-
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកពីគោលការណ៍ស្នូលក្នុងការបម្រើរាស្ត្រ ដោយបានផ្តាំផ្ញើដល់អភិបាលខេត្ត និងមន្ត្រីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវទិសស្លោក «មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ» ដោយមិនត្រូវគិតថា «តើក្នុងតួនាទីនេះ ខ្ញុំទទួលបានអ្វីខ្លះ» នោះឡើយ ប៉ុន្តែត្រូវគិតថា «តើខ្ញុំបានកសាងស្នាដៃ និងសមិទ្ធផលអ្វីខ្លះបន្សល់ទុកជូនជាតិ និងប្រជាជន»។ការលើកឡើងរបស់សម្តេចធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់របស់ខេត្តស្ទឹងត្រែង ដែលបានសហការគ្នាជិតស្និទ្ធ ក្នុងការបំពេញការងារ និងជំរុញការអភិវឌ្ឍខេត្តស្ទឹងត្រែងយ៉ាងឆាប់រហ័ស។ ព្រមជាមួយគ្នានោះ, សម្ដេចធិបតីបានសម្តែងនូវការកោតសរសើរជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានដឹកនាំ និងរៀបចំដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិប្រកបដោយស្ថិរភាព, សន្តិសុខ និងបរិស្ថានល្អ។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់សិស្សានុសិស្ស និងមាតាបិតាដែលបានខិតខំប្រឹងប្រែង និងជ្រោមជ្រែងកូនៗក្នុងដំណើរការនៃការសិក្សា។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព, វីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថ ដែលបានឈរជើងការពារទឹកដីនៅតាមព្រំដែន, ចូលរួមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី, គាំទ្រការបោះបង្គោលព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងកងវិស្វកម្មដែលបានខិតខំកសាងផ្លូវក្រវាត់ព្រំដែន។ ជាមួយគ្នានេះ,…
-
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការកើនឡើងនៃព័ត៌មានមិនពិត ពិសេសប្រភពពីក្រៅប្រទេស និងចរាចរណ៍ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម ទាមទារឱ្យយើងគ្រប់គ្នាប្រុងប្រយ័ត្នឱ្យបានខ្ពស់

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយមិនត្រឹមតែអាចបង្កភាពវឹកវរក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សន្តិសុខព័ត៌មាន ទំនុកចិត្តសាធារណៈ និងព្យសនកម្មដែលមិនអាចនឹកស្មានដល់។ ការពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ និងការបង្កើនស្មារតីប្រុងប្រយ័ត្នរៀងៗខ្លួន គឺជាវិធានការការពារដ៏មានប្រសិទ្ធភាពប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ប្រភេទ។ «រួមគ្នាប្រកាន់ខ្ជាប់ឥរិយាបថល្អពេលប្រើបណ្តាញសង្គម ដោយម្នាក់ៗពង្រឹងការទទួលខុសត្រូវ គឺយើងត្រូវប្រុងប្រយ័ត្ន និងសូមផ្ទៀងផ្ទាត់៖-ពិនិត្យប្រភពដើម៖ សូមផ្ទៀងផ្ទាត់ថាតើព័ត៌មានចេញពីស្ថាប័នផ្លូវការ ប្រភពព័ត៌មានដែលមានអាជ្ញាបណ្ណ ឬអ្នកជំនាញច្បាស់លាស់ ឬវាគ្រាន់តែជាគណនីបន្លំ/មិនមានអត្តសញ្ញាណ។-កុំប្រញាប់ចែករំលែក៖ ជៀសវាងការ Share ភ្លាមៗដោយគ្រាន់តែអានចំណងជើងដែលមានលក្ខណៈទាក់ទាញ។ ត្រូវចំណាយបន្តិចដើម្បីអានខ្លឹមសារទាំងមូល និងពិចារណាលើហេតុផលមុននឹងសម្រេចចិត្ត។-ផ្ទៀងផ្ទាត់កាលបរិច្ឆេទ និងរូបភាព៖ ព័ត៌មានចាស់ៗ រូបភាព ឬវីដេអូកាត់ត/ខុសបរិបទ ជារឿយៗត្រូវបានគេយកមកបង្ហោះឡើងវិញដើម្បីបង្វែរដាន ឬបង្កការភ័យខ្លាច។-ប្រៀបធៀបប្រភពច្រើន៖ ពិនិត្យមើលថាតើមានស្ថាប័នព័ត៌មានផ្សេងទៀតដែលយើងទុកចិត្តបាន បានរាយការណ៍អំពីប្រធានបទដូចគ្នានេះដែរឬទេ។-កុំរំជើបរំជួលតាមអារម្មណ៍៖ ព័ត៌មានក្លែងក្លាយភាគច្រើនត្រូវបានបង្កើតឡើងដើម្បីបង្កើតភាពភ័យខ្លាច អារម្មណ៍ខឹងសម្បារ ឬភ្ញាក់ផ្អើលខ្លាំង។ បើយើងជួបព័ត៌មានបែបនេះ ឬស្រដៀងគ្នាដែលជំរុញប្រតិកម្មអារម្មណ៍ សូមផ្អាកបន្តិចសិន ហើយផ្ទៀងផ្ទាត់ជាមុន។» អ្នកនាំពាក្យបានបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានបង្ហាញពីទំនោរ(trend) ធ្លាក់ចុះនៃព័ត៌មានក្លែងក្លាយ ពីខែឧសភា (ដែលខែឧសភានេះ ជាពេលដែលក្រសួងបានចាប់ផ្តើមយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២) ដល់កក្កដា ២០២៦—គឺសង្កេតឃើញនិន្នាការធ្លាក់ចុះនៃករណីព័ត៌មានក្លែងក្លាយ។ សរុបករណីដែលបានកត់ត្រា៖ ៥៨៣ ករណី ក្នុងខែឧសភា បានថយចុះមកត្រឹម ៤៨៥ ករណី ក្នុងខែមិថុនា…
-
ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់នៅចំណុចផ្ទះប្រជាជនស៊ីវិលចំនួន១១៤ខ្នង រងផលប៉ះពាល់ទាំងស្រុងដោយការឈ្លានពានរបស់យោធាថៃ

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចផ្ទះប្រជាជនស៊ីវិលចំនួន១១៤ខ្នង រងផលប៉ះពាល់ទាំងស្រុង ហើយប្រជាជនសរុបចំនួន ៥១១នាក់ (ស្រីចំនួន ២៦៨នាក់) នៅមិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាន ដែលស្ថិតនៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ សូមគូសបញ្ជាក់ផងដែរថា លំនៅឋានដែលរងផលប៉ះពាល់ទាំងស្រុងនោះ គឺសុទ្ធសឹងតែជាផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ដែលកំពុងរស់នៅ ហើយត្រូវបានកងកម្លាំងយោធាថៃវាយប្រហារលើទីតាំងនេះតាមរយៈការទម្លាក់គ្រាប់ពីយន្តហោះចម្បាំង F-16 និងការបាញ់ផ្លោងអាវុធធុនធ្ងន់ជាច្រើនប្រភេទ កាលពីខែធ្នូ ឆ្នាំ២០២៥។ ការវាយប្រហារទាំងនេះ បានបណ្តាលឱ្យមានការខូចខាត និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងធ្វើឱ្យប្រជាពលរដ្ឋជាច្រើនរូបមិនអាចត្រឡប់មករស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅក្នុងភូមិឋានរបស់ពួកគេវិញដោយសុវត្ថិភាពបាននៅឡើយទេ។កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព…
-
អគ្គនាយកស៊ីម៉ាក៖ ថៃខិតខំកែប្រែប្រកែកទម្លាក់កំហុស និងបង្វែរសាច់រឿងពិតប្រឌិតរឿងថ្មី ដើម្បីលាក់បាំងនូវមហាពុតត្បុតរបស់ខ្លួន!

ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក បានសរសេរនៅលើបណ្ដាញសង្គមនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះថា អស់ឆ្ងល់ហ្នង! ថៃខិតខំកែប្រែប្រកែកទម្លាក់កំហុស និងបង្វែរសាច់រឿងពិតប្រឌិតរឿងថ្មី ដើម្បីលាក់បាំងនូវមហាពុតត្បុតរបស់ខ្លួន! ក្នុងគោលបំណងមួលបង្កាច់កម្ពុជានូវតួលេខជនភៀសសឹកចំនួនជាង ៦៥០.០០០នាក់នៃរបាយការណ៍អង្គការសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិលើកឡើង!។ អគ្គនាយកស៊ីម៉ាកបានបញ្ជាក់ថា តំបន់ស៊ីវិលជាក្រុង និងភូមិចំនួន៣៤៩ ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាមដោយសារការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែកនិងគ្រាប់យុទ្ធភណ្ឌទូទៅ គឺមានចំនួន៩១.៤១១គ្រួសារ គិតជាមនុស្សរាយមានចំនួន៣៦៤.៩៨៤នាក់! បច្ចុប្បន្ននេះអង្គភាពCMACបានបញ្ចប់ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពានរួចរាល់ហើយបានចំនួន៣៣៥ភូមិ ដែលមានផ្ទៃដីរងផលប៉ះពាល់ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួនជាង៣.៨០០គីឡូម៉ែត្រក្រឡា!! តួលេខនេះមិនគិតចំនួនក្រុង ភូមិឋាន និងចំនួនប្រជាជន ដែលបានរត់បោះបង់ចោលដោយសារការភ័យខ្លាចនៃសង្គ្រាមហើយរងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមនោះទេ! ភស្តុតាងក្រៅពីជនរងគ្រោះ នៅមានប្រាង្គប្រាសាទបុរាណខ្មែរ ផ្ទះសំបែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម អគារតូចធំ….រាប់ម៉ឺនខ្នងដែលរងការបំផ្លិចបំផ្លាញយ៉ាងកម្រោលឃោរឃៅដោយការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែក និងអាវុធ/សារធាតុគីមី កំពុងតែឈរទន្ទឹងរង់ចាំយ៉ាងសង្វេក”រកយុត្តិធម៌”! ។ដោយ៖ពលជ័យ
-
អ្នកនាំពាក្យ៖ កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តោយព្រំដែន

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីការតវ៉ាយ៉ាងខ្លាំងរបស់កម្ពុជាប្រឆាំងនឹងការរំលោភបំពានរបស់កងកម្លាំងថៃ និងជំហរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដី ស្របតាមការចង់បានរបស់សហគមន៍អន្តរជាតិ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែន។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានបន្តសាងសង់លេណដ្ឋានយោធាថ្មី ដោយរំលោភចូលក្នុងទឹកដីកម្ពុជានៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លើសពីនេះ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលថៃ បានប្រកាសផែនការពង្រីកបណ្តាញអគ្គិសនីជាតិទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣។ សកម្មភាពទាំងនេះ គឺជាការប៉ុនប៉ងពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់ប្រទេសថៃ ដែលរំលោភលើកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ស្តីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជា។ អ្នកនាំពាក្យបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះការរំលោភបំពានជាបន្តបន្ទាប់និងកាន់តែខ្លាំងឡើងរបស់កងកម្លាំងប្រដាប់អាវុធថៃ ហើយសូមបញ្ជាក់ជាថ្មីនូវជំហរដ៏មុតមាំថា តំបន់ដែលបានរៀបរាប់ខាងលើនេះ គឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់និងខណ្ឌសីមាដោយផែនទីមាត្រដ្ឋាន ១/២០០.០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀម ដោយអនុលោមតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ សកម្មភាពដែលបានរៀបរាប់ខាងលើ គឺជាការរំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា រវាងប្រទេសទាំងពីរ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក (MoU ឆ្នាំ២០០០) ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០…
-
សម្តេចតេជោបង្ហាញចំណាប់អារម្មណ៍លើអត្ថបទអ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវ ដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន បានសរសេរក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»

នៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានបង្ហាញចំណាប់អារម្មណ៍លើអត្ថបទអ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវ ដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន បានសរសេរក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»។ សម្តេចតេជោ បានលើកឡើងក្នុងខ្លឹមសារយ៉ាងដូច្នេះថា៖ ថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Suphalak Ganjanakhundee អ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវ ដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន បានសរសេរក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»។ខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបនិងយល់ដឹងបន្ថែម ដោយខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោកនោះទេ សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារ អត្ថបទរៀបរាប់ទាំងស្រុង៖ «មនុស្សធម៌ខ្វះការអាណិតអាសូរ»ផ្សាយលើគណនី Facebook : ประชาไท Prachatai.com:ថ្ងៃទី១០ ខែសីហា ២០២៦ភាពច្របូកច្របល់រវាងគោលការណ៍ «មនុស្សធម៌» និង «អធិបតេយ្យភាព» បានធ្វើឱ្យក្រសួងការបរទេសថៃរុញជម្លោះជាមួយកម្ពុជាចូលទៅកាន់វេទិកាអន្តរជាតិម្តងទៀត ដោយបានចេញថ្លែងការណ៍ឆ្លើយតបទៅកាន់លោក Tom Andrews អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ការឆ្លើយតបនេះបានប្រើប្រាស់ខ្លឹមសារ និងព័ត៌មានដែលមិនស៊ីសង្វាក់គ្នា និងមិនសមហេតុផល រហូតបង្កជាការបារម្ភថា «អាចក្លាយជាចំណុចខ្សោយចោទជា បញ្ហាដល់ជំហរការទូត និងកិច្ចការអន្តរជាតិរបស់ថៃខ្លួនឯង» ដូចខាងក្រោម៖ការអះអាងរបស់ថៃ៖ ចំពោះករណីដែលអ្នករាយការណ៍ពិសេសអះអាងថា មានជនភៀសខ្លួនកម្ពុជា…
-
អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍

ខេត្តឧត្តរមានជ័យ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានដាស់តឿន និងលើកទឹកចិត្តដល់យុវជនឱ្យបន្តរក្សាភាពរឹងមាំទាំងផ្នែកស្មារតី និងការគិតគូរ រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរួមចំណែកការពារសន្តិភាព ស្ថិរភាពសង្គម និងទប់ទល់ឱ្យបានដាច់ខាតទៅនឹងរាល់ការវាយប្រហារតាមរយៈសង្គ្រាមសតិអារម្មណ៍ពីសំណាក់ក្រុមអគតិផ្សេងៗ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២ នៅវិទ្យាល័យបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ កម្មវិធីនេះមានការចូលរួមពី ឯកឧត្តម ចាន់ សុភាព អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធ អ្នកសារព័ត៌មាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបជិត៥០០នាក់។ ឯកឧត្តម ទេព អស្នារិទ្ធ បានណែនាំដល់យុវជន និងសិស្សានុសិស្សឱ្យស្រឡាញ់សន្តិភាព ការពារការពិត និងប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសពាក់ព័ន្ធនឹងរឿងព្រំដែនជាមួយប្រទេសថៃ ដោយត្រូវចេះជ្រើសរើសប្រភពព័ត៌មានផ្លូវការ ដែលមានប្រភពច្បាស់លាស់ចេញពីស្ថាប័នរដ្ឋ និងសារព័ត៌មានដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។ ជាមួយគ្នានេះ ឯកឧត្តមបានចែករំលែកនូវគោលការណ៍ការពារខ្លួនដ៏មានប្រសិទ្ធភាពគឺ «៣ កុំ ១ ការពារ» ដល់សិស្សានុសិស្ស៖…
-
អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងសកម្មក្លៀវក្លាដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក-សមុទ្រ និងការពារសិទ្ធិពលរដ្ឋភៀសសឹក

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងសកម្មក្លៀវក្លាដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ទាំងព្រំដែនសមុទ្រ និងការពារសិទ្ធិពលរដ្ឋភៀសសឹក តាមមធ្យោបាយការទូតដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិ។ ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកជូនឡើងវិញពីសកម្មភាព និងជំហររបស់រាជរដ្ឋាភិបាល ដូចតទៅ៖ទី១. អំពីព្រំដែនសមុទ្រ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។ ការសម្រេចចិត្តបែបនេះដោយសារតែអស់រយៈពេលជាង២៥ឆ្នាំមកហើយ ដែលកម្ពុជានិងថៃមានក្របខណ្ឌទ្វេភាគីដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា នោះគឺអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬហៅកាត់ថា MoU 2001 ដែលឆ្លុះបញ្ចំាងពីការយល់ឃើញរួមគ្នាថា ប្រទេសទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយព្រំដែនសមុទ្រនិងអភិវឌ្ឍធនធាននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ប៉ុន្តែ គួរឱ្យសោកស្តាយ ភាគីថៃបានសម្រេចចិត្តដើរចេញពីក្របខណ្ឌទ្វេភាគីនេះជាឯកតោភាគីបើទោះបីជាកម្ពុជាបានស្នើដោយទទូចឱ្យភាគីថៃពិចារណាឡើងវិញយ៉ាងណាក៏ដោយ។ ការណ៍នេះមានន័យថា MoU 2001 ដែលជាក្របខណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា មិនអាចប្រើប្រាស់ទៀតបានឡើយ។ ក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានពិចារណាយ៉ាងម៉ត់ចត់បំផុតនូវរាល់ជម្រើសផ្លូវច្បាប់ និងដោយសន្តិវិធីដែលមាន និងដែលអាចអនុវត្តទៅបាន។ នេះជាការពន្យល់ហេតុផលយ៉ាងច្បាស់លាស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចបន្តថា អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ…
-
ឯកឧត្តម ប៉ែន បូណា៖ ព័ត៌មានពិតជាឱសថដ៏ស័ក្តិសិទ្ធដើម្បីបន្សាបព័ត៌មានក្លែងក្លាយ

«នៅក្នុងសង្គមបច្ចេកវិទ្យាទំនើបដូចបច្ចុប្បន្ន ប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានសម្បូរបែបនិងលឿនរហ័ស។ ប៉ុន្តែ ក្នុងចំណោមព័ត៌មានដែលពួកគាត់ទទួលភាគច្រើនជាព័ត៌មានមិនពិត ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ឬព័ត៌មានបំផ្លើសបំភ្លៃ ដែលធ្វើឱ្យមហាជនយល់ច្រឡំ»។ នេះជាការកត់សម្គាល់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅក្នុងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញធ្វើជាអធិបតីនិងដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) និងដោយមានវត្តមានចូលរួមពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ រួមនឹងមន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់ សរុបជាង ៤០០នាក់។ ក្នុងបរិបទនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានចាត់ទុកការឆ្លើយតបឱ្យបានលឿនរហ័ស ដោយបង្ហាញព័ត៌មានពិតដល់សាធារណជន គឺជាការចាំបាច់ដែលត្រូវធ្វើ ដើម្បីកុំឱ្យមហាជនយល់ច្រឡំ។ ឯកឧត្តម ប៉ែន បូណា បន្តថា អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការងារបុរេសកម្ម ពោលគឺ ការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដើម្បីបម្រើសេចក្តីត្រូវការរបស់ពួកគេ។ នៅពេលដែលពលរដ្ឋទទួលបានព័ត៌មានគ្រប់គ្រាន់ និងបានយល់ពីការងាររបស់សមត្ថកិច្ចអាជ្ញាធរ ដែលខិតខំធ្វើគ្រប់យ៉ាងដើម្បីបម្រើពួកគាត់ នោះព័ត៌មានមិនពិត ឬព័ត៌មានមិនគ្រប់ជ្រុងជ្រោយ នឹងគ្មានឥទ្ធិពលលើសតិអារម្មណ៍របស់ពួកគាត់ឡើយ។ និយាយតាមបែបផ្សេង ការផ្សព្វផ្សាយព័ត៌មានដោយសកម្មភាពបុរេសកម្ម…
-
សំឡេងនៃភស្តុតាង ឮខ្លាំងជាងសំឡេងនៃការកុហក និងការបដិសេធ

ការពិតមិនអាចលុបបំបាត់បានដោយសេចក្តីថ្លែងការណ៍បដិសេធណាមួយឡើយ ព្រោះភស្តុតាងជាក់ស្តែងនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ នៅលើទឹកដីកម្ពុជា នៅតែបន្តនិយាយដោយខ្លួនឯង។ រណ្តៅគ្រាប់បែកដែលបន្សល់ទុកក្រោយការវាយប្រហារតាមអាកាសដោយយន្តហោះចម្បាំង F-16 និង Gripen, សំណល់គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌផ្សេងៗ, ស្លាកស្នាមនៃការខូចខាតលើប្រាង្គប្រាសាទបុរាណខ្មែរ រួមទាំងប្រាសាទព្រះវិហារ និងប្រាសាទតាក្របី, ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលត្រូវបានបំផ្លិចបំផ្លាញ, ក៏ដូចជាការស្លាប់ និងរបួសរបស់ជនស៊ីវិល គឺជាសាក្សីស្ងៀមស្ងាត់ដែលមិនអាចកែប្រែដោយវោហារសាស្ត្រណាមួយបានឡើយ។ លើសពីនេះ រូបភាព និងឯកសារដែលកត់ត្រាសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ ការដាក់តុងតឺន័រ ការរាយលួសបន្លា ការបិទផ្លូវ និងការបង្កើតស្ថានភាព fait accompli នៅតំបន់ដែលមានវិវាទ បន្តបង្ហាញពីផលវិបាកដែលនៅសេសសល់ក្រោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។ គេអាចបដិសេធរឿរ៉ាវផ្សេងៗ ប៉ុន្តែរណ្តៅគ្រាប់បែកមិនអាចត្រូវបានបដិសេធបានឡើយ។ ការឃោសនាអាចកែប្រែរឿងរ៉ាវ ប៉ុន្តែមិនអាចកែប្រែស្លាកស្នាមនៃការបំផ្លិចបំផ្លាញបានទេ។ សេចក្តីថ្លែងការណ៍អាចបង្វែរការយកចិត្តទុកដាក់ ប៉ុន្តែមិនអាចធ្វើឱ្យជនរងគ្រោះរស់ឡើងវិញ ឬធ្វើឱ្យផ្ទះដែលត្រូវបានបំផ្លាញត្រឡប់មកដូចដើមបានឡើយ។ ភស្តុតាងទាំងនេះត្រូវតែត្រូវបានរក្សាទុក កត់ត្រា ផ្ទៀងផ្ទាត់ និងបង្ហាញទៅកាន់សហគមន៍អន្តរជាតិ ដើម្បីឱ្យការពិតត្រូវបានការពារ ការទទួលខុសត្រូវត្រូវបានធានា និងដើម្បីកុំឱ្យការប្រើកម្លាំងបង្កើតការពិតថ្មីនៅលើដី ក្លាយជាមធ្យោបាយជំនួសច្បាប់អន្តរជាតិ។ ការពិតមិនត្រូវការសំឡេងខ្លាំងដើម្បីឈ្នះទេ។ ភស្តុតាងគ្រប់គ្រាន់ ពិភពលោកនឹងវិនិច្ឆ័យ។អត្ថបទ៖ ឯកឧត្តម នេត្រ ភក្ត្រា