-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាទទួលជួបប្រធានរដ្ឋសភានេប៉ាល់
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម ហ្កាណេស ប្រាសាដ ទីមីលស៊ីណា (Ganesh Prasad Timilsina) ប្រធានរដ្ឋសភានេប៉ាល់ នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តម ហ្កាណេស ប្រាសាដ ទីមីលស៊ីណា ប្រធានរដ្ឋសភានេប៉ាល់ និងសមាជិកគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមដែលបានផ្តល់កិតិ្តយសចូលរួមក្នុងពិធីប្រគល់គោរម្យងារ “ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក” (The World Fellowship of Buddhist – The WFB) និង “បណ្ឌិតកិតិ្តយសផ្នែកមនុស្សសាស្រ្ត” ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងពិធីប្រគល់គោរម្យងារជា “ទីប្រឹក្សាជាន់ខ្ពស់” នៃអង្គការពុទ្ធសាសនិកពិភពលោក (WFB) ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ការប្រគល់ជូននូវគោរម្យងារនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជាទាំងមូល។…
-
លោក អៀ ចាន់ណា ធ្វើលិខិតនិងវីដេអូសុំខន្តីអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ លោក អៀ ចាន់ណា ដែលកំពុងជាប់ក្នុងពន្ធនាគារបានសរសេរលិខិតសុំខន្តីអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចំពោះកំហុសឆ្គងរបស់ខ្លួននាពេលកន្លងមក ដោយបានចែករំលែកតាមបណ្តាញសង្គមហ្វេសប៊ុកពីព័ត៌មាននៃដំណើរមាតុភូមិនិវត្តន៍របស់មេដឹកនាំគណបក្សប្រឆាំងកាលពីឆ្នាំ២០២០។ លោកក៏ការអនុគ្រោះឱ្យបាននៅក្រៅឃុំ។ ស្របពេលគ្នានេះដែរ សម្ដេចតេជោក៏បានណែនាំទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ឱ្យធ្វើការងារនេះជាមួយតុលាការ។ នៅក្នុងលិខិតសុំទោសលោក អៀ ចាន់ណា បានសន្យាថានឹងមិនប្រព្រឹត្តនូវអំពើណាដែលផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិនោះទេ។ ជាមួយគ្នានេះ លោក អៀ ចាន់ណា បានសុំសម្តេចតេជោ ហ៊ុន សែន មេត្តាករុណាដល់រូបលោកជួយអន្តរាគមន៍ឱ្យរូបលោកបាននៅក្រៅឃុំដើម្បីបាន មើលថែគ្រួសារ និងធ្វើជាពលរដ្ឋល្អដោយក្តីអនុគ្រោះ។ តាមរយៈវិដេអូ លោក អៀ ចាន់ណា បានសូមទទួលស្គាល់កំហុសឆ្គងនាពេលកន្លងមកដែលនាំឱ្យប៉ះពាល់ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងសូមសម្តេចមេត្តាខន្តីអភ័យទោសចំពោះកំហុសឆ្គងនាពេលកន្លងមក។ បន្ទាប់នេះដែរ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមតេឡេក្រាមនារសៀលថ្ងៃទី១ ខែឧសភាថា “លោក អៀ ចាន់ណា បានធ្វើការសូមទោសចំពោះកំហុសឆ្គងដូចមានក្នុងវីដេអូ និងលិខិតរបស់គាត់។ខ្ញុំសូមស្នើរឯក ឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការតាមផ្លូវច្បាប់ដើម្បីសុំធានាលោក អៀ ចាន់ណា ឱ្យបាននៅក្រៅឃុំជាបណ្តោះអាសន្ន៕ដោយ៖ពលជ័យ
-
គ.ជ.ប ទទួលស្គាល់ជាផ្លូវការលើការស្នើសុំការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន៧គណបក្ស
ភ្នំពេញ៖ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ AMS នៅរសៀលថ្ងៃទី១ ខែឧសភានេះថា កាលពីព្រឹកថ្ងៃទី១ ខែឧសភានេះ គ.ជ.ប បានអនុម័តទទួលស្គាល់ជាផ្លូវការលើការស្នើសុំការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន៧គណបក្ស គឺ១.គណបក្សប្រជាជនកម្ពុជា ដែលឈរឈ្មោះបោះឆ្នោត ២៥មណ្ឌលរាជធានី ខេត្ត។២.គណបក្សយុវជនកម្ពុជា ឈរឈ្មោះបោះឆ្នោត ២៥មណ្ឌលរាជធានី ខេត្ត។៣.គណបក្សខ្មែររួបរួមជាតិ ឈរឈ្មោះបោះឆ្នោត ២៥មណ្ឌលរាជធានី ខេត្ត។៤.គណបក្សធម្មាធិបតេយ្យ ឈរឈ្មោះបោះឆ្នោត ២៥មណ្ឌលរាជធានី ខេត្ត។៥.គណបក្ស កម្លាំងប្រជាធិបតេយ្យ ឈរឈ្មោះ ១២មណ្ឌល រាជធានី ខេត្ត។៦.គណបក្ស សញ្ជាតិកម្ពុជា ឈរឈ្មោះបោះឆ្នោត ២៥មណ្ឌលរាជធានី ខេត្ត។៧.គណបក្ស ខ្មែរតែមួយ ឈរឈ្មោះបោះឆ្នោត ២៥មណ្ឌលរាជធានី ខេត្ត។ ឯកឧត្តមបានបន្តថា គណបក្សខ្មែរអភិរក្ស គឺ គ.ជ.ប នឹងពិនិត្យសម្រេចនៅលើកក្រោយ។ដោយ៖ពលជ័យ
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជធានីភ្នំពេញ គឺជាចំណុចនៃសរសៃឈាមប្រមូលផ្តុំគ្រប់ផ្នែកគ្រប់វិស័យរបស់ជាតិ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា សព្វថ្ងៃនេះ រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់ទាំងផ្នែកសំណង់អគារ ហេដ្ឋារចនាសម្ព័ន្ធរូបវ័នុ្ត សេវាអគ្គិសនី សេវាទឹកស្អាត សេវាអប់រំ សេវាសុខាភិបាល សន្តិសុខ និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ព្រមទាំងសេវាកម្មចម្រុះសម្បូរបែបជាច្រើនផ្តល់ដោយវិស័យឯកជន ហើយពិតស័ក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា និងជាចំណុចនៃសរសៃឈាមប្រមូលផ្តុំគ្រប់ផ្នែកគ្រប់វិស័យរបស់ជាតិ ទាំងនយោបាយ សេដ្ឋកិច្ច ការទូត ពាណិជ្ជកម្ម ទេសចរណ៍ សង្គម និងវប្បធម៌។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាថ្នាក់ដឹកនាំ និងបុគ្គលិករបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា សមិទ្ធផលសំខាន់ៗទាំងអស់នេះ គឺសុទ្ធតែកើតពីអំណោយផលនៃសុខសន្តិភាព ដែលជាបរិស្ថានគ្រប់ដណ្តប់ចាំបាច់សម្រាប់ការងារស្តារកសាង និងអភិវឌ្ឍន៍លើគ្រប់វិស័យឡើងវិញ នៅក្រោយថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ និងការបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជាក្នុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងបុគ្គលិករបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជំរុញលើកចិត្តឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រមូលការគាំទ្រ និងការជឿជាក់របស់ប្រជាជនចំពោះបុព្វហេតុ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានជំរុញលើកចិត្តឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រមូលការគាំទ្រ និងការជឿជាក់របស់ប្រជាជនចំពោះបុព្វហេតុ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានប្រកាន់ខ្ជាប់ និងអនុវត្តដោយជោគជ័យរួចមកហើយក្នុងរយៈកាលប្រមាណជាង៤០ឆ្នាំកន្លងមកនេះ រហូតប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនសុខសាន្ត ដូចពេលបច្ចុប្បន្ន។ ការជំរុញនេះ បានធ្វើឡើងក្នុងពិធីពិសារអាហារសាមគ្គីរបស់គណៈចលនាមហាជនទូទាំងប្រទេស នៃគណបក្សប្រជាជនកម្ពុជា កាលពីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។ ថ្លែងក្នុងឱកាសដែលប្រកបដោយភាពអធិកអធម និងរីករាយនោះ ឯកឧត្តម បណ្ឌិត បានសម្តែងនូវការអរគុណចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិការចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស នៃគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលពិតជាបង្ហាញយ៉ាងច្បាស់អំពីស្មារតី និងការប្តេជ្ញាចិត្តរួមនៅក្នុងការពង្រឹងឧត្តមភាព និងប្រជាប្រិយភាពរបស់គណបក្ស ក៏ដូចជាការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងភាពជាបងប្អូនដ៏ស្និទ្ធស្នាលនៅក្នុងមហាគ្រួសារគណបក្សប្រជាជនកម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់ថា «ក្រោមការដឹកនាំរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន និងដោយមានការចូលរួមទាំងកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធានរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់នៃរចនាសម្ព័ន្ធគណៈចលនាមហាជន គឺបានញ៉ាំងឱ្យគណៈចលនាមហាជនក្លាយជារចនាសម្ព័ន្ធចាត់តាំងដ៏រឹងមាំ និងសកម្ម នៅក្នុងការចាត់តាំងអនុវត្តកម្មវិធីនយោបាយ ការប្រមូលផ្តុំកម្លាំងគាំទ្រ និងការបន្តកសាងសមាជិកគណបក្សបន្ថែម ក៏ដូចជាការយកចិត្តទុកដាក់ដល់ជីវភាព និងផលប្រយោជន៍របស់ប្រជាជន…
-
លោក សួង សុភ័ណ្ឌ ត្រូវបានតែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី
ភ្នំពេញ៖ លោក សួង សុភ័ណ្ឌ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើយោងតាមព្រះរាជក្រឹត្យតែងតាំងចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ។ លោក សួង សុភ័ណ្ឌ អតីតប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី ននិងជាអតីតបេក្ខជន តំណាងរាស្ត្រមណ្ឌល ខេត្តប៉ៃលិន នៃអតីតគណបក្សសង្គ្រោះជាតិ បច្ចុប្បន្នជាប្រធានគណបក្សខ្មែរឈ្នះ។ គួររម្លឹកឱ្យដឹងថា គណបក្សប្រជាជនស្វាគមន៍លោក សួង សុភ័ណ្ឌ មកចូលរួមជីវភាពនយោបាយ និងត្រៀមតែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើយោងតាមរយៈសារនៅក្នុងបណ្តាញសង្គមតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ បានសរសេរដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖«ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកសួង សោភណ័ ដែលពេញចិត្តសុំមករួមជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា។ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំនឹងស្នើសុំព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងលោក សួង សោភណ័ ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។សូមជូនពរលោក សួង សោភណ័ ជួបតែសេចក្តីសុខសេចក្តីចម្រើន។»
-
ក្រសួងការបរទេស នឹងពិភាក្សាអំពីច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេស
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ រវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) និងអង្គការមិនមែនរដ្ឋាភិបាលបរទេស (FNGOs) ក្រោមប្រធានបទ «ការពង្រឹងការអនុវត្តច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកនៃកិច្ចប្រជុំពិគ្រោះយោបល់ខាងលើ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ដោយមានការចូលរួមពីតំណាងក្រសួង ភាគីពាក់ព័ន្ធ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលបរទេស។ វេទិកានេះមានគោលបំណងលើកកម្ពស់បន្ថែមទៀតនូវការយល់ដឹង និងពង្រឹងការអនុវត្តច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម ព្រមទាំងកាតព្វកិច្ចពាក់ព័ន្ធ ក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលបរទេស។ កាតព្វកិច្ចទាំងនោះ រួមមាន ការរាយការណ៍គណនេយ្យ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុអនុលោមតាមបទដ្ឋានគណនេយ្យកម្ពុជា និងការធ្វើសវនកម្មឯករាជ្យលើរបាយការណ៍ទាំងនោះ ដែលកាតព្វកិច្ចទាំងអស់នេះ រួមចំណែកដល់ទំនួលខុសត្រូវ តម្លាភាព និងស័ក្តិសិទ្ធភាពរបស់អង្គការមិនស្វែងរកប្រាក់ចំណេញ៕ដោយ៖ពលជ័យ
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ដោយសារកត្តាសុខសន្តិភាព ទើបកម្ពុជាអាចងើបឈរយ៉ាងរឹងមាំឡើងវិញដូចពេលបច្ចុប្បន្ននេះ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព ទើបកម្ពុជាអាចងើបឈរយ៉ាងរឹងមាំឡើងវិញដូចពេលបច្ចុប្បន្ននេះ ព្រមទាំងអាចរៀបចំព្រឹត្តិការណ៍ធំៗក្នុងវិស័យសិល្បៈ និងកីឡាទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសព្រឹតិ្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាដើម។ ក្នុងន័យនេះ សន្តិភាព គឺជាបរិស្ថានគ្របដណ្តប់ដ៏ចាំបាច់សម្រាប់សិល្បៈ និងកីឡា ដោយអាចនិយាយបានថា ទាំងសិល្បៈ និងកីឡា គឺរស់ក្នុងសន្តិភាព។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងជួរសិល្បៈ និងកីទ្បា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះសិល្បករ សិល្បការិនី កីទ្បាករ និងកីទ្បាការិនីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យសិល្បៈ និងកីទ្បានៅកម្ពុជា ក្នុងនាមជាប្រតិបត្តិករផ្ទាល់ រហូតមានការរីកចម្រើនរីកលូតលាស់ពេញផ្ទៃប្រទេស និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ លើសពីនេះ ក៏សូមកោតសរសើរចំពោះការរួបរួមគ្នាដោយប្រើប្រាស់ភាសា និងចង្វាក់នៃបេះដូងតែមួយ ក្នុងនាមជាសមាជិកបក្ស តាមរយៈការខិតខំប្រឹងប្រែងបង្ហាញទេពកោសល្យប្រកបដោយភាពច្នៃប្រឌិត ដើម្បីចូលរួមចំណែកជំរុញបុព្វហេតុដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងលើកកម្ពស់កិត្យានុភាពជាតិ។…
-
គណបក្សប្រជាជនស្វាគមន៍លោក សួង សោភ័ណ មកចូលរួមជីវភាពនយោបាយ និងត្រៀមតែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី
ភ្នំពេញ៖ គណបក្សប្រជាជនស្វាគមន៍លោក សួង សោភ័ណ មកចូលរួមជីវភាពនយោបាយ និងត្រៀមតែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើយោងតាមរយៈសារនៅក្នុងបណ្តាញសង្គមតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ បានសរសេរដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖«ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកសួង សោភណ័ ដែលពេញចិត្តសុំមករួមជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា។ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំនឹងស្នើសុំព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងលោក សួង សោភណ័ ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។សូមជូនពរលោក សួង សោភណ័ ជួបតែសេចក្តីសុខសេចក្តីចម្រើន។»
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រីករាយពេញចិត្ត និងអបអរចំពោះសមិទ្ធផលដែលកើតមានបច្ចុប្បន្ន និងបន្តបោះជំហានរួមគ្នាទៅមុខ សំដៅចាប់យកអនាគតដ៏រុងរឿងមួយ ក្នុងរយៈកាលប្រមាណ៣០ឆ្នាំខាងមុខ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរ និងការកោតសសើរចំពោះដំណើរបោះជំហានរីកចម្រើនទៅមុខគួរជាទីមោទនៈក្នុងរយៈកាល៣០ឆ្នាំ កន្លងមកនេះ របស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ដែលបានដើរតួរនាទីយ៉ាងសំខាន់ក្នុងសហគមន៍ធុរកិច្ចនៅកម្ពុជា ជាពិសេសការជំរុញឱ្យមានកិច្ចពិភាក្សារវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមសហការជិតស្និទ្ធជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា។ ទន្ទឹមនេះ សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ក៏ជាវេទិកាសម្រាប់ឱកាសនៃការភ្ជាប់ទំនាកទំនងរវាងបណ្តាញរវាងធុរកិច្ច រួមជាមួយនឹងការផ្តល់ជំនួយប្រឹក្សាយោបល់ដល់និយោគិនបរទេសដែលមកបណ្តាក់ទុននៅកម្ពុជាផងដែរ។ ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីរាត្រីសមោសរអបអរសាទរខួបលើកទី៣០ របស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា « International Business Chamber (IBC) » នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានជំរុញទឹកចិត្តបន្ថែមថា យើងបានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ដែលការណ៍នេះ គឺពិតជាទាមទារចាំបាច់នូវការរួបរួមគ្នាប្រកបដោយការបេ្តជ្ញាចិត្តខ្ពស់ ក្នុងការពុះពារជម្នះនូវរាល់ឧបសគ្គ ដើម្បីបង្កើតឱកាសសម្រាប់ប្រទេសកម្ពុជាដ៏រុងរឿងមួយ។ ដូច្នេះ សូមចូលរួមទាំងអស់គ្នាឈានទៅសម្រេចចក្ខុវិស័យនេះ ដោយចាប់ផ្តើមពីការរីករាយពេញចិត្ត និងអបអរចំពោះសមិទ្ធផលដែលកើតមានបច្ចុប្បន្ន និងបន្តបោះជំហានរួមគ្នាទៅមុខ សំដៅចាប់យកអនាគតដ៏រុងរឿងមួយ ក្នុងរយៈកាលប្រមាណ៣០ឆ្នាំខាងមុខ។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញនូវក្តីសង្ឃឹម…