផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីភាពសារព័ត៌មានលែងមានប្រសិទ្ធភាព នៅពេលប្រទេសខ្លួនឯងរួតរឹតដោយការរំលោភបំពាន

    អ្នកវិភាគចៅចាក់ស្មុក៖ ប្រតិកម្មរបស់បរទេសដែលតាំងខ្លួនជាតួឯកផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីភាពសារព័ត៌មានលែងមានប្រសិទ្ធភាព នៅពេលប្រទេសខ្លួនឯងរួតរឹតដោយការរំលោភបំពាន

    ភ្នំពេញ៖ «តើសហរដ្ឋអាម៉េរិកមានភាពក្លាហានក្នុងការផ្សព្វផ្សាយសេរីភាពសារព័ត៌មានដែរ ពេលកំពុងធ្វើទុក្ខបុកម្នេញ ធ្វើទារុណកម្ម និងដាក់គុក #JulianAssange និង Edward Joseph Snowden! នៅពេលអ្នកធ្វើទារុណកម្ម #JulianAssange អ្នកគ្មានឋានៈសូម្បីតែនិយាយលើសេរីភាពសារព័ត៌មាន។ សូមឈប់ទៅ!»។ នេះគ្រាន់តែជាសារមួយចំនួនដែលអ្នកប្រើប្រាស់ហ្វេសប៊ុកនិងធ្វីតទ័រជនជាតិអាម៉េរិកលើធ្វីតធ័ររបស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក ខណៈ ប្រតិកម្មតបស្រដៀងគ្នានេះក៏មាននៅលើការផ្សាយរបស់ តំណាងស្ថានទូតអង់គ្លេស ប្រទេសអូស្ត្រាលី អឺរ៉ុបដោយពួកគេបានលើកឡើងថា «ការគោរពសិទ្ធិសេរីភាពសារព័ត៌មាន លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសទាំងនេះក៏មិនល្អទេ ហើយលទ្ធិប្រជាធិបតេយ្យកំពុងមានបញ្ហា។ សូមគិតពីលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌ មានក្នុងប្រទេសខ្លួនឯងជាមុនសិន!»។ ការអត្ថាធិប្បាយលើការផ្សាយរបស់ក្រសួងការបរ ទេសរបស់សហរដ្ឋអាម៉េរិក និងបណ្តាស្ថានទូតនានាដែល បញ្ចេញប្រតិកម្មហួសហេតុនិងបង្កបដោយរបៀបវារៈនយោ បាយ និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាលើចំណាត់ការផ្លូវច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រេចដកអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) ពីមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឯករាជ្យ (CCIM) ដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន ធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរនិងកិត្តិយសបុគ្គលនិង ស្ថាប័នរាជរដ្ឋាភិបាលហើយមិនព្រមធ្វើការកែតម្រូវ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ នេះមិនមែនជាលើកទី១ ទេ ដែលពលរដ្ឋអាម៉េរិក អង់គ្លេស រួមនឹងពលរដ្ឋអឺរ៉ុបផ្សេងទៀតបានចូលអត្ថាធិប្បាយប្រឆាំងនឹងរដ្ឋការរបស់ខ្លួននៅពេលដែលចេញមកធ្វើតួឯកបង្រៀនមេរៀន ប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងសេរីភាពសារព័ត៌មានដល់ ប្រទេសដទៃ ដោយពួកគេបានទាញអារម្មណ៍ឱ្យរដ្ឋបាលនៃបណ្តាប្រទេសខ្លួនគិតគូរពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មានក្នុងប្រទេសរបស់ខ្លួនជាជាងដើរចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភ និងជំរុញប្រទេសផ្សេងទៀតឱ្យអនុវត្តលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សល្អឥតខ្ចោះតាមទ្រឹស្តី ខណៈបញ្ហាក្នុងប្រទេសខ្លួនឯងដោះស្រាយមិនទាន់បានរួចផងនោះ។ អ្វីដែលលើកឡើងដោយពលរដ្ឋអាម៉េរិក អឺរ៉ុប…

  • អ្នកវិភាគចៅចាក់ស្មុក៖ ចំណាត់ការរបស់រាជរដ្ឋាភិបាលលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌីជាការត្រឹមត្រូវ, បំបាត់វិទ្យុមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និងជួយពង្រឹងដល់ការអនុវត្តច្បាប់ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា

    អ្នកវិភាគចៅចាក់ស្មុក៖ ចំណាត់ការរបស់រាជរដ្ឋាភិបាលលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌីជាការត្រឹមត្រូវ, បំបាត់វិទ្យុមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និងជួយពង្រឹងដល់ការអនុវត្តច្បាប់ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា

    ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ដោយប្រើសិទ្ធិការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូរស្ថាប័នជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចឱ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង ១០ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយសម្តេចតេជោ និងឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តល់ឱកាសគ្រប់គ្រាន់ដើម្បីថ្នាក់ដឹកនាំវិទ្យុនេះធ្វើការបង្ហាញភស្តុតាង និងសុំទោសជាសាធារណៈចំពោះកំហុសវិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់ មួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះឯកឧត្តម ហ៊ុន ម៉ាណែត ថាបានដើរតួនាទីជំនួសសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាលើឯកសារផ្តល់ជំនួយដល់ប្រទេសតួកគីដើម្បីជួយជនរងគ្រោះក្នុងគ្រោះធម្មជាតិរញ្ជួយដី ដែលការពិតមិនមានការចុះហត្ថលេខាឡើយ។ វិទ្យុនេះបានថែមទាំងប្រមាថស្ថាប័នជាតិ និងបំផ្លាញកិត្តិយសបុគ្គលជាថ្នាក់ដឹកនាំ មានចេតនាបំបែកបំពាក់រាជរដ្ឋាភិបាល គឺជាកំហុសដ៏ធ្ងន់ធ្ងរបំផុត ប៉ុន្តែវិទ្យុដែលទទួលលុយបរទេសមួយនេះបានត្រឹមតែ សម្តែងការសោកស្តាយនិងសូមអធ្យាស្រ័យ ដែលវាមិនមែន ជាការសុំទោសឡើយ។ «សោកស្តាយនិងអធ្យាស្រ័យប្រសិនបើមានកំហុសឆ្គង» ដែលវិទ្យុនេះបានលើកឡើងគឺជាភាសាគេចវេសពីការទទួលខុសត្រូវនិងការសុំទោសជាសាធារណៈ ដែលមិនហ៊ានប្រើ ដែលនេះ កាន់តែប្រមាថមកលើកិត្តិយសនិងស្ថាប័នរាជរដ្ឋាភិបាលថែមទៀត។ ការប្រព្រឹត្តកំហុសវិជ្ជាជីវៈផ្សាយព័ត៌មានបំភ្លៃការពិត មិនទទួលស្គាល់កំហុស ហើយវិទ្យុវីអូឌីបានប្រើប្រាស់វាគ្មិនស្ទើរភ្លើងផ្សេងទៀតដែលមាននិន្នាការនយោបាយវាយប្រហារ និងបង្ខូចកិត្តិយសឯកឧត្តម ហ៊ុន ម៉ាណែត និងវាយប្រហារលើរាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន…