-
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងមេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម ជួបប្រជុំប្រចាំឆ្នាំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេ ឌឹកថាយ មេបញ្ជាការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវមោទកភាពចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដោយសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនរាប់ចាប់តាំងពីឆ្នាំ២០០៤មក។ ជាពិសេស ទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ បានឈានឡើងដល់កម្រិតមួយទៀត គឺការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្នុងរយៈកាលកន្លងមកនេះ អនុស្សារណៈនេះ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងបន្ថែមទៀត និងលើកកម្ពស់ប្រសិទ្ធភាពនៃការងារសហការគ្រប់គ្រង និងការពារព្រំដែន ដើម្បីធានាការពារសន្តិសុខ សន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ជាក់ស្តែង ទំនាក់ទំនងរវាងការិយាល័យទី២ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងស្នងការស្រាវជ្រាវព័ត៌មានសន្ដិសុខ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន…
-
សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាដាច់ណាត់លុបចោលការយកថ្លៃភាស៊ីចូលខេត្តកែបចាប់ពីថ្ងៃនេះតទៅ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាដាច់ណាត់លុបចោលការយកថ្លៃភាស៊ីចូលខេត្តកែបចាប់ពីថ្ងៃនេះតទៅ៕ សូមស្តាប់ប្រសាសន៍សម្តេចតេជោទាំងស្រុងដូចខាងក្រោម៖
-
សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែមេសាខាងមុខ
ភ្នំពេញ៖ ប្រសិនជាពុំមានការប្រែប្រួលទេ សម្តេចពិជ័យសនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ។ សូមជម្រាបថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣៕ដោយ៖ពលជ័យ
-
កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជួបប្រជុំប្រចាំឆ្នាំជាមួយយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនឹងបញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន ស៊ុនយ៉ាត់ មេបញ្ជាការយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម។ ក្នុងនាមម្ចាស់ផ្ទះនៃកិច្ចប្រជុំប្តូរវេនប្រចាំឆ្នាំ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ស្របពេលដែលប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសកម្ពុជា កំពុងរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយព្រះរាជាណាចក្រកម្ពុជា ក៏នឹងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅក្នុងខែឧសភា និងមិថុនា ខាងមុខនេះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមឧត្តមសេនីយ៍ទោ ង្វៀន ស៊ុនយ៉ាត់ បានថ្លែងអំណរគុណចំពោះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងអំពីសារៈសំខាន់នៃការចាប់ផ្តើមបង្កើនកិច្ចសហប្រតិបត្តិការឡើងវិញ នៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងការទូតផ្នែកយោធារវាងប្រទេសទាំងពីរ បន្ទាប់ពីមានការរអាក់រអួលមួយចំនួនដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។…
-
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិនពិការដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងស្នាដៃ និងគុណបំណាច់ជូនជាតិមាតុភូមិ ប្រកបដោយទឹកចិត្តស្នេហាជាតិ
ភ្នំពែញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ជានិច្ចជាកាល សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់អ៊ំពូមីងយោធិនពិការ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងស្នាដៃ និងគុណបំណាច់ជូនជាតិមាតុភូមិ ប្រកបដោយទឹកចិត្តស្នេហាជាតិ ការលះបង់ និងពលិកម្មគ្រប់បែបយ៉ាងក្នុងការប្រយុទ្ធការពារជាតិ និងប្រជាជនកម្ពុជា ប្តូរយកសន្តិភាពធ្វើឱ្យប្រជាជនរស់ក្នុងសេចក្តីសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់លើវិស័យពិការភាព ដោយបានដាក់ចេញ និងអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់អ៊ំពូមីងយោធិនពិការ សំដៅធ្វើយ៉ាងណាជួយដល់អ៊ំពូមីង និងក្រុមគ្រួសារឱ្យទទួលបានកិត្តិយស សេចក្តីថ្លៃថ្នូរ គុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង និងទទួលបានសេវាសង្គមនិងសេវាសាធារណៈប្រកបដោយភាពអនុគ្រោះ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ កងទ័ពជើងគោក នៅខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបន្តថា ជាក់ស្តែង ការរៀបចំមណ្ឌលអភិវឌ្ឍន៍យោធិនពិការនៅតាមតំបន់នានាទូទាំងប្រទេស គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយជីវភាពរស់នៅ និងសុខុមាលភាពរបស់អ៊ំពូមីងបងប្អូនយោធិនពិការ និងក្រុមគ្រួសារ…
