-
គណបក្សយុវជនកម្ពុជា ប្រកាសគាំទ្រចំពោះសេចក្តីសម្រេចរបស់គ.ជ.ប ក្នុងការបដិសេធពាក្យសុំចុះឈ្មោះរបស់គណបក្សភ្លើងទៀន
ភ្នំពេញ៖ គណបក្សយុវជនកម្ពុជា បានចេញសេចក្តីប្រកាសគាំទ្រចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការបដិសេធពាក្យសុំចុះឈ្មោះរបស់គណបក្សភ្លើងទៀន ដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់ស្មើភាព។ នេះបើយោងតាមសេចក្តីប្រកាសគាំទ្ររបស់គណបក្សយុវជនកម្ពុជា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣៕
-
បណ្តុំអង្គការសមាគមសង្គមស៊ីវិលនិងគណបក្សយុវជនកម្ពុជាគាំទ្រសេចក្តីសម្រេចបដិសេធរបស់គ.ជ.បចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន
ភ្នំពេញ៖បណ្តុំអង្គការសមាគមសង្គមស៊ីវិលនិង គណបក្សយុវជនកម្ពុជា ព្រមសង្គមស៊ីវិលនិងគណបក្សនានាជាបន្តបន្ទាប់បាន បានគាំទ្រលើសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ក្នុងការបដិសេធទាំងស្រុងចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ដោយមូលហេតុ ការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀនមិនបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់បោះឆ្នោត។ នេះបើយោងតាមញត្តិនិងសេចក្តីប្រកាសនាល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ ញត្តិគាំទ្របានបញ្ជាក់ថា សេចក្តីសម្រេចរបស់ គ.ជ.ប បានរៀបរាប់ថា គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ គ.ជ.បបានទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយសរុបចំនួន២០។ យោងតាមច្បាប់ គ.ជ.ប មានពេល៧ថ្ងៃ ដើម្បីពិនិត្យឯកសារចំនួន១០មុខ ស្របតាមមាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយគ្រប់គណបក្សនយោបាយមានពេល៥ថ្ងៃ ដើម្បីបំពេញឯកសារដែលខ្វះ និងកែតម្រូវបន្ទាប់ពីទទួលបានការស្នើសុំរបស់ គ.ជ.ប។ ជាមួយគ្នានេះ ក្នុងនាមបណ្ដុំអង្គការសង្គមស៊ីវិលនិងគណបក្សយុវជនកម្ពុជាបានអំពាវនាវដល់គណបក្សប្រឆាំង ពិសេសគណបក្សភ្លើងទៀន សូមចូលគោរពនីតិវិធីច្បាប់ជាតិ កុំបង្កហេតុនានាដែលមិនបានហុចផលជូនសង្គមជាតិ៕ ដោយ៖ពលជ័យ
-
បណ្ឌិត ហ៊ុន ម៉ាណែត៖ ជោគជ័យនៃការលើកកម្ពស់កិត្យានុភាពជាតិខ្មែរ តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ជោគជ័យនៃការលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិខ្មែរ តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ រហូតមកដល់ពេលនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមយ៉ាងសកម្មតាមជំនាញ ចំណេះដឹង តួនាទី និងភារកិច្ចរៀងខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមោទនភាពជាតិ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តសម្តេចព្រះនាគវន្តវារៈពោធិ៍ (ហៅវត្តសំបុក) ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ផ្នែកចម្បងមួយនៃជោគជ័យក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជាង៥០០ឆ្នាំ ដែលបានញាំញីកម្ពុជា គឺអាស្រ័យលើកត្តាអ្នកដឹកនាំ និងកត្តានៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ហើយពិតណាស់គ្រប់សមិទ្ធផលធំៗរបស់សង្គមជាតិ ដែលសម្រេចបានកន្លងមកនេះ ក៏ពឹងផ្អែកទាំងស្រុកលើកត្តាកំណត់ទាំងពីរនេះផងដែរ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេសនីមួយៗ មានប្រវត្តិសាស្ត្រខុសៗគ្នា ហើយវាជាមោទនភាពជាតិ ក្នុងការដែលយើងអាចចែករំលែកឱ្យពិភពលោកបានដឹង និងបានស្គាល់អំពីអត្តសញ្ញាណរបស់ជាតិយើង។ ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់នូវអតីតកាលដ៏សែនជូរចត់ ដូច្នេះក្នុងបរិយាកាសសុខសាន្ត និងសម្បូរសប្បាយដូចបច្ចុប្បន្ន ប្រជាជាតិខ្មែរពិតជាបានរួបរួមសាមគ្គីគ្នាបង្ហាញនូវសមត្ថភាព និងទេពកោសល្យ…
-
គ.ជ.ប បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន២៥ (ម្ភៃប្រាំ) មណ្ឌលរាជធានី ខេត្ត។ ការបដិសេធនេះ ត្រូវបាន គ.ជ.ប អះអាងថា ដោយមូលហេតុ គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ ការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា ២៧ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣៕ ដោយ៖ពលជ័យ
-
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ វិស័យឯកជន គឺជាតួអង្គស្នូលដ៏សំខាន់បំផុត ពីព្រោះការរីកចម្រើនរបស់វិស័យឯកជន គឺជាការរីកចម្រើនរបស់សង្គមជាតិទាំងមូល
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញពិសាអាហារពេលល្ងាចជាមួយសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ទូទាំងប្រទេស នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលយល់ច្បាស់ថា វិស័យឯកជន គឺជាតួអង្គស្នូលដ៏សំខាន់បំផុត ពីព្រោះការរីកចម្រើនរបស់វិស័យឯកជន គឺជាការរីកចម្រើនរបស់សង្គមជាតិទាំងមូល។ បើតាមឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងខិតខំបង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណាឱ្យវិស័យឯកជនអាចដំណើរការអាជីវកម្មក្នុងបរិស្ថានល្អប្រសើរ និងអំណោយផលតាមរយៈ៖ទី១៖ការសម្រួលនីតិវិធីនានាពាក់ព័ន្ធនឹងការធ្វើធុរកិច្ច និងវិនិយោគ។ទី២៖ការទាញយកប្រយោជន៍ឱ្យកាន់តែច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានចុះហត្ថលេខា ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-សាធារណរដ្ឋកូរ៉េ និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។ទី៣៖ការបន្តពង្រឹងបន្ថែមប្រព័ន្ធឡូជីស្ទីកតាមរយៈការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជា៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត និងការប្រែក្លាយតំបន់មាត់សមុទ្រទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មកម្ពុជា ដែលបានរៀបចំពិធីពិសាអាហារល្ងាចជាមួយនឹងសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ទូទាំងប្រទេស ដែលជាការជួបជុំប្រកបដោយអត្ថន័យ និងសូមសម្តែងនូវការអបអរសាទរជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ព្រមទាំងប្រធានសភាពាណិជ្ជកម្មខេត្តទាំងអស់ ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥ ឆ្នាំ២០២៣នេះ។ ឯកឧត្ដមបណ្ឌិត…
-
លោក សុន ឆ័យ៖ សេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀនអំពាវនាវឱ្យប្រមូលកម្លាំង គឺជាការខុសធ្ងន់ធ្ងរណាស់
ភ្នំពេញ៖ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនបបានរិះគន់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន មួយចំនួន ដែលនាំគ្នាប្រជុំគណៈកម្មការនាយកកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ គឺអត់នាំគ្នាយកបញ្ញាមកប្រើ ធ្វើឱ្យមានបញ្ហាដល់ការងារគណបក្ស។លោកបានចោទសួរថា តើបាតុកម្មបានចំណេញ? គឺវាមានតែបែកក្បាលនិងគេចាប់ដាក់គុកតែប៉ុណ្ណោះ។ នេះបើយោងតាមវិដេអូឃ្លីបជាង ៤នាទីរបស់លោកសុន ឆ័យ និយាយទៅកាន់សមាជិកខ្លួននៅក្នុងដីឡូត៍មួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។អ្នកវិភាគឯករាជ្យបានបញ្ចេញយោបល់ា តាមយៈវិដេអូឃ្លីបជាង ៤នាទីនេះ បានបង្ហាញថា ក្នុងជួរថ្នាក់ដឹកនាំគណបក្សភ្លើងទៀន កំពុងតែមានបញ្ហាផ្ទៃក្នុង។ លោក សុខ ឆ័យ បាននិយាយថា កាលពីថ្ងៃទី១២ ខែឧសភា គណបក្សភ្លើងទៀន មានការប្រជុំគណៈកម្មការនាយក ។មានក្រុមខ្វល់ខ្វាយ។ ក្រុមមួយចំនួននៅក្នុងថ្នាក់ដឹកនាំ គឺអត់មានយល់ពីនីតិវិធីការងារ ។មិនសូវយល់ពីការអនុវត្តរដ្ឋបាល ហើយឆ្លេរឆ្លា អុជអាលឱ្យថ្នាក់ដឹកនាំគណៈកម្មការនាយកមានការសម្រេចថា គេមិនឱ្យដាក់បញ្ជីទេ ។យើងត្រូវត្រៀមកម្លាំងដើម្បីធ្វើកូដកម្ម ឬក៏ធ្វើអីផ្សេងទៀតខ្ញុំមិនដឹងទេ ពីព្រោះខ្ញុំអត់បានចូលរួមប្រជុំទេ។ នេះគឺជាទង្វើដែលនាំឱ្យមានបញ្ហាថ្ងៃនេះ ។ សូមបញ្ជាក់គ្នាឡើងវិញថ្ងៃនេះ ទោះបីជាគ្នាតិចក៏ដោយ ភាគច្រើនជាថ្នាក់ដឹកនាំរាជធានីភ្នំពេញ សូមមេត្តាធ្វើការងារឱ្យមានការទទួលខុសត្រូវ មិនចង់ឱ្យតែគណបក្ស ឬរាជរដ្ឋាភិបាលទទួលខុសត្រូវទេ យើងជាគណបក្សប្រឆាំងនេះ ក៏៏ទទួលខុសត្រូវដែរលើការងារដែលយើងធ្វើ។ លោកសុន ឆ័យបន្តថា៖”យើងចង់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យធ្វើទៅរលូន។យើងក៏ត្រូវធ្វើទៅតាមអ្វីដែលជាគោលការណ៍អនុវត្តនៅក្នុងប្រទេសនេះដែរ។…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ តែងបានគិតគូរយកចិត្តទុកដាក់ដល់កម្មករ-និយោជិត និងនិយោជកទាំងអស់
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបៀបបានទៅនឹងមាតាបិតា ដែលតែងខិតខំបង្កលក្ខណៈគ្រប់យ៉ាង ដើម្បីឱ្យកូនៗមានគ្រួសារកក់ក្តៅ និងសុខដុមរមនា ព្រមជាមួយនឹងឱកាសចម្រុងចម្រើនផ្នែកជីវភាព។ ក្នុងទិសដៅនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ យុទ្ធសាស្ត្រ និងភាពប៉ិនប្រសប់របស់សម្តេចតេជោ តែងបានគិតគូរយកចិត្តទុកដាក់ដល់កម្មករ-និយោជិត និងនិយោជកទាំងអស់ តាមរយៈការធានានូវបរិស្ថានអំណោយផលនៃសុខសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច ព្រមទាំងការផ្តល់នូវការគាំទ្រលើកទឹកចិត្តដល់វិស័យឯកជនតាមគ្រប់លទ្ធភាព ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវវឌ្ឍនភាពកាន់តែប្រសើរជូនសង្គមជាតិ និងការបង្កើតឱកាសការងារល្អៗកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ។ ដូច្នេះ សូមវិនិយោគិនបន្តជឿទុកចិត្តលើកម្ពុជា និងបន្តពង្រឹងសក្តានុពលដើម្បីទាញយកផលប្រយោជន៍ពីបរិយាកាសប្រកបដោយភាពអនុគ្រោះសម្រាប់ឱកាសអាជីវកម្ម និងការវិនិយោគដ៏សម្បូរបែប។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល និងប្រធានផ្នែក នៃរោងចក្រ-សហគ្រាស នៅសាលមហោស្រពកោះពេជ្រ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរបងប្អូនជាប្រធានរដ្ឋបាល និងប្រធានផ្នែក នៅតាមបណ្តារោងចក្រ-សហគ្រាសក្នុងរាជធានីភ្នំពេញ ចំពោះការខិតខំបំពេញតួនាទី និងភារកិច្ច នៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រោងចក្រ-សហគ្រាស និងចំពោះការរួមចំណែកក្នុងការធានាបាននូវនិរន្តរភាពនៃផលិតកម្ម និងអាជីវកម្មរបស់រោងចក្រ-សហគ្រាស ព្រមទាំងភាពសុខដុមរមនារវាងកម្មករ-និយោជិត និងនិយោជក ក្នុងរយៈកាលកន្លងមក ជាពិសេសការរួមចំណែកក្នុងការថែរក្សាលំនឹងស្ថិរភាព និងភាពធន់នៃសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលគ្រោះអាសន្ននៃវិបត្តិកូវីដ-១៩ ដែលពិតជាបានបង្ហាញអំពីជំនឿទុកចិត្តលើការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ឯកឧត្តមបណ្ឌិត…
-
គ.ជ.ប ឆ្លើយតបចំពោះការលើកឡើងរបស់អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល
ភ្នំពេញ៖ ការលើកឡើងរបស់លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែលថា “ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមិនបានកំណត់ថា គណបក្សត្រូវយកឯកសារដើមទៅចុះឈ្មោះឡើយ” និងសំណួររបស់លោក ជួប នរក្សា អ្នកសារព័ត៌មាន RFI ថា “ការផ្លាស់ប្តូរនីតិវិធីរបស់ គ.ជ.ប “ ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានធ្វើឱ្យមានការភាន់ច្រឡំ បាត់ទំនុកចិត្ត និងមិនឆ្លុះបញ្ចាំងពីស្មារតី នៃការអនុវត្តការងារតាមផ្លូវច្បាប់របស់ គ.ជ.ប ក្នុងដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ទេ។ នេះបើយោងតាមសេចក្តីបំភ្លឺរបស់ គ.ជ.ប នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានបំភ្លឺថា គ.ជ.ប មិនបានកែប្រែនីតិវិធីរបស់ខ្លួនទេ ហើយឯកសារដើមដែល គ.ជ.ប តម្រូវក្នុងការដាក់ពាក្យ គឺមានដូចយោងក្នុងច្បាប់ ការណែនាំរបស់ក្រសួងមហាផ្ទៃ និង គ.ជ.ប ខាងក្រោមនេះ៖-កថាខណ្ឌទី២ នៃមាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចែងថា “ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាផ្លូវការ គណបក្សនយោបាយ ត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមបែបបទកំណត់ដោយ គ.ជ.ប…
-
អង្គការមាតាធម្មជាតិ មានការព្រួយបារម្ភចំពោះខ្លឹមសារនៃសេចក្តីប្រកាសរបស់គណបក្សភ្លើងទៀន
ភ្នំពេញ៖ អង្គការមាតាធម្មជាតិ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៤ ខែឧសភានេះថា ដោយមើលឃើញពីខ្លឹមសារនៃសេចក្ដីប្រកាសព័ត៍មានរបស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ មានចេតនាគំរាមកំហែងដល់គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត ក៏ដូចជា រាជរដ្ឋាភិបាល គណបក្សភ្លើងទៀនថានឹងប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀន នៅទូទាំងប្រទេសដើម្បីតស៊ូមតិដោយសន្តិវិធី ក្នុងករណីគណបក្សភ្លើងទៀនត្រូវបាន គ.ជ.ប បដិសេដនៃការចុះបញ្ជីគណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣។ អង្គការមាតាធម្មជាតិ បានបន្តថា សមាជិក និងបណ្តាញអង្គការមាតាធម្មជាតិ មានការព្រួយបារម្ភចំពោះខ្លឹមសារ នៃសេចក្តីប្រកាសព័ត៍មាននេះ ដែលអាចនឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់មានការភាន់ច្រឡំចំពោះ នីតិវិធី គ.ជ.ប បែរទៅជាចូលរួមការជួបជុំ តាមការសេចក្តីប្រកាស់ព័ត៍មាននេះ ដែលផ្ទុយពីគោលការណ៍នីតិរដ្ឋ។ អង្គការមាតាធម្មជាតិ បន្តទៀតថា យោងតាមសេចក្តីប្រកាសរបស់ គ.ជ.ប បានបញ្ជាក់ថា គណបក្សភ្លើងទៀន នៅមិនទាន់បានបំពេញលក្ខខណ្ឌ និងនីតិវិធីច្បាប់របស់ គ.ជ.ប នៅឡើយ ជាហេតុនាំឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសំរេចមិនចុះបញ្ជី គណបក្សភ្លើងទៀតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ ២០២៣។ អង្គការមាតាធម្មជាតិ ស្នើសុំឱ្យគណបក្សនយោបាយទាំងអស់ ចូលរួមអនុវត្តតាមនីតិវិធីឱ្យបានត្រឹម ត្រូវជៀសវាងការបង្កើតកំហុសតាមការចង់បានរបស់ខ្លួន និងនាំឱ្យអ្នកគាំទ្ររបស់ខ្លួនប្រឈមមុខនិងបញ្ហាផ្លូវច្បាប់ជាមួយរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ អង្គការមាតាធម្មជាតិ សូមគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចនាយករដ្ឋមន្ត្រី…
-
អ្នកស្រាវជ្រាវវ័យក្មេងមានការព្រួយបារម្ភចំពោះខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន
ភ្នំពេញ៖ អ្នកស្រាវជ្រាវវ័យក្មេង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានថា ដោយមើលឃើញពីខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ មានលក្ខណៈត្រៀមទុកជាមុន សម្រាប់ការផ្ចាញ់ផ្ចាលទៅនឹងសេចក្តីសម្រេចចិត្តរបស់ គ.ជ.ប មិនស្របនឹងគោលបំណងរបស់ខ្លួន។ សេចក្តីប្រកាសព័ត៌មានបានបន្តថា “យើងខ្ញុំទាំងអស់គា្ន ក្នុងនាមអ្នកស្រាវជ្រាវវ័យក្មេង មានការព្រួយបារម្ភចំពោះខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាននេះ ត្រង់ចំណុច២ ដែលអាចនឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្រុមយុវជនមានការភាន់ច្រឡំចំពោះនីតិវិធីច្បាប់ គ.ជ.ប បែរជាទៅចូលរួមការជួបជុំ តាមការប្រកាសព័ត៌មាននេះ ដែលផ្ទុយពីគោលការណ៍នីតិរដ្ឋ។” អ្នកស្រាវជ្រាវវ័យក្មេង ស្នើសុំឱ្យគណបក្សនយោបាយទាំងអស់ ចូលរួមអនុវត្តតាមនីតិវិធីច្បាប់ឱ្យបានត្រឹមត្រូវ ជៀសវាងការបង្កើតកំហុសតាមការចង់បានរបស់ខ្លួន និងនាំឱ្យអ្នកគាំទ្ររបស់ខ្លួន ប្រឈមនឹងបញ្ហាផ្លូវច្បាប់ជាមួយរាជរដ្ឋាភិបាល។ អ្នកស្រាវជ្រាវវ័យក្មេង សូមគាំទ្រចំពោះសេចក្តីថ្លែងបស់សម្តេចនាយករដ្ឋមន្ត្រី ស្នើឱ្យមានភាពស្ងប់ស្ងាត់ នៅទូទាំងប្រទេស ដើម្បីចូលរួមរក្សាស្ថិរភាពសង្គម ស្របពេលដែលយើង កំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ កីឡាអាស៊ីអគ្នេយ៍លើកទី៣២៕ដោយ៖ពលជ័យ