-
រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានល្បែងស៊ីសងអនឡាញ ឬការភ្នាល់អនឡាញដាច់ខាត

លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)បានឱ្យដឹងថា កាស៊ីណូចំនួន ២៤កន្លែងក្នុងខេត្តព្រះស៊ីហនុ បន្ទាយមានជ័យ ស្វាយរៀង បានបញ្ចប់រាល់ប្រតិបត្តិការ និងសកម្មភាពអាជីវកម្មល្បែងស៊ីសងអនឡាញ និងការភ្នាល់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ (Online Gambling & Online Betting) ក្រោយឱសានវាទបានឈានមកដល់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ នេះជាលទ្ធផលនៃការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានល្បែងស៊ីសង ឬការភ្នាល់អនឡាញដាច់ខាត ទាំងក្នុង និងក្រៅបរិវេណកាស៊ីណូនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ យោងតាមរបាយការណ៍នៃការចុះត្រួតពិនិត្យរបស់មន្ត្រីសមត្ថកិច្ចអនុវត្តច្បាប់នៃលេខាធិការដ្ឋានគ.ប.ឆ.ប. សហការជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីតុលាការខេត្ត កាស៊ីណូចំនួន ១២ ទីតាំងក្នុងខេត្តព្រះស៊ីហនុ, ៧ ទីតាំងក្នុងខេត្តបន្ទាយមានជ័យ និង ៥ ទីតាំងក្នុងខេត្តស្វាយរៀង បានបញ្ចប់សកម្មភាពល្បែងស៊ីសង និងការភ្នាល់អនឡាញ ដោយក្នុងទីតាំងទាំងនេះ គេបានបញ្ចប់រាល់ការ Live Streaming ល្បែងស៊ីសង ការភ្នាល់បាល់ ការកត់ឆ្នោតតាមអនឡាញ និងការប្រកួតបក្សីកីឡាទាំងអស់ ព្រមទាំងបានរុះរើ និងដឹកជញ្ជូនឧបករណ៍ សម្ភារបម្រើឱ្យអាជីវកម្ម Online Gambling ទាំងស្រុងចេញពីទីតាំងទាំងនេះ។ អាជ្ញាធរមានសមត្ថកិច្ចនឹងបន្តចុះតាមដាន និងក្តាប់សភាពការណ៍យ៉ាងម៉ឺងម៉ាត់បំផុតនៅតាមបណ្តាទីតាំងក្នុងខេត្តទាំងនេះ និងក្នុងមូលដ្ឋានខេត្តផ្សេងទៀតទូទាំងប្រទេស ហើយប្រសិនបើឃើញមានការល្មើស នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែង…
-
ក្រុមលេខាធិការ RBC ពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ វេលាម៉ោង ១១:០០នាទីព្រឹក នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការ (RBC) ភាគីកម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាត វ៉ាផាន់ស៊ុ ប្រធានលេខាធិការ (RBC ) ភាគីថៃ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅតបតាមការអញ្ជើញរបស់ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងមានការចូលរួមសង្កេតការណ៍ ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ប្រចាំរបស់ភាគីទាំងពីរផងដែរ។ អ្នកនាំពាក្យបញ្ជាក់ថា ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់…
-
អ្នកនាំពាក្យ៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមន្ត្រី អាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែចុះជួបសួរសុខទុក្ខ និងជួយសង្គ្រោះ ក៏ដូចជាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅពេលដែលជួបការលំបាក ឬជួបគ្រោះអាសន្នណាមួយជាយថាហេតុ

ភ្នំពេញ៖ «ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល» នេះជាសាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពេលអញ្ជើញចុះត្រួតពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ និងបាត់ដំបង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៦។ សម្តេចក៏បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះអាជ្ញាធរខេត្ត ស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ដែលបានរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋបានឆាប់រហ័សទាន់ពេលវេលាទៅកាន់ទីទួលសុវត្ថិភាព នៅក្នុងខេត្តទាំងពីរ ក៏ដូចជានៅតាមបណ្តាខេត្តនានាដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់។ សម្តេចធិបតីក៏បានថ្លែងអំណរគុណ ចំពោះក្រុមការងារថ្នាក់ជាតិចុះជួយតាមបណ្តាខេត្ត គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានផ្តល់ការគាំទ្រដល់ការសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា នេះមិនមែនជារឿងថ្មីទេសម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមន្ត្រី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែចុះជួបសួរសុខទុក្ខ និងជួយសង្គ្រោះ ក៏ដូចជាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅពេលដែលពួកគេជួបការលំបាក ឬជួបគ្រោះអាសន្នណាមួយជាយថាហេតុ។ ប្រពៃណីផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋ រួមសុខទុក្ខ និងបម្រើប្រជាពលរដ្ឋ គឺជាគុណធម៌ និងជាអត្តសញ្ញាណរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលបន្តពីជំនាន់មួយទៅជំនាន់មួយដោយឥតប្រែប្រួលឡើយ។ជាក់ស្តែង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបង្ហោះរូបថតពីរសន្លឹកក្នុងនោះមួយសន្លឹកជារូបសម្តេចចជួបជាមួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់កាលពីឆ្នាំ២០០០ ពេលដែលសម្តេចនៅជានាយករដ្ឋមន្ត្រី និងមួយសន្លឹកទៀតជារូបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ចុះជួបប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ឆ្នាំ២០២៦ នេះ អមដោយចំណងជើងខ្លីនិងមានអត្ថន័យជ្រាលជ្រៅថា«ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ដែលមានន័យថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជាតែងតែបន្តប្រពៃណីរួមសុខទុក្ខជាមួយប្រជាពលរដ្ឋជានិច្ចដោយឥតប្រែប្រួល មិនខុសពីអ្នកដឹកនាំរៀមច្បងរបស់ខ្លួនឡើយ ពោលគឺ«ទីណាពលរដ្ឋមានទុក្ខ មានមុខសម្តេចតេជោ-ធិបតី»…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះត្រួតពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យនិងសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឃើញមានអភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធផងដែរ។ គ្រោះទឹកជំនន់ គិតត្រឹមថ្ងៃទី៨-២៧ ខែកញ្ញា ឆ្នាំ២០២៦ មានខេត្តចំនួន ១០ បានរងផលប៉ពាល់ដោយគ្រោះតឹកជំនន់ និងមានប្រជាពលរដ្ឋជិត ៤ពាន់គ្រួសារជម្លៀសពីតំបន់ដែលរងគ្រោះ និងដំណាំត្រូវជិត ៥ម៉ឺនហិកតា។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ស្ថានភាពគ្រោះទឹកជំនន់ គិតត្រឹមថ្ងៃទី៨-២៧ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោង ០៥៖០០នាទីល្ងាច)៖១. បូកសរុបផលប៉ះពាល់ទូទាំងប្រទេស៖-មូលដ្ឋានប៉ះពាល់ចំនួន ១០ខេត្ត (បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ប៉ៃលិន, ពោធិ៍សាត់, ព្រះវិហារ, ឧត្តរមានជ័យ) ស្មើ ៥២ក្រុង-ស្រុក-ប្រជាពលរដ្ឋ៖ ៤៤,៨៨៩ គ្រួសារ (កើន ១៩,៣២៨ គ្រួសារ)-ផ្ទះ៖ ៤០,៣៨៤ ខ្នង-ជម្លៀស៖ ៣,៦៨៥ គ្រួសារ-ស្រូវ៖…
-
ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់ និងកម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, លោកជំទាវបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នូវែលសេឡង់-កម្ពុជា។ លោកជំទាវបានគូសបញ្ជាក់ថា នូវែលសេឡង់ និងកម្ពុជា គឺជាប្រទេសជាមិត្ត និងជាដៃគូរដ៏យូរលង់ ហើយនូវែលសេឡង់មានមោទនភាពចំពោះការចូលរួមចំណែកគាំទ្រដល់ដំណើរការស្ដារ, កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ លើវិស័យសំខាន់ៗ រួមមាន៖ ការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, ការគ្រប់គ្រងធនធានទឹក, ការប្រែប្រួលអាកាសធាតុ, បរិស្ថាន, កសិកម្ម, ការលើកកម្ពស់ស្ត្រី និងយុវជន, និងការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវែលសេឡង់។ បន្ថែមពីនេះ, លោកជំទាវបានទទួលស្គាល់តួនាទីដ៏សំខាន់របស់កម្ពុជានៅក្នុងតំបន់ ព្រមទាំងថ្លែងអំណរគុណដល់កម្ពុជា ដែលបានគាំទ្រទៅដល់ការដំឡើងកម្រិតទំនាក់ទំនង នូវែលសេឡង់-អាស៊ាន ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ លោកជំទាវបានសង្កត់ធ្ងន់ថា…
-
កិច្ចប្រជុំមហាសន្និបាត អ.ស.ប.៖ ប្រមុខការទូតកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងពហុភាគីនិយម ការពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ការពារអធិបតេយ្យនិងបូរណភាពដែនដីរបស់ខ្លួន

នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវឲ្យមានការអនុវត្តឱ្យបានពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ រួមមាន សេចក្តីប្រកាសរួមទីក្រុង កូឡាឡាំពួរ កិច្ចព្រមព្រៀងកុងសង់ស៊ីសហ៊ូសៀន (Fuxian Consensus) និងសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងការបន្តសកម្មភាពខណ្ឌសីមានិងវាស់វែងព្រំដែននៃគណៈកម្មការព្រំដែនរួម (JBC) ជាប្រញាប់។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីការខូចខាតបេតិកភណ្ឌវប្បធម៌ ការបារម្ភចំពោះការគំរាម កំហែងដែលបង្កដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះនិងស្ថានភាពមនុស្សធម៌របស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាង ២០,០០០ នាក់ ដែលត្រូវបានភៀសសឹក និងមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាន។ ចំពោះការ ទាមទារដែនសមុទ្រ ឯកឧត្តមបានបញ្ជាក់ជាថ្មីពីផ្តួចផ្តើមរបស់កម្ពុជាក្នុងដំណើរការនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីភាគីថៃបានលុបអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ ដោយឯកតោភាគី ដើម្បីការពារសិទ្ធិដែនសមុទ្រអធិបតេយ្យរបស់កម្ពុជា ស្រប តាមច្បាប់អន្តរជាតិ។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការ ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន រួមទាំងតាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការសហការជាមួយការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងបទល្មើស (UNODC) និងអង្គការប៉ូលីសអន្តរជាតិ(INTERPOL) ព្រមទាំង បានប្រកាសពីភាពត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ពីថ្ងៃទី១៥–១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ឯកឧត្តម ក៏បានបញ្ជាក់ជាថ្មីពីការចូលរួមចំណែក យ៉ាងយូរអង្វែងរបស់កម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាព អ.ស.ប. ដោយបានបញ្ជូនកងកម្លាំងមួកខៀវកម្ពុជា ជាង ១០,០០០ នាក់ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ តាមរយៈការចូលរួមយ៉ាងសកម្ម និងប្រកបដោយស្មារតីស្ថាបនានៅក្នុងមហាសន្និបាត អ.ស.ប. លើកទី៨១ កម្ពុជាបានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងពហុភាគីនិយម ការពារធម្មនុញ្ញអង្គការ សហប្រជាជាតិនិងច្បាប់អន្តរជាតិ ការពារអធិបតេយ្យនិងបូរណភាពដែនដីរបស់ខ្លួន ព្រមទាំងធ្វើការយ៉ាង ស្ថាបនាជាមួយដៃគូអន្តរជាតិ ដើម្បីឈានទៅសម្រេចបាននូវសណ្តាប់ធ្នាប់អន្តរជាតិមួយដែលមានសន្តិភាព បរិយាប័ន្ន ភាពធន់ និងផ្អែកលើវិធានច្បាប់៕ ដោយ៖ពលជ័យ
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ភាពតានតឹង និងជម្លោះនាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងកម្ពុជា និងថៃ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវិវត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» នៅទីក្រុងញូវយ៉ក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ថាកម្ពុជាយល់ច្បាស់អំពីតម្លៃនៃទំនុកចិត្ត ដោយផ្អែកលើប្រវត្តិសាស្ត្ររបស់ខ្លួនផ្ទាល់។ ប្រទេសរបស់យើង បានឆ្លងកាត់ជម្លោះ ការប្រល័យពូជសាសន៍ ការបែកបាក់ និងទុក្ខវេទនារបស់ប្រជាជនយ៉ាងធ្ងន់ធ្ងរ អស់ រយៈពេលជាច្រើនទសវត្សរ៍។ កម្ពុជាបានកសាងសន្តិភាពឡើងវិញតាមការសន្ទនា ការកសាងជំនឿ ទំនុកចិត្ត ព្រមទាំងសេចក្តីក្លាហានផ្នែកនយោបាយ និងគតិបណ្ឌិត ដែលស្តែងចេញតាមរយៈ «នយោបាយ ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននាំមកនូវការផ្សះផ្សា និងឯកភាពជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា បទពិសោធន៍នេះនៅតែជាកត្តាកំណត់លើវិធីសាស្ត្ររបស់កម្ពុជាក្នុងការធ្វើទំនាក់ទំនងអន្តរជាតិ និងការ ប្តេជ្ញាចិត្តដោះស្រាយជម្លោះដោយសន្តិវិធី រួមទាំងជម្លោះពាក់ព័ន្ធនិងព្រំដែនកម្ពុជា-ថៃផងដែរ។ ក្នុងស្មារតីនេះ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសហគមន៍អន្តរជាតិ ដែលបានបន្តយក ចិត្តទុកដាក់ ចូលរួមចំណែក និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវដំណោះស្រាយ ដោយសន្តិវិធី និងយូរអង្វែងចំពោះជម្លោះនេះ។ ប្រមុខការទូតកម្ពុជាអះអាងថា…
-
អ្នកនាំពាក្យ៖ ការគិតគូរពីជីវភាពប្រជាពលរដ្ឋ ពិសេសពលរដ្ឋនៃគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងបញ្ជាក់ថា ការគិតគូរពីជីវភាពប្រជាពលរដ្ឋ ពិសេសពលរដ្ឋនៃគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជា។ គោលនយោបាយគិតគូរដល់ជីវភាពពលរដ្ឋតាមរយៈការឧបត្ថម្ភសាច់ប្រាក់ដោយផ្ទាល់បែបនេះត្រូវបានអនុវត្តតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា រាជរដ្ឋាភិបាលក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងនិងឥន្ធនៈ។ ប្រជាពលរដ្ឋចំនួនប្រមាណជា ៤លាន ៦សែននាក់ នៅទូទាំងប្រទេសនឹងទទួលបានការឧបត្ថម្ភក្នុងគម្រោងនេះ ដោយក្នុងមួយគ្រួសារទទួលបាន៦ម៉ឺនរៀល សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ ៤ម៉ឺន៨ពាន់រៀលសម្រាប់អ្នករស់នៅតាមទីប្រជុំជនជនបទ និង៤ម៉ឺនរៀលសម្រាប់អ្នករស់នៅទីជនបទ។ លើសពីនេះ សមាជិកគ្រួសារម្នាក់ៗទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន៥ពាន់រៀល។ ឯកឧត្តមបានបន្ថែមថា ការផ្តល់ប្រាក់ឧបត្ថម្ភជូនពលរដ្ឋគោលដៅទាំងនោះនឹងធ្វើឡើងតាមកាលបរិច្ឆេទដែលបានកំណត់ចំនួន៤លើក គឺលើកទី១៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លើកទី២៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លើកទី៣៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងលើកទី៤៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។ ពួកគេអាចទៅបើកប្រាក់ឧបត្ថម្ភលើកទី១ ពីបញ្ជរវីង (WING) នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៥…
-
កម្ពុជាអំពាវនាវឱ្យមានប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិដែលកាន់តែមានយុត្តិធម៌ជាងមុន

ក្នុងអំឡុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ិន តារា អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់រដ្ឋមន្ត្រីនៃបណ្តាប្រទេសសកលលោកខាងត្បូង និងមិត្តភក្តិដែលមានទស្សនៈស្រដៀងគ្នា ដឹកនាំដោយឯកឧត្តមបណ្ឌិត S. Jaishankar រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា។ នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តម អ៊ិន តារា បានគូសបញ្ជាក់ថា ក្នុងបរិបទដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការបែកបាក់ផ្នែកសេដ្ឋកិច្ច បំណុលកើនឡើង គម្លាតនៃកាអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុនោះបណ្ដាប្រទេសសាកលលោកខាងត្បូងចាំបាច់ត្រូវមានសំឡេងដ៏មានអត្ថន័យក្នុងការកំណត់ការសម្រេចចិត្តជាសកលតាំងពីដំណាក់កាលដំបូង។ ឯកឧត្តមបានអំពាវនាវឱ្យមានប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិដែលកាន់តែមានយុត្តិធម៌ជាងមុន កិច្ចសហប្រតិបត្តិការរវាងប្រទេសភាគខាងត្បូង និងកិច្ចសហប្រតិបត្តិការត្រីភាគីឱ្យកាន់តែរឹងមាំ និងស្ថាប័នសកលដែលមានតំណាងកាន់តែទូលំទូលាយជាងមុន ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រទេសកំពុងអភិវឌ្ឍន៍។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការពង្រឹងតួនាទីរបស់សកលខាងត្បូង មិនមែនជាការបង្កើតប្លុកថ្មីមួយទៀតនោះទេ ប៉ុន្តែជាការកសាងប្រព័ន្ធពហុភាគីដែលកាន់តែមានតុល្យភាពជាងមុន ដែលក្នុងនោះគ្រប់ប្រទេសទាំងអស់ មិនថាធំ ឬតូច សុទ្ធតែមានសំឡេង និងចំណែកពិតប្រាកដ៕ដោយ៖ពលជ័យ
-
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ កិច្ចសហប្រតិបត្តិការអន្តរជាតិជាសមាសធាតុមួយមិនអាចខ្វះបាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង Online Scams

ភ្នំពេញ៖ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលជាសមាសធាតុមួយមិនអាចខ្វះបាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសារយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ក្រុមទុច្ចរិតមិនបានប្រកាន់ថា ប្រទេសណា តំបន់ណា ទ្វីបណា ឬ ជនជាតិណានោះទេ ដោយប្រតិបត្តិការរបស់ពួកគេ គឺពង្រាយគ្រប់ទីតាំងដែលអាចធ្វើបាន ទីតាំងដែលអាចឆ្លៀតឱកាស តាមរយៈឧបាយកល និងបច្ចេកវិទ្យាផ្សេងៗ និង ក្រុមបណ្តាញអង្គការចាត់តាំងដែលចាក់ស្រេះគ្រប់ទិសទី។ យោងលើបច្ច័យទាំងនេះ អ្វីដែលយើងត្រូវការបំផុតនោះ គឺកិច្ចសហប្រតិបត្តិការអន្តរជាតិដែលខ្លាំងមួយ ដែលលឿន រហ័ស ការចែករំលែកព័ត៌មាន និងការសហការជួយគ្នាទៅវិញទៅមក។ ការបញ្ជាក់នេះ ក្នុងពិធីបទសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន បានបន្តថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានបិទបញ្ចប់ ពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រតិភូដែលបានចូលរួមទាំងអស់ បានចូលរួមចែករំលែកទស្សនទាន និងបទពិសោធល្អៗ ដ៏មានសារៈសំខាន់ជាច្រើនដូចជា៖បទពិសោធនៃការឆ្លើយតបទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់បណ្តាប្រទេស ការចែករំលែកបញ្ហាប្រឈម និងនិន្នាការវិវឌ្ឍថ្មីៗនៃបទល្មើស ការកសាងភាពធន់នៃប្រព័ន្ធសន្តិសុខសាយប័រ ការវិវឌ្ឍនិងបញ្ហាប្រឈមថ្មីៗ ដែលកើតមានពីបញ្ញាសិប្បនិម្មិត AI ការចែករំលែកទស្សនទានអំពីការស៊ើបអង្កេតហិរញ្ញវត្ថុ និងបញ្ហាប្រឈមកើតចេញពី…