Category: នយោបាយក្នុងប្រទេស

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ នៅក្រោមម្លប់នៃសន្តិភាពពេញលេញដែលជាផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន, ខេត្តកំពង់ធំ បានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញដោយសារវិនាសកម្មសង្គ្រាម មកជាខេត្តដែលមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ នៅក្រោមម្លប់នៃសន្តិភាពពេញលេញដែលជាផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន, ខេត្តកំពង់ធំ បានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញដោយសារវិនាសកម្មសង្គ្រាម មកជាខេត្តដែលមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្រោមម្លប់នៃសន្តិភាពពេញលេញ ដែលជាផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ខេត្តកំពង់ធំ បានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញដោយសារវិនាសកម្មសង្គ្រាម មកជាខេត្តដែលមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ហើយក៏កំពុងបន្តពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត។ ដូច្នេះ សូមចូលរួមថែរក្សាឱ្យបាននូវសុខសន្តិភាពដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ហើយកុំឱ្យសង្គ្រាម និងជម្លោះបែកបាក់អាចត្រលប់មកវិញសាជាថ្មីឱ្យសោះនៅលើទឹកដីដ៏ពិសិដ្ឋរបស់យើង។ ការបញ្ជាក់នេះ ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តសន្ទុកក្រៅ ស្ថិតនៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា សម្តេចតេជោ តែងបានគិតគូរយកចិត្តទុកដាក់ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងគោលបំណងអាទិភាពចម្បងបំផុត គឺសេចក្តីសុខសាន្ត និងជីវភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាសិទ្ធសេរីភាពក្នុងការគោរពប្រតិបត្តិជំនឿសាសនាផងដែរ ដូចដែលស្តែងឡើងតាមរយៈការអបអរសាទរការសម្ពោធឆ្លងសមិទ្ធផលក្នុងផ្នែកពុទ្ធចក្រនាពេលនេះ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏ចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរ ចំពោះការទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងទីអារាមដ៏ចំណាស់ដែលមានអាយុកាលប្រមាណជាង២សតវត្សរ៍នេះ ដែលកើតឡើងនៅក្រោមវប្បធម៌នៃការចែករំលែកពីសំណាក់ពុទ្ធបរិស័ទ្ទជិតឆ្ងាយ រួមជាមួយនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងបរិយាកាសអំណោយផលនៃសុខសន្តិភាព ដែលបង្កលក្ខណៈដល់ការរួបរួមក្នុងធ្លុងសាមគ្គីជាតិខ្មែរដើម្បីថែរក្សានូវវប្បធម៌ ប្រពៃណី…

  • ដើរតាមមនោគមន៍វិជ្ជាដ៏ខ្មៅកខ្វក់របស់បក្សប្រឆាំងជាង១០ឆ្នាំ៖ លោក គង់ ម៉ាស់ ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    ដើរតាមមនោគមន៍វិជ្ជាដ៏ខ្មៅកខ្វក់របស់បក្សប្រឆាំងជាង១០ឆ្នាំ៖ លោក គង់ ម៉ាស់ ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ លោក គង់ ម៉ាស់ អតីតសមាជិកក្រុមការងារប្រចាំខេត្តស្វាយរៀង និងជាមន្ត្រីទទួលបន្ទុកកិច្ចការបោះឆ្នោត និងនីតុកម្ម នៃអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ បានសរសេរលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយសារតែអស់ជំនឿលើក្រុមមេដឹកនាំក្រុមប្រឆាំងដែលតែងតែញុះញង់អុជអាលសមាជិក និងសកម្មជនបក្សប្រឆាំងឲ្យធ្វើសកម្មភាពខុសច្បាប់ បង្កចលាចល ក្នុងគោលបំណងបង្កើតបដិវត្តន៍ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ លោក គង់ ម៉ាស់ ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកកម្ពុជា ចេញព្រះរាជក្រឹត្យលើកលែងទោស បន្ទាប់ពីមានការអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នៅក្នុងលិខិតរបស់លោក គង់ ម៉ាស់ គោរពជូនសម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា “ក្រោយពីទទួលបានការលើកលែងទោសពីសម្តេចនាយក ឱ្យមានសេរីភាព ខ្ញុំសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយដឹងពីកំហុស ដោយដឹងពីកំហុសដើរតាមមនោគមន៍វិជ្ជាបក្សប្រឆាំងជាង១០ឆ្នាំមកនេះ ពុំបានជួយដល់សង្គម ក្រៅពីធ្វើឲ្យសង្គមវឹកវរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសម្តេចនាយកមេត្តាឲ្យរូបខ្ញុំបាទ បានធ្វើការបម្រើជាតិ និងគណបក្សផងដោយក្តីអនុគ្រោះ”។…

  • រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ឈ្មោះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ

    រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ឈ្មោះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ផ្អែកតាមមូលដ្ឋានច្បាប់ និងដោយហេតុថាឈ្មោះ រ៉ុង ឈុន ទើបត្រូវបានផ្តន្ទាទោសស្ថាពរ ដោយសាលដីកាព្រហ្មទណ្ឌលេខ ៣៥១ I ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល ដូចនេះឈ្មោះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច ហើយឈ្មោះនេះ ក៏ពុំមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ស្នើសុំឱ្យមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ស្របតាមមាត្រា៥៣៤ និងមាត្រា៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ នេះបើយោងតាមលិខិតរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជម្រាបជូនឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីប្រធាន គ.ជ.ប បានស្នើសុំបញ្ជាក់អំពីភាពមាន ឬមិនមាននីតិសម្បទាឡើងវិញរបស់ឈ្មោះ រ៉ុង ឈុន តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ ៣៥១ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានជម្រាបជូនប្រធាន គ.ជ.ប ថា ក្រសួងយុត្តិធម៌បានទទួលលិខិតលេខ ៤៤៧ គ.ជ.ប. ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣…

  • បណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោមានបំណងប្រាថ្នាចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋនូវជីវភាពធូរធារចម្រុងចម្រើន និងការរស់នៅប្រកបដោយភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព

    បណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោមានបំណងប្រាថ្នាចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋនូវជីវភាពធូរធារចម្រុងចម្រើន និងការរស់នៅប្រកបដោយភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និសិ្សតក្រីក្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខ មានបំណងប្រាថ្នាចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋនូវជីវភាពធូរធារចម្រុងចម្រើន និងការរស់នៅប្រកបដោយភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព ព្រមជាមួយនឹងសិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងក្នុងការកសាងអភិវឌ្ឍន៍ខ្លួនឱ្យទទួលបានជោគជ័យ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយនិស្សិត និងសម្ពោធអគារសិក្សាថ្មី នៃសាកលវិទ្យាល័យអង្គរ ក្រុងសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ពិតណាស់ ការប្រែក្លាយគំនិតឱ្យចេញជាលទ្ធផលជាក់ស្តែងប្រកបដោយនិរន្តរភាពនៃការរីកចម្រើន គឺទាមទារនូវចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការជម្នះនូវរាល់គ្រប់ឧបសគ្គ។ ក្នុងន័យនេះ សូមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមថែរក្សា និងប្រឹងប្រែងចាប់យកឱកាសអំណោយផលពីកត្តាសុខសន្តិភាព ស្ថិរភាព និងកំណើន ឱ្យបានជាប្រយោជន៍សម្រាប់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះសាកលវិទ្យាល័យអង្គរ ចំពោះការទទួលបានវិញ្ញាបនបត្រសម្រាប់ឆ្នាំ២០២២-២០២៦ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា នៃក្រសួងអប់រំ យុវជន…

  • គ.ជ.ប ប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីបច្ចុប្បន្នភាពនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចំនួនអ្នកសង្កេតការណ៍ និងក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍

    គ.ជ.ប ប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីបច្ចុប្បន្នភាពនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចំនួនអ្នកសង្កេតការណ៍ និងក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធផ្សព្វផ្សាយស្តីពី បច្ចុប្បន្នភាពនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោត។ កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប ដឹកនាំដោយឯកឧត្តម មាន សទិ សមាជិក គ.ជ.ប។ ឯកឧត្តម មាន សទិ បានមានប្រសាសន៍ថា រហូតមកដល់ថ្ងៃចុងក្រោយ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ (ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣) មានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យស្នើសុំរបស់ខ្លួនមក គ.ជ.ប ក្នុងនោះមានគណបក្សនយោបាយចំនួន១១ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ និងពាក្យសុំរបស់គណបក្សនយោបាយចំនួន៩ ផ្សេងទៀតកំពុងឋិតក្នុងការត្រួតពិនិត្យ និងរង់ចាំការប្រជុំសម្រេចដោយ គ.ជ.ប។ គណបក្សនយោបាយទាំង១១ ដែល គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការ រួមមាន៖១.គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះ ២៥មណ្ឌល លើ ២៥មណ្ឌល២.គណបក្សយុវជនកម្ពុជា ឈរឈ្មោះ ២៥មណ្ឌល លើ ២៥មណ្ឌល៣.គណបក្សខ្មែររួបរួមជាតិ ឈរឈ្មោះ…

  • សម្តេចតេជោ ហ៊ុន សែន៖ មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់កម្ពុជានិងសហភាពអឺរ៉ុប ពិតជាធន់នឹងការសាកល្បងនៃពេលវេលាក្នុងអំឡុងរយៈពេលបីទសវត្សកន្លងទៅ

    សម្តេចតេជោ ហ៊ុន សែន៖ មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់កម្ពុជានិងសហភាពអឺរ៉ុប ពិតជាធន់នឹងការសាកល្បងនៃពេលវេលាក្នុងអំឡុងរយៈពេលបីទសវត្សកន្លងទៅ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់កម្ពុជា និងសហភាពអឺរ៉ុប ពិតជាធន់នឹងការសាកល្បងនៃពេលវេលា ក្នុងអំឡុងរយៈពេលបីទសវត្សកន្លងទៅ។ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការអឺរ៉ុប រួមជាមួយបណ្តារដ្ឋសមាជិក ទាំងអស់នៃសហភាពអឺរ៉ុប ចំពោះការប្តេជ្ញាចិត្តដ៏យូរអង្វែង ក្នុងការនាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពដល់ប្រទេសកម្ពុជា។ នេះបើយោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកជំទាវ អើសូឡា វ៉ាន់ឌើលេន ប្រធានគណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នាឱកាសនៃ “ទិវាអឺរ៉ុប” តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង សូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតជូនលោកជំទាវ ព្រមទាំងប្រជាជនទាំងអស់នៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប សូមបានប្រកបនូវសុខភាពល្អបរិបូណ៌ សុភមង្គល និងវិបុលភាព។ នៅពេលសម្តេចគិតអំពីទ្វីបអឺរ៉ុប សម្តេចមិនត្រឹមតែមើលឃើញអំពីសហគមន៍នៃប្រទេសរដ្ឋសមាជិកប៉ុណ្ណោះទេ ប៉ុន្តែជាការប្រមូលផ្តុំនៃប្រទេសជាច្រើនទៀតដែលជាមិត្ត និងដៃគូរបស់សហភាពអឺរ៉ុបផងដែរ។ ស្ថិតក្នុងស្មារតីនេះ ពួកយើងគួរតែចងចាំផងដែរថា ឆ្នាំក្រោយគឺជាខួបគម្រប់៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប។…

  • ថ្នាក់ដឹកនាំរបស់គណបក្សប្រឆាំងចំនួន៤រូប នៅខេត្តបាត់ដំបង-ព្រះសីហនុ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សបប្រជាជនកម្ពុជា

    ថ្នាក់ដឹកនាំរបស់គណបក្សប្រឆាំងចំនួន៤រូប នៅខេត្តបាត់ដំបង-ព្រះសីហនុ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សបប្រជាជនកម្ពុជា

    ភ្នំពេញ៖ ថ្នាក់ដឹកនាំរបស់គណបក្សប្រឆាំងចំនួន៤រូប នៅខេត្តបាត់ដំបង និងខេត្តព្រះសីហនុ បានប្រកាសចាកចេញពីគណបក្សភ្លើងទៀន និងស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍។ តាមរយៈបណ្តាញសង្គមតេឡេក្រាម នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ដំបូងខ្ញុំស្វាគមន៍ លោក ម៉ៃ ហុងស្រៀង និងលោកអ៊ុ សោភ័ណ មកពីខេត្តព្រះសីហនុ។ លោក ឌឹម សារឿន និងលោក ឡី សុខុន មកខេត្តបាត់ដំបង ដែលលោកទាំង៤នាក់សុទ្ធ តែជាថ្នាក់ដឹកនាំបក្សប្រឆាំង នៅក្នុងខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ដែលពេលនេះសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន»។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរ ដែលអ្នកនយោបាយទាំង៤រូបនេះ បានផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជន និងបានវាយតម្លៃភាពអយុត្តិធម៌នៅក្នុងគណបក្សប្រឆាំង ដែលមានក្នុងវីដេអូនេះស្រាប់។ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានណែនាំដល់គណៈកម្មាធិការបក្សខេត្តបាត់ដំបង និងខេត្តព្រះសីហនុរបស់គណបក្សប្រជាជន រៀបចំបែបបទបញ្ចូលអ្នកទាំង៤នាក់នោះ ស្រមតាមនីតិវិធីរបស់គណបក្សប្រជាជនកម្ពុជា។ សូមជម្រាបថា នាពេលចុងក្រោយនេះ…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាលជាមួយរដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាលជាមួយរដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលជួបសំណេះសំណាលជាមួយ ឯកឧត្តម Teo Chee Hean ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលសន្តិសុខជាតិ នៃសាធារណរដ្ឋសិង្ហបុរី ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចទ្វេភាគីនៅព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូល រួមទស្សនាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។ ជំនួបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាពជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា-សិង្ហបុរី រាប់ពីការចាប់ផ្តើមនៃទំនាក់ទំនងការទូតដំបូងក្នុងឆ្នាំ១៩៦៥ ក្រោយពេលដែលសិង្ហបុរីក្លាយជារដ្ឋឯករាជ្យ ដែលនៅពេលនោះ កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងបង្អស់ដែលបានទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរី។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនកាន់តែប្រសើរឡើងនៃ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលមានលក្ខណៈជិតស្និទ្ធ ស៊ីជម្រៅ និងប្រកបដោយទំនុកចិត្ត ដោយក្នុងនេះ សិង្ហបុរីក៏បានផ្តល់ការគាំទ្រផងដែរចំពោះភាពជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ក៏ដូចជាការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ តាមរយៈការផ្តល់ការហ្វឹកហ្វឺនផ្នែកការពារសន្តិសុខ-សុវត្ថិភាពដល់បណ្តាកងឯកភាពចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាដើម។ ជាការឆ្លើយតប ឯកឧត្តម Teo Chee Hean បានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការទ្វេភាគី…

  • បិទបញ្ចប់ការចុះបញ្ជី៖ ​មានគណបក្សចំនួន២០ បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧

    បិទបញ្ចប់ការចុះបញ្ជី៖ ​មានគណបក្សចំនួន២០ បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧

    ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២៤ ខែ មេសា ដល់ត្រឹមម៉ោង ៥:៣០នាទីល្ងាច ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ គឺមានគណបក្សចំនួន២០ បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។ ក្នុងចំណោមគណបក្សនយោបាយទាំង២០ គឺមានគណបក្សចំនួន១១ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន៩ទៀត គ.ជ.ប កំពុងពិនិត្យ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ គឺជាថ្ងៃបិទបញ្ចប់ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ឱ្យដឹងថា ការបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣…

  • លោក ធឿន ប៊ុនធន អនុប្រធានគណបក្សភ្លើងទៀន ខេត្តរតនគិរី និងភរិយា សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    លោក ធឿន ប៊ុនធន អនុប្រធានគណបក្សភ្លើងទៀន ខេត្តរតនគិរី និងភរិយា សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ លោក ធឿន ប៊ុនធន អនុប្រធានគណបក្សភ្លើងទៀន ខេត្តរតនគិរី និងភរិយា មានតួនាទីជាប្រធានចលនាស្ត្រីគណបក្សភ្លើងទៀនខេត្តរតនគិរី តាមរយៈវីដេអូនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោនឮបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោក ធឿន ប៊ុនធន អនុប្រធានគណបក្សភ្លើងទៀន ខេត្តរតនគិរី និងភរិយា បានប្រកាសលាលែងពីតំណែង និងស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ បន្ទាប់ពីទទួលបាននូវវីដេអូស្នើសុំចូលរួមជីវភាពនយោបាយរបស់លោក ធឿន ប៊ុនធន និងភរិយា សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ត្រឡប់ទៅវិញយ៉ាងដូច្នេះថា «សូមស្វាគមន៍យ៉ាងកក់ក្តៅ»។ តាមរយៈវីដេអូ លោក ធឿន ប៊ុនធន និងភរិយា បានរៀបយ៉ាងដូច្នេះថា៖ «ខ្ញុំចង់សួរទៅទណ្ឌិត សម រង្ស៉ី បន្តិច ព្រោះកន្លងមក ខ្ញុំឡើងទៅជាមួយលោក រ៉ាន់ សារឿន គាត់ជាអតីតប្រធានគណបក្សសង្គ្រោះជាតិ គាត់ក៏បានចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន អ៊ឹចឹងហើយខ្ញុំបាននាំគាត់ទៅជួប ឯកឧត្តម ទាវ វណ្ណុល ឱ្យខ្ញុំទៅជួបលោក លី សុធារ៉ាយុត្តិ…