Category: នយោបាយក្នុងប្រទេស

  • បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា៖ រយៈពេល៣៣ឆ្នាំ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានដើរតួនាទីសំខាន់បំផុតក្នុងការធានាឱ្យមានសន្តិភាព ស្ថេរភាពសង្គម នយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍ​

    បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា៖ រយៈពេល៣៣ឆ្នាំ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានដើរតួនាទីសំខាន់បំផុតក្នុងការធានាឱ្យមានសន្តិភាព ស្ថេរភាពសង្គម នយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍ​

    បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញបានឱ្យដឹងថា គិតមកដល់ថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២៦នេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានអាយុ ៣៣ឆ្នាំគត់។ រដ្ឋធម្មនុញ្ញនេះ គឺជាសមិទ្ធផលកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរ សម្តែងឡើងតាមរយៈការបោះឆ្នោតជាសាកលកាលពីឆ្នាំ១៩៩៣ ហើយរដ្ឋធម្មនុញ្ញ នេះបានក្លាយជាមូលដ្ឋានគ្រឹះនៃស្ថិរភាពរបបនយោបាយ ក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌស្ថាប័ននៅលើខឿនប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា “ខ្ញុំមើលឃើញថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានភាពរឹងមាំលើការអនុវត្ត ព្រោះបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា​មកដល់បច្ចុប្បន្ន មានសុខសន្តិភាពផ្ទៃក្នុង​ពេញលេញ ជារដ្ឋមានស្ថិរភាព នយោបាយផ្ទៃក្នុង ​ជាមួយនឹងកំណើន​សេដ្ឋកិច្ចខ្ពស់​​ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក។ បើទោះបីរយៈពេលចុងក្រោយនេះមានការធ្លាក់ចុះកំណើនសេដ្ឋកិច្ចបន្តិចក្តីដោយសារកក្តាថៃឈ្លានពាន និងកក្តានយោបាយអន្តរជាតិប្រែប្រួល ប៉ុន្តែការអនុវត្តរដ្ឋធម្មនុញ្ញនៅក្នុងសង្គមកម្ពុជា គឺនៅតែស្ថិតក្នុងកម្រិតល្អ និងរឹងមាំដដែល ពោលគឺសន្តិភាពក្នុងប្រទេសត្រូវរំខានដោយបញ្ហាថៃឈ្លានពានទឹកដីខ្មែរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែការអនុវត្តរដ្ឋធម្មនុញ្ញក្នុងប្រទេសនៅតែពេញលេញ ហើយមិនត្រឹមតែឆ្លើយតបបានទៅនឹងច្បាប់ជាតិប៉ុណ្ណោះទេ កម្ពុជាថែមទាំងបានឆ្លើយតបទៅនឹងច្បាប់អន្តរជាតិក្នុងកម្រិតស្តង់ដាខ្ពស់ផងដែរ ជាប្រទេសដែលគោរពច្បាប់ជាតិ អន្តរជាតិ និងមានភាពប្រាកដនិយមនយោបាយ លើការតវ៉ានានាចំពោះការរំលោភបំពានរបស់ថៃលើទឹកដីខ្មែរ។ ដោយឡែកការរំខានសន្តិភាពផ្ទៃក្នុងដោយបញ្ហា SCAM ONLINE គឺជាបញ្ហាអន្តរជាតិ ដែលករណីនេះ មិនមែនមានតែកម្ពុជា មួយទេ ពោលគឺវាកើតមានគ្រប់ទិសទីលើពិភពលោក ក្នុងនោះកម្ពុជាគ្រាន់តែជាប្រទេសរងគ្រោះមួយប៉ុណ្ណោះ។” បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានបន្តទៀតថា ជាងនេះទៅទៀត រយៈពេល៣៣ឆ្នាំកន្លងមកនេះ យើងឃើញថា…

  • ស្ថាបនិក​ក្រុមហ៊ុន G Adventures គូសបញ្ជាក់ពី​ការប្ដេជ្ញាចិត្តចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា

    ស្ថាបនិក​ក្រុមហ៊ុន G Adventures គូសបញ្ជាក់ពី​ការប្ដេជ្ញាចិត្តចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលក្រុមហ៊ុន G Adventures រៀបចំមហាសន្និបាតពិភពលោកឆ្នាំ២០២៦ (GX Summit) នៅកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ, ស្ថាបនិកក្រុមហ៊ុន G Adventures បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការរៀបចំមហាសន្និបាតពិភពលោកឆ្នាំ២០២៦ (GX Summit) នេះឡើង ដោយមានគណៈប្រតិភូចូលរួមសរុបប្រមាណ ៧០០នាក់។ ព្រឹត្តិការណ៍នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ហាញ និងផ្សព្វផ្សាយអំពីសក្ដានុពលនៃទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ លោកក៏បានសម្ដែងនូវការកោតសរសើរចំពោះចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយបានកត់សម្គាល់ថា ចក្ខុវិស័យនេះស្របគ្នាទៅនឹងបេសកកម្មចម្បងរបស់ក្រុមហ៊ុន G Adventures ដែលតែងតែផ្ដោតលើការអភិវឌ្ឍទេសចរណ៍សហគមន៍ សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជា​​​​ពលរដ្ឋនៅមូលដ្ឋាន។ ស្ថាបនិកក្រុមហ៊ុន ក៏បានជម្រាបជូនសម្ដេចធិបតី…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សន្និសីទអន្តរជាតិ ICCOS គឺជាការបង្ហាញពីការប្តេជ្ញា​ចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សន្និសីទអន្តរជាតិ ICCOS គឺជាការបង្ហាញពីការប្តេជ្ញា​ចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន

    ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបាន​មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ថា សន្និសីទអន្តរជាតិដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ និង២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជន សេដ្ឋកិច្ច សន្តិសុខ និងសង្គមនៅក្នុងបណ្តាប្រទេសជាច្រើន។ ឯកឧត្តមបានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហារបស់ប្រទេសណាមួយតែឯងនោះទេ។ បណ្តាញឧក្រិដ្ឋកម្មទាំងនេះអាចប្រើប្រាស់ទឹកដីនៃប្រទេសមួយ ដើម្បីប្រព្រឹត្តបទល្មើសទៅលើជនរងគ្រោះនៅប្រទេសមួយទៀត ខណៈដែលមេខ្លោង និងលំហូរហិរញ្ញវត្ថុខុសច្បាប់អាចស្ថិតនៅក្នុងប្រទេសផ្សេងៗគ្នា។ ហេតុដូច្នេះហើយ គ្មានប្រទេសណាមួយអាចប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះប្រកបដោយប្រសិទ្ធភាពតែម្នាក់ឯងបានឡើយ។ កម្ពុជារៀបចំសន្និសីទនេះ ដើម្បីប្រមូលផ្តុំការប្តេជ្ញាចិត្ត បទពិសោធន៍ និងសមត្ថភាពរបស់បណ្តាប្រទេស អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ វិស័យហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យា ឱ្យឈានទៅរកវិធានការរួមដែលអាចអនុវត្តបានជាក់ស្តែង។ គោលបំណងរបស់យើង មិនមែនគ្រាន់តែបិទទីតាំងឆបោកនោះទេ ប៉ុន្តែត្រូវកាត់ផ្តាច់ខ្សែច្រវាក់ឧក្រិដ្ឋកម្មទាំងមូល និងទប់ស្កាត់ការកកើតឡើងវិញនៃបណ្តាញឆបោកទាំងនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការប្តេជ្ញាចិត្ត និងការអនុវត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាការងារអាទិភាព ដោយបានបង្កើតយន្តការពិសេស និងដាក់ចេញយុទ្ធនាការបង្ក្រាបនៅទូទាំងប្រទេស។ការអនុវត្តនេះមានការចូលរួមពីក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងការសហការជាមួយដៃគូអន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាបន្តបន្ទាប់…

  • ឯកឧត្តម ប៉ែន បូណា៖ ក្រៅពីមានចំណេះជំនាញរឹងមាំ យុវជនត្រូវមានវិន័យ សីលធម៌ ភាពស្មោះត្រង់ និងមនសិការស្នេហាជាតិ!

    ឯកឧត្តម ប៉ែន បូណា៖ ក្រៅពីមានចំណេះជំនាញរឹងមាំ យុវជនត្រូវមានវិន័យ សីលធម៌ ភាពស្មោះត្រង់ និងមនសិការស្នេហាជាតិ!

    «ការខិតខំប្រឹងប្រែងរៀនសូត្រដោយខ្លួនឯង គឺជាកម្លាំងជំរុញសំខាន់ជាងគេដើម្បីឱ្យយុវជនដឹកនាំជីវិតឆ្ពោះទៅរកពន្លឺអនាគត និងជាស្ពានចម្លងខ្លួនឱ្យក្លាយជាមូលធនមនុស្សប្រកបដោយសមត្ថភាព ដែលរាជរដ្ឋាភិបាលចង់បាន។ ដូច្នេះ ក្មួយៗយុវជនត្រូវចងចាំថា ក្រៅពីពង្រឹងខ្លួនឯងឱ្យក្លាយជាអ្នកមានចំណេះដឹង និងមានជំនាញពិតប្រាកដ ក្មួយៗក៏ត្រូវតែធ្វើខ្លួនជាមនុស្សដែលមានវិន័យ សីលធម៌ ភាពស្មោះត្រង់ និងមនសិការស្នេហាជាតិដ៏ពិតប្រាកដ ហើយត្រូវចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។ នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងបាឋកថាស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ដោយមានការអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាស្វាគមន៍ពីលោក ធូ សុភាព នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ព្រមទាំងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងនិស្សិតមកពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវសរុបប្រមាណ៥០០នាក់។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដែលមានមុំទី១ ផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាការផ្តល់ឱកាស និងផ្តល់តម្លៃសមត្ថភាពធនធានមនុស្ស ជាពិសេសផ្តល់ឱកាសដល់យុវជនក្នុងការអភិវឌ្ឍខ្លួន។ ដូច្នេះ យុវជនគ្រប់រូបត្រូវខិតខំរៀនសូត្រ និងត្រូវចាប់យកឱកាសដ៏វិសេសវិសាលនេះឱ្យបាន ដោយត្រូវ «រៀនឱ្យលើសពីចេះ» ពោលគឺមិនត្រឹមតែចេះទ្រឹស្តីដើម្បីទទួលបានសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវមានសមត្ថភាពអនុវត្ត និងដោះស្រាយបញ្ហាតាមស្ថានភាពជាក់ស្តែងប្រកបដោយភាពបត់បែន។ ការពង្រឹងចំណេះដឹងនិងជំនាញ នឹងជួយឱ្យយុវជនមានភាពរឹងមាំ និងត្រៀមខ្លួនបានរួចជាស្រេចក្នុងការដើរចូលក្នុងទីផ្សារការងារដែលមានភាពប្រកួតប្រជែងខ្លាំង។…

  • ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ កម្ពជាមិនមែនជាប្រភពដើមនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ,កម្ពុជាក៏ជាប្រទេសរងគ្រោះផងដែរ

    ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ កម្ពជាមិនមែនជាប្រភពដើមនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ,កម្ពុជាក៏ជាប្រទេសរងគ្រោះផងដែរ

    ឯកឧត្តម ទេសរដ្ឋមន្ត្រី សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ជាក់ថា ប្រទេសកម្ពជាមិនមែនជាប្រភពដើមនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ។ ប៉ុន្តែប្រទេសកម្ពុជាត្រូវបានជ្រើសរើសគោលដៅមួយក្នុងចំណោមប្រទេសផ្សេងទៀតក្នុងការប្រព្រឹត្តសកម្មភាពឆបោក។ គោលដៅប្រព្រឹត្តប្រតិបត្តិការឆបោកតាមបច្ចេកវិទ្យាមកពីទីកន្លែងផ្សេងៗគ្នា ផលប៉ះពាល់ទាំងអស់នេះត្រូវបានធ្លាក់មកលើប្រទេសកម្ពុជាដែលជាប្រទេសរងគ្រោះ។ ការបញ្ជាក់នេះនៅក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទរួមគ្នាឆ្ពោះទៅកាន់កាត់ផ្តាច់ច្រវ៉ាក់ ណិងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានបន្តថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬការក្លែងបន្លំតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាទម្រង់ថ្មីមួយនៃបទល្មើសឆបោកដោយត្រូវបានប្រព្រឹត្តតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាមានផលប៉ះពាល់ធ្ងន់ធ្ងរ មានការវិវឌ្ឍយ៉ាងឆាប់រហ័សនៅលើសកលលោក។ បទល្មើសនេះត្រូវបានប្រព្រឹត្តក្នុងទម្រង់ជាឧក្រិដ្ឋកម្មឆ្លងដែន ឬដោយមានបណ្តាញក្រុមឧក្រិដ្ឋជនដែលមានអអ្គការចាត់តាំង ហើយជនល្មើសប្រើប្រាស់ទីតាំងប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសណាមួយដើម្បីធ្វើការឆបោក ឬនៅតាមបណ្តាប្រទេសផ្សេងទៀត។ ប្រទេសកម្ពជាមិនមែនជាប្រភពដើមនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ ប៉ុន្តែប្រទេសកម្ពជាត្រូវបានជ្រើសរើសជាគោលដៅមួយក្នុងចំណោមប្រេសផ្សេងទៀតក្នុងការប្រព្រឹត្តសកម្មភាពឆបោក។ បណ្តាឧក្រិដ្ឋកម្មឆ្លងដែនដែលជាជនបរទេសបានប្រើប្រាស់ទឹកដីកម្ពុជាដើម្បីធ្វើជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅលើជនរងគ្រោះនៅក្រៅប្រទេសរួមទាំងប្រជាជនកម្ពុជាផងដែរ។ ផលប៉ះពាល់អវិជ្ជមានបានកើតឡើងលើគ្រប់វិស័យទាំងលើផ្នែកសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ វិស័យទេសចរណ៍ ការវិនិយោគ និងសេដ្ឋកិច្ចទាំងមូល ព្រមទាំងកេរ្តិ៍ឈ្មោះមុខមាត់ សេចក្តីថ្លៃថ្នូររបស់កម្ពុជាលើឆាកអន្តរជាតិ។គោលដៅប្រព្រឹត្តប្រតិបត្តិការឆបោកតាមបច្ចេកវិទ្យាមកពីទីកន្លែងផ្សេងៗគ្នា ផលប៉ះពាល់ទាំងអស់នេះត្រូវបានធ្លាក់មកលើប្រទេសកម្ពុជាដែលជាប្រទេសរងគ្រោះ។ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានបន្តថា នៅក្នុងបរិបទបច្ចុប្បន្ន បរិយាកាសសន្តិសុខ អន្តរជាតិកាន់តែមានភាពស្មុគស្មាញ ងាយរងគ្រោះ ប្រែប្រួលលឿន ផ្សារភ្ជាប់គ្នា និងពិបាកព្យាករណ៍ទុក កាន់តែខ្លាំងឡើងៗ។…

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ គ្មានជម្រក​សុវត្ថិភាព គ្មានច្រកចេញសម្រាប់លំហូរប្រាក់ខុសច្បាប់ និងគ្មានការលើកលែងសម្រាប់មេខ្លោង ឬបណ្តាញ​ឧក្រិដ្ឋក​ម្មឆ្លងដែនណាមួយទេ

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ គ្មានជម្រក​សុវត្ថិភាព គ្មានច្រកចេញសម្រាប់លំហូរប្រាក់ខុសច្បាប់ និងគ្មានការលើកលែងសម្រាប់មេខ្លោង ឬបណ្តាញ​ឧក្រិដ្ឋក​ម្មឆ្លងដែនណាមួយទេ

    ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយ​ក​រដ្ឋមន្ត្រី រដ្ឋមន្តរីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គ្មានជម្រក​សុវត្ថិភាព គ្មានច្រកចេញសម្រាប់លំហូរប្រាក់ខុសច្បាប់ និងគ្មានការលើកលែងសម្រាប់មេខ្លោង ឬបណ្តាញ​ឧក្រិដ្ឋក​ម្មឆ្លងដែនណាមួយទេ។ ទោះក្នុងទម្រង់​ណាក៏ដោយ ក៏ស្មារតី និងកម្លាំងសាមគ្គីភាពអន្តរជាតិ នឹងតាមបង្ក្រាបរហូតឈានទៅបញ្ចប់បទល្មើសនេះឱ្យទាល់តែបាន។ ការបញ្ជាក់នេះ ក្នុងសន្និសីទអន្តរជាតិ ស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ទៀតថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាសារប្រាប់ទៅក្រុមឧក្រិដ្ឋ​ជនទាំងអស់ ឱ្យបានដឹងថា កម្ពុជារួមជាមួយ​ពិភពលោកទាំងមូល មិនអនុញ្ញាតឱ្យមានការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា នៅលើផែនដីនេះតទៅទៀត​នោះឡើយ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកគោលគំនិតចំនួន១០ចំណុច ជូនអង្គសន្និសីទអន្តរជាតិពិចារណាក្នុងន័យលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ចំណុចសំខាន់ៗទាំង១០ រួមមាន ទី១.លើកកម្ពស់ការចែករំលែក និងផ្លាស់ប្តូរព័ត៌មានទាន់ពេល។ ២.បន្តពង្រឹងការស្រាវជ្រាវបណ្តាញហិរញ្ញវត្ថុ។ ៣.រឹតបន្តឹងការគ្រប់គ្រងការចេញចូលឆ្លងដែន។ ៤.លើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន។ ៥.ជំរុញការផ្លាស់ប្តូរជំនាញ បទពិសោធ បច្ចេកទេស និងការបណ្តុះបណ្តាល។…

  • នគរបាលកម្ពុជា និង FBI អាម៉េរិក សហការស្រាវជ្រាវសំណុំរឿង១២ករណី និងឈានទៅបោសសម្អាតទីតាំងស្កេម៥០កន្លែង

    នគរបាលកម្ពុជា និង FBI អាម៉េរិក សហការស្រាវជ្រាវសំណុំរឿង១២ករណី និងឈានទៅបោសសម្អាតទីតាំងស្កេម៥០កន្លែង

    កិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិកម្ពុជា និងការិយាល័យស៊ើបអង្កេតសហព័ន្ធ របស់សហរដ្ឋអាម៉េរិក ហៅកាត់ថា FBI បានផ្ដល់លទ្ធផលជាក់ស្ដែងជាបន្ទាប់ គិតចាប់ពីភាគីទាំងពីរ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ឆ្នាំ២០១៦ និងឆ្នាំ២០១៩។ ជាក់ស្ដែង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានរំលេចជូនសាធារណជន អំពីកិច្ចសហការស្រាវជ្រាវ ស៊ើបអង្កេតបទល្មើស១២ករណី តាមរយៈMoUទ្វេភាគី រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយFBI និងMoUត្រីភាគី ដែលមាន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងFBI ។ បើតាមលោក ទូច សុឃៈ សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិ ជាសេនាធិការស្នូល បានសម្ភាសមុខសញ្ញាពាក់ព័ន្ធគណនីរូបិយបណ្ណគ្រីបតូ (Crypto) ចំនួន៦ករណី ស្មើនឹង៦នាក់ តាមសំណូមពរភាគីអាម៉េរិក ដោយជាលទ្ធផល បានរកឃើញថាអ្នកទាំងនោះ ពុំជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រីបតូនោះទេ។ ជាមួយគ្នានោះ សមត្ថកិច្ចកម្ពុជា បានស្រាវជ្រាវអត្តសញ្ញាណអ្នកប្រើប្រាស់ IP Address ចំនួន៣ករណី និងបានផ្ដល់ព័ត៌មានទៅកាន់ភាគីអាម៉េរិកវិញថា IP Address នោះ…

  • ឯកឧត្តម ប៉ែន បូណា៖ អ្នកនាំពាក្យនាំការពិតទៅកាន់ប្រជាពលរដ្ឋដើម្បីការពារសមិទ្ធផលរាជរដ្ឋាភិបាល

    ឯកឧត្តម ប៉ែន បូណា៖ អ្នកនាំពាក្យនាំការពិតទៅកាន់ប្រជាពលរដ្ឋដើម្បីការពារសមិទ្ធផលរាជរដ្ឋាភិបាល

    «នៅក្នុងយុគសម័យឌីជីថល ព័ត៌មានត្រូវបានចែករំលែកយ៉ាងឆាប់រហ័ស ជាពិសេសព័ត៌មានអវិជ្ជមាន ក្នុងនោះភាគច្រើនជាព័ត៌មានក្លែងក្លាយ ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងបំផ្លើសបំភ្លៃ ដែលធ្វើឱ្យសាធារណជនយល់ច្រឡំ។ ដូច្នេះ ក្នុងតួនាទីជាមន្ត្រីព័ត៌មាននិងនាំពាក្យ យើងត្រូវធ្វើការងារពីរទន្ទឹមគ្នា គឺ ទី១គឺការងារប្រតិកម្ម ឆ្លើយតប ពន្យល់បកស្រាយឱ្យប្រជាពលរដ្ឋបានដឹងការពិតឱ្យបានលឿនរហ័ស និងទី២គឺការងារបុរេសកម្ម ពោលគឺ ត្រូវផ្សព្វផ្សាយជាប្រចាំនូវសមិទ្ធផល ស្នាដៃ និងសកម្មភាពបម្រើប្រជាពលរដ្ឋរបស់មន្ត្រីអាជ្ញាធរយើង ដោយមធ្យោបាយវៃឆ្លាត និងរហ័សរហួន»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាអធិបតីនិងវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យនិងព័ត៌មាន» នៅសាលាខេត្តតាកែវ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានសង្កត់ធ្ងន់ថា ការងារទាំងពីរនេះ ទាំងប្រតិកម្ម និងបុរេសកម្ម មានគោលដៅសំខាន់តែមួយនោះគឺ ការពាំនាំការពិតទៅប្រាប់ប្រជាពលរដ្ឋ ពោលគឺ «អ្នកនាំពាក្យ នាំការពិតទៅកាន់ប្រជាពលរដ្ឋ ដើម្បីការពារសមិទ្ធផលរាជរដ្ឋាភិបាល»។ ឯកឧត្តម ប៉ែន បូណា បន្តថា សមិទ្ធផលដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំយើងសាងឡើងសម្រាប់ប្រទេសជាតិ និងប្រជាជនយើងមានទំហំធំធេងណាស់ ដែលមិនអាចកាត់ថ្លៃបាន ហើយសមិទ្ធផលទាំងនេះបានមកពីការលះបង់ និងបញ្ញាញាណ។ ដូច្នេះ ការផ្សព្វផ្សាយដើម្បីនាំការពិតឱ្យប្រជាពលរដ្ឋបានដឹងគ្រប់ជ្រុងជ្រោយ គឺជាការងាររបស់យើងទាំងអស់គ្នាដែលត្រូវធ្វើឱ្យបាន។…

  • ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ក្រុមប្រឆាំង៖ អ្នកនាំពាក្យរអះអាងថា រាជរដ្ឋាភិបាលមិនបានកាត់ដីឱ្យប្រទេសជិតខាងនោះឡើយ

    ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ក្រុមប្រឆាំង៖ អ្នកនាំពាក្យរអះអាងថា រាជរដ្ឋាភិបាលមិនបានកាត់ដីឱ្យប្រទេសជិតខាងនោះឡើយ

    ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា មិនដូចអ្វីដែលក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួនចោទប្រកាន់ថា រាជរដ្ឋាភិបាលកាត់ដីឱ្យប្រទេសជិតខាងនោះឡើយ។ ផ្ទុយទៅវិញ គឺក្រុមជនមួយក្តាប់តូចនោះទៅវិញទេ ដែលមិនបានជួយការពារទឹកដីពីការឈ្លានពាន តែបែរជាខិតខំស្រែកក្តែងៗជារៀងរាល់ថ្ងៃថា កម្ពុជាបាត់ដីឬកាត់ដីឱ្យថៃ ដែលមានន័យស្មើនឹងការប្រកាសយល់ព្រមប្រគល់ដីទាំងនោះឱ្យទៅប្រទេសឈ្លានពាន ដែលផ្ទុយស្រឡះពីជំហរម៉ឺងម៉ាត់ ដាច់ខាតរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនយ៉ាងប្តូរផ្តាច់បំផុត។ ដោយសារមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនពីក្រៅប្រទេសបន្តចោទប្រកាន់ខុសការពិត ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ឡើងវិញអំពីដំណើរការនៃការដោះស្រាយវិវាទព្រំដែនសមុទ្រនិងព្រំដែនគោករវាងកម្ពុជា-ថៃ និងជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាព្រំដែនដូចតទៅ៖ អំពីព្រំដែនសមុទ្រ៖ ដូចបងប្អូនជនរួមជាតិបានជ្រាបស្រាប់ គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ទើបតែបានបិទបញ្ចប់កិច្ចប្រជុំលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបូរី។ ក្នុងអំឡុងពេលកិច្ចប្រជុំ កម្ពុជានិងថៃបានចុះហត្ថលេខាលើលក្ខខណ្ឌនៃការតែងតាំងគណៈកម្មការ និងបានសម្រេចលើបទបញ្ញត្តិស្តីពីការប្រព្រឹត្តទៅនៃដំណើរការផ្សះផ្សា ហើយគណៈកម្មការផ្សះផ្សាក៏នឹងរៀបចំកិច្ចប្រជុំជាបន្តទៀតជាមួយកម្ពុជានិងថៃ នៅក្នុងខែតុលា ខាងមុខនេះនៅទីក្រុងឡាអេ។ កម្ពុជាបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណៈកម្មការផ្សះផ្សាដែលបានអនុវត្តវិធីសាស្ត្រដ៏ម៉ត់ចត់ និងបានពិចារណាច្បាស់លាស់ក្នុងដំណើរការនីតិវិធីនេះ ហើយកម្ពុជាក៏សម្តែងការជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់នូវមាគ៌ាសម្រាប់ការដោះស្រាយវិវាទរវាងរដ្ឋនិងរដ្ឋដោយសន្តិវិធី។ ក្នុងន័យនេះ កម្ពុជាបន្តចូលរួមក្នុងដំណើរការផ្សះផ្សាដោយស្មារតីសហប្រតិបត្តិការ ប្រកបដោយទំនុកចិត្តពេញលេញលើដំណើរការផ្សះផ្សានេះ។អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា «គោលបំណងចម្បងបំផុតរបស់កម្ពុជា គឺសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់»។ ដើម្បីសម្រេចគោលដៅនេះ កម្ពុជាមានគោលបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃសម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។ ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងកិច្ចព្រមព្រៀងព្រំដែនសមុទ្រនិងទាំងការអភិវឌ្ឍរួមគ្នា…

  • អ្នកនាំពាក្យ៖ សន្តិភាពជាដង្ហើមរស់សម្រាប់កម្ពុជា សន្តិភាពបានផ្ដល់ឱកាសមាសឱ្យប្រទេសយើងអាចស្តារ និងកសាងជាតិឡើងវិញ

    អ្នកនាំពាក្យ៖ សន្តិភាពជាដង្ហើមរស់សម្រាប់កម្ពុជា សន្តិភាពបានផ្ដល់ឱកាសមាសឱ្យប្រទេសយើងអាចស្តារ និងកសាងជាតិឡើងវិញ

    ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ថ្ងៃទី២១ ខែកញ្ញានេះ គឺជា «ទិវាសន្តិភាពអន្តរជាតិ» ដែលក្នុងឆ្នាំ២០២៦នេះប្រារព្ធឡើងក្រោមប្រធានបទ «វិនិយោគលើសន្តិភាព៖ សម្រាប់គ្រប់គ្នា គ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។ ក្នុងសារឧទ្ទិសចំពោះទិវាដ៏វិសេសវិសាលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងចូលរួមដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិដើម្បីកាត់បន្ថយភាពតានតឹង និងដើម្បីកសាងទំនុកចិត្ត ឈានទៅរកការស្ដារសន្តិភាពនៅតាមព្រំដែន ក៏ដូចជាការរួមរស់ប្រកបដោយភាពសុខដុមរមនារវាងប្រជាជននៃប្រទេសជិតខាងទាំងពីរ។អ្នកនាំពាក្យបានបន្តថា សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃសន្តិភាព ការគោរពអធិបតេយ្យ និងការដោះស្រាយវិវាទដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិដើម្បីភាពសុខសាន្តរបស់ប្រជាជន និងសូមឱ្យកម្លាំងសាមគ្គីភាពរបស់យើងក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការជួយពង្រឹងសន្តិភាព។ ក្នុងឱកាស «ទិវាសន្តិភាពអន្ដរជាតិ» នេះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធគ្រប់រូបដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ក្នុងការការពារជាតិមាតុភូមិ និងសុខសន្តិភាពជូនប្រជាជននៅគ្រប់ដំណាក់កាល និងសូមអរគុណចំពោះស្មារតីសាមគ្គីរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគាំទ្របុព្វហេតុដ៏ឧត្ដុង្គឧត្តមនេះ។ សម្តេចធិបតីបានគូសបញ្ជាក់ថា បទពិសោធប្រវត្តិសាស្ត្រដ៏ជូរចត់ និងស្ថានភាពជាក់ស្តែងនៃពិភពលោកនាពេលបច្ចុប្បន្នបានបង្ហាញយ៉ាងច្បាស់ថា ច្បាប់អន្តរជាតិមិនអាចធានាសន្តិភាពបានឡើយ ប្រសិនបើខ្វះឆន្ទៈនយោបាយពិតប្រាកដ និងខ្វះការអនុវត្តជាក់ស្ដែងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់។ ដើម្បីឱ្យសន្តិភាពអាចចាក់ឫសយ៉ាងជ្រៅ មានភាពរឹងមាំនិងចីរភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគូសបញ្ជាក់ជំហរច្បាស់លាស់របស់កម្ពុជា ក្នុងការគោរពអធិបតេយ្យ ការលុបបំបាត់វប្បធម៌ប្រើប្រាស់កម្លាំង និងការអនុវត្តកាតព្វកិច្ចអន្តរជាតិដោយស្មោះត្រង់…