Category: នយោបាយក្នុងប្រទេស

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ដំណើរការដោយរលូននៃកម្មវិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅកម្ពុជា គឺបានឆ្លុះបញ្ចាំងអំពីការរួបរួមគ្នាជាកម្លាំងមហាសាមគ្គីភាពជាតិខ្មែរ

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ដំណើរការដោយរលូននៃកម្មវិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅកម្ពុជា គឺបានឆ្លុះបញ្ចាំងអំពីការរួបរួមគ្នាជាកម្លាំងមហាសាមគ្គីភាពជាតិខ្មែរ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការណ៍ដែលបានឃើញនូវដំណើរការដោយរលូន នៃកម្មវិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅកម្ពុជា គឺជាមោទកភាពដ៏វិសេសវិសាលបំផុតក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ហើយជោគជ័យនេះ ក៏បានឆ្លុះបញ្ចាំងអំពីការរួបរួមគ្នាជាកម្លាំងមហាសាមគ្គីភាពជាតិខ្មែរ នៅក្នុងការបង្ហាញប្រាប់ពិភពលោកអំពីវប្បធម៌-អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ដែលមានកំណើតដ៏យូរលង់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក៏ដូចជាអំពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងពេលបច្ចុប្បន្ន រួមទាំងអំពីទឹកចិត្តទូលំទូលាយរបស់ប្រជាជនខ្មែរយើង ក្នុងការទទួលស្វាគមន៍រាក់ទាក់ចំពោះមិត្តភក្តិអន្តរជាតិមកពីគ្រប់ទិសទី។ ការបញ្ជាក់ថានេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជាចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ បានបង្ហាញនូវភាពលេចធ្លោលើទិដ្ឋភាព២សំខាន់ៗ៖ ទី១.គឺការដឹកនាំ និងការរៀបចំគ្រប់សកម្មភាពពាក់ព័ន្ធនឹងបដិសណ្ឋារកិច្ច និងការប្រកួត ប្រកបដោយភាពរលូន ត្រឹមត្រូវ យុត្តិធម៌ និងទំនុកចិត្ត ស្របតាមកម្រិតស្តង់ដារកំណត់របស់ក្រុមប្រឹក្សាសហព័ន្ធកីទ្បាអាស៊ីអាគ្នេយ៍ និងទី២.គឺសមត្ថភាពធនធានមនុស្សរបស់កម្ពុជានៅក្នុងវិស័យកីឡា ត្រូវបានលើកកម្ពស់ជាលំដាប់គួរឱ្យកត់សម្គាល់។ ជាក់ស្តែង នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ គឺចំនួនមេដាយដែលកម្ពុជាទទួលបានមានចំនួនច្រើន រហូតអាចបំបែកឯកត្តកម្មរបស់ខ្លួននៅក្នុងប្រវត្តិសាស្ត្រ ហើយក៏នឹងកំពុងបន្តកើនឡើងជាប់ទៅមុខរហូត។ វឌ្ឍនភាពនេះ មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែជាផ្លែផ្កាដែលកើតឡើងក្រោមបរិស្ថានអំណោយផលនៃសុខសន្តិភាព-ស្ថិរភាព និងគោលនយោបាយដ៏ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកឯកឧត្តម…

  • ត្រឹមព្រឹកថ្ងៃទី៨ ឧសភា៖ មានគណបក្សចំនួន១៨ បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧

    ត្រឹមព្រឹកថ្ងៃទី៨ ឧសភា៖ មានគណបក្សចំនួន១៨ បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧

    ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ត្រឹមម៉ោង១១ព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ គឺមានគណបក្សចំនួន១៨ បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។ ក្នុងចំណោមគណបក្សនយោបាយទាំង១៨ គឺមានគណបក្សចំនួន១១ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន៧ទៀត គ.ជ.ប កំពុងពិនិត្យ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ គ.ជ.ប ថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ឲ្យដឹងថា គណបក្សចំនួន១១ ដែលត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការមានដូចជា៖១.គណបក្សប្រជាជនកម្ពុជា២.គណបក្សយុវជនកម្ពុជា៣.គណបក្សខ្មែររួបរួមជាតិ៤.គណបក្សធម្មាធិបតេយ្យ៥.គណបក្សកម្លាំងប្រជាធិបតេយ្យ៦.គណបក្សសញ្ជាតិកម្ពុជា៧.គណបក្សខ្មែរតែមួយ៨.គណបក្សខ្មែរអភិរក្ស៩.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ១០.គណបក្សបំណងពលរដ្ឋ១១.គណបក្សហ៊្វុនស៊ិនប៉ិច ប្រភពដដែលបានបន្តថា ចំណែកគណបក្សនយោបាយចំនួន៧ ដែល គ.ជ.ប កំពុងពិនិត្យមានដូចជា៖១.គណបក្សឯកភាពជាតិខ្មែរ២.គណបក្សស្ត្រីដើម្បីស្ត្រី៣.គណបក្សខ្មែរឈប់ក្រ៤.គណបក្សភ្លើងទៀន៥.គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៦.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន៧.គណបក្សជនជាតិដើមប្រជាធិបតេយ្យ សូមជម្រាបថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕ដោយ៖ពលជ័យ

  • សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី

    សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី

    ភ្នំពេញ​៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានប្តូរវេនឆ្នាំ២០២៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុង ឡាប៊ូន បាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។ អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមានឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំង មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និងធុរជន មួយចំនួននៃសភាពាណិជ្ជកម្មកម្ពុជា។ ថ្នាក់ដឹកនាំអាស៊ាន នឹងពិភាក្សាអំពីវិធីសាស្រ្ត និងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះនៃការកសាងសហគមន៍ អាស៊ាន ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយប្រកបដោយបរិយាប័ន្ន ការចូលរួម…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ បំណងប្រាថ្នាធំបំផុតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់និស្សិតអាហារូបករណ៍ អ.ម.ត គ្រប់រូប គឺការបញ្ចប់ការសិក្សាដោយជោគជ័យ ដើម្បីអាចកសាងអនាគតមួយច្បាស់លាស់ រឹងមាំ និងត្រចះត្រចង់

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ បំណងប្រាថ្នាធំបំផុតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់និស្សិតអាហារូបករណ៍ អ.ម.ត គ្រប់រូប គឺការបញ្ចប់ការសិក្សាដោយជោគជ័យ ដើម្បីអាចកសាងអនាគតមួយច្បាស់លាស់ រឹងមាំ និងត្រចះត្រចង់

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកាសមាគម អ.ម.ត. ខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសដ៏អធិកអធមនោះ ឯកឧត្តមបណ្ឌិត បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អ.ម.ត ខេត្តព្រះសីហនុ រួមជាមួយនឹងការអបអរសាទរចំពោះការប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មីបន្ថែមទៀតចំនួន ៣៥៩នាក់ នាឱកាសនោះ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់គ្រឹះស្ថានឧត្តមសិក្សានៅខេត្តព្រះសីហនុ រួមមាន សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ (PIP) និងវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន (PCCFPI) ដែលតែងបានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនសិស្ស-និស្សិតខ្វះលទ្ធភាព។ កាយវិការ និងទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការកសាងនូវពន្លកអនាគតច្បាស់លាស់ រឹងមាំ និងត្រចះត្រចង់មួយសម្រាប់ពួកគេ តាមរយៈការទទួលបានឱកាសចាប់យកអាជីពការងារល្អប្រសើរនៅពេលបញ្ចប់ការសិក្សា ដោយនេះគឺជាបំណងប្រាថ្នាធំបំផុតរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់និស្សិតអាហារូបករណ៍ អ.ម.ត…

  • គណបក្សចំនួន១៤ បានដាក់ពាក្យសុំចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

    គណបក្សចំនួន១៤ បានដាក់ពាក្យសុំចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

    ភ្នំពេញ៖ លទ្ធផលបណ្ដោះអាសន្ន នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ពីថ្ងៃទី២៤ ខែឧសភា ដល់គិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៥:៣០នាទីល្ងាច មានគណបក្សនយោបាយ ចំនួន១៤ បានដាក់ពាក្យសុំចុះបញ្ជី ក្នុងនោះគណបក្ស ចំនួន៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន៦ ផ្សេងទៀតកំពុងស្ថិតក្នុងការពិនិត្យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ហាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣៕

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺជាព្រឹតិ្តការណ៍ប្រកបដោយមោទកភាពជាតិខ្មែរ និងមានលក្ខណៈជាប្រវត្តិសាស្រ្ត

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺជាព្រឹតិ្តការណ៍ប្រកបដោយមោទកភាពជាតិខ្មែរ និងមានលក្ខណៈជាប្រវត្តិសាស្រ្ត

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺជាព្រឹតិ្តការណ៍ប្រកបដោយមោទកភាពជាតិខ្មែរ និងមានលក្ខណៈជាប្រវត្តិសាស្រ្ត តាមរយៈការបើកបង្ហាញនូវសាវតារ និងភាពរុងរឿងថ្កើងថ្កាននៃអរិយធម៌ខ្មែរ តាំងពីអតីតកាលរហូតមកដល់សម័យកាលទំនើប ជូនដល់សាកលលោក។ សមិទ្ធផលនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែគឺជាឧទាហរណ៍ជាក់ស្តែងមួយនៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងពិចារណាត្រិះរិះស្វែងរកគ្រប់យុទ្ធសាស្ត្រ និងមធ្យោបាយ ដើម្បីកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែចម្រុងចម្រើនរុងរឿង និងលើកកម្ពស់កិត្យានុភាពជាតិឱ្យកាន់តែខ្ពស់ត្រដែតឡើងថែមទៀតនៅលើឆាកអន្តរជាតិ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធឆ្លងបណ្ណាល័យ និងសមិទ្ធផលនានា នៅក្នុងវត្តឥន្ទញ្ញាណ ហៅ វត្តក្រោម ស្ថិតក្នុងភូមិលេខ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ក្នុងរយៈកាលជាង៤០ឆ្នាំ ការបង្កើត និងថែរក្សាសន្តិភាពបានពេញលេញជាង២០ឆ្នាំកន្លងមកនេះ ព្រមទាំងការរួមសុខរួមទុក្ខជួយសង្គ្រោះអាយុជីវិតប្រជាជនក្នុងគ្រោះអាសន្ន ដូចជាក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ-១៩ ហើយលើសពីនេះ គឺការធានាបាននូវនិរន្តភាពនៃឱកាសសម្រាប់កំណើន និងការអភិវឌ្ឍ គឺជាសមិទ្ធផលប្រកបសច្ចភាពក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអនុមោទនាត្រេកអរចំពោះការកកើតឡើងជាបន្តបន្ទាប់នូវសមិទ្ធផលជាច្រើន…

  • អ្នកស្រី ធី សុខា ឬ ប៉ីប៉ីលី បកអាក្រាតអំពើខ្មៅកង្វក់របស់គណបក្សប្រឆាំង និងបក្ខពួក

    អ្នកស្រី ធី សុខា ឬ ប៉ីប៉ីលី បកអាក្រាតអំពើខ្មៅកង្វក់របស់គណបក្សប្រឆាំង និងបក្ខពួក

    ភ្នំពេញ៖ អ្នកស្រី ធី សុខា ឬ ប៉ីប៉ីលី ដែលគេស្គាល់ថា សកម្មជនអ្នកគាំទ្រគណបក្សប្រឆាំងបានអស់ជំនឿលើការដឹកនាំរបស់គណបក្សប្រឆាំង និងបានលាតត្រដាងអំពើខ្មៅកង្វក់របស់គណបក្សប្រឆាំងដែលគិតតែចង់បានអំណាចចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយធ្វើឱ្យអ្នកគាំទ្រខ្លួនបែកបាក់ក្រុមគ្រួសារ ខ្លះជាប់ពន្ធនាគារ និងរត់ចោលស្រុក ដោយមិនបានគិតគូតដល់អ្នកគាំទ្រ គិតតែពីបក្ខពួកក្រុមគ្រួសារខ្លួន។ តាមរយៈវីដេអូឃ្លីបជាង២១នាទី អ្នកស្រី ធី សុខា ឬ ប៉ីប៉ីលី បាននិយាយបកអាក្រាតអំពីអំពើអាក្រក់របស់គណបក្សប្រឆាំងថា មិនដែលគិតគូរពីអ្នកដែលគាំទ្រ និងបម្រើខ្លួននោះទេ។ “គេព្រាត់ពីឪពុក ម្តាយគេ ដោយសារយើងនឹងហើយ គេតស៊ូចង់ងាប់ចង់រស់ អ្នកណាមិនចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ គេធ្វើបម្រើឯងហើយ គេជួយឯងហើយ ឱ្យឯងបម្រើប្រជាពលរដ្ឋដោយពិតប្រាកដ អ្នកឯងស្រឡាញ់តែអំណាច គិតគូរតែបក្ខពួកគ្នាឯង”។ ប៉ីប៉ីលី បានសង្កត់ធ្ងន់ថា “… នៅមានរឿងច្រើនទៀត វាមិនដែលនៅសុខៗគេនាំគ្នាចាកចេញទេ វាមិនដែលសុខៗគេបាត់បង់ជំនឿទេ។ អ្នកឯងជេរគេហ្នឹងបានធ្វើកិច្ចការបម្រើប្រជាពលរដ្ឋជាង១០លាននាក់ដែរទេ? ក្រោមការដឹកនាំរបស់សម្តេចពុក ទោះត្រូវព្យុះភ្លៀងគេវ៉ៃប្រហារ ពេលខ្លះសម្តេចអត់ដឹងទេ…។” សូមជម្រាបថា ដោយសារតែអស់ជំនឿលើការដឹកនាំគណបក្សប្រឆាំង បានធ្វើឱ្យមន្ត្រីជាន់ខ្ពស់ និងសកម្មជនគាំទ្រគណបក្សប្រឆាំងទាំងនៅក្នុងពន្ធនាគារ និងខាងក្រៅ បានធ្វើវីដេអូ និងធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។ ដោយពួកគេបានចាញ់ល្បិចកលជឿតាមការញុះញង់របស់មេដឹកនាំគណបក្សប្រឆាំង និងបក្ខពួកដែលញុះញង់…

  • អតីតមន្ត្រី និងសកម្មជនក្រុមប្រឆាំងចំនួន១០នាក់ បានចេញវីដេអូ និងលិខិតសុំទោសសម្ដេចតេជោ ហ៊ុន សែន

    អតីតមន្ត្រី និងសកម្មជនក្រុមប្រឆាំងចំនួន១០នាក់ បានចេញវីដេអូ និងលិខិតសុំទោសសម្ដេចតេជោ ហ៊ុន សែន

    ភ្នំពេញ៖ អតីតមន្ត្រី និងសកម្មជនក្រុមប្រឆាំងចំនួន១០នាក់ ដែលកំពុងជាប់នៅក្នុងពន្ធនាគារព្រៃសបានចេញវីដេអូ និងធ្វើលិខិតសុំទោសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានសារភាពកំហុសរបស់ពួកគេដែលជឿតាមការញុះញង់របស់ក្រុមជនក្បត់ជាតិ។ អតីតមន្ត្រី និងសកម្មជនក្រុមប្រឆាំងទាំង១០នាក់ រួមមានដូចជា ១.លោក គង់ ម៉ាស់ ២.លោក វ៉ន សាវណ្ណ ៣.លោក ធុយ វី ៤.លោក ឆុន ប៊ុនឆាត ៥.លោក ឧ រឹម ៦.លោក ចាន់ សារ៉ាត់ ៧.លោក ណុប វ៉ុន ៨.លោក ប៉េង សុខា ៩.លោក វ៉ន ឡេង និង១០.លោក សាន សៅរី។ សូមជម្រាបថា អតីតមន្ត្រី និងសកម្មជនក្រុមប្រឆាំងទាំង១០នាក់នេះ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពាក់ព័ន្ធនឹងករណីរួមគំនិតក្បត់ ញុះញង់បង្កអសន្តិសុខសង្គម រួមទាំងបទល្មើសមួយចំនួនទៀតជុំវិញផែនការប្រកាសវិលត្រឡប់ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលរបស់ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី និងបក្ខពួក។ បើតាមលិខិតសុំទោសរបស់លោក គង់ ម៉ាស់…

  • គ.ជ.ប នឹងបើកកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត

    គ.ជ.ប នឹងបើកកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត

    ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទស្តីពី៖-បច្ចុប្បន្នភាពនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ-បច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ-ក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោត។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១០:០០នាទីព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាព ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។ សូមជម្រាបថា គិតចាប់ពីថ្ងៃទី២៤ ខែមេសា មកដល់ត្រឹមល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១២គណបក្សហើយ ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលពី៧ ឆ្នាំ២០២៣។ ក្នុងចំណោមគណបក្សនយោបាយចំនួន១២គណបក្ស គឺមានគណបក្សចំនួន៨ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន ៤ទៀត គ.ជ.ប កំពុងពិនិត្យ។ គួរបញ្ជាក់ថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧…

  • ឯកអគ្គរាជទូតអូស្ត្រាលី៖ ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យមិនមែនសំខាន់តែក្នុងថ្ងៃបោះឆ្នោតទេ ប្រជាធិបតេយ្យមានតាំងពីមុនការបោះឆ្នោត និងក្រោយការបោះឆ្នោត

    ឯកអគ្គរាជទូតអូស្ត្រាលី៖ ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យមិនមែនសំខាន់តែក្នុងថ្ងៃបោះឆ្នោតទេ ប្រជាធិបតេយ្យមានតាំងពីមុនការបោះឆ្នោត និងក្រោយការបោះឆ្នោត

    ភ្នំពេញ៖ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ចាស្ទីន វ៉ាយអេត (H.E. Justin Whyatt) បានបញ្ជាក់ថា ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យមិនមែនសំខាន់តែក្នុងថ្ងៃបោះឆ្នោតទេ ប្រជាធិបតេយ្យមានតាំងពីមុនការបោះឆ្នោត និងក្រោយការបោះឆ្នោត ឯកអគ្គរាជទូតអូស្ត្រាលី ក៏បានសម្តែងការចាប់អារម្មណ៍អំពីការវិវឌ្ឍផ្នែកនយោបាយ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងបានវាយតម្លៃខ្ពស់អំពីតួនាទីយ៉ាងសំខាន់របស់ គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោតតាមបែបលក្ខណៈប្រជាធិបតេយ្យ ដែលត្រូវធ្វើយ៉ាងណាឱ្យការបោះឆ្នោតមានភាពអព្យាក្រឹត ឥតលម្អៀង និងមានភាពជឿជាក់ពីម្ចាស់ឆ្នោត។ ការបញ្ជាក់នេះ ក្នុងជំនួសម្តែងការគួរសមជាមួយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានមតិស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតអូស្រ្តាលី ដែលបានអញ្ជើញមកដល់ទីស្តីការ គ.ជ.ប ដើម្បីជួបពិភាក្សាការងារពាក់ព័ន្ធ នឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ ឯកឧត្តមប្រធាន គ.ជ.ប បានថ្លែងអំណរគុណដល់អូស្ត្រាលីដែលបានជួយដល់ការបោះឆ្នោតនៅកម្ពុជានាពេលកន្លងមក នូវថវិកាជាងមួយលានដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តម ចាស្ទីន វ៉ាយអេត បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធាន គ.ជ.ប ដែលបានចំណាយពេលវេលាទទួលជួប…