-
លោក សួន សេរីរដ្ឋា៖ យុទ្ធនាការឱ្យដោះលែងអ្នកទោសនយោបាយរបស់អាមេរិក គឺមានចរិតនយោបាយ
ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានហៅយុទ្ធនាការដែលសហរដ្ឋអាមេរិកហៅថា ជាយុទ្ធនាការឱ្យដោះលែងអ្នកទោសនយោបាយដោយគ្មានលក្ខខណ្ឌ គឺមានចរិតនយោបាយសុទ្ធសាធ។ យុទ្ធនាការរបស់ពួកគេ ហើយដែលបញ្ចូលឈ្មោះលោកកឹម សុខា នៅក្នុងក្របខ័ណ្ឌការតស៊ូទាមទារឱ្យដោះលែងដោយគ្មានលក្ខខណ្ឌ វាគឺជាការរំលោភច្បាប់ រំលោភអធិបតេយ្យភាពរបស់កម្ពុជា និងជាការមើលងាយដល់ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពនៃកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានមានប្រសាសន៍ថ្លែងប្រាប់ AMS ថា យុទ្ធនាការដែលសហរដ្ឋអាមេរិកហៅថា ជាយុទ្ធនាការដោះលែងអ្នកទោសនយោបាយដោយគ្មានលក្ខខណ្ឌនេះ គឺមានចរិកនយោបាយសុទ្ធសាធ ខ្លឹមសារ និងគោលបំណង ដែលគេបើកយុទ្ធនាការ ដែលគេទាមទារឱ្យដោះលែងអ្នកនយោបាយដែលមានទោស ដែលជាប់ទោស ២១នាក់លើពិភពលោក ដែលរួមទាំងម្នាក់នៅក្នុងប្រទេសកម្ពុជា គឺលោក កឹម សុខា ដែលតុលាការកម្ពុជាបានកាត់ទោសឱ្យជាប់ទោសឃុំឃាំងនៅក្នុងផ្ទះរយៈពេល២៧ឆ្នាំ ដែលសហរដ្ឋអាមេរិកតាមរយៈស្ថានទូតអគ្គរដ្ឋទូតនៅទីក្រុងភ្នំពេញ គឺបានប្រតិកម្មលឿនមុនគេ ហើយក្តៅក្រហាយមុនគេ នៅពេលដែលសាលក្រមបានប្រកាសផ្តន្ទាទោសលោកកឹម សុខា។ លោកបន្តថា យុទ្ធនាការដែលបានផ្ដួចផ្ដើមដោយសហរដ្ឋអាមេរិក វាមានចរិតនយោបាយ បង្កប់នៅចរិតនយោបាយច្រើនជាងអ្វីដែលពួកគេបាននិយាយនៅសម្បកក្រៅថា ដើម្បីស្រោចស្រង់នៅលទ្ធិប្រជាធិបតេយ្យ ដើម្បីការពារសិទ្ធិសង្គមស៊ីវិល ដែលធ្វើការងារដោយឯករាជ្យ ដើម្បីអនុវត្តសេរីភាពមូលដ្ឋានជុំវិញការបញ្ចេញមតិ និងបង្កើតសមាគមជាដើម ពីព្រោះថាការលើកឡើងដែលគេនិយាយអំពីការងារឯករាជ្យនៅក្នុងការអនុវត្តសេរីភាពជាមូលដ្ឋានជុំវិញការបញ្ចេញមតិ វាគ្រាន់តែជាសម្បកទេ ជាសេណារីយោដែលគេយកមកបិទបាំងនូវវត្ថុបំណងពិតប្រាកដរបស់ពួកគេ ដែលគេបានបង្កប់នូវចរិតនយោបាយមួយ គឺគេគាំទ្រទៅលើក្រុមបក្ខពួកនយោបាយរបស់លោកកឹម សុខា ដែលគេបានចិញ្ចឹម…
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រកាសសមាសភាពសម្ព័ន្ធភាពសង្គមស៊ីវិល ដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពសម្ព័ន្ធភាពសង្គមស៊ីវិល ដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅវិមាន៧មករា។ សម្ព័ន្ធភាពសង្គមស៊ីវិល ដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា មានបេសកកម្មចម្បងៗដូចជា ពង្រីកនូវចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការជាមួយអង្គការ សមាគមមិត្តភាពទ្វេរភាគី បណ្តាប្រទេសនានា សហគមន៍ មូលនិធិសង្គមនានា អង្គការក្រៅរដ្ឋាភិបាលក្នុងប្រទេស ក្រៅប្រទេសដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជាមួយបណ្តាប្រទេសដែលមានព្រំដែនជាប់គ្នា ឱ្យមានការរីកចម្រើន និងស្ថិតនៅរួមរស់ជាមួយគ្នាក្នុងភាពសុខដុមរមនា និងសន្តិភាព ប្រកបដោយចីរភាព។ សមាសភាព សម្ព័ន្ធភាពសង្គមស៊ីវិល ដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានជ្រើសរើសក្នុងចំណោមថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកមកពីតាមបណ្តាក្រសួង-ស្ថាប័ន ព្រមទាំង បុគ្គលដែលមានកិត្តិយស និងកេរ្តិ៍ឈ្មោះក្នុងសង្គម ដែលមានទាំងសមត្ថភាព ចំណេះដឹង និងធនធាន អាចជំរុញសកម្មភាពការងាររបស់សម្ព័ន្ធភាពសង្គមស៊ីវិល ដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យកាន់តែមានសន្ទុះ និងដំណើរការទៅមុខ…
-
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ បណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ ត្រៀមលក្ខណៈអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ជាទិសដៅការងារបន្តសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣នេះ សូមបណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល ភារកិច្ចជំនាញ និងបេសកកម្មនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ជាអាទិ៍៖ ការត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ព្រមទាំងការសហការចូលរួមការពារសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសខណៈដែលនៅក្នុងខែឧសភា និងមិថុនា ឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ក៏ដូចជាការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងខែកក្កដា ដើម្បីធានាថា ព្រឹត្តិការណ៍ជាលក្ខណៈប្រវត្តិសាស្ត្រដ៏សំខាន់ទាំងអស់នេះ អាចប្រព្រឹត្តទៅបានក្នុងបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខពេញលេញ។ ការថ្លែងបែបនេះ ក្នុងពិធីប្រកាសមុខតំណែងជូននាយទាហានជាន់ខ្ពស់ និងប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២៣ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងទ័ពជើងគោកនាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ…
-
កម្ពុជារាយការណ៍ពីកិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពជាច្រើនក្នុងវិស័យសិទ្ធិមនុស្សជូនសម័យប្រជុំលើកទី៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅហ្សឺណែវ
ភ្នំពេញ៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបញ្ចប់សម័យប្រជុំលើកទី៥២ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំ សរុបចំនួន៥៧ ព្រមទាំងបានអនុម័តសេចក្តីសម្រេចចិត្តសរុបចំនួន៤៣ ពាក់ព័ន្ធនឹងបញ្ហាតាមប្រធានបទ និងប្រទេសជាក់លាក់។ ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេល៦សប្តាហ៍ (ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣) ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានទ្បើងថ្លែងបទអន្តរាគមន៍ សរុបចំនួន២២លើក បង្ហាញពីវឌ្ឍនភាពនិងសមិទ្ធផលរបស់កម្ពុជា ក្នុងទិដ្ឋភាពបទដ្ឋានគតិយុត្ត និងការអនុវត្តជាក់ស្តែង ទៅតាមប្រភេទផ្សេងៗនៃសិទ្ធិមនុស្ស មានដូចជា សិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិទទួលបានការអភិវឌ្ឍផងដែរ។ គណៈប្រតិភូកម្ពុជាក៏បានចូលរួមចំណែកក្នុងកិច្ចពិភាក្សាអំពីការធ្វើឱ្យកាន់តែប្រសើរដល់វិធីសាស្រ្តនៃការបំពេញការងាររបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក្រុមប្រឹក្សា និងនីតិវិធីពិសេស និងការគិតគូរពិចារណាអំពីស្ថានការណ៍នៅប្រទេសមួយចំនួនផងដែរ។ ខាងក្រោមនេះគឺជាខ្លឹមសារសំខាន់ៗដកស្រង់ចេញពីបទអន្តរាគមន៍របស់កម្ពុជា៖•នៅក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ “យុទ្ធសាស្ត្រផ្ការីក” របស់កម្ពុជា ក្នុងការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងគ្មានការរើសអើង រួមទាំងអ្នកទោសនិងជនបរទេសផងដែរ ដោយបានសម្រេចនូវអត្រានៃការចាក់វ៉ាក់សាំងជាង៩៥% នៃចំនួនប្រជាជនសរុប។ ចាប់តាំងពីខែមេសា ឆ្នាំមុន ប្រទេសកម្ពុជាពុំមានអ្នកស្លាប់ និងស្ទើរតែគ្មានករណីឆ្លងជំងឺកូវីដ១៩ ជារៀងរាល់សប្តាហ៍ ដែលនេះបង្ហាញពីយន្តការដ៏មានប្រសិទ្ធភាពរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។•រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីពង្រឹងប្រព័ន្ធគាំពារសង្គម…
-
ប្រធាន គ.ជ.ប៖ ការងារចាំបាច់ចំពោះមុខ គឺជាការធានាឱ្យបាននូវស្ថិរភាពនយោបាយ សន្តិសុខ ជាពិសេសក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧
ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថា ការងារចាំបាច់ចំពោះមុខ គឺជាការធានាឱ្យបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេស ក្នុងដំណើរការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ការបញ្ជក់នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារ សន្តិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។ ប្រធាន គ.ជ.ប បានបន្តថា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលត្រូវបានបញ្ចប់នាពេលថ្មីៗនេះ ប្រកបដោយជោគជ័យ និងប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ.ជ.ប ត្រូវបន្តរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កា របោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ…
-
សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធរួមចំណែកក្នុងការថែរក្សាសន្តិសុខដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ្មានការគំរាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៏សម្រាប់ការបោះឆ្នោត (គ.ស.អ) បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការ សង្គមស៊ីវិល និងអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ សូមចូលរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោត ដើម្បីធ្វើឱ្យកិច្ចដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ ប្រព្រឹត្តទៅប្រកបដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង សរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។ ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងយុទ្ធនាការការពារ ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ពិតណាស់ថាស្ថានការណ៍ជារួមមានលក្ខណៈល្អប្រសើរ ហើយការត្រៀមរៀបចំមូលដ្ឋានគ្រឹះសម្រាប់ធានាសន្តិសុខ ត្រូវបានរៀបចំប្រកបដោយភាពម្ចាស់ការ និងមានស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ប៉ុន្តែកិច្ចដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ…
-
គ.ជ.ប ជូនដំណឹងស្តីពីអំពីការរៀបចំបែបបទសម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃពីអំពីការរៀបចំបែបបទសម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។សូមជូនសេចក្តីជូនដំណឹងដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
-
ក្រសួងការបរទេសបង្ហាញលទ្ធផលសង្ខេបនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៤
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ (Mekong River Commission-MRC) លើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ សម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព“ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ កិច្ចប្រជុំកំពូលនេះ មានការចូលរួមដោយឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តំណាងជាន់ខ្ពស់នៃរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ តំណាងជាន់ខ្ពស់នៃប្រទេសដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) ព្រមទាំងដៃគូអភិវឌ្ឍន៍ និងដៃគូផ្សេងទៀតផងដែរ។ នៅក្នុងកិច្ចប្រជុំកំពូល សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាអំពីសារៈសំខាន់ជាយុទ្ធសាស្រ្តនៃទន្លេមេគង្គ ដែលជាប្រភពទ្រទ្រង់ដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និងការលូតលាស់ប្រកបដោយចីរភាព ព្រមទាំងសម្រាប់សុខមាលភាពនៃប្រជាជនក្នុងបណ្តាប្រទេសមេគង្គ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបង្កើនកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងក្នុងចំណោមប្រទេសមេគង្គ…
-
គ.ជ.ប សម្រេចកែសម្រួលខ្លឹមសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ សេចក្តីព្រាងប្រតិទិន និងផែនការមេសម្រាប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងពិនិត្យសម្រេចលើរបាយការណ៍សង្ខេប ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ គ.ជ.ប ប្រចាំឆ្នាំ២០២២។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំដឹកនាំដោយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ គ.ជ.ប បានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួន និងបានឯកភាពជាគោលការណ៍លើឯកសារទាំងនោះរួមមាន៖១.សេចក្តីអំពាវនាវ ចំនួន៥ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួមមាន៖ ក្នុងសេចក្ដីព្រាងសេចក្តីសម្រេចនោះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និង ការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ត្រូវបានកំណត់រយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ តាមសេចក្ដីសម្រេចនោះ អ្នកដែលមានអាយុ ១៨ឆ្នាំឡើង គឺត្រូវគិតដល់ថ្ងៃទី៣១ ខែធ្នូ…
-
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ត្រូវបានរក្សាការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន ត្រូវបានរក្សាការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ ជាពិសេសការរួមចំណែកមិនអាចខ្វះបានពីសំណាក់កងយោធពលខេមរភូមិន្ទ ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធជាតិ ដែលមានភក្តីភាពជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសមោ្ពធអគារទីបញ្ជាការ អគារស្នាក់នៅ និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ដោយសារនយោបាយឈ្នះឈ្នះ ខេត្តប៉ៃលិនបានប្រែក្លាយពីតំបន់ដែលប្រទាញប្រទង់គ្នា ប្រយុទ្ធគ្នា មកជាតំបន់ពោរពេញដោយភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើន។ ទាំងនេះ គឺជាគុណូបការៈមិនអាចបំភ្លេចបានរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់គ្រប់ភាគី រួមទាំងអ៊ំពូមីងអតីតយុទ្ធជន ដែលបានចូលរួមលះបង់នៅក្នុងដំណាក់កាលតាំងពីមានសង្គ្រាមស៊ីវិល រហូតមកដល់ការបញ្ចប់សង្គ្រាមទទួលបានសន្តិភាពពេញលេញ ដូចសព្វថ្ងៃនេះ។ ដូច្នេះ សូមចូលរួមទាំងអស់គ្នាបន្តនូវបុព្វហេតុ និងស្មារតីស្មោះត្រង់ចំពោះជាតិ…