-
ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd នឹងសម្ពោធជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ, លោកប្រធានក្រុមប្រឹក្សាភិបាលបានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងផ្តល់ការគាំទ្រ និងសម្របសម្រួល ដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ប្រព្រឹត្តទៅដោយរលូន។ លោកប្រធានក្រុមប្រឹក្សាភិបាលក៏បានជម្រាបជូនសម្ដេចធិបតីអំពីសមិទ្ធផល និងប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយបានគូសបញ្ជាក់ថា ក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខនូវរថយន្តម៉ាក GAC និង Chevrolet នៅកម្ពុជា ហើយក្រុមហ៊ុនក៏បានពង្រីកការវិនិយោគលើការកសាងរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ នៅប្រទេសកម្ពុជា ដោយរោងចក្របង្គុំ និងដំឡេីងរថយន្តនេះ បានសាងសង់រួចរាល់ និងបានចាប់ផ្តេីមដំណេីរការបឋម នាពេលថ្មីៗនេះ។ លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្ថែមទៀតថា ក្រុមហ៊ុនមានបុគ្គលិកកំពុងបម្រើការងារនៅរោងចក្រប្រមាណ ២៥០នាក់ ដែលសុទ្ធសឹងទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសយ៉ាងច្បាស់លាស់ ដើម្បីធានាបាននូវរថយន្តដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យជូនអតិថិជនកម្ពុជា។ ក្នុងឱកាសនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពអញ្ជើញ សម្ដេចធិបតី ផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់…
-
អ្នកនាំពាក្យ៖ សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះឈ្នះ នៅតែជាស្នូលនៃការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះឈ្នះ នៅតែជាស្នូលនៃការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ពោលគឺរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ កម្ពុជាបានស្គាល់ការអភិវឌ្ឍន៍យ៉ាងលឿនរហ័ស ដោយសារនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវសន្តិភាពពេញលេញ ការផ្សះផ្សាបង្រួបបង្រួមជាតិ និងការឯកភាពទឹកដីទាំងស្រុង ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ។ ខ្មែរគ្រប់និន្នាការដែលធ្លាប់តែច្បាំងគ្នាក៏បានងាកមករួមរស់ជាមួយគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាតែមួយ។ នេះគឺជារបត់ប្រវត្តិសាស្ត្រថ្មីដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា សន្តិភាពមិនត្រឹមតែត្រូវបានចាត់ទុកថា មានសារៈសំខាន់សម្រាប់កម្ពុជា និងប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាបានចាត់ទុកសន្តិភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ស្ថិរភាពតំបន់និងក្នុងពិភពលោកទាំងមូល។ រយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែចែករម្លែកអំពីទស្សនទានសន្តិភាព តាមរយៈនយោបាយឈ្នះឈ្នះ ដល់ពិភពលោកនៅស្ទើរតែគ្រប់វេទិកាអន្តរជាតិ។ សន្តិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជាក្នុងយុគសម័យទំនើបនេះដោយមិនអាចប្រកែកបាន។ ជាក់ស្តែង នៅពេលដែលកម្ពុជាទទួលរងការវាយប្រហារប្រដាប់អាវុធដោយបំពានមកលើដែនអធិបតេយ្យភាពរបស់ខ្លួនពីសំណាក់កងទាហានថៃ ស្មារតីសន្តិភាពបានផុសត្រឡែតឡើងពីថ្នាក់ដឹកនាំកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី។ ពាក្យថា «កម្ពុជាត្រូវការសន្តិភាព»(Cambodia Needs Peace) បានលាន់លឺនៅគ្រប់ទិសទី និងបានទាក់ទាញចំណាប់អារម្មណ៍មេដឹកនាំពិភពលោកឱ្យចោលក្រសែភ្នែកមកមើលប្រទេសដ៏តូចមួយនេះដែលកំពុងឈរការពារបុព្វហេតុសន្តិភាពយ៉ាងសកម្ម។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តទៀតថា ជាលទ្ធផល កិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥…
-
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់ទូតកាណាដា រឿងថៃរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតនៃប្រទេសកាណាដា នៅសាលប្រជុំរបស់ គ.ស.ម.ក. នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។ កិច្ចជំនួបនេះ មានគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និងប្រទេសកាណាដា លើវិស័យសិទ្ធិមនុស្ស។ ក្រោយពីសម្តែងការស្វាគមន៍ចំពោះឯកឧត្តម Christian DesRoches និងសហការី ឯកឧត្តម កែវ រ៉េមី បានលើកឡើងអំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែនកម្ពុជា- ថៃ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន៖-ការរើសអើងចំពោះពលករទេសន្តរប្រវេសន៍កម្ពុជា ដែលធ្វើការនិងរស់នៅក្នុងប្រទេសថៃ រួមទាំងការគំរាមកំហែង និងប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ។-ការចាប់រំលោភបូកយ៉ាងព្រៃផ្សៃចំពោះពលការិនីខ្មែរចំណាកស្រុកម្នាក់ ពីសំណាក់យោធា ថៃ នៅពេលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ។-ការវាយប្រហារដោយមិនរើសគោលដៅ ចូលជ្រៅមកលើដែនអធិបតេយ្យភាពរបស់ ប្រទេសកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះ ចម្បាំងប្រភេទ F-16 Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និង…
-
ឯកអគ្គរដ្ឋទូតចិន៖ ចិននិងកម្ពុជាជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមកនឹងគាំទ្រគ្នាគ្រប់កាលៈទេសៈ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាឯកឧត្តម WANG Wenbin បានបញ្ជាក់ថា ចិននិងកម្ពុជាជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមកនឹងគាំទ្រគ្នាគ្រប់កាលៈទេសៈ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីចិននៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាតម្លើងកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរដូចជាសហគមន៍វាសនារួមចិន និងកម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សគឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រចិននិងកម្ពុជា។ ការបញ្ជាក់នេះ ក្នុងសិក្ខាសាលាអន្តរជាតិអំពីគំរូនៃការអភិវឌ្ឍរបស់ប្រទេសចិន រៀបចំដោយទីស្តីការគណ:រដ្ឋមន្ត្រី ស្ថានទូតចិនប្រចាំកម្ពុជា ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងសកលវិទ្យាល័យប៉េកាំង ឧបត្ថម្ភដោយក្រសួងពាណិជ្ជកម្មចិន នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណ:រដ្ឋមន្ត្រី។ ឯកឧត្តម WANG Wenbin បានថ្លែងថា ចិននិងកម្ពុជាជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមកនឹងគាំទ្រគ្នាគ្រប់កាលៈទេសៈ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីចិននៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាតម្លើងកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរដូចជាសហគមន៍វាសនារួមចិន និងកម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សគឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រចិននិងកម្ពុជា ហើយភ្ជាប់គ្នាយ៉ាងចិតស្និទ្ធជាមួយវិស័យអាទិភាពនៃដំណើរការទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនៅចិនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាខែកក្កដា ឆ្នាំ២០២៦ ស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីផែនការកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សឆ្នាំ២០២៦។ ឯកអគ្គរដ្ឋទូតចិនបានបញ្ជាក់ថា ក្នុងរយៈពេលជិត៣០ឆ្នាំកន្លងមកនេះ កម្ពុជារក្សាបាននៅសុខសន្តិភាព និងស្ថេរភាពជាទូទៅ ហើយកំណើនសេដ្ឋកិច្ចស្ថិតនៅក្នុងចំណោមប្រទេសឈានមុខគេនៅតំបន់អាស៊ាន…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីវឌ្ឍនភាពនៃយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីណីនីតិសមុទ្រ

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ អំពីវឌ្ឍនភាពនៃយន្តការផ្សះផ្សា ដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីណីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា៖ ការស្រុះស្រួលគ្នារវាងអ្នកផ្សះផ្សាទាំង៤រូប ដែលតែងតាំងដោយភាគីកម្ពុជានិងថៃ ដែលបានព្រមព្រៀងគ្នាជ្រើសរើសលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សាក្រោមយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) គឺជាជំហានដ៏សំខាន់មួយក្នុងដំណោះស្រាយបញ្ហាការទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ។ ក្រៅពីការស្វាគមន៍ចំពោះវឌ្ឍនភាពថ្មីនេះនិងថ្លែងអំណរគុណដល់លោកស្រី Katrina Cooper ដែលបានយល់ព្រមទទួលភារកិច្ចដ៏សំខាន់នេះ កម្ពុជារំពឹងថា ដំណើរការផ្សះផ្សានឹងបន្តការងារទៅមុខតាមរយៈការកោះប្រជុំជាលើកដំបូង ស្តីពី នីតិវិធីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ អ្នកនាំពាក្យបញ្ជាក់ថា ដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដើម្បីដោះស្រាយវិវាទការទាមទារដែនសមុទ្រត្រួតគ្នា រវាងកម្ពុជា-ថៃ ត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា។ កម្ពុជាក៏ជឿជាក់ថា ដំណើរការផ្សះផ្សានេះនឹងផ្តល់នូវឱកាសសម្រាប់ការអភិវឌ្ឍធនធានប្រេងនិងឧស្ម័ន នៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាក្នុងបរិបទដែលសន្តិសុខថាមពលកំពុងក្លាយជាក្តីបារម្ភដ៏ធំមួយទាំងក្នុងតំបន់ និងពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងបន្តផ្តល់ទំនុកចិត្តចំពោះដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ (UNCLOS)។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញា អង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ(UNCLOS ) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នាជាមួយប្រទេសថៃ។…
-
អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក៖ អាមេរិកនៅតែបន្តគាំទ្រចំពោះសន្តិភាព និងស្វែងរកសន្តិភាពនៅក្នុងជម្លោះកម្ពុជា-ថៃ និងបទឈប់បាញ់

ឯកឧត្តម អេលប៊្រីដ ខូលប៊ី (ELBRIDGE A.COLBY) អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែបន្តគាំទ្រចំពោះសន្តិភាព និងស្វែងរកសន្តិភាពនៅក្នុងជម្លោះកម្ពុជា ថៃ និងបទឈប់បាញ់។ ការបញ្ជាក់នេះក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ នៅក្នុងកិច្ចជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសនៅក្នុងវិស័យការពារជាតិមានការកើនឡើងនូវទំនាក់ទំនងដ៏ល្អជាមួយគ្នា ហើយវត្តមានរបស់ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម សហរដ្ឋអាមេរិក និងគណៈប្រតិភូ នាពេលនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ ការបង្កើននិងពង្រឹងនូវទំនាក់ទំនងរបស់កងទ័ពនៃប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងនូវអំណរគុណចំពោះស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលកន្លងមកតែងតែយកចិត្តទុកដាក់ដល់ការងារមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយកចិត្តទុកដាក់ក្នុងការសម្របសម្រួលពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានថ្លែងអំណរអរគុណចំពោះឯកឧត្តម ប្រធានាធិបតី ដូណូល ត្រាំ ដែលបានជួយសម្របសម្រួលស្វែងរកសន្តិភាពជូនកម្ពុជាកន្លងមកនៅកូឡាឡាំពួរ ។ ក្នុងនោះ អនុព័ន្ធយោធាសហរដ្ឋអាមេរិក ក៏តែងបានចូលរួមជាមួយអ្នកសង្កេតការណ៍អាស៊ាន និងក៏បានចុះសង្កេតការណ៍នៅទីតាំងដោយផ្ទាល់ផងដែរ។ ឯកឧត្តម…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រដោយសន្តិវិធី

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការប្រទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ដំណាក់កាលសំខាន់មួយត្រូវបានសម្រេចហើយ ជាមួយនឹងការតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ទៀតថា ការតែងតាំងនេះបានបំពេញកិច្ចរួចរាល់សម្រាប់ការបង្កើតគណៈកម្មការផ្សះផ្សា និងបានកំណត់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឱ្យគណៈកម្មាការនេះចាប់ផ្តើមដំណើរការងាររបស់ខ្លួន។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រដោយសន្តិវិធី ហើយនឹងបន្តផ្តល់ទំនុកចិត្តលើដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ៕ដោយ៖ពលជ័យ
-
ឯកឧត្តម ប៉ែន បូណា៖ «ទាល់តែមានមនុស្សពូកែច្រើនទើបប្រទេសរីកចម្រើនខ្លាំង»

ភ្នំពេញ៖« ដើម្បីកសាងប្រទេសមួយឱ្យរឹងមាំ និងរីកចម្រើនខ្លាំង ទាល់តែកសាងមូលធនមនុស្សខ្លាំងពូកែឱ្យបានច្រើន»។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាគណៈអធិបតីនិងជាវាគ្មិនក្នុងបាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា «នេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលក្នុងនោះ មុំទី១ផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ពោលគឺជាមនុស្សដែលមានចំណេះជំនាញពិតប្រាកដ ពោរពេញដោយសមត្ថភាព ខ្លាំងពូកែ និងមានទាំងជំនាញទន់ សីលធម៌ល្អ សុខភាពរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងមានមនសិការស្នេហាជាតិខ្ពស់»។ ឯកឧត្តម ប៉ែន បូណា បន្តថា បន្ទាប់ពីមូលធនមនុស្ស គឺកត្តាសេដ្ឋកិច្ច ដែលជាមុំទី២នៃយុទ្ធសាស្ត្របញ្ចកោណ ពីព្រោះប្រទេសមួយដែលមានសេដ្ឋកិច្ចរឹងមាំ និងមានឥទ្ធិពល ទាល់តែមានសេដ្ឋកិច្ចខ្លាំង។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានជំរុញលើកទឹកចិត្តឱ្យយុវជនខិតខំរៀនសូត្រនិងចាប់យកឱកាសដែលរាជរដ្ឋាភិបាលផ្តល់ជូនដើម្បីក្លាយខ្លួនជាមូលធនមនុស្សដែលខ្លាំងពូកែនិងជាធនធានដ៏មានតម្លៃរបស់ប្រទេសជាតិទៅថ្ងៃអនាគតស្របតាមមុំទី១នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ប៉ែន បូណា បន្តថា ការចូលរួមរបស់យុវជនពិតជាមានសារសំខាន់ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ សូមបញ្ជាក់ថា បាឋកថានេះ បានធ្វើឡើងនៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១៣ ខែសីហា…
-
AOT៖ កែវភ្នែកនៃការពិត ដើម្បីការពារបទឈប់បាញ់ និងសន្តិភាព

បទឈប់បាញ់មិនអាចការពារខ្លួនឯងបាននោះទេ! បើគ្មានការឃ្លាំមើល និងការផ្ទៀងផ្ទាត់ បទឈប់បាញ់អាចនៅសល់ត្រឹមតែជាការប្តេជ្ញាចិត្តលើក្រដាសប៉ុណ្ណោះ។ នេះហើយជាមូលហេតុដែលក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) មានភាពចាំបាច់ក្នុងការរក្សាសន្តិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នៅក្នុងស្ថានភាពព្រំដែនដែលមានភាពរសើប ឧបទ្ទវហេតុតូចមួយអាចក្លាយជាការចោទប្រកាន់ ការចោទប្រកាន់អាចបង្កើតភាពតានតឹង ហើយភាពតានតឹងអាចនាំទៅរកការប្រឈមមុខប្រដាប់អាវុធជាថ្មី។ AOT មានតួនាទីកាត់ផ្តាច់ខ្សែសង្វាក់គ្រោះថ្នាក់នេះ តាមរយៈការចុះសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍អង្គហេតុពីទីតាំងជាក់ស្តែង។ នៅពេលមានការអះអាងផ្ទុយគ្នា សន្តិភាពមិនអាចពឹងផ្អែកលើពាក្យរបស់ភាគីណាមួយបានទេ។ សន្តិភាពត្រូវការអង្គហេតុដែលអាចផ្ទៀងផ្ទាត់បាន។ AOT ផ្តល់នូវ «កែវភ្នែកអព្យាក្រឹតនៅលើដី» ដែលជួយបំបែកអង្គហេតុចេញពីការអះអាង កាត់បន្ថយការយល់ច្រឡំ ទប់ស្កាត់ការគណនាខុស និងបង្កើនគណនេយ្យភាពចំពោះការអនុវត្តបទឈប់បាញ់។ សំខាន់ជាងនេះ AOT មិនមែនគ្រាន់តែចុះទៅកត់ត្រាអ្វីដែលបានកើតឡើងទេ។ វត្តមានរបស់ AOT គឺជាយន្តការបង្ការ។ នៅពេលសកម្មភាពនៅលើដីអាចត្រូវបានសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ វាជួយបង្កើនការប្រុងប្រយ័ត្ន ការអត់ធ្មត់ និងការទទួលខុសត្រូវរបស់គ្រប់ភាគី។ ហេតុនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងដល់ AOT និងការពង្រឹងតួនាទីរបស់ក្រុមនេះ ដើម្បីអាចចូលទៅដល់ទីតាំងពាក់ព័ន្ធបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ការផ្ទៀងផ្ទាត់ដែលមិនអាចទៅដល់ទីតាំង គឺជាការផ្ទៀងផ្ទាត់មិនពេញលេញ; បទឈប់បាញ់ដែលគ្មានការផ្ទៀងផ្ទាត់ប្រកបដោយប្រសិទ្ធភាព គឺជាបទឈប់បាញ់ដែលនៅតែងាយរងគ្រោះ។ នេះមិនមែនជាបញ្ហាថា AOT ឈរនៅខាងអ្នកណាទេ។ AOT ត្រូវឈរនៅខាងអង្គហេតុ…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីវឌ្ឍនភាពនៃច្បាប់ស្តីពីកាតព្វកិច្ចយោធា

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានរាជរដ្ឋាភិបាលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែសីហា។ អនុក្រឹត្យនេះបានកំណត់ច្បាស់លាស់នូវលក្ខខណ្ឌ និងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការពន្យារពេល អំពីប្រាក់ឧបត្ថម្ភ និងគោលរបបផ្សេងៗ ការលើកទឹកចិត្ត ព្រមទាំងបែបបទ និងនីតិវិធីក្នុងការទទួលយកប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធាឱ្យចូលបម្រើការងារ ឬបន្តការសិក្សាឡើងវិញដើម្បីធានាថា ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាប្រព្រឹត្តទៅប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។ អ្នកនាំពាក្យបានបន្តថា អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី១៧ ដល់២៥ឆ្នាំ សម្រាប់ការធ្វើជំរឿន និងពី១៨ ដល់ ២៥ឆ្នាំ សម្រាប់ការបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ។ ការជ្រើសរើសប្រជាពលរដ្ឋឱ្យចូលបំពេញកាតព្វកិច្ចយោធាត្រូវអនុវត្តតាមរយៈការស្ម័គ្រចិត្ត និងតាមរយៈការចាប់ឆ្នោត។ ប្រជាពលរដ្ឋដែលត្រូវបានជ្រើសរើសត្រូវទទួលបានការអញ្ជើញដោយផ្ទាល់ដល់សាម៉ីខ្លួនទៅតាមចំនួនតម្រូវការប្រចាំឆ្នាំ។ ប្រជាពលរដ្ឋដែលជាសិស្ស និស្សិត ដែលកំពុងសិក្សា ជនអន្តោប្រវេសន៍ការងារ ឬមន្ត្រីរាជការដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស អាចទទួលបានការអនុញ្ញាតឱ្យពន្យារពេល១ឆ្នាំម្តងៗចំនួន ៤ដង។ រយៈពេលនៃការពន្យារពេលត្រូវបូកបន្ថែមទៅលើអាយុដែលត្រូវបំពេញកាតព្វកិច្ចយោធា ដោយសាម៉ីខ្លួនត្រូវដាក់ពាក្យសុំពន្យារពេលដោយបញ្ជាក់មូលហេតុ និងមានការបញ្ជាក់ពីក្រសួង ឬស្ថាប័នមានសមត្ថកិច្ច។ ឯកឧត្តម ប៉ែន បូណា បានបន្តទៀតថា…