-
ដរាបណាការរំលោភបំពាននៅតែបន្ត កម្ពុជានឹងមិននៅស្ងៀមឡើយ

ការព្យាយាមរបស់ថៃ ស្នើឱ្យកម្ពុជាកុំលើកឡើងអំពីជម្លោះព្រំដែនកម្ពុជា-ថៃនៅលើវេទិកាអន្តរជាតិ មិនអាចដោះស្រាយបញ្ហាដែលកំពុងកើតមាននៅលើដីបានទេ។ ប្រសិនបើចង់ឱ្យកម្ពុជាឈប់និយាយអំពីបញ្ហានៃការរំលោភឈ្លានពានលើទឹកដីកម្ពុជានេះ មធ្យោបាយដែលមានប្រសិទ្ធភាពបំផុតមិនមែនជាការស្នើឱ្យកម្ពុជាស្ងៀមទេ ប៉ុន្តែគឺថៃត្រូវបញ្ឈប់សកម្មភាពដែលរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ កម្ពុជាមិនអាចត្រូវបានស្នើឱ្យស្ងៀម ខណៈបញ្ហានៅលើដីមិនទាន់ត្រូវបានដោះស្រាយឡើយ។ ដរាបណាកងកម្លាំងថៃនៅតែមានវត្តមាននៅលើទឹកដីកម្ពុជា ដរាបណានៅតែមានលួសបន្លា ទូកុងតឺន័រ លេណដ្ឋាន ផ្លូវ ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលកម្ពុជាប្រឆាំងថាត្រូវបានដាក់ ឬសាងសង់ដោយឯកតោភាគីនិងខុសច្បាប់ និងដរាបណាប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះ និងដីធ្លីរបស់ខ្លួនដោយសុវត្ថិភាព នោះកម្ពុជាមានហេតុផលពេញលេញក្នុងការបន្តលើកបញ្ហាទាំងនេះទៅកាន់សហគមន៍អន្តរជាតិ។ នេះមិនមែនជាការស្វែងរកជម្លោះទេ។ នេះគឺជាការការពារផលប្រយោជន៍ជាតិ និងការប្រើប្រាស់មធ្យោបាយការទូតដោយសន្តិវិធី។កម្ពុជាជារដ្ឋអធិបតេយ្យ។ កម្ពុជាមានសិទ្ធិការពារអធិបតេយ្យភាព បូរណភាពទឹកដី ប្រជាពលរដ្ឋ និងជំហរផ្លូវច្បាប់របស់ខ្លួន។ ហើយអ្នកការទូតកម្ពុជាមានកាតព្វកិច្ចពន្យល់ជំហររបស់ប្រទេសខ្លួន និងបង្ហាញអង្គហេតុទៅកាន់សហគមន៍អន្តរជាតិ នៅគ្រប់វេទិកាដែលពាក់ព័ន្ធ។ការស្នើឱ្យកម្ពុជាកុំលើកបញ្ហា មិនធ្វើឱ្យបញ្ហាបាត់ទៅទេ។ បញ្ហានឹងបញ្ចប់នៅពេលមូលហេតុនៃបញ្ហាត្រូវបានដោះស្រាយ។ ប្រសិនបើភាគីថៃពិតជាចង់កាត់បន្ថយភាពតានតឹង វិធីសាស្ត្រមិនមែនជាការបញ្ចុះបញ្ចូលប្រទេសទីបីឱ្យមកស្នើកម្ពុជាកុំឱ្យនិយាយនោះទេ។ អ្វីដែលត្រូវធ្វើ គឺបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលអាចធ្វើឱ្យស្ថានភាពនៅព្រំដែនប្រែប្រួល គោរពបទឈប់បាញ់ គោរពកិច្ចព្រមព្រៀងដែលមានស្រាប់ និងប្រើប្រាស់យន្តការដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាមិនទាមទារអ្វីដែលជារបស់អ្នកដទៃទេ។ ប៉ុន្តែកម្ពុជាក៏មិនអាចទទួលយកការប្រើប្រាស់កម្លាំង ឬសកម្មភាពឯកតោភាគីណាមួយ ដើម្បីបង្កើតស្ថានភាពថ្មីនៅលើដី ហើយបន្ទាប់មកទាមទារឱ្យកម្ពុជានៅស្ងៀមបានដែរ។ ភាពស្ងៀមស្ងាត់របស់ជនរងផលប៉ះពាល់ មិនអាចក្លាយជាលក្ខខណ្ឌសម្រាប់សន្តិភាពបានទេ។សន្តិភាពដែលមានចីរភាពត្រូវឈរលើការគោរពច្បាប់ ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី និងការដោះស្រាយវិវាទដោយសន្តិវិធី មិនមែនលើការបង្ខំឱ្យភាគីម្ខាងឈប់និយាយពីអ្វីដែលខ្លួនចាត់ទុកថាជាការរំលោភសិទ្ធិរបស់ខ្លួនឡើយ។ កម្ពុជាចង់បានសន្តិភាព។ កម្ពុជាគាំទ្រការចរចា។ កម្ពុជាគាំទ្រយន្តការទ្វេភាគី…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការងារការទូតសកម្ម និងរស់រវើករបស់រាជរដ្ឋាភិបាល ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់អំពីការងារការទូតសកម្ម និងរស់រវើករបស់រាជរដ្ឋាភិបាល ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ពោលគឺ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងទៅកាន់រដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះដើម្បីទទួលការពិនិត្យព្រះរាជសុខភាពពីគ្រូពេទ្យចិន។ ក្នុងអំឡុងពេលអវត្តមានរបស់ព្រះអង្គពីក្នុងប្រទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាម ជាប្រមុខរដ្ឋស្តីទី។ នេះបើយោងតាមព្រះរាជសាររបស់ព្រះអង្គ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។ សូមរម្លឹកជូនថា ក្នុងឱកាសយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីសម្ពោធ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភាកម្ពុជា កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ព្រះករុណា ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានមានព្រះរាជបន្ទូលកោតសសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំកម្ពុជា ដែលបានធ្វើឱ្យសមិទ្ធផលនឹកស្មានមិនដល់ជាច្រើនលេចចេញជារូបរាងឡើង និងធ្វើឱ្យប្រទេសជាតិផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ ក្រោមម្លប់សុខសន្តិភាពដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ អ្នកនាំពាក្យបានបន្តថា ទន្ទឹមនឹងនោះ ព្រះករុណា ព្រះមហាក្សត្រក៏មានព្រះរាជបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា និងសម្តេចនាយករដ្ឋមន្ត្រី ដែលបានតស៊ូប្រយុទ្ធគ្រប់សមរភូមិ…
-
ក្រសួងការពារជាតិបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយឧត្តមសេនីយ៍ Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលបានចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន។ កម្ពុជាសូមបញ្ជាក់សាជាថ្មីថា តាមពិតគឺភាគីថៃនោះទេ ដែលបានបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាមុន។ ដូច្នេះ ភាគីថៃដែលជាអ្នកវាយប្រហារមកលើកម្ពុជាមុន មិនអាចមកដើរតួជាជនរងគ្រោះ ព្រមទាំងយកលេសការពារខ្លួនមកធ្វើជាមូលហេតុ ដើម្បីបង្ហាញអំពីភាពស្របច្បាប់នៃសកម្មភាពយោធាខុសច្បាប់របស់ខ្លួនបានឡើយ។ ជាមួយគ្នានេះ វាមានសារៈសំខាន់ក្នុងការគូសបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃមុនពេលបើកការវាយប្រហារប្រដាប់អាវុធដោយគ្មានការញុះញង់មកលើកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបានប្រកាសអំពីផែនការត្រៀមលក្ខណៈសង្គ្រាម «ចក្រពង្ស ភូវនាថ» (Chakrabongse Bhuvanath)។ ការដាក់ចេញនូវផែនការនេះបានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពយោធារបស់ថៃមានការរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ និងប្រព្រឹត្តឡើងដោយចេតនាពិតប្រាកដ ផ្ទុយពីការលើកឡើងរបស់ភាគីថៃ ដែលថាការប្រើប្រាស់កម្លាំងរបស់ខ្លួន គ្រាន់តែជាការឆ្លើយតបក្នុងលក្ខណៈការពារខ្លួនប៉ុណ្ណោះ។ ក្នុងន័យនេះ ការប៉ុនប៉ងរបស់ភាគីថៃក្នុងការលើកយកការចោទប្រកាន់អំពីការញុះញង់ ការព្រួយបារម្ភផ្នែកសន្តិសុខ និងបញ្ហាគ្រាប់មីន មកធ្វើជាមូលហេតុសម្រាប់បង្អាក់ ឬពន្យារពេលការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន គឺមិនស្របទៅនឹងស្មារតី និងការប្តេជ្ញាចិត្តដែលមានចែងក្នុងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះទេ។ ដូច្នេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃអនុវត្តសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ ជាពិសេសតាមរយៈការបន្តការងារវាស់វែង…
-
CMAC ធ្វើបទបង្ហាញជូនក្រុម AOT និងក្រុមអនុព័ន្ធយោធាបរទេសស្តីពី «បច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥»

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថានៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៥០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (Military Attaché Corps Phnom Penh: MACPP) ចូលរួមស្តាប់បទបង្ហាញរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ស្តីពី «បច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥» ដែលបានប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រាជធានីភ្នំពេញ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ានចំនួន ៣៧រូប ដឹកនាំដោយ លោកឧត្តមនាវីត្រី Glenn Z. Dizon ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) មកពីសាធារណរដ្ឋហ្វីលីពីន និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចំនួន ១៦រូប មកពីបណ្តាប្រទេសជាមិត្ត និងប្រទេសសមាជិកអាស៊ាន។បទបង្ហាញដ៏មានសារៈសំខាន់នេះ មានគោលបំណងផ្តល់ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងក្រុមអនុព័ន្ធយោធាបរទេស…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ព្រំដែនអន្តរជាតិមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែងនោះឡើយ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញថ្លែងសុន្ទរកថាពិសេសនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (2nd ISC) ដែលប្រព្រឹត្តទៅក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ការពង្រឹងច្បាប់អន្តរជាតិ និងដំណោះស្រាយជម្លោះដោយសន្តិវិធី» នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។ នៅក្នុងសុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃមូលបទរបស់សន្និសីទ ដែលរួមបញ្ចូលនូវគោលបំណងធំចំនួនបីមិនអាចកាត់ផ្តាច់ពីគ្នា គឺ៖ សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងវិបុលភាពរួម នៅចំពោះមុខភាពមិនប្រាកដប្រជា នៃបរិយាកាសអន្តរជាតិ។ ក្នុងបរិបទនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីតួនាទីដាច់ដោយឡែក និងមិនអាចខ្វះបានរបស់សភាក្នុងការជំរុញច្បាប់អន្តរជាតិ ការទប់ស្កាត់ជម្លោះ និងការបំប្លែងសន្តិភាពទៅជាវិបុលភាពរួម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើយោបល់មួយចំនួនដែលសកម្មភាពរបស់សភាអាចសម្រេចបាននូវលទ្ធផលជាក់ស្តែង រួមមាន៖ តួនាទីរបស់សភាក្នុងនាមជាអ្នកការពារច្បាប់អន្តរជាតិនៅកម្រិតជាតិ សមត្ថភាពរបស់សភាក្នុងការលើកកម្ពស់ការទូតបង្ការតាមរយៈកិច្ចសន្ទនាសភា ការរួមចំណែករបស់សភាក្នុងការជំរុញបរិយាកាសនយោបាយដែលអំណោយផលដល់សន្តិភាព តួនាទីរបស់សភាក្នុងការផ្សារភ្ជាប់សន្តិភាពទៅនឹងវិបុលភាពរួម និងតួនាទីរបស់សភាក្នុងការពង្រឹងប្រព័ន្ធពហុភាគីនិយម។ ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងបានសង្កត់ធ្ងន់ថា ព្រំដែនអន្តរជាតិមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង នោះឡើយ៕ដោយ៖ពលជ័យ
-
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ៖ មជ្ឈមណ្ឌលឆបោកធំៗ ត្រូវបានបោសសម្អាតទាំងស្រុង

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង១ឆ្នាំ ពោលគឺចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៧៩៣ ទីតាំង ដោយក្នុងនោះបានឈានទៅបង្ក្រាបជាក់ស្តែងចំនួន ៦២៤ ទីតាំង និងឃាត់ខ្លួនមុខសញ្ញាសង្ស័យសរុបជិត ៣ម៉ឺននាក់ មាន ៣៩សញ្ជាតិ។ ការថ្លែងយ៉ាងដូច្នេះត្រូវបានធ្វើឡើងនៅក្នុង កិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពស្តីពីយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជូនដល់តំណាងអង្គទូតបរទេសនិងអង្គការអន្តរជាតិប្រចាំកម្ពុជា ចំនួនប្រមាណ៥០នាក់ ដែលបានចូលរួមកាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងកិច្ចប្រជុំដែលមានការចូលរួមលើកជាសំណួរយ៉ាងផុលផុសពីសំណាក់តំណាងអង្គទូតបរទេសជាមួយការឆ្លើយតបជូនវិញភ្លាមៗ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញទិន្នន័យលម្អិតថា សមត្ថកិច្ចកម្ពុជាបានស្រាវជ្រាវប្រមូលភស្តុតាងនៅទីតាំងបទល្មើសចំនួន ១៦៩កន្លែងបន្ថែមទៀត ដែលជនល្មើសបានបោះបង់ចោល និងបានគេចខ្លួន។ ចំពោះវិធានការចំពោះជនប្រព្រឹត្តល្មើសច្បាប់ សមត្ថកិច្ចកម្ពុជាបានជួយសង្រ្គោះ និងធ្វើមាតុភូមិនិវត្តន៍ជនបរទេសសរុប ៥៨,២៦៦ នាក់ ក្នុងនោះស្រី្ត ៧,២៨២ នាក់ ដោយក្នុងនោះមាន ២២,០៤៥ នាក់ (៣៨ សញ្ជាតិ) ជាមុខសញ្ញាពាក់ព័ន្ធផ្ទាល់នឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។…
-
សម្តេចប្រធានរដ្ឋសភា៖ កម្ពុជាប្រកាសប្រឆាំងដាច់ខាតចំពោះ «ច្បាប់ព្រៃ» និងការប្រើកម្លាំងបំពានអធិបតេយ្យភាព

ភ្នំពេញ៖ ក្នុងពិធីបិទសន្និសីទប្រធានសភាអន្តរជាតិលើកទី២ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗអំពីជំហរឥតកែប្រែរបស់កម្ពុជា ក្នុងការគោរពច្បាប់អន្តរជាតិ និងការការពារអធិបតេយ្យភាពជាតិ ដោយសម្តេចបានសង្កត់ធ្ងន់ថា កម្ពុជាដាច់ខាតមិនទទួលយកការប្រើប្រាស់កម្លាំងយោធាដើម្បីផ្លាស់ប្តូរព្រំដែនឡើយ។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា៖ «ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍បូរណភាពទឹកដី និងអធិបតេយ្យភាព។ យើងដាច់ខាតមិនទទួលយកការប្រើប្រាស់កម្លាំងបំពានដើម្បីផ្លាស់ប្តូរព្រំដែនអន្តរជាតិឡើយ ដោយគោលការណ៍នេះត្រូវតែស្ថិតនៅបេះដូងនៃកាតព្វកិច្ចរួមរបស់យើងចំពោះសន្តិភាព និងនយោបាយការបរទេស»។ សម្តេចបានបន្ថែមទៀតថា ពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងខ្លាំងពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះនៃទំនុកចិត្តសកល ដូច្នេះកម្ពុជាសូមអំពាវនាវឱ្យលុបបំបាត់ទម្លាប់អាក្រក់ទាំងនេះចេញ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្ថែមថា៖«យើងចាំបាច់ត្រូវពង្រឹងវិធាន បទដ្ឋាន និងគ្រឹះស្ថានអន្តរជាតិ។ ក្នុងន័យនេះ ខ្ញុំសូមបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបដិសេធ “ច្បាប់ព្រៃ” និងទស្សនៈដែលថា “អ្នកខ្លាំងគឺជាអ្នកត្រូវ”»៕ដោយ៖ពលជ័យ
-
ឯកឧត្តម ប៉ែន បូណា៖ ព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយ គឺជាវ៉ាកសាំងការពារស្នាដៃនិងសមិទ្ធផលរបស់រាជរដ្ឋាភិបាល

ពី «ទីក្រុងខ្មោច» មកជារាជធានីដ៏ស្រស់ឆើតឆាយ និងទំនើបដូចសព្វថ្ងៃ គឺជាការប្រែប្រួលដ៏ធំធេងនិងជាប្រវត្តិសាស្ត្ររបស់រាជធានីភ្នំពេញ។ សម្រស់រាជធានីភ្នំពេញបច្ចុប្បន្ន គឺជាមោទនភាពរបស់កម្ពុជានិងប្រជាពលរដ្ឋខ្មែរ ក្នុងសម័យទំនើប។ សមិទ្ធផលនេះកើតឡើងក្រោមស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ជាពិសេសស្នាដៃប្រកបដោយបញ្ញាញាណ និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំរាមច្បងរបស់យើងបានសាងឡើង ហើយប្រជាពលរដ្ឋជាអ្នកទទួលផលជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ដើម្បីរក្សាមោទនភាពនេះឱ្យស្ថិតនៅក្នុងសតិអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ក៏ដូចជាការទាក់ទាញទេសចរ ការផ្សព្វផ្សាយព័ត៌មានគឺជាមធ្យោបាយមិនអាចខ្វះបាន។ ក្នុងន័យនេះ ឯកឧត្តម ប៉ែន បូណា សង្កត់ធ្ងន់ថា៖ «ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ និងការផ្សព្វផ្សាយជាប្រចាំនិងដោយប្រសិទ្ធភាពគឺជាវ៉ាកសាំងការពារស្នាដៃនិងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមិនត្រូវបណ្តោយឱ្យព័ត៌មានប្រឌិត បំផ្លើសបំភ្លៃ មួលបង្កាច់ មកបំផ្លាញសមិទ្ធផល និងស្នាដៃរបស់រាជរដ្ឋាភិបាលបានឡើយ»។ ដូច្នេះ ក្នុងនាមជាអ្នកបំពេញការងារនាំពាក្យ និងព័ត៌មាន ត្រូវចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយការពិត និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបានទៅកាន់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិតប្រាកដ និងមានការយល់ដឹងកាន់តែច្បាស់អំពីការងារ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕ដោយ៖ពលជ័យ
-
សម្តេចតេជោ៖ គេកំពុងកាន់កាប់ទឹកដីរបស់យើងខ្ញុំដោយផ្អែកថាទឹកដីយើងខ្ញុំគឺជាផ្នែកនៃល្បែងឆបោក

ក្នុងថ្លែងក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា : “… ចំពោះបទល្មើសឆ្លងដែនដូចជាការឆបោកអនឡាញ ដើម្បីជាលេសកាន់កាប់ទឹកដីប្រទេសដទៃដោយខុសច្បាប់ គឺជាទម្រង់សង្គ្រាមទំនើបមួយនៅក្នុងយុសម័យនេះ។ សង្គ្រាមព្រំដែនកម្ពុជាថៃ គឺស្ថិតក្នុងស្ថានភាពនេះឯង ដែលគេកំពុងកាន់កាប់ទឹកដីរបស់យើងខ្ញុំដោយផ្អែកថាទឹកដីយើងខ្ញុំគឺជាផ្នែកនៃល្បែងឆបោក“។ សម្តេចតេជោបានមានប្រសាសន៍បន្តថា ជាមួយគ្នានេះសង្គ្រាមពាណិជ្ជកម្មបានប្រើប្រាស់ ដើម្បីដាក់ទណ្ឌកម្ម និងរហូតការអនុគ្រោះពាណិជ្ជកម្មដែលមានពីមុនមកសង្គ្រាមបច្ចេកវិទ្យាបានបង្ហាញការប្រកួតប្រជែងយ៉ាងស្រួចស្រាល ដើម្បីគ្រប់គ្រងសញ្ញាសិប្បនិម្មិត និងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខសាយប័រដ៏សំខាន់។ ចុងក្រោយសង្គ្រាមនិងនយោបាយគាំពារនិយម ទាក់ទងនឹងធនធានធម្មជាតិ បាននិងកំពុងរុញច្រានឲ្យមានការដណ្ដើមគ្នាយ៉ាងខ្លាំង និងរឹតត្បិតលើធនធានយុទ្ធសាស្ត្រនានា ដែលធ្វើឲ្យប្រទេសងាយរងគ្រោះធ្លាក់ចូលទៅក្នុងសំណាញ់អសន្តិសុខជាប្រព័ន្ធ។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ការវិវឌ្ឍន៍ដល់គួរឲ្យព្រួយបារម្ភនៅក្នុងបរិបទនេះ គឺការបំពានច្បាប់អន្តរជាតិដោយតួអង្គដែលមានអំណាច ដែលអនុវត្តសិទ្ធិការពារខ្លួនបែបផ្ដាច់មុខ ការវាយលុកមុនដោយគ្មានហេតុផលត្រឹមត្រូវ និងយុទ្ធសាស្ត្រកំណត់គោលដៅដកក្បាលម៉ាស៊ីនដឹកនាំ។ ការគំរាមកំហែងសន្តិសុខជាប្រព័ន្ធនេះ បានបំផ្លាញទាំងស្រុង នៃសន្តិសុខរួម។ ជាលទ្ធផលហានិភ័យបែបនេះ បានបង្កឱ្យមានការរត់ប្រណាំងសព្វាវុធដ៏គ្រោះថ្នាក់នៅទូទាំងពិភពលោក ឱ្យធ្វើឱ្យប្រទេសងាយរងគ្រោះយល់ឃើញច្បាស់ថា សន្ធិសញ្ញាអន្តរជាតិតែមួយមុខ មិនអាចការពារពួកគេពីការឈ្លានពានពីខាងក្រៅបានឡើយ។ ជាការឆ្លើយតបប្រទេសទាំងឡាយត្រូវបង្ខំចិត្ត រកការកសាងកម្លាំងយោធាយ៉ាងរហ័ស ហើយអាចនឹងឈានទៅដល់ ការបំពាក់អាវុធនុយក្លេអ៊ែរនៅក្នុងរចនាសម្ព័ន្ធតំបន់៕ ដោយ៖ពលជ័យ
-
រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិកទៅទស្សនកិច្ចសាលាបឋមសិក្សាគោកប្រាសាទដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ

លោកជំទាវ Rosie Winterton រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិកបានអញ្ជើញចុះមកទស្សនកិច្ចសាលាបឋមសិក្សាគោកប្រាសាទ ស្ថិតនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ដើម្បីពិនិត្យដោយផ្ទាល់នូវអគារសិក្សាដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗកន្លងមក និងដំណើរការកម្មវិធីអប់រំ ដែលទទួលបានការគាំទ្រពីប្រទេសចក្រភពអង់គ្លេស (Britain) ជាពិសេសការជួយសង្គ្រោះ និងផ្ដល់ឱកាសសិក្សារៀនសូត្រដល់កុមារដែលបានផ្លាស់ទីលំនៅដោយសារបញ្ហាជម្លោះ។ អភិបាលខេត្តបានបញ្ជាក់ថា វត្តមានរបស់លោកស្រី Rosie Winterton មកកាន់ទឹកដីខេត្តឧត្តរមានជ័យ និងការចុះផ្ទាល់នៅសាលាបឋមសិក្សាគោកប្រាសាទនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាពអន្តរជាតិ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេស ក្នុងការរួមចំណែកស្តារឡើងវិញនូវវិស័យអប់រំ និងនាំយកក្តីសង្ឃឹមមកជូនកុមាររងគ្រោះដោយសារសង្គ្រាម។ កម្ពុជាត្រូវការសន្តិភាពជាចាំបាច់ ដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវបាត់បង់ឱកាសរៀនសូត្រឬការអភិវឌ្ឍន៍ខ្លួនឡើយ។» គួរបញ្ជាក់ថា ទស្សនកិច្ចរបស់រដ្ឋមន្រ្តីចក្រភពអង់គ្លេសនាពេលនេះ មិនត្រឹមតែជួយជំរុញដល់ការស្តារឡើងវិញនូវរចនាសម្ព័ន្ធអប់រំក្នុងខេត្តឧត្តរមានជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្ញើសារដ៏មានឥទ្ធិពល និងទស្សនវិស័យទូលំទូលាយទៅកាន់ពិភពលោកអំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃការការពារការអប់រំក្នុងតំបន់ជម្លោះ និងការផ្តល់ក្តីសង្ឃឹមថ្មីដល់អនាគតកុមារកម្ពុជានៅតាមបន្ទាត់ព្រំដែនឱ្យបន្តបោះជំហានទៅមុខដោយមោទនភាព៕ដោយ៖ពលជ័យ