-
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ សម្តេចតេជោនិងឥស្សរជនថ្នាក់ដឹកនាំជាច្រើនរូបបានចូលរួមក្នុងសកម្មភាព សង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជានៅក្នុងដំណាក់កាលជាច្រើនក្នុងរបត់នៃប្រវត្តិសាស្ត្រជាតិ
ភ្នំពេញ៖ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បំណងប្រាថ្នាសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូបគឺការថែរក្សា អាយុជីវិតរបស់ខ្លួននិងអ្នកជាទីស្រឡាញ់ តាមរយៈការហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារនិងទំនុកបម្រុងឱ្យមាន អាយុជីវិតបន្តទៅទៀត។ ឯកឧត្តមបណ្ឌិតបន្តថាក្នុងបុព្វហេតុនេះសម្តេចតេជោនិងឥស្សរជនថ្នាក់ដឹកនាំជាច្រើនរូបបានចូលរួមក្នុងសកម្មភាពសង្គ្រោះ អាយុជីវិតរបស់ប្រជាជនកម្ពុជា នៅក្នុងដំណាក់កាលជាច្រើនក្នុងរបត់នៃប្រវត្តិសាស្ត្រជាតិ ជាអាទិ៍ការផ្តួលរំលំ របបប្រល័យពូជសាសន៍ប៉ុលពត, ការសម្រេចបាននូវសន្តិភាពជាតិពេញលេញដោយនយោបាយឈ្នះឈ្នះ និងជោគជ័យនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩តាមរយៈការប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍តម្កល់អាយុជីវិតរបស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បងបំផុតក្នុងគ្រប់កាលៈទេសៈ និងទោះក្នុងតម្លៃណាក៏ដោយ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមអរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងសមត្ថកិច្ចគ្រប់ជំនាញក្នុងខេត្តព្រះសីហនុ ដែលបានខិតខំបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ហើយក៏សូមអរគុណចំពោះប្រជាពលរដ្ឋអ្នកស្រុកព្រៃនប់ ក៏ដូចជាអ្នកខេត្តព្រះសីហនុទាំងមូលដែលតែងជឿទុកចិត្តលើ ការដឹកនាំរបស់ សម្តេចតេជោ ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរុងរឿងយូរអង្វែងតរៀងទៅ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមចូលរួមអនុមោទនាត្រេកអរសប្បាយរីករាយជាមួយប្រជាពលរដ្ឋក្នុងឃុំសំរុង ស្រុកពៃ្រនប់ ក៏ដូចជាទូទាំងខេត្តព្រះសីហនុ ចំពោះសមិទ្ធផលជាច្រើនដែលបន្តរីកលូតលាស់នៅក្នុងវត្តព្រហ្មកេរ្តិ៍ ដែលកើតចេញពីកម្លាំងរួបរួមសាមគ្គី និងសទ្ធាជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានឋិតថេរគង់វង្ស។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មានកត្តាបីយ៉ាងដែលញ៉ាំងឱ្យការកសាងសមិទ្ធផលនានាអាចប្រព្រឹត្ត ទៅបានប្រកបដោយភាពចម្រុងចម្រើនគឺ ទី១. កត្តាសុខសន្តិភាព ដែលឱ្យខេត្តព្រះសីហនុក៏ដូចជាទូទាំងផ្ទៃប្រទេស មានឱកាសបញ្ចេញនូវសក្កានុពលអភិវឌ្ឍន៍របស់ខ្លួនឥតឈប់ឈរ។ ទី២. កត្តាសិទ្ធិសេរីភាពដែលបង្កលក្ខណៈ…
-
តំណាង គ.ជ.ប ជួបជាមួយតំណាងក្រុមហ៊ុនហ្គូហ្គលដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយនិងព័ត៌មានខុសច្បាប់
ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ជួបពិភាក្សាការងារជាមួយតំណាង ក្រុមហ៊ុនហ្គូហ្គល (Google) ប្រចាំនៅអាស៊ីអាគ្នេយ៍ ដែលមានការិយាល័យនៅប្រទេសសិង្ហបុរីដើម្បីពិភាក្សាអំពី កិច្ចសហការជាមួយគ្នាលើការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់ក្នុងបណ្តាញសង្គមនិងជាពិសេស ទប់ស្កាត់ការលួចទិន្នន័យព័ត៌មានដោយខុសច្បាប់។ ជំនួបពិភាក្សានេះបានធ្វើឡើងកកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ ប្រភពគ.ជ.ប បានឱ្យដឹងថា ក្នុងជំនួបនេះ លោក អ៊ីវ ហ្គោនស្ស៊ាឡេស តំណាងក្រុមហ៊ុនហ្គូហ្គលប្រចាំនៅអាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា បន្ទាប់ពីលោកបានជួបជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រួចមក លោកមានបំណងជួប គ.ជ.ប ដើម្បីឱ្យមានកិច្ចសហការល្អជាមួយគ្នា ក្នុងការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយនិងព័ត៌មានខុសច្បាប់ក្នុង បណ្តាញសង្គម។ ដើម្បីធ្វើការងារនេះបានសុំបង្កើតក្រុមការងារទំនាក់ទំនងគ្នារវាងគ.ជ.បជាមួយនិងតំណាងក្រុមហ៊ុន ហ្គូហ្គល (Google) ដែលមានទីស្នាក់ការប្រចាំនៅរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាបានទាន់ពេល។ បន្ទាប់ពីបានពិភាក្សាគ្នាលើបញ្ហាបច្ចេកទេសជាច្រើនលើផ្នែកព័ត៌មានវិទ្យារួចមក ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានស្នើឱ្យក្រុមហ៊ុនហ្គូហ្គលសហការជាមួយ គ.ជ.ប លើការងារមួយចំនួនក្នុងនោះ ជាការឆ្លើយតប លោក អ៊ីវ ហ្គោនស្ស៊ាឡេស បានទទួលយករាល់ការលើកឡើងទាំងអស់របស់តំណាង គ.ជ.ប ហើយបញ្ជាក់ថា កិច្ចសហការទាំងនេះមិនតម្រូវឱ្យបង់ថ្លៃសេវាទេ។ឯកឧត្តម ហង្ស ពុទ្ធា មានប្រសាសន៍ថា ឯកឧត្តមនឹងរាយការណ៍ជូន គ.ជ.ប អំពីជំនួបនេះហើយការសុំបង្កើត…
-
ថ្ងៃទី២នៃការចុះបញ្ជី ៖ គណបក្សចំនួន ៦ បានចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧
ភ្នំពេញ៖នៅថ្ងៃទី២៥ ខែមេសានេះ គឺជាថ្ងៃទី២ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន ៦ បានចុះបញ្ជីនៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប)។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានប្រាប់AMSនៅល្ងាចថ្ងៃទី២៥ ខែមេសានេះថា សម្រាប់ការចុះបញ្ជីគណបក្សនយោបាយ និងចុះបញ្ជីឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅទី២ នៅថ្ងៃទី២៥ ខែមេសា នេះ គ.ជ.ប ទទួលបានការស្នើសុំការចុះបញ្ជីពីគណបក្សនបាយចំនួន ៦។ក្នុងនោះមានដូចជា ១. គណបក្សប្រជាជនកម្ពុជា ២. គណបក្សខ្មែររួមរួមជាតិ ៣. គណបក្សយុវជនកម្ពុជា ៤. គណបក្សធម្មាធិបតេយ្យ ៥. គណបក្សកម្លាំងប្រជាធិបតេយ្យ និងទី៦. គណបក្សសញ្ជាតិកម្ពុជា។ ឯកឧត្តមបានបន្តថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា…
-
លោក ហ៊ុន កុសល ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ហ៊ុន កុសល ជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃទី២៣ខែមេសាបានបអនុញ្ញាតឱ្យលោក ហ៊ុន កុសល ជួបសម្តែងការ គួរសម និងសម្តែងការដឹងគុណចំពោះក្តីអនុគ្រោះឱ្យរូបលោកចូលរួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជានៅគេហដ្ឋានសម្ដេចនាក្រុងតាខ្មៅ ខេត្តកណ្តាល។ ការអនុញ្ញាតនេះបន្ទាប់ពីលោក ហ៊ុ ន កុសល សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែមេសា ។ គួរបញ្ជាក់ថា លោក ហ៊ុន កុសល គឺជាអតីតសកម្មជនគាំទ្រអតីតគណបក្សសង្គ្រោះ ជាតិ ហើយក៏ជាអ្នកតែងតែរិះគន់ និងវាយប្រហារលើគណបក្សប្រជាជនកម្ពុជា ផងដែរ។លោក ហ៊ុន កុសល ត្រូវបានសមត្ថកិច្ចឃាត់ និងឃុំខ្លួននៅពន្ធនាគារព្រៃស កាល ពី ថ្ងៃ ទី២១ ខែមីនា…
-
លោក ហ៊ុន កុសល សូមថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយោគយល់ និងអនុគ្រោះដើម្បីសម្របសម្រួលដ៏សំខាន់ចំពោះរឿងក្តីរបស់លោក
ភ្នំពេញ៖ លោក ហ៊ុន កុសល បានសូមថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយោគយល់ និងអនុគ្រោះដើម្បីសម្របសម្រួលដ៏សំខាន់ចំពោះរឿងក្តីរបស់លោក។ ឱកាសដែលលោកអាចនៅក្រៅឃុំបណ្តោះអាសន្ននេះ ដោយសារមានការសម្របសម្រួលដ៏សំខាន់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោក យី សុខតូច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) នៃក្រសួងមហាផ្ទៃ ដោះលែងជនត្រូវចោទឈ្មោះ ហ៊ុន កុសល ភេទប្រុស កើតថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៨២ ជនជាតិខ្មែរ មុខរបរ អ្នកនយោបាយ ទីកន្លែងកំណើតនៅភូមិតូច ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ៤២ (បុរីគឹមធី) ផ្លូវលេខ១ ភូមិកាកាប សង្កាត់ កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីត្រូវបានដោះលែងចេញពីពន្ធនាគារ លោក ហ៊ុន កុសល បានសរសេរនៅលើបណ្តាញសង្គមថា “ខ្ញុំបាទ ហ៊ុន កុសល ដែលត្រូវបានតុលាការដំបូងរាជធានីភ្នំពេញបញ្ជូនមកឃុំខ្លួនក្នុងមណ្ឌលអប់រំកែប្រែ(ម១) នាថ្ងៃទី២២ ខែមីនា…
-
លោក ហ៊ុន កុសល ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ
ភ្នំពេញ៖ លោក យី សុខតូច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) នៃក្រសួងមហាផ្ទៃ ដោះលែងជនត្រូវចោទឈ្មោះ ហ៊ុន កុសល ភេទប្រុស កើតថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៨២ ជនជាតិខ្មែរ មុខរបរ អ្នកនយោបាយ ទីកន្លែងកំណើតនៅភូមិតូច ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ៤២ (បុរីគឹមធី) ផ្លូវលេខ១ ភូមិកាកាប សង្កាត់ កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕សូមជូនដីកាបង្គាប់ឱ្យដោះលែង៖
-
ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង លោក យឹម ស៊ីណន ជាអនុរដ្ឋលេខាធិការក្រសួងការងារ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងលោក យឹម ស៊ីណន ជាអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការត្រាស់បង្គាប់តែងតាំង បានធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ។ សូមជម្រាបថា លោក យឹម ស៊ីណន ជាអតីតប្រធានយុវជនអតីតគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង ដែលជាអ្នកប្រឆាំងដ៏ខ្លាំងក្លាមួយចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។ នៅថ្ងៃទី២១ ខែមេសា កន្លងទៅ លោកបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕
-
អ្នកតាមដានព្រឹត្តិការណ៍នយោបាយ ៖ កុំមើលរំលងកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ !
ភ្នំពេញៈ លោកសួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាវេទិកាសន្តិភាព នៃកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានសរសេរនៅលើបណ្តាញសង្គមថា ៖ ១- ហេតុអ្វីក៏មេដឹកនាំបារាំង ប្រធានាធិបតី ម៉ាក្រុង ព្យាយាមចង់ជួប សម្តេចតេជោ ហ៊ុន សែន និងចង់បានទំនាក់ទំនងពិសេសជាមួយនិង សម្តេច ហ៊ុន សែន នៃកម្ពុជា ? ។ ២- ហេតុអ្វីក៏កម្ពុជា ប្រកាសគាំទ្រភ្លាមៗនៅសំណើរ ១២ ចំណុចរបស់ ចិន ក្នុងការស្វែងរកសន្តិភាពដើម្បីបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ?។៣- ហេតុអ្វីបានជាក្រុងប៉េកាំង ព្រមទទួលដំណើរទស្សនៈកិច្ចនិងបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្តៅបំផុតចំពោះ ម៉ាក្រុង ក្នុងដំណើរពី ប៉ារីស ទៅប៉េកាំង ?។៤- ហេតុអ្វីបងធំ អាមេរិក មិនមានប្រតិកម្មពីវត្តមានរបស់ ម៉ាក្រុង នៅប៉េកាំង ?។ ៥- ហេតុអ្វីពេលនេះ បារាំងនិយាយក្នុងនាមអឺរ៉ុបថា ខ្លួនរងចាំមើលជំហរចិន លើបញ្ហាដែនកោះ តៃវ៉ាន់ ?។ លោកបានបន្តថា ១, ២,…
-
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក យឹម ស៊ីណន ចូលជួបសម្ដែងការគួរសម
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក យឹម ស៊ីណន អតីតសមាជិកក្រុមប្រឆាំងដ៏សកម្មម្នាក់ចូលជួបសម្ដែងការគួរសមក្រោយពីលោកស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ជំនួបនេះ បានធ្វើឡើងរយៈពេលជាង២ម៉ោងនៅគេហដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន នាក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News ជាអ្នកជួយសម្របសម្រួល និងនាំលោក យឹម ស៊ីណន និងក្រុមគ្រួសារទៅជួបសម្តេច។ នៅក្នុងជំនួបសម្តេចតេជោ ហ៊ុន សែន បានណែនាំ និងផ្តល់អនុសាសន៍ជាច្រើន សម្រាប់លោក យឹម ស៊ីណន ដែលជាអ្នកនយោបាយវ័យក្មេង។ សូមជម្រាបថា ជំនួបនេះ បានធ្វើឡើងបន្ទាប់ពីលោក យឹម ស៊ីណន កាលពីព្រឹកថ្ងៃទី២១ ខែមេសា បានបង្ហាញសរសេរនៅលើបណ្តាញសង្គម Facebook ជាមួយនឹងពាក្យពេជន៍ឈឺចាប់ជាទីបំផុតរកអ្វីប្រៀបផ្ទឹមពុំបាន ដោយសារទង្វើ និងសកម្មភាព មិនខ្វាយខ្វល់របស់ក្រុមប្រឆាំងទៅលើរូបលោក…
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងអនុវត្តកម្មវិធីនយោបាយនាំមកនូវសមិទ្ធផលធំធេងជូនជាតិ និងប្រជាជនបន្តទៀត
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយគណបក្សខេត្តត្បូងឃ្មុំ បានជំរុញដល់សមាជិក សមាជិកា ទំាងអស់បន្តខិតខំបំពេញភារកិច្ច ពិសេសត្រូវបន្តអនុវត្តអំពើល្អ បម្រើពលរដ្ឋឱ្យបានទាន់ពេលវេលា និងប្រកបដោយគុណភាព។ ដោយសម្តេចបានសង្កត់ធ្ងន់ថា ជោគជ័យរបស់គណបក្សខេត្តត្បូងឃ្មុំ និយាយជារួមជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតខាងមុខ នឹងនាំមកនូវរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបានដំណើរការដោយរលូននូវកម្មវិធីនយោបាយដែលគណបក្សបានដាក់ចេញក្នុងការអនុវត្តទទួលបាននូវសមិទ្ធផលធំធេងជូនជាតិ និងប្រជាជនដោយពិតប្រាកដបន្តទៀត។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារគណបក្សខេត្តត្បូងឃ្មុំឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ នៅទីស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តថា ដើម្បីឈានទៅទទួលបានជោគជ័យបន្តទៀត នៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៧ឆាប់ៗនេះ សមាជិកសមាជិកាទំាងអស់ ខិតខំថែរក្សាសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទប់ស្កាត់រាល់ឧបាយកលប៉ុនប៉ងបង្កចលាចលនានារបស់ពួកអមិត្ត សំដៅថែរក្សាចីរភាពនៃដំណើរការប្រជាធិបតេយ្យឱ្យបានរលូន។ បង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យសង្គម និងសេដ្ឋកិច្ច ឱ្យកាន់តែមានការរីកចម្រើន សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ត្រូវខិតខំអនុវត្តន៍ឱ្យបានត្រឹមត្រូវសព្វជ្រុងជ្រោយប្រកបដោយចីរភាពនូវគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីជួយដោះស្រាយជីវភាពប្រជាជនក្រីក្រ និងប្រជាជនដែលងាយរងនូវហានិភ័យផ្សេងៗ។ សម្តេច ហេង សំរិន បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ…