Category: នយោបាយក្នុងប្រទេស

  • លោក តុ វ៉ាន់ចាន់ អតីតតំណាងរាស្ត្របក្សប្រឆាំងសូមចូលរួមជីវ ភាព នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

    លោក តុ វ៉ាន់ចាន់ អតីតតំណាងរាស្ត្របក្សប្រឆាំងសូមចូលរួមជីវ ភាព នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ លោក តុ វ៉ាន់ចាន់ អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកណ្តាល បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមជីវ ភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងការពារ ប្រទេសជាតិ។ នេះបើយោងតាមលិខិតរបស់លោកតុ វ៉ាន់ចាន់ គោរពជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។ ជាមួយគ្នានេះ លោក តុ វ៉ាន់ចាន់ បានសន្យាថា នឹងដើរតាម គោល នយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដោយស្មោះត្រង់ឥតងាករេ ហើយបម្រើ និងការពារគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យ៖ លោក រ៉ុង ឈុន កំពុងស្ថិតក្នុងដំណាក់កាលអនុវត្តទោស, សមត្ថកិច្ចអាចនឹងចាប់ខ្លួន ប្រសិនបើមិនអនុវត្តតាមដីការបស់តុលាការ ហើយក៏មិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតបានដែរ បើមិនទាន់បានស្តារនីតិសម្បទា

    អ្នកនាំពាក្យ៖ លោក រ៉ុង ឈុន កំពុងស្ថិតក្នុងដំណាក់កាលអនុវត្តទោស, សមត្ថកិច្ចអាចនឹងចាប់ខ្លួន ប្រសិនបើមិនអនុវត្តតាមដីការបស់តុលាការ ហើយក៏មិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតបានដែរ បើមិនទាន់បានស្តារនីតិសម្បទា

    ភ្នំពេញ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក រ៉ុង ឈុន បច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលអនុវត្តទោស តាមរយៈសាលដីការបស់តុលាការកំពូល ដែលបានចេញកាលពីខែសីហា ឆ្នាំ២០២២ ដោយលោក និល ណុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ។ ក្នុងកាលៈទេសៈនេះលោក រ៉ុង ឈុន អាចនឹងត្រូវចាប់ខ្លួនតាមដីកា ប្រសិនបើមិនអនុវត្តតាមដីកា របស់តុលាការ ហើយក៏មិនអាចឈ្មោះឲ្យគេបោះឆ្នោតបានដែរ បើមិនទាន់បានស្តារនីតិសម្បទា។ នៅក្នុងសាលដីការបស់សាលាឧទ្ធរណ៍ ហើយក៏ត្រូវបានតុលាការកំពូល តម្កល់សាលដីកាព្រហ្មទណ្ឌលេខ ១១០ បានកំណត់ផ្ដន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ ត្រូវកែប្រែមកជាទោសនេះ ត្រូវអនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល១ឆ្នាំ ៣ខែ ១១ថ្ងៃ។ ទោសដែលនៅសល់ត្រូវព្យូរទោសសាកល្បងដោយកំណត់រយៈពេល៣ឆ្នាំ។ សាលដីកាបានបញ្ជាក់ទៀតថា ទណ្ឌិត រ៉ុង ឈុន ត្រូវអនុវត្តវិធានការត្រួតពិនិត្យដូចខាងក្រោម៖ សូមជំរាបថា ក្រោយសាលាឧទ្ធរណ៍ភ្នំពេញចេញសាលដីកាសម្រេចបែបនេះ ទណ្ឌិត រ៉ុង ឈុន បានប្ដឹងសាទុក្ខទៅកាន់តុលាការកំពូល ហើយក៏ត្រូវបាន តុលាការកំពូល សម្រេចតម្កល់សាលដីកាព្រហ្មទណ្ឌលេខ ១១០ ក្រV «រ» ចុះថ្ងៃទី១២ ខែវិច្ឆិកា…

  • សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ប្រធានគ្រប់គ្រងនិស្សិតតាមបណ្ដាញសាកលវិទ្យាល័យ និងក្រុមនិស្សិត បញ្ញាវន្ត ដែលជាសកម្មជនគណបក្សប្រឆាំងសុំចូលរួមជីវភាពនយោបាយជាមួយគណប្រជាជនកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ប្រធានគ្រប់គ្រងនិស្សិតតាមបណ្ដាញសាកលវិទ្យាល័យ និងក្រុមនិស្សិត បញ្ញាវន្ត ដែលជាសកម្មជនគណបក្សប្រឆាំងសុំចូលរួមជីវភាពនយោបាយជាមួយគណប្រជាជនកម្ពុជា

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍លោក គោរម្យ ដាឡា ប្រធានគ្រប់គ្រងនិស្សិតតាមបណ្ដាញសាកលវិទ្យាល័យ និងក្រុមនិស្សិត បញ្ញាវន្ត ដែលជាសកម្មជនគណបក្សប្រឆាំងសុំចូលរួមជីវភាពនយោបាយជាមួយគណប្រជាជនកម្ពុជា។ តាមរយៈសារសម្លេងពិសេសនៅយប់ថ្ងៃទី៤ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជាមានការពេញចិត្តជាមួយនឹងការលើកឡើងបំភ្លឺរបស់លោក គោរម្យ ដាឡា ប្រធានគ្រប់គ្រងនិស្សិតតាមបណ្ដាញសាកលវិទ្យាល័យ រួមជាមួយនឹងក្រុមនិស្សិត បញ្ញាវន្ត ដែលជាសកម្មជនគណបក្សប្រឆាំង។ ដោយសម្តេចបានលើកឡើងថា ឥឡូវនេះ ទឹកកាន់តែថ្លាយើងមើលក្នុងទឹកឃើញនៅអ្វីដែលវាមាននៅក្នុងទឹក។ កាលពីមុនគេប្រឹងប្រែងដើម្បីកកូរទឹកឲ្យល្អក់។ ប៉ុន្តែពេលនេះតាមរយ:កូនៗដែលធ្លាប់ធ្វើសកម្មភាពបម្រើឲ្យការកកូរកកាយដោយជនបរទេសបាននឹងកំពុងបើកជាពន្លឺបន្ថែមទៀត។ អ្វីដែលរាជរដ្ឋាភិបាលបានប្រកាន់យកទប់ស្កាត់ជាមួយនឹងចលនាបដិវត្តន៍ពណ៌ ការផ្តួលរំលំតាម មធ្យោបាយមិនប្រជាធិបតេយ្យ គឺពិតជាត្រឹមត្រូវ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា បរទេសបានខិតខំបំផ្លាញយើង តាមរយៈកូនៗ គឺជាសាក្សីរស់មិនមែនជាបញ្ហាការមួលបង្កាច់ពីសំណាក់គណបក្សកាន់អំណាច ឬពីរាជរដ្ឋាភិបាលទេ តែវាជារឿងពិត ហើយកូនៗគឺជាសាក្សីរស់ពិតប្រាកដ។ ពុកអរគុណជាមួយ កូនៗ ដែលកូនៗ បានយល់សភាពការណ៍នេះ ហើយកូនៗនឹងក្លាយទៅជាធនធានមនុស្សដើម្បីជួយទៅដល់ការរក្សាសន្តិភាព និងការអភិវឌ្ឍន៍ជាតិនាពេលខាងមុខ។ ពុកសង្ឃឹមថា កូនៗនឹងក្លាយទៅជាធនធានមនុស្សរបស់គណបក្សប្រជាជនកម្ពុជា របស់ជាតិ ក៏ដួចជារបស់ក្រុមគ្រួសារ ដែលធ្វើឲ្យប្រទេសយើងរីកចម្រើនទៅមុខ។…

  • ប្រធានគ្រប់គ្រងនិស្សិតតាមបណ្ដាញសាកលវិទ្យាល័យនិងក្រុមនិស្សិត បញ្ញវន្ត ដែលជាសកម្មជនគណបក្សប្រឆាំងរបស់លោក កឹម សុខា សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    ប្រធានគ្រប់គ្រងនិស្សិតតាមបណ្ដាញសាកលវិទ្យាល័យនិងក្រុមនិស្សិត បញ្ញវន្ត ដែលជាសកម្មជនគណបក្សប្រឆាំងរបស់លោក កឹម សុខា សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ លោក គោរម្យ ដាឡា ប្រធានគ្រប់គ្រងនិស្សិតតាមបណ្ដាញសាកលវិទ្យាល័យ រួមជាមួយនឹងក្រុមនិស្សិត បញ្ញវន្ត ដែលជាសកម្មជន គណបក្ស ប្រឆាំងរបស់លោក កឹម សុខា បានធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន សូមចូលរួមជីវភាពនយោបាយជាមួយគណ បក្ស ប្រជាជនកម្ពុជា។ នៅក្នុងលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ លោក គោរម្យ ដាឡា បានសរសេរថា ក្នុងនាម ជាប្រធានគ្រប់គ្រងនិស្សិតតាមបណ្តាញសាកលវិទ្យាល័យ ធ្លាប់បានធ្វើការជាអ្នកសម្របសម្រួល ហើយស្វែងរកធនធានមនុស្ស ក្រុមនិស្សិត បញ្ញវន្ត ដើម្បីចូលមកបំពេញការងារជួយគណបក្សប្រឆាំងរបស់លោក កឹម សុខា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ក្នុងរយៈ ពេល ចុងក្រោយនេះ ដោយលោកបានចូលរួមក្នុងសកម្មភាពនយោបាយជាច្រើន បានសង្កេតឃើញថា គណបក្សប្រឆាំង មិនមានភាពស្មោះត្រង់ ដើម្បីបម្រើជាតិមាតុភូមិនោះទេ ហើយគោលនយោបាយរបស់គណបក្សប្រឆាំង ផ្អែកទៅលើបរទេសនិយមដែលជាហេតុធ្វើ ឱ្យបាត់បង់ ឯកភាពជាតិ និងការបង្រួមបង្រួមជាតិ និងអាចនាំប្រទេសជាតិធ្លាក់ទៅក្នុងភ្លើងសង្គ្រាម។ លោកបន្តថាក្រោយពីបានគិតពិចារណាយ៉ាងហ្មត់ចត់ ទើបលោកបានយល់ឃើញថា មានតែសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន…

  • លោក ឌី គន្ធា ធ្វើលិខិតសុំទោសសម្តេចតេជោ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    លោក ឌី គន្ធា ធ្វើលិខិតសុំទោសសម្តេចតេជោ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ លោក ឌី គន្ធា អតីតកាលជាមន្ត្រីក្របខ័ណ្ឌរដ្ឋនៅក្នុងនាយកដ្ឋានអភិវឌ្ឍន៍ខេត្ត រាជធានី ស្រុក ក្រុង ខ័ណ្ឌ ចំណុះ អគ្គនាយកដ្ឋានរដ្ឋបាលទូទៅ និងជាអតីតអ្នកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់របស់អង្គការសង្គមស៊ីវិល និងទីប្រឹក្សា បច្ចេកទេសឱ្យគម្រោងរបស់ក្រសួងកសិកម្ម គម្រោង RACHAGIZ និងគម្រោងរបស់ NCDD នៃក្រសួងមហាផ្ទៃ បានចេញវីដេអូ និងលិខិតសូមទោសជាមួយសំណើរសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានសរសេរលើប្រព័ន្ធតេឡេក្រាមថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចសូមស្វាគមន៍លោក ឌី គន្ធា ជាសមាជិកមួយរូបរបស់គណប្រជាជនកម្ពុជា។ ដោយលោក ឌី គន្ធា កំពុងរស់នៅខេត្តសៀមរាប សម្តេចសូមប្រគល់ជូនគណកម្មាធិបក្សខេត្តសៀមរាបរៀបចំបែបបទបញ្ចូលតាមនិតិវិធីរបស់គណបក្សដែលមានស្រាប់៕ដោយ៖ពលជ័យ

  • គណបក្សនយោបាយចំនួន១១ បានចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

    គណបក្សនយោបាយចំនួន១១ បានចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

    ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២៤ ខែមេសា មកដល់ត្រឹមល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន១១គណបក្សហើយ ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលពី៧ ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា ក្នុងចំណោមគណបក្សនយោបាយចំនួន១១គណបក្ស គឺមានចំនួន៨គណបក្ស ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់ជាផ្លូវការមានដូចជា៖១.គណបក្សប្រជាជនកម្ពុជា២.គណបក្សយុវជនកម្ពុជា៣.គណបក្សខ្មែររួបរួមជាតិ៤.គណបក្សធម្មាធិបតេយ្យ៥.គណបក្សកម្លាំងប្រជាធិបតេយ្យ៦.គណបក្សសញ្ជាតិកម្ពុជា៧.គណបក្សខ្មែរតែមួយ៨.គណបក្សអភិរក្ស ប្រភពដដែលបានបន្តថា ចំណែកគណបក្សចំនួន៣ទៀត គ.ជ.ប កំពុងតែពិនិត្យ រួមមានៈ ១.គណបក្សហ៊្វុនស៊ិនប៉ិច ២.គណបក្សបំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងទី៣. គណបក្សឯកភាពជាតិខ្មែរ។ សូមជម្រាបថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕ដោយ៖ពលជ័យ

  • ប្រធានរដ្ឋឡាវវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ និងជាជំហានៗរបស់ប្រទេសកម្ពុជា

    ប្រធានរដ្ឋឡាវវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ និងជាជំហានៗរបស់ប្រទេសកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្តែងនូវការអបអរសាទរចំពោះសភាកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ជាពិសេសអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឡាវ-កម្ពុជា និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ និងជាជំហានៗរបស់ប្រទេសកម្ពុជា ដែលបានធ្វើឲ្យសេដ្ឋកិច្ចសង្គមមានការអភិវឌ្ឍ ប្រជាជនមានជីវភាពរស់នៅល្អប្រសើរ ក្រោមព្រះរាជដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងនេះ ក្នុងជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តម ប្រធានរដ្ឋឡាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលរួមពិធីបើកជាផ្លូវការកីឡាអាស៊ីអាគ្នេយ៍លើកទី៣២។ ក្នុងនាមប្រជាជនកម្ពុជា ព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការ ស្វាគមន៍ដ៏កក់ក្តៅបំផុតចំពោះឯកឧត្តមប្រធានរដ្ឋឡាវ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលរួមពិធីបើកជាផ្លូវការកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ មានអត្ថន័យ ប្រវត្តិសាស្រ្ត បន្តថែរក្សាពូនជ្រំចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ដែលមានជាយូរលង់មកហើយឱ្យកាន់តែរឹងមាំស៊ីជម្រៅបន្ថែមទៀត ហើយនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក សម្រាប់ប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន…

  • លទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេសលើកទី៣ ប្រធានបទ “ការពង្រឹងការអនុវត្តច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម”

    លទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេសលើកទី៣ ប្រធានបទ “ការពង្រឹងការអនុវត្តច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម”

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលត្រូវបានរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួង នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។ អ្នកចូលរួមសរុបប្រមាណ៣០០នាក់ រួមមាន មន្រ្តីជាន់ខ្ពស់មកពីក្រសួងការបរទេស ក្រសួងស្ថាប័នពាក់ព័ន្ធ ប្រធាន និងតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស បានអញ្ជើញចូលរួមកិច្ចប្រជុំខាងលើនេះ។ កិច្ចប្រជុំពិគ្រោះយោបល់មានគោលបំណងសំខាន់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីកាតព្វកិច្ចរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រោមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម រួមមាន ១)កាតព្វកិច្ចគណនេយ្យ ២)ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដារគណនេយ្យរបស់កម្ពុជា និង៣)ការបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សវនកម្មឯករាជ្យ ដើម្បីធានានូវគណនេយ្យភាព តម្លាភាព និងប្រសិទ្ធិផលរបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ប្រធានបទនៃកិច្ចប្រជុំមានភាពពាក់ព័ន្ធ និងមានសារៈសំខាន់ ខណៈដែលក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានដកប្រទេសកម្ពុជាចេញពីបញ្ជីពណ៌ប្រផេះនៃប្រទេសដែលមានហានិភ័យខ្ពស់ក្នុងការសម្អាតប្រាក់ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ សមិទ្ធផលដ៏ថ្លៃថ្លានេះអាចធ្វើទៅបាន ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលជាអង្គភាពរាយការណ៍។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តត្រឹមត្រូវនៃច្បាប់ស្តីពីគណនេយ្យ និងសវនកម្មសម្រាប់អង្គការមិនមែនរដ្ឋាភិបាល និងបានអំពាវនាវដល់អង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់ត្រូវ៖១.បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ជាតិ…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ពិតជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ពិតជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា សម្តេចតេជោ ពិតជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ដែលបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងភាពជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជន ដោយបានធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបទុមវង្សា ហៅ វត្តកំពង់ភ្នំក្រៅ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមចូលរួមសម្តែងនូវការអបអរសាទរគោរពជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងឱកាសដែលសម្តេចតេជោ ត្រូវបានប្រគល់គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» នៃអង្គការពុទ្ធសាសនិកពិភពលោក និង«បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» នៃសាកលវិទ្យាល័យជាតិណេហ្គារីប៉ាដាង នៃសាធារណរដ្ឋឥណ្ឌូនេស៊ី៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

  • ប្រធាន គ.ជ.ប អំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជនឈរឈ្មោះ និងអ្នកគាំទ្រទាំងអស់ ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត

    ប្រធាន គ.ជ.ប អំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជនឈរឈ្មោះ និងអ្នកគាំទ្រទាំងអស់ ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត

    ភ្នំពេញ៖ ប្រធាន គ.ជ.ប ឯកឧត្តម ប្រាជ្ញ ចន្ទ បានធ្វើការអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជនឈរឈ្មោះ និងអ្នកគាំទ្រទាំងអស់ ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រមសីលធម៌សម្រាប់ការបោះឆ្នោត គោលការណ៍ស្ដីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការអំពាវនាវនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣» ជូនដល់ប្រធាន សមាជិកនៃ គធ.ខប ប្រធាន លគធ.ខប មន្រ្តី គ.ជ.ប តំណាងស្ថាប័នជាតិ តំណាងក្រសួង តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែន រដ្ឋាភិបាល នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា គ្រប់បេក្ខជន និងគណបក្សនយោបាយទាំងអស់ត្រូវប្រកាន់អាកប្បកិរិយាថ្លៃថ្នូរ គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់ មិនត្រូវបង្គាប់បញ្ជាឱ្យអ្នកគាំទ្ររបស់ខ្លួនទៅហែក ឬបំផ្លាញចោលសម្ភារ ឯកសារឃោសនារបស់គណបក្សនយោបាយ…