-
អ្នកវិភាគចៅចាក់ស្មុក៖ ទណ្ឌិតរត់ចោលគុក សម រង្ស៊ី កំពុងខ្មាសខ្លួនឯង និងខ្មាសប្រជាពលរដ្ឋខ្មែរ ក្រោយប្រើល្បិចកលបង្កើតព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ ទំនងជាទណ្ឌិតរត់ចោលគុក សម រង្ស៊ី ដឹងថាជីវិតនយោបាយរបស់ខ្លួនត្រូវបានបញ្ចប់ទាំងស្រុងហើយ បានជាព្យាយាមគ្រប់បែបយ៉ាងដើម្បីស្តារឡើងវិញ តែហាក់ដូចជាគ្មានយីអ៊ុនឡើងបន្តិចសោះ មានតែយីអ៊ុនដាក់អារក្ខជាន់ ធ្លាក់ដុនដាបថែមទៀត។ សម រង្ស៊ី បានប្រែក្លាយពីអ្នកនយោបាយមកជាអ្នកនយោបោក ដើរបោកប្រាស់គេឯងគ្រប់ទិសទី ហើយចុងក្រោយនេះ អ្នកនយោបាយអស់លក្ខណ៍ម្នាក់នេះ បានប្រើល្បិចកលថោកទាបមួយបង្កើតព័ត៌មានក្លែងក្លាយ ទាក់ទងនឹងវត្តមានសម្តេចក្រឡាហោម ស ខេង ទស្សនកិច្ចលក្ខណៈជាឯកជននៅប្រទេសបារាំង ដោយឱ្យបក្ខពួកខ្លួនផ្សព្វផ្សាយលើបណ្តាញសង្គមថា «សម្តេចក្រឡាហោម ស ខេង ជួប ជាមួយលោកសម រង្ស៊ី សម្រេចបង្កើត រដ្ឋាភិបាលបណ្តោះអាសន្នមួយ»។
-
អ្នកវិភាគចៅចាក់ស្មុក៖ ការទាមទារដោយគ្មានភាពអៀនខ្មាសរបស់សង្គមស៊ីវិលមួយចំនួន ស្ថិតក្រោមខ្សែញាក់របស់បរទេស ដើម្បីបញ្ចេញសំឡេងចិញ្ចឹមចលនា

ពិតជាគួរឱ្យអស់សំណើចបំផុត ពេលឃើញក្រុមសកម្មជននយោបាយមួយចំនួនដែលជ្រកក្រោមស្លាកក្រុមអង្គការសង្គមស៊ីវិលបាន ចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ទាក់ទងនឹងគម្រោងនៃការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិដោយពួកគេទាម ទារដោយគ្មានមូលដ្ឋានថាចាំបាច់ត្រូវ«ស្តារសិទ្ធិមនុស្សឡើងវិញ មុននឹងបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ»។
-
បិតាសិទ្ធិមនុស្សចិត្តគ្មានមេត្តា៖ ប្រែពីយន្តហោះទម្លាក់គ្រាប់បែក មកជាយន្តហោះទម្លាក់មនុស្ស

-
អត្ថាធិប្បាយ៖ ឯករាជ្យ និងអធិបតេយ្យ គឺជាដួងព្រលឹងរបស់ជាតិ

-
ព្រឹត្តិការណ៍នៅអាហ្វហ្គានីស្ថាននឹងក្លាយជាបរាជ័យដ៏អាម៉ាសថ្មីមួយទៀតនៅអាស៊ីបន្ទាប់ពីបរាជ័យនៅតំបន់ឥណ្ឌូចិននៅឆ្នាំ១៩៧៥៖ របបសាធារណរដ្ឋខ្មែររបស់សេនាប្រមុខលន់ នល់ និងទ្រង់ ស៊ីសុវត្ថិ សិរិមតៈ និងវៀតណាមខាងត្បូង ត្រូវបានដួលរលំមួយពព្រិចភ្នែក ក្រោយសហរដ្ឋអាម៉េរិកដកខ្លួនចេញ

ព្រឹត្តិការណ៍នៅអាហ្វហ្គានីស្ថាននឹងក្លាយជាបរាជ័យដ៏អាម៉ាសថ្មីមួយទៀតនៅអាស៊ីបន្ទាប់ពីបរាជ័យនៅតំបន់ឥណ្ឌូចិននៅឆ្នាំ១៩៧៥៖ របបសាធារណរដ្ឋខ្មែររបស់សេនាប្រមុខលន់ នល់ និងទ្រង់ ស៊ីសុវត្ថិ សិរិមតៈ និងវៀតណាមខាងត្បូង ត្រូវបានដួលរលំមួយពព្រិចភ្នែក ក្រោយសហរដ្ឋអាម៉េរិកដកខ្លួនចេញ
-
ភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំ ការពារអាយុជីវិតប្រជាជនប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩

ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញជូនដល់មន្ត្រី និងក្រុមគ្រូពេទ្យជួរមុខក្នុងខេត្ត៧ ដែលប្រឈមមុខខ្លាំងនឹងការឆ្លងរីករាលដាលនៃវីរ៉ុសកូវីដ១៩ ជាពិសេសវីរ៉ុសកូវីដ ប្រភេទថ្មី «ដែលតា» ដែលរួមមាន បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងកោះកុង។ ការណ៍នេះ បានធ្វើឱ្យកម្ពុជាដែលជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ានបន្ទាប់ពីសឹង្ហបុរីដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ច្រើនជាងគេរួចស្រេចទៅហើយនោះ ក្លាយជាប្រទេសទី៣ នៅលើពិភពលោក ដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ បន្ទាប់ពីប្រទេសអ៊ីស្រាអែល និងប្រទេសឥណ្ឌូនេស៊ី។ នេះមិនមែនជាការចៃដន្យឡើយ តែវាបានកើតចេញពីភាពជាអ្នកដឹកនាំនិងការគិតគូរគ្រប់ជ្រុងជ្រោយរបស់មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដឹកនាំកសាងខឿនសុខុមាលភាព ប្រជាពលរដ្ឋដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ និងមិនទាន់មានថ្នាំព្យាបាលនេះ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋតាមយុទ្ធសាស្ត្រផ្ការីកគឺជាយុទ្ធសាស្ត្រដ៏សំខាន់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការកសាងខ្សែក្រវ៉ាត់ការពារអាយុជីវិតប្រជាពលរដ្ឋ។ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ មាន៧៨,៧៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន១៤,១៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១នាក់។ កម្ពុជាក៏ត្រូវបានគេដឹងថា ជាប្រទេសដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងឱ្យកុមារ…
-
អ្នកវិភាគ៖ ជញ្ជីងយុត្តិធម៌ក្នុងសំណុំរឿងឧកញ៉ា ហេង សៀ និងពិធីការិនី មាន ពេជ្ររីតា ការគាំទ្រភាគីម្ខាងៗដោយមិនទាន់បានដឹងការពិត ឬការរកឃើញការពិត នឹងធ្វើឱ្យចិត្តលម្អៀងបាត់បង់លំនឹងនៃភាពយុត្តិធម៌ក្នុងចិត្ត

ចាប់តាំងពីថ្ងៃម្សិលមិញ សាធារណជនបានចាប់អារម្មណ៍ខ្លាំងលើសំណុំរឿងប្តឹងបកគ្នាទៅវិញទៅមករវាងឧកញ៉ា ហេង សៀ និងពិធីការិនី មាន ពេជ្ររីតា ក្នុងហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២១ ដោយនៅក្នុងនោះឧកញ៉ា ហេង សៀ បានប្តឹងពិធីការិនី មាន ពេជ្ររីតា ពីបទលួចមានស្ថានទម្ងន់ទោស ចំណែកឯពិធីការិនី មាន ពេជ្ររីតា ប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងចាប់រំលោភសេពសន្ធវៈនៅក្នុងរថយន្ត។ អត្ថាធិប្បាយពិតជាមានច្រើនក្នុងចំណោមសាធារណជនដែល បានទទួលតែព៌ត័មានមួយចំនួន និងភស្តុតាងខ្លះនៃអង្គហេតុ ដែលត្រូវបានផ្សព្វផ្សាយ និងចែករំលែកតាមបណ្តាញសារព័ត៌មាន ក៏ដូចជាបណ្តាញសង្គមនានា ហើយរហូតដល់បងប្អូនបានធ្វើបុរេវិនិច្ឆ័យទៅលើអង្គ ហេតុដែលបានកើតឡើងថែមទៀត។ ក្នុងសំណុំរឿងនេះ៖ ១-បើបងប្អូនពិតជាស្រឡាញ់យុត្តិធម៌ សូមគាំទ្រការស្វែងការពិត! ការគាំទ្រភាគីម្ខាង ដោយមិនទាន់បានដឹងការពិត ឬការរកឃើញការពិត គឺនឹងធ្វើឱ្យចិត្តលម្អៀងបាត់បង់លំនឹងនៃភាពយុត្តិធម៌ក្នុងចិត្ត។ ២-អ្វីដែលបងប្អូនបានដឹងអំពីសំណុំរឿងនេះ តាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម គឺគ្រាន់ផ្នែកមួយនៃអង្គហេតុប៉ុណ្ណោះ ហើយព័ត៌មានទាំងនេះ ក៏មិនទាន់អាចបញ្ជាក់បានការពិតនៅឡើយទេ។ មានតែស្ថានប័នដែលមានសមត្ថកិច្ច រួមមាន មន្រ្តីនគរបាលយុត្តិធម៌, ព្រះរាជអាជ្ញា និងស្ថាប័នតុលាការប៉ុណ្ណោះ ដែលមានភារកិច្ច និងការទទួលខុសត្រូវតាមផ្លូវច្បាប់ ដើម្បីស្រាវជ្រាវអោយបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ…
-
អ្នកវិភាគចៅចាក់ស្មុក៖ ពលរដ្ឋអាស៊ីមានមោទកភាពដែលវ៉ាក់សាំងបង្ការកូវីដ១៩ ស៊ីណូហ្វាមរបស់ចិនត្រូវបាន WHO អនុញ្ញាតឱ្យប្រើបន្ទាន់, សាមគ្គីភាពរបស់មនុស្សជាតិទាំងមូលដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដណ្តើមមកវិញភាពប្រក្រតីសម្រាប់ពិភពលោក

វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ស៊ីណូហ្វាម ផលិតដោយប្រទេសចិនត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅលើពិភពលោក។ នេះគឺជាលើកទី១ ដែលអង្គការអន្តរជាតិមួយនេះ បានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងចិន ១ ក្នុងចំណោមវ៉ាក់សាំងចំនួន ២ ដែលកំពុងតែប្រើប្រាស់សម្រាចាក់បង្ការជំងឺឆ្លងដែលមិនទាន់មានថ្នាំព្យាបាលនេះ ហើយក៏ជាមោទកភាពនៃប្រជាជនទ្វីបអាស៊ីដែលមានវ៉ាក់សាំងសម្រាប់ប្រើប្រាស់ ជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅជិតខ្លួនបំផុត។ ស៊ីណូហ្វាម គឺ វ៉ាក់សាំងទី៥ ដែលត្រូវបានអង្គការសុខភាពពិភពលោកអនុម័តយល់ព្រមឱ្យប្រើប្រាស់ក្នុងករណីបន្ទាន់ដើម្បីចាក់ជូនប្រជាពលរដ្ឋបង្ការជំងឺកូវីដ១៩ បន្ទាប់ពីវ៉ាក់សាំងអភិវឌ្ឍដោយក្រុមហ៊ុន Pfizer-BioNTech ក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Johnson & Johnson និងក្រុមហ៊ុន Moderna។ ការចុះបញ្ជីរបស់អង្គការសុខភាពពិភពលោកនេះ គឺជាការទទួលស្គាល់ពីសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិនមួយនេះ ក៏ដូចជាការអនុញ្ញាតឱ្យដាក់បញ្ចូលវ៉ាក់សាំងនេះ ទៅក្នុងកម្មវិធីវ៉ាក់សាំងចែកចាយសកល ដែលហៅកាត់ថា Covax របស់អង្គការសុខភាពពិភពលោកផងដែរ។ ស៊ីណូហ្វាមជាវ៉ាក់សាំងមួយក្នុងចំណោម ២ (ស៊ីណូវ៉ាក់និងស៊ីណូហ្វាម) របស់ប្រទេសចិនដែលបាននិងកំពុងប្រើប្រាស់ចាក់ជូនប្រជា ជនរាប់រយលាននាក់រួចហើយនៅក្នុងប្រទេសចិន និងនៅតាមបណ្តាប្រទេសមួយចំនួនទៀតក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជាផងដែរ។ កម្ពុជា ដែលរហូតមកដល់ពេលនេះ ទទួលបានវ៉ាក់សាំងសរុបចំនួន ៤,០២៤,០០០ដូសហើយ ក្នុងនោះរួមមាន ១លានដូសជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន, ៣២ ម៉ឺនដូសតាមយន្តការខូវ៉ាក់ ១,៥…
-
ទោះបីរដ្ឋាភិបាលសម្រេចបញ្ចប់ការបិទខ្ទប់ តែពលរដ្ឋទាំងអស់គ្នាត្រូវមានកាតព្វកិច្ចនិងការទទួលខុសត្រូវខ្ពស់ ក្នុងការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩

នៅម៉ោង ០០ ថ្ងៃទី៦ ខែឧសភា ការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនឹងត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់។ ការសម្រេចបិទបញ្ចប់ការបិទខ្ទប់នេះ បានអនុញ្ញាតឱ្យពលរដ្ឋទូទៅ អាចចេញចូល-ឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅបាន ប៉ុន្តែការដាក់ចេញវិធានការបិទខ្ទប់សម្រាប់ផ្នែកណាមួយនៃភូមិសាស្រ្តរាជធានីភ្នំពេញ ឬក្រុងតាខ្មៅ ព្រមទាំងការដាក់ចេញវិធានការចាំបាច់ផ្សេងទៀត ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺជាសមត្ថកិច្ចរបស់គណៈអភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ឬគណៈអភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយផ្អែកតាមស្ថានភាពវិវត្តន៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។ នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋជាពិសេសនៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ប៉ុន្តែ សម្រាប់តំបន់ដែលប្រឈមខ្លាំង និងតំបន់ក្រហមនឹងត្រូវអាជ្ញាធរសម្រេចបន្តបិទខ្ទប់ដដែល។ ទោះបីយ៉ាងណា ការសម្រេចបញ្ចប់ការបិទខ្ទប់នេះគឺដើម្បីសម្រួលការធ្វើដំណើរ និងអនុញ្ញាតឱ្យពលរដ្ឋអាចចាប់ផ្តើមប្រកប អាជីវកម្មមួយចំនួនឡើងវិញ តែមិនមែនមានន័យថា ជំងឺកូវវីដ-១៩ លែងមាន ហើយបងប្អូនភ្លេចខ្លួនមិនគិតពីការឆ្លងនៃជំងឺកូវីដ-១៩នោះឡើយ។ ផ្ទុយទៅវិញ សូមបងប្អូនប្រជាពលរដ្ឋគិតនិងចងចាំ ថាការសម្រេចបញ្ចប់ការបិទខ្ទប់នេះគឺជាការផ្តល់នូវទំនុកចិត្ត និងផ្តល់ការទទួលខុសត្រូវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាក្នុងការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ កុំនិង៣ការពារឱ្យបានខ្ជាប់ខ្ជួបបំផុត។ជាមួយនឹងបទពិសោធនៃការបិទខ្ទប់រយៈពេល ២០ ថ្ងៃមកនេះ ប្រជាពលរដ្ឋនឹងមាន ការយល់ដឹងកាន់តែខ្ពស់ ចួលរួមកាន់តែខ្ពស់ក្នុងការពារអាយុជីវិតខ្លួន ក្រុមគ្រួសារ និងអ្នកដទៃកុំឱ្យឆ្លងជំងឺ។ កម្ពុជាយើងនៅពេលនេះ បន្ទាប់ពីការបិទខ្ទប់រាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងស្រុកមួយចំនួននៅក្នុងប្រទេសកម្ពុជា មិនទាន់បានធ្វើឱ្យការឆ្លងរីករាលដាលនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈបាន ធូរស្បើយនៅឡើយទេ គ្រាន់តែបានគ្រប់គ្រងមិនឱ្យមានការឆ្លងរីករាលដាលខ្លាំងប៉ុណ្ណោះ។…
-
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយប្រទេសណាមិនសំខាន់សំខាន់ខ្លាចតែគ្មានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដើម្បីការពារអាយុជីវិត

វិបត្តិនៃជំងឺកូវីដ-១៩ បានវាយលុកពិភពលោករយៈពេលជាងមួយឆ្នាំមកហើយមិនទាន់មាសញ្ញាណថមថយ នៅឡើយ និងគិតត្រឹមថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ បានចម្លងទៅមនុស្សសរុបចំនួន ១៥២,៩០៧,១១៣នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៣,២០៨,៥៤៣នាក់បានស្លាប់បាត់បង់ជីវិត និង ១៣០,១៩៨,៣៣០ នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញនៅទូទាំងសកលលោក។ រហូតមកទល់ពេលនេះ ពិភពលោកទាំងមូលមិនទាន់រកឃើញថ្នាំព្យាបាលជំងឺនេះឱ្យជាសះស្បើយនៅឡើយទេ ក្រៅពីប្រទេសមួយចំនួនបានខិតខំប្រឹងប្រែងស្រាវជ្រាវរកឃើញវ៉ាក់សាំង ដើម្បីចាក់បង្ការជំងឺដ៏កាចសាហាវនេះ។ វ៉ាក់សាំងចាក់បង្ការជំងឺកូវីដ-១៩ ដែលជាកម្មវត្ថុនៃការប្រកួតប្រជែងផង និងការដណ្តើមគ្នាទិញក្នុងចំណោម ប្រទេសនានានៅលើពិភពលោកផង ខណៈការផលិតនៅមានកម្រិត មិនទាន់អាចឆ្លើយតបនឹងតម្រូវការដ៏ខ្ពស់របស់ប្រទេសទាំងអស់នៅលើពិភពលោកដែលត្រូវការវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្លួនដើម្បីការពារអាយុជីវិត។ ការទទួលបានវ៉ាក់សាំងលឿនឬឆាប់ដើម្បី ចាក់ជូនប្រជាពលរដ្ឋ មិនត្រឹមតែស្ថិតថាប្រទេសនោះ មានលុយតែមួយមុខប៉ុណ្ណោះទេ តែពឹងទៅលើទេពកោសល្យដឹកនាំ និងទំនាក់ទំនងការទូតដ៏ល្អរបស់មេដឹកនាំនៃប្រទេសផងដែរ។ សម្រាប់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចុះនូវវិធាន ការចាំបាច់ជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ព្រមទាំងដាក់ចុះកញ្ចប់ទប់ស្កាត់វិបត្តិបង្កឡើងដោយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ពិសេសជាង នេះទៅទៀត ប្រមុខរាជរដ្ឋាភិបាលបានកំណត់គោលដៅ តាំងតែពីពិភពលោកប្រឈមមុខដំបូងនូវជំងឺរាតត្បាតនេះ ថានឹងខិតខំស្វះស្វែងរកវ៉ាក់សាំងដែលគេផលិតបានដើម្បី យកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទោះបីស្ថិត ក្នុងតម្លៃណាក៏ដោយ។ ក្តីសុបិន្តនេះបានក្លាយជាការពិត ទោះបីជាកម្ពុជាមិនមែនជាប្រទេសដែលផលិតវ៉ាក់សាំង តែបានទទួលវ៉ាក់សាំងពីមិត្តដែកថែបរបស់ខ្លួនមកចាក់ជូនពលរដ្ឋខ្មែរ ហើយប្រជាពលរដ្ឋខ្មែរពិតជាមានសេចក្តីរំភើបចិត្ត…