-
ប៉េអឹមចាប់ខ្លួនអ្នកដែលអះអាងថាជាដៃស្តាំនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដើរឆបោកប្រជាពលរដ្ឋ
ភ្នំពេញ៖ នៅទីបំផុត កម្លាំងកងរាជអាវុធហត្ថចាប់បានហើយអ្នកដែលអះអាងថា ខ្លួនពាក់ផ្កាយពីរ និងជាដៃស្តាំឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងដើរឆបោកប្រជាពលរដ្ឋយកលុយរត់ការចូលក្របខណ្ឌកងទ័ព។ ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ ផន ច័ន្ទផានិត ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននៅចំណុចមុខផ្សារបុរីពិភពថ្មីកំបូល៣ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។ បើតាមអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត ពាក់ព័ន្ធករណីឆបោក និងក្លែងឯកសារសារធារណៈ ដោយជនសង្ស័យបាន អះអាងចំពោះមុខជនរងគ្រោះថា ខ្លួនពាក់ស័ក្តិឧត្តមសេនីយ៍ទោ ជាដៃស្តាំឯកឧត្តម ហ៊ុន ម៉ាណែត គឺអាចជួយឱ្យជនរងគ្រោះចូលក្របខ័ណ្ឌបាន តែត្រូវប្រគល់ប្រាក់១០,០០០ដុល្លារ ហើយជនសង្ស័យបានបង្ហាញរូបថតដែលមានរូបខ្លួន ថតជាមួយឯកឧត្តម ហ៊ុន ម៉ាណែត និងថតជាមួយថ្នាក់ដឹកនាំផ្សេងទៀត ទៅជនរងគ្រោះមើល ទើបធ្វើឱ្យជនរងគ្រោះ មានការជឿទុកចិត្ត ព្រមប្រគល់ប្រាក់ជាដំណាក់កាល ឱ្យទៅជនសង្ស័យ ដើម្បីរត់ការចូលក្របខ័ណ្ឌ។ ជនសង្ស័យបានឱ្យជនរងគ្រោះផ្ញើប្រវត្តិរូបផ្ទាល់ខ្លួន រូបថត និងឯកសារផ្សេងៗ ដើម្បីបំពេញបែបបទបញ្ចូលក្របខ័ណ្ឌ។ បន្ទាប់មក ជនសង្ស័យក៏បានប្រគល់អត្តសញ្ញាណប័ណ្ណកងទ័ព និងលិខិតបញ្ជាបេសកកម្មទៅជនរងគ្រោះប្រើប្រាស់។ ក្រោយមកជនរងគ្រោះ បានសួររកប្រាក់ខែរដ្ឋ…
-
រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣ នៅព្រឹកថ្ងៃ១៩ ខែមេសា
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ដើម្បីធ្វើការពិភាក្សាកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣។ បន្ទាប់ពីពិភាក្សាអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ បន្ទាប់ពីពិភាក្សា អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានធ្វើការពិភាក្សា និងអនុម័ត ដោយកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ ដោយមានរបៀបវារៈចំនួន៣គឺ៖-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ។-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ។-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សូមជម្រាបថា សេចក្តីព្រាងច្បាប់ទាំងបីនេះ ត្រូវបានអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្រេចឯកភាពកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ ត្រូវបានរៀបចំឡើងជា ២០ជំពូក និង២៥៥មាត្រា។ សេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ ត្រូវបានរៀបចំឡើងជា ១៥ជំពូក…
-
ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហានជាន់ខ្ពស់តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែងយោធភូមិភាគទី១
ភ្នំពេញ៖នៅឯខេត្តស្ទឹងត្រែងមានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហានជាន់ខ្ពស់តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែងយោធភូមិភាគទី១ខេត្តស្ទឹងត្រែងក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក។ ក្នុងពិធីផ្លូវការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានអបអរសាទរជាមួយលោកវរសេនីយ៍ឯក តន ឆៃ ដែលទទួលបានការទុកចិត្តពីក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំងមុខតំណែងជា «មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង» ហើយដែលត្រូវប្រកាសនាពេលនេះដើម្បីអាចចាប់ផ្តើមបំពេញតួនាទីភារកិច្ច តាមឋានានុក្រមដឹកនាំបញ្ជាឱ្យមានប្រសិទ្ធភាព។ ឯកឧត្តមនាយឧត្តមសេនីយ៍បានបញ្ជាក់ថា ការសម្រេចតែងតាំងមុខតំណែងនេះ គឺពិតជាស័ក្តិសមទៅនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, ស្នាដៃ និងគុណបំណាច់ ក្នុងការខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន ក្នុងរយៈកាលកន្លងមក ក៏ដូចជាដើម្បីឆ្លើយតបនឹងសំណូមពរភារកិច្ចចាំបាច់ចំពោះមុខរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងដំណាក់កាលបច្ចុប្បន្ន ស្របពេលដែលកិច្ចការកែទម្រង់កងយោធខេមរភូមិន្ទកំពុងដំណើរការទៅមុខជាប់ជាប្រចាំ ។ក្នុងនេះ ការកែសម្រួលរចនាសម្ព័ន្ធ និងប្រព័ន្ធការងារ, ការពង្រឹងក្បាលម៉ាស៊ីនដឹកនាំបញ្ជា និងការសម្រិតសម្រាំងគុណភាពធនធានមនុស្ស គឺជាមូលដ្ឋានដ៏ចាំបាច់មួយសម្រាប់ការកសាង និងគ្រប់គ្រងប្រភពកម្លាំង សំដៅធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការបំពេញភារកិច្ច។ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលបានខិតខំបំពេញភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលការងារជាច្រើន ជាពិសេសក្នុងរយៈកាលពេញមួយឆ្នាំ២០២២ កន្លងមកនេះ ទាំងលើការបំពេញភារកិច្ចស្នូល ភារកិច្ចជំនាញ…
-
អគ្គលេខាធិការរង គ.ជ.ប៖ ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី កុំឱ្យអ្នកសង្កេតការណ៍អន្តរជាតិមកឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ គឺជារឿងដដែលៗ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបានថ្លែងថា ការលើកឡើងរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់អំពាវនាវសហគមន៍អន្តរជាតិកុំឱ្យអ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រពព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជារឿងដដែលៗ និងជាទម្លាប់របស់ទណ្ឌិតរូបនេះទៅហើយ។ ដូចជាការអំពាវនាវកាលពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ពីយុទ្ធនាការម្រាមដៃស្អាត និងដេកផ្ទះឈ្នះឯង ក៏វាអត់បានលទ្ធផលនោះទេ។ លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី១១ ខែមេសានេះថា វាជាទម្លាប់របស់លោក សម រង្ស៊ី ទៅហើយ ហើយបើសិនជាគាត់សរសើរការបោះឆ្នោតនោះទើបជាការចម្លែក។ អ្វីដែលគាត់លើកឡើងនេះ គឺវាដដែលៗនោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ យើងពិនិត្យមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២កន្លងមក ក៏មានអ្នកសង្កេតការណ៍អន្តរជាតិជាង១០០នាក់ មកពី១៩ប្រទេសចូលរួមសង្កេតមើលដំណើរការបោះឆ្នោតនៅកម្ពុជា។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដំណើរការនឹងអនុវត្តតាមគោលការណ៍កំណត់ដោយរដ្ឋធម្មនុញ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ហើយប្រាកដជាមានការចូលរួមពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដូចអ្វីដែល គ.ជ.ប ធ្លាប់បានទទួលការចុះបញ្ជីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ កន្លងមក។ លោកបន្តថា…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរាជទូតជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនៃឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន២.៤៨២ លានយ៉េន
ភ្នំពេញ៖ ឯកឧត្ដម ឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនៃឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន២.៤៨២លានយ៉េន (ប្រមាណ១៨,២៤លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតី នៃរាជធានីភ្នំពេញ ដំណាក់កាលទី២» កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុននាពេលនេះ គឺមានទឹកប្រាក់ចំនួន២.៤៨២ លានយ៉េន (ប្រមាណ១៨,២៤ លានដុល្លារអាមេរិក)។ ជាច្រើនឆ្នាំកន្លងមក ភាគីកម្ពុជា និងភាគីជប៉ុន បានចុះហត្ថលេខាលើឥណទានសម្បទាន ដែលមានទឹកប្រាក់ចំនួន៥.៦០៦ លានយ៉េន (ប្រមាណ ៥៤លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងនេះ ក្នុងដំណាក់កាលទី១ ក្នុងគោលបំណងផ្តល់នូវស្ថិរភាពនៃប្រព័ន្ធស្រោចស្រព នៅតាមបណ្តាខេត្តចំនួន៣ គឺខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកណ្តាល។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី…