-
សម្តេចតេជោ ហ៊ុន សែន បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់លោកសាស្រ្តាចារ្យ Surachart Bamrunsuk ក្រោមចំណងជើងថា ស្កប់ចិត្ត តែនៅមិនឈ្នះ!

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេច នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា ថ្ងៃនេះ ខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោកសាស្រ្តាចារ្យ Surachart Bamrunsuk (សុរ៉ាឆាត បាំរុងសុខ) នៅក្នុងកាសែតម៉ាទិឈុនប្រចាំសប្តាហ៍ (matichon Weekly) ក្រោមចំណងជើងថា ស្កប់ចិត្ត តែនៅមិនឈ្នះ! ខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបនិងយល់ដឹងបន្ថែម ដោយខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោកនោះទេ សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារ អត្ថបទរៀបរាប់ទាំងស្រុង៖ ស្កប់ចិត្ត តែនៅមិនឈ្នះ! ប្រធានបទជម្លោះរវាងប្រទេសថៃ និងកម្ពុជា នៅតែជាបញ្ហាដែលប្រជាជនក្នុងសង្គមថៃផ្តល់ការចាប់អារម្មណ៍ និងតាមដានយ៉ាងខ្លាំង ជាពិសេសនៅតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ព្រោះថាបញ្ហានេះគឺជារឿងដែលអាចដុះខាត់ និងលក់បាននៅតាមសាធារណៈ។ ហើយប្រធានបទក្តៅនាពេលនេះ គឺនៅជាមួយជម្លោះវិវាទព្រំដែនសមុទ្រ។ នៅក្នុងវេទិកាប្រជុំគណៈកម្មការផ្សះផ្សារដោយបង្ខំ(Compulsory Conciliation)នូវជម្លោះសមុទ្រ រវាងថៃ និងកម្ពុជា ដែលអាចហៅកាត់ថា «UNCLOS ថៃ-កម្ពុជា» លើកទី១ បានចាប់ផ្តើមឡើងនៅថ្ងៃទី១៤ ដល់ទី១៦ ខែកញ្ញា នៅសិង្ហបុរី បានធ្វើឱ្យវេទិកាប្រជុំនេះក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំង។ មូលហេតុគឺដោយសាររឿងនេះគឺជាបញ្ហាសំខាន់មួយរបស់អាស៊ាន ហើយទស្សនៈរបស់គណៈកម្មការឈុតនេះនឹងមានអត្ថន័យសំខាន់ខ្លាំងចំពោះការដោះស្រាយបញ្ហាសមុទ្ររវាងថៃ និងកម្ពុជា ទោះបីជាមានការនិយាយលួងចិត្តខ្លួនឯងនៅភាគីថៃជានិច្ចថា…
-
ឯកឧត្តម នេត្រ ភក្ត្រា ៖ សន្និសីទ ICCOS-2026 កម្ពុជាធ្វើម្ចាស់ផ្ទះ គឺជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៅក្នុងការប្រយុទ្ធប្រឆាំង Online Scams

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ យើងក៏ចេញពីប្រទេសដែលរងគ្រោះ ហើយយើងប្រឈមនិងបញ្ហានឹងចាត់វិធានការក៏ជាគំរូមួយដែលអាចចែករំលែកទៅបណ្តាប្រទេសផ្សេងៗថា តើក្នុងរយៈពេលខ្លីដែលឈានទៅដល់ការបង្ក្រាបបទល្មើសដ៏ច្រើន និងឈានទៅដល់ការធ្វើអព្យាក្រឹត្យភាពនៃបញ្ហាទាំងអស់នេះនឹងការបំបែក និងកម្ទេចចោលនូវបណ្តាញឧក្រិដ្ឋកម្មថា តើយើងបានដាក់នៅវិធានការអ្វីខ្លះ? នេះហើយដែលជាឱកាសចែករំលែកបទពិសោធន៍របស់យើង ហើយក៏ជាឱកាសមួយបង្ហាញទៅដល់ពិភពលោកថា កម្ពុជាអត់មានលាក់បាំងបញ្ហាហ្នឹងទេ ហើយកម្ពុជាមិនមានផលប្រយោជន៍អំពីឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ ហើយចង់បង្ហាញថា អ្វីដែលកើតឡើងនៅប្រទេសកម្ពុជា គឺជាការដែលកម្ពុជារងគ្រោះ ហើយកម្ពុជាត្រូវការស្តារមុខមាត់ខ្លួនវិញ កម្ពុជាត្រូវការទាមទារនៅកិត្តិយសរបស់ខ្លួនវិញ តាមរយៈអ្វីដែលយើងបង្ហាញពីការខិតខំប្រឹងប្រែងនិងបង្ហាញឲ្យពិភពលោកឃើញនេះឯង។ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ទៀតថា “យើងរីករាយនៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ប្រទេសជិតខាងរបស់យើងបានធ្វើការផ្សព្វផ្សាយ ខ្ញុំបានឃើញឱ្យតែមានបញ្ហាទាក់ទងជាមួយនឹងស្គេម គឺតែងតែផ្សព្វផ្សាយ ហើយរួមទាំងការដែលឈ្លានពានទឹកដីកម្ពុជា គ្រប់គ្រងទឹកដីកម្ពុជាដោយខុសច្បាប់ ហើយគេបានរៀបចំនៅដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធា អ្នកសារព័ត៌មានជាតិនិងអន្តរជាតិដែលនៅប្រទេសរបស់គេនោះមកទីតាំងនោះហើយធ្វើបង្ហាញពីអ្វីដែលជារូបភាពនៅកន្លែងនោះ។ យើងមិនដឹងថា តើអ្វីវាកើតឡើងពិតប្រាកដ ពីព្រោះទីតាំងនោះគេបានវាយគ្រប់គ្រងដោយខុសច្បាប់។ អំពីការចូលតឹកដីកម្ពុជាដោយខុសច្បាប់ ព្រោះតំបន់អូរស្មាច់គឺជាទឹកដីរបស់កម្ពុជា។ គេបានប្រើប្រាស់លេសរឿងការបង្ក្រាបស្គេម ដើម្បីបិទបាំងនៅមូលហេតុពិតប្រាកដនៃការឈ្លានពានទឹកដីកម្ពុជា”។ កម្ពុជាក៏បានបង្ហាញំពីការតវ៉ាយ៉ាងខ្លាំងក្លាចំពោះការរំលោភបំពានមកលើអធិបតេយ្យភាពជាតិកម្ពុជា។ គេមិនអាចយកច្បាប់របស់ថៃមកអនុវត្តនៅលើទឹកដីកម្ពុជាបានទេ។ បើសិនជាមានបញ្ហាពាក់ព័ន្ធជាមួយនឹងបទល្មើសនេះ វាចាំបាច់ត្រូវការសហការគ្នា។ ប៉ុន្តែមិនមែនយកនៅកម្លាំងមកគ្រប់គ្រងវ៉ៃឈ្លានពានហើយគ្រប់គ្រងដោយខុសច្បាប់ ហើយតែងតែផ្សព្វផ្សាយសម្អុយឈ្មោះរបស់កម្ពុជាទេ។ យើងត្រូវការភាពស្មោះត្រង់ត្រូវការសហការដោយស្មោះសរ។ ហើយអ្វីដែលយើងបានបង្ហាញនៅនេះ គឺកម្ពុជាបើកជំហរនៅក្នុងការសហការនៅក្នុងការបង្ក្រាប ប៉ុន្តែយើងមិនបានទាញផលចំណេញពីអ្វីដូចដែលគេបានធ្វើមកលើប្រទេសកម្ពុជាក្នុងការឈ្លានពានកម្ពុជាហើយ ក៏ប៉ុន្តែយកនៅបញ្ហាស្គេមនេះមកបិទបាំងដើម្បីគ្រប់គ្រងទឹកដីកម្ពុជាដោយខុសច្បាប់៕ដោយ៖ពលជ័យរូបថត៖…
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កម្ពុជាប្តេជ្ញាខ្ពស់នៅក្នុងការបង្ក្រាបនិងលុបបំបាត់ចោលនូវឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានអំពីការត្រៀមលក្ខណៈរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ប្រទេសកម្ពុជា គឺជាប្រទេសទី១ ដែលមានច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់ដូចជា ភូមា គឺមានច្បាប់នេះបន្ទាប់ពីកម្ពុជា។ ការគិតគូរនេះ គឺជាការគិតគូរគ្រប់ជ្រុងជ្រោយទាំងវិធានការជាក់ស្តែងក្នុងការទប់ស្កាត់ និងបង្ក្រាបនៅបទល្មើស និងរៀបចំយន្តការច្បាស់លាស់ និងមានឧបករណ៍ច្បាប់នៅក្នុងការគ្រប់គ្រងកិច្ចការងារនេះ ហើយបានបង្ហាញពីការតាំងចិត្តខ្ពស់របស់រដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺមានភាពជាក់លាក់ច្បាស់លាស់ និងមានការប្តេជ្ញាខ្ពស់នៅក្នុងការបង្ក្រាប និងលុបបំបាត់ចោលនៅឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា “ម៉ោងនេះ គឺយើងអាចនិយាយដោយមោទនភាពចំពោះអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងសមត្ថកិច្ចរបស់យើងបានធ្វើ គឺការបង្ក្រាបការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានយ៉ាងច្រើន ហើយដែលយើងត្រូវបន្តបេសកកម្មបន្ថែមទៀត គឺការប្រមូលកម្លាំងគ្នាមិនមែនត្រឹមតែប្រទេសកម្ពុជាទេ គឺបណ្តាប្រទេសនានានៅលើសកលលោក និងសហគមន៍អន្តរជាតិចូលរួមគ្នា ហេតុនេះហើយបានជាយើងត្រូវរៀបចំនៅសន្និសីទអន្តរជាតិរយៈពេល២ថ្ងៃ រំពឹងថានឹងមានការជជែកវែកញែកនិងរកដំណោះស្រាយមួយដើម្បីឱ្យពិភពលោក ជាពិសេសប្រជាជនកម្ពុជា ប្រជាជននៅទូទាំងតំបន់ និងនៅលើពិភពលោក គឺទទួលបានសុវត្ថិភាព”។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា នៅក្នុងក្របខណ្ឌរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺក្រសួងព័ត៌មានសម្របសម្រួលជាមួយគណៈកម្មការ នៅក្នុងនាមអនុគណៈកម្មការនឹងរៀបចំការចុះទៅទស្សនកិច្ចផ្ទាល់នៅទីតាំងកន្លែងបង្ក្រាបស្គេម គឺនៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្តាល។ ទីតាំងដែលសង្ស័យមានការប្រព្រឹត្តនៅបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោយពីបង្ក្រាប…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ពីកិច្ចការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាជន

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាជន៖ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការនិងយ៉ាងខ្លាំងក្លាជាថ្មីទៀត ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធថៃ ដែលបានប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយដី និងជីកប្រឡាយ នៅក្បែរបង្គោលព្រំដែនលេខ៩ នៃតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ កម្ពុជាចាត់ទុកសកម្មភាពនេះថា ជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់និងខណ្ឌសីមា ដោយផែនទីខ្នាត ១/២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា សកម្មភាពទាំងនេះក៏រំលោភលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ រវាងប្រទេសទាំងពីរស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក និងរំលោភលើសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តវាស់វែងនិងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ កម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពទាំងនេះ និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ និងលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមកដើម្បីសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ក្នុងជំហានឆ្ពោះទៅស្តារសន្តិភាព ស្ថិរភាពនិងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា…
-
ឆ្លើយតបទៅនឹងចចាមអារ៉ាម៖ អគ្គទីប្រឹក្សាស្ថានទូតចិនអះអាងថា ទំនាក់ទំនងចិននិងកម្ពុជាមិនមានការធ្លាក់ចុះនោះទេ

ភ្នំពេញ៖ ឆ្លើយតបទៅនឹងចចាមអារ៉ាម និងព័ត៌មានក្លែងក្លាយ លោក Jiang Nan អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណប្រជាមានិតចិនប្រចាំកម្ពុជា បានអះអាងថា ទំនាក់ទំនងរវាងប្រទេសចិននិងកម្ពុជា គឺមិនមានការធ្លាក់ចុះដូចពាក្យចចាមអារ៉ាមដែលបានផ្សព្វផ្សាយនោះទេ។ ការអះអាងនេះ នៅក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ លោក Jiang Nan អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណប្រជាមានិតចិនប្រចាំកម្ពុជាបានថ្លែងបញ្ជាក់ថា ព័ត៌មានក្លែងក្លាយមិនពិតបានវិវវត្តន៍លឿនតាមរយៈបច្ចេកវិទ្យាថ្មី ហើយឆ្លងទៅតាមព្រំដែន ចិនគាំទ្រយ៉ាងសកម្មកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ការប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាការប្តេជ្ញាចិត្តមួយសំខាន់នៅក្នុងប្រទេសកម្ពុជា និងបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌមេគង្គ-ឡានឆាង។ អគ្គទីប្រឹក្សាស្ថានទូតស្ថានចិនបានបញ្ជាក់យ៉ាងដូច្នេះថា “ស្ថានទូតសាធារណប្រជាមានិតចិនប្រចាំកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយបំបាក់នូវទំនាក់ទំនងរវាងកម្ពុជា និងចិនថា មានការធ្លាក់ចុះ។ សារព័ត៌មានក៏យកខ្លឹមសាររបស់ថ្នាក់ដឹកនាំកម្ពុជាទៅបំភ្លែងខុសពីការពិត។ ហើយក្រសួងក៏បានលើកឡើងនៅក្នុងវិចារណកថា ដើម្បីជាជាការមិនពិតដែលលើកឡើងអំពីទំនាក់ទំនងប្រទេសចិន និងកម្ពុជា មានការធ្លាក់ចុះ។ ហើយស្ថានទូតក៏ប្រើប្រាស់គណនីហ្វេសប៊ុកដើម្បីបញ្ជាក់បំភ្លឺយ៉ាងច្បាស់លាស់អំពីទំនាក់ទនងកម្ពុជា និងចិនផងដែរ។ លោក Jiang Nan បានសង្កត់ធ្ងន់ថា ដរាបណាយើងសហការគ្នាយើងនឹងធ្វើការកាត់បន្ថយទប់ស្កាត់បានគត់មត់ទៅលើព័ត៌មានក្លែងក្លាយ ហើយវានឹងជាការជួយពង្រឹងទៅដល់កិច្ចសហប្រតិបត្តិការចិននិងកម្ពុជា៕ដោយ៖ពលជ័យរូបថត៖ ខឹម សុវណ្ណារ៉ា
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការដោះស្រាយសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ តាមរយៈយន្តការផ្សះផ្សាដោយបង្ខំក្រោមក្របខ័ណ្ឌ UNCLOS

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ កាលនៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសថា គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)បានបញ្ចប់កិច្ចប្រជុំលើកទី១របស់ខ្លួនជាមួយប្រទេសកម្ពុជានិងថៃ នៅប្រទេសសិង្ហបុរី។ ក្នុងអំឡុងពេលកិច្ចប្រជុំ កម្ពុជានិងថៃបានចុះហត្ថលេខាលើលក្ខខណ្ឌនៃការតែងតាំងគណៈកម្មការ និងបានសម្រេចលើបទបញ្ញត្តិស្តីពីការប្រព្រឹត្តទៅនៃដំណើរការផ្សះផ្សា។ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណៈកម្មការផ្សះផ្សាដែលបានអនុវត្តវិធីសាស្ត្រដ៏ហ្មត់ចត់ និងបានពិចារណាច្បាស់លាស់ក្នុងដំណើរការនីតិវិធីនេះ។ គណៈកម្មការផ្សះផ្សានឹងបន្តទទួលបានទំនុកចិត្ត និងការគាំទ្រពេញទំហឹងពីកម្ពុជា ហើយគណៈកម្មការផ្សះផ្សាក៏នឹងរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ទៀតជាមួយកម្ពុជានិងថៃក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការចូលរួមដោយស្ថាបនា និងដោយសុឆន្ទៈ ក្នុងគោលបំណងឈានទៅរកដំណោះស្រាយដោយយុត្តិធម៌ និងយូរអង្វែងចំពោះទំនាស់ដែនសមុទ្ររវាងភាគីទាំងពីរ រួមទាំងការអភិវឌ្ឍធនធានថាមពលនៅក្នុងតំបន់ដែលមានការទាមទារត្រួតគ្នាដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់នូវមាគ៌ាសម្រាប់ការដោះស្រាយវិវាទរវាងរដ្ឋនិងរដ្ឋដោយសន្តិវិធី ហើយកម្ពុជាចូលរួមក្នុងដំណើរការផ្សះផ្សាដោយស្មារតីសហប្រតិបត្តិការ និងមានទំនុកចិត្តពេញលេញលើដំណើរការផ្សះផ្សានេះ។ ក្នុងសេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំកាលពីថ្ងៃទី១៥ ខែកញ្ញា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា បានគូសបញ្ជាក់ច្បាស់ៗថា៖ «គោលបំណងចម្បងបំផុតរបស់កម្ពុជា គឺការសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។ ដើម្បីសម្រេចគោលដៅនេះ កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃសម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។ ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងកិច្ចព្រមព្រៀងព្រំដែនសមុទ្រនិងទាំងការអភិវឌ្ឍរួមគ្នា កម្ពុជាសូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យប្រទេសណាទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ជាថ្មីនៅថ្ងៃនេះថា សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យប្រទេសណាទេ ប៉ុន្តែជាកិច្ចព្រមព្រៀងឈប់បាញ់គ្នាដើម្បីបញ្ចៀសទុក្ខវេទនារបស់ប្រជាពលរដ្ឋ ដោយងាកទៅប្រើយន្តការច្បាប់អន្តរជាតិ និងការទូតជំនួសវិញ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា សម្តេចប្រមុខរាជរដ្ឋាភិបាលគូសបញ្ជាក់ថា មានការបាត់បង់ការគ្រប់គ្រងទីតាំងមួយចំនួនក្រោយការប្រយុទ្ធគ្នាក៏ពិតមែន ក៏ប៉ុន្តែ មិនមែនមានន័យថា រាជរដ្ឋាភិបាលបានប្រគល់ទីតាំងនោះឱ្យប្រទេសជិតខាងនោះឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបាននិងកំពុងតវ៉ាគ្រប់ពេលវេលា ដោយមិនបានធ្វេសប្រហែសសូម្បីមួយវិនាទីណាឡើយ។ ចំណែកឯវីរៈកងទ័ពជួរមុខរបស់យើងក៏នៅតែបន្តឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន និងតស៊ូយ៉ាងស្វិតស្វាញបំផុតដោយមិនស្តាយជីវិត។ អ្នកនាំពាក្យបានបន្តថា សម្តេចធិបតីបានសង្កត់ធ្ងន់ទៀតថា ការប្រើប្រាស់យន្តការអន្តរជាតិ UNCLOS ដើម្បីដោះស្រាយវិវាទដែនសមុទ្រ គឺជាការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយមានភាគីអន្តរជាតិជួយសម្របសម្រួល។ ដែនសមុទ្រក៏រាជរដ្ឋាភិបាលការពារ រីឯដែនគោកក៏ការពារ ដោយមិនដែលធ្វេសប្រហែសមួយវិនាទីណាឡើយ។ នេះជាការគូសបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយសម្តេចអំពាវនាវឱ្យប្រជាពលរដ្ឋ មានជំនឿលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាបូរណភាពទឹកដី និងការពារប្រជាពលរដ្ឋ។ ការលើកឡើងពីបញ្ហានេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្ត្រី អញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ ហ្លួងម៉ែ ក្នុងរាជធានីភ្នំពេញ និងក្នុងខណៈដែលគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS កំពុងបន្តកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅឯប្រទេសសិង្ហបុរី៕ដោយ៖ពលជ័យ
-
កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិ និងដៃគូ ផ្តល់ការគាំទ្រដល់ការបោសសម្អាតគ្រាប់បែកចង្កោមស៊េរី M ដែលត្រូវបានប្រើប្រាស់ដោយថៃនៅកម្ពុជា

កម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍ ដែលមានបទពិសោធន៍ និងជំនាញ បន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធាន ដើម្បីចូលរួមដោះស្រាយផលប៉ះពាល់ និងបោសសម្អាត គ្រាប់បែកចង្កោមស៊េរី M ដែលត្រូវបានរកឃើញថ្មីនៅលើទឹកដីកម្ពុជា។ តាមលទ្ធផលស្រាវជ្រាវ និងការងារបច្ចេកទេសរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កូនគ្រាប់បែកចង្កោមប្រភេទ M42, M46 និង M85 ត្រូវបានកំណត់អត្តសញ្ញាណថា ជាប្រភេទកូនគ្រាប់បែកចង្កោមស៊េរី M ដែលបានរកឃើញថ្មីនៅកម្ពុជា និងត្រូវបានបន្សល់ទុកក្នុងអំឡុងជម្លោះតាមព្រំដែនកម្ពុជា–ថៃ ក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ គ្រាប់បែកចង្កោមស៊េរី M ទាំងនេះ បង្កហានិភ័យខ្ពស់ និងគ្រោះថ្នាក់ដល់អាយុជីវិត ដោយអាចផ្ទុះគ្រប់ពេលវេលា ជាពិសេសបង្កការគំរាមកំហែងដល់កុមារ និងប្រជាពលរដ្ឋដែលរស់នៅ ឬប្រកបរបរនៅតំបន់រងផលប៉ះពាល់។ រហូតមកដល់ពេលនេះ កូនគ្រាប់បែកចង្កោមស៊េរី M ដែលមិនទាន់ផ្ទះសល់ពីជម្លោះ បានបង្កឱ្យប្រជាពលរដ្ឋកម្ពុជាចំនួន ១០នាក់ រងគ្រោះថ្នាក់។ ការអំពាវនាវនេះ ត្រូវបានធ្វើឡើងដោយគណៈប្រតិភូកម្ពុជា ក្នុងព្រឹត្តិការណ៍អមស្តីពី «From Evidence to Action: Advancing Cluster Munition Remnant…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលធ្វើបច្ចុប្បន្នភាពនៃដំណើរការកិច្ចប្រជុំគណៈកម្មការផ្សះផ្សាស្តីពីការដោះស្រាយវិវាទព្រំដែនសមុទ្រកម្ពុជា-ថៃ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាធ្វើបច្ចុប្បន្នភាពនៃដំណើរការកិច្ចប្រជុំគណៈកម្មការផ្សះផ្សាស្តីពីការដោះស្រាយវិវាទព្រំដែនសមុទ្រកម្ពុជា-ថៃ ដូចតទៅ៖«គោលបំណងចម្បងបំផុតរបស់កម្ពុជា គឺសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា នៅក្នុងសេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅឯប្រទេសសិង្ហបូរី។ កិច្ចប្រជុំនេះដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្តថា ដើម្បីសម្រេចគោលដៅនេះ កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃសម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។ ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងកិច្ចព្រមព្រៀងព្រំដែនសមុទ្រនិងទាំងការអភិវឌ្ឍរួមគ្នា កម្ពុជាសូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS។ ប្រមុខការទូតកម្ពុជាក៏បានគូសបញ្ជាក់នៅចំពោះមុខគណៈកម្មការផ្សះផ្សាពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះច្បាប់អន្តរជាតិពោលគឺ ការគោរពច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងស្ថាប័ននានាដែលលើកកម្ពស់គោលការណ៍ទាំងនេះ បានចាក់ឬសយ៉ាងជ្រៅក្នុងបទពិសោធន៍ជាតិរបស់កម្ពុជារួចទៅហើយ។ ជាក់ស្តែង ការដែលកម្ពុជាស្វែងរកដំណោះស្រាយតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើងលើស្ថាប័នអន្តរជាតិ ក្នុងនាមជាយន្តការដោះស្រាយវិវាទដ៏ស្មុគស្មាញរវាងរដ្ឋនានាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ បទពិសោធន៍នេះបានបង្ហាញថា បញ្ហាសំខាន់បំផុតសម្រាប់ជាតិអាចដោះស្រាយបានតាមសន្តិវិធី…
-
រដ្ឋមន្ត្រីការបរទេសបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះដំណើរការដោយផ្អែកលើសុច្ឆន្ទៈ ទំនុកចិត្ត និងការប្តេជ្ញាចិត្តកម្ពុជាស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងស្របតាមច្បាប់អន្តរជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាតំណាងរបស់រាជរដ្ឋាភិបាលកម្ពុជា អមដំណើរដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលជាតំណាងរង (Deputy Agent) គណៈប្រតិភូ និងក្រុមប្រឹក្សាអ្នកច្បាប់របស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា កម្ពុជាសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតុលាការវិមជ្ឈការអចិន្ត្រៃយ៍ សមាជិកនៃគណៈកម្មការផ្សះផ្សា និងភាគីទាំងអស់ចំពោះវត្តមានក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នាថ្ងៃនេះ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមចំពោះការអនុវត្តច្បាប់ និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ដោយធ្លាប់ឆ្លងកាត់ និងយល់យ៉ាងស៊ីជម្រៅអំពីការខាតបង់ដ៏ធំធេងដែលបណ្តាលមកពីជម្លោះ កម្ពុជាបានជ្រើសរើសផ្លូវការទូតនេះដែលស្ថិតក្រោមច្បាប់អន្តរជាតិ មិនមែនក្នុងន័យបង្កើនភាពតានតឹងនោះទេ ប៉ុន្តែដើម្បីកសាងទំនុកចិត្តឡើងវិញ និងដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា។ ក្រសួងការបរទេសបានបញ្ជាក់ថា ចំពោះមុខគណៈកម្មការ និងគណៈប្រតិភូ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះដំណើរការនេះ ដោយផ្អែកលើសុច្ឆន្ទៈ ទំនុកចិត្ត និងការប្តេជ្ញាចិត្ត កម្ពុជាស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងស្របតាមច្បាប់អន្តរជាតិដែលជាដំណោះស្រាយធានានូវសន្តិភាពយូរអង្វែង ស្ថិរភាព និងភាពសុខដុមរមនាជាមួយគ្នាសម្រាប់ប្រជាជាតិទាំងពីរ៕ដោយ៖ពលជ័យ