Category: នយោបាយក្នុងប្រទេស

  • កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន

    កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន

    នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីអាស៊ែបៃហ្សង់ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់សម្ដេចធិបតីក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអាស៊ែបៃហ្សង់ ព្រមទាំងថ្លែងអំណរគុណដល់សម្ដេចធិបតី ដែលបានទទួលការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នាពេលនេះ ក៏ដូចជាការផ្ដល់ការគាំទ្ររបស់កម្ពុជាចំពោះបេសកកម្មរបស់CICA នាពេលកន្លងមក។ ឯកឧត្តមប្រធានាធិបតីបានបន្ថែមថា វត្តមានរបស់សម្ដេចធិបតីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលនេះ ក៏ដូចជាការពង្រឹង និងពង្រីកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតីក៏បានវាយតម្លៃខ្ពស់អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ នាពេលកន្លងមក។ ជាការឆ្លើយតប, សម្ដេចធិបតីបានអរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍ និងការបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅពីសំណាក់រដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ជូនដល់គណៈប្រតិភូជាន់ខ្ពស់កម្ពុជានាឱកាសនេះ ព្រមទាំងបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ នឹងជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ សម្តេចធិបតីបានគូសរំលេចអំពីការកសាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្រ្ត របស់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី កាលពីឆ្នាំ ២០១៤។ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ និង មានជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការទ្វេភាគី នឹងបន្តទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញអំពីការប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន។  សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាស៊ីជម្រៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗជាអាទិ៍៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, នយោបាយ និងការទូត, សន្តិសុខ និងការពារជាតិ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន និងអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល។  បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី,  សម្ដេចធិបតី និងឯកឧត្តម Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ ក៏បានចូលរួមជាអធិបតី ក្នុងពិធីប្តូរឯកសារ ចំនួន៣ ដែលរួមមាន៖ ១–អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ ២–អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាង វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង សាកលវិទ្យាល័យ ADA ដែល ចំណុះឱ្យក្រសួងការបរទេសនៃ សាធារណរដ្ឋអាស៊ែបៃហ្សង់។ ៣–កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធនិងការចៀសវាងពន្ធ៕ ប្រភព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

  • ឯកឧត្តម ប៉ែន បូណា៖ តើអំពើដែលលោក អ៊ុំ សំអានក្តី លោក សម រង្ស៊ីក្តី និងក្រុមបក្ខពួកគាត់ទាំងប៉ុន្មានដែលបានធ្វើ គឺជាការចង់ឈ្នះថៃ ឬការពារថៃ?

    ឯកឧត្តម ប៉ែន បូណា៖ តើអំពើដែលលោក អ៊ុំ សំអានក្តី លោក សម រង្ស៊ីក្តី និងក្រុមបក្ខពួកគាត់ទាំងប៉ុន្មានដែលបានធ្វើ គឺជាការចង់ឈ្នះថៃ ឬការពារថៃ?

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានសរសេរនៅលើបណ្តាញសង្គម​នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះថា តាមពិត បើលោក អ៊ុំ សំអាន និយាយថា ចង់ឱ្យថៃឈ្នះទើបត្រឹមត្រូវ ពីព្រោះតាំងពីថៃផ្តើមឈ្លានពានកម្ពុជាមក លោក អ៊ុំ សំអាន និងក្រុមរបស់គាត់ឈរនៅខាងថៃ និងការពារប្រយោជន៍ថៃរហូត។ អ្វីៗដែលក្រុមគាត់និយាយ និងធ្វើគឺបម្រើថៃទាំងស្រុង ហើយព្យាយាមបំបែកបំបាក់ខ្មែរ បំបាក់ទឹកចិត្តប្រជាពលរដ្ឋ និងវីរកងទ័ព ហើយមើលងាយជាតិខ្លួនឯងដោយចំហ។ ប៉ុន្តែជាភ័ព្វសំណាងដែលប្រជាពលរដ្ឋខ្មែរមានការយល់ដឹង និងមានមនសិការស្នេហា ជាតិខ្ពស់ជាងលោក អ៊ុំ សំអាន និងក្រុមរបស់គាត់ឆ្ងាយណាស់។ ដូច្នេះ ពួកគេមិនត្រឹមតែមិនជឿការញុះញង់ប៉ុណ្ណោះទេ តែថែមទាំងនាំគ្នាថ្កោលទោសយ៉ាងខ្លាំងចំពោះលោក អ៊ុំ សំអាន និងបក្ខពួក។ ឯកឧត្តមបានបន្តថា ឥឡូវនេះ អ្វីៗបង្ហាញច្បាស់ហើយ រឿងព្រំដែនដែលលោក អ៊ុំ សំអាន និយាយគ្មានមូលដ្ឋានអ្វីទាំងអស់ក្រៅពីញុះញង់ឱ្យខ្មែរបាក់ទឹកចិត្ត។ ដល់ពេលសម្តេចធិបតី ហៅមកជជែកគ្នារកការពិតដោយតម្លាភាពនៅចំពោះមុខប្រជាពលរដ្ឋជាសាក្សី បែរជាមិនហ៊ាន។ ដើម្បីបិទបាំងភាពកំសាក និងដោយដឹងថា ខ្លួនគ្មានអ្វីមកពន្យល់ប្រជាពលរដ្ឋខ្មែរបាន ពីព្រោះអ្វីដែលខ្លួននិយាយកន្លងទៅទាំងប៉ុន្មានសុទ្ធតែជាពាក្យភូតកុហក និងព័ត៌មានមិនពិត លោក អ៊ុំ សំអាន ក៏រកលេសរឿងសុវត្ថិភាពដើម្បីគេចវេស…

  • សម្តេចធិបតីគូសបញ្ជាក់ពីរចំណុចបន្ថែម ឆ្លើយតបនឹងលោក អ៊ុំ សំអាន

    សម្តេចធិបតីគូសបញ្ជាក់ពីរចំណុចបន្ថែម ឆ្លើយតបនឹងលោក អ៊ុំ សំអាន

    តាមរយៈបណ្តាញសង្គមផ្លូវការនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរឆ្លើយតបទៅលោក អ៊ុំ សំអាន ថា : ខ្ញុំបានស្តាប់សាររបស់លោក អ៊ុំ សំអាន ឆ្លើយតបនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។ ក្នុងសាររបស់គាត់ប្រមាណ ៨០នាទី ក្រៅពីនិយាយអំពីបញ្ហាដដែលៗ ដែលរូបគាត់តែងតែនិយាយនាពេលកន្លងមកដោយគ្មានមូលដ្ឋានច្បាស់លាស់ លោក អ៊ុំ សំអាន មិនទាន់បានឆ្លើយតបជាក់លាក់ឡើយ ពាក់ព័ន្ធនឹងការអញ្ជើញរបស់ខ្ញុំ។ អ្វីដែលខ្ញុំយល់ គឺថាគាត់ហាក់ដូចជាមិនហ៊ានមកកម្ពុជាតាមការអញ្ជើញដើម្បីជជែកគ្នាដោយសារគាត់ខ្លាចស្លាប់ ឬគ្រោះថ្នាក់ ដោយអាចមានគេលបបាញ់គាត់ ឬវ៉ៃគាត់បែកក្បាល (តាមសម្តីរបស់គាត់)។ គាត់ថាបើជួបនៅក្រៅប្រទេសគាត់ជួប។ ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក អ៊ុំ សំអាន ខ្ញុំសូមបញ្ជាក់៖១.…

  • អ្នកនាំពាក្យ៖ ការចោទប្រកាន់ដ៏ធ្ងន់ធ្ងររបស់លោក អ៊ុំ សំអាន ថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃដើម្បីប្តូរយកសន្តិភាពនិងអំណាចគឺមិនអាចទទួលយកបានឡើយ

    អ្នកនាំពាក្យ៖ ការចោទប្រកាន់ដ៏ធ្ងន់ធ្ងររបស់លោក អ៊ុំ សំអាន ថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃដើម្បីប្តូរយកសន្តិភាពនិងអំណាចគឺមិនអាចទទួលយកបានឡើយ

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា មុនចេញដំណើរទៅបំពេញទស្សនកិច្ចក្រៅប្រទេសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ឱ្យនាំយកឯកសារ និងភស្តុតាងពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ៥២ និង៥៩ មកជជែកគ្នាត្រង់ទៅត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា។ ការប្រកាសបែបនេះ បានធ្វើឡើងបន្ទាប់ពីលោក អ៊ុំ សំអាន បានតាំងខ្លួនជាអ្នកជំនាញព្រំដែន ហើយនិយាយពីបញ្ហាព្រំដែនដោយគ្មានមូលដ្ឋានអ្វីទាំងអស់ ហើយចុងក្រោយនេះលោក អ៊ុំ សំអាន លើកអំពីករណីព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលសីមាលេខ៥២ និង៥៩ ដោយចោទប្រកាន់ថា ការបោះបង្គោលបណ្តោះអាសន្នធ្វើដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនចូលក្នុងដីខ្មែរ ដែលធ្វើឱ្យខ្មែរបាត់បង់ទឹកដី និងថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃដើម្បីប្តូរយកសន្តិភាពនិងអំណាច។ អ្នកនាំពាក្យបានបន្តថា សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ការលើកបែបនេះមិនត្រឹមតែចោទប្រកាន់មកលើរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែ គឺចោទប្រកាន់ត្រង់តែម្ដងទៅលើមន្ត្រីជំនាញព្រំដែនរបស់កម្ពុជាថាបានធ្វើឱ្យបាត់បង់ទឹកដីខ្មែរ ទាំងដែលពួកគាត់បានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់បំផុតក្នុងការការពារអធិបតេយ្យភាព និងទឹកដីស្របច្បាប់របស់កម្ពុជា ជាច្រើនទសវត្សរ៍មកហើយ។ នេះគឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយដែលមិនអាចទទួលយកបាន។ «ដូច្នេះ នេះជាឱកាសមាសសម្រាប់លោក អ៊ុំ សំអាន និងក្រុមរបស់គាត់ដើម្បីបង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែន ដែលមានការទទួលខុសត្រូវ»។ នេះជាការគូសបញ្ជាក់របស់សម្តេចធិបតីក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី១០…

  • បណ្ឌិត គិន ភា អំពាវយ៉ាងទទូចដល់លោក អ៊ុំ សំអាន ចូលស្រុកពិភាក្សារឿងព្រំដែនតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី!

    បណ្ឌិត គិន ភា អំពាវយ៉ាងទទូចដល់លោក អ៊ុំ សំអាន ចូលស្រុកពិភាក្សារឿងព្រំដែនតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី!

    បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមថា «រឿងទឹកដី បើឈ្លោះគ្នាចំណេញដី បន្តឈ្លោះទៀតចុះ, ប៉ុន្តែបើកាន់តែឈ្លោះ ដីកាន់តែរួញ, ល្មមឈប់ទៅ! សូមអំពាវយ៉ាងទទូចដល់លោក អ៊ុំ សំអាន ចូលស្រុកពិភាក្សារឿងព្រំដែនតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី!»។ បណ្ឌិត គិន ភា យល់ថា ការអញ្ជើញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ជូនលោក អ៊ុំ សំអាន និងក្រុមរបស់លោក ឱ្យវិលត្រឡប់មកកម្ពុជា ដើម្បីជជែកពិភាក្សាដោយផ្ទាល់ជាមួយក្រុមអ្នកជំនាញព្រំដែនរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ៥២ និង៥៩ គឺជាឱកាសដ៏សមស្របមួយសម្រាប់​ផ្ទៀងផ្ទាត់ភស្តុតាង ​បំភ្លឺការពិត និង​បង្ហាញការទទួលខុសត្រូវចំពោះជាតិ ទឹកដី និងប្រជាជន។ តាំងពីឆ្នាំ២០១៥មក អស់រយៈពេលជាង១០​ឆ្នាំហើយ ដែលរាជរដ្ឋាភិបាល និងអ្នកនយោបាយប្រឆាំងឈ្លោះគ្នារឿងទឹកដីនិងព្រំដែន តែនៅលើប្រព័ន្ធផ្សព្វផ្សាយនិងបណ្ដាញសង្គម ពួកគេមិនដែលមកជជែកតតាំងគ្នាទល់មុខគ្នាម្តងណាសោះឡើយ។ បញ្ហាព្រំដែន ជាបញ្ហាអធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍ជាតិដ៏សំខាន់បំផុត ដែលត្រូវដោះស្រាយដោយផ្អែកលើមូលដ្ឋានប្រវត្តិសាស្ត្រ សន្ធិសញ្ញា ផែនទី ឯកសារច្បាប់អន្តរជាតិ និងភស្តុតាងបច្ចេកទេសច្បាស់លាស់។ បញ្ហានេះមិនអាចយកការសន្និដ្ឋានផ្ទាល់ខ្លួន ការចោទប្រកាន់ដែលខ្វះភស្តុតាង ឬវោហាស័ព្ទនយោបាយ មកជំនួសការវិភាគបែបវិទ្យាសាស្ត្រនិងការពិចារណាតាមផ្លូវច្បាប់បានឡើយ។ រាជរដ្ឋាភិបាលមានកាតព្វកិច្ចការពារអធិបតេយ្យនិងបូរណភាពទឹកដី…

  • សម្ដេចធិបតីផ្តល់ឱកាសមាសសម្រាប់ លោក អ៊ុំ សំអាន និងក្រុមរបស់គាត់ ដើម្បីបង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនក្នុងការបង្ហាញតម្លាភាព​ គណនេយ្យភាព និងមានការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ

    សម្ដេចធិបតីផ្តល់ឱកាសមាសសម្រាប់ លោក អ៊ុំ សំអាន និងក្រុមរបស់គាត់ ដើម្បីបង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនក្នុងការបង្ហាញតម្លាភាព​ គណនេយ្យភាព និងមានការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ

    នៅក្នុងសារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦នេះ បានលើកឡើងថា លោក អ៊ុំ សំអាន ដែលធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារ ដែលបានផ្សាព្វផ្សាយពីរឿងព្រំដែនដោយគ្មានមូលដ្ឋានត្រឹមត្រូវ បច្ចុប្បន្នបានតាំងខ្លួនសាជាថ្មីជាអ្នកជំនាញព្រំដែន។ គាត់បាននិងកំពុងបន្តនិយាយច្រើនពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ដោយគ្មានមូលដ្ឋានច្បាស់លាស់ដូចមុនដែរ។ ប៉ុន្មានថ្ងៃ ចុងក្រោយនេះ ឃើញគាត់លើកអំពីករណីព្រំដែន​​ កម្ពុជា-ថៃ​ ចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដោយចោទប្រកាន់ថាការបោះបង្គោលបណ្តោះអាសន្នដែលបានធ្វើដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនចូលក្នុងដីខ្មែរ ដែលធ្វើឱ្យខ្មែរបាត់បង់ទឹកដី និង​ថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាពនិង​អំណាច។ ការលើកបែបនេះ គឺមិនត្រឹមតែចោទប្រកាន់មកលើរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែ​គឺចោទប្រកាន់ត្រង់តែម្ដងទៅលើមន្ត្រីជំនាញព្រំដែនរបស់កម្ពុជា ថាពួកគាត់បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរ ទាំងដែលពួកគាត់បានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់បំផុត​ក្នុងការការពារអធិបតេយ្យភាព និងទឹកដីស្របច្បាប់របស់កម្ពុជា​​ ជាច្រើនទសវត្សរ៍មកហើយ។ នេះគឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយ ដែលមិនអាចទទួលយកបាន។ ដើម្បីបង្ហាញនូវតម្លាភាព, គណនីយភាព និងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាល​​ និងមន្ត្រីជំនាញព្រំដែនរបស់យើង ក៏ដូចជាផ្តល់ឱកាសឱ្យលោក អ៊ុំ សំអាន និងក្រុមរបស់គាត់​ បានបង្ហាញសមត្ថភាពពិត និងការទទួលខុសត្រូវរបស់គាត់ពាក់ព័ន្ធនឹងការនិយាយរបស់គាត់អំពីបញ្ហាព្រំដែន ខ្ញុំសូមផ្ដល់ឱកាសឱ្យលោក អ៊ុំ សំអាន…

  • អ្នកនាំពាក្យ៖ កម្ពុជានិងវៀតណាម បានឯកភាពគ្នាបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត

    អ្នកនាំពាក្យ៖ កម្ពុជានិងវៀតណាម បានឯកភាពគ្នាបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត

    អ្នកនាំពាក្យរាជរដ្ឋាភិបាលឯកឧត្តម ប៉ែន បូណា បានថ្លែងថា កម្ពុជានិងវៀតណាមបានឯកភាពគ្នាបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត ក៏ដូចជាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ ការបញ្ជាក់បែបនេះបានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាមួយឯកឧត្តម ឡេ មិញ ហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព នាឱកាសដែលប្រមុខរដ្ឋាភិបាលវៀតណាមបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅកម្ពុជា។ អ្នកនាំពាក្យបានបន្តថា ប្រមុខរដ្ឋាភិបាលទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងបានគូសបញ្ជាក់ថា ឆ្នាំ២០២៧ ខាងមុខគឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាឆ្នាំមិត្តភាពរវាងកម្ពុជានិងវៀតណាម។ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាយុវជននៃប្រទេសទាំងពីរ រៀបចំព្រឹត្តិការណ៍នានា ដើម្បីអបអរសាទរខួបនៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពនៃប្រទេសទាំងពីរ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមភាគីវៀតណាមនិងគណៈប្រតិភូជាន់ខ្ពស់ ហើយបានកោតសរសើរនិងអបអរសាទរប្រទេសវៀតណាមដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៨,០២% ក្នុងឆ្នាំ២០២៥ និងអត្រា ៩,០១% ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២៦ ព្រមទាំងបានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា វៀតណាមនឹងសម្រេចបាននូវកំណើនក្នុងរង្វង់២ខ្ទង់ និងឈានទៅសម្រេចបាននូវទិសដៅសហស្សវត្សរ៍ទាំងពីរ នៅឆ្នាំ២០៣០ និងឆ្នាំ២០៤៥។ នាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលបានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅនិងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនេះ…

  • គណៈកម្មការផ្សះផ្សា UNCLOS នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជានិងថៃ នៅទីក្រុងឡាអេ ចាប់ពីថ្ងៃទី១៤-១៨ ខែតុលា

    គណៈកម្មការផ្សះផ្សា UNCLOS នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជានិងថៃ នៅទីក្រុងឡាអេ ចាប់ពីថ្ងៃទី១៤-១៨ ខែតុលា

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា ចាប់ពីថ្ងៃទី១៤ ដល់ ១៨ ខែតុលា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សា ដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធ៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជានិងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ កិច្ចប្រជុំនេះ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងដំណើរការដោយសន្តិវិធី ដែលផ្ដួចផ្ដើមឡើងដោយកម្ពុជា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាដែនសមុទ្រនៃប្រទេសទាំងពីរ។ ផ្អែកលើមូលដ្ឋាននៃការពិភាក្សាប្រកបដោយស្ថាបនានៅក្នុងកិច្ចប្រជុំលើកទី១នៅប្រទេសសិង្ហបុរី កិច្ចប្រជុំលើកនេះនឹងផ្ដល់ឱកាសដល់ភាគីទាំងពីរស្វែងរកមធ្យោបាយដើម្បីសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀត និងរកឃើញចំណុចដែលឯកភាពគ្នាពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ។ អ្នកនាំពាក្យបន្តថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលកម្ពុជា អមដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររង នឹងដឹកនាំគណៈប្រតិភូមន្ត្រីជំនាញច្បាប់ ចូលរួមកិច្ចប្រជុំនេះ។ ដូចដែលបានគូសបញ្ជាក់ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅប្រទេសសិង្ហបុរីរួចហើយថា គោលបំណងចម្បងរបស់កម្ពុជា គឺសម្រេចដំណោះស្រាយមួយដែលបម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមក្នុងតំបន់។ ឯកឧត្តម ប៉ែន បូណា បានអះអាងថា…

  • សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅពួកនៅក្រៅស្រុកប្រញ៉ាប់យកលុយដែលប្រមូលបាននៅវត្តភ្នំសេរីមកជូនជនភៀសសឹក, សម្តេចនឹងបង្ហោះសារសំឡេងនៃការប្រជុំមួយដែលនិយាយដល់ការយកលុយដែលរៃអង្គាសបានសម្រាប់ជនភៀសសឹកសម្រាប់ជួយគណបក្សនៅពេលក្រោយ

    សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅពួកនៅក្រៅស្រុកប្រញ៉ាប់យកលុយដែលប្រមូលបាននៅវត្តភ្នំសេរីមកជូនជនភៀសសឹក, សម្តេចនឹងបង្ហោះសារសំឡេងនៃការប្រជុំមួយដែលនិយាយដល់ការយកលុយដែលរៃអង្គាសបានសម្រាប់ជនភៀសសឹកសម្រាប់ជួយគណបក្សនៅពេលក្រោយ

    សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម នាយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះថា តាមពិតខ្ញុំមិនគួរតមាត់ជាមួយពួកបំផ្លាញជាតិប៉ុន្មានក្បាលនៅក្រៅប្រទេសនោះទេ ដូចម្តាយខ្ញុំប្រាប់ថា (បើឆ្កែខាំជើងយើងនោះយើងកុំខាំជើងឆ្កែវិញ) តែបើមិនបកស្រាយទេប្រជាជននិងអាចភ័ន្តច្រឡំ។ តាំងពីជំនាន់ខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីរហូតពេលនេះ ឱ្យតែរាជរដ្ឋាភិបាលដាក់ឱ្យចរាចរក្រដាស់ប្រាក់ថ្មី ពួកឆ្កែក្រៅរបងផ្ទះប៉ុន្មានក្បាលតែងតែនិយាយថា រាជរដ្ឋាភិបាលអស់លុយទើបបោះក្រដាស់ប្រាក់ថ្មី។ ខ្ញុំគ្រាន់តែប្រាប់ថា សាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម ២.៥ពាន់លានដុល្លារទេ(ពីរពាន់ប្រាំរយលានដុល្លារ) ឯបៀវត្តន៍១ខែចាយត្រឹម២៣០លានដុល្លារក្នុង១ខែទេ។ ចំណូល៩ខែជាង៥ពាន់លានដុល្លារ ដែលជាមធ្យម៥០០ទៅ៦០០លានដុល្លារ/ខែ ល្មមគ្រប់គ្រាន់ចំណាយ និងរក្សាទុកសាច់ប្រាក់ក្នុងរតនាគារមិនឱ្យទាបជាង២៥០០លានដុល្លារ។ សម្តេចតេជោបានបន្តថា សូមពួកនៅក្រៅស្រុកប្រញ៉ាប់យកលុយដែលប្រមូលបាននៅវត្តភ្នំសេរីមកជូនជនភៀសសឹក ដែលពេលនេះកំពុងរក្សាទុកដើម្បីចិញ្ចឹមបក្សនយោបាយមួយនៅក្នុងស្រុក។ ខ្ញុំនឹងបង្ហោះសារសំឡេងនៃការប្រជុំមួយដែលនិយាយដល់ការយកលុយដែលរៃអង្គាសបានសម្រាប់ជនភៀសសឹកសម្រាប់ជួយគណបក្សនៅពេលក្រោយ។ឱពួកបោកប្រាស់ក្រៅស្រុកអើយ បើចេះត្រូវចេះឱ្យគេកោត តែបើឆោតគឺត្រូវឆោតឱ្យគេអាណិត។ សម្តេចតេជោបន្តទៀតថា បើគង់តែរាជរដ្ឋាភិបាលអស់លុយដែរគួរតែអបអរសាទរ ព្រោះរាជរដ្ឋាភិបាលនឹងឆាប់រលំ ឯពួកអស់លោកនឹងបានមកកាន់អំណាចដូចដែលអស់លោកដេកចង់រាល់ថ្ងៃ៕ដោយ៖ពលជ័យ

  • ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ

    ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានដឹងថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១០:២៤នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ស្ថិតនៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក យោធាថៃបាននឹងកំពុងបន្តធ្វើសកម្មភាពដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់ច្រកអានសេះ សកម្មភាពទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាចំនួន ១,១១៤នាក់ ស្មើនឹង ៣៥៧ គ្រួសារ (ស្ត្រី ៧១១នាក់) និងកុមារចំនួន ៥៩៧នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានពួកគេវិញបាននៅឡើយ។ សូមគូសបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា…