Category: នយោបាយក្នុងប្រទេស

  • សហភាពអង្គការសង្គមស៊ីវិល៖ សារគំរាមរបស់គណបក្សភ្លើងទៀន មានទិសដៅនយោបាយ ដែលមិនបាននាំប្រយោជន៍ដល់សង្គមជាតិអ្វីឡើយ

    សហភាពអង្គការសង្គមស៊ីវិល៖ សារគំរាមរបស់គណបក្សភ្លើងទៀន មានទិសដៅនយោបាយ ដែលមិនបាននាំប្រយោជន៍ដល់សង្គមជាតិអ្វីឡើយ

    ភ្នំពេញ៖ សហភាពអង្គការសង្គមស៊ីវិល (ដែលមានសមាជិក២២ក្រុមយុវជន សមាគម អង្គការ) បានសម្ដែងការសោកស្តាយចំពោះគណបក្សភ្លើងទៀន ដែលបានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចដែលបានគំរាមដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជារដ្ឋាភិបាលថានឹងប្រមូលផ្ដុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀន នៅទូទាំងប្រទេសដើម្បីតស៊ូមតិដោយសន្តិវិធី ក្នុងករណីគណបក្សភ្លើងទៀនត្រូវបាន គ.ជ.ប ធ្វើការបដិសេធ ចុះបញ្ជីគណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សហភាពអង្គការសង្គមស៊ីវិល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ សហភាពអង្គការសង្គមស៊ីវិលបានបញ្ជាក់ថា សារគំរាមនេះ មានទិសដៅនយោបាយ ដែលមិនបាននាំប្រយោជន៍ដល់សង្គមជាតិអ្វីឡើយ ក្នុងកាលៈទេសៈកម្ពុជា កំពុងបើកព្រឹត្តិការណ៍ SEA GAMES ដែលសហគមន៍អន្តរជាតិ ប្រជាពលរដ្ឋខ្មែរចូលរួមយ៉ាងច្រើនកុះករ។ ជាមួយគ្នានេះ សហភាពអង្គការសង្គមស៊ីវិលបានអំពាវនាវដូចខាងក្រោម៖ទី១. សូមអំពាវនាវសមាជិក សមាជិកា អ្នកគាំទ្រគណបក្សភ្លើងទៀន កុំចូលរួមសកម្មភាពបាតុកម្មណាមួយដែលបង្កបញ្ហាដល់សង្គមជាតិ និងបង្អាប់កិត្តិយសកម្ពុជាក្នុងព្រឹត្តិការណ៍ SEA GAMES ។ ដែលមិនបាននាំប្រយោជន៍អ្វីដល់ជាតិ ក្រៅពីបង់ខាតពេលវេលា សេដ្ឋកិច្ច និងបង្កភាពអនាធិបតេយ្យក្នុងសង្គមជាតិ។ទី២. សូមអំពាវនាវដល់ថា្នក់ដឹកនាំ គណបក្សភ្លើងទៀន សូមដោះស្រាយបញ្ហាដោយសន្តិវិធី…

  • ឆ្លើយតបការសុំជួបរបស់មេដឹកនាំភ្លើងទៀន៖ សម្តេចតេជោ ហ៊ុន សែន កំណត់យកថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២៣ នៅវិមានសន្តិភាព គឺជួបគ្នាក្រោយការបោះឆ្នោត

    ឆ្លើយតបការសុំជួបរបស់មេដឹកនាំភ្លើងទៀន៖ សម្តេចតេជោ ហ៊ុន សែន កំណត់យកថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២៣ នៅវិមានសន្តិភាព គឺជួបគ្នាក្រោយការបោះឆ្នោត

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកឆ្លើយតបទៅនឹងការស្នុំសុំជួបរបស់មេដឹកនាំគណបក្សភ្លើងទៀនថា អាស្រ័យដោយភាពមិនច្បាស់លាស់ និងដោយជាប់រវល់ផង សូមកំណត់យកម៉ោង៩ ថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២៣ នៅវិមានសន្តិភាព គឺជួបគ្នាក្រោយការបោះឆ្នោត។ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមថា៖ “ថ្ងៃនេះជាមួយនឹងសារគំរាមបង្កចលាចលទូរទាំងប្រទេសក្រោមហេតុផលតស៊ូមតិដោយសេចក្តីប្រកាសព័ត៌មានផងនិងដោយការប្រកាសរបស់ រ៉ុង ឈុនផង ខ្ញុំក៏ទទួលបានលិខិតរបស់ប្រធានគណបក្សភ្លើងទៀន សុំជួបសំដែងការគួរសមដែលនាំមកដោយ ជា ប៉ូច”។ សម្តេចតេជោបានចោទសួរថា តើភ្លើងទៀនចង់បានអ្វីពិតប្រាកដបានជាបញ្ជូនសារដ៏ច្របូកច្របល់បែបនេះ? បង្កចលាចលមុនការបោះឆ្នោត? បំផ្លាញការបោះឆ្នោត? ពហិការមិនចូលរួមការបោះឆ្នោត តែទម្លាក់កំហុសឱ្យគ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញក្នុងករណីស្ថាប័នទាំងពីរ បដិសេដមិនឱ្យចុះឈ្មោបោះឆ្នោត ដែលវាជាកំហុសរបស់គណបក្សផ្ទាល់។ សម្រាប់លិខិតសុំជួបបែរជាប្រើ ជា ប៉ូច ដែលជាមនុស្សទើបបានប្តេជ្ញាចិត្តផ្តួលរំលំខ្ញុំប្រហែល២ខែមុននេះ។ (សូមស្តាប់សំឡេងជា ប៉ូចដែលបាននិយាយ និងផ្សព្វផ្សាយកន្លងមក)។ ខ្ញុំក៏ចង់បានការពន្យល់ពី ជា ប៉ូចតើរបៀបទម្លាក់ ហ៊ុន សែន ដោយវិធីណា?។ អាស្រ័យដោយភាពមិនច្បាស់លាស់ និងដោយខ្ញុំជាប់រវល់ផងខ្ញុំសូមកំណត់យកម៉ោង៩ ថ្ងៃ៣០ កក្កដា ២០២៣ នៅវិមានសន្តិភាព គឺជួបគ្នាក្រោយការបោះឆ្នោត៕ដោយ៖ពលជ័យ

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ គឺជាមេដឹកនាំប្រកបដោយធម៌ និយាយពិត ធ្វើពិត និងបម្រើពិត រួមជាមួយនឹងឆន្ទៈបង្រួបង្រួមជាតិ

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ គឺជាមេដឹកនាំប្រកបដោយធម៌ និយាយពិត ធ្វើពិត និងបម្រើពិត រួមជាមួយនឹងឆន្ទៈបង្រួបង្រួមជាតិ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា សម្តេចតេជោ គឺជាមេដឹកនាំប្រកបដោយធម៌ ដែលតែងប្រកាន់យកគោលការណ៍សច្ចធម៌ និយាយពិត ធ្វើពិត និងបម្រើពិត រួមជាមួយនឹងឆន្ទៈបង្រួបង្រួមជាតិ លើកតម្កើងសាមគ្គីភាពជាតិ និងស្រឡាញ់អាណិតប្រជាពលរដ្ឋដោយមិនមានការរើសអើងបែងចែក។ លើសពីនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ តែងបានផ្តោតទៅលើការខិតខំអនុវត្តគោលនយោបាយបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ដោយព្យាយាមខិតខំកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណាបន្តពង្រឹងបន្ថែមទៀតនូវលទ្ធភាពក្នុងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ទាំងសមត្ថភាពក្នុងការឆ្លើយតបក្នុងស្ថានភាពគ្រោះវិបត្តិ និងការបន្តកសាងអភិវឌ្ឍន៍ជាតិនៅមុខបន្ថែមទៀត។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបុណ្យឆ្លងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តហ្លួង ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមឱ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាក្នុងការថែរក្សា និងបន្តកសាងសមិទ្ធផលវិជ្ជមានបន្ថែមទៀត ក្រោមបរិយកាសសុខសន្តិភាព និងស្ថិរភាពដែលកំពុងមានសព្វថ្ងៃនេះ ដោយត្រូវដើរចៀសឱ្យផុតពីដានប្រវត្តិសាស្ត្រនៃសង្គ្រាមបែកបាក់រវាងខ្មែរ និងខ្មែរ ហើយរួមគ្នាជាកម្លាំងមហាសាគ្គីក្នុងការកសាងអភិវឌ្ឍន៍ជាតិ និងការលើកកម្ពស់កិត្យានុភាពជាតិឱ្យកាន់តែខ្ពង់ខ្ពស់ និងល្បីខ្ទរខ្ទារទូទាំងសាកលលោក។ ទន្ទឹមនេះ ក៏សូមវេញបញ្ចូលគ្នារវាងទ្រឹស្តីសាសនា និងការប្រតិបត្តិឥរិយាបថជាក់ស្តែង ដើម្បីលើកកម្ពស់សច្ចភាព សុច្ចរិតភាព កុសលធម៌ ក៏ដូចជាគោលការណ៍សីលធម៌-គុណធម៌ និងការគោរពស្រឡាញ់ឱ្យតម្លៃគ្នាទៅវិញទៅមក ដែលការណ៍នេះ គឺជាភាពចាំបាច់ និងមិនអាចខ្វះបានក្នុងនៅក្នុងសង្គមរស់នៅមួយប្រកបដោយភាពសុខដុមរមនាសម្រាប់ទាំងអស់គ្នា។ ជាមួយគ្នានេះ…

  • សម្តេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការច្បាប់ចំពោះមេដឹកនាំគណបក្សភ្លើងទៀនបើសិនជាហ៊ានបំផ្លាញនូវសណ្តាប់ធ្នាប់សាធារណៈ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា

    សម្តេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការច្បាប់ចំពោះមេដឹកនាំគណបក្សភ្លើងទៀនបើសិនជាហ៊ានបំផ្លាញនូវសណ្តាប់ធ្នាប់សាធារណៈ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា

    តាមរយៈសារសំឡេងបន្ទាន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានចាត់វិធានការច្បាប់ចំពោះមេដឹកនាំភ្លើងទៀន

  • សារសំឡេងបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបងប្អូនដែលគាំទ្រគណបក្សភ្លើងទៀន សូមរក្សាភាពស្ងៀមស្ងាត់និងព្រមានចាត់វិធានការតាមផ្លូវច្បាប់

    សារសំឡេងបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបងប្អូនដែលគាំទ្រគណបក្សភ្លើងទៀន សូមរក្សាភាពស្ងៀមស្ងាត់និងព្រមានចាត់វិធានការតាមផ្លូវច្បាប់

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារនយោបាយជាសំឡេងបន្ទាន់មួយដោយអំពាវនាវឱ្យបងប្អូន ដែលគាំទ្រគណបក្សភ្លើងទៀនសូមរក្សាភាពស្ងៀមស្ងាត់កុំធ្វើតាមការអំពាវនាវមេដឹកនាំរបស់ខ្លួននិងបានចេញបញ្ជាឱ្យចាត់វិធានការជាបន្ទាន់ចំពោះសកម្មភាពដែលបង្កការប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈរបស់ជាតិ៕សូមជូនសារជាសំឡេងសម្តេចតេជោនាយករដ្ឋមន្ត្រីទាំងស្រុងដូចខាងក្រោម៖

  • លោក ព្រាប កុល ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី

    លោក ព្រាប កុល ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី

    ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ព្រាប កុល ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។នេះបើយោងតាម ព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។ គួរជម្រាបថា ឯកឧត្តម ព្រាប កុល ត្រូវបានគេស្គាល់ថា ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century 21 Zillion Holding ហើយធ្លាប់ជានាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា ៕ដោយ៖ពលជ័យ

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ អាហារូបករណ៍ដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ដល់សិស្ស-និស្សិត គឺជាការរំដោះឱ្យរួចចាកផុតពីក្រញាំនៃភាពអវិជ្ជា

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ អាហារូបករណ៍ដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ដល់សិស្ស-និស្សិត គឺជាការរំដោះឱ្យរួចចាកផុតពីក្រញាំនៃភាពអវិជ្ជា

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកាសមាគម អ.ម.ត. ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមបណ្ឌិត បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អ.ម.ត ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមជាមួយនឹងការអបអរសាទរចំពោះការប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មីបន្ថែមទៀតចំនួន៨២៥នាក់ នាឱកាសនោះផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់គ្រឹះស្ថានឧត្តមសិក្សានៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមមាន សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME),សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS),សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB),សាកលវិទ្យាល័យអន្តរជាតិឌូវី (DI),ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ (SBUBB), វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (NVIB), សាកលវិទ្យាល័យជាតិមានជ័យ (NMU) ដែលតែងបានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង, បរិញ្ញាបត្រ, និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនសិស្ស-និស្សិតខ្វះលទ្ធភាព។ កាយវិការ និងទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់តបទៅនឹងបំណងប្រាថ្នា និងការខិតខំប្រឹងប្រែងរបស់សម្តេចទាំងទ្វេ ក្នុងការរំដោះសិស្ស-និស្សិតខ្វះលទ្ធភាព…

  • ឯកឧត្តម ហ៊ុន ម៉ានិត៖ ការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត គឺជាការសម្រេចដ៏ត្រឹមត្រូវ

    ឯកឧត្តម ហ៊ុន ម៉ានិត៖ ការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត គឺជាការសម្រេចដ៏ត្រឹមត្រូវ

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺបានដាក់គោលដៅថែរក្សាការពារសុខសន្តិភាពជាចម្បង និងអាទិភាព។ ការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត គឺជាការសម្រេចដ៏ត្រឹមត្រូវ ហើយបងណែតជាថ្នាក់ដឹកនាំម្នាក់ដែលពោរពេញដោយសមត្ថភាព ទស្សនវិស័យ និងចក្ខុវិស័យច្បាស់លាស់ ប្រកបដោយសីលធម៌ សច្ចធម៌ គុណធម៌ និងព្រហ្មវិហារធម៌ ដើម្បីបន្តការដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍជឿនលឿន មានសុខសុវត្ថិភាព ស្ថិរភាព និងសន្តិភាពជានិរន្តន៍។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបុណ្យពុទ្ធាភិសេក សម្ពោធមហាកុដិ ក្លោងទ្វារ និងសមិទ្ធផលនានា និងចូលរួមពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះលេខាធិការអនុគណស្រុកចំការលើ ក្នុងវត្តមុនីសោភ័ណរង្សី (ហៅវត្តតាំងក្រង់) ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម ហ៊ុន ម៉ានិត បានបន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ពុទ្ធបរិស័ទ និងព្រះសង្ឃ…

  • ឯកឧត្ដម ទេព នីថា៖ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបែងចែកជា៤ដំណាក់កាលសំខាន់ៗ

    ឯកឧត្ដម ទេព នីថា៖ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបែងចែកជា៤ដំណាក់កាលសំខាន់ៗ

    ភ្នំពេញ៖ ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងបញ្ជាក់ថា ផ្អែកតាមច្បាប់ស្តីពីការបោះឆ្នោតជាធរមាន និងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបែងចែកជា៤ ដំណាក់កាលសំខាន់ៗ រួមមាន៖ទី១-ដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដើម្បីរៀបចំបញ្ជីបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ដំណើរការនេះត្រូវបានអនុវត្តតាំងពីខែតុលា ឆ្នាំ២០២២ និងបានបិទបញ្ចប់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ និងសុវត្ថិភាពល្អ។ទី២-ដំណាក់កាលនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ ដំណើរការទទួលពាក្យសុំចុះបញ្ជីមានរយៈពេល ១៥ថ្ងៃ ចាប់ផ្តើមនៅថ្ងៃ ទី២៤ ខែមេសា និងបានបញ្ចប់កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដែលមានគណបក្សនយោបាយដាក់ពាក្យសុំចុះបញ្ជីសរុបចំនួន២០ គណបក្ស។ ក្នុងនោះ គ.ជ.ប បានសម្រេចយល់ព្រមជាផ្លូវការចំនួន១៣គណបក្ស ដែលមានបេក្ខជនពេញសិទ្ធិសរុប ១.២២២ រូប (ស្រី្ត៣៥៦រូប) និងបេក្ខជនបម្រុងសរុប ១.៣៧២រូប (ស្រី្ត៤៨១រូប)។…

  • កម្ពុជាជាប់ក្នុងការបោះឆ្នោតជាសមាជិក នៃស្ថាប័នចំណុះចំនួនពីររបស់អង្គការសហប្រជាជាតិ

    កម្ពុជាជាប់ក្នុងការបោះឆ្នោតជាសមាជិក នៃស្ថាប័នចំណុះចំនួនពីររបស់អង្គការសហប្រជាជាតិ

    ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅក្នុងសម័យប្រជុំរបស់ខ្លួន កាលពីខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (United Nations Economic and Social Council – ECOSOC) បានរៀបចំការបោះឆ្នោត ដើម្បីបំពេញតំណែងទំនេរក្នុងស្ថាប័នចំណុះចំនួន១៤ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាបានជាប់ក្នុងការបោះឆ្នោតសម្រាប់តំណែងសំខាន់ចំនួនពីរ ដូចខាងក្រោម៖1.សមាជិកពេញសិទ្ធិរបស់ក្រុមជំនាញស្តង់ដារគណនេយ្យ និងរាយការណ៍អន្តរជាតិ (International Standards of Accounting and Reporting – ISAR) សម្រាប់អាណត្តិ២០២៤-២០២៦ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ និង2.សមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធី របស់កម្មវិធីអង្គការសហប្រជាជាតិប្រយុទ្ធជំងឺអេដស៍ (Programme Coordinating Board (PCB) of the Joint United Nations Programme on…