-
លោក ស៊ុយ ឆៃលាង បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅមណ្ឌលខេត្តកណ្តាល គណបក្សភ្លើងទៀន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ លោក ស៊ុយ ឆៃលាង អតីតសមាជិកក្រុមការងារ អតីតគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបន្ទាយមានជ័យ និងជាសមាជិកក្រុមការងារខេត្តកណ្តាល ទទួលបន្ទុកចុះជួយស្រុកពញាឮ និងជាបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តកណ្តាល គណបក្សភ្លើងទៀន បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមលិខិតរបស់លោក ស៊ុយ ឆៃលាង គោរពជូនសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ លោក ស៊ុយ ឆៃលាង បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា “ដោយខ្ញុំបាទ បានមើលឃើញក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលខ្ញុំបាទជាអ្នកជំនាន់ក្រោយមិនអាចបំភ្លេចចំពោះស្នាដៃដ៍មហិមានេះបានឡើយ។ ពិសេសមានគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល ពីមួយឆ្នាំទៅមួយឆ្នាំមានការរៀបចំប្រទេសកាន់តែវឌ្ឈនៈភាពឥតឈប់ឈរ។ សម្ដេចតេជោ បានដឹកនាំប្រទេសចេញពីរបបបនប្រល័យពូជសាសន៍ប៉ុល ពត រហូតប្រទេសទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស ជាងនេះទៅទៀត សម្តេចតេជោ ជាបិតាស្ថាបនិកសន្តិភាព ជាវីរបុរស សម្រាប់រូបខ្ញុំចងចាំមិនអាចបំភ្លេចបានឡើយ នៅពេលនេះ ខ្ញុំបាទសូមអបអរសាទរព្រឹត្តិកាណ៍ជាប្រវត្តិសាស្ត្រ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បានធ្វើឱ្យកម្ពុជាលេចត្រដែតឡើងលើឆាកអន្តរជាតិដែលមានសម្ដេចតេជោ ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល។ ខ្ញុំបាទសូមគាំទ្រនៃគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងគាំទ្រយ៉ាងពេញទំហឹងសម្រាប់ឯកឧត្តមបណ្ឌិត ហ៊ុន…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលបានថែរក្សា ការពារជាតិ សាសនា ព្រះមហាក្សត្រ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលបានថែរក្សា ការពារ និងគោរពប្រតិបត្តិតាមជានិច្ចនូវបាវចនារបស់ប្រទេស គឺ ជាតិ សាសនា ព្រះមហាក្សត្រ៖ ទី១)ការពារជាតិ និងប្រជាជន គឺបានការពារបូរណភាពទឹកដី ព្រមជាមួយនឹងការថែរក្សាមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក៏ដូចជាការការពារអាយុជីវិតប្រជាជនឱ្យរួចផុតពីរបបប៉ុល ពត និងបង្រួបបង្រួមជាតិខ្មែរឱ្យជួបជុំក្រោមដំបូងរដ្ឋធម្មនុញ្ញតែមួយ ហើយពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ ទី២)ការពារសាសនា គឺបានចាប់ដំណើរការឡើងវិញនូវត្តអារាម និងបើសិទ្ធសេរីភាពផ្នែកជំនឿជូនប្រជាពលរដ្ឋ បន្ទាប់ពីរំដោះប្រទេសក្នុងឆ្នាំ១៩៧៩ រហូតសព្វថ្ងៃមានវត្តប្រមាណជាង៥ពាន់វត្ត និងព្រះសង្ឃជាង៧ម៉ឺនអង្គ និងទី៣)ការពាររបបរាជានិយម និងព្រះមហាក្សត្រ ដោយបានជ្រោង និងបង្កើតឡើងវិញនូវរបបរាជានិយមបន្ទាប់ពីត្រូវបានរបបលន់ នល់ និងរបបប៉ុល ពត បានលុបបំបាត់ចោល។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិដ្ឋាន (ហៅវត្តថ្លាវ) ស្ថិតក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានប្រកាន់ខ្ជាប់នូវការដឹកនាំប្រកបដោយធម៌ ដែលជាគោលការណ៍…
-
បណ្ឌិត ហ៊ុន ម៉ាណែត៖ ភាពជោគជ័យជាប្រវត្តិសាស្ត្រ នៃមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺបានបង្ហាញទៅពិភពលោកថា “កម្ពុជាជាប្រទេសតូច តែចិត្តធំ និងមានបេះដូងទូលាយ”
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ភាពជោគជ័យជាប្រវត្តិសាស្ត្រ នៃមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងជាលើកទី១ សម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ គឺបានបង្ហាញទៅពិភពលោកថា៖ “កម្ពុជាជាប្រទេសតូច តែចិត្តធំ និងមានបេះដូងទូលាយ”។ យើងមានចិត្តធំ ព្រោះយើងបានបន្តអនុវត្តវប្បធម៌ដ៏ផូរផង់របស់ដូនតារាប់ជំនាន់ ហើយក៏បានបន្តមកដល់បច្ចុប្បន្ន ដោយកំណត់ទឹកចិត្តជាធំ មានចិត្ត មានឆន្ទៈមោះមុត ហើយអាចជម្នះឧបសគ្គគ្រប់បែបយ៉ាងដើម្បីសម្រេចជោគជ័យ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិដ្ឋាន (ហៅវត្តថ្លាវ) ស្ថិតក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សម្តេចតេជោ និងកម្មាភិបាល ៥រូប បានយកជីវិតជាដើមទុន ដោយបានចាកចេញពីទឹកដីកំណើតចេញស្វែងរកជំនួយដើម្បីរំដោះប្រទេស និងសង្គ្រោះជីវិតប្រជាជនកម្ពុជា ដែលនេះ គឺច្បាស់បានបង្ហាញអំពីទឹកចិត្ត ឆន្ទៈ និងមនសិកាស្នេហាជាតិជាធំ ហើយបានប្រែក្លាយជាកត្តាជំរុញយ៉ាងសំខាន់បំផុតក្នុងការលះបង់ តស៊ូ និងប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីផ្តល់ជីវិតទីពីរជូនប្រជាជនខ្មែរជាង ៥លាននាក់ ហើយបន្តពង្រីកបានជាង១៧លាននាក់ទៀតនៅក្រោយ៤៤ឆ្នាំបន្ទាប់ពីរំដោះប្រទេសបានដោយជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវមោទនភាពចំពោះការអភិវឌ្ឍរីកចម្រើនជារួមរបស់ខេត្តព្រៃវែងទាំងផ្នែកពុទ្ធចក្រ…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត៖ ការធ្វើទំនើបកម្មកងទ័ព ដើម្បីពង្រឹងសមត្ថភាពកងទ័ពនិងឃឿនការពារជាតិកម្ពុជា ធានាការពារសន្តិសុខទាំងក្នុងប្រទេស និងតំបន់
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានបញ្ជាក់ថា កន្លងមកមូលដ្ឋានសមុទ្ររាម បានរងការវាយប្រហារ និងចោទប្រកាន់ពីខាងក្រៅ ពាក់ព័ន្ធការធ្វើទំនើបកម្មរបស់ខ្លួន។ សម្តេចតេជោ សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម ប្រាក់ សុខុន បានបកស្រាយនិងពន្យល់ជាច្រើនដង អំពីហេតុផល និងគោលបំណងរបស់កម្ពុជាលើបញ្ហានេះ។ គោលបំណងរបស់យើង គឺការធ្វើទំនើបកម្មកងទ័ព មិនថាជើងទឹក ជើងអាកាស ឬ ជើងគោក ដើម្បីពង្រឹងសមត្ថភាពកងទ័ព និងឃឿនការពារជាតិកម្ពុជា ធានាការពារសន្តិសុខ ទាំងក្នុងប្រទេស និងតំបន់។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីអញ្ជើញចុះសួរសុខទុក្ខ និងពាំនាំអាវភ្លៀង និងអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់កងទ័ពជើងទឹក និងកងកម្លាំងឈរជើងនៅរាម។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់ថា យើងគ្មានគោលបំណងអ្វីផ្សេង ដូចការចោទប្រកាន់ពីខាងក្រៅទេ។ ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ក្រោមម្លប់នៃសន្តិភាព កម្ពុជាបាននិងកំពុងទទួលនូវមនុញ្ញផលជាច្រើនសម្រាប់ធ្វើការអភិវឌ្ឍជាតិ និងប្រជាជន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាព កម្ពុជាបាននិងកំពុងទទួលនូវមនុញ្ញផលជាច្រើនសម្រាប់ធ្វើការអភិវឌ្ឍជាតិ និងប្រជាជន តាមរយៈគោលនយោបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ជាប្រមុខ។ ជាក់ស្តែងសម្រាប់កម្រិតថ្នាក់ជាតិ វិស័យអាទិភាព ៤ គឺ “មនុស្ស ទឹក ផ្លូវ ភ្លើង” ដែលបានដាក់ចេញ ហើយដែលទទួលបានលទ្ធផលជាក់ស្តែង ដូចជារាប់ចាប់ពីការសង្គ្រោះ និងរំដោះប្រទេសចេញពីរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ រហូតមកដល់ការរស់ឡើងវិញនូវដង្ហើមសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ជាមួយនឹងការបន្តរីកចម្រើនទៅមុខប្រកបដោយនិរន្តរភាព។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធឆ្លងសាលប្រជុំបុណ្យ និងសមិទ្ធផលនានា ក្នុងវត្តគីរីស្រះស្រង់ (ហៅវត្តធនមន្ត) ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងមូលដ្ឋានខេត្តកណ្តាលផ្ទាល់ ក៏បានបង្កើតនូវគម្រោងធំៗចំនួន៣ ដែលកំពុងលេចរូបរាងជាបណ្តើររួមមាន៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ផ្លូវវាងក្រុង និងផ្លូវនាវាចរណ៍ ដែលជាចំណែកយ៉ាងសំខាន់ក្នុងការបម្រើឱ្យចក្ខុវិស័យរបស់រាជរដ្ឋាភិបាល “ជាតិរីកចម្រើន ទៅបាន…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺជាមោទនភាពដ៏គួរឱ្យស្ញប់ស្ញែងដែលកម្ពុជាអាចសម្រេចបានជោគជ័យក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជាឱ្យល្បឺរន្ទឺពាសពេញតំបន់អាស៊ីអាគ្នេយ៍
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលបានដំណើរការប្រកួតនៅលើទឹកនៃព្រះរាជាណាចក្រកម្ពុជា ចំនួន៥រាជធានី-ខេត្ត នឹងត្រូវប្រកាសបិទបញ្ចប់នាថ្ងៃនេះ ជាមួយនឹងភាពជោគជ័យ ភាពស្និទ្ធស្នាល សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អដោយឈរលើស្មារតីកីឡា និងស្របតាមប្រធានបទ “កីឡារស់ក្នុងសន្តិភាព”។ ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ គឺជាមោទនភាពដ៏គួរឱ្យស្ញប់ស្ញែងក្នុងនាមជាខ្មែរ ដែលកម្ពុជាអាចសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជាឱ្យល្បឺរន្ទឺពាសពេញតំបន់អាស៊ីអាគ្នេយ៍ ដែលជាសហគមន៍តែមួយ ហើយក៏បន្តសុះសាយនៅទូទាំងសាកល តាមរយៈយុទ្ធសាស្ត្រប្រកបដោយភាពវ័យឆ្លាតរបស់រាជរដ្ឋាភិបាល ក្នុងការបើកទូលាយឱ្យមានការផ្សព្វផ្សាយបន្តដោយមិនគិតថ្លៃ ជាពិសេសក៏បានផ្តល់ការស្នាក់នៅហូបចុកដល់គណៈប្រតិភូ និងកីឡាករទាំងអស់ដោយមិនគិតថ្លៃផងដែរ។ “យើងជាប្រទេសតូច តែបេះដូងធំ” យើងជាប្រទេសប្រកបដោយភាពកក់ក្តៅ ដែលមានប្រជាជនពោរពេញដោយភាពរួសរាយរាក់ទាក់។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធឆ្លងសាលប្រជុំបុណ្យ និងសមិទ្ធផលនានា ក្នុងវត្តគីរីស្រះស្រង់ (ហៅវត្តធនមន្ត) ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ផ្អែកលើស្នាដៃនៃការរៀបចំប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ គឺពិតជាបានសបញ្ជាក់អំពីបេះដូងពិត និងតថភាពនៃការអភិវឌ្ឍរីកចម្រើនជាក់ស្តែងដែលកំពុងមានយ៉ាងប្រាកដនៅកម្ពុជាក្រោមម្លប់សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ល្អ តាមរយៈការបង្ហាញដល់ប្រជាជនគ្រប់ជាតិសាសន៍លើពិភពលោកឱ្យបានដឹង បានស្គាល់ បានស្វែងយល់ បានមកទស្សនាកម្សាន្ត…
-
លោក ហ៊ុន កុសល៖ សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំប្រជាជាតិខ្មែរទៅរកមោទនភាពយ៉ាងក្រៃលែងនៅលើឆាកអន្តរជាតិ
ភ្នំពេញ៖ លោក ហ៊ុន កុសល មន្ត្រីអតីតគណបក្សប្រឆាំងបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា “ជារឿងដ៏គួរសោកស្តាយបំផុតមួយក្នុងនៅក្នុងជីវិតរបស់ខ្ញុំ គឺធ្លាប់ជំទាស់ទៅនឹងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាកុលបុត្រខ្មែរអង្គរ ជាពន្ធុពង្សអ្នកបង្កើត និងការពារប្រទេសជាតិយើង។ ទោះជាប្រវត្តិសាស្រ្តជាតិខ្មែរបានដាច់គ្នាជាច្រើនសម័យកាលក៏ដោយ ប៉ុន្តែពន្ធុពង្ស ឬឈាមជ័រអ្នកបង្កើតប្រទេសរបស់ខ្មែរបានបន្តភ្ជាប់រហូតមក។ អ្នកច្រណែនប្រាកដជាមិនសប្បាយចិត្តនៅពេលយើងនិយាយថា «កូនប្រុសក្រោមពន្លឺព្រះចន្ទ» គឺសម្តេចតេជោ ហ៊ុន សែន ប៉ុន្តែយើងមិនបានបរិយាយតម្រូវចិត្តនិន្ទាអ្នកច្រណែនឈ្នានីសទេ។ យើងនិយាយអ្វីជាកំណត់ត្រាប្រវត្តិសាស្រ្តដែលប្រជាជនខ្មែរកំពុងលើកតម្កើង និងស្ញប់ស្ញែងតែប៉ុណ្ណោះ។ កិត្តិយស ភាពថ្លៃថ្នូរ ចិត្តប្រកបដោយព្រហ្មវិហារធម៌ មរតកជាតិ សមិទ្ធផលរបស់ជាតិកំពុងលូតលាស់បច្ចុប្បន្ន គឺសក្តិសមបំផុតសម្រាប់សម្តេចតេជោ ហ៊ុន សែន ជាកលបុត្រខ្មែរអង្គរដែលប្រសូត្រឡើងក្រោមពន្លឺព្រះចន្ទយ៉ាងចិញ្ចែញចិញ្ចាចបានផ្តល់នូវភាពសុខដុម និងសោមនស្សចិត្តដល់ជនប្រុសស្រីទាំងឡាយនៅក្នុងនគរ។” លោក ហ៊ុន កុសល បានបន្តថា “ខ្ញុំមានសេចក្តីរំជួលចិត្តយ៉ាងក្រៃលែងចាប់តាំងពីថ្ងៃដែលខ្ញុំបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ និងចាប់តាំងពីថ្ងៃដែលខ្លួនខ្ញុំបានចូលរួមទស្សនាថ្ងៃបើកស៊ីហ្គែម (Sea Game2023) ថ្ងៃទី០៥ ខែឧសភា ហើយនឹងចូលរួមទស្សនាពិធីបិទស៊ីហ្គែមជាផ្លូវការណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។ Sea…
-
អ្នកនាំពាក្យក្រសួងការបរទេស៖ «ស្ថាប័នរៀបចំការបោះឆ្នោត ពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយឡើយ»
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ច្រានចោលចំពោះការធ្វើអត្ថាធិប្បាយដែលបង្កឱ្យមានការយល់ច្រលំ និងធ្វើឡើងក្រោមហេតុផលនយោបាយរបស់ក្រុមអ្នករិះគន់មួយចំនួនតូច ជុំវិញដំណើរការនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅកម្ពុជា។ អវត្តមានរបស់គណបក្សនយោបាយមួយពីដំណើរការបោះឆ្នោត ដោយសារការធ្វេសប្រហែសមិនគោរពច្បាប់ ពុំបានប៉ះពាល់ដល់ភាពសេរី ពហុបក្ស និងប្រជាធិបតេយ្យរបស់កម្ពុជាឡើយ ព្រោះអ្នកបោះឆ្នោតនៅតែអាចជ្រើសរើសដោយសេរី នូវគណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សប្រកួតប្រជែងគ្នាយ៉ាងតិចចំនួន១៨។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ដោយផ្អែកលើការពន្យល់និងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)អ្នកនាំពាក្យក្រសួងសូមធ្វើការបំភ្លឺដូចតទៅ៖ 1.ការមិនអាចចុះបញ្ជីចូលរួមការបោះឆ្នោតបានរបស់គណបក្សនយោបាយមួយ គឺដោយសារតែគណបក្សនោះមិនយកចិត្តទុកដាក់ ចំពោះច្បាប់និងបទបញ្ញត្តិបោះឆ្នោត ក៏ដូចជាសេចក្តីជូនដំណឹងនានារបស់ គ.ជ.ប។ យោងតាមមាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសេចក្តីជូនដំណឹងរបស់ គ.ជ.ប ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ និងចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តជាផ្លូវការ គណបក្សនយោបាយត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមបែបបទកំណត់ដោយគ.ជ.ប ដោយភ្ជាប់មកជាមួយនូវសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ក្នុងចំណោមឯកសារផ្សេងទៀត។ 2.គ្រប់គណបក្សនយោបាយទាំងអស់មានពេលវេលាត្រៀមខ្លួនគ្រប់គ្រាន់ ដើម្បីស្នើសុំសេចក្តីចម្លងលិខិតខាងលើ ព្រោះកាលបរិច្ឆេទនៃការបោះឆ្នោតត្រូវបានប្រកាសជាសាធារណៈរយៈពេលមួយឆ្នាំមុន។ ដើម្បីសម្រួលដល់កិច្ចការរដ្ឋបាលនេះ សេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនេះ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ដោយអាជ្ញាធរថ្នាក់ក្រោមជាតិពាក់ព័ន្ធ។ ដើម្បីរៀបចំដំណើរការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព គ.ជ.ប ពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយ លើសគណបក្សចូលរួមប្រកួតចំនួន១៨ផ្សេងទៀតបានឡើយ។3.ការពិតនៃការបរាជ័យក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គឺដោយសារ…
-
គ.ជ.ប ចេញសេចក្តីណែនាំស្តីពីការហែក្បួនឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តបណ្ណនៅក្នុងផ្សាររបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
ភ្នំពេញ៖ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ច.ប.ត.រ) និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ (ប.ន.ត.រ) ក្នុងគោលបំណងឱ្យដំណើរការនៃការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅបានត្រឹមត្រូវ ធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ បញ្ចៀសការកកស្ទះចរាចរណ៍តាមដងផ្លូវ ទីប្រជុំជន និងទីសាធារណៈ គោរពតាមវិធាននៃបទប្បញ្ញត្តិ និងគោលការណ៍ណែនាំដូចមានចែងក្នុង ច.ប.ត.រ ប.ន.ត.រ និងក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមធ្វើការណែនាំដល់គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ច និងគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត អំពីការហែក្បួនឃោសនាបោះឆ្នោត និងសកម្មភាពចែកខិត្តបណ្ណនៅតាមផ្សារក្នុងអំឡុងពេលឃោសនាបោះឆ្នោត៕សូមជូនសេចក្តីណែនាំរបស់ គ.ជ.ប ដូចខាងក្រោម៖
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការអប់រំបានផ្តល់ឱ្យយើងនូវអំណាចដែលផ្តល់នូវសេរីភាព ជម្រើស ឥទ្ធិពលក្នុងការប្រកួតប្រជែង ភាពម្ចាស់ការឯករាជ្យ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថា ចំណេះដឹងជាអំណាច។ សម្រាប់បុគ្គលម្នាក់ៗ ការអប់រំបានផ្តល់ឱ្យយើងនូវអំណាចដែលផ្តល់នូវសេរីភាព ជម្រើស ឥទ្ធិពលក្នុងការប្រកួតប្រជែង ភាពម្ចាស់ការឯករាជ្យ និងឱកាសគ្រប់បែបយ៉ាង ហើយក៏ជាមូលដ្ឋានក្នុងការបន្តកសាងអភិវឌ្ឍខ្លួនទៅមុខបន្ថែមទៀត ទាំងតាមការចាប់យកជំនាញថ្មី (Reskilling) និងការធ្វើទំនើបកម្មលើជំនាញដែលមានស្រាប់ (Upskilling) ដើម្បីឆ្លើយតបទៅនឹងឱកាសថ្មីៗកាន់តែប្រសើរ ជាពិសេសការប្រកួតប្រជែងយកឱកាសការងារទាំងក្នុង និងក្រៅប្រទេស។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជាបទពិសោធន៍ផ្ទាល់ខ្លួន យើងគួរកត់សម្គាល់ថា ជោគជ័យធំក្នុងគ្រប់កិច្ចការ គឺកើតពីការរួមផ្សំនៃជោគជ័យតូចៗជាច្រើនវេញបញ្ចូលគ្នា។ ជាក់ស្តែង ភាពជោគជ័យនៃការសិក្សានៅកម្រិតឧត្តមសិក្សា បានកើតចេញពីការបូកឡើងជាលំដាប់នៃជោគជ័យនៅខាងក្រោម ចាប់តាំងពីថ្នាក់បឋមសិក្សា និងមធ្យមសិក្សាទាំងពីរកម្រិតជាបន្តបន្ទាប់។ ដើម្បីទទួលបានជោគជ័យទាំងតូចទាំងធំ យើងចាំបាច់ត្រូវ ប្រកាន់នូវទម្លាប់វិជ្ជមាន ដោយខិតខំបំពេញរាល់ភារកិច្ចឱ្យមានប្រសិទ្ធភាព រស់រវើក ហ្មត់ចត់, លឿនរហ័ស និងល្អជាប់ជាប្រចាំ…