-
ឯកឧត្តម ប៉ែន បូណា៖ ព័ត៌មានពិតពីកម្ពុជាធ្វើឱ្យពលរដ្ឋខ្មែរឯនាយសមុទ្រឈប់ចាញ់បោកការភូតកុហក

«កាលពីមុន ប្រជាពលរដ្ឋខ្មែរដែលរស់នៅឯនាយសមុទ្រជាច្រើនជឿតាមព័ត៌មានភូតកុហករបស់ក្រុមប្រឆាំងជ្រុលនិយម និងប្រព័ន្ធឃោសនាក្រៅស្រុកមួយចំនួនដែលផ្សាយព័ត៌មានបំភ្លៃការពិតពីកម្ពុជា។ ប៉ុន្តែ ក្រោយពេលព័ត៌មានពិតត្រូវបានផ្សព្វផ្សាយព្រោងព្រាតតាមបណ្តាញសារព័ត៌មាននិងបណ្តាញសង្គម ពួកគេបានឃើញច្បាស់ថា កម្ពុជាពិត មិនដូចការឃោសនាភូតកុហកនោះឡើយ»។ នេះជាការកត់សម្គាល់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» នៅសាលាខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។ អ្នកនាំពាក្យរាជរដ្ឋាភិបាលចាត់ទុកការផ្លាស់ប្តូរទស្សនៈរបស់ពលរដ្ឋខ្មែរឯនាយសមុទ្រចំពោះប្រទេសកំណើតរបស់ខ្លួនថា ជាឧទាហរណ៍មួយដែលបញ្ជាក់ពីសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា។ តាមរយៈឧទាហរណ៍នេះ ឯកឧត្តម ប៉ែន បូណា ជំរុញលើកទឹកចិត្តឱ្យក្រុមការងារព័ត៌មាន និងអ្នកនាំពាក្យក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលរាជធានី ខេត្ត បន្តផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាឱ្យបានច្រើនបន្ថែមទៀតដើម្បីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនិងកាន់តែទូលំទូលាយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា រយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ ប្រទេសកម្ពុជាបានផ្លាស់ប្តូរមុខមាត់ថ្មីខុសឆ្ងាយពីអតីតកាលឆ្ងាយណាស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ នេះជាសមិទ្ធផលដ៏ធំធេងដែលយើងត្រូវផ្សព្វផ្សាយគ្រប់ជ្រុង គ្រប់ទិដ្ឋភាពដើម្បីបន្សាបព័ត៌មានមិនពិត ឬព័ត៌មានមិនគ្រប់ជ្រុងជ្រោយដែលមានចេតនាបំផ្លើសបំភ្លៃការពិតពីកម្ពុជា ក្រោមអភិក្រម «និយាយការពិតដើម្បីការពារ» ពោលគឺការពារសមិទ្ធផលនិងស្នាដៃរបស់រាជរដ្ឋាភិបាលឱ្យស្ថិតស្ថេរគង់វង្សទាំងនៅលើទិដ្ឋភាពជាក់ស្តែង ទាំងនៅក្នុងសតិអារម្មណ៍ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ពីឯកឧត្តម អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយឯកឧត្តម លោកជំទាវ ជាក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាមន្ត្រីនៃអង្គភាពចំណុះរដ្ឋបាលខេត្ត ក្រុង…
-
រដ្ឋមន្ត្រីចក្រភពអង់គ្លេសនឹងអំពាវនាវឱ្យមានកិច្ចសន្ទនាដោយសន្តិវិធី ក្នុងអំឡុងទស្សនកិច្ចនៅតំបន់ព្រំដែនកម្ពុជា-ថៃ

លោកស្រី Rosie Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៃព្រឹតថេន អញ្ជើញមកបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងនៅកម្ពុជា ដោយទៅកាន់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ លោកស្រីរដ្ឋមន្ត្រីនឹងចុះទស្សនកិច្ចកម្មវិធីអប់រំដែលទទួលការឧបត្ថម្ភថវិកាពីព្រឹតថេន សម្រាប់ប្រជា ពលរដ្ឋដែលបានផ្លាស់ទីលំនៅដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបន្តការគាំទ្ររយៈពេលជាងបី ទសវត្សរ៍របស់ព្រឹតថេនក្នុងវិស័យដោះមិនមនុស្សធម៌។ លោកស្រីក៏នឹងអញ្ជើញទៅរាជធានីភ្នំពេញ ដើម្បីជួបពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា អំពីពាណិជ្ជ កម្ម និងការវិនិយោគ កិច្ចអភិវឌ្ឍន៍ និងសិទ្ធិមនុស្ស។ កម្មវិធីអភិវឌ្ឍន៍ និងមនុស្សធម៌របស់ព្រឹតថេន កំពុងជួយគាំទ្រដល់សន្តិសុខ ស្ថិរភាព និងការស្តារឡើងវិញរយៈ ពេលវែងនៅកម្ពុជា ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ព្រឹតថេន ចំពោះសន្តិភាព និងវិបុលភាពប្រកបដោយចីរភាព ខណៈដែលលោកស្រី Rosie Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អញ្ជើញមកបំពេញ ទស្សនកិច្ចនៅប្រទេសកម្ពុជា។ ក្នុងអំឡុងទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រីនឹងធ្វើដំណើរទៅកាន់ខេត្តឧត្តរមានជ័យ ភាគខាងជើងប្រទេសកម្ពុជា ដែលព្រឹតថេនកំពុងធ្វើការជាដៃគូជាមួយអង្គការកម្ពុជា ដើម្បីគាំទ្រសហគមន៍មូលដ្ឋាន ស្របតាមវិធីសាស្ត្រ អភិវឌ្ឍន៍ទំនើបរបស់ព្រឹតថេន។ ក្នុងការចុះទស្សនកិច្ចនៅឃុំគោកប្រាសាទ លោកស្រីនឹងបានឃើញដោយផ្ទាល់ពីរបៀបដែលការគាំទ្ររបស់ព្រឹតថេនជួយកុមារដែលរងផល ប៉ះពាល់ដោយជម្លោះថ្មីៗរវាងថៃ និងកម្ពុជា ឱ្យបន្តការ សិក្សា និងកសាងជីវិតឡើងវិញ។ ទស្សនកិច្ចនេះក៏នឹងគូសបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំរបស់ព្រឹតថេនចំពោះសន្តិភាពប្រកបដោយចីរភាព និងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់ដែលបានព្រមព្រៀងគ្នានៅខែធ្នូ ឆ្នាំ ២០២៥។ លោកស្រីរដ្ឋមន្ត្រីក៏នឹងជួបជាមួយអ្នកជំនាញដោះមីនពីអង្គការសប្បុរសធម៌ HALO…
-
អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលបានប្រើប្រាស់មធ្យោបាយច្រើនយ៉ាងដើម្បីការពារអធិបតេយ្យលើទឹកដីដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំពីកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាន់យកអភិក្រម«ស្ងាត់តែមិនស្ងៀម» ដោយចាត់ទុកកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនជាអាទិភាពខ្ពស់បំផុត និងប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការចរចាការទូត និងប្រើប្រាស់យន្តការទ្វេភាគីដែលបានព្រមព្រៀងគ្នា ដោយផ្អែកលើច្បាប់អន្តរជាតិ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា នៅក្នុងដំណើរការនេះ រាជរដ្ឋាភិបាលបានប្រើប្រាស់មធ្យោបាយច្រើនយ៉ាងដើម្បីការពារអធិបតេយ្យលើទឹកដីដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់៖ ការជំរុញឱ្យភាគីថៃគោរពនិងអនុវត្តកិច្ចព្រមព្រៀងដែលមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដែលភាគីទាំងពីរបានឯកភាពគ្នាថា កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នេះមិនប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយ និងបានព្រមព្រៀងប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីវាស់វែងខណ្ឌសីមាព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឱ្យបានឆាប់បំផុតដោយផ្តល់អាទិភាពខ្ពស់ដល់ទីតាំងដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅ…។ គិតមកទល់ពេលនេះ គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតចំនួន១០លើកហើយទៅកាន់សមភាគីថៃ ដើម្បីស្នើសុំបើកកិច្ចប្រជុំពិសេសគណៈកម្មការ JBC និងស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះចុះធ្វើការជាក់ស្តែងនៅលើដីបន្តពីការងារដែលធ្លាប់បានធ្វើកាលពីពេលកន្លងមក។ កម្ពុជានៅតែប្រកាន់ជំហរម៉ឺងម៉ាត់ ដាច់ខាត ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់ខ្លួន ដោយមធ្យោបាយសន្តិវិធីតាមរយៈយន្តការ JBC ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។អ្នកនាំពាក្យបន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តែងតែតវ៉ាជាផ្លូវការ និងយ៉ាងខ្លាំងក្លាប្រឆាំងទៅនឹងសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃនៅលើទីតាំងដែលពួកគេដណ្តើមកាន់កាប់ដោយខុសច្បាប់កាលពីឆ្នាំ២០២៥។ សកម្មភាពទាំងនោះមានដូចជា ការជីកលេណដ្ឋាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវ និងសំណង់ផ្សេងៗទៀត…
-
ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មី ប្ដេជ្ញាជំរុញទំនាក់ទំនងជាមួយកម្ពុជា ឱ្យឈានដល់កម្រិតថ្មីមួយទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី (Thamer Mohammed A. Algosaibi) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីប្ដេជ្ញាចិត្តក្នុងការខិតខំជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត ក្នុងអាណត្តិការទូតរបស់ខ្លួន។ ជាមួយគ្នានេះ, ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចធិបតី អំពីបេសកកម្មការទូតស្នូលចំនួនពីរ ដើម្បីបន្តពូនជ្រំកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ រួមមាន៖ ទី១) ការជំរុញការផ្លាស់ប្ដូរដំណើរទស្សនកិច្ចការងាររវាងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិត និង ទី២) ការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន ដោយឯកឧត្តមបានគូសបញ្ជាក់ពីគម្រោងរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និង វិនិយោគ។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា និងមានជំនឿជាក់ថា អាណត្តិការទូតរបស់ឯកឧត្តមនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនទ្វេដង។ ទន្ទឹមនឹងនោះ,…
-
ប្រធានាធិបតីរុស្ស៊ីកំពុងតែរង់ចាំវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ទៅទស្សនកិច្ចនៅរុស្ស៊ី

ឯកឧត្តម វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីនៃប្រទេសរុស្ស៊ី កំពុងតែរង់ចាំវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅពេលដ៏ឆាប់ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម Andrey Rudenko អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធស នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។ ឯកឧត្ត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលនេះ សម្តេចកំពុងតែពិនិត្យមើលកាលបរិច្ឆេទ ដើម្បីកំណត់ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសរុស្ស៊ីនៅពេលដ៏ឆាប់ខាងមុខនេះតាមពេលវេលាសមស្រប។ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជាបានត្រៀមរៀបចំនៅពេលខាងមុខនេះ។ កម្ពុជាក៏ត្រៀមទទួលនូវដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សរស្ស៊ីរួបរួម ដែលគ្រោងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា៕ដោយ៖ពលជ័យរូបភាព៖ព្រឹទ្ធសភា
-
កម្ពុជា-រុស្ស៊ី ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អន់ដ្រេ រ៉ូឌែនកូ (Andrey RUDENKO) អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេស បានសម្ដែងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូសហប្រតិបត្តិការដ៏យូរអង្វែង និងគួរឱ្យទុកចិត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ឯកឧត្តមក៏បានរំលឹកឡើងវិញអំពីទំនាក់ទំនងទ្វេភាគី រួមទាំងការរួមចំណែកគាំទ្រពីអតីតសហភាពសូវៀត និងបច្ចុប្បន្នសហព័ន្ធរុស្ស៊ី ក្នុងការស្តារ, កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានរំដោះ។ ជាមួយគ្នានេះ, ឯកឧត្តមក៏បានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា និងបានបង្ហាញសុទិដ្ឋិនិយមថា រាជរដ្ឋាភិបាលកម្ពុជា នឹងអាចជម្នះរាល់បញ្ហាប្រឈម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តមជឿជាក់ថា ទំនាក់ទំនងរុស្ស៊ី-កម្ពុជា នឹងបន្តរីកចម្រើនថែមទៀតដែល ប្រទេសទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនទៀត ឱ្យកាន់តែស៊ីជម្រៅ។ ឯកឧត្តមអនុរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីការបន្តផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ទៅសិក្សានៅសហព័ន្ធរុស្ស៊ី។ ជាមួយគ្នានេះ, ឯកឧត្តមក៏បានជម្រាបជូនសម្ដេចធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលនឹងបន្តជំរុញទំនាក់ទំនងកិច្ចប្រតិបត្តិការឱ្យកាន់តែរីកចម្រើន។ ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះ សហព័ន្ធរុស្ស៊ី ក៏ដូចជាអតីតសហភាពសូវៀត ដែលបានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការស្តារ និងកសាងសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។…
-
ព្រះមហាក្សត្រកោតសរសើរសម្តេចតេជោ និងសម្តេចធិបតី រួមសុខរួមទុក្ខជាមួយប្រជាជន និងវីរយុទ្ធជនដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានមានព្រះរាជបន្ទូលកោតសសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្រ និងគោលនយោបាយកំណែទម្រង់មុតស្រួច ធ្វើឱ្យសមិទ្ធផលនឹកស្មានដល់ជាច្រើនលេចចេញជារូបរាងឡើង និងធ្វើឱ្យប្រទេសជាតិផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ ក្រោមម្លប់សុខសន្តិភាព ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ ព្រះរាជបន្ទូលបែបនេះបានធ្វើឡើងនាឱកាសដែលព្រះករុណាព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីសម្ពោធ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ។ ទន្ទឹមនឹងនោះ ព្រះករុណាព្រះមហាក្សត្រ ក៏មានព្រះរាជបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ ដែលបានរួមសុខរួមទុក្ខប្រជាជន និងវីរយុទ្ធជនក្នុងការបំពេញការងារទាំងយប់ទាំងថ្ងៃដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនដោយគ្មានពេលសម្រាកក្នុងពេលប្រទេសជាតិទទួលរងការរំលោភបំពាននិងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់បរទេស។ ព្រះអង្គក៏បានកោតស្ញប់ស្ញែងចំពោះវីរយុទ្ធជនដ៏អង់អាចក្លាហានដែលបានតស៊ូប្រយុទ្ធ ដើម្បីការពារជាតិ ការពារទឹកដី និងប្រជាជន និងបានកោតសសើរប្រជាជនទូទាំងប្រទេសដែលបានរួបរួមជាកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំ និងមានឯកភាពជាតិខ្ពស់ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានតស៊ូប្រយុទ្ធគ្រប់សមរភូមិ ទាំងសមរភូមិនយោបាយ ការទូត យោធា និងសមរភូមិច្បាប់ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនរបស់យើង៕ដោយ៖ពលជ័យ
-
រដ្ឋសភាអនុម័តជាផ្លូវការលើ «វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ដើម្បីពង្រឹងប្រសិទ្ធភាពរដ្ឋបាលមូលដ្ឋាន និងគោរពឆន្ទៈពលរដ្ឋជាម្ចាស់ឆ្នោត

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តជាផ្លូវការដោយឯកឆន្ទ ១១០ លើ ១១០ សំឡេង លើវិសោធនកម្មមាត្រា ៣៣, ៣៤, ៣៥ និង ៣៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ការអនុម័តនេះ សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦។ ការធ្វើវិសោធនកម្មនេះ ផ្តល់នូវរូបមន្ត និងយន្តការថ្មីច្បាស់លាស់ក្នុងការបែងចែកមុខតំណែង មេឃុំ/ចៅសង្កាត់ និងជំទប់/ចៅសង្កាត់រង ដោយផ្អែកលើលទ្ធផលឆ្នោតជាក់ស្តែងពីប្រជាពលរដ្ឋ ធានានូវភាពឯកភាព និងប្រសិទ្ធភាពដឹកនាំរដ្ឋបាលមូលដ្ឋាន ព្រមទាំងជំរុញការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានស្នើទៅរដ្ឋសភាជាតិ ពិនិត្យ សិក្សាលើ សេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។ រាជរដ្ឋាភិបាល បានបញ្ជាក់ថា ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ដែលប្រកាសឱ្យប្រើកាលពីឆ្នាំ២០០១ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងអភិបាលកិច្ចថ្នាក់មូលដ្ឋាន និងការអនុវគោលនយោបាយ កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ។ ប៉ុន្ដែការអនុវត្តជាក់ស្ដែង ក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀតដែរ ដែលតម្រូវឱ្យមានការ កែ…
-
ឯកអគ្គរដ្ឋទូតប្រេស៊ីល កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបនិងបោសសម្អាតបទល្មើស Online Scams

លោកជំទាវ វីបាន ឡូស សានម៉ាតាំង ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា បានអបអរសាទរកោតសរសើររាជរដ្ឋាភិបាលកម្ពុជាចំពោះការសម្រេចបានលទ្ធផលដ៏លេចធ្លោ និងប្រកបដោយភាពជាក់ស្ដែងក្នុងប្រតិបត្តិការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសនារយៈពេលមួយឆ្នាំចុងក្រោយនេះ។ ការកោតសរសើរនេះ ក្នុងជំនួបសម្ដែងគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ។ ទាក់ទងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាពស្និទ្ធស្នាល ក្រោមស្មារតីរួមមួយថា ” ទោះបីប្រទេសយើងទាំងពីរនៅឆ្ងាយពីគ្នា តែយើងនៅតែអាចធ្វើការជាមួយគ្នាបានយ៉ាងជិតស្និទ្ធ “។ ក្នុយន័យនេះ លោកជំទាវ វីបាន ឡូស សានម៉ាតាំង បានបង្ហាញមោទនភាពដែលក្លាយជាឯកអគ្គរដ្ឋទូតប្រស៊ីលដំបូងគេនៅកម្ពុជា ជាពិសេសក៏ក្នុងពេលដែលកាលៈទេសៈបានតម្រូវឱ្យប្រេស៊ីល និងកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ថ្វីដ្បិតទើបចូលកាន់តំណែងនៅកម្ពុជា ប៉ុន្តែ លោកជំទាវ បានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថាប្រេស៊ីលបានតាមដាន និងក៏មានកិច្ចសហការយ៉ាងល្អ ជាបន្តបន្ទាប់ជាមួយក្រសួងមហាផ្ទៃ រួមទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ លើការងារបង្ក្រាបអនឡាញស្កេម និងអំពើជួញដូរមនុស្ស។ លោកជំទាវបន្តថា បច្ចុប្បន្ន អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា…
-
សម្តេចធិបតីចេញបទបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើសាលាដូង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាចេញបទបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឱ្យសាលាដូងបន្តដំណើរការ និងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស។ សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតពេលជួបជាមួយប្អូនប្រុស អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ។ ដោយសម្តេចបានចាប់អារម្មណ៍ពីសកម្មភាពរបស់ប្អូនប្រុស ជាយូរមកហើយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងសាលាដូង ក៏ដូចជាបណ្ណាល័យចល័តរបស់ប្អូន ក្នុងគោលដៅជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្តមួយចំនួននាពេលកន្លងមក។ ក្រោយពីបានស្ដាប់នូវប្រវត្តិនៃការរៀបចំសាលាដូង សម្តេចធិបតីបានធ្វើការកោតសរសើរដោយស្មោះចំពោះទឹកចិត្ត ឆន្ទៈមោះមុតនិងសកម្មភាពជាក់ស្ដែងរបស់ប្អូនប្រុស ក្នុងការបង្កើតសមិទ្ធផលដ៏មានប្រយោជន៍មួយនេះ ទោះជាប្អូនមិនមានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ។ ផ្ដើមចេញពីការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យដើម្បីបង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំប្រជាពលរដ្ឋក្នុងភូមិ អនុញាតឱ្យកូនៗពួកគាត់បានមកទទួលការបណ្តុះបណ្ដាលបំណិននៅសាលាដូងប្អូនប្រុស វណ្ណដេ ក៏ដូចជាលោកគ្រូស្ម័គ្រចិត្តនៅសាលានេះ បានជួយលើកកម្ពស់ចំណេះដឹងនិងបំណិនដល់ក្មួយៗជាង១៥០នាក់នៅក្នុងភូមិ។ នេះគឺជាសកម្មភាពដែលផ្តល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន។ ពាក់ព័ន្ធនឹងការជូនដំណឹងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ឱ្យរុះរើទីតាំងមួយចំនួនរួមមានផ្ទះគ្រូរបស់សាលាដូង ដែលជាន់លើដីដែលជាតំបន់ប្រវត្តិសាស្ត្រយោធានោះ សម្តេចធិបតីបាន ÷ ១. ចេញបទបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឱ្យសាលាដូងបន្តដំណើរការទៅមុខនិងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស។ ២. ប្រគល់ភារកិច្ចជូនឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្ត្រីជំនាញចុះពិនិត្យនិងផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវដំណោះស្រាយមួយ ឱ្យបានសមស្របនិងមានចីរភាព ដែលអាចធានាថាសាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្ដាលរបស់ខ្លួនដល់ក្មួយៗនៅទីនោះ។ បន្ថែមលើនេះ ក៏ត្រូវពិនិត្យផងដែរនូវស្ថានភាពជាក់ស្តែងរបស់សាលាបឋមសិក្សាគីរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយសាលាដូង ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗដែលរស់នៅលើភ្នំនោះ។ ៣. ដើម្បីជួយសម្រាលបន្ទុកដល់សាលា ខ្ញុំនិងភរិយា បានសម្រេចផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែជូនដល់សាលាដូង ដោយគិតចាប់ពីខែកញ្ញាឆ្នាំ ២០២៦ នេះតទៅ៕ ដោយ៖ពលជ័យ