Category: នយោបាយក្នុងប្រទេស

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ កម្ពុជាមានទំនុកចិត្តថាគណៈកម្មការផ្សះផ្សា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយដល់កម្ពុជានិងថៃ ឱ្យសម្រេចបាននូវលទ្ធផលដែលនាំមកនូវ សន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់តំបន់យើង

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ កម្ពុជាមានទំនុកចិត្តថាគណៈកម្មការផ្សះផ្សា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយដល់កម្ពុជានិងថៃ ឱ្យសម្រេចបាននូវលទ្ធផលដែលនាំមកនូវ សន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់តំបន់យើង

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជាបានថ្លែងថា កម្ពុជាបានក្លាយជាប្រទេសស្ថិតក្រោមអាណាព្យាបាលបារាំង នៅក្នុងឆ្នាំ១៨៦៣។ ព្រំដែនទឹក ដីសម័យទំនើបរបស់កម្ពុជាត្រូវបានកំណត់ឡើងតាមរយៈសន្ធិសញ្ញា និងផែនទី ដែលបានរៀបចំឡើង ជាបន្តបន្ទាប់ ក្នុងនោះរួមមានអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀមស្ថិតនៅក្នុងស្ថានការណ៍នេះរាជរដ្ឋាភិបាលកម្ពុជាបានពិចារណាដោយហ្មត់ចត់លើគ្រប់ជម្រើសនៃដំណោះស្រាយដោយសន្តិវិធី ដែលខ្លួនមានស្របតាមច្បាប់អន្តរជាតិ។ ឈរលើមូលដ្ឋាននៃ ការប្តេជ្ញាចិត្តគោរពគោលការណ៍នីតិរដ្ឋ និងការដោះស្រាយវិវាទដោយសន្តិវិធី កម្ពុជាបានសម្រេចយកជម្រើសផ្តួចផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ ឯកឧត្តមបន្តថា នៅពេលកម្ពុជាចាប់ផ្តើមដំណើរការនីតិវិធីនេះ នាយករដ្ឋមន្ត្រីរបស់ខ្ញុំ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថាពិសេសមួយ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយមាន ប្រសាសន៍ថា៖«កម្ពុជា ក៏ដូចជាថៃ នឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយប្រកបដោយយុត្តិធម៌ និង ចីរភាព ក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ ដោយស្របតាមច្បាប់អន្តរជាតិ។ ដំណោះស្រាយដោយសន្តិវិធីនឹងផ្តល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ ហើយនឹងរួម ដំណោះស្រាយនេះនឹង ចំណែកផងដែរដល់ការកសាងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ការពារអធិបតេយ្យ ពង្រឹងទំនុកចិត្ត ទាញយកផលប្រយោជន៍ពីធនធានថាមពល គាំទ្រដល់ការអភិវឌ្ឍ និងបង្កើតឱកាសការងារថ្មីៗ មិនមែនសម្រាប់តែពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងសម្រាប់កូនចៅជំនាន់ក្រោយនៃប្រទេសកម្ពុជានិងថៃទៀតផង់។»…

  • កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់

    កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់

    (សិង្ហបុរី)៖ កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ខណៈប្រតិភូភាគីថៃ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារថៃ៕

  • ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ កម្ពុជាប្រឆាំង​និងថ្កោលទោស​ចំពោះការ​ប្រើ​ប្រាស់​គ្រាប់​បែក​​ចង្កោម​

    ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ កម្ពុជាប្រឆាំង​និងថ្កោលទោស​ចំពោះការ​ប្រើ​ប្រាស់​គ្រាប់​បែក​​ចង្កោម​

    ថ្លែង​ទៅកាន់ពិភពលោ​កតាមរយៈ​កិច្ចប្រជុំត្រួតពិនិត្យលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានគណៈប្រតិភូ​កម្ពុជា​ បានប្រកាសជំហរយ៉ាងច្បាស់របស់កម្ពុជា ក្នុងការប្រឆាំង និងថ្កោលទោសយ៉ាងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម។ ឯកឧត្តម​​គូសបញ្ជាក់ទៀតថា កម្ពុជាបានចំណាយពេលជាង​៣៣ឆ្នាំ ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយបានរំដោះផ្ទៃ​ដីជាង ៣.៥០០ គីឡូម៉ែត្រការ៉េ និងកម្ទេចចោល​យុទ្ធភណ្ឌគ្រឿងផ្ទុះរាប់​លានគ្រាប់។ ទោះជាយ៉ាងណា កម្ពុជានៅមានផ្ទៃដីរាប់រយគីឡូម៉ែត្រការ៉េទៀតដែលនៅសេសសល់ពីសង្គ្រាម និងត្រូវបន្តដោះស្រាយ។ ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា កម្ពុជាមិនបានរំពឹងថានឹងត្រូវចាប់ផ្តើមការងារនេះសាជាថ្មីឡើយ​។ ប៉ុន្តែ​ក្នុងឆ្នាំ២០២៥ ក្នុង​បរិបទជម្លោះតាមបណ្តោយព្រំដែន​កម្ពុជា-ថៃ​ គ្រាប់បែកចង្កោមត្រូវបានប្រើប្រាស់លើទឹកដី និងនៅ​តាម​សហគមន៍របស់​កម្ពុជា ដែល​​បាន​បង្កើតតំបន់រងផលប៉ះពាល់ថ្មីជិត ៤.០០០ គីឡូម៉ែត្រការ៉េ ក្នុងនោះជិត ៣.០០០ គីឡូម៉ែត្រការ៉េ រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម។ ការគំរាមកំហែងថ្មីនេះ​ បាន​បង្ក​ផល​ប៉ះពាល់​ដល់ប្រជាពលរដ្ឋ និងបង្កើនបន្ទុកលើកិច្ចខិតខំប្រឹងប្រែងបោស​​សម្អាត​យុទ្ធភណ្ឌគ្រឿង​ផ្ទុះ​របស់កម្ពុជា។ ប្រជាពលរដ្ឋស៊ីវិល ជាពិសេសកសិករ ត្រូវបានសម្លាប់ និងរងរបួស ខណៈប្រជាពលរដ្ឋជាង ២០.០០០នាក់ នៅតែត្រូវបានផ្លាស់ទីលំនៅ និងមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានដែលជាទ្រព្យសម្បត្តិរបស់ខ្លួនបាន។​ឯកឧត្តមបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលធ្វើបច្ចុប្បន្នភាពអំពីដំណើរការនៃការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដែលកំពុងបោះជំហានទៅមុខ

    អ្នកនាំពាក្យរាជរដ្ឋាភិបាលធ្វើបច្ចុប្បន្នភាពអំពីដំណើរការនៃការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដែលកំពុងបោះជំហានទៅមុខ

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើបច្ចុប្បន្នភាពអំពីដំណើរការនៃការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលកំពុងបោះជំហានទៅមុខ ពោលគឺគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) បានបើកកិច្ចប្រជុំលើកដំបូងរវាងកម្ពុជានិងថៃ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះនៅក្នុងប្រទេសសិង្ហបុរី។ កិច្ចប្រជុំប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ដោយសុន្ទរកថាបើកកិច្ចប្រជុំនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ស្អែកនេះ វេលាម៉ោង៨ព្រឹក ម៉ោងនៅកម្ពុជា។ សុន្ទរកថាបើករបស់កម្ពុជានឹងថ្លែងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា ដោយមានការផ្សព្វផ្សាយជាសាធារណៈជា៣ភាសា គឺខ្មែរ អង់គ្លេស និងថៃ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងនាមជាភ្នាក់ងាររង រួមទាំងគណៈប្រតិភូនិងក្រុមការងារច្បាប់ជាច្រើនរូបទៀត។ កិច្ចប្រជុំនេះ គឺជាជំហានសំខាន់មួយទៀតក្នុងដំណើរការដោះស្រាយទំនាស់ដែនសមុទ្រប្រទេសទាំងពីរបន្ទាប់ពីគណៈកម្មការផ្សះផ្សាដែលមានសមាជិក៥រូបដែលសុទ្ធសឹងជាអ្នកជំនាញច្បាប់សមុទ្រអន្តរជាតិត្រូវបានជ្រើសរើស ក្នុងនោះអ្នកជំនាញ២រូបជ្រើសរើសដោយភាគីកម្ពុជា ២រូបទៀតដោយភាគីថៃ និងបន្ទាប់មក អ្នកទាំង៤ក៏បានជ្រើសរើសអ្នកជំនាញអន្តរជាតិទី៥ មកធ្វើជាប្រធានគណៈកម្មការផ្សះផ្សា។ សូមរម្លឹកថា កម្ពុជាបានផ្តួចផ្តើមការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)…

  • ភារធារីស្ថានទូតអាមេរិកជួបជាមួយក្រុមAOT ស្តាប់អំពីការងារក្នុងការសង្កេតការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ

    ភារធារីស្ថានទូតអាមេរិកជួបជាមួយក្រុមAOT ស្តាប់អំពីការងារក្នុងការសង្កេតការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ

    ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានជួបជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីស្តាប់អំពីការងាររបស់ក្រុមនេះក្នុងការសង្កេតការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ។ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជាសរសេរនៅគេហទំព័រផ្លូវការរបស់ខ្លួននៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៦ នេះថា សហរដ្ឋអាមេរិកបានដើរតួនាទីការទូតដ៏សំខាន់ក្នុងការសម្របសម្រួលឱ្យមានការសម្រេចបាននូវ កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ជាប្រវត្តិសាស្ត្រ រួមជាមួយដៃគូអាស៊ានរបស់យើង ហើយនៅតែបន្តគាំទ្រយន្តការត្រួតពិនិត្យនៅលើមូលដ្ឋាន ដូចជា ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលរួមចំណែកដល់ស្ថិរភាពតាមព្រំដែន និងលើកកម្ពស់សន្តិសុខរយៈពេលវែងនៅទូទាំងតំបន់។ លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក បានជួបជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីស្តាប់អំពីការងាររបស់ក្រុមនេះក្នុងការសង្កេតការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ។ កិច្ចប្រជុំនេះបានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកម្ពុជា និងថៃ ខណៈដែលប្រទេសទាំងពីរកំពុងខិតខំរក្សាសន្តិភាព និងដោះស្រាយភាពខ្វែងគំនិតរបស់ពួកគេដោយសន្តិវិធី៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យ៖ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម មីន អោងឡាំង នឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក

    អ្នកនាំពាក្យ៖ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម មីន អោងឡាំង នឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក

    ភ្នំពេញ៖ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសហភាពសហព័ន្ធមីយ៉ាន់ម៉ា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី១១ និង១២ ខែកញ្ញា ឆ្នាំ២០២៦ នេះ តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម មីន អោង ឡាំង នឹងមានជំនួបកំពូលជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។ ប្រធានាធិបតីមីយ៉ាន់ម៉ា ក៏អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម មីន អោង ឡាំង បញ្ជាក់អំពីគោលបំណងរួមក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏កក់ក្តៅរវាងប្រទេសនិងប្រជាជនទាំងពីរ។តាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី…

  • ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ

    ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ

    នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨:១៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងខេត្តព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងជាសម្បត្តិមនុស្សជាតិទាំងមូល ដោយបានទទួលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ។ នេះ​បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ។ សូមគូសបញ្ជាក់ផងដែរថា សំណង់ និងស្ថាបត្យកម្មសំខាន់ៗ នៃប្រាសាទព្រះវិហារ ត្រូវបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយការខូចខាតទាំងនោះ គឺបណ្តាលមកពីការផ្លោងគ្រាប់ធុនធ្ងន់ម្តងហើយម្តងទៀត និងការទម្លាក់គ្រាប់បែកពីលើអាកាសចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបានបាញ់សំដៅផ្ទាល់មកលើតំបន់ប្រាសាទព្រះវិហារ ដោយចេតនា និងដោយមិនរើសអើង។ ជាងនេះទៅទៀត ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃនៅតែបន្តធ្វើសកម្មភាពទន្រ្ទានមកលើដែនអធិបតេយ្យរបស់កម្ពុជា តាមរយៈការដាក់ពង្រាយទូកុងទឺន័រ ការរាយបន្លាលួស ការជីកប្រឡាយ ការធ្វើលេណដ្ឋាន ការធ្វើផ្លូវបេតុងចូលកាន់តែជិតតំបន់ប្រាសាទព្រះវិហារ ដែលជាទង្វើររំលោភបំពានលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ រាជរដ្ឋាភិបាល…

  • គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា

    គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (American Cambodian Business Chamber – ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា (Sokveasna Chan) ស្ថាបនិក និងជាប្រធាន ACBC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកស្រីប្រធាន ACBC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូ ACBC ចូលជួបសម្ដែងការគួរសម និងបានគោរពជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចធុរកិច្ច ដើម្បីស្វែងរកកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា។ លោកស្រីបានបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចធុរកិច្ចនេះ, គណៈប្រតិភូបានជួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបានសម្តែងការកោតសរសើរព្រមទាំងវាយតម្លៃខ្ពស់ចំពោះការស្វាគមន៍ និងការគាំទ្ររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានចែករំលែកព័ត៌មានអំពីសក្តានុពលវិនិយោគលើវិស័យសំខាន់ៗរបស់កម្ពុជា។ ជាពិសេស, បណ្តាក្រុមហ៊ុនរបស់ ACBC បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យឡូជីស្ទីក, វិស័យកសិកម្ម និងគ្រឿងសង្ហារឹម សំដៅជំរុញការតភ្ជាប់រវាងវិនិយោគិននៃប្រទេសទាំងពីរ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានវិសាលភាពថែមទៀត។ ជាការឆ្លើយតប, សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះស្ថាបនិក និងគណៈប្រតិភូ…

  • ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

    ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនោះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត។ ឯកឧត្តមបានបង្ហាញចំណាប់អារម្មណ៍ស្វែងរកកាលានុវត្តភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន។ ជាការឆ្លើយតប, សម្តេចធិបតី បានអបអរសាទរ ឯកឧត្តម Akbar Ghasemi Ali Abadi ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតីបានកត់សម្គាល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងមានជំនឿជាក់ថា អាណត្តិការទូតរបស់ឯកឧត្តម នឹងចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាមួយគ្នានេះ សម្តេចធិបតីបានស្វាគមន៍ការប្តេជ្ញាចិត្តរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ ដែលនឹងជួយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត និងលើកទឹកចិត្ត ឯកឧត្តម ពិភាក្សាបន្ថែមជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា៕ប្រភព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

  • ក្នុងកិច្ចប្រជុំគណៈកម្មការនយោបាយនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី៖ កម្ពុជាបានអំពាវនាវឱ្យថៃដកកងកម្លាំងចេញពីតំបន់ដែលស្ថិតក្រោមទឹកដីកម្ពុជា

    ក្នុងកិច្ចប្រជុំគណៈកម្មការនយោបាយនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី៖ កម្ពុជាបានអំពាវនាវឱ្យថៃដកកងកម្លាំងចេញពីតំបន់ដែលស្ថិតក្រោមទឹកដីកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង និងជាអនុប្រធានគណៈកម្មការនយោបាយនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានចូលរួមក្នុងកិច្ចប្រជុំលើកទី២៦០ នៃគណៈកម្មការនយោបាយ OIF នៅទីក្រុងប៉ារីសនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនេះ កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់អំពីការឈ្លានពានរបស់ថៃមកលើកម្ពុជា និងស្ថានការណ៍ដ៏គួរឱ្យព្រួយបារម្ភដែលនៅតែបន្តកើតមាន បើទោះបីជាបទឈប់បាញ់បានចូលជាធរមានក៏ដោយ។ ឯកឧត្តមបានគូសបញ្ជាក់ថា ថៃនៅតែបន្តសកម្មភាពខុសច្បាប់នៅក្នុងតំបន់ដែលស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា តាមរយៈការដាក់បន្លារលួស ទូកុងតឺន័រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ សកម្មភាពទាំងនេះកំពុងរារាំងជនភៀសសឹកកម្ពុជាប្រមាណជាងពីរម៉ឺននាក់ មិនឱ្យវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួន ខណៈកុមារជាច្រើននៅតែមិនអាចត្រឡប់ទៅសាលារៀន និងការរស់នៅប្រកបដោយសុវត្ថិភាពក្នុងសហគមន៍របស់ពួកគេវិញបាន។ កម្ពុជាបានអំពាវនាវឱ្យថៃដកកងកម្លាំងចេញពីតំបន់ដែលស្ថិតក្រោមទឹកដីកម្ពុជា និងរុះរើហេដ្ឋារចនាសម្ព័ន្ធនានាដែលបានដំឡើងនៅទីនោះ ដើម្បីបើកផ្លូវឱ្យជនភៀសសឹកអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ កម្ពុជាបានបញ្ជាក់ជាថ្មីថា ព្រំដែនមិនអាចត្រូវបានផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការកែប្រែស្ថានភាពជាក់ស្តែងនៅលើដីដែលបានដណ្តើមកាន់កាប់ឡើយ។ រាល់វិវាទត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងតាមក្របខណ្ឌច្បាប់ដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ កម្ពុជាបានអំពាវនាវឱ្យថៃបង្ហាញសុឆន្ទៈ និងចូលរួមឡើងវិញដោយគ្មានការពន្យារពេលក្នុងការងារកំណត់ និងបោះបង្គោលព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ស្របតាមការប្តេជ្ញាចិត្តដែលបានធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-ថៃនេះ មានប្រទេសមួយចំនួនបានសម្តែងការគាំទ្រដោយអំពាវនាវឱ្យប្រទេសទាំងពីរអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទឈប់បាញ ដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់។ ក្នុងឱកាសនេះផងដែរ ឯកឧត្តម លុយ…