-
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ សម្តេចទាំងទ្វេតែងបានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ ដោយបានឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា បន្ថែមលើការយកចិត្តទុកដាក់ចំពោះយោធិនដែលកំពុងបម្រើការ សម្តេចទាំងទ្វេក៏តែងបានគិតគូរជាប់ជាប្រចាំផងដែរ អំពីសុខទុក្ខរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ ដោយបានឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដើម្បីជួយសម្រួលដល់ការលើកស្ទួយជីវភាព និងសុខុមាលភាពរបស់អ៊ំពូមីងអតីតយុទ្ធជន តាមរយៈការផ្តល់ជំនួយជាថវិកា និងសម្ភារ រួមទាំងការដាក់ឱ្យដំណើរការនូវយន្តការមួយចំនួនទៀត ជាការបំពេញបន្ថែមឱ្យគោលនយោបាយចំពោះអតីតយុទ្ធជនរបស់រាជរដ្ឋាភិបាលដែលមានស្រាប់។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសមោ្ពធសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២ កងទ័ពជើងគោក ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានសូមចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលជាច្រើន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ និងកងឯកភាពចំណុះ រួមមានជាអាទិ៍៖ អគារស្នាក់នៅ ១ខ្នង កម្ពស់ ២ជាន់ អគាររោងបាយ ០១ខ្នង ឃ្លាំងកងវរសេនាតូចលេខ១ និងអគារទីបញ្ជាការ កងអនុសេនាធំមេមត់ ១ខ្នង ព្រមទាំងសមិទ្ធផលផ្សេងៗមួយចំនួនទៀត។…
-
អ្នកនាំពាក្យ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃស្នើទៅកាន់ក្រសួងការបរទេសថៃ សូមកុំដាក់ខ្នោះច្រវ៉ាក់ចំពោះពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់ ព្រោះពួកគាត់មិនមែនជាឧក្រិដ្ឋជនទេ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នូវបច្ចុប្បន្នភាពអំពីការចាប់ឃាត់ខ្លួន និងដាក់ខ្នោះច្រវ៉ាក់ ចំពោះពលករខ្មែរដែលលួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់។ តាមការសម្របសម្រួល និងចរចារបស់ស្ថានទូតកម្ពុជា អាជ្ញាធរថៃនឹងបញ្ជូនពលករទាំងនោះត្រលប់មកប្រទេសកម្ពុជាវិញ ក្រោយការសួរនាំ និងបំពេញសំណុំឯកសារចប់សព្វគ្រប់។ អ្នកនាំពាក្យក្រសួងការបរទេសបានបន្តថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានលើកសំណើទៅកាន់ក្រសួងការបរទេសថៃសូមកុំដាក់ខ្នោះច្រវ៉ាក់បែបនេះទៀត ចំពោះពលករខ្មែរដែលលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ព្រោះពួកគាត់មិនមែនជាឧក្រិដ្ឋជនទេ។ ទាក់ទងការចាប់ឃាត់ខ្លួន និងដាក់ខ្នោះច្រវ៉ាក់ ចំពោះពលករខ្មែរដែលលួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ដូចតទៅ៖1.ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសាកែវ បានទាក់ទងអាជ្ញាធរថៃ និងចុះជួបផ្ទាល់ជាមួយពលករខ្មែរខាងលើ ដោយបានទទួលព័ត៌មានថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៣ អាជ្ញាធរមានសមត្ថកិច្ចថៃ បានចាប់ឃាត់ខ្លួនពលករខ្មែរចំនួន១៤នាក់ ដែលបានលួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ (ក្នុងនោះមានស្រីចំនួន៥នាក់) នៅតំបន់ណាត្រាត ខេត្តសាមុតប្រាកាន។2.នៅពេលបញ្ជូនទៅកាន់មន្ទីរឃុំឃាំង នៅទីក្រុងបាងកក ពលករទាំងនោះត្រូវបានអាជ្ញាធរ ថៃ ដាក់ខ្នោះច្រវ៉ាក់ ដោយសារខ្លាចរត់គេចខ្លួន ហើយពួកគាត់ត្រូវបានអាជ្ញាធរថៃ ដោះខ្នោះច្រវ៉ាក់ចេញវិញ ពេលដល់នៅមន្ទីរឃុំឃាំងបាងកែវ (ទីក្រុងបាងកក)។3.តាមការសម្របសម្រួលនិងចរចារបស់ស្ថានទូតកម្ពុជា អាជ្ញាធរថៃនឹងបញ្ជូនពលករខាងលើត្រលប់មកប្រទេសកម្ពុជាវិញ ក្រោយការសួរនាំ និងបំពេញសំណុំឯកសារចប់សព្វគ្រប់។4.បន្ថែមលើនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានលើកសំណើទៅកាន់ក្រសួងការបរទេសថៃផងដែរ…
-
សហភាពអង្គការសង្គមស៊ីវិល៖ មានវប្បធម៌នយោបាយអាក្រក់ចំនួន៦ ដែលត្រូវបានបណ្តុះ និងកំពុងបន្តបណ្តុះក្នុងសង្គមកម្ពុជា តាមរយៈអ្នកនយោបាយជ្រុលនិយម សម រង្ស៊ី
ភ្នំពេញ៖ ក្រុមយុវជន អង្គការ សមាគម បានតាមដានយ៉ាងយកចិត្តទុកដាក់នូវសង្គមនយោបាយ កន្លងមក និងពេលបច្ចុប្បន្ន យុវជនយើងសង្កេតឃើញថា មានវប្បធម៌នយោបាយអាក្រក់ចំនួន៦ ដែលត្រូវបានបណ្តុះ និងកំពុងបន្តបណ្តុះក្នុងសង្គមកម្ពុជា តាមរយៈអ្នកនយោបាយជ្រុលនិយម លោក សម រង្ស៊ី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមយុវជន អង្គការ សមាគម កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ក្រុមយុវជន អង្គការ សមាគម បានបន្តថា វប្បធម៌នយោបាយ អាក្រក់នោះរួមមាន៖ទី១)ការធ្វើនយោបាយបំបែកបំបាក់ជាតិ តាមរយៈការប្រើសារនយោបាយ ដោយចោទប្រកាន់ខ្មែរគ្នាឯងថា អាយ៉ងយួន ក្បត់ជាតិ ក្បត់បក្ស ក្បត់ក្រុមជាដើម នេះជាការបណ្តុះគំនិតស្អប់ខ្ពើម ជ្រុលនិយមធ្វើឱ្យសង្គមខ្មែរបែកបាក់។ទី២)ការធ្វើនយោបាយដោយយកការរិះគន់ជាន់ពន្លិច មិនមែនជាការរិះគន់បែបស្ថាបនា នេះជាការបណ្តុះផ្នត់គំនិតអយុត្តិធម៌ចំពោះភាគីម្ខាង និងជាការបង្អាក់ការខិតខំអភិវឌ្ឍន៍ជាតិរបស់គណបក្សឈ្នះឆ្នោត។ទី៣)នយោបាយបំផ្លាញលទ្ធិប្រជាធិបតេយ្យ ដោយចោទប្រកាន់ថាក្បត់ លក់ក្បាល អាយ៉ង ឬបង្អាក់គ្រប់វិធីសាស្ត្រ ចំពោះការចូលរួមរបស់ប្រជាពលរដ្ឋ ឬអ្នកនយោបាយក្នុងបក្សប្រឆាំង ឬ អង្គការ ក្រុមយុវជន សមាគម ជាមួយគណបក្សកាន់អំណាច ឬបក្សផ្សេងៗទៀតក្នុងសង្គមនយោបាយ។ទី៤)នយោបាយបំផ្លាញសន្តិភាព ដោយអំពាវនាវដល់ទាហាន ពលរដ្ឋ ឱ្យបះបោរប្រឆាំងរដ្ឋាភិបាល ដើម្បីបំពេញមហិច្ចតាខ្លួន ដែលនេះជាទង្វើអាក្រក់…
-
ព្រឹទ្ធសភានឹងបន្តសម័យប្រជុំដើម្បីពិនិត្យហើយឱ្យយោបល់សេចក្តីព្រាងច្បាប់ចំនួនបី នៅថ្ងៃទី២ ឧសភា
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ ដើម្បីពិនិត្យហើយឱ្យយោបល់សេចក្តីព្រាងច្បាប់ចំនួនបី។ ការកំណត់ថ្ងៃបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ បានធ្វើឡើងបន្ទាប់ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៤ រួមមាន៖១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ព្រឹទ្ធសភានីតិកាលទី៤។២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ព្រឹទ្ធសភានីតិកាលទី៤។៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់…
-
រដ្ឋមន្ត្រីការបរទេសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារការទូតសេដ្ឋកិច្ចប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងកិច្ចពិភាក្សាអំពីការជ្រើសរើសមុខម្ហូបខ្មែរសម្រាប់ទទួលភ្ញៀវបរទេសនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុង «កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារការទូតសេដ្ឋកិច្ចប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងកិច្ចពិភាក្សាអំពីការជ្រើសរើសមុខម្ហូបខ្មែរសម្រាប់ទទួលភ្ញៀវបរទេសនៅកម្ពុជា» ដែលបានរៀបចំឡើងដោយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមទម្រង់ Hybrid។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួង-ស្ថាប័នពាក់ព័ន្ធ បណ្តាស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស តំណាងសមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន និងវិស័យឯកជន សរុបប្រមាណ ២០០នាក់។ កិច្ចប្រជុំនេះ មានគោលបំណងបូកសរុបការងារ ដែលក្រុមការងារបានអនុវត្តក្នុងត្រីមាសទី១ ឆ្នាំ២០២៣ និងផ្តល់ឱកាសជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាតំណាងវិស័យឯកជន មានមតិចំណាប់អារម្មណ៍ និងពិភាក្សាជ្រើសរើសមុខម្ហូបខ្មែរ សម្រាប់ទទួលភ្ញៀវបរទេស នៅតាមសណ្ឋាគារ និងភោជនីយដ្ឋាន ឱ្យមានភាពសម្បូរបែប និងស្តង់ដារខ្ពស់ ទាំងបញ្ជីមុខម្ហូប គ្រឿងផ្សំ រសជាតិ ការតុបតែង និងគុណភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អ និងការគាំទ្រកន្លងមក ពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រជាជនជាម្ចាស់ប្រទេស ហើយមន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ប្រជាជនជាម្ចាស់ប្រទេស ហើយមន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានតម្កល់ផលប្រយោជន៍របស់ប្រជាជនជាធំ ក្នុងគ្រប់កាលៈទេសៈ ដូចដែលស្តែងឡើងតាមរយៈការបង្កើតយន្តការជាច្រើនចុះបម្រើប្រជាពលរដ្ឋផ្ទាល់នៅតាមមូលដ្ឋាន និងការពង្រឹងនូវក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីការនៅក្នុងពេលបំពេញមុខងារផងដែរ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តថ្មី ហៅវត្តគ្រើល ស្ថិតក្នុងភូមិបន្ទាយបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ក្នុងកាលៈទេសៈសុខសន្តិភាព សេរីភាព និងភាពសម្បូរសប្បាយរុងរឿងដូចបច្ចុប្បន្ន ប្រជាពលរដ្ឋបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសមិទ្ធផលនានាទាំងផ្នែកសាសនា និងអាណាចក្រ ទៅតាមបំណងប្រាថ្នារៀងៗខ្លួន ព្រោះប្រជាពលរដ្ឋមានក្តីសង្ឃឹមជឿជាក់ថា សមិទ្ធផលទាំងអស់ដែលកើតមានឡើង នឹងនៅបន្តឋិតថេរគង់វង្សរាប់ជំនាន់តទៅ នៅក្រោមស្ថិរភាពរឹងមាំ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្តេជ្ញាការពារដាច់ខាតសម្រាប់ជាតិ និងប្រជាជន។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមអនុមោទនាត្រេកអរជាមួយប្រជាពលរដ្ឋក្នុងឃុំអន្សោង ស្រុកកំពង់ត្របែក ក៏ដូចជានៅទូទាំងខេត្តព្រៃវែង ចំពោះសមិទ្ធផលជាច្រើនដែលបន្តកើតមានឡើងក្នុងទីអារាមវត្តគ្រើលដ៏ចំណាស់ដែលរងការបំផ្លិចបំផ្លាញខ្លាំងក្នុងសម័យសង្គ្រាម ក្រោមកម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយ ព្រមជាមួយនឹងការចូលរួមគាំទ្រពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់…
-
រយៈពេល៤ថ្ងៃ៖ គណបក្សចំនួន៨ បានចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧
ភ្នំពេញ៖ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គឺមានគណបក្សនយោបាយចំនួន៨ បានចុះបញ្ជីនៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប)។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ប្រាប់ប្រាប់ AMS នៅល្ងាចថ្ងៃទី២៧ ខែមេសានេះថា នៅថ្ងៃទី៤ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន ១ គឺគណបក្សខ្មែរអភិរក្ស បានមកដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា សម្រាប់រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ គឺមានគណបក្សចំនួន៨ ដែលបានមកដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣។ គណបក្សនយោបាយទាំង៨ មានដូចជា៖១.គណបក្សប្រជាជនកម្ពុជា២.គណបក្សខ្មែររួមរួមជាតិ៣.គណបក្សយុវជនកម្ពុជា៤.គណបក្សធម្មាធិបតេយ្យ៥.គណបក្សកម្លាំងប្រជាធិបតេយ្យ៦.គណបក្សសញ្ជាតិកម្ពុជា៧.គណបក្សខ្មែរតែមួយ៨.គណបក្ស ខ្មែរអភិរក្សឯកឧត្តម សោម សូរីដា បានបន្តថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត…
-
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ កិច្ចការពារជាតិត្រូវតែបន្តពង្រឹងតាមរយៈការធ្វើការកែទម្រង់ និងធ្វើទំនើបកម្មជាប់ជាប្រចាំ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ជាទស្សនៈផ្ទាល់ខ្លួន កិច្ចការពារជាតិត្រូវតែបន្តពង្រឹងតាមរយៈការធ្វើការកែទម្រង់ និងធ្វើទំនើបកម្មជាប់ជាប្រចាំ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងសំណូមពរភារកិច្ចចាំបាច់ជាក់ស្តែងចំពោះមុខ និងសម្រាប់ពេលអនាគត ហើយការធ្វើទំនើបកម្មនោះទៀតសោត ត្រូវផ្តោតលើកត្តាចម្បងចំនួន៣ គឺ៖ ទី១.ទំនើបកម្មរចនាសម្ព័ន្ធ សំដៅលើការរៀបរយក្របខ័ណ្ឌចាត់តាំងកម្លាំងដើម្បីត្រៀមឆ្លើយតបទៅនឹងហានិភ័យចំពោះមុខ មានជាអាទិ៍៖ អំពើភេរវកម្ម និងគ្រោះមហន្តរាយធម្មជាតិ ជាដើម ទី២.ទំនើបកម្មគ្រឿងបំពាក់ សំដៅទៅលើសមត្ថភាពម្ចាស់ការលើការធានាសម្ភារបច្ចេកទេស និងបរិក្ខារផ្សេងៗ និងទី៣ ទំនើបកម្មធនធានមនុស្ស ដោយផ្តោតលើការធ្វើទំនើបកម្មប្រព័ន្ធហ្វឹកហ្វឺន ដែលរួមមាន៖ សាលាហ្វឹកហ្វឺន យោធាចារ្យ កម្មវិធីសិក្សា និងការស្រាវជ្រាវចងក្រងខ្លឹមសារមេរៀន សំដៅធានាការលើកកម្ពស់គុណភាពហ្វឹកហ្វឺនឱ្យកាន់តែមានប្រសិទ្ធភាព។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺនឆ្នាំ២០២២ និងបើកវគ្គបន្តឆ្នាំ២០២៣ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និងបណ្ណាល័យ នៃសាកលវិទ្យាល័យការពារជាតិ កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយនាយទាហាន នាយទាហានរង ជាសិក្ខាកាម ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២២ កន្លងទៅ ហើយដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ។ ជាមួយគ្នា ក៏សូមធ្វើការវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺនឆ្នាំ២០២៣…
-
រយៈពេល៣ថ្ងៃ៖ គណបក្សចំនួន៧ បានចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧
ភ្នំពេញ៖ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៤-២៥-២៦ ខែមេសា ឆ្នាំ២០២៣ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គឺមានគណបក្សនយោបាយចំនួន ០៧ បានចុះបញ្ជីនៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ប្រាប់ប្រាប់ AMS នៅល្ងាចថ្ងៃទី២៦ ខែមេសា នេះថា នៅថ្ងៃទី៣ (២៦មេសា) នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន ០១ គឺគណបក្សខ្មែរតែមួយ ដោយដាក់បេក្ខជនឈរឈ្មោះ ២៥មណ្ឌល រាជធានី ខេត្ត។ អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៤-២៥-២៦ ខែមេសា ឆ្នាំ២០២៣ គណបក្សដែលបានមកដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ នេះ គឺមានចំនួន៧គណបក្សហើយ មានដូចជា៖១.គណបក្សប្រជាជនកម្ពុជា២.គណបក្សខ្មែររួមរួមជាតិ៣.គណបក្សយុវជនកម្ពុជា៤.គណបក្សធម្មាធិបតេយ្យ៥.គណបក្សកម្លាំងប្រជាធិបតេយ្យ៦.គណបក្សសញ្ជាតិកម្ពុជា៧.គណបក្សខ្មែរតែមួយ ឯកឧត្តម សោម សូរីដា…
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាដើម្បីពិនិត្យនិងសម្រេចលើរបៀបវារៈចំនួនបីនៅថ្ងៃទី២៨ ខែមេសា
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះដើម្បីពិនិត្យនិង សម្រេចលើសំណើសំខាន់ៗចំនួនបី។យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកាលពីថ្ងៃទី ២៦ ខែមេសាបានឱ្យដឹងថា កិច្ចប្រជុំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យ និងសម្រេចលើមានរបៀបវារៈចំនួនបីមានដូចជាៈ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈ កម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវន- កម្មនៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីសារ ពើពន្ធ ទៅក្នុងរបៀបវារៈសម័យប្រជុំលើក ទី១០ ព្រឹទ្ធសភានីតិកាលទី៤ ។២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈ កម្ម ការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្ដីពីលទ្ធកម្មសាធារណៈ ទៅក្នុងរបៀបវារៈសម័យ ប្រជុំលើកទី ១០ ព្រឹទ្ធសភានីតិកាលទី៤ ។៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្ម ការសាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាម…