-
អ្នកនាំពាក្យ៖ កិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹក ត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹក ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ពោលគឺក្នុងអំឡុងពេលដែលកម្ពុជាបានរងសង្គ្រាមឈ្លានពានទឹកដីរបស់កងយោធាថៃ មានពលរដ្ឋខ្មែរភៀសសឹកប្រមាណជិត៦៥ម៉ឺននាក់ដែលភាគច្រើនជាស្ត្រី និងកុមារ បានបង្ខំចិត្តចាកចេញពីផ្ទះសម្បែងដើម្បីស្វែងរកទីតាំងសុវត្ថិភាព។ រហូតមកទល់ពេលនេះ ទោះបីជាបទឈប់បាញ់លើកទី២ បានចូលជាធរមាន តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏នៅសល់ជនភៀសសឹកជាង២ម៉ឺននាក់ទៀត នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារតែការរារាំង តាមរយៈការដាក់ទូកុងតឺន័រ ការរាយបន្លាលួស ដើម្បីបិទផ្លូវ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងពីសំណាក់កងកម្លាំងយោធាថៃដែលផ្ទុយទាំងស្រុងពីច្បាប់អន្តរជាតិ។ អ្នកនាំពាក្យបានបន្តថា ប្រឈមមុខនឹងបញ្ហានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញគោលនយោបាយច្បាស់លាស់ និងបន្ទាន់ដើម្បីជួយគាំពារជនភៀសសឹក ដោយគិតគូរទាំងសន្តិសុខ សុវត្ថិភាព សុខុមាលភាព និងការស្តាឡើងវិញនូវជីវភាពរស់នៅរបស់ពួកគេ។ ជាក់ស្តែង ក្រោយមានបទឈប់បាញ់ អាជ្ញាធររាជរដ្ឋាភិបាលបានសម្របសម្រួលឱ្យពលរដ្ឋភៀសសឹកវិលត្រឡប់ទៅផ្ទះសម្បែងវិញជាបន្តបន្ទាប់ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់បានរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋភៀសសឹកជួបប្រទះសំដៅជួយសម្រួល និងរក្សាលំនឹងជីវភាពរបស់ពលរដ្ឋស៊ីវិលស្លូតត្រង់ទាំងនោះ។ ចំណែកពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនជម្រកដែលមានលក្ខណៈសមរម្យដើម្បីស្នាក់នៅបណ្តោះអាសន្ននៅក្នុង «ភូមិរង់ចាំ» ទម្រាំបញ្ហាព្រំដែនត្រូវបានដោះស្រាយរួចរាល់ដែលអនុញ្ញាតឱ្យពួកគេ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញនាពេលអនាគត។ ឯកឧត្តម ប៉ែន បូណា បានបន្តទៀតថា…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការប្រែក្លាយវិធានការ និងការសន្យារបស់រាជរដ្ឋាភិបាលឱ្យទៅជាសមិទ្ធផលជាក់ស្តែង ក្រោមម្លប់សុខសន្តិភាព

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់អំពីការប្រែក្លាយវិធានការ និងការសន្យារបស់រាជរដ្ឋាភិបាលឱ្យទៅជាសមិទ្ធផលជាក់ស្តែង ក្រោមម្លប់សុខសន្តិភាព។ ក្នុងសុន្ទរកថាបើក «មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន» នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ ការលើកកម្ពស់ពហុភាគីនិយម និងការដោះស្រាយវិវាទដោយសន្តិវិធីតាមរយៈការសន្ទនាក្រោមស្មារតីនៃ «នយោបាយឈ្នះ-ឈ្នះ»។ សម្តេចក៏អំពាវនាវឱ្យសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានបន្តថែរក្សា និងលើកកម្ពស់តម្លៃសន្តិភាពដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់។ កាលពីថ្ងៃទី៤ ខែតុលា សម្តេចធិបតី ក៏បានបញ្ជាក់តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនថា «កិច្ចការរបស់យើងមិនទាន់ចប់ទេក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ប៉ុន្តែ សមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលដ៏ខ្លីនេះអាចបញ្ជាក់ឱ្យប្រជាពលរដ្ឋបានឃើញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចភារកិច្ចតាមផែនការដែលបានដាក់ចេញដោយភាពច្បាស់លាស់និងការទទួលខុសត្រូវខ្ពស់ដើម្បីបុព្វហេតុជាតិ ទឹកដី និងប្រជាជន»។ អ្នកនាំពាក្យបន្តថា ជាក់ស្តែង «ក្នុងរយៈពេលត្រឹមតែប្រមាណជា ៨ខែប៉ុណ្ណោះ យើងបានរួមគ្នាប្រែក្លាយវិធានការដែលដាក់ចេញឱ្យទៅជាសមិទ្ធផលជាក់ស្តែងសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គ្រាម»។ ៨ខែរាប់ចាប់តាំងពីថ្ងៃដែលសម្តេចបានចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដែលពេលនោះសម្តេចបានជម្រាបជូនប្រជាពលរដ្ឋទាំងអស់ថា វិធានការដែលរាជរដ្ឋាភិបាលត្រូវដាក់ចេញ គឺក្នុងគោលដៅសង្គ្រោះជីវិតប្រជាពលរដ្ឋ ការស្វែងរកសន្តិភាពយូរអង្វែងដើម្បីកុំឱ្យសង្គ្រាមកើតមានឡើងវិញ និងការស្តារឡើងវិញនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មានទំនុកទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ ពាក់ព័ន្ធជាមួយព្រំដែនកម្ពុជា-ថៃ ដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបានបន្តទៀតថា ទន្ទឹមនឹងការដោះស្រាយបញ្ហាជនភៀសសឹកនិងបញ្ហាព្រំដែនជាមួយប្រទេសថៃ យ៉ាងសកម្មមមាញឹក រាជរដ្ឋាភិបាលក៏នៅតែបន្តអនុវត្តគោលនយោបាយអភិវឌ្ឍន៍ប្រទេស…
-
ព្រះមហាក្សត្រអំពាវនាវដល់ជនរួមជាតិ ជាពិសេសអាណាព្យាបាល សិស្សានុសិស្ស សូមបន្តចូលរួមគាំទ្រ លើកទឹកចិត្ត និងផ្តល់តម្លៃខ្ពស់ដល់បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់គ្រូបង្រៀន

តាមរយៈព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសទិវាគ្រូបង្រៀន ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ទិវាគ្រូបង្រៀន គឺជាទិវាដ៏មានសារៈសំខាន់មួយ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បី រំលឹកនូវគុណូបការៈដ៏ថ្លៃថ្លារបស់លោកគ្រូ អ្នកគ្រូគ្រប់ជំនាន់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលបាន លះបង់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញបេសកកម្មកសាងធនធានមនុស្សដ៏មាន តម្លៃសម្រាប់ប្រទេសជាតិ។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ព្រះអង្គសូមសម្តែងនូវការកោតសរសើរ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ ដែលបានស្ដារ និងកសាងសង្គមជាតិ តាមរយៈ ការបង្ហាត់បង្រៀន និងអប់រំ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់។ ការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ក្នុងការផ្តល់ចំណេះដឹង តម្រង់ទិស បណ្តុះស្មារតី និងគំនិត ព្រមទាំង បណ្តុះសីលធម៌ គុណធម៌ និងគុណតម្លៃដល់សិស្សានុសិស្ស និងនិស្សិត គឺជាការរួមចំណែកដ៏សំខាន់ ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការរីកចម្រើនរបស់សង្គមជាតិ។ ព្រះមហាក្សត្រក៏សូមលើកទឹកចិត្ត និងផ្តល់ការគាំទ្រដល់លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងខិតខំអភិវឌ្ឍចំណេះដឹង…
-
ឯកឧត្តម ប៉ែន បូណា៖ «យើងរួមគ្នាធ្វើជាវ៉ាក់សាំងការពារសមិទ្ធផលរបស់រាជរដ្ឋាភិបាល»

«សមិទ្ធផលដែលយើងមានសព្វថ្ងៃ កើតចេញពីបញ្ញាញាណនិងការលះបង់ដ៏ធំធេងណាស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ ដូច្នេះ យើងមិនបណ្តែតបណ្តោយជាដាច់ខាតឱ្យសមិទ្ធផលទាំងនេះត្រូវបានបំផ្លាញដោយក្រុមជ្រុលនិយមដែលមិនបានធ្វើអ្វីទាល់តែសោះសម្រាប់ប្រយោជន៍ប្រទេសជាតិនិងប្រជាជន»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងការងារសាធារណមតិ និងប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)»។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ក្នុងយុគសម័យបច្ចុប្បន្នដែលបច្ចេកវិទ្យាទំនើបនិងបញ្ញាសិប្បនិម្មិត (AI) រីកចម្រើនយ៉ាងលឿនរហ័ស ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ព័ត៌មានបំភ្លៃ និងព័ត៌មានក្លែងក្លាយ ត្រូវបានគេប្រើប្រាស់ជាអាវុធយុទ្ធសាស្ត្រដើម្បីបំភាន់សាធារណមតិបានយ៉ាងងាយ។ ដូច្នេះ «ក្រុមការងារយើងទាំងអស់ត្រូវតែក្តាប់រឿងនេះឱ្យបាន ហើយត្រូវគ្រប់គ្រងនិងបន្សាបព័ត៌មានទាំងនោះឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដោយមិនខ្លាចនឿយហត់ និងមិនគិតពេលវេលា ប្រៀបដូចវ៉ាក់សាំងដែលបញ្ចេញឥទ្ធិពលភ្លាមពេលមានមេរោគមកយាយីរាងកាយរបស់យើង»។ នេះជាប្រសាសន៍សង្កត់ធ្ងន់របស់ឯកឧត្តម ប៉ែន បូណា។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៤ ខែតុលា ឆ្នាំ២០២៦ នៅក្នុងមន្ទីរបក្សខេត្តកណ្តាល ដែលមានក្រុមការងារព័ត៌មាននិងសាធារណមតិ និងយុវជនគណបក្សឃុំ ទូទាំងខេត្តសរុបប្រមាណ ៨០០ នាក់ ក្រោមអធិបតីភាពឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស) ដោយមានការអញ្ជើញចូលរួមបើកពីប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ ឯកឧត្តម ប៉ែន បូណា បានកោតសរសើរដល់អ្នកចូលរួមទាំងអស់ ជាពិសេសយុវជនបក្សដែលបានចំណាយពេលថ្ងៃឈប់សម្រាកមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ និងបានបង្ហាញពីការតាំងចិត្តខ្ពស់ ក៏ដូចជាភាពសកម្ម ក្នុងការងារព័ត៌មាន…
-
អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកម្ពុជាតវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀតចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាតាមបណ្ដោយព្រំដែន

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀតចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាតាមបណ្ដោយព្រំដែន។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃផង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានលើកដងទង់ជាតិនៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះគឺជាករណីថ្មីមួយទៀត ដែលថៃប្រើប្រាស់ការដាក់ទង់ជាតិដើម្បីកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ អ្នកនាំពាក្យបន្តថា រាជរដ្ឋាភិបាលកម្ពុជា តវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពខាងលើ ដែលជាការបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាដូចដែលបានកំណត់និងខណ្ឌសីមា ដោយផែនទីខ្នាត ១/២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ សកម្មភាពនេះ ក៏រំលោភលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងចំណុចទី១ នៃវិធានការកាត់បន្ថយភាពតានតឹងដែលចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ និងបញ្ឈប់រាល់សកម្មភាពជាឯកតោភាគី ហើយត្រូវបន្ធូរបន្ថយភាពតានតឹង…
-
នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស៖ កម្ពុជាលើករឿងប្រជាពលរដ្ឋកម្ពុជាជាង ២០.០០០ នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ ដោយសារវត្តមានរបស់កងកម្លាំងប្រដាប់អាវុធថៃ

នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានាបានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាជាង ២០.០០០ នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា បាននៅឡើយ ដោយសារវត្តមានរបស់កងកម្លាំងប្រដាប់អាវុធថៃ។ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី១០៖ កិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងបទអន្តរាគមន៍ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ បានកត់សម្គាល់នូវរបាយការណ៍របស់អ្នករាយការណ៍ពិសេស និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា ក្នុងអំឡុងពេលបេសកកម្មផ្លូវការលើកដំបូងរបស់លោកនៅកម្ពុជា។ ឯកឧត្ដម ក៏បានបញ្ជាក់សាឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសន្ទនាដោយបើកចំហ ការបន្តកិច្ចសហប្រតិបត្តិការ និងការវាយតម្លៃប្រកបដោយតុល្យភាព រវាងបញ្ហាប្រឈម និងវឌ្ឍនភាពសិទ្ធិមនុស្ស។ កម្ពុជា បានថ្លែងអំណរគុណជាពិសេស ចំពោះការយកចិត្តទុកដាក់របស់អ្នករាយការណ៍ពិសេសលើផលប៉ះពាល់ផ្នែកសិទ្ធិមនុស្ស ដែលបានបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា និងថៃ។ ប្រជាពលរដ្ឋកម្ពុជាជាង ២០.០០០ នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា បាននៅឡើយ…
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កម្ពុជាត្រៀមខ្លួនរួចរាល់សម្រាប់ការងារសារព័ត៌មាន និងផ្សព្វផ្សាយនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការទី៣ សារព័ត៌មាន និងផ្សព្វផ្សាយ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមលក្ខណ:គ្រប់ជ្រុងជ្រោយសម្រាប់ការងារសារព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីសម្របសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ក្នុងការបំពេញបេសកកម្មយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «ការវិនិយោគលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ការបញ្ជាក់បែនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានធ្វើឡើងក្នុងឱកាសធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសនានា អំពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលអន្តរជាតិដ៏សំខាន់នេះ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចុះឈ្មោះប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញបានចាប់ផ្តើមតាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ហើយនឹងបិទនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ គិតត្រឹមចុងខែកញ្ញា មានស្ថាប័នសារព័ត៌មានចំនួន៤៥ មកពី១៧ប្រទេស បានចុះឈ្មោះជាមុនរួចហើយ។ ចំពោះប្រព័ន្ធផ្សព្វផ្សាយកម្ពុជា រំពឹងថាអ្នកសារព័ត៌មានជាតិប្រមាណ ៥០០នាក់នឹងចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយព្រឹត្តិការណ៍នេះ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងទៀតថា…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការបង្កើនថវិកាជាតិលើវិស័យអាទិភាព និងការធានាផ្គត់ផ្គង់ជីវភាពវីរកងទ័ពជួរមុខរបស់រាជរដ្ឋាភិបាល

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់អំពីការបង្កើនថវិកាជាតិលើវិស័យអាទិភាព និងការធានាផ្គត់ផ្គង់ជីវភាពវីរកងទ័ពជួរមុខរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង ថវិកាសម្រាប់វិស័យអប់រំក្នុងឆ្នាំ២០២៧ កើនឡើង ៤,៧% ខណៈដែលវិស័យសុខាភិបាលកើន ១,៥% ធៀបនឹងឆ្នាំ២០២៦។ អ្នកនាំពាក្យបានបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានឱ្យដឹងថា វិស័យសង្គមកិច្ចនៅតែជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាល។ ជាក់ស្តែង ថវិកាសម្រាប់វិស័យអប់រំក្នុងឆ្នាំ២០២៧ កើនឡើង ៤,៧% ខណៈដែលវិស័យសុខាភិបាលកើន ១,៥% ធៀបនឹងឆ្នាំ២០២៦។ កំណើនថវិកាជាតិលើវិស័យសង្គមកិច្ច ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការវិនិយោគលើសុខភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ក្នុងការចំណាយ បើទោះបីជាសង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឱ្យប្រេងឥន្ធនៈឡើងថ្លៃ និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសាកល និងសេដ្ឋកិច្ចកម្ពុជាក៏ដោយ។ ការបញ្ជាក់នេះបានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងរាជធានីភ្នំពេញ។ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបដិសេធព័ត៌មានដែលថា ការចេញផ្សាយក្រដាសប្រាក់ប្រភេទថ្មី មានន័យថា រដ្ឋាភិបាលអស់លុយ ដោយសម្តេចបានបញ្ជាក់ថា នោះគឺជាព័ត៌មានមិនពិតក្នុងចេតនាញុះញង់ឱ្យប្រជាពលរដ្ឋភាន់ច្រឡំ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋចាញ់កលព័ត៌មានទាំងនោះ និងកុំនាំគ្នាផ្អើលទៅដកប្រាក់ពីធនាគារ តាមការបំផុសក្នុងចេតនាអាក្រក់របស់ក្រុមមនុស្សមួយចំនួន។ សម្តេចធិបតីបានធានាអះអាងថា រដ្ឋនៅតែមានសាច់ប្រាក់គ្រប់គ្រាន់ដែលស្តែងឡើងតាមរយៈការបើកប្រាក់ខែទៀងទាត់ជូនមន្ត្រីរាជការ និងបើកពីរដងក្នុងមួយខែ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺជាប្រវត្តិសាស្ត្រនិងជាវគ្គដែលសំខាន់

ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ចាប់ផ្តើមទទួលពាក្យច្បាប់កាតព្វកិច្ចយោធា គឺមានចំនួនជិត ៣ពាន់នាក់បានដាក់ពាក្យ។ នេះជាជំហានសាកល្បងលើកទី១ នៃការរៀបចំ ហើយការស្ម័គ្រចិត្តយើងទទួលដោយដៃដប ហើយការសម្រេចចិត្តយកចំនួនប៉ុន្មានយើងនឹងពិនិត្យមើល។ ហើយក្រសួងការពារជាតិនឹងសម្រេចផ្អែកលើតម្រូវការជាក់ស្តែងរបស់កងទ័ព។ ហើយឆ្នាំទី១ គឺជាឆ្នាំប្រវត្តិសាស្ត្រមួយនៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា។ ហើយវគ្គទី១ នេះគឺជាវគ្គដែលសំខាន់។ សម្តេចធិបតីបានមានប្រសាសន៍បញ្ជាក់ថា ៖ “ច្បាប់កាតព្វកិច្ចយោធានេះ សម្រាប់រាជរដ្ឋាភិបាល វាជាគោលនយោបាយមួយនៅក្នុងការវិនិយោគកសាងពង្រឹងធនធានមនុស្សមិនខុសពីក្រសួងអប់រំ ក្រសួងការងារ ក្រសួងធម្មការ នៅក្នុងការពង្រឹងធនធាននៅក្នុងវិស័យសាសនា។ ការកសាងធនធានមនុស្សសំខាន់ទាំងក្នុងវិស័យការពារជាតិ ទាំងក្នុវិស័យសង្គមជាតិ ពីព្រោះយើងគិតថា ច្បាប់កាតព្វកិច្ចយោធានេះ គោលដៅដូចសាលា សកលវិទ្យាល័យ កសាងធនធានមនុស្សនៅសមត្ថភាពនិងឥរិយាបទ ត្រូវការពីរនឹង រឿងសុខភាព រឿងកាយសម្បទាចូលទាហានប្រាកដជាវាទៅតាមនឹងហើយ ប៉ុន្តែអ្វីដែលសំខាន់មិនមែនតែមនុស្សមួយដែលមានសាច់ដុំធំទេ។ … ចូលដំបូងហ្វឹកហ្វឺន ៣ខែ ហើយក្រោយមកបំពេញ២ឆ្នាំ ហើយក្នុង២ឆ្នាំនេះ គឺត្រូវហ្វឹកហ្វឺនបន្តទៀត ទាំងការងារជាក់ស្តែង។ ការហ្វឹកហ្វឺនបណ្តុះបណ្តាលវិន័យ ការទទួលខុសត្រូវ ធ្វើការជាក្រុមដើម្បីសម្រេចភារកិច្ច និងការទទួលខុសត្រូវភាពជាអ្នកដឹកនាំ”។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការបន្តការងារការទូតសកម្មរបស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជូនជនរួមជាតិអំពីការបន្តការងារការទូតសកម្មរបស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល៖ ទី១. បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៦ ដែលបានលាតត្រដាងការពិតអំពីការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ការបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរដល់សម្បត្តិបេតិកភណ្ឌ ហានីភ័យនៃកាកសំណល់គ្រាប់មិនទាន់ផ្ទុះ និងការរារាំងប្រជាពលរដ្ឋភៀសសឹកជាង២ម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន ការងារការទូតរបស់រាជរដ្ឋាភិបាលនៅតែបន្តធ្វើយ៉ាងសកម្ម និងឥតឈប់ឈរឡើយ។ ជាក់ស្តែង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវ បានជួបប្រជុំជាមួយលោក Thomas Andrews អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយឯកឧត្តមឯកអគ្គរាជទូតបានស្នើឱ្យមានការបន្តយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្សរបស់ប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព ដោយគ្មានការរារាំង និងសេចក្តីថ្លៃថ្នូរ។ តំណាងអចិន្ត្រៃយ៍កម្ពុជា ក៏បានជម្រាបជូនដៃគូសន្ទនាអំពីប្រវត្តិសាស្ត្រ និងបរិបទជាតិកម្ពុជា ដោយបានគូសបញ្ជាក់អំពីបទពិសោធន៍នៃជម្លោះជាច្រើនទសវត្សរ៍ ដែលធ្វើឱ្យកម្ពុជាយកចិត្តទុកដាក់ខ្លាំងចំពោះសន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ ព្រមទាំងសុខុមាលភាព និងសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋ។ ទី២. នៅឯក្នុងប្រទេសឯណេះវិញ